សិល្បៈ

Facebook របស់កញ្ញា មាន ពេជ្ររីតា ត្រូវបានជនអនាមិកលួច Hack យកទៅគ្រប់គ្រង

Khmerpress May 19, 2021 19/05/2021

(ភ្នំពេញ)៖ នៅយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះលោក គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា Facebook ផ្លូវការរបស់កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV ត្រូវបានជនអនាមិកលួច Hack យកទៅប្រើប្រាស់ និងគ្រប់គ្រង ខណៈដែល Facebook របស់កញ្ញាមិនត្រូវបានប្រើប្រាស់តាំងពីចាប់ខ្លួនមកម៉្លេះ។ លោកមេធាវី គី តិច បានបញ្ជាក់ថា តាំងពីថ្ងៃដែលនគរបាលខណ្ឌទួលគោកចាប់ខ្លួនកញ្ញា មាន ពេជ្ររីតា (ថ្ងៃទី៨ ឧសភា) គឺកញ្ញាមិនបានប្រើប្រាស់ Facebook ទៀតទេ ដោយសារទូរស័ព្ទស្ថិតនៅក្នុងដៃរបស់នគរបាល និងតុលាការ។ ទើបតែយប់ថ្ងៃនេះ Facebook របស់កញ្ញាឃើញ Online ហើយកញ្ញាសាកចូលក្នុង Facebook របស់ខ្លួនចូលលែងកើតដោយសារ Username និង លេខសំងាត់ត្រូវបានគេលួច Hack និងដូរលេខកូដថ្មី៕ ផ្តល់សិទ្ធិដោយ៖ Freshnews

រំភើបណាស់! គ្រួសារសម្រស់ធម្មជាតិ បោះឆ្នោតជូន សារីតា បវរកញ្ញាចក្រវាទ ចំនួន 32318 សំលេង សរុបជាទឹកប្រាក់ $6,041

Khmerpress May 14, 2021 14/05/2021

ដំណើរការនៃការបោះឆ្នោត MISS UNIVERS 2021 កំពុងតែប្រព្រឹត្តិទៅយ៉ាងក្តៅគគុក ខណៈដែលកម្ពុជាយើងក៏មានអ្នកជ្រោមជ្រែងយ៉ាងខ្លាំងក្នុងការបោះឆ្នោត ដើម្បីមានឱកាសចូលដល់វគ្គ២១នាក់ចុងក្រោយ។ ក្នុងនោះអ្នកនាង នួន សុន្ទរី ហៅស្រីអូន ដែលជាម្ចាស់ក្រុមហ៊ុនស្រីអូន-សម្រស់ធម្មជាតិ បានបញ្ជាក់នៅលើ Facebook គាត់ថា “32318 សំលេង សរុបជាទឹកប្រាក់ 6,041$ ជាការបោះឆ្នោតជូន សារីតា បវរកញ្ញាចក្រវាទ របស់គ្រួសារសម្រស់ធម្មជាតិ ទាំងនេះគឺជាការបង្ហាញអោយឃេីញពីភាពសាមគ្គីរបស់បងប្អូនខ្មែរក្នុងការលេីកស្ទួយមុខមាត់បវរកញ្ញាយេីងលេីឆាកអន្តរជាតិ ការបោះឆ្នោតនៅតែបន្ដដដែលបងប្អូន តោះយេីងចូលរួមបោះឆ្នោតនិង Like share ជូន #សារីតា” ដែលនេះបង្ហាញពីការស្រលាញ់ ខ្មែរជួយខ្មែរ ដើម្បីលើកស្ទួយដល់វប្បធម៌ខ្មែរ ក្នុងការប្រកួតប្រជែងថ្នាក់អន្តរជាតិមួយនេះ៕

ឧកញ៉ា ហេង សៀ ដាក់ពាក្យស្នើសុំពន្យាពេលចូលឆ្លើយបំភ្លឺ ចំពោះបណ្ដឹងរបស់កញ្ញា មាន ពេជ្ររីតា ពីបទប៉ុនប៉ងរំលោ.ភសេព.សន្ថវៈ

