សិល្បៈ

កក្រើកឆាកតែម្ដង! បេក្ខជនជើងខ្លាំង៣រូបនេះ ច្រៀងបទ“អ្នកស្រែក៏មានដុល្លារ” បានសាងប្រវត្តិសាស្ត្រក្នុងកម្មវិធី Cambodian Idol កក្រើកកងរំពងពេញឆាក

Khmerpress August 15, 2022 15/08/2022

រាជធានីភ្នំពេញ៖ កាលពីយប់មិញនេះ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ ពិតជាកក្រើកមិនធម្មតាមែន កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី 4 វគ្គ Live Show សប្តាហ៍ទី 5 បេក្ខជនជើងខ្លាំង ៣រូប បានចាប់ដៃគ្នា ឡើងមកបកស្រាយបទច្រៀងមួយបទ ធ្វើឱ្យកក្រើកឆាក នៅស្ទូឌីយោហង្សមាស HDTVតែម្ដង បេក្ខជន ៣រូបនេះ ពិតជាបានសាងប្រវត្តិសាស្រ្តសម្រាប់ខ្លួនឯងធ្វើឲ្យឆាកដ៏អស្ចារ្យមួយនេះកក្រើកកងរំពងបំផុត។ បេក្ខជនជើងខ្លាំងចំនួន ៣រូបនេះ រួមមាន៖ បេក្ខជន លីម តិចម៉េង មកពីខេត្តកំពង់ចាម, បេក្ខជន ថុល សុភិទិ មកពីរាជធានីភ្នំពេញ និង បេក្ខជន នាង ដាវីន មកពីខេត្តកំពង់ស្ពឺ។ បេក្ខជន ៣រូបនេះ បានសាងប្រវត្តសាស្ត្រថ្មីមួយ សម្រាប់កម្មវិធី Cambodian Idol រដូវកាលទី 4 បានធ្វើឱ្យអ្នកចូលរួមទស្សនា នៅស្ទូឌីយោហង្សមាស HDTV រាប់រយនាក់ ស្រែកកញ្ច្រៀវ […]

តារាចម្រៀង ម៉ុង ម៉ានុត ជួបរឿងស៊យ ត្រូវចោរ២នាក់ លួចកាច់សោរយកម៉ូតូទៅបាត់ (មានវីដេអូ)

Khmerpress August 15, 2022 15/08/2022

លោក ម៉ុង ម៉ានុត គឺជាតារាចម្រៀង Original Song ដ៏ល្បីឈ្មោះនៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន ហើយលោកក៏ជាប្អូនប្រុសបង្កើតរបស់អ្នកនិពន្ធ និងតារាចម្រៀងល្បីឈ្មោះ ម៉ុង ម៉ានិត ផងដែរ។ ថ្មីៗនេះ លោក ម៉ុង ម៉ានុត បានជួបរឿងមិនល្អ ដោយសារតែលោកត្រូវបានចោរលួចម៉ូតូយកទៅបាត់ដោយសុវត្ថិភាព។ យោងតាមការបង្ហោះនៅលើបណ្តាញសង្គមរបស់ ម៉ានុត បានឲ្យដឹងថា «ខ្ញុំបានបាត់ម៉ូតូ PCX 2018 ពណ៌ប្រផេះ ស្លាកលេខ ភ្នំពេញ 1GX – 2011។ ចោរកាច់សោរម៉ូតូខ្ញុំនៅកន្លែងធ្វើការ។ បានបាត់នៅមុខផ្ទះលេខ 183A ផ្លូវលេខ 132 សង្កាត់ទឹកល្អក1 ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ខ្ញុំបានដាក់ពាក្យបណ្ដឹងរួចរាល់ហើយដូចច្នេះបើសិនជាអ្នកទាំងអស់គ្នាបានប្រទះឃើញម៉ូតូដែលមានភិនភាគដូចដែរបានជម្រាប អ្នកទាំងអស់គ្នាមានសិទ្ធឃាត់ម៉ូតូនោះ រួចផ្ដល់ពណ៌មានមកខ្ញុំផ្ទាល់ ឬតាមប៉ុស្តិ៍បូលីសសង្កាត់ទឹកល្អក់1។ លេខទូរស័ព្ទទំនាក់ទំនងក្រុមគ្រួសារ: 093901666»៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ពីរោះមិនធម្មតា! បេក្ខជនឆ្នើម លីម តិចម៉េង បកស្រាយបទ “អាក្របី”ច្រៀងបានយ៉ាងល្អ រហូតមានអ្នកចូលទស្សនាក្នុង live ជាង ១៣ម៉ឺននាក់

