សិល្បៈ

ពិធីករ​ ​លោក ដេ​វីត សុំទោសមហាជន ឱ្យយោគយល់ និង អនុគ្រោះ ក្រោយរងការរិះគន់រឿងឆាតទៅ​ព្រះ​អង្គ​ម្ចាស់​ព្រុយ​ណេប្រើពាក្យមិនសមរម្យ

Khmerpress November 16, 2022 16/11/2022

(ភ្នំពេញ)៖ ពិធីករ លោក ដេ​វីត នៅមុននេះបន្តិចបានបង្ហោះសារសុំទោសមហាជនឱ្យលើកលែងទោស និងផ្តល់ឱកាស ក្រោយរងការរិះគន់រឿងឆាតទៅ​ព្រះ​អង្គ​ម្ចាស់​ព្រុយ​ណេប្រើពាក្យមិនសមរម្យ។ ក្រោយមានការចែកចាយនូវវីដេអូបង្ហាញពីសកម្មភាពពិធីកររូបនេះ បានឆាតទៅកាន់ អ៊ី​ន​ស្តា​ក្រាម ​ព្រះ​អង្គ​ម្ចាស់ Abdul Mateen ដោយប្រើពាក្យមិនសមរម្យ ហើយត្រូវបានមហាជនរិះគន់មិនសំចៃចំពោះសកម្មភាពមួយនេះ។ លោក ដេ​វីត បានសរសេររៀបរាប់ថា៖ «ខ្ញុំបាទពិតជាសូមទោសនូវរាល់ទង្វើគ្រប់យ៉ាងដែលបានកេីតឡេីង​ ដូចដែលអ្នកទាំងអស់គ្នាបានឃើញនៅក្នុងវិដេអូ។ ខ្ញុំបាទពិតជាសោកស្តាយណាស់ដែលមានរឿងនេះកើតឡើង ហើយធ្វើឱ្យប៉ះពាល់ដល់អ្នកទាំងអស់គ្នាយ៉ាងធ្ងន់ធ្ងរ។ ដោយហេតុតែខ្ញុំបាទលេងសើចជ្រុលជ្រោះលើសដែនកំណត់ ពុំបានគិតដិតដល់ ហើយក៏មិននឹកស្មានថាវីដេអូនេះ ត្រូវបានផុសជាសាធារណៈដែរ។ បន្ទាប់ពីបានបង្ហោះប្រមាណ១០នាទីខ្ញុំបាទបានភ្ញាក់រលឹកក៏លុបចោលភ្លាមៗ តែមិននឹកស្មានថារឿងនេះបានធ្វើឱ្យបងប្អូនប្រតិកម្មយ៉ាងខ្លាំង។ នេះជាមេរៀនធំមួយសម្រាប់ខ្ញុំបាទ ហើយខ្ញុំបាទដឹងថាកំហុសនេះពិតជាមិនអាចលើកលែងឱ្យបាន តែសូមចិត្តបងប្អូនទាំងអស់យោគយល់ និង អនុគ្រោះ ព្រោះខ្ញុំបាទពុំដែលមានគំនិតមាក់ងាយ បន្ទោសបន្ទាប ជាតិសាសន៍ ឬទៅលើបុគ្គលណាមួយឡើយ។ អាស្រ័យហេតុនេះ សង្ឃឹមថាបងប្អូនទាំងអស់គ្នា លើកលែងទោស និង ផ្តល់ឱកាសអោយខ្ញុំបាទផងចុះ»៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

សូ ដានីតា ថានឹងលើកយកបំណុលជិត៥មុឺនដុល្លារវិញ បើសិន សឿ សុធារ៉ា មិនចេញមុខសុំទោសជាសាធារណៈ

