សិល្បៈ

ពូឃ្លាំង អួលដើមក បកស្រាយដើមហេតុនៃចម្រៀង “3Some” របស់លោក ដែលច្រៀងឡើងដើម្បីឧទ្ទិសជូនមិត្តសំលាញ់ដែលចែកឋានអស់ពេលជាច្រើនឆ្នាំមកហើយ

Khmerpress June 9, 2022 09/06/2022

តារាចម្រៀង រ៉េប ជើងចាស់ដែលមហាជនស្គាល់ស្ទើទូទាំងប្រទេសគឺ ពូឃ្លាំង បានវិលត្រឡប់ចូលមកប្រឡូកក្នុងវិស័យសិល្បៈចម្រៀងឡើងវិញក្រោយបាត់មុខអស់ជាច្រើនឆ្នាំ។ ហើយអ្វីដែលគេកត់សំគាល់និងសួរច្រើនទៅកាន់រូបលោកគឺចម្រៀងដែលមានចំណងជើងថា “3Some” ដែលជាចម្រៀងដំបូងរបស់លោកក្នុងការឈានជើងចូលវិស័យសិល្បៈចម្រៀងនេះឡើងវិញ។ ពូឃ្លាំង បានរៀបរាប់ទាំងអួលដើមកផងដែរថា ចម្រៀង “3Some” នេះដែរគឺជាបទ Private របស់មិត្តភ័ក្រលោកតែប៉ុណ្ណោះដែលលោកបាននិពន្ធវាឡើងតាមសាច់រឿងរបស់មិត្តភ័ក្រលោកម្នាក់ ដែលបានសំណូមពរអោយលោកតែងបទនេះឡើង តែជាអកុសលមិត្តភ័ក្ររូបនោះបានចែកឋានអស់ជាយូរឆ្នាំមកហើយ។ ទោះជាយ៉ាងណាក្តី ពូឃ្លាំង មិនបានរៀបរាប់លំអិតពីមិត្តភ័ក្រលោកឡើយ ដោយគ្រាន់តែបញ្ជាក់ថាចម្រៀងនេះលោកឧទ្ទិសជូនសំលាញ់របស់លោក ដែលបានចែកឋានទៅ។ គួររំលឹកផងដែរថា ចម្រៀងមួយបទរបស់ពូឃ្លាំង ដែលមានចំណងជើងថា “soon you are my bestfriend” ក៏ជាចម្រៀងមានភាពល្បីល្បាញខ្លាំងកាលគ្រាលោកទើបប្រឡូកក្នុងវិស័យសិល្បៈ ដែលគ្រានោះលោកច្រៀងរៀបរាប់ពីរឿងពិតរបស់មិត្តសំលាញ់ម្នាក់ មានភាពសប្បាយរីករាយ ជួបរឿងជាច្រើនជាមួយគ្នា ប៉ុន្តែមិត្តសំលាញ់រូបនោះបានជួបគ្រោះថ្នាក់ចរាចរណ៍ ហើយបាត់បង់ជីវិតកាលពីឆ្នាំ ១៩៩៨ ដែលធ្វើអោយរូបលោកពិបាកចិត្តយ៉ាងខ្លាំង ស្រណោះសំលាញ់ដែលធ្លាប់តែសប្បាយជាមួយគ្នា។ បទនេះដែរបានធ្វើអោយអ្នកស្តាប់រំជួលចិត្តយ៉ាងខ្លាំង ជាមួយអត្ថន័យចំរៀងដ៏កំសត់មួយនេះ។ តោះដើម្បីជ្រាបច្បាស់សូមទស្សនាវិដេអូខាងក្រោម៖ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

រថយន្ត Tesla របស់តារាសម្តែងហូលីវូដល្បីឈ្មោះ Owen Wilson ត្រូវចោរលួចដោះកង់ទាំង៤យកទៅបាត់ ខណៈចតនៅមុខផ្ទះ