Khmerpress August 15, 2022 15/08/2022

រាជធានីភ្នំពេញ៖ កាលពីយប់មិញនេះ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី 4 វគ្គ Live Show សប្តាហ៍ទី 5 ដែលមានអ្នកចូលរួមទស្សនារាប់រយនាក់ នៅក្នុងស្ទូឌីយោទូរទស្សន៍ ហង្សមាស HDTV ចាំមើលបេក្ខជនជើងខ្លាំងចំនួន ៩រូប បង្ហាញសមត្ថភាព ទេពកោសល្យ ដើម្បីអាចបានទៅពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅសប្តាហ៍ក្រោយបន្តទៀត។ បេក្ខជនជើងខ្លាំងទាំង ០៩នាក់នេះ បានធ្វើឱ្យកម្មវិធីទាំងមូលកាលពីយប់មិញនេះ កក្រើកឆាកតែម្ដង នូវការបញ្ចេញសមត្ថភាពរបស់ពួកគេ នៅចំពោះមុខគណៈកម្មការ ជាពិសេសបើយើងមកមើលបេក្ខជនឆ្នើម លីម តិចម៉េង មកពីខេត្តកំពង់ចាមរូបនេះ បានធ្វើឱ្យកក្រើកឆាក នៅស្ទូឌីយោហង្សមាសស្រែកហ៊ោកញ្ជ្រៀវតែម្ដង។ បេក្ខជន លីម តិចម៉េង បានបកស្រាយបទ “អាក្របី” ដែលមានអ្នកទស្សនានៅក្នុងLive ហ្វេសប៊ុកផេកផ្ទាល់រហូតដល់ជាង ១៣ម៉ឺននាក់។ បេក្ខជន លីម តិចម៉េង ពិតជាធ្វើបានល្អ នៅក្នុងសប្ដាហ៍នេះ រហូតមានអ្នកគាំទ្រ ស្រែកហ៊ោ ដល់ថ្នាក់ តិចម៉េង រំភើបទប់ទឹកភ្នែកមិនជាប់ […]

លោក អ៊ាម វន្នី ប្រតិកម្មខ្លាំង ចំពោះខ្សែភាពយន្តថៃ «បុព្វេសន្និវាសវគ្គ២» ដែលបង្ហាញផែនទីទឹកដីខ្មែរបាត់អស់មួយជ្រុង ទៅលើប្រទេសថៃ

Khmerpress August 13, 2022 13/08/2022

រាជធានីភ្នំពេញ៖ ក្រោយពីផ្ទុះការវែកញែកនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើននាក់ ទាក់ទិននឹងខ្សែភាពយន្តរបស់ប្រទេសថៃ “បុព្វេសន្និវាស វគ្គ២” ដែលចាំងបញ្ជាំងកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ កន្លងទៅនេះ ដែលនៅក្នុងខ្សែភាពយន្ត បានបង្ហាញពីផែនទី ១ផ្ទាំងរវាងកម្ពុជា-ថៃ។ នៅក្នុងនោះផងដែរ កាលពីម្សិលមិញនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់តារាចម្រៀងសំឡេងពីរោះ ទឹកដមផ្អែម លោក អ៊ាម វន្នី ក៏បានសរសេររៀបរាប់ ដោយលោកមិនពេញចិត្តទាល់តែសោះ ចំពោះខ្សែភាពយន្ត “បុព្វេសន្និវាស វគ្គ២”នេះ ដែលបានបង្ហាញទឹកដីខ្មែរបាត់អស់មួយជ្រុងទៀតទៅលើប្រទេសថៃ នៅក្នុងនោះលោកបានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “#មិនយល់ គ្រាន់តែឈ្មោះការ៉ាកេតគឺយកពីខ្មែរទៅហើយ ឥលូវដល់រឿងខាងក្នុងលួចទៀត តើយើងនៅតែបន្តគាំទ្រកុនរបស់គេដល់ណាទៀតកូនខ្មែរយើងអើយ អ្នកដែលបានទៅមើលនៅរោងកុនទាំងឡាយ ពេញចិត្តឬនៅ? #បុព្វេសន្និវាស វគ្គ២ កាន់តែគឃ្លើន រហូតបង្ហាញថាទឹកដីខ្មែរបាត់អស់មួយជ្រុងទៀតទៅលើប្រទេសថៃ តើនេះឬជាអ្វីដែលអ្នកទស្សនា ជាកូនខ្មែរយើងនាំគ្នាគាំទ្រ ទាំងងងឹតងងុលមែនទេ? “ ៕ ប្រភព៖ Eam Vanny

