សិល្បៈ

អបអរសាទរ! Mister friendship Cambodia ទទួលបានជ័យលាភី ក្នុងការប្រកួតបុរសឯក MISTER FRIENDSHIP INTERNATIONAL 2023 នៅប្រទេសថៃ

Naren December 14, 2023 14/12/2023

ឆ្លងកាត់ការប្រកួតយ៉ាងស្វាតស្វាញនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣កាលពីម្សិលមិញនេះ ពិតជារឿងមួយគួរឱ្យដ៏រំភើប ដោយបុរសឯកតំណាងកម្ពុជា លាវ វេងហួរ ដែលបានទៅប្រកួតលើឆាកអន្តជាតិនៅប្រទេសថៃ ក្នុងការប្រកួតបុរសឯក MISTER FRIENDSHIP INTERNATIONAL 2023 និងបានប្រកួតយកឈ្នះយកជ័យលាភីជូនកម្ពុជាថែមទៀត។ ជាការពិត បុរសឯកកម្ពុជា នៅឆ្នាំនេះពិតជាមានភាពលេចធ្លោ ដោយលោកចេះនិយាយភាសាអង់គ្លេសយ៉ាងស្ទាត់ និងឈ្នះពានជាបន្តបន្ទាប់ ដោយមុនវគ្គផ្តាច់ព្រ័ត្រ លាវ វេងហួរ បានឈ្នះ BEST SWIMSUIT ថែមទៀតផង។ សូមរំលឹកថាលោក លាវ វេងហួរ MISTER FRIENDSHIP INTERNATIONAL 2023 មានអាយុ២៦ឆ្នាំ កម្ពស់១.៧៧ម៉ែត្រ បញ្ចប់ការសិក្សានៅសហរដ្ឋអាមេរិក និងជាជាគ្រូបង្វឹកហាត់ប្រាណ គ្រូបង្ហាត់ល្បុក្កតោ៕

តារាល្បី Angelina Jolie បង្ហើបថា ចង់ចាកចេញពីជីវិតដ៏ធុញថប់នៅហូលីវូដ មករស់នៅក្នុងប្រទេសកម្ពុជា

Khmerpress December 12, 2023 12/12/2023

(អាមេរិក)៖ កំពូលតារាសម្តែងល្បីឈ្មោះក្នុងវិស័យហូលីវូដ លោកស្រី Angelina Jolie ដែលមានសញ្ជាតិអាមេរិក និងកម្ពុជានោះ បានបង្ហើបឲ្យដឹងនាពេលថ្មីៗនេះថា លោកស្រីពិតជាមានគម្រោងចាកចេញពីជីវិតដ៏ធុញថប់បច្ចុប្បន្ន មករស់នៅក្នុងប្រទេសកម្ពុជា ពោលគឺនៅក្នុងខេត្តបាត់ដំបង ខណៈព័ត៌មាននេះទទួលបានការស្វាគមន៍ជាច្រើនពីប្រជាជនកម្ពុជា ជាពិសេសពីប្រជាជនដែលធ្លាប់រស់នៅជិតផ្ទះ លោកស្រី Angelina Jolie នៅបាត់ដំបងនោះ។ ថ្លែងប្រាប់សារព័ត៌មាន Daily Mall ពលរដ្ឋខ្មែរម្នាក់មានឈ្មោះថា អ៊ឹង ផល្លា បាននិយាយថា «លោកស្រី Angelina Jolie មានរូបសម្បត្តិស្រដៀងនឹងពួកយើង រូបរាងដ៏ស្រទន់ ភ្នែក សម្បុរស្បែក សក់ និងជាពិសេសស្នាមញញឹមរបស់លោកស្រី គឺមើលទៅដូចជាជនជាតិខ្មែរ»។ ទន្ទឹមគ្នានេះ តារាស្រីវ័យ៤៨ឆ្នាំ Angelina Jolie តាមរយៈកិច្ចសម្ភាសន៍មួយជាមួយកាសែត The Wall Jtreet Journal នៅក្នុងសប្តាហ៍នេះ បាននិយាយថា លោកស្រីគឺចង់ចាកចេញពីជីវិតដ៏ធុញថប់ក្នុងទីក្រុង Los Angeles និងមករស់នៅផ្ទះរបស់លោកស្រីនៅអាស៉ីអាគ្នេយ៍វិញ (ផ្ទះនៅខេត្តបាត់ដំបង ប្រទេសកម្ពុជា)។ ក៏ប៉ុន្តែគម្រោងនេះត្រូវបានអូសបន្លាយពេលជាបន្តបន្ទាប់ ដោយសារមានរឿងក្តីក្តាំនៅតុលាការជាមួយអតីតស្វាមី Brad Pitt […]