Khmerpress June 7, 2022 07/06/2022

អាមេរិក៖ រថយន្តដ៏ទំនើបរបស់តារាហូលីវូដម្នាក់គឺលោក Owen Wilson ត្រូវបានចតចោលជាងមួយសប្តាហ៍មកហើយ ក្រោយចោរបានធ្វើសកម្មភាពលួចកង់របស់រថយន្តយកទៅបាត់។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន  Daily Mail បានឲ្យដឹងថា ករណីលួចកង់រថយន្តនោះបានកើតឡើងតាំងពីយប់ថ្ងៃទី ២៨ ខែឧសភាម្លេះ តែដំណឹងនេះទើបទទួលបានការចាប់អារម្មណ៍ខ្លាំងនៅតាមបណ្តាញសារព័ត៌មាន ក្រោយគេបានកត់សម្គាល់ថា រថយន្តដែលបានបាត់កង់នោះគឺជារថយន្តរបស់កំពូលតារាសម្តែង Owen Wilson។ ប្រភពខាងលើបានបន្តថា ករណីចោរលួចកង់រថយន្តនេះបានកើតឡើងនៅក្នុងទីក្រុង Santa Monica រដ្ឋ California សហរដ្ឋអាមេរិក និងបានកើតឡើងនៅចំណុចមុខផ្ទះរបស់លោក Owen Wilson តែម្តង។ រថយន្តទំនើបនោះគឺជាប្រភេទរថយន្តដើរដោយថាមពលអគ្គិសនីម៉ាក Tesla មានតម្លៃប្រហែលជា ១០០,០០០ ដុល្លារអាមេរិក ខណៈសម្បកកង់រថយន្តនិងយ៉ាន់ដែលត្រូវបានចោរលួចយកទៅនោះមានតម្លៃសរុបប្រហែលជា ៤,០០០ដុល្លារ។ បើតាមរបាយការណ៍របស់អង្គភាពបូលិសនៃរដ្ឋ California បានបង្ហាញថា កាលពីឆ្នាំ ២០២១កន្លងទៅ ករណីលួចកង់រថយន្តនៅទូទាំងរដ្ឋបានកើតមានឡើងចំនួន ៣៩,៨៩៤ដង ហើយតួលេខនេះមានការកើនឡើង ១៧%ផងដែរបើធៀបទៅនឹងឆ្នាំ ២០២០៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

មិត្តភក្រនិងក្រុមគ្រួសារកញ្ញា គង់ ម៉ូនីកា បញ្ជាក់ថានាងមានជំងឺមេរោគក្នុងក្រពះប្រចាំកាយញ៉ាំថ្នាំហើយមិនបានញ៉ាំអាហាគ្រប់គ្រាន់ ចុកឆ្អល់តែ​ ១នាទីក៏ផុតដង្ហើម

Liny Chan June 6, 2022 06/06/2022

កញ្ញា គង់ ម៉ូនីកា តួឯកស្រីក្នុងបទចម្រៀង “ជូនអូនទ្បេីងផ្លូវហាយវេ” របស់លោក ខេម ក្នុងផលិតកម្ម Galaxy Navatra បានទទួលមរណភាពដោយសារជំងឺគាំងបេះដូង នេបើយោងតាមការបង្ហោះនៅលើទំព័រ Facebook របស់លោក សាវិន ហ្វីលីប នារសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ នេះ។ យ៉ាងណាមិញជុំវិញមូលហេតុដែលធ្វើឱ្យតារាស្រីវ័យក្មេងរូបនេះបាត់បង់ជីវិតទាំងក្មេងខ្ចីបែបនេះ ត្រូវបានក្រុមគ្រួសារ ព្រមទាំងមិត្តភក្កិចេញមកបញ្ជាក់ថា នាងមានជំងឺប្រចាំកាយ គឺមេរោគក្នុងក្រពះ និងជំងឺបេះដូង​។ ជាក់ស្ដែង​ យោងតាមគណនីហ្វេសប៊ុកឈ្មោះ Reno King បានបង្ហោះដោយរៀបរាប់ដូច្នេះថា៖ “សូមប្អូនគេងចុះគេងលក់អោយបានស្កប់ស្កល់🥺 សូមប្រុងប្រយ័ត្នចំពោះជំងឺមេរោគក្នុងក្រពះ ដោយពិសាថ្នាំមិនបានញាំអាហាគ្រប់គ្រាន់ ត្រឹមតែមួយវិនាទីចុកឆ្អល់ទាលតែផុតដង្ហើម”។ ទន្ទឹមនឹងនេះក៏មានគណនីហ្វេសប៊ុកមួយទៀតឈ្មោះថា Leak New ដែលត្រូវជាមិត្តបានបង្ហោះឱ្យដឹងផងដែរថា “ក្នុងនាមខ្ញុំជាមិត្តរបស់ Kong Monika ចង់ប្រាប់ថា: monika នាងផុតទៅដោយជំងឺប្រចាំកាយបេះដូង នឹងក្រពះសូមចិត្តមនុស្សគិតអវិជ្ជាមានមួយចំនួនតូចអោយតែលឺថាស្លាប់ដោយសារជំងឺបេះដូង គឺគាំងថ្នាំលេងគ្រឿងញៀននោះ… នាងស្លាប់ទៅហើយកុំបង្កើតរឿងអោយឈ្មោះអាក្រក់ដល់នាងអីអោយគ្នាទៅដោយស្រស់ស្អាតឈ្មោះល្អផងចុះ 🙏🙏🙏🙏🙏”៕ ផ្ដល់សិទ្ធដោយ៖ Khmernote

