SEA GAMES

សញ្ញាណល្អ! កម្ពុជា ដណ្ដើមបានមេដាយច្រើនជាងគេក្នុងការប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ាន លើកទី៦

Khmerpress March 30, 2023 30/03/2023

(ភ្នំពេញ)៖ ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី៦ ឆ្នាំ២០២៣ នៅកម្ពុជា បានបញ្ចប់ហើយ ដោយអត្តពលិកម្ចាស់ផ្ទះកម្ពុជា ដណ្ដើមបានមេដាយច្រើនជាងគេ សរុប ២៩គ្រឿង រួមមានមេដាយមាស ១០, ប្រាក់ ៩ និងសំរឹទ្ធ ១០។ ការប្រកួតនេះ មានរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី២៥-៣០ ខែមីនា នៅសាលដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយមានប្រតិភូ និងអត្តពលិកចូលរួមសរុប ៧ប្រទេស រួមមានម្ចាស់ផ្ទះកម្ពុជា វៀតណាម ថៃ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន និងឡាវ ដែលធ្វើការប្រកួតលើ ៣០វិញ្ញាសា ដូចវិញ្ញាសាដាក់ក្នុងការប្រកួតស៊ីហ្គេម លើកទី៣២ នៅកម្ពុជាដែរ ។ ជាលទ្ធផលកម្ពុជា ឈរកំពូលតារាងមេដាយ តាមពីក្រោយដោយអត្តពលិកវៀតណាម ឈរលេខ២ ឈ្នះមេដាយសរុប ២០គ្រឿង(មាស៩ និងប្រាក់ ១១)។ មីយ៉ាន់ម៉ា ឈរលេខ៣ ឈ្នះមេដាយសរុប ២៨គ្រឿង (មាស៥ ប្រាក់ ៤ និងសំរឹទ្ធ […]

កម្ពុជា ម៉ាឡេស៊ី និងសិង្ហបុរី ប្រកួតដណ្តើមពានរង្វាន់អន្តរជាតិមួយ មុនស៊ីហ្គេម មកដល់

Khmerpress March 29, 2023 29/03/2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ Cambodia 2023 បានឱ្យដឹងថា ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ម៉ាឡេស៊ី និងសិង្ហបុរី ផ្នែកបុរស បានចូលរួមប្រកួតពានរង្វាន់បាល់ទះអន្តរជាតិមួយឈ្មោះថា Tri-Nation Volleyball Cup 2023 ដើម្បីជាផ្នែកមួយនៃការត្រៀមខ្លួន សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា នាខែឧសភាខាងមុខ។ សម្រាប់ពានរង្វាន់នេះ នឹងត្រូវបើកការប្រកួតជាផ្លូវការ ពីថ្ងៃទី២៩ ខែមីនានេះ រហូតដល់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ នៅលើទីលានបាល់ទះ MBSA Indoor Volleyball Hall Section 4 នៅរដ្ឋ Shah Alam, Selangor ប្រទេសម៉ាឡេស៊ី ហើយក្រុមជម្រើសជាតិកម្ពុជា បានធ្វើដំណើរទៅដល់ទឹកដីប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៨ ខែមីនា។ នៅមុនចេញដំណើរ ទៅកាន់ប្រទេសម៉ាឡេស៊ី លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានប្រាប់អ្នកសារព័ត៌មាន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញថា៖ «ខ្ញុំគិតថា […]

ព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ចាប់ផ្ដើមដង្ហែនៅហ្វីលីពីន

Khmerpress March 27, 2023 27/03/2023

(ភ្នំពេញ)៖ ពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅប្រទេសហ្វីលីពីន បានចាប់ផ្ដើមពិធីដង្ហែហើយ នៅព្រឹកថ្ងៃទី២៧ ខែមីនានេះ នៅទីក្រុង Tagaytay ដោយមានអ្នកចូលរួមប្រមាណជាង ៥០០នាក់ អមជាមួយការអបអរសាទរពីសំណាក់ប្រជាពលរដ្ឋហ្វីលីពីនជាច្រើនតាមដងផ្លូវ ។ ពិធីដង្ហែលើចម្ងាយផ្លូវប្រមាណ ៣គីឡូម៉ែត្រនេះ មានការចូលរួមពីលោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស តំណាងគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC, លោក ផន ពៅ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសហ្វីលីពីន និងលោក Abraham Tolentino ប្រធានគណៈកម្មាធិការជាតិអូឡាំពិកហ្វីលីពីន និងជាអភិបាលក្រុង Tagaytay ព្រមទាំងមានការចូលរួមពីឯកអគ្គរាជទូត និងតំណាងទូតបណ្ដាប្រទេសក្នុងតំបន់ជាច្រើនផងដែរ ។ ជុំវិញកិច្ចសហការរៀបចំពិធីដង្ហែ ជាមួយកម្ពុជានេះដែរ គណៈកម្មាធិការជាតិអូឡាំពិកហ្វីលីពីន បានចាត់តាំងកីឡាករ-កីឡាការិនីឆ្នើមៗរបស់ខ្លួន ១០រូប ដើម្បីទទួល និងរត់ដង្ហែភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលសុទ្ធសឹងជាម្ចាស់មេដាយមាសកីឡាស៊ីហ្គេម និងកីឡាអាស៊ាន ហើយក៏ធ្លាប់ចូលរួមប្រកួតកីឡាអូឡាំពិកទៀតផង ។ គួរដឹងថា ពិធីដង្ហែភ្លើងគប់ នៅបណ្ដាប្រទេសក្នុងតំបន់អាស៊ាននេះ កើតឡើយក្រោយព្រះរាជពិធីសុំភ្លើងព្រះអគ្គិអាទិទេព និងព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា […]