Khmerpress May 13, 2021 13/05/2021

(ភ្នំពេញ)៖ ឧកញ៉ា ហេង សៀ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ បានដាក់ពាក្យស្នើសុំពន្យាពេលចូលបំភ្លឺជូនសាលាដំបូងរាជធានីភ្នំពេញ ចំពោះបណ្ដឹងរបស់កញ្ញា មាន ពេជ្ររីតា ដែលប្ដឹងពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ។ ក្នុងលិខិតស្នើសុំពន្យាពេលចូលបំភ្លឺដាក់ជូនប្រធានសាលាដំបូងរាជធានីភ្នំពេញ ឧកញ៉ា ហេង សៀ បានអះអាងថា មូលហេតុដែលខ្លួនសុំពន្យាពេលចូលបំភ្លឺ ដោយសារកំពុងសម្រាកព្យាបាលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ហើយសន្យាថា នឹងចូលបំភ្លឺនៅពេលស្ថានភាពជំងឺធូរស្រាល។ លិខិតស្នើសុំពន្យាពេលចូលបំភ្លឺនេះ ត្រូវបានដាក់ចូលសាលាដំបូងរាជធានីភ្នំពេញ រួចរាល់ហើយផងដែរ តាមរយៈត្រារបស់សាលាដំបូងរាជធានីភ្នំពេញ ដែលមាននៅលើលិខិតនេះ។ យ៉ាងណាមិញ សម្រាប់ការអនុញ្ញាត ឬមិនអនុញ្ញាតតាមការស្នើសុំនេះ គេមិនទាន់ដឹងច្បាស់នៅឡើយទេ។ សូមជម្រាបថា កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV និងជាអតីតបេក្ខនារី Miss Grand Cambodia បានសម្រេចដាក់ពាក្យប្តឹង ឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈនៅក្នុងរថយន្ត ដើម្បីជាការប្តឹងបកផងដែរ ក្រោយឧកញ៉ារូបនេះប្ដឹងពីបទលួចទូរស័ព្ទ រហូតតុលាការសម្រេចឃុំខ្លួនរូបនាង ជាបណ្ដោះអាសន្ន។ ប៉ុន្ដែនៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ បានសម្រេចដោះលែងនាង ឲ្យនៅក្រៅឃុំជាបណ្តោះអាសន្នវិញ […]

នៅព្រឹកនេះ តុលាការបន្តការសាកសួរលើ ពិធីការិនីទូរទស្សន៍ My TV មាន ពេជ្ររីតា តាមបណ្តឹងឧកញ៉ា ហេង សៀ ខណៈមេធាវីសម្តេចតេជោ ស្នើសុំឱ្យនាងនៅក្រៅឃុំ

Khmerpress May 13, 2021 13/05/2021

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បន្តការសាកសួរលើ កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV និងជាអតីតបេក្ខនារី Miss Grand Cambodia តាមបណ្តឹងរបស់ ឧកញ៉ា ហេង សៀ ដែលបានប្តឹងរូបនាងពីបទលួចមានស្ថានភាពទម្ងន់ទោស ខណៈដែលមេធាវីស័្មគ្រចិត្តសម្តេចតេជោ ដឹកនាំដោយ លោក គី តិច បានដាក់ពាក្យរួចហើយ ដើម្បីស្នើតុលាការអនុញ្ញាតឱ្យនាងនៅក្រៅឃុំជាបណ្តោះអាសន្ន។ ការសាកសួរលើសិល្បការិនីរូបនេះ បានចាប់ផ្តើមតាំងពីល្ងាចម្សិលមិញ បន្ទាប់ពីមេធាវីសម្តេចតេជោចូលខ្លួនស្រាវជ្រាវ និងការពារក្តីជូន កញ្ញា មាន ពេជ្ររីតា ខណៈដែលនាងត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារម២ តាំងពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ បន្ទាប់ពីចាប់ខ្លួនបាន២ថ្ងៃ។ បណ្តឹងឧកញ៉ា ហេង សៀ បានធ្វើឡើងកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ដោយចោទប្រកាន់លើ កញ្ញា មាន ពេជ្ររីតា ថាបានយកកាំបិតចុងស្រួច ចាក់ទៅលើរូបលោកចំនួន២កំបិត ហើយយកទូរស័ព្ទដៃមួយគ្រឿងម៉ាក iPhone 12 […]