ស្រីស្អាត ស៊ីន យូប៊ីន រំលេចឈុតបង្ហាញពីអត្តសញ្ញាណជាតិ និងក្លាយជាតារាស្រីខ្មែរដំបូងគេបង្អស់ ចូលរួមក្នុងកម្មវិធី «REDSEA FILM FESTIVAL 2023» នៅប្រទេសអារ៉ាប៊ីសាអូឌីត

Khmerpress December 7, 2023 07/12/2023

(ភ្នំពេញ)៖ បង្ហាញខ្លួនដ៏ទាក់ទាញក្នុងកម្មវិធីមហោស្រពភាពយន្តអន្តរជាតិ «REDSEA FILM FESTIVAL 2023» នៅប្រទេសអារ៉ាប៊ីសាអូឌីត កញ្ញា ស៉ីន យូប៊ីន បានក្លាយជាតារាស្រីខ្មែរដំបូងគេបង្អស់ ដែលត្រូវបានអញ្ជើញឲ្យចូលរួមកម្មវិធីនេះ។ ក្នុងបេសកកម្មក្រៅប្រទេសលើកនេះ​ ក៏មិនខុសពីសព្វមួយដងដែរ គឺកញ្ញា ស៊ីន យូប៊ីន តែងតែរំលេចនូវអ្វីដែលជាអត្តសញ្ញាណជាតិខ្មែរ ដើម្បីឲ្យអន្តរជាតិបានស្គាល់កាន់តែច្បាស់។ កម្មវិធី «Redsea Film Festival» នៅប្រទេស អារ៉ាប៊ីសាអូឌីត ជាកម្មវិធីមហោស្រពភាពយន្តធំជាងគេនៅលើពិភពលោក ដែលរួមមានតារាហូលីវូដ និងតារាអាស៊ី ដូចជា Sharon stone, Naomi Campbell, Halle berry, Johnny depp, Sofia Vergara, Mai davikah, Leonardo, Apo nattawin, Milephakphum ជាដើម។ ប្រការនេះបានធ្វើឲ្យ កញ្ញា ស៊ីន យូប៊ីន គឺជាតារាស្រីកម្ពុជាដំបូងគេ ចូលរួមកម្មវិធីនេះ ហើយនាងបានធ្វើឲ្យមហាជនកោតសរសើរជាខ្លាំង ត្បិតលើកនេះ ក្នុងឈុតរូបដ៏ស្រស់ស្អាតរបស់ស៊ីន […]

អបអរសាទរ! តារាសម្ដែង-ពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន ភ្ជាប់ពាក្យថ្ងៃនេះហើយ ជាមួយនឹងគូស្នេហ៍ គឺលោក ឌី ពេជ្រ