ឧកញ៉ា ស្រី ចាន់ថន ឧបត្ថមថវិកាចំនួន ៦លានរៀល ជាការលើកទឹកចិតដល់កីឡាករ បឺត សង្ឃឹម ក្លាយជាម្ចាស់ខ្សែក្រវ៉ាត់ IPCC គុនខ្មែរ

Khmerpress March 26, 2023 26/03/2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយពីគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន ដែល​ជា​អនុប្រធានកិត្តិយស ​របស់សហព័ន្ធកីឡាប្រដាល់គុណខ្មែរ នៅមុននេះបន្តិច បានចូលរួមអបអរសាទរ កីឡាករ បឺត សង្ឃឹម មកពីក្លឹបប៉ែនកាក់គុនខ្មែរ ក្លាយជាម្ចាស់ខ្សែក្រវ៉ាត់ IPCC KUM KHMER លើប្រភេទទម្ងន់ ៦០ គីឡូក្រាម កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ម្សិលមិញនេះ។ នៅក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន ក៏បានឧបត្ថមថវិកាចំនួន ៦លានរៀលជាការលើកទឹកចិត្តឲ្យកីឡាករ បឺត សង្ឃឹមផងដែរ និងបានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ទីបំផុតកីឡាករ បឺត សង្ឃឹម ធ្វើបានហើយ កីឡាករ បឺត សង្ឃឹម បានលើកខ្សែក្រវ៉ាត់ IPCC ទម្ងន់ ៦០ គីឡូក្រាមហើយ។ ដោយឃើញការខិតប្រឹងប្រែង ក៏ដូចជាធ្វើបានល្អរបស់កីឡាករ បឺត សង្ឃឹម បែបនេះ ខ្ញុំបានឧបត្ថមថវិកាចំនួន ៦លានរៀល ជាការលើកទឹកចិត្តឲ្យកីឡាករ […]

ព្រះអគ្គិជ័យកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានធ្វើដំណើរទៅដល់ហ្វីលីពីន នាព្រឹកនេះ

Khmerpress March 25, 2023 25/03/2023

(ភ្នំពេញ)៖ ពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានធ្វើដំណើរទៅដល់ប្រទេសហ្វីលីពីន ហើយដោយជោគជ័យ និងមានការអញ្ជើញទទួលដោយលោក ផន ពៅ ឯកអគ្គរាជទូតកម្ពុជា និងលោក CARL IRVING SAMABRNO អនុប្រធានគណៈកម្មការជាតិអូឡាំពិតហ្វីលីពីន នាទីក្រុងម៉ានីល នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣។ ដំណើរគោចរព្រះអគ្គិជ័យកីឡាក្នុងតំបន់អាស៊ាននេះ ដឹកនាំដោយលោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស តំណាងគណៈកម្មាធិការជាតិ CAMSOC-CAMAGOC និងប្រតិភូសរុបចំនួន ៩រូប ដែលនេះជាប្រទេសតំបន់អាស៊ានទី២។ សូមបញ្ជាក់ថា ការដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់ ទៅតាមបណ្ដាប្រទេសក្នុងតំបន់អាស៊ាននេះ ធ្វើឡើងក្រោយព្រះរាជពិធីសុំភ្លើងព្រះអគ្គិអាទិទេព និងព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា នៅប្រាសាទអង្គរវត្ត ក្រោមរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ កន្លងទៅ ។ ចំពោះពិធីដង្ហែទៅកាន់បណ្ដាប្រទេសតំបន់អាស៊ាន និងទីម័រខាងកើត ធ្វើឡើងចាប់ពីថ្ងៃទី២២ ខែមីនា […]