Khmerpress November 16, 2022 16/11/2022

(ភ្នំពេញ)៖ ប្រិយមិត្តច្បាស់ជាជ្រាបរួចមកហើយថា តារាសម្តែង សូ ដានីតា បានធ្លាប់ប្រកាសថាលើកលែងបំណុលជិត៥ម៉ឺនដុល្លារអាមេរិក ដែល សឿ សុធារ៉ា បានជំពាក់ ក្រោយពីសឿ សុធារ៉ា ជួបទុក្ខធំដោយម្ដាយរបស់អ្នកនាងបានទទួលមរណភាពសូម្បីលុយធ្វេីបុណ្យក៏គ្មានគ្រប់គ្រាន់នោះ។ ស្រាប់តែនាពេលថ្មីៗនេះ តារាសម្តែង សូ ដានីតា ក៏បានប្រតិកម្មជាខ្លាំង ក្រោយ សឿ សុធារ៉ា បាន live លើហ្វេសប៊ុកផេកមួយនិយាយដល់រឿងដែល សូ ដានីតា លើកលែងបំណុល ដោយអ្នកនាង សឿ សុធារ៉ា ថា «រឿងនេះមានតែ បងទេហើយប្អូនដែលដឹងរឿងពិត សូមបងទៅសុំខមាទោសសពម្តាយខ្ញុំទៅបង»។ សូ ដានីតា បានសរសេរៀបរាប់ថា៖ «នាងខ្ញុំសូមឆ្លើយតប ទៅ សឿ សុធារ៉ា! តើប្អូនជាមនុស្សរស់នៅដែលប្រើខួរក្បាលជាមនុស្សឬក៏ជាអ្វី? ដែលមិនស្គាល់គុណទោសនៃការលើកលែងបំណុលជិត៥មុឺនដុល្លារដែលកន្លងលេងតុងទីនមិនសងខ្ញុំ (ខ្ញុំលេងជាមួយក៏មិនសង លេងជាមួយខ្ញុំដេញយកលុយហើយមិនសង) នៅហៅឱ្យខ្ញុំទៅខមាទោសម្តាយដែរស្លាប់ទៀត? ចាំមានទំនេរ ខ្ញុំនឹងឡាយ និយាយរឿងប្អូនបោកគេ គេធ្លាប់ចាប់ប្អូនបើដាក់ចូលក្រសួង ទាំងយប់ ពីបទឆបោកមិនសងលុយគេ ហើយគេហៅខ្ញុំដាក់បន្ថែមរឿង!ហើយបើ សឿ សុធារ៉ា […]

អបអរសាទរ! ស្ងាត់ៗ តារាចម្រៀង ពេជ្រ សោភា និងលោក ឆឹម សក្កដា ភ្ជាប់ពាក្យនៅថ្ងៃនេះ

Khmerpress November 11, 2022 11/11/2022

(ភ្នំពេញ)៖ កាលពីកន្លងមកមហាជននិយមតាមដានជីវិតការងារ​ក្នុងសិល្បៈ និង ក្រៅសិល្បៈរបស់តារាចម្រៀង ពេជ្រ សោភា ច្បាស់ជាបានជ្រាបហើយថា តារាចម្រៀងរូបនេះបានប្រកាសពីទំនាក់ទំនងជាមួយនឹង លោកឆឹម សក្កដា អស់រយៈពេលជាច្រើនឆ្នាំ ក្រោយមកក៏មានដំណឹងថាពួកគេបានបែកគ្នាដោយរាប់អានគ្នាត្រឹមតែជាមិត្តភក្តិ។ ប៉ុន្តែនាពេលថ្មីៗនេះ អ្នកនាង ពេជ្រ សោភា និង លោក ឆឹម សក្កដា ក៏ធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ដោយអ្នកទាំង២ បានបណ្តើរគ្នាចូលកម្មវិធី មិនត្រឹមតែប៉ុណ្ណោះ នៅថ្ងៃនេះអ្នកទាំង២សម្រេចចូលរោងភ្ជាប់ពាក្យជាមួយគ្នាហើយ។ ដោយមានការចែកចាយនូវរូបថត ដែលបង្ហាញថាអ្នកទាំង២រៀបចំធ្វើ ពិធីមង្គលពិសាស្លាដកកន្សែង នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ ក្រោយពីឃើញអ្នកនាង ពេជ្រ សោភា និង លោក ឆឹម សក្កដា ចូលរោងភ្ជាប់ពាក្យហើយនោះ មហាជនអ្នកគាំទ្រ និង មិត្តក្នុង-ក្រៅសិល្បៈក៏បានចូលរួមអបអរសាទរដល់ថ្ងៃពិសេសយ៉ាងច្រើនផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