តួឯកស្រីក្នុងចម្រៀង “ជូនដំណើរអូនឡើងផ្លូវ Highway” បានទទួលមរណភាពមុននេះបន្តិច

Khmerpress June 6, 2022 06/06/2022

បើតាមការអោយដឹងពីលោក សាវិន ហ្វីលីប នៅលើទំព័រ Facebook របស់លោកនៅមុននេះបន្តិចបានអោយដឹងថា កញ្ញា គង់ ម៉ូនីកា តួឯកស្រីក្នុងបទចម្រៀង “ជូនអូនទ្បេីងផ្លូវហាយវេ” របស់លោក ខេម ក្នុងផលិតកម្ម Galaxy Navatra បានទទួលមរណៈភាពនៅមុននេះបន្តិចដោយសារជំងឺគាំងបេះដូង។ លោក សាវិន ហ្វីលីប បានរៀបរាប់ថា៖ “តារាសម្ដែង គង់ ម៉ូនីកា បានស្លាប់ដោយជំងឺគាំងបេះដូងមុននេះបន្តិច ។ កញ្ញាជាតួឯកស្រីក្នុងMVដ៏ល្បីគឺបទ “ជូនអូនទ្បេីងផ្លូវហាយវេ” របស់ផលិតកម្ម Galaxy Navatra សូមប្អូនស្រីបានទៅដល់ទីស្ងប់សុខ RIP …” ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ពីរោះខ្លាំង! បេក្ខនារីរូបស្រស់ សម្ដីផ្អែម នួន បូលក្ខណ៍ ច្រៀងបទ “អូនគិតដល់បង” យ៉ាងរណ្តំទាក់ទាញចិត្តគណៈកម្មការ

Khmerpress June 6, 2022 06/06/2022

កាលយប់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី 4 វគ្គ Judge Audition សប្តាហ៍ទី5​ នៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV បានបង្ហាញពីសមត្ថភាព និងទេពកោសល្យរបស់បេក្ខជនជាច្រើនរូប បើចាប់អារម្មណ៍មកមើលបេក្ខនារី រូបស្រស់ សម្ដីផ្អែម មានឆន្ទៈខ្ពស់ ចង់ក្លាយជាតារាចម្រៀងល្បីមួយរូប ដែលមហាជនទទួលស្គាល់បេក្ខនារី នួន បូលក្ខណ៍។ បេក្ខនារី នួន បូលក្ខណ៍ អាយុ ២២ឆ្នាំ មកពីខេត្តតាកែវ ជាជំនួយការរដ្ឋបាលនៅក្នុងរោងចក្រដេរកាបូប ស្ពាយមួយកន្លែង ដោយមានការជម្រុញលើកទឹកពីក្រុមគ្រួសារ ធ្វើឲ្យបេក្ខនារី នួន បូលក្ខណ៍ មានជំនឿងចិត្តមកប្រកួតប្រឡងក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី៤នេះ។ បេក្ខនារី នួន បូលក្ខណ៍ បកស្រាយបទ “អូនគិតដល់បង” ច្រៀងបានយ៉ាងពីរោះ មានមនោសញ្ចេតនា សំឡេងទឹកដមល្អ រូបសម្រស់ស្អាតទាក់ទាញ ធ្វើឲ្យគណៈកម្មការ លោក ឆន សុវណ្ណរាជ សរសើរមិនដាច់ពីមាត់ […]

