សិល្បៈ

រឿងកាន់តែក្តៅ! ម្ចាស់ឡាន Prius ដែលរងគ្រោះ សម្រេចទារសំណងជំងឺចិត្តពីលោកតាប៊ុយ ចំនួន១០ម៉ឺនដុល្លារវិញ

Khmerpress December 16, 2021 16/12/2021

រឿងរ៉ាវពិធីករល្បីឈ្មោះគឺលោក តាប៊ុយ បានបើកបររថយន្តបុករថយន្តរបស់គេធ្វើអោយកក្រើកពេញបណ្តាញសង្គម Facebook ដោយមានការជជែកវែកញែកគ្នាទៅវិញទៅមក រហូតម្សិលមិញនេះលោកតាប៊ុយ បានធ្វើការ Live វិដេអូប្រតិកម្មថាខ្លួនមិនអាចទទួលយកបានចំពោះតំលៃជួសជុលរថយន្តជនរងគ្រោះរហូតដល់ជាង២ពាន់ដុល្លារនោះទេ និងបានបោះសំដីថា រថយន្តរបស់ខ្លួន Range Rover ផងសួរជាថាធ្វើអស់តែ២ពាន់អីទេ ចុះត្រឹមឡានអា Prius ធ្វើអស់ជាង២ពាន់ដុល្លារដែរ។ កាលពីម្សិលមិញនេះផងដែរ ម្ចាស់រថយន្ត Prius ដែលជាជនរងគ្រោះបានបង្ហោះសារឲ្យដឹងថា នឹងធ្វើការប្តឹងលោកតាប៊ុយទៅតុលាការ និងទាមទារសំណងចំនួន២ម៉ឺនដុល្លារ។ លុះមកដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ ម្ចាស់រថយន្តបានធ្វើការបង្ហោះសារជាថ្មីម្តងទៀត ដោយទាមទារសំណងរហូតដល់ ១០ម៉ឺនដុល្លារវិញ។ បើតាមការបង្ហោះរបស់ម្ចាស់រថយន្តបានឲ្យដឹងថា៖ “មហាជនបានសំណូមពរថា សំណងជំងឺចិត្ត បើយកទៅជូនមន្ទីរពេទ្យដដែលនោះ គួរតែយកអោយច្រើនបន្តិចទៅ 😂 » ខ្ញុំសូមប្រកាសជាសាធារណៈថា ខ្ញុំបានប្តូរការទារសំណងជំងឺចិត្តពី២០០០០$ ទៅជា១០០០០០$វិញ ! » សូមបងប្អូនសារធារណៈជន កុំបារម្មណ៍ ខ្ញុំឈប់ចរចាហើយ ទុកអោយច្បាប់គេធ្វើការងារនេះចុះ។ » ខ្ញុំសូមត្រឹមកំលាំងចិត្តពីបងប្អូនផង❤️❤️❤️”៕

មាស សុខសោភា សប្បាយចិត្តពេលឃើញ តីវ៉ៃម៉ាលុយ រីកចម្រើន

Liny Chan December 16, 2021 16/12/2021

ភ្នំពេញ៖ តារាស្រីជួរមុខ កញ្ញាមាស សុខសោភា ថ្មីៗនេះបានបង្ហោះសារលើផ្លូវការមួយនៅលើ Facebook Page ផ្លូវការរបស់ខ្លួនថា “ប្អូនស្រីម្នាក់នេះធំហើយ បានឃើញប្អូនស្រី រីកចម្រើនបងពិតជាសប្បាយចិត្ត បានឃើញប្អូនអាចដើរទៅមុខដោយខ្លួនឯងបានបងពិតជាមោទនភាព។ ជូនពរប្អូនស្រី តី កាន់តែជោគជ័យជាមួយវិស័យចម្រៀង” សារដ៏ខ្លីនេះ គឺជាសារដែលកញ្ញា មាស សុខសោភាបាន post បន្ទាប់ពី ផលិតកម្មរាម បានចេញចម្រៀងដំបូងរបស់តីមួយបទនៅលើបណ្តាញសង្គមរបស់ផលិត នោះគឺបទ ‘PEEKABOO’ ហើយក៏បានបង្ហោះរូបភាព ស្វាគមន៍តារាចម្រៀងថ្មីរបស់ផលិតកម្មដែលបានធ្វើឲ្យអ្នកគាំទ្រ និងមហាជន comment ជូនពរម្ចាស់បទតីវ៉ៃម៉ាលុយ សរសើរសម្រាប់សមត្ថភាពពិសេសរបស់តារាស្រីរូបនេះ។ ដោយឡែក ម្ចាស់បទតីវ៉ៃម៉ាលុយ ដែលទស្សនិកជនស្គាល់ថាជាសំណព្វចិត្តរបស់ កញ្ញាមាស សុខសោភា នៅមិនទាន់មានអ្វីឆ្លើយតប ឬបញ្ចេញអារម្មណ៍របស់ខ្លួននៅឡើយទេ ហើយកំពុងលាក់មុខយ៉ាងខ្លាំងដោយមិនដឹងពីមូលហេតុ ហើយនេះក៏បានធ្វើទស្សនិកជនហាក់មានចង្ងល់ដូចគ្នា។ ចាំមើលថា តើ តារា RAP ស្រីរូបនេះនឹងមានអ្វីកាន់តែប្លែកជាមួយផលិតកម្មរាម៕