សូមប្រុងប្រយ័ត្ន! តារាសម្តែង និងពិធីករលោក ដាវុធ ធ្វើ​ដំណើរ​ចេញពីកំពតមកភ្នំពេញ ត្រូវជនមិនស្គាល់មុខជិះម៉ូតូយកដុំថ្មគប់កញ្ចក់ឡាន​ខ្ទេច

Khmerpress November 10, 2022 10/11/2022

(កំពត)៖ តារាសម្តែង និងជាពិធីករដ៏ល្បីឈ្មោះម្នាក់លោក ដាវុធ បានជួបហេតុការណ៍ ត្រូវជនមិនស្គាល់មុខ គប់កញ្ចក់រថយន្តបែក សំណាងបណ្តាលឱ្យរងរបួសដល់អ្នកធ្វើដំណើរ ដោយហេតុការណ៍នេះកើតឡើងកាលពីយប់រំលងអាធ្រាត្រ ចូល​ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២។ យោងតាមគណនីហ្វេសប៊ុកខាងលើបានសរសេររៀបរាប់ថា៖ «យប់មិញម៉ោង ១ជាង ខ្ញុំចេញពីកំពតមកភ្នំពេញបន្ទាប់ពីកម្មវិធី concert នៅចម្ងាយផ្លូវប្រហែលជា ៦០km ពីក្រុងកំពត មានគេយកដុំថ្មគប់ឡានខ្ញុំ ពួកគាត់ជិះម៉ូតូ បញ្ច្រាស់ផ្លូវ បិទភ្លើងម៉ូតូ គប់យកតែម្តង បងប្អូនប្រយ័ត្នពេលធ្វើដំណើរយប់ តាមផ្លូវជាតិលេខ ៣ នៅគីឡូម៉ែត ដូចបានជម្រាបជូន បណ្តាំ៖ ហាមឈប់ពេលមានរឿងនេះ»៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

សោកស្ដាយបវរកញ្ញា ប៉ុន សុរ៉ាវត្តី Miss Planet Cambodia 2022 បោះបង់ចោលការប្រកួតលើឆាកអន្តរជាតិ ដោយសារមូលហេតុទាំងនេះ