BREAKING: ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ នឹងស្នើសុំទៅកាន់តុលាការ ដើម្បីអនុញ្ញាតឲ្យកញ្ញា មាន ពេជ្ររីតា បានស្ថិតនៅក្រៅឃុំបណ្តោះអាសន្ន

Khmerpress May 12, 2021 12/05/2021

(ភ្នំពេញ)៖ នៅល្ងាចថ្ងៃនេះក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ដឹកនាំដោយលោក គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ នឹងដាក់ពាក្យស្នើសុំទៅកាន់តុលាការ ដើម្បីអនុញ្ញាតឲ្យកញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV ដែលត្រូវបានតុលាការឃុំខ្លួនបណ្តោះអាសន្ន បានស្ថិតនៅក្រៅឃុំជាបណ្តោះអាសន្នសិន ក្រោយពីស្នើសុំឲ្យតុលាការយកកញ្ញា ពេជ្ររីតា ពីពន្ធនាគារមកសាកសួរម្តងទៀតនៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ។ នេះបើយោងតាម លោក គី តិច បានថ្លែងប្រាប់លោក លឹម ជាវុត្ថា អគ្គនាយកបណ្តាញព័ត៌មាន Fresh News បានឲ្យដឹងនៅមុននេះបន្តិច។ លោក គី តិច បានបញ្ជាក់បន្ថែមឲ្យដឹងថា មេធាវីស្ម័គ្រចិត្តសម្តេចតេជោចំនួន២រូបជាស្រ្តី ត្រូវបានឲ្យចូលការពារក្តីលើសំណុំរឿងខាងលើនេះហើយ។ សូមជំរាបថា កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV និងជាអតីតបេក្ខនារី Miss Grand Cambodia នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ បានសម្រេចដាក់ពាក្យប្តឹង ឧកញ៉ា ហេង […]

តារាចម្រៀង ពេជ្រ សោភា បង្ហើបឃ្លាឈឺចាប់ហួសថ្លែង ក្រោយដឹងឮរឿងរ៉ាវក្តីក្តាំង ពិធីការិនី មាន ពេជ្ររីតា និងឧកញ៉ា ហេង សៀ

Khmerpress May 12, 2021 12/05/2021

(ភ្នំពេញ)៖ នៅមុននេះបន្តិច តារាចម្រៀងល្បីលំដាប់ប្រទេស ពេជ្រ សោភា បានបង្ហោះសារបង្ហាញពីការឈឺចាប់របស់ខ្លួន ក្នុងនាមជាមនុស្សស្រីដូចគ្នា បន្ទាប់ពីបានដឹងរឿងរ៉ាវក្តីក្តាំរបស់ពិធីការិនីទូរទស្សន៍ My TV កញ្ញា មាន ពេជ្ររីតា ដែលអះអាងថាត្រូវបាន ឧកញ៉ា ហេង សៀ ប៉ុនប៉ងរំលោភសេពសន្ថវៈ ក្នុងរថយន្ត។ តារាចម្រៀង ពេជ្រ សោភា បានបង្ហោះរូបភាពមួយសន្លឹករបស់ពិធីការិនិទូរទស្សន៍ My TV កញ្ញា មាន ពេជ្ររីតា ភ្ជាប់ជាមួយប្រយោគបង្ហាញពីក្តីឈឺចាប់របស់ខ្លួនយ៉ាងដូច្នេះថា «ការងារគ្នាប៉ុណ្តឹងដែរ មុខមាត់ប៉ុណ្តឹងដែរ បើគ្នាចង់បានលុយគ្នាស្រែកធ្វើអី មនុស្សស្រីម្នាក់ជួបរឿងបែបនេះខ្ញុំយល់អារម្មណ៍នោះ។ គេចាប់ទុកអាយុគេដូចពុក នោះហើយជាអារម្មណ៍ស្អប់ខ្ពើមលើរាងកាយខ្លួនឯង»។ ការបញ្ចេញមតិរបស់តារាចម្រៀងល្បីប្រចាំផលិតកម្មរស្មីហង្សមាស ពេជ្រ សោភា នៅពេលនេះ គឺត្រូវបានធ្វើឡើង ស្របពេលតារាល្បីៗជាច្រើន ក៏ដូចជាអ្នកលេងបណ្តាញសង្គម បានទទូចសុំឲ្យស្ថាប័នច្បាប់ ជួយរកយុត្តិធម៌ជូន ពិធីការិនីទូរទស្សន៍ My TV មាន ពេជ្ររីតា តាមរយៈបង្កើតយុទ្ធនាការមួយមានឈ្មោះថា «Justice for Yubi , Justice […]