អបអរសាទរ! តីវ៉ៃម៉ាលុយ ចេញបទថ្មីក្នុងផលិតកម្មរាម

Liny Chan December 16, 2021 16/12/2021

ភ្នំពេញ៖ ថ្មីៗនេះ ពីផលិតកម្មរាម បានបង្ហាញនូវបទចម្រៀងមួយបទ ‘PEEKABOO’ ដែលមានការលាក់មុខតារាចម្រៀង តែយ៉ាងណាអ្នកគាំទ្របានស្គាល់យ៉ាងច្បាស់ថានេះគឺ កញ្ញា តីវ៉ៃម៉ាលុយ ដែលជាតារាចម្រៀងរ៉េបស្រីមួយរូបដែលផ្ទុះកាលពីឆ្នាំ ២០១៨។ បន្ទាប់ពីបង្ហោះបទចម្រៀងលើបណ្តាញសង្គមផ្លូវការរបស់ផលិតកម្មបានប៉ុន្មានថ្ងៃ ផលិតក៏បានបង្ហោះរូបភាព ស្វាគមន៍តារាចម្រៀងថ្មីរបស់ផលិតកម្មដែលបានធ្វើឲ្យអ្នកគាំទ្រ និងមហាជន comment ជូនពរម្ចាស់បទតីវ៉ៃម៉ាលុយ សរសើរសម្រាប់សមត្ថភាពពិសេសរបស់តារាស្រីរូបនេះ។ ដោយឡែក ម្ចាស់បទតីវ៉ៃម៉ាលុយ ដែលទស្សនិកជនស្គាល់ថាជាសំណព្វចិត្តរបស់ កញ្ញាមាស សុខសោភា នៅមិនទាន់មានអ្វីឆ្លើយតប ឬបញ្ចេញអារម្មណ៍របស់ខ្លួននៅឡើយទេ តែអ្វីដែលគួអោយចាប់អារម្មណ៍នោះ គឺកញ្ញាមាស សុខសោភាបានបង្ហាញអារម្មណ៍ត្រេកអរយ៉ាងខ្លាំងតាមរយៈវីដេអូ REACTION របស់ខ្លួន និងបានបង្ហើបថា កញ្ញាតី នឹងមានបទចម្រៀងជាច្រើនផ្សេងទៀតសម្រាប់អ្នកគាំទ្រ។ គួរបញ្ជាក់ផងដែរថា ផលិតកម្មរាមដែលត្រូវបានមហាជនស្គាល់ថាជាផលិតកម្មថ្មីមួយ ដែលកំពុងបង្ហាញសន្ទុះ និងការខិតខំប្រឹងប្រែងក្នុងការនាំយកអ្វីដែលថ្មី និង ប្លែកមកបម្រើអារម្មណ៍ទស្សនិកជន ហើយអ្វីដែលកាន់តែធ្វើអោយអ្នកគាំទ្រពេញចិត្តខ្លាំងបំផុតនោះគឺ ផលិតកម្មមួយនេះមានការពុះពារយ៉ាងខ្លាំងដើម្បីពង្រឹងគុណភាពសិល្បៈខ្មែរ និងតែងតែសន្យាថា នឹងនាំសិល្បៈខ្មែរទៅកាន់ពិភពលោក។