Khmerpress November 3, 2022 03/11/2022

ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយយោងតាមគណនីហ្វេសប៊ុកផេកផ្ទាល់របស់ ប៉ុន សុរ៉ាវត្តី ដែលជាបវរកញ្ញា Miss Planet Cambodia 2022 តំណាងឲ្យប្រទេសកម្ពុជាទៅប្រកួតនៅប្រទេស Uganda ខាងមុខនេះ បានបោះបង់ចោលការប្រកួត ដោយមូលហេតុជាច្រើននៅពីក្រោយ។ នៅក្នុងគណនីហ្វេសប៊ុករបស់ កញ្ញា ប៉ុន សុរ៉ាវត្តី សរសេររៀបរាប់យ៉ាងដូច្នេះថា៖ “ជម្រាបសួរប្រជាជនកម្ពុជាទាំងអស់គ្នានាងខ្ញុំឈ្មោះ ប៉ុន សុរ៉ាវត្តី ដែលត្រូវតំណាងឲ្យប្រទេសកម្ពុជានៅក្នុងការប្រកួត Miss Planet International ឆ្នាំ 2022 នេះនៅប្រទេស Uganda ខាងមុខនេះ នាងខ្ញុំសូមជម្រាបថា នាងខ្ញុំសូមបោះបង់ចោលការប្រកួតនេះ ដោយមូលហេតុជាច្រើន ដូចជាមានការផ្ទុះនូវមេរោគអេបូឡា ដោយមានការបារម្មណ៍ពីបងប្អូន និងបណ្ដាអ្នកគាំទ្រផង ហើយបញ្ហានោះគឺនាងខ្ញុំពុំមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ការរ៉ាប់រងនូវក្នុងការចំណាយទាំងអស់ ក្នុងការប្រកួតនេះទេ។ តែយ៉ាងសូមអរគុណដល់បណ្តាអ្នកគាំទ្រ នាងខ្ញុំទាំងអស់ ក៏ដូចជាកម្មវិធី Miss Planet International សូមបន្តគាំទ្រដល់កម្មវិធីមួយនេះបន្តទៀត ព្រោះថាវាជាស្នាដៃបង្កើត និងបំផុសគំនិតឡើងដោយកូនខ្មែរយើង ។ សូមគោរពអរគុណ និងអរគុណដល់ប្រជាជនកម្ពុជាទាំងអស់គ្នា សូមបន្តគាំទ្រនាងខ្ញុំបន្តទៀត និងខ្ញុំនិងមានអ្វីថ្មីសម្រាប់បងប្អូនទាំងអស់គ្នានាពេលខាងមុខនេះផងដែរ […]

ម្ចាស់កម្មវិធី «Miss Grand International» ត្រូវម្ចាស់ Sponsor ប្តឹង បន្ទាប់ពីបង្ហោះសារបំភ្លៃការពិត

Khmerpress November 3, 2022 03/11/2022

(ថៃ)៖ បើតាមគេហទំព័រ TNews Reported បានឲ្យដឹងថា ម្ចាស់ក្រុមហ៊ុនឆ្នោតអនឡាញក្នុងប្រទេសថៃ Hong Thong Lottery Office និងជាអ្នកឧបត្ថម្ភធំក្នុងកម្មវិធី «Miss Grand International» នោះ បានប្រកាសបញ្ចប់កិច្ចសន្យាជាផ្លូវការហើយបានប្តឹង Nawat Itsaragrisil ម្ចាស់រៀបចំកម្មវិធីបវរកញ្ញាមួយនេះ ពីបទបង្ហោះព័ត៌មានមិនពិត។ បន្ថែម​ពី​លើ​នេះ មនុស្ស​យ៉ាង​ហោច​ណាស់ ១០នាក់​ទៀត ក៏មានជាប់ពាក់ព័ន្ធនឹងការនិយាយបរិហារកេរ្តិ៍នេះផងដែរ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Vietnam Posts នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២។ លោក Thitapa Thanasappreecha ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុនឆ្នោតអនឡាញខាងលើ បានលើកឡើងថា ការបង្ហោះដោយលោក Nawat កាលពីថ្ងៃទី ១៦ ខែតុលាកន្លងទៅ បានបំភ្លៃព័ត៌មាន ដែលបណ្តាលឱ្យក្រុមហ៊ុនឆ្នោត ត្រូវខាតបង់ប្រាក់រាប់លានបាត។ លោកបានដាក់ពាក្យប្តឹងលោក Nawat ទៅនាយកដ្ឋានប៉ូលីស Phra Khanong ពីបទ បរិហារកេរ្តិ៍។ ហើយនាយកក្រុមហ៊ុនឆ្នោតរូបនេះ ក៏កំពុងរៀបចំប្តឹងទៅលើគណនីយ៉ាងតិចចំនួន ១០ ដែលមានមតិមិនសមរម្យមកលើក្រុមហ៊ុនរបស់ខ្លួនផងដែរ។ តែទោះជាយ៉ាងណាលោក […]

តារាចម្រៀងរ៉េប វណ្ណដា នឹងមានវត្ដមានសម្តែងលើឆាកតន្រ្តីដ៏ធំ Big Mountain Music Festival នៅប្រទេសថៃ