BREAKING: តារាចម្រៀងល្បីលំដាប់ប្រទេស ឱក សុគន្ធកញ្ញា អំពាវនាវដល់ស្ថាប័នច្បាប់ ជួយរកយុត្តិធម៌ឲ្យបានត្រឹមត្រូវ ជូនពិធីការិនីទូរទស្សន៍ My TV កញ្ញា មាន ពេជ្ររីតា

Khmerpress May 12, 2021 12/05/2021

(ភ្នំពេញ)៖ មហាជនក្នុងបណ្តាញសង្គមជាច្រើន ជាពិសេសអ្នកសិល្បៈល្បីៗលំដាប់ប្រទេសជាបន្តបន្ទាប់ បានចេញមុខអំពាវនាវដល់ប្រព័ន្ធច្បាប់ ជួយរកយុត្តិធម៌ជូនដល់សិល្បការិនីក្មេងខ្ចីមួយរូប គឺពិធីការិនីទូរទស្សន៍ My TV កញ្ញា មាន ពេជ្ររីតា ដែលកំពុងមានរឿងក្ដីក្ដាំជាមួយនឹងលោកឧកញ៉ា ហេង សៀ។ ជាក់ស្តែង តារាចម្រៀងល្បីលំដាប់ប្រទេស ឱក សុគន្ធកញ្ញា ក៏មិនខុសពីមហាជនដែរ ដោយនាងបានអំពាវនាវជួយរកយុតិ្តធម៌ជូន កញ្ញា មាន ពេជ្ររីតា ជាមួយក្តីសង្ឃឹមថា តារាវ័យក្មេងរូបនេះនឹងទទួលបានយុត្តិធម៌ពិតប្រាកដ។ កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ថា ក្នុងនាមរូបនាងផ្ទាល់ និងក៏ជាអ្នកសិល្បៈមួយរូប សូមអំពាវនាវដល់អ្នកច្បាប់មេត្តា ជួយរកយុត្តិធម៌ឲ្យបានត្រឹមត្រូវដល់អ្នកសិល្បៈ ជាពិសេស គឺពិធីការិនីទូរទស្សន៍ My TV កញ្ញា មាន ពេជ្ររីតា។ ឱក សុគន្ធកញ្ញា បានថ្លែងបន្តថា ភាគច្រើននៃរឿងក្តីអ្នកសិល្បៈជាមួយអ្នកមានលុយ ដូចជាអ្នកមានងារជាឧកញ៉ាជាដើម គឺភាគច្រើន ច្រើនតែបាត់ឈឹង ពោលគឺមិនដឹងថា នរណាឈ្នះនិងនរណាចាញ់នោះទេ។ […]

ភរិយាកវីនិពន្ធ ជុំ ប៊ុនធឿន ទទួលមរណភាព ដោយសារជំងឺកូវីដ-១៩ នេះបើតាមកូនស្រីបញ្ជាក់

Khmerpress May 11, 2021 11/05/2021

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ (ភ្នំពេញ)៖ លោកស្រី ប្រាក់ ផល្លី ដែលជាភរិយារបស់កវីនិពន្ធចម្រៀង ជុំ ប៊ុនធឿន ត្រូវបានបញ្ជាក់មកថា បានទទួលមរណភាពហើយ ដោយសារជំងឺកាចសាហាវកូវីដ-១៩។ អ្នកនាង ប៊ុនធឿន ផល្លីពៅពិសី ដែលជាកូនស្រីរបស់កវីនិពន្ធ ជុំ ប៊ុនធឿន បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងនៅមុននេះបន្តិចថា ម្តាយរបស់ខ្លួនបានស្លាប់នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ដោយក្រុមគ្រូពេទ្យបញ្ជាក់ថា ដោយសារជំងឺកូវីដ-១៩។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រភពបានបន្តថា ក្រុមគ្រូពេទ្យបានយកសាកសពម្តាយរបស់ខ្លួន ទៅបូជានៅតំបន់បូជាសពអ្នកកូវីដ-១៩ នៅក្នុងខេត្តកំពង់ស្ពឺ ខណៈនៅថ្ងៃទី១១ ខែឧសភា នេះក្រុមគ្រូពេទ្យបានឲ្យគ្រួសារនៃសពមកយកអដ្ឋិធាតុ និងសេចក្តីបញ្ជាក់ពីការស្លាប់ដោយសារជំងឺកូវីដ-១៩ ដើម្បីយកទៅធ្វើលិខិតមរណភាព។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សូមបញ្ជាក់ថា លោកស្រី ប្រាក់ ផល្លី ត្រូវបានគ្រួសារប្រាប់ថា មានបញ្ហាសួតធ្ងន់ធ្ងរ បន្ទាប់ពីត្រូវបានវាយលុកដោយជំងឺកូវីដ-១៩ និងត្រូវបានបញ្ចូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ តែយ៉ាងណានៅតែមិនអាច ជាសះស្បើយ ហើយក៏បានទទួលមរណភាព នាល្ងាចថ្ងៃម្សិលមិញនេះតែម្តង៕ ផ្តល់សិទ្ធិដោយ៖ freshnews […]

បវរកញ្ញាចក្រវាឡតំណាងកម្ពុជា រ៉េត សារីតា ចាកចេញពីមាតុភូមិនៅថ្ងៃនេះ ដើម្បីចូលរួមប្រកួត «Miss Universe» នៅអាមេរិក ក្នុងបរិបទកូវីដ-១៩

Khmerpress April 23, 2021 23/04/2021

(ភ្នំពេញ)៖ ទីបំផុតបវរកញ្ញាតំណាងប្រទេសកម្ពុជា កញ្ញា រ៉េត សារីតា បានចាកចេញពីមាតុភូមិ ទៅចូលរួមកម្មវិធី «Miss Universe» នៅអាមេរិកក្នុងថ្ងៃនេះហើយ ខណៈការប្រកួតលំដាប់ពិភពលោកមួយនេះ ត្រូវបានធ្វើឡើង ស្របពេលពិភពលោកទាំងមូល កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ក្នុងដំណើរចាកចេញពីប្រទេសពេលនេះ បេក្ខនារីកម្ពុជាដែលមានជំនាញអាចនិយាយបាន ៣ភាសា កញ្ញា រ៉េត សារីតា បាននាំយកនូវឈុតតំណាងជាតិ ដែលមានឈ្មោះថា «ទេពរួបរួម» និងក្បាច់គុនល្បុក្កតោខ្មែរ ទៅបង្ហាញនៅលើឆាកអន្តរជាតិ។ ជាពិសេស កញ្ញា រ៉េត សារីតា ធ្លាប់បានលើកឡើងថា បណ្តាប្រទេសជាច្រើនស្គាល់កម្ពុជា តែតាមរយៈរឿងរ៉ាវជូរចត់ អំពីសង្រ្គាមនៅអតីតកាល ហេតុនេះហើយ ការចេញដំណើរទៅប្រកួតលើឆាកអន្តរជាតិលើកនេះ នាងនឹងបង្ហាញពីបច្ចុប្បន្នភាពរបស់កម្ពុជាវិញម្តង ជាពិសេសនាងនឹងបង្ហាញពីភាពរីកចម្រើន ការអភិវឌ្ឍន៍ និងសន្តិភាព ដែលកម្ពុជាមាននៅពេលបច្ចុប្បន្ន។ ទោះបីជាស្ថិតក្នុងសម័យកាលកូវីដ-១៩ កំពុងវាយលុកក្តី តែកម្ពុជានៅតែបញ្ចូនបេក្ខនារីតំណាងប្រទេសរបស់ខ្លួន ទៅចូលរួមប្រកួតប្រជែងតាមការកំណត់ដដែល ហើយអ្នកគាំទ្រនៅកំពុងសង្ឃឹមថា បេក្ខនារីរបស់កម្ពុជា កញ្ញា រ៉េត សារីតា នឹងអាចឈានដល់វគ្គ Top10 ប៉ុន្តែការទទួលបានជ័យលាភី «Miss Universe» គឺអាស្រ័យទៅលើការគាំទ្ររបស់បងប្អូនខ្មែរទាំងអស់គ្នា។ សូមបញ្ជាក់ថា កញ្ញា រ៉េត សារីតា គឺជាបវរកញ្ញាមួយរូប ដែលពោរពេញដោយសមត្ថភាព ព្រោះក្រៅពីសមត្ថភាពបង្ហាញម៉ូត […]

តារាចម្រៀង សួស វីហ្សា បញ្ជាក់ថា ជាសះស្បើយពីជំងឺកូវីដ-១៩ និងបន្តធ្វើចត្តាឡីស័ក ១៤ថ្ងៃទៀតនៅក្នុងផ្ទះ

Khmerpress April 7, 2021 07/04/2021

(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ រយៈពេល១៧ថ្ងៃ នៅសណ្ឋាគារ Great Duke នៅពេលនេះ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង សួស វីហ្សា បញ្ជាក់ថា ខ្លួនបានជាសះស្បើយពីជំងឺកូវីដ-១៩ហើយ។ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ នៅក្នុងផ្ទះខ្លួនឯងបន្ថែមទៀត។ សួស វីហ្សា បានបញ្ជាក់ប្រាប់ Fresh News Plus នៅមុននេះបន្តិចថា នាងបានជាសះស្បេីយពីជំងឺ COVID-19 ហេីយ បន្ទាប់ពីលទ្ធផលធ្វើតេស្តសំណាកឃើញ អវិជ្ជមានទាំងពីរលើក។ នាងថា ក្រុមគ្រូពេទ្យបានអនុញ្ញាតឲ្យនាងវិលត្រឡប់ទៅផ្ទះវិញ និងបន្តធ្វេីចត្តាឡីស័ក នៅបន្ទប់ដាច់ដោយឡែកតែម្នាក់ឯង ចំនួន១៤ថ្ងៃបន្ថែមទៀត រហូតដល់ថ្ងៃទី២០ខែមេសា។ សួស វីហ្សា បន្តថា គ្រួសាររបស់នាងបានទទួលលទ្ធផលសំណាកលេីកទី២ ទាំងកូនរបស់នាង គឺអវិជ្ជមានទាំងអស់ ហេីយការយកសំណាកជាលេីកទី៤របស់ប្តីនាងក៏អវិជ្ជមានដែរ។ គួរជម្រាបថា តារាចម្រៀង សួស វីហ្សា បានរកឃើញថា មានវិជ្ជមានកូវីដ-១៩ ក្នុងលទ្ធផលធ្វើតេស្តសំណាកលើកទី៣ និងត្រូវបានបញ្ចូនទៅព្យាបាលនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ហើយបានជាសះស្បើយឡើងវិញ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១៕ ផ្តល់សិទ្ធិដោយ៖ […]