ពីរោះប្លែក! បេក្ខជនហេង ម៉េងជីង ជាអ្នកនិពន្ធទំនុកច្រៀង ពេលនេះមកបង្ហាញសមត្ថភាពច្រៀងនៅកម្មវិធី Cambodian Idol

Khmerpress June 6, 2022 06/06/2022

កាលយប់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី 4 វគ្គ Judge Audition សប្តាហ៍ទី5 នៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV បានបង្ហាញពីសមត្ថភាព និងទេពកោសល្យរបស់បេក្ខជនជាច្រើនរូប មិនចាញ់សប្ដាហ៍មុនៗឡើយ ដើម្បីមកបញ្ចេញសមត្ថភាពនៅចំពោះមុខគណៈកម្មការ ក្លាយខ្លួនទៅជាតារាចម្រៀងនៅក្នុងផលិតកម្មរស្មីហង្សមាស និងជាម្ចាស់ពានរង្វាន់ក្នុងរដូវកាលទី៤នេះ។ បង្វែរអារម្មណ៍ក្រឡេកទៅមើលបេក្ខជន ហេង ម៉េងជីង អាយុ ២៤ឆ្នាំ មកពីខេត្តត្បូងឃ្មុំ ជាអ្នកចម្រៀងនៅក្នុងហាងមួយកន្លែង រយៈពេល ២ឆ្នាំ និងជាអ្នកនិពន្ធទំនុកច្រៀងខ្លួនឯងបាន ដែលនេះជាទេពកោសល្យដុងពីកំណើតស្រលាញ់ខាងផ្នែកសិល្បៈ។ បេក្ខជន ហេង ម៉េងជីង បកស្រាយបទ “១ខែ ១០ថ្ងៃ” បកស្រាយបានល្អច្រើន មានលក្ខណៈបែបធម្មជាតិ ស្ដាប់ទៅបែបសុភាពបុរស សំឡេងមានទឹកដ​មល្អ​ បច្ចេកទេសនៃការប្រើប្រាស់ដង្ហើមវែងគឺធ្វើបានល្អ ចំណែកកម្លាំងសំឡេងនៅខ្សោយ ទោះខ្សោយកម្លាំងបន្តិចបេក្ខជន ហេង ម៉េងជីង ក៏ទាញចិត្តគណៈកម្មការចំនួនបីរូប អាចទៅវគ្គបន្តបានផងដែរ ៕ តោះទៅទស្សនាវីដេអូខាងក្រោម៖

មុខកាច តែស្លូត! បេក្ខជន វី ឆៃយ៉ា ច្រៀងបទ “ស្រលាញ់គ្នារហូតក្លាយជាយាយតា” ទទួលបាន Yes ៤ពីគណៈកម្មការ