Khmerpress October 27, 2023 27/10/2023

(ភ្នំពេញ)៖ នៅទីបំផុតតារាសម្ដែង និងជាពិធីការិនីស្រស់សោភា ហ៊ិន ច័ន្ទនីរ័ត្ន បានភ្ជាប់ពាក្យជាផ្លូវការហើយ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះ ជាមួយនឹងគូស្នេហ៍របស់ខ្លួន គឺលោក ឌី ពេជ្រ ដោយមានការចូលរួម​ដឹងឮ ធ្វើជាសាក្សីពីសំណាក់ចាស់ទុំទាំងសងខាង យ៉ាងច្រើនកុះករ និងប្រកបដោយទឹកមុខសប្បាយរីករាយ។ នៅក្នុងឱកាសនៃពិធីភ្ជាប់ពាក្យនេះ គេសង្កេតឃើញមានអ្នកសិល្បៈចូលរួមតិចតួចប៉ុណ្ណោះ ពោលគឺមានតែញាតិមិត្ត បងប្អូន និងឪពុកម្ដាយទាំងសងខាង ដោយមានជំនួនរៀបចំជាហូរហែ តាមទំនៀមទម្លាប់ប្រពៃណីខ្មែរ និងពោរពេញដោយបរិយាកាសសប្បាយរីករាយ។ មហាជន និងអ្នកគាំទ្របានសម្ដែងក្ដីអបអរសាទរ ដល់តារាសម្ដែង ហ៊ិន ច័ន្ទនីរ័ត្ន និងលោក ឌី ពេជ្រ ដែលបានបង្ហាញនូវក្ដីស្នេហ៍ជាសាធារណៈ និងទៅតាមប្រពៃណីទំនៀមទម្លាប់ខ្មែរ បន្ទាប់ពីពួកគេទាំងពីមានទំនាក់ទំនងស្នេហា ជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំ ហើយពុំដែលបង្ហាញឲ្យមហាជនដឹង ម្ដងណាឡើយ។ តាមរយៈការបង្ហាញរូបភាពក្នុងបណ្ដាញសង្គមតិកតុក គេសង្កេតឃើញមានសារអបអរសាទរជាច្រើន បានជូនពរដល់ពួកគេទាំងពីរ ខណៈដែលថ្ងៃចូលរោងការក៏កាន់តែ ខិតជិតចូលមកដល់នៅក្នុងខែធ្នូ ឆ្នាំ២០២៣នេះ។ សូមបញ្ជាក់ថា កាលពីម្សិលនេះ បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសផ្សំផ្គុំឲ្យលោក ឌី ពេជ្រ […]

Lisa បំបែកកំណត់ត្រាពិភពលោកថ្មីមួយបន្ថែមទៀត ជាតារា K-pop ទោលដំបូងគេ មានការចូលស្ដាប់ចម្រៀងទូទាំងពិភពលោកចំនួន ១ពាន់លានដង នៅលើ Spotify

Khmerpress September 30, 2023 30/09/2023

(បរទេស)៖ Lisa ដែលជាសមាជិកក្នុងក្រុម BLACKPINK ត្រូវបានរាយការណ៍មកថា ទើបតែបង្កើតប្រវត្តិសាស្ត្រថ្មីមួយទៀតដោយ អាចបំបែកកំណត់ត្រាពិភពលោក Guinness World Record ជាសិល្បការិនី K-pop ទោលដំបូងគេដែលមានការចូលស្ដាប់ចម្រៀងទូទាំងពិភពលោកចំនួន១ពាន់លានដងនៅលើ Spotify តាមរយៈបទចម្រៀងមានចំណងជើងថា «Money»។ នេះបើតាមការចេញផ្សាយពីគេហទំពរ Billboard។ យោងតាម Guinness បទចម្រៀង «Money» របស់ Lisa បានក្លាយជាស្នាដៃរបស់តារា K-pop ដំបូងដោយសិល្បករទោលដែលឈានដល់១ពាន់លាន stream នៅលើ Spotify ។ បទចម្រៀងនេះ គឺបានចេញផ្សាយជាបទទីពីរពី EP Lalisa ទោលឆ្នាំ ២០២១ របស់នាង បានឈានដល់ចំនួនចូលស្តាប់ប្រហែល ១,០០២,៦៨៣,៤០៨ គិតត្រឹមថ្ងៃទី២១ ខែកញ្ញា។ បទចម្រៀងនេះបន្ថែមលើតារាង Billboard Hot 100 នៅលេខ៩០ផងដែរ។ Lisa ត្រូវបានទទួលស្គាល់ដោយអ្នកជំនាញជាច្រើនក្នុងវិស័យតន្ត្រីថា ជាសិល្បករជោគជ័យបំផុតប្រចាំទសវត្សរ៍ ដោយនាង បានឡើងដល់ចំណាត់ថ្នាក់កំពូលលើតារាងតន្ត្រីសំខាន់ៗ និងក្លាយជាសិល្បករពេញនិយមនៅលើវេទិកាផ្សេងៗដូចជា YouTube, Spotify […]