ពិធីរត់ដង្ហែភ្លើងគប់ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ចាប់ផ្តើមនៅទីក្រុងហាណូយ ប្រទេសវៀតណាម

Naren March 24, 2023 24/03/2023

(ហាណូយ)៖ យោងតាម Cambodia 2023 ពិធីរត់ដង្ហែភ្លើងគប់ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ចាប់ផ្តើមនៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅថ្ងៃទី២៤ ខែមីនា។ ពិធីនេះមានការចូលរួមពីនិស្សិតកម្ពុជា អត្តពលិកវៀតណាម ប្រមាណ ៣០០នាក់ចូលរួម ក្រោមអធីបតី ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេសដង្ហែព្រះអគ្គិជ័យកីឡា លោកជំទាវ ជា គឹមថា ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តម ហ័ង ដាវគឿង អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ សាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តម ដាំង ហាវៀត អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា នៃក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ សាធារណរដ្ឋសង្គមនិយមវៀតណាម និងជាអនុប្រធានគណៈកម្មាធិការអូឡាំពិកវៀតណាម ថ្នាក់ដឹកនាំតំណាងក្រសួងការបរទេសវៀតណាម ថ្នាក់ដឹកនាំតំណាងគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ ព្រមទាំងមានការចូលរួមអបអរសាទរពីយុវជន មហាជនជាច្រើនផងដែរ។ យោងតាមការចុះផ្សាយរបស់ BTV បានឱ្យដឹងថាស្អែក អគ្គិជ័យកីឡា និងគប់ភ្លើង ត្រូវធ្វើដំណើរទៅកាន់ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន៕

ក្រសួងអប់រំ ចេញសេចក្តីប្រកាសពីការឈប់សម្រាកក្នុងអំឡុងនៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម

Naren March 23, 2023 23/03/2023

ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៣ ខែមីនានេះ បានចេញសេចក្តីប្រកាសពីការឈប់សម្រាកក្នុងអំឡុងនៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៧ ខែឧសភាឆ្នាំ២០២៣។ ក្រសួងអបរំបានបញ្ជាក់ថា ដើម្បីជាការចូលរួមរក្សាសណ្ដាប់ធ្នាប់ សុវត្ថិភាព និងគាំទ្រដល់ព្រឹត្តិការណ៍ខាងលើក្រសួងសូមណែនាំមានដូចជា៖ ១៖ គ្រឹះស្ថានអប់រំកុមារតូច និងសេវាអប់រំកុមារតូច, គ្រឹះស្ថានបឋមសិក្សា, គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅ, គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅ និងអប់រំបច្ចេកទេស ផ្នែកសាធារណៈទាំងអស់ ត្រូវអនុវត្តវិស្សមកាលធំ ចាប់ពីថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២៣ ដល់ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២៣ ២៖ គ្រឹះស្ថានអប់រំកុមារតូច និងសេវាអប់រំកុមារតូច, គ្រឹះស្ថានបឋមសិក្សា, គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅ ផ្នែកឯកជនទាំងអស់ ត្រូវឈប់សម្រាកចាប់ពីថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ តាមការគួរ។ ៣៖ គ្រឹះស្ថានឧត្តមសិក្សាទាំងសាធារណៈនិងឯកជន ត្រូវឈប់សម្រាក ចាប់ពីថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៨ […]

ព្រះអគ្គិជ័យកីឡា ព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ បានធ្វើដំណើរមកដល់ទីក្រុងហាណូយហើយ កាលពីយប់មិញនេះ

Khmerpress March 23, 2023 23/03/2023

(ហាណូយ)៖ ពិធីដង្ហែព្រះអគ្គិជ័យកីឡា បានធ្វើដំណើរមកដល់ទីក្រុងហាណូយ ប្រទេសវៀតណាមហើយនៅប្រមាណម៉ោង ៩យប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ក្រោយចាកចេញពីខេត្តសៀមរាប បន្ទាប់ពីព្រះរាជាពិធីបួងសួងសុំព្រះអគ្គិកីឡា សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា កាលពីព្រឹកថ្ងៃទី២១ ខែមីនា ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅប្រាសាទរអង្គរវត្ត ខេត្តសៀមរាប។ ពិធីដង្ហែព្រះអគ្គិជ័យកីឡានេះ ដឹកនាំដោយលោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស តំណាងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) និងប្រតិភូ ដែលចាត់តែងដោយសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC ដើម្បីបំពេញបេសកកម្មជាប្រវត្តិសាស្ដ្រឲ្យទទួលបានជោគជ័យជូនជាតិ ។ ប្រទេសវៀតណាម ជាប្រទេសដំបូងនៃពិធីដង្ហែព្រះអគ្គីជ័យកីឡា សម្រាប់ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ទៅកាន់បណ្ដាប្រទេសសមាជិកទាