(ភ្នំពេញ)៖ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានកក់កៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ លើវិញ្ញាសាបាល់ទះបុរសក្នុងសាល នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជាហើយ ក្រោយយកឈ្នះដាច់ ៣ប្រកួតជាប់ៗគ្នា ក្នុងពូលA កាលពីថ្មីៗ។ សម្រាប់ប្រកួតទី១ ក្រុមបាល់ទះកម្ពុជា បានយកឈ្នះក្រុមជម្រើសជាតិសិង្ហបុរី ៣-០សិត ជាមួយពិន្ទុ ២៥-១៤, ២៥-១៩ និង ២៥-២០ពិន្ទុ ។ រីឯប្រកួតទី២ កាលពីម្សិលមិញ ក្រុមម្ចាស់ផ្ទះកម្ពុជា បានយកឈ្នះក្រុមជម្រើសជាតិហ្វីលីពីន ៣-០សិត ជាមួយពិន្ទុ ២៥-១៨, ២៥-១៨ និង ២៥-១៧ពិន្ទុ ។ តាមរយៈជ័យជម្នះនេះ នាំឲ្យក្រុមម្ចាស់ផ្ទះកម្ពុជា ឈរកំពូលតារាងពូល A បណ្ដោះអាសន្ន និងមាន ៦ពិន្ទុពេញ ស្មើក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ដែលយកឈ្នះគូប្រកួត ២ប្រកួតដូចគ្នា មុនក្រុមទាំងពីរ ត្រូវជួបគ្នាដណ្ដើមលេខ១ ក្នុងពូល នាល្ងាចថ្ងៃទី០៦ ខែឧសភាស្អែក ។ ចំណែកក្រុមសិង្ហបុរី និងហ្វីលីពីន បានធ្លាក់ទៅហើយ ។ ក្រឡេកទៅចាប់អារម្មណ៍ពូល B វិញ […]