តារាខ្មែរល្បីឈ្មោះ ស៊ីន យូប៊ីន និងខាត់ វ៉ៃហាំង តំណាងអ្នកសិល្បៈកម្ពុជា ចូលរួមនៅមហោស្រពភាពយន្តអន្តរជាតិ «Silk Road International Film Festival» ក្នុងប្រទេសចិន

Khmerpress September 27, 2023 27/09/2023

(ចិន)៖ បើនិយាយពីកេរ្តិ៍ឈ្មោះតារាសម្តែងស្រីល្បីរបស់កម្ពុជា ស៊ីន យូប៊ីន ត្រូវបានមហាជនខ្មែរស្គាល់យ៉ាងច្បាស់ថា នាងពិតជាមានទេពកោសល្យជាខ្លាំង និងមានភាពលេចធ្លោរមិនថា ការងារសិល្បៈក្នុងប្រទេស ឬក្រៅប្រទេសឡើយ។ អ្វីដែលគ្រប់គ្នាចាប់អារម្មណ៍នោះ គឺនាងតែងតែបង្ហាញវត្តមាននៅលើអន្តរជាតិធំៗ។ ជាក់ស្តែងនាពេលថ្មីៗនេះ នាងនិងដៃគូ គឺលោក ខាត់ វ៉ៃហាំង បានបង្ហាញវត្តមានដ៏ភ្ញាក់ផ្អើលក្នុងកម្មវិធី មហោស្រពភាពយន្តអន្តរជាតិ «Silk Road International Film Festival» ក្នុងប្រទេសចិន ដែលត្រូវបានគេដឹងថា តារាទាំងពីរដួងនេះ គឺបានក្លាយជាតំណាងអ្នកសិល្បៈរបស់ប្រទេសកម្ពុជា ដើម្បីទៅចូលរួមក្នុងព្រឹត្តិការអន្តរជាតិមួយនេះ។ តាមរយៈការចូលរួមកម្មវិធីដ៏ធំនេះ តារាសម្ដែងលេចធ្លោស្រីស្អាត ស៊ីន យូប៊ីន បាននិយាយបញ្ជាក់ក្នុងបណ្ដាញសង្គមផ្លូវការរបស់ខ្លួនថា «នាងខ្ញុំមានកិត្តិយសដែលបានតំណាងឲ្យកម្ពុជា ឈរនៅលើឆាកដ៏ធំច្រៀងរួមជាមួយតារាចិន ក្នុងព្រឹត្តិការណ៍បើក 10th SILK ROAD INTERNATIONAL FILM FESTIVAL 2023 នៅ FUZHOUE CHINA នៅថ្ងៃទី២​៥ ខែកញ្ញា»។ កម្មវិធីមហោស្រព «SILK ROAD INTERNATIONAL FILM FESTIVAL 2023» […]

លោកជំទាវ ចន ច័ន្ទលក្ខិណា ចោទជាសំនួរថា តើតម្លៃមរតកនៃការចុះបញ្ជីសម្បតិបេតិកភណ្ឌពិភពលោកនៅកន្លែងណា ដែលអាចឱ្យថៃសាងសង់ចំលងបាន?

Khmerpress September 26, 2023 26/09/2023

រាជធានីភ្នំពេញ៖ រឿងរ៉ាវប្រទេសថៃសាងសង់ប្រាសាទថ្ម ចម្លងតាមប្រាសាទអង្គរវត្តខ្មែរសឹងតែ១០០ភាគរយ កំពុងផ្ទុះឡើងម្ដងទៀត ដែលប៉ុន្មានថ្ងៃកន្លងមកនេះ មហាជនមានការផ្ទុះកំហឹងជាខ្លាំង និងរិះគន់យ៉ាងព្រោងព្រាតពេញក្នុងបណ្ដាញសង្គម។ ក្នុងនោះ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ លោកជំទាវ ចន ច័ន្ទលក្ខិណា ​​​ប្រធាន​សមាគមន៍​សិល្បៈ​ បានបង្ហោះនៅក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ដោយចោទជាសំនួរ លើកឡើងថា៖ «តើតម្លៃមរតកនៃការចុះបញ្ជីសម្បតិបេតិកភណ្ឌពិភពលោកនៅកន្លែងណាដែលសៀមអាចសាងសង់ចំលងតាមជាក់ស្តែងបាន?» មិនត្រឹមតែលោកជំទាវទេ ដែលបានលើកជាចម្ងល់ ក្នុងនោះក៏ឃើញមានលោកឧកញ៉ាវ័យក្មេង ជា តុងហ៊ួរ បានធ្វើការចោទជាសំនួរចំៗ សួរទៅខាងក្រសួងដែលពាក់ព័ន្ធផងដែរ ដោយលោកឧកញ៉ា បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «តើក្រសួងចេះឈឺខួរទេ? ប្រជាជនរិះគន់ពេញប្រទេស ហើយស្ងាត់អោយឈឹង??? ឯកឧត្តម អ្នកឧកញ៉ា ឧកញ៉ា អ្នកជំនួញ តារាល្បីៗ សារព័ត៌មាន និងក្រុមអ្នកលក់ឡេរ ម៉េចបិទមាត់ស្ងាត់ឈឹងអស់ហើយ ហេតុអីមិនចេះឈឺឆ្អាល មិនជួយតវ៉ា រឺខ្លាំងបានតែហែកគ្នារឿងអត់ប្រយោជន៍ តើមានលុយមានទ្រព្យមានន័យអីអោយគេបំពានលើក្បាលយើងជាជនខ្មែររហូតបែបនេះ?? ប្រាសាទអង្គរវត្តរបស់ខ្មែរ ត្រូវបានលួចចម្លងដាក់លើទឹកដីប្រទេសថៃ ដោយក្រោម ពាក្យថា លោកសាងសង់ !!! បើក្រសួងវប្បធម៌ ធ្វើការខ្លាំង ដូចក្រសួងពន្ធដា មិនដឹងល្អយ៉ាងណា។ ប្រទេសយើង វិស័យទេសចរណ៍ធ្លាក់ចុះខ្លាំង […]

តារាសម្តែង ម៉ាដូណា ព្រមានចាត់វិធានការតាមផ្លូវច្បាប់ចំពោះតារាកំប្លែងអ្នកនាង ខ្ញុង ក្រោយជំពាក់លុយប្រមាណ ៤៥,០០០ដុល្លារ មិនព្រមទូទាត់សង