Khmerpress June 6, 2022 06/06/2022

កាលយប់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី4 វគ្គ Judge Audition សប្តាហ៍ទី5 នៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV បានបង្ហាញពីសមត្ថភាព និងទេពកោសល្យរបស់បេក្ខជនជាច្រើនរូប មិនចាញ់សប្ដាហ៍មុនៗឡើយ ដើម្បីមកបញ្ចេញសមត្ថភាពនៅចំពោះមុខគណៈកម្មការ ក្លាយខ្លួនទៅជាតារាចម្រៀងនៅក្នុងផលិតកម្មរស្មីហង្សមាស និងជាម្ចាស់ពានរង្វាន់ក្នុងរដូវកាលទី៤នេះ។ បើងាកមកមើលបេក្ខជន វី ឆៃយ៉ា អាយុ ៣២ឆ្នាំ ទឹកមុខបែបកាច តែស្លូត ធ្វើការនៅភោជនីយដ្ឋាន អស់កង្វល់ III ចេះកំប្លុកកំប្លែងធ្លាប់មានបទពិសោធន៍ការងារច្រើនមុខ ធ្លាប់ជាសន្តិសុខ សំណង់ រោងចក្រ ប៉ះកង់ រត់កងបី អ្នកដឹកជញ្ជូន ជាងកាត់សក់ និងជាអ្នកលេងភ្លេង តែពេលនេះសុំថែមជាតារាចម្រៀងមួយទៀត។ បេក្ខជន វី ឆៃយ៉ា បកស្រាយបទ “ស្រលាញ់គ្នារហូតក្លាយជាយាយតា” បកស្រាយបានយ៉ាងពីរោះ សំឡេងមានទឹកដម ធ្ងន់ល្អ ចេះថ្មម ស្ដាប់ទៅរៀងគំហកខ្លះ តែក៏ឃើញមានភាពខ្វះខាតបន្ដិចបន្ដួច ជ្រើសរើសបទមិនទាន់អាចត្រូវជាមួយនឹងសំឡេង ទោះបីជាយ៉ាងក៏ធ្វើបានល្អ គណៈកម្មការបានសម្រេចចិត្តឲ្យបេក្ខជន វី […]

សំឡេងមិនធម្មតាទេ! បេក្ខជន ណាន វីសារ ច្រៀងលួងលោមចិត្តគណៈកម្មការ សុខ សីឡាលីន រហូតស្រក់ទឹកភ្នែក

Khmerpress June 6, 2022 06/06/2022

កាលយប់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី 4 វគ្គ Judge Audition សប្តាហ៍ទី5 នៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV បានបង្ហាញពីសមត្ថភាព និងទេពកោសល្យរបស់បេក្ខជនជាច្រើនរូប មិនចាញ់សប្ដាហ៍មុនៗឡើយ ដើម្បីមកបញ្ចេញសមត្ថភាពនៅចំពោះមុខគណៈកម្មការ ក្លាយខ្លួនទៅជាតារាចម្រៀងនៅក្នុងផលិតកម្មរស្មីហង្សមាស និងជាម្ចាស់ពានរង្វាន់ក្នុងរដូវកាលទី៤នេះ។ បេក្ខជនមកប្រឡងក្នុងសប្តាហ៍នេះវិញ ពួកគេសុទ្ធសឹងតែមានសមត្ថភាពរៀងៗខ្លួន បើកក្រឡេកមកមើលបេក្ខជនរូបស្រស់សង្ហា ណាន វីសារ អាយុ ២១ឆ្នាំ មកពីខេត្តបាត់ដំបង ដែលជាលក់ឡាន និងជាអ្នកចម្រៀងនៅក្នុងសណ្ឋាគារមួយកន្លែងក្នុងរាជធានីភ្នំពេញ។ បេក្ខជន ណាន វីសារ មានប្រវត្តតស៊ូ ធ្លាប់ជាកម្មករនៅប្រទេសថៃ ទើបពេលនេះជម្រុញឲ្យមានឆន្ទៈខ្ពស់ ចង់ក្លាយជាតារាចម្រៀងល្បីនៅក្នុងប្រទេស ដើម្បីបំពេញបំណងនូវក្ដីស្រមៃរបស់ខ្លួនឯង។ បេក្ខជន ណាន វីសារ បកស្រាយបទ “តើបងមានថ្ងៃនោះទេ” ច្រៀងយ៉ាងពីរោះរន្តំ លួងលោមចិត្តគណៈកម្មការ សុខ សីឡាលីន ស្ដាប់រហូតដល់ស្រក់ទឹកភ្នែក គណៈកម្មការបានបន្ថែមថា បេក្ខជន ណាន វីសារ គឺសំឡេងមានថាមពល ពូកែប្រើប្រាស់សំឡេងបានយ៉ាងល្អ […]