ទុក្ខជាន់ទុក្ខ! តារាកំប្លែងអ្នកនាងខ្ញុងកំពុង live សុខៗ ស្រាប់តែលោកកៃដ ដែលជាប្ដី សរសៃទាញភ្លាមៗ ដួលលើឥដ្ឋបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ទាំងយប់ (មានវីដេអូ)

Khmerpress August 12, 2022 12/08/2022

កាលពីយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ ម្សិលមិញនេះ តារាចម្រៀង និងជាតារាកំប្លែង អ្នកនាង ខ្ញុង ដែលមានឈ្មោះពិតថា អូន សុកាន់ដា បានធ្វើការ live ក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្ទួន លក់ផលិតផល ស្រាប់តែរៀបដល់ពេលជិតបិទ Live លោក កៃដ ដែលជាស្វាមីរបស់អ្នកនាងខ្ញុង បានសរសៃទាញ ដួលនៅលើឥដ្ឋ ធ្វើឱ្យអ្នកផ្ទះនាំគ្នា ស្លន់ស្លោរ បញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត្រសង្គ្រោះបន្ទាន់ភ្លាមៗតែម្ដង។ នេះបើយោងតាមគណនីហ្វេសប៊ុករបស់ប្រធានសមាគមសិល្បៈ អ្នកនាងចន ច័ន្ទលក្ខណា បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ ទុក្ខជាន់ទុក្ខណាស់អូនខ្ញុង អស់ពីរឿងមួយចូលរឿងមួយ សំខាន់Call អត់ចូលទៀត 😞😔😥😓😭 ខ្ញុំសូមបួងសួងដល់ទេវតាឆ្នាំថ្មី សូមជួយតាមថែររក្សាប្តីអូនខ្ញុងអោយជៀសផុតពីគ្រោះចង្រៃនេះផងចុះ 🙏🏻🙏🏻🙏🏻។ គួរបញ្ជាក់ផងដែរថា លោកកៃដ ឡើងសម្ពាធឈាម និង ខ្វះជាតិស្ករ ពេលនេះចេញពីបន្ទាប់សង្គ្រោះបន្ទាន់ហើយ។ មានវីដេអូខាងក្រោម៖ ប្រភព៖ Chanlakhena Chorn

តារាសម្តែងជើងចាស់ លោកតាម៉ែន មានជំងឺជាច្រើនមុខកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ពេលនេះខ្វះខាតត្រូវការថវិការព្យាបាលជំងឺបន្ទាន់

Khmerpress August 10, 2022 10/08/2022

យោងតាមគណនីហ្វេសហ៊ុកផេករបស់ សិល្បករកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ លោកអ៊ឹម ជីវ៉ា បានយកថវិកាមួយចំនួនជូន លោកតា មិន សារិន ហៅលោកតា ម៉ែន ដែលជាតារាជើងចាស់មួយរូប ខណៈពេលនេះលោកតា ម៉ែន កំពុងមានជំងឺច្រើនមុខ សម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកច្បារអំពៅ ដោយជីវភាពខ្វះខាតត្រូវការថវិការព្យាបាលជំងឺបន្ទាន់។ នៅក្នុងគណនីហ្វេសប៊ុក សិល្បករកម្ពុជា បានសរសេររៀបរាប់ថា៖ ” សូមបងប្អូនជួយគាត់ម្នាក់បន្តិចផង អាណិតគាត់ណាស់ តារាសម្តែងជើងចាស់ លោក ម៉ែន អាយុ 82ឆ្នាំ មានជំងឺជាច្រើនមុខ កំពុងសម្រាកព្យាបាល នៅមន្ទីពេទ្យបង្អែកច្បារអំពៅ គាត់មានជីវភាពខ្វះខាតត្រូវការថវិការព្យាបាលជំងឺបន្ទាន់ ។ ថ្ងៃនេះខ្ញុំបាទបានយកថវិការមួយចំនួនមកជូនគាត់ដើម្បីដោះទាល់មួយពេល ហ៊ឺ ជីវិតសិល្បៈ ..! នេះ ជាលេខគ្រួសារគាត់ផ្ទាល់ 097975151 ឬ 012 622053 ។ អំពើល្អមិនសាបសូន្យ ដោយក្តីគោរពៈ អ៊ឹម ជីវ៉ា ៕ ប្រភព៖ សិល្បករកម្ពុជា