វីជេ តាប៊ុយ រងការរិះគន់ក្រោយបោះសំដីអោយជនរងគ្រោះថា ឡានត្រឹមអា Prius សោះជួសជុលអស់ថ្លៃប្រហែលឡាន Range Rover របស់ខ្លួន

Khmerpress December 15, 2021 15/12/2021

កាលពីពេលថ្មីៗនេះមហាជនបានដឹងរួចមកហើយជុំវិញបញ្ហារបស់ពិធីករល្បីឈ្មោះគឺលោក តាប៊ុយ ដែលបានបើកបររថយន្តបុករថយន្តមួយគ្រឿងទៀតម៉ាក Toyota Prius ស្របទិសគ្នាបណ្តាលអោយរងការខូចខាតផ្នែកខាងក្រោយ ខណៈរថយន្តរបស់លោកម៉ាក Range Rover Sport ខូចខាតផ្នែកខាងមុខ ហើយក្នុងហេតុការណ៍នោះភាគីទាំង២បានឯកភាពគ្នាដោយលោក តាប៊ុយ ធានាចេញថ្លៃជួសជុលរថយន្តជូនជនរងគ្រោះ។ ប៉ុន្តែស្រាប់តែថ្មីៗនេះ ម្ចាស់រថយន្តរងគ្រោះបានផ្ញើវិក័យបត្រ ជូនលោកតាប៊ុយ ដោយការជួសជុលរថយន្តរបស់ខ្លួនអស់ជាង២ពាន់ដុល្លារ ធ្វើអោយលោកតាប៊ុយ ប្រតិកម្មខ្លាំងរហូតដៀមដាមថាឡានត្រឹមអា Prius សោះធ្វើអស់ជាង២ពាន់ដុល្លារ ខណៈរថយន្តរបស់លោកដល់ Range Rover ផងសួរជាងអស់ប្រហែលជាង២ពាន់ដូចគ្នា។ ការបញ្ចេញប្រតិកម្មរបស់លោក តាប៊ុយ ទទួលបានការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន ដោយមហាជនលើកឡើងថានេះជាកំហុសរបស់លោក ហើយគេក៏ស្រលាញ់របស់ទ្រព្យគេដែរ។ តើប្រិយមិត្តយល់យ៉ាងណា? ដោយ៖ ខ្មែរណូត

“កុំឲ្យគេឈឺចាប់ដោយសារបង” ពីបេក្ខជន សួ វិចិត្រ អ្នកខេត្តពោធិ៍សាត់ ធ្វើអោយទស្សនិកជនលាន់មាត់សរសើរគ្រប់គ្នាថាពីរោះខ្លាំង

Khmerpress December 13, 2021 13/12/2021

បេក្ខជន សួ វិចិត្រ ដែលជាបេក្ខជនមួយរូបមកពីខេត្តពោធិ៍សាត់បានរៀបរាប់ពីជីវិតដ៏កំសត់របស់ខ្លួន កើតចេញពីត្រកូលអ្នកក្រខ្សត់ម្នាក់ មិនបានរស់នៅជាមួយម្តាយ ហើយត្រូវបានជីតារើសយកមកចិញ្ចឹម និងជួបការតស៊ូជាច្រើនក្នុងជីវិត។ បេក្ខជនរូបនេះបានដាក់ពាក្យមកប្រលងក្នុងកម្មវិធី Beat The Best របស់ស្ថានីយទូរទស្សន៍ហង្សមាស ដោយបានលើកយកចម្រៀងមួយបទដែលមានចំណងជើងថា “កុំឲ្យគេឈឺចាប់ដោយសារបង”។ ការបកស្រាយបទចម្រៀង “កុំឲ្យគេឈឺចាប់ដោយសារបង” របស់បេក្ខជន សួ វិចិត្រ ធ្វើអោយគណៈកម្មការទាំង៤រូបសម្រេចចិត្តអោយបន្តទៅវគ្គខាងមុខទៀតដោយមិនបង្អង់យូរនោះឡើយ ហើយក៏ធ្វើអោយទស្សនិកជនលាន់មាន់សរសើរថាពីរោះស្ទើរគ្រប់ Comment នៅក្នុង page ផងដែរ។ សូមទស្សនាវិដេអូខាងក្រោម៖ ដោយ៖ ខ្មែរណូត