Khmerpress November 2, 2022 02/11/2022

(បាងកក)៖ តារាចម្រៀងរ៉េប វណ្ណដា បានទទួលកេរ្ដិ៍ឈ្មោះល្បីល្បាញ មានការគាំទ្រជាច្រើនទៅលើស្នាដៃបទចម្រៀងរបស់លោក យើងអាចមើលឃើញការគាំទ្រ តាមរយៈបទចម្រៀង «Time to Rise» ដែលមានការចូលរួមដោយព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ។ ថ្មីៗនេះ តារាចម្រៀងរូបនេះ នឹងបង្ហាញខ្លួននៅក្នុងមហោស្រពតន្ត្រីដ៏ធំ Big Mountain Music Festival នៅប្រទេសថៃ ដែលនឹងធ្វើឡើងនៅថ្ងៃទី១០ និងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២។ សូមរំលឹកថា វណ្ណដា ធ្លាប់ចូលរួមលើសម្តែងលើឆាកអន្តរជាតិដូចជា ASEAN Music Showcase Festival 2022 នៅឯប្រទេស សឹង្ហបុរី ហើយនៅខែធ្នូខាងមុខនេះ វណ្ណដា នឹងសម្តែងលើឆាក Big Mountain Music Festival នៅឯប្រទេសថៃ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

សុខ សោម៉ាវត្តី ជួបទុក្ខធំដោយម្តាយជាទីស្រឡាញ់របស់អ្នកនាងបានទទួលមរណភាព

Khmerpress October 31, 2022 31/10/2022

(ភ្នំពេញ)៖ នាពេលថ្មីៗនេះ ពិធីការិនី និងតារាសម្តែងអ្នកនាង សុខ សោម៉ាវត្តី ជួបទុក្ខធំ ដោយម្តាយជាទីស្រឡាញ់របស់អ្នកនាងបានទទួលមរណភាព ដោយរោគាពាធ។ នាព្រឹកមិញថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ អ្នកនាង សុខ សោម៉ាវត្តី បានបរិយាយសារយ៉ាងក្រៀមក្រំឱ្យដឹងតាមហ្វេសប៊ុកថា៖ «ម៉ែអើយម៉ែទៅឆ្ងាយហើយ ម៉ែទៅលឿនម្ល៉េះសម្លេង ម៉ែសើច ម៉ែរអ៊ូ អនុស្សាវរីយ៍នៅពេញខួរក្បាលចៅ មិននឹកស្មានថាម៉ែឈឺដល់ម្លឹង ឥលូវម៉ែផុតទុក្ខហើយម៉ែលែងឈឺហើយ សូមម៉ែបានទៅដល់សុគតិភព»។ ក្រោយពីឃើញសារដ៏ទុក្ខក្រៀមក្រំនៃមរណភាពរបស់ម្តាយអ្នកនាង សុខ សោម៉ាវត្តី ភ្លាមនោះ គេក៏ឃើញក្រុមមិត្តភក្តិរួមអាជីពសិល្បៈបានផ្ញើសារចែករំលែកទុក្ខជាច្រើនហូរហែរផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ឧកញ៉ា ខែម ប៊ុនថៃ ជូនថវិកា២០០០ដុល្លារដល់ សឿ សុធារ៉ា ក្រោយដឹងថាម្តាយអ្នកនាងទទួលមរណភាព សូម្បីលុយធ្វេីបុណ្យក៏គ្មានគ្រប់គ្រាន់