ប៉ែន ចំរ៉ុង ស្ទើរអស់ការងារធ្វើដោយសារចូលរួមយុទ្ធនាការ ជួយសង្គ្រោះព្រៃឈើតំបន់ជុំវិញភ្នំតាម៉ៅ

Khmerpress August 7, 2022 07/08/2022

នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលបានប្រកាសបញ្ជាអោយលុបចោលការដោះដូរនិងអភិវឌ្ឍន៍ តំបន់ព្រៃជុំវិញភ្នំតាម៉ៅ ក្រោយមានសំណូមពរជាច្រើនពីសំណាក់ប្រជាជនកម្ពុជា។ ក្នុងនោះដែរតារាសម្តែង និងជាពិធីករល្បីឈ្មោះគឺលោក ប៉ែន ចំរ៉ុង ត្រូវបានគេទម្លាយថាស្ទើរតែបាត់បង់ការងារធ្វើព្រោះតែលោកបានចូលរួមក្នុងយុទ្ធនាការ ជួយសង្គ្រោះព្រៃឈើតំបន់ជុំវិញភ្នំតាម៉ៅ។ លោក តាន់ គីមសួរ បានរៀបរាប់នៅលើ Facebook លោកថា៖ “ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ ខ្ញុំមិនភ្លេចថ្ងៃដំបូងដែលពួកយើងជួបគ្នាជជែកអំពីរឿងភ្នំតាម៉ៅទេ បុគ្គលប៉ុន្មាននាក់នៅក្នុងរូបភាពនេះហើយគឺជាស្នូលសំខាន់ក្នុងការស្វះស្វែងរកដំណោះស្រាយ កាលនោះក្តីសង្ឃឹមស្ទើរតែ១%ក៏គ្មានដែរ តែពួកយើងនៅតែមានការជឿជាក់ថានឹងអាចមានរឿងអភិនីហារកើតឡើង ជាពិសេសជឿជាក់ទៅលើគតិបណ្ឌិតរបស់សម្តេចពុកហ៊ុន សែនតែម្តង។” លោក តាន់ គីមសួរ ដដែលបានបន្តថា ៖”អរគុណដល់លោក ប៉ែន ចំរុង – Chamrong Pen លោកស្ទើរតែបាត់បង់ការងារដោយសារកិច្ចការងារមួយនេះ”៕

នេនទុំ ត្រូវមហាជនរិះគន់មិនសំចៃមាត់ ព្រោះយករូបព្រហ្មមុខ៤ ទៅសាក់លើជើង

Khmerpress August 4, 2022 04/08/2022

តារាចម្រៀងរ៉េប ល្បីឈ្មោះមួយរូបនិងបច្ចុប្បន្នជាអ្នកលក់ដីឡូដ៍ម្នាក់ផងនោះ នានទុំ ត្រូវបានមហាជនរិះគន់យ៉ាងចាស់ដៃក្រោយយករូបព្រហ្មមុខបួនទៅសាក់នៅលើស្មងជើង រួចបង្ហោះអួតពេញ Facebook ថា៖ “ហ៊ានណាស់ខ្ញុំ​ ដេកឲ្យគេចាក់ជេីងរហូតដល់២១ម៉ោង​ (២ថ្ងៃ​ )​ លុយក៍អស់​ ព្រោះ​អ្វី?”។ រូបថត៣សន្លឹករបស់តារាចម្រៀងរូបនេះបានបង្ហោះនៅលើបណ្តាញសង្គម Facebook ប្រមាណ២១ម៉ោងមុន ទទួលបានការ Comment ចំនួន ៧៧០ Comment ហើយភាគច្រើនជាការរិះគន់។ ទោះជាយ៉ាងណាគេមិនឃើញ នេនទុំ រូបនេះធ្វើការឆ្លើយតបនឹងការរិះគន់របស់មហាជននោះឡើយ៕

