ស៉ីហ្គេម២០២៣៖ កីឡាការិនីទ្រីយ៉ាថ្លុងកម្ពុជា ឈ្នះមេដាយមាស ១គ្រឿងទៀត ក្នុងការប្រកួតនៅខេត្តកែប
Khmerpress
May 8, 2023
08/05/2023
(កែប)៖ អបអរសាទរ! កីឡាការិនីទ្រីយ៉ាថ្លុងកម្ពុជា ម៉ហ្គត មរកត ហ្គារ៉ាប៊ីឌៀន បានឈ្នះមេដាយមាស លើវិញ្ញាសា ទ្រីយ៉ាត្លុង (ហែលទឹក៧៥០ម៉ែត្រ ជិះកង់២០គីឡូម៉ែត្រ និងរត់៥គីឡូម៉ែត្រ) ដែលប្រារព្ធធ្វើនៅខេត្តកែប នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣នេះ។ សូមជម្រាបថា គិតត្រឹមម៉ោង៨៖២០នាទីព្រឹក ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣នេះ កម្ពុជាបន្ដឈរលើកំពូលតារាង មានមេដាយច្រើនជាងគេចំនួន ៧៤គ្រឿង ក្នុងនោះមេដាយមាស ២៩គ្រឿង, មេដាយប្រាក់ចំនួន ២១គ្រឿង និងមេដាយសំរិទ្ធចំនួន ២៤គ្រឿង៕ ផ្តល់សិទ្ធិដោយ៖ freshnews