Khmerpress October 29, 2022 29/10/2022

(ភ្នំពេញ)៖ ក្រោយពីទទួលដំណឹង តារាសម្តែងដ៏ល្បី សឿ សុធារ៉ា ជួបទុក្ខធំដោយម្ដាយរបស់អ្នកនាងបានទទួលមរណភាពកាលពីយប់ថ្ងៃទី២៨ ខែតុលា សូម្បីលុយធ្វេីបុណ្យក៏គ្មានគ្រប់គ្រាន់នោះ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២នេះ ឧកញ៉ា ខេមរៈ សេរីមន្ត​ ក៏បានប្រកាសជូនថវិកា២០០០ដុល្លារដល់ អ្នកនាង សឿ សុធារ៉ា សម្រាប់ធ្វើបុណ្យជូនម្ដាយរបស់អ្នកនាង ដែលកំពុងធ្វើឡើងនៅវត្តវិហារក្រាញ់ ផ្លូវជាតិលេខ២។ យោងតាមការបង្ហោះរបស់ ឧកញ៉ា ខេមរៈ សេរីមន្ត បានឱ្យដឹងថា «អាណិតគាត់ខ្លាំងណាស់ខ្ញុំសូមជូនថវិកា 2000$ សំរាប់គាត់ធ្វើបុណ្យជូនម្តាយគាត់សូមវិញ្ញាក្ខន្ឌអ៊ុំបានទៅដល់សុគតិភពកុំបីអាក់ខានឡើយ»។ ដោយ លោក សាវីន ហ្វីលីព បានសរសេររៀបរាប់ថា៖ «សូមអរគុណ My idol ប្អូនឧកញ៉ា ខេមរៈ សេរីមន្ត ដែលបានចូលបុណ្យសពនូវថវិការចំនួន ២០០០$ ( ២ពាន់ដុល្លារ) ម្ដាយប្អូនស្រី សឿ សុធារ៉ា ដែលស្លាប់យប់មិញម៉ោង ១១.៤១យប់ថ្ងៃទី ២៨ តុលា ២០២២ ក្រោយទទួលសម្ពាធផ្លូវចិត្តធ្ងន់ធ្ងរពេកក្រោយឃេីញកូនស្រីខ្លួនធ្លាក់ខ្លួនក្រវេទនាសល់តែសំបកខ្លួននាពេលនេះ»៕

សិល្បករ សិល្បការិនីកម្ពុជា ដែលចូលរួមឧបត្ថម្ភថវិកាផ្ទាល់ខ្លួន ដើម្បីជួយសម្រាលបន្ទុកថ្លៃចំណាយព្យាបាលជម្ងឺ និងជីវភាពប្រចាំថ្ងៃរបស់ ព្រឹទ្ធាចារ្យ គង់ ណៃ

Khmerpress October 28, 2022 28/10/2022

(ភ្នំពេញ)៖ ថ្មីៗនេះផលិតកម្ម Baramey បង្កើតមូលនិធិប្រាក់១០០លានរៀល “Rise For Master Kong Nay” សម្រាប់ព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ និងអបអរបទ Time To Rise ដែលទទួលបានការទស្សនា ១០០ លានដង ក្នុងបទ Time To Rise ។ក្រុមហ៊ុនបារមី បានផ្ដួចផ្ដើមគំនិតបង្កើតយុទ្ធនាការនេះឡើង ដើម្បីតបស្នងទៅដល់ ព្រឹទ្ធាចារ្យ គង់ ណៃ រៃអង្គាសថវិកា ជួយសម្រាលបន្ទុកថ្លៃចំណាយព្យាបាលជម្ងឺ និងជីវភាពប្រចាំថ្ងៃរបស់ ព្រឹទ្ធាចារ្យ គង់ ណៃ ក៏ព្រោះតែ ព្រឹទ្ធាចារ្យ គង់ ណៃ លោកបានសម្រាកព្យាបាលនៅមន្ទីរពេទ្យយូរមកហើយ ក្នុងពេលបច្ចុប្បន្ននេះស្ថានភាពរបស់ ព្រឹទ្ធាចារ្យ គង់ ណៃ បានរាងធូរសើ្បយបន្ដិចហើយ តែមិនទាន់មានកម្លាំងគ្រប់គ្រាន់ មិនអាចធ្វើដំណើរ និងមិនអាចធ្វើការសម្ដែងដូចមុន។ យុទ្ធនាការនេះនឹងចាប់ផ្ដើមពីថ្ងៃទី ២៥ ខែ តុលា នេះរហូតដល់ ថ្ងៃទី […]