(ភ្នំពេញ)៖ ដំណឹងទទួលមរណភាពរបស់តារាចម្រៀង ពោរពេញដោយសមត្ថភាពច្រៀងបានច្រើនភាសា គឺលោកស្រី ស៉ិន ឧត្តមផល្លា បានធ្វើឲ្យមិត្តសិល្បៈរួមអាជីពជាមួយ និងអ្នកគាំទ្រស្ទើរមួយជំហៀងប្រទេស សម្តែងការសោកស្តាយ និងអាឡោះអាល័យជាពន់ពេក ដោយនឹកស្មានមិនដល់ថាតារារូបនេះបានលាចាកលោកយ៉ាងឆាប់រហ័សបែបនេះ។ ក្នុងនោះតារាល្បីៗជាច្រើន បានបង្ហោះសារចូលរួមរំលែកទុក្ខ ខណៈខ្លះទៀតបង្ហោះរំឭកពីអនុស្សាវរីយ៍នាពេលកន្លងមក ដូចជាអ្នកនាង ចន ច័ន្ទលក្ខិណា, អ្នកនាង ខាត់ សុឃីម, លោក សាវីន ហ្វីលីព, លោក យ៉ែម សំអូន ជាដើម។ ក្រោយទទួលដំណឹងដ៏សោកស្តាយនេះ អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះសារទាំងអាល័យយ៉ាងដូច្នេះថា «តារាចម្រៀង ស៉ិន ឧត្តមផល្លា បានទទួលមរណភាពហើយ នៅវេលាម៉ោង ៧.៣០ ព្រឹក ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ដោយសារជំងឺមហារីកកូនកណ្តុរ។ ជាដំណឹងដ៏សែនតក់ស្លុតបំផុតសម្រាប់បងប្អូនសិល្បៈយើងដែលបានបាត់បង់ធនធានតារាចម្រៀង ដែលមានសមត្ថភាពច្រៀងបានច្រើនភាសា ប្អូនស្រីមានអត្តចរិតស្លូតបូតណាស់ មិនសូវនិយាយច្រើន ដឹងតែញញឹម ហើយបើនិយាយគឺកំប្លែងស្ងួតតែម្តង ប្អូនជាក្រុមការងារដ៏ល្អបំផុត និងចុះសម្រុងគ្នានៅក្នុង Team យើង ហើយប្អូនតែងចុះជួយការងារសង្គមជាមួយបងប្អូនយើងច្រើន បងពិតជាសោកស្តាយណាស់សូមវិញ្ញាណក្ខន្ធប្អូនស្រី […]