រំភើប! បទ «Time to Rise» របស់តារារ៉េបវ័យក្មេង វណ្ណដា និងលោកតា គង់ ណៃ ជាប់ចំណាត់ថ្នាក់លេខ ១ “Best Videos of 2021”

Liny Chan December 10, 2021 10/12/2021

បើនិយាយពីតារារ៉េបនៅកម្ពុជា ក្នុងឆ្នាំនេះ វណ្ណដា តារាចម្រៀងរ៉េបប្រចាំផលិតកម្ម បារមី ហាក់ល្បីល្បាញខ្លាំង ទទួលបានការគាំទ្រច្រើនពីមហាជន គ្រប់ស្រទាប់យុវវ័យ។ តារារ៉េបវ័យក្មេងរូបនេះ បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលតាមរយៈការចេញបទចម្រៀងជាច្រើន មិនត្រឹមតែពិរោះ ប្លែក ក៏មានបញ្ចូលនូវសិល្បៈ កេរដំណែលពីបុរាណ ដែលរឹតតែធ្វើឱ្យមហាជនទាំងជាតិ និង អន្តរជាតិនូវពេញចិត្ត និងកោតសរសើរមិនដាច់ពីមាត់។ យ៉ាងណាមិញ កាលពីថ្ងៃទី០៩ ខែធ្នូ កន្លងទៅនេះ បទចម្រៀង «Time to Rise» ដែលបកស្រាយដោយតារារ៉េបវ័យក្មេង វណ្ណដា និង ព្រឹទ្ធាចារ្យលោកតា គង់ ណៃ ត្រូវបានជាប់ចំណាត់ថ្នាក់លេខ ១ “Best Videos of 2021” ដែលជ្រើសរើសដោយ LiFTED Asia។ ចំណាត់ថ្នាក់ថ្មីនេះ ទទួលបានបន្ទាប់ពី បទចម្រៀងមួយនេះ បានបំបែកឯតទគ្គតកម្មដំបូងរបស់ស្រុកខ្មែរ ដែលមានអ្នកចូលទស្សនាត្រឹមរយៈពេល ២៤ ម៉ោង ដល់ទៅ ១ លានដងឯណោះ។ ជាមួយគ្នានេះដែរ បើតាម LiFTED Asia […]

កម្ពុជាបញ្ជូនបវរកញ្ញាតំណាងប្រទេស ទៅប្រកួតក្នុងកម្មវិធី «Miss Universe» នៅអ៉ីស្រាអែល ស្របពេលប្រទេសនៅមជ្ឈឹមបូព៌ាមួយនេះ ទើបរកឃើញវីរុសបំប្លែងថ្មី «Omicron»

Khmerpress November 28, 2021 28/11/2021

(ភ្នំពេញ)៖ កញ្ញា ងិន ម៉ារ៉ាឌី បវរកញ្ញាចក្រវាឡតំណាងប្រទេសកម្ពុជា ក្នុងឆ្នាំ២០២១ បានចាកចេញពីមាតុប្រទេសនៅថ្ងៃនេះហើយ ដើម្បីចូលរួមប្រកួតកម្មវិធី «Miss Universe» ជាលក្ខណៈអន្តរជាតិ ជាមួយបណ្ដាបេក្ខនារីផ្សេងទៀត មកពីជុំវិញពិភពលោកនៅក្នុងប្រទេសអ៉ីស្រាអែល ខណៈដែលប្រទេសមួយនេះ ត្រូវបានរាយការណ៍មកថា ទើបរកឃើញវីរុសកូវីដ-១៩ បំប្លែខ្លួនងថ្មី «Omicron»។ បើតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន Reuters បានឲ្យដឹងថា មកទល់ពេលនេះ ក្រៅពីប្រទេសអាហ្វ្រិកខាងត្បូង និងប្រទេសជិតខាងផ្សេងទៀត ដូចជាបុតស្វាណា, ទីក្រុងហុងកុងរបស់ចិន, ប្រទេសអ៊ីស្រាអែល និងប្រទេសប៊ែលហ្សិក សុទ្ធតែបានប្រកាសរកឃើញ ករណីឆ្លងដំបូងៗនៃវីរុសបំប្លែងថ្មី Omicron។ តាមផេកផ្លូវការរបស់ Miss Universe Cambodia នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបង្ហាញពីសកម្មភាពរបស់បវរកញ្ញា ងិន ម៉ារ៉ាឌី នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ រៀបចំចេញដំណើរទៅប្រទេសអ៉ីស្រាអែល ដើម្បីចូលរួមប្រកួតក្នុងកម្មវិធី «Miss Universe» ដែលជាកម្មវិធីប្រឡងបវរកញ្ញាលក្ខណៈអន្តរជាតិដ៏ធំមួយ ធ្វើឡើងជារៀងរាល់ឆ្នាំ។ ក្នុងឆ្នាំនេះ ត្រូវបានគេដឹងថា ជាលើកទី៧០ នៃការរៀបចំកម្មវិធី «Miss Universe» […]