រឿងរ៉ាវហាក់ចប់សព្វគ្រប់ហើយ! ស្រាប់តែពេលនេះ Will Smith បញ្ចេញវីដេអូសុំទោសថ្មីដ៏រំជួលចិត្តមួយ ជុំវិញការទះកំផ្លៀង Chris Rock នៅលើឆាក Oscars

Khmerpress July 30, 2022 30/07/2022

(អាមេរិក)៖ រឿងរ៉ាវផ្អើលពិភពលោក ដែលតារាសម្តែងល្បីឈ្មោះ Will Smith បានឡើងទៅដល់លើឆាកនៃកម្មវិធី Oscars ទះកំផ្លៀង Chris Rock នោះ គឺបានកើតឡើងតាំងពីដើមឆ្នាំមកម្ល៉េះ ហើយរហូតមកទល់ពេលនេះ ហាក់បីដូចជាចប់សព្វគ្រប់អស់ហើយ។ តែយ៉ាងណានៅពេលនេះ តារាសម្ដែង Will Smith ស្រាប់តែបង្ហោះវីដេអូសុំទោសថ្មីដ៏រំជួលចិត្ត ចំពោះការទះកំផ្លៀង Chris Rock ដោយបង្ហាញក្នុងឃ្លីបវីដេអូដ៏វែងមួយនៅលើបណ្តាញសង្គម។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Straits Times នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២។ នៅក្នុងវីដេអូដែលបានបង្ហោះក្នុងបណ្តាញសង្គមកាលពីថ្ងៃសុក្រ ទី២៩ ខែកក្កដា ម្សិលមិញនេះ Smith បាននិយាយថាភរិយារបស់លោក គឺតារាសម្តែង Jada Pinkett Smith ដែលអង្គុយក្បែរលោក ហើយត្រូវបាន Rock យកទៅនិយាយលេងសើចចំអកអំពីនាង បានជំរុញឲ្យលោកក្នុងនាមជាប្តី ឡើងវាយប្រហារ Chrisk Rock តែម្តង។ Will Smith បានអះអាងថា ទង្វើបែបនេះ គឺជាការសម្រេចចិត្តរបស់លោកផ្ទាល់ ខណៈទង្វើនេះ គឺលោកសុំទោសផងដែរចំពោះ […]

សុខ សីឡាលីន ប្រតិកម្មខ្លាំង ចំពោះបុគ្គលមួយចំនួន ដែលចូលចិត្តខមិនរិះគន់ ជាន់ពន្លិចរូបសម្រស់អ្នកដទៃ តាមបណ្តាញសង្គម

Khmerpress July 28, 2022 28/07/2022

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់កំពូលតារាចម្រៀងដែលមានទឹកដមផ្អែមពីរោះ សមត្ថភាព ទេពកោសល្យពេញខ្លួនគឺ កញ្ញា សុខ សីឡាលីន ហើយក៏ជាគណៈកម្មការនៅក្នុងកម្មវិធីកម្រិតលំដាប់ពិភពលោក Cambodian Idol រដូវកាលទី៤ នេះ បានប្រតិកម្មជាខ្លាំងចំពោះ បុគ្គលមួយចំនួនដែលបានចូលទៅខមិន រិះគន់ ថារូបកាយមិនស្អាតលើអ្នកលក់ Online និយាយចំអកចំអន់ ប្រៀបប្រដូចទៅនឹងមុខកែវណាម៉ា។ នៅក្នុងគណនីហ្វេសប៊ុករបស់តារាចម្រៀង កញ្ញា សុខ សីឡាលីន ក៏បានឆ្លើយតបយ៉ាងធ្ងន់ៗទៅវិញថា៖ «សុជីវធម៌ សីលធម៌ធ្លាក់ចុះខ្លាំង នាបច្ចុប្បន្ន ដោយសារបុគ្គលមួយចំនួន មានតែទូរសព្ទក្នុងដៃ ចុចសរសេរខមិន ដោយគ្មានឆ្លងកាត់ការគិតពិចារណាអោយបានវែងឆ្ងាយ😕រិះគន់ ជាន់ពន្លិច ហើយ មើលងាយគេ ដោយអត់សីលធម៌ (Bully)មនុស្សមុខមាត់បែបណាសំខាន់លើចិត្ត គំនិត សីលធម៌ និងគុណធម៌ #ខ្លួនអ្នកមិនល្អគ្រប់ទេ យកល្អយកពេលមើលអំពីខ្លួនឯងវិញល្អជាង🙏(អ្នកខមិនបែបនោះ) » ៕