(ភ្នំពេញ)៖ ម្ចាស់ផ្ទះកម្ពុជា ទទួលបានភាពជោគជ័យយ៉ាងអស្ចារ្យ ដណ្តើមបានមេដាយច្រើនជាងគេ ដោយសរុបមានចំនួន ៣៣គ្រឿង ពីការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី១ ឆ្នាំ២០២៣ ដែលមាន ៤ប្រទេសចូលរួម។ បានបញ្ចប់ដោយជោគជ័យក្រោយឆ្លងកាត់ការប្រកួតរយៈពេល ៣ថ្ងៃ ចាប់តាំងពីថ្ងៃទី០១-០៣ ខែមេសា ឆ្នាំ២០២៣ ដែលធ្វើឡើងនៅវិទ្យាល័យភូមិន្ទភ្នំពេញ។ ស្ថិតក្នុងការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី១ ឆ្នាំ២០២៣ ម្ចាស់ផ្ទះកម្ពុជា ដណ្តើមបានមេដាយមាសច្រើនជាងគេដល់ទៅ ១១គ្រឿង ក្នុងនោះមានមេដាយប្រាក់ ១០គ្រឿង និងមេដាយសំរិទ្ធ ១២គ្រឿង។ ដែលការប្រកួតនេះមានការចូលរួមជាអាជ្ញាកណ្តាលកាត់សេចក្តីមកពីប្រទេសបារាំង អាមេរិក កូរ៉េ និងអ៊ឺរ៉ង់ ផងដែរ។ ស្ថិតក្នុងពិធីបិទការប្រកួត មានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន ប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា រួមជាមួយឯកឧត្តម កែវ រ៉េមី អនុប្រធានសហព័ន្ធ និងប្រតិភូដឹកនាំកីឡាគុនល្បុក្កតោ ដែលមកពីតំបន់អាស៊ានរួមមាន វៀតណាម, ឡាវ, ហ្វីលីពីន, ថៃ, មីយ៉ាន់ម៉ា, ឥណ្ឌូនេស៊ី។ លោក ច័ន្ទ សារុន ប្រធានសហព័ន្ធ ប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានថ្លែងថា […]