Khmerpress September 22, 2023 22/09/2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នៅមុននេះបន្តិច យោងតាមគណនីហ្វេសប៊ុករបស់ តារាសម្តែង ម៉ា​ដូ​ណា ដែលត្រូវបានគេស្គាល់ថា ជាតារាសម្តែង ដែលមានប្រជាប្រិយភាពក្នុងសង្គមសិល្បៈ បានប្រកាសឈ្មោះចំៗ និងព្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះតារា​កំប្លែង​អ្នក​នាង ខ្ញុង ពាក់ព័ន្ធករណីជំពាក់លុយប្រមាណជា ៤៥,០០០ដុល្លារ មិនឃើញទូទាត់សងតាមការកំណត់។ តាមរយៈការបង្ហោះក្នុងគណនីហ្វេសប៊ុករបស់ តារាសម្តែង ម៉ា​ដូ​ណា បានប្រើពាក្យសម្ដីធ្ងន់ៗមកលើ ​អ្នក​នាង ខ្ញុង ដោយសរសេររៀបរាប់យ៉ាងដូច្នេះថា៖ បន្ទាប់ពីបានឃើញនូវសារព្រមានរបស់ តារាសម្តែង ម៉ា​ដូ​ណា ហើយ កូនបំណុងដែលជាអ្នកនាង ខ្ញុង បានឆ្លើយតបទៅវិញភ្លាមៗ យ៉ាងដូច្នេះថា៖ «ខ្ញុំមិនតបតទេ ព្រោះខ្ញុំមិនបានបោ.កប្រាស់អ្នកណា ដូចការជេរប្រមា.ថមើលងាយរបស់អ្នកឡើយកាជេរប្រមា.ថខ្ញុំទាំងប៉ុន្មានទូលខ្លួនឯងចុះ ខ្ញុំជំពាក់ ខ្ញុំប្រឹងរកសងតាមលទ្ធភាព សូម្បីតែគ្រែដេកក៏ខ្ញុំកាត់សងដែរ ហៅខ្ញុំទៅលេងកម្មវិធីក៏ខ្ញុំទៅកាត់សងដែរ។ កន្លែងណាដែលថាខ្ញុំបោ.កប្រាស់ រកបានតិចតួចខ្ញុំដាក់ទៅរហូត ពេលខ្ញុំរកមិនបានខានដាក់ទៅក៏បង្ហោះជេរប្រមា.ថមើលងាយខ្ញុំទាំងប្ដីទាំងប្រពន្ធ ទោះតតាំងមុខច្បាប់ក៏ខ្ញុំលែងខ្លាចដែរ។ ព្រោះខ្ញុំនៅរស់ជ្រងោលដើម្បីរកសង តែអ្នកឯងជេរប្រមា.ថបរិ.ហារកេរិ៍ ខ្ញុំជាសាធារណៈនេះយ៉ាងម៉េចវិញ ប្រមា.ថទាំងអាយុជីវិតដល់គ្រួសារខ្ញុំទៀត »៕

កំពូលតារារ៉េប លោក វណ្ណដា នឹងចូលរួមជាភ្ញៀវពិសេស ក្នុងកម្មវិធីប្រកួត Rap Viet នៅប្រទេសវៀតណាម

Naren September 8, 2023 08/09/2023

(ភ្នំពេញ)៖ តារាចម្រៀងរ៉េបកម្ពុជាលោក វណ្ណដា ដែលជាតារាចម្រៀងមួយរូប ដែលមានឥទ្ធិពលឆក់យកបេះដូង គ្រប់ស្រទាប់យុវវ័យ និងមានប្រជាប្រិយភាពខ្លាំងនៅក្នុងបណ្តាប្រទេសនានា។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមហ្វេសប៊ុកផេក Rap Việt – Vie Channel បានប្រកាសថាលោក វណ្ណដា នឹងចូលរួមជាភ្ញៀវពិសេស សម្រាប់កម្មវិធីប្រកួតរ៉េប «Rap Viet»រដូវកាលទី៣ នៅប្រទេសវៀតណាម ដែលកម្មវិធីនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ស្អែកនេះ។ យោងតាមការបង្ហោះរបស់ផលិតផលបារមី នេះជាលើកដំបូងហើយដែលសិល្បកររ៉េបពីកម្ពុជាត្រូវបានអញ្ជើញធ្វើជាតារាកិត្តិយសក្នុងកម្មវិធីប្រលងនៅក្រៅប្រទេស សូមរង់ចាំទស្សនាថាតើលោក វណ្ណដា មានអ្វីពិសេសយកទៅសម្តែងនៅលើឆាក Rap Viet។ តារារ៉េបកម្ពុជារូបនេះ ក្រៅពីមមាញឹកការងារក្នុងប្រទេស លោកក៏ត្រូវប៉ាន់ជាមួយនឹងការងារក្រៅប្រទេស ដោយមានការអញ្ជើញឱ្យទៅសម្តែងនៅឆាកអន្តរជាតិនានា ចាប់តាំងពីចុងឆ្នាំមុន ដូចជា Rolling Loud Thailand និង Big Mountain Music Festival ​ហើយការសម្តែងនានាដូចជានៅ​សិង្ហបុរី ជប៉ុន ហើយនៅថ្ងៃទី០៨ ខែតុលាខាងមុខនេះ លោកនឹង​ឡើង​ឆាក​សម្តែងលើក​ដំបូង​នៅ Kaohsiung កោះ​តៃវ៉ាន់ […]