សំឡេងមិនធម្មតាទេ! បេក្ខជន ណាន វីសារ ច្រៀងលួងលោមចិត្តគណៈកម្មការរហូតស្រក់ទឹកភ្នែក

Khmerpress June 6, 2022 06/06/2022

កាលយប់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី 4 វគ្គ Judge Audition សប្តាហ៍ទី5 នៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV បានបង្ហាញពីសមត្ថភាព និងទេពកោសល្យរបស់បេក្ខជនជាច្រើនរូប មិនចាញ់សប្ដាហ៍មុនៗឡើយ ដើម្បីមកបញ្ចេញសមត្ថភាពនៅចំពោះមុខគណៈកម្មការ ក្លាយខ្លួនទៅជាតារាចម្រៀងនៅក្នុងផលិតកម្មរស្មីហង្សមាស និងជាម្ចាស់ពានរង្វាន់ក្នុងរដូវកាលទី៤នេះ។ បេក្ខជនមកប្រឡងក្នុងសប្តាហ៍នេះវិញ ពួកគេសុទ្ធសឹងតែមានសមត្ថភាពរៀងៗខ្លួន បើកក្រឡេកមកមើលបេក្ខជនរូបស្រស់សង្ហា ណាន វីសារ អាយុ ២១ឆ្នាំ មកពីខេត្តបាត់ដំបង ដែលជាលក់ឡាន និងជាអ្នកចម្រៀងនៅក្នុងសណ្ឋាគារមួយកន្លែងក្នុងរាជធានីភ្នំពេញ។ បេក្ខជន ណាន វីសារ មានប្រវត្តតស៊ូ ធ្លាប់ជាកម្មករនៅប្រទេសថៃ ទើបពេលនេះជម្រុញឲ្យមានឆន្ទៈខ្ពស់ ចង់ក្លាយជាតារាចម្រៀងល្បីនៅក្នុងប្រទេស ដើម្បីបំពេញបំណងនូវក្ដីស្រមៃរបស់ខ្លួនឯង។ បេក្ខជន ណាន វីសារ បកស្រាយបទ “តើបងមានថ្ងៃនោះទេ” ច្រៀងយ៉ាងពីរោះរន្តំ លួងលោមចិត្តគណៈកម្មការ សុខ សីឡាលីន ស្ដាប់រហូតដល់ស្រក់ទឹកភ្នែក គណៈកម្មការបានបន្ថែមថា បេក្ខជន ណាន វីសារ គឺសំឡេងមានថាមពល ពូកែប្រើប្រាស់សំឡេងបានយ៉ាងល្អ […]

ទីបំផុតបេក្ខជន ទុំ សុវត្ថិ បានជួបផ្ទាល់ជាមួយនឹងឧកញ៉ា ខេមរៈ សិរីមន្ត ហើយ និងទទួលបានថវិកាលើកទឹកចិត្តចំនួន ១,០០០ដុល្លារ

Khmerpress June 3, 2022 03/06/2022

រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់កំពូលតារាចម្រៀងដែលមានឈ្មោះបោះសំឡេង ឧកញ៉ា ខេមរៈ សិរីមន្ត នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ ដោយមុននេះបន្តិច ឧកញ៉ា ខេមរៈ សិរីមន្ត បានជូនថវិការបន្តិចបន្តួចជូនដល់ ទុំ សុវត្ថិ ដែលជាបេក្ខជន ចូលរួមប្រកួតប្រឡងប្រជែងក្នុងកម្មវិធី Cambodian Idol រដូវកាលទី៤ ដោយមិនបានទទួលលទ្ធផលល្អ ក្នុងគណនីហ្វេសប៊ុករបស់ឧកញ៉ា ខេមរៈ សិរីមន្ត បានឲ្យដឹងថា៖ “ទឹកចិត្តបន្តិចបន្តួចពីបងជូនពរប្អូនជោគជ័យណា”។ គួរបញ្ជាក់ផងដែរថា កាលថ្ងៃទី០២ ខែមិថុនាម្សិលមិញនេះ ឧកញ៉ា ខេមរៈ សិរីមន្ត បានប្រកាសស្វែងរកបេក្ខជន ទុំ សុវត្ថិ ដែលបានរៀបរាប់ថា៖ “កុំបាក់ទឹកចិត្តអីប្អូនស៊ូៗបងសូមលើកទឹកចិត្តប្អូននៅថវិការ1000$មានសមត្ថភាពពិតតស៊ូគង់បានសំរេច មានបងប្អូនណាស្គាល់លេខគាត់អត់ជួយប្រាប់ផង “ ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត