SEA GAMES

ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា នឹងលាឈប់ពីតំណែងប្រធានសហពន្ធបាល់ទាត់កម្ពុជា ប្រសិនបើក្រុមជម្រើសជាតិកម្ពុជាមិនអាចឆ្លងផុតវគ្គចែកពូលនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម

Naren May 3, 2023 03/05/2023

(ភ្នំពេញ)៖ លោក សៅ សុខា ប្រកាសនឹងចុះចេញពីតំណែងជាប្រធានសហព័ន្ធកីឡាបាល់ទាត់ បើ U22 កម្ពុជាឆ្លងមិនផុតវគ្គចែកពូល ឯកឧត្តមបានប្រកាសបែបនេះក្រោយពីការប្រកួតក្រុមបាល់ទាត់បុរស U22 កម្ពុជា ជាមួយនឹង ហ្វីលីពីន បានបញ្ចប់ជាមួយនឹងលទ្ធផល ១-១។ លោក បានសរសេរនៅលើបណ្ដាញសង្គម FaceBook ផ្ទាល់ខ្លួនមានខ្លឹមសារទាំងស្រុងថា៖ «កិត្តិយសត្រូវផ្សារភ្ជាប់ និងការទទួលខុសត្រូវ។ បន្ទាប់ពីប្រទេសកម្ពុជាសម្រេចចិត្តរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡា sea games លើកទី៣២ ខ្ញុំបាទបានប្រឹងប្រែង លះបង់គ្រប់បែបយ៉ាងប្រើពេលជាង ១០ឆ្នាំដើម្បីលើកកិត្តិយសជាតិខ្មែរតាមរយៈវិស័យកីឡាបាល់ទាត់។ បើការប្រកួតក្នុងgroup ចែកពូលវិញ្ញាសារកីឡាបាល់ទាត់បុរសអាយុ ២២ ឆ្នាំមិនអាចឆ្លងផុត ដើម្បីឈានទៅបន្តប្រកួតវគ្គកណ្តាលផ្តាច់ព្រាត់នោះទេ ខ្ញុំបាទក្នុងស្មារតីទទួលខុសត្រូវដែលកំពុងកាន់តំណែងជាប្រធានសហពន្ធ័កីឡាបាល់ទាត់កម្ពុជា ( FFC ) សូមលាឈប់ពីប្រធានកីឡាបាល់ទាត់ភ្លាម។ ក្នុងករណីនេះកើតឡើងខ្ញុំស្នើសុំគណៈកម្មាធិការប្រតិបត្តិសហពន្ធ័កីឡាបាល់ទាត់កម្ពុជា និងអគ្គ លេខាធិការដ្ឋានរៀបចំបើកធ្វើមហាសន្និបាតដើម្បីបោះឆ្នោតជ្រើសរើសប្រធានសហពន្ធ័កីឡាបាល់ទាត់ថ្មី ដើម្បីបន្តដឹកនាំសហពន្ធ័កីឡាបាល់ទាត់កម្ពុជា។ ខ្ញុំសូមទោសប្រិយមិត្តអ្នកស្រឡាញ់កីឡាបាល់ទាត់មេត្តាអភ័យទោស ដែលរូបខ្ញុំអសមត្ថភាពមិនអាចដឹកនាំវិស័យកីឡាមួយនេះទទួលបានជោគជ័យជូនជាតិ៕

មន្ត្រីគ្រប់គ្រងការចែកសំបុត្រប្រកួតបាល់ទាត់ ច្រានចោលការផ្សាយសារព័ត៌មាន​វៀតណាម ចោទកម្ពុជាមានទីផ្សារងងឹត​លក់សំបុត្រមួយតម្លៃ៦ដុល្លារ

Naren May 2, 2023 02/05/2023

(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកការងារចែកចាយសំបុត្រ​ចូលទស្សនាបាល់ទាត់​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេមនៅកម្ពុជា ប្រកាសច្រានចោលទាំងស្រុងនូវការផ្សាយរបស់​សារ​​ព័ត៌មានវៀតណាម ដែលចោទប្រកាន់ថាកម្ពុជាមានទីផ្សារងងឹត​លក់​សំបុត្រ​ចូលទស្សនាការប្រកួតសំបុត្រតម្លៃ៦ដុល្លារ។ សារព័ត៌មានវៀតណាមឈ្មោះថា «Webthethao.vn» ដែលជាសារព័ត៌មានផ្នែក​កីឡា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ បានចេញផ្សាយអត្ថបទមួយបង្ហាញពីការ​លំបាកស្វែងរកសំបុត្រ ដើម្បីចូលទស្សនាការប្រកួតរវាងជម្រើសជាតិវៀតណាម និងជម្រើសជាតិឡាវ។ (https://webthethao.vn/bong-da-sea-games/cdv-mua-ve-cho-den-co-vu-u22-viet-nam-vs-u22-lao-cung-khong-co-KeRfBDyVg.htm?fbclid=IwAR3JsEwQyrgSBaxE6VJVGM6tqill7trnrFQbrmhOespcKrmEfpheCsvecrg) ក្នុងសារព័ត៌មាននេះ បានលើកឡើងថា ការចែកសំបុត្រដែលធ្វើឡើងក្នុងរយៈពេល​ខ្លី ស្រាប់តែសំបុត្រក៏ត្រូវបានចែកអស់ ខណៈលេខរៀងនៃការចែកសំបុត្រនោះ​បាន​ត្រឹមតែពីរបីពាន់ប៉ុណ្ណោះ។ សារព័ត៌មានបានរៀបរាប់ទៀតថា ដោយសារតែការចង់មើលការប្រកួតនៃជំនួបរវា​ង​វៀតណាម និងឡាវនោះ មានអ្នកគាំទ្រវៀតណាមខ្លះព្យាយាមស្វែងរកទិញសំបុត្រ តែក៏ទិញមិនបានដែរ។ មន្ត្រីជាន់ខ្ពស់របស់កម្ពុជាទទួលការងារចែកសំបុត្រទស្សនការប្រកួតបាល់ទាត់ បាន​ច្រានចោលការលើកឡើងថា កម្ពុជាមានកន្លែងលក់សំបុត្រសម្រាប់ទស្សនា​ការប្រកួត​។ មន្ត្រីជាន់ខ្ពស់រូបនេះ បានអះអាងថា តារាងព្រីន ដែលជាកន្លែងប្រកួតជម្រុះក្នុងពូល B នឹងជាកន្លែងជំនួបរវាងក្រុមជម្រើសជាតិវៀតណាម និងឡាវកាលពីថ្ងៃទី៣០ ​ខែ​មេសា អាចផ្ទុកអ្នកទស្សនា បានត្រឹមតែ ៥ពាន់នាក់ប៉ុណ្ណោះ។ ក្នុងនោះសំបុត្ររហូត​ដល់ទៅ ៣០ភាគរយ ត្រូវបានរៀបចំប្រគល់ជូនដល់អ្នកគាំទ្រជម្រើសជាតិវៀត​ណាម​។ ការចែកសំបុត្រសម្រាប់ការចូលទស្សនាប្រកួតបាល់ទាត់ កំពុងបង្កបញ្ហាស្មុគស្មាញ​ច្រើន ដោយសារតែអ្នកខ្លះរកមិនបានសំបុត្រចូលទស្សនា ព្រោះតែកន្លែងអង្គុយ មាន​កំណត់។ អ្នកទស្សនាខ្លះ ចង់ឱ្យរៀបចំការបែងចែកសំបុត្រដាច់ដោយឡែកពីគ្នា រវាងការប្រកួតដែលមានជម្រើសជាតិកម្ពុជា និងគូប្រកួតមិនមានជម្រើស​ជាតិ​កម្ពុជា​។ បន្ថែមពីលើនោះ សំបុត្រមួយគួរតែមើលបានមួយប្រកួតបានហើយ ចៀសវាងអ្នក បានសំបុត្រមើលតែជម្រើសជាតិរបស់គេ ហើយមិនទៅមើលជម្រើសជាតិដទៃ នាំឱ្យសល់កន្លែង […]

ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះ ក្រសួងប្រៃសណីយ៍ ដាក់សេវាអ៊ីនធឺណិតល្បឿនលឿនឥតគិតថ្លៃ នៅពហុកីឡដ្ឋានជាតិអូឡាំពិក និងពហុកីឡដ្ឋានជាតិមរតកតេជោ ចំនួន​ ១៨៦​ ទីតាំង​

Naren May 2, 2023 02/05/2023

(ភ្នំពេញ)៖ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះ បងប្អូនទាំងអស់អាចប្រើ WiFi សាធារណៈដោយឥតគិតថ្លៃ នៅពហុកីឡដ្ឋានជាតិទាំងពីរ។ នេះបើយោងតាមការបង្ហោះរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣។ ដើម្បីចួលរួមគាំទ្រដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះប្រព្រឹត្តទៅកាន់តែអស្ចារ្យ និងសប្បាយរីករាយ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ សហការជាមួយគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៉ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ផ្តល់ជូនការប្រើប្រាស់សេវាអ៊ីនធឺណិតល្បឿនលឿនដោយឥតគិតថ្លៃនៅពហុកីឡដ្ឋានជាតិអូឡាំពិក​និងពហុកីឡដ្ឋានជាតិមរតកតេជោ​ ចំនួន​ ១៨៦​ ទីតាំង​ រួមមាន​៖​ – សាលក្នុងពហុកីឡាដា្ឋន (Indoor Hall) – សាលទស្សនិកជន VIP (VIP Audiences) -​ សាលទស្សនិកជនខាងក្រៅ (Outdoor Audiences) -​ វិមានកីឡដ្ឋាន -​ មណ្ឌលកីឡាហែលទឹក -​ មណ្ឌលកីឡាហុកគី -​ មណ្ឌលកីឡាក្នុងសាល -​ មណ្ឌលកីឡាវាយសី […]

មកដឹងពីកាលវិភាគវិញ្ញាសាកីឡា ជឺជីតស៊ូ ចំពោះការចូលរួម គឺមិនគិតថ្លៃ និងគ្មានសំបុត្រ

Khmerpress May 2, 2023 02/05/2023

រាជធានីភ្នំពេញ៖ សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ បានបង្ហាញកាលវិភាគនៃការប្រកួតកីឡាជឺជីតស៊ូក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហេ្គមលើកទី៣២ ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី០៤-០៧ ចំពោះការចូលរួម គឺមិនគិតថ្លៃ និងគ្មានសំបុត្រ ប៉ុន្តែកន្លែងអង្គុយមានកំណត់ មានទីតាំងនៅ OCIC ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ សហព័ន្ធកីឡាជឺជិតស៊ូ សូមអញ្ជើញមកគាំទ្រអត្តពលិកជឺជីតស៊ូជម្រើសជាតិយើងទាំងអស់គ្នា យើងនឹងបើកទ្វារទទួលអ្នកទស្សនា ៣០នាទី មុនព្រឹត្តិការណ៍ប្រកួតចាប់ផ្ដើម ៕ ប្រភព៖ Ju-Jitsu Federation of Cambodia – សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា

កីឡាការិនី ខាន់ ចេសា បង្ហាញការប្ដេជ្ញាចិត្ដប្រឹងប្រែងដណ្តើមមេដាយមាស ២គ្រឿងជូនជាតិ

Khmerpress May 1, 2023 01/05/2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅក្នុងដំណើរមកដល់កម្ពុជា ត្រៀមប្រកួតកីឡាស៊ីហ្គេម កីឡាការិនីជឺជីស៊ូជម្រើសជាតិកម្ពុជា ខាន់ ចេសា បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ថា នឹងប្រែងប្រែងដណ្តើមមេដាយមាសឱ្យបានទាំងពីរគ្រឿង ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ កីឡាការិនី ខាន់ ចេសា គូសបញ្ជាក់យ៉ាងដូច្នេះថា៖ «នាងខ្ញុំពិតជាមានមោទកភាពខ្លាំងណាស់ ដោយសារស៊ីហ្គេម លើកនេះខុសពីស៊ីហ្គេម មុនៗ ដោយកម្ពុជាយើងជាអ្នករៀបចំធ្វើម្ចាស់ផ្ទះ។ ខ្ញុំ និងគ្រួសារនាងខ្ញុំបានមកដល់កម្ពុជាទាំងអស់ ហើយនាងខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់ ដែលប្រជាជនកម្ពុជាបានផ្តល់ការគាំទ្រទាំងអស់គ្នា។ គោលដៅរបស់នាងខ្ញុំ គឺនៅតែដដែលទេ ដូចដែលខ្ញុំបានកំណត់ គឺដណ្តើមមេដាយមាសជូនជាតិកម្ពុជា ដូចព្រឹត្តិការណ៍ស៊ីហ្គេមមុនៗ និងការប្រកួតកីឡាអន្តរជាតិនានា កន្លងមក»។ «ជាទូទៅ ការប្រកួតនៅសហរដ្ឋអាមេរិកមានការលំបាកជាងការប្រកួតកីឡាស៊ីហ្គេម ហើយការនិយាយបែបនេះមិនមែនមានន័យថា នាងខ្ញុំមើលស្រាលដៃគូប្រកួត ក្នុងស៊ីហ្គេមនោះទេ។ នាងខ្ញុំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីដណ្តើមមេដាយមាសឱ្យបាន២គ្រឿង ជូនជាតិ»។ ជម្រើសជាតិរូបនេះបានបន្ថែម។ ទោះបើយ៉ាងនេះក្ដី កីឡាការិនីជឺជីតស៊ូដ៏ឆ្នើមរបស់កម្ពុជារូបនេះបានចាត់ទុកថា ការមិនបានចូលរួមប្រកួតប្រជែងមេដាយជូនជាតិ ក្នុងស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីខែឧសភា ឆ្នាំ២០២២កន្លងទៅ […]

កីឡាករគុនខ្មែរ ព្រំ សំណាង នឹងកាន់ទង់ជាតិកម្ពុជាដង្ហែក្នុងពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម ជាប្រវត្តិសាស្ដ្រនៅកម្ពុជា

Khmerpress May 1, 2023 01/05/2023

(ភ្នំពេញ)៖ នៅសល់រយៈពេល ៤ថ្ងៃទៀតប៉ុណ្ណោះ ពិធីបើកការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា នឹងមកដល់ ពោលគឺនៅល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ខាងមុខ ខណៈម្ចាស់ផ្ទះកម្ពុជាបានជ្រើសរើសកីឡាករជម្រើសជាតិប្រដាល់គុនខ្មែរ ព្រំ សំណាង ដើម្បីកាន់ទង់ជាតិកម្ពុជាដង្ហែក្នុងពិធីបើកព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជា។ នេះបើតាមការជូនដំណឹងលើទំព័រហ្វេសប៊ុកផ្លូវការរបស់គណៈកម្មាធិការជាតិ CAMSOC។ សូមបញ្ជាក់ថា ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា នឹងប្រារព្ធពិធីបើក នាថ្ងៃទី០៥ ខែឧសភា និងបិទនាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ ព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនៅកម្ពុជានេះ បានកំណត់កីឡាចំនួន ៣៧ប្រភេទដាក់ក្នុងការប្រកួត ស្មើនឹង ៥១៧វិញ្ញាសា ប៉ុន្ដែកីឡាមួយចំនួនបានចាប់ផ្ដើមការប្រកួតមុនពិធីបើក ជាក់ស្ដែងកីឡាគ្រីឃីត អុកចត្រង្គ និងកីឡាបាល់ទាត់បុរសជាដើម ដែលបានបើកការប្រកួតរបស់ខ្លួន តាំងពីថ្ងៃទី២៩ ខែមេសាម្សិលមិញ។ ក្រឡេកមកចាប់អារម្មណ៍អ្នកលេងគុនខ្មែរ ព្រំ សំណាង ដែលទទួលបានសេចក្ដីទុកចិត្តពីថ្នាក់ដឹកនាំ CAMSOC ដើម្បីកាន់ទង់ជាតិកម្ពុជាដង្ហែក្នុងពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ គឺជាម្ចាស់មេដាយសំរឹទ្ធ កីឡាស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ ប៉ុន្ដែមួយរយៈពេលចុងក្រោយនេះ សំណាង បានសាងភាពភ្ញាក់ផ្អើលជាបន្ដបន្ទាប់លើសង្វៀនគុនខ្មែរ ទាំងថ្នាក់ជាតិ និងអន្ដរជាតិ […]

ទិដ្ឋភាពអ្នកគាំទ្របាល់ទាត់ជម្រើសជាតិកម្ពុជា នៅទីតាំងចែកសំបុត្រ Fan Sport Store នាព្រឹកថ្ងៃទី១ ខែឧសភា

Khmerpress May 1, 2023 01/05/2023

(ភ្នំពេញ)៖ សូមទស្សនាទិដ្ឋភាពអ្នកគាំទ្របាល់ទាត់ជម្រើសជាតិកម្ពុជា នៅទីតាំងចែកសំបុត្រ Fan Sport Store នាព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣នេះ។ យោងតាមការប្រកាសពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា សំបុត្រចំនួន ៣ម៉ឺនសន្លឹក សម្រាប់ទស្សនាការប្រកួត កម្ពុជា vs ហ្វីលីពីន និង មីយ៉ាន់ម៉ា vs ទីម័រខាងកើត ត្រូវចែកជូនដល់អ្នកគាំទ្រដោយឥគិតថ្លៃនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣នេះ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ ផ្នែកវិញ្ញាសាបាល់ទាត់ បងប្អូនអាចអញ្ជើញទៅទទួលយកបាន។ សូមជម្រាបថា ក្នុង១នាក់អាចទទួលបាន១សំបុត្រ ហើយសំបុត្រ១សន្លឹកអាចប្រើប្រាស់បានទាំង២ប្រកួត៕ ផ្តល់សិទ្ធិដោយ៖ freshnews

កីឡាគ្រីឃីត បានចាប់ផ្ដើមការប្រកួតមុនគេ នៃព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា

Khmerpress April 29, 2023 29/04/2023

(ភ្នំពេញ)៖ ប្រភេទកីឡាមួយចំនួន នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា បានចាប់ផ្ដើមការប្រកួតរបស់ខ្លួនជាបណ្ដើរៗ ចាប់ពីថ្ងៃទី២៩ ខែមេសានេះតទៅហើយ មុនឈានដល់ពិធីបើកការប្រកួតជាផ្លូវការ នាថ្ងៃទី០៥ ខែឧសភាខាងមុខ ខណៈកីឡាគ្រីឃីត(Cricket) បានចាប់ផ្ដើមការប្រកួតមុនគេ ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជានេះ ។ ពិធីបើកការប្រកួតកីឡាគ្រីឃីត បានធ្វើឡើងនៅទីលាន AZ Group ផ្លូវ ៦០ម៉ែត្រ កាលពីព្រឹកមិញ ក្រោមវត្តមានលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) ដោយក្រុមជម្រើសជាតិកម្ពុជា បានជួបក្រុមជម្រើសជាតិឥណ្ឌូនេស៊ីមុនគេ លើវិញ្ញាសា 50 Overs ។ សម្រាប់វិញ្ញាសាប្រកួតក្នុងប្រភេទកីឡាគ្រីឃីតនេះ មានចំនួន ៦វិញ្ញាសា រួមមានវិញ្ញាសាបុរស-នារី 50 Overs, បុរស-នារី T10, បុរស-នារី T20i និងវិញ្ញាសាបុរស-នារី 6s ។ តាមការគ្រោងទុក សម្រាប់ប្រភេទកីឡាគ្រីឃីតនេះ នឹងបញ្ចប់ការប្រកួតគ្រប់វិញ្ញាសារបស់ខ្លួន នាថ្ងៃទី១៦ ខែមេសាខាងមុខ […]