តាមពិតបែបនេះសោះ ទើបតារាល្បីៗនាំគ្នាផុសវីដេអូស្លឹករឹតព្រោងព្រាតពេញបណ្ដាញសង្គម

Liny Chan November 23, 2021 23/11/2021

រាជធានីភ្នំពេញ៖ ស្ដែងចេញថ្មីៗ នៅក្នុងបណ្ដាញសង្គម យើងឃើញមានការផុសអំពីវិដេអូខ្លីមួយដែលក្នុង នោះមានបង្ហាញអំពីស្លឹករឹត និង ហាសថែក (#វិរនារី #topofthelady)។ ក្នុងការផុសនេះដែរ គឺសុទ្ធតែជាតារាល្បីៗ ដែលមានប្រជាប្រិយភាព នាំគ្នាផុសអំពីស្លឹករឹត ដែលនៅលើនោះ បានបង្ហាញនូវគម្ពីពាក្យបាលីដែលដាក់ចម្ងល់ទៅដល់ទស្សនិកជន គ្រប់រូបដោយពាក្យនៅក្នុងគម្ពីស្លឹករឹតនោះមានន័យយ៉ាងណា គឺពុំទាន់មានអ្នកបកស្រាយនៅឡើយ សូម្បី Pages កម្សាន្តជាច្រើន ក៏បានផុសនិយាយពី រឿងវិដេអូនេះផងដែរ។ រូបភាព Page កម្សាន ទទឹមនឹងនេះដែរ ប៉ុន្នានថ្ងៃមុន យើងឃើញមានវិដេអូ Teaser MV របស់កញ្ញា ទេព បូព្រឹក ដែលរូបភាពក្នុងនោះ ផ្ដោតសំខាន់ទៅលើ វប្បធម៌សិល្បៈ បុរាណខ្មែរ រួមទាំងសម្លៀកបំពាក់ និងឈុតខ្លះបង្ហាញអំពីប្រវត្តិសាស្ត្រចម្បាំងរបស់ខ្មែរ។ លើសពីនេះទៅទៀត កញ្ញា ទេព បូព្រឹក បានបង្ហោះវិដេអូឃ្លិបមួយទៀតនៅព្រឹកមិញ ដែលជាវិដេអូ ពិធីក្រុងពាលី ហើយនៅក្នុងនោះយើងបានឃើញរូបភាពប្រាសាទ ព្រះវិហារដែលបានបង្ហាញនៅក្នុងវិដេអូ Teaser របស់ MV វិរនារី ដែលបានផុសកាលពីថ្ងៃអង្គារ ទី១៦ មកម្លេះ។ […]

កំពូលតារា Cam-pop Galaxy navatra តន់ ចន្ទសីម៉ា ជាតារាចម្រៀងស្រីទី១ ហ៊ានបរិច្ចាគ ១០០លានរៀលជួយសិល្បៈបុរាណ