ឈុតតំណាងជាតិ «ស៊ីក្លូកម្ពុជា» របស់ 𝐌𝐢𝐬𝐬 𝐆𝐫𝐚𝐧𝐝 𝐂𝐚𝐦𝐛𝐨𝐝𝐢𝐚 𝟐𝟎𝟐𝟑 នឹងយកទៅប្រកួតលើឆាកអន្តរជាតិ ក្នុងប្រទេសវៀតណាម

Khmerpress August 29, 2023 29/08/2023

រាជធានីភ្នំពេញ៖ យោងតាមគណនីផេកហ្វេសប៊ុកផ្ទាល់របស់ ស្ថាប័ន Miss Grand Cambodia បានប្រកាសជាផ្លូវការថា ឈុតតំណាងជាតិ ស៊ីក្លូកម្ពុជា ដែល​គ្រង​ដោយ​កញ្ញាឯក ភឹ​ម ស្រី​នោ នឹងយកទៅកាន់ឆាកអន្តរជាតិ ប្រកួតក្នុង​កម្មវិធី Miss Grand International 2023 ដែលនឹងប្រារព្ធនៅប្រទេសវៀតណាម នាដើមខែតុលាខាងមុខនេះហើយ។ តាមរយៈខ្លឹមសារសំណេររបស់ ស្ថាប័ន Miss Grand Cambodia បានឱ្យដឹងថា៖ «ឈុតតំណាងជាតិ ស៊ីក្លូកម្ពុជា ជាឈុតតំណាងជាតិផ្លូវការរបស់ 𝐌𝐢𝐬𝐬 𝐆𝐫𝐚𝐧𝐝 𝐂𝐚𝐦𝐛𝐨𝐝𝐢𝐚 𝟐𝟎𝟐𝟑 នឹងយកទៅកាន់ឆាកអន្តរជាតិប្រកួតឆាប់ៗនាពេលខាងមុខនេះ។ ពុកម៉ែបងប្អូនចូលរួមគាំទ្រអោយឈុតតំណាងជាតិយើងក្លាយជាឈុតល្អឯកផ្តាច់គេលើឆាកអន្តរជាតិផង។ » សូមជម្រាបជូនថា ឈុតតំណាងជាតិ ស៊ីក្លូកម្ពុជា គ្រង​ដោយ​កញ្ញាឯក ភឹ​ម ស្រី​នោ ដែលជាបេក្ខភាពមកពីរាជធានីភ្នំពេញ ច្នៃម៉ូតូដោយលោក ស្ករ គ្រាប់ ទទួលបានតំណែង​ឈ្នះ “𝗕𝗲𝘀𝘁 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗖𝗼𝘀𝘁𝘂𝗺𝗲” នៅ​ក្នុង​ការ​ប្រកួត Miss Grand Cambodia 2023 […]