មកដឹងលម្អិត ជុំវិញការទទួលសំបុត្រ ចូលទស្សនាការប្រកួតបាល់ទះក្នុងសាល នៅស៊ីហ្គេម

Khmerpress April 28, 2023 28/04/2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ Cambodia 2023 បានឱ្យដឹងថា លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានបង្ហើបឱ្យដឹងជុំវិញការទទួលសំបុត្រ សម្រាប់ចូលទស្សនាការប្រកួតបាល់ទះក្នុងសាលសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះ ជាប្រវត្តិសាស្រ្តលើកដំបូង។ លោកបណ្ឌិត បានថ្លែងមកកាន់ CAMBODIA 2023 បែបនេះថា៖ « ចំពោះទំហំនៃការដាក់បងប្អូនជនរួមជាតិ ចូលទស្សនាផ្ទាល់ក្នុងពេលប្រកួតបាល់ទះនោះ គឺមានចំនួន ៥០០០សំបុត្រ អ៊ីចឹង៥០០០កៅអីនេះ ប្រហែលជាអាចនឹងថ្ងៃទី២៩ ឬទី៣០ ខែមេសា នឹងប្រកាសឱ្យបងប្អូនមកយកសំបុត្រដោយផ្ទាល់ នៅសហព័ន្ធកីឡាបាល់ទះកម្ពុជា ឬក៏តាមអនឡាញ។ យើងនឹងបំបែកការងាររបស់យើងដាក់តុចាំទទួលបងប្អូនជនរួមជាតិរបស់យើងមកយកសំបុត្រ»។ លោកបន្ថែមថា សម្រាប់ចិត្ត និងបេះដូងរបស់សហព័ន្ធកីឡាបាល់ទះកម្ពុជា គឺចង់ឱ្យមានការចូលរួមជួយគាំទ្របានច្រើនកុះករ សម្រាប់ការប្រកួតព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្របែបនេះ។ ដូច្នេះក្រុមការងារបានព្យាយាមសម្រួលធ្វើយ៉ាងណាឱ្យអ្នកគាំទ្រ បានមកយកសំបុត្រ មានភាពងាយស្រួល។ លោកបណ្ឌិត បានថ្លែងមកកាន់ CAMBODIA 2023 បែបនេះថា៖ « ចំពោះទំហំនៃការដាក់បងប្អូនជនរួមជាតិ ចូលទស្សនាផ្ទាល់ក្នុងពេលប្រកួតបាល់ទះនោះ គឺមានចំនួន ៥០០០សំបុត្រ អ៊ីចឹង៥០០០កៅអីនេះ ប្រហែលជាអាចនឹងថ្ងៃទី២៩ ឬទី៣០ […]

SEA Games: សហព័ន្ធកីឡាបាល់ទាត់កម្ពុជា៖ មិនមានករណីមនុស្សម្នាក់ ទទួលបានសំបុត្រ ៥០សន្លឹក សម្រាប់មើលបាល់ទាត់ឡើយ

Naren April 27, 2023 27/04/2023

(ភ្នំពេញ)៖ លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានថ្លែងប្រាប់បណ្តាញ Fresh News នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ថា មិនមានករណីមនុស្សម្នាក់ ទទួលបានសំបុត្រ ចំនួន ៥០សន្លឹក សម្រាប់មើលការប្រកួតបាល់ទាត់វិញ្ញាសារផ្នែកបុរស អាយុក្រោម ២២ឆ្នាំឡើយ។ បើតាមការលើកឡើងរបស់លោក កែវ សារ៉េត បានឲ្យដឹងទៀតថា ចំពោះករណីការចែកចាយរឿងមនុស្សម្នាក់ ទទួលបានសំបុត្រ ៥០សន្លឹក គឺជាការថតលេងសើចខុសទំនង របស់មន្ត្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ទើបត្រូវមហាជនរិះគន់។ លោក កែវ សារ៉េត បានសម្តែងការពេញចិត្តលើលោក ប្រាក់ សុវណ្ណារ៉ា មន្ត្រីម្នាក់របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលបានចេញមកបកស្រាយករណីនេះទាន់ពេលវេលា។ ជាមួយគ្នានេះ លោកក៏ស្នើសូមឲ្យមន្ត្រីមានការ ប្រុងប្រយ័ត្នខ្ពស់ ពេលធ្វើសកម្មភាពនានា ជាពិសេសការបង្ហោះសារលើបណ្តាញសង្គម។ លោក កែវ សារ៉េត បានស្រង់ខ្លឹមសារបកស្រាយរបស់លោក ប្រាក់ សុវណ្ណារ៉ា យ៉ាងដូច្នេះ «គ្មាននរណាម្នាក់ មានសិទ្ធិទទួលបានសំបុត្រទាំងដុំទេ។ អ្នកទទួល សុទ្ធតែជាអ្នកតំណាងក្លិប ទទួលពីសហព័ន្ធផ្ទាល់ ដែលសហព័ន្ធផ្តល់ជូនគ្រប់ក្លិបទាំងអស់ រាល់ការប្រកួតអន្តរជាតិ […]