Liny Chan November 23, 2021 23/11/2021

កំពូលតារា Cam.pop Galaxy navatraតន់ ចន្ទសីម៉ា កាលពីយប់មិញនេះបានប្រកាស បរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន ១០០លានរៀល ដើម្បីលើកកម្ពស់សិល្បៈបុរាណខ្មែរ ដោយការបរិច្ចាគនេះអាចនិយាយបានថានាងគឺជាតារាចម្រៀងទី១នៅក្នុងប្រទេសកម្ពុជាដែលហ៊ានបរិច្ចាគថវិកាផ្ទាល់ខ្លួនយ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះ។ ការប្រកាសបរិច្ចាគថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ ជួយផ្នែកសិល្បៈបុរាណបែបនេះ បន្ទាប់ពីនាង ទើបតែទទួលបានការងារពីក្រុមហ៊ុនធំៗចំនួន៣ ដោយតម្លៃខ្លួនលើការងារការផ្សព្វផ្សាយពាណិជ្ជកម្មឲ្យក្រុមហ៊ុនទាំង ៣នោះ តន់ ចន្ទសីម៉ា ទទួលបានរហូតដល់ទៅជាង ៥០ម៉ឺនដុល្លារឯណោះ។ នេះបើតាមការបង្ហើបពីលោកលោក យឹម តាស្រង់ អ្នកគ្រប់គ្រងទូទៅរបស់ផលិតកម្ម Galaxy Navatra។ ថវិកា១០០លានរៀល ដែលម្ចាស់បទ “Are you ok” បរិច្ចាគនោះ នាងបានផ្ដោតទៅជួយសិល្បៈបូរាណ មានដូចជា ល្ខោនខោល ចាប៉ីដងវែង សមាគមអ្នកនិពន្ធខ្មែរ ។ល។ តាមរយៈនាយកដ្ឋានភាពយន្ត នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ជាមួយនិងភាពជោគជ័យនេះផងដែរ កំពូលតារា Cam-pop Galaxy navatra តន់ ចន្ទសីម៉ា បានថ្លែងអំណរគុណដល់ពុកម៉ែបងប្អូនជាខ្លាំង ដែលតែងតែគាំទ្ររូបនាង ទើបធ្វើឲ្យនាងមានឱកាសទទួលបានការងារពីក្រុមហ៊ុនធំបែបនេះ៕

កាន់តែគាំទ្រខ្លាំង ! នៅពេលដែល ទេព បូព្រឹក្ស បង្ហាញស្នាដៃចម្រៀងលាយជាមួយសិល្ប:បុរាណខ្មែរក្នុង MV teaser វីរនារី | TOP OF THE LADY |

Khmerpress November 22, 2021 22/11/2021

កាលពីមិ្សលមិញនេះ ទេព បូព្រឹក្ស បានបង្ហោះវីដេអូចម្រៀងឈុតខ្លីថ្មីមួយ ដែលបានទាក់ទាញចំណាប់អារម្មណ៍មនុស្សជាច្រើននៅលើបណ្តាញសង្គមដែលធ្វើអោយអ្នកគាំទ្រកោតសរសើរឥតឈប់។ បទថ្មីរបស់ បូព្រឹក្ស គឺបង្ហាញអត្ថន័យពីការលើកស្ទួយ និង គាំទ្រ ស្ត្រីជាមាតានៃពិភពលោក ដែលក្នុងនោះបូព្រឹក្សបាននិយាយថា “សំណេរចុងក្រោយនេះសម្រាប់ វីរនារី ទូទាំង សកល ចូលចាំ ថា អ្នកគឺជា មាតា អ្នក គឺជា ស្តេច អ្នកគឺជា មេទ័ព អ្នកគឺជាអ្នកប្រយុទ្ធ ដ៏ អង់អាច ចូលអ្នកមើលអោយឃើញនូវតម្លៃដ៏អស្ចារ្យ របស់អ្នក ដោយក្តីស្រលាញ់ពីខ្ញុំ ទេព បូព្រឹក្ស បុត្រីនៃ បុព្វបុរស ខ្មែរ។” ទេព បូព្រឹក្ស តែងតែព្យាយាមស្វែងរកអ្វីថ្មីដើម្បីផ្សព្វផ្សាយពីសិល្បៈខ្មែរទាំងសម័យទាំងបូរាណ ជាពិសេសលើកស្ទួយវិស័យតន្រ្តីពីការច្នៃប្រឌិតលើចម្រៀង និង រូបភាពវីដេអូចម្រៀងជាដើម។ ក្នុងនោះពេលខ្លះក៏មានអ្នកគាំទ្រហើយចូលចិត្ត តែក៏មានមតិមួយចំនួនមិនគាំទ្រដែរ។ បើមើលតាមសន្ទុះរបស់អ្នកគាំទ្រនៅលើបណ្តាញសង្គម យើងឃើញថាមានអ្នកគាំទ្រជាច្រើនបាននាំគ្នាបង្ហោះសារថានឹងគាំទ្របូព្រឹក្សដោយរង់ចាំមើលវីដេអូចម្រៀងឲ្យបាន 1 លានដងក្នុងរយះពេល ២៤ ម៉ោង ៕ ដោយ៖ ខ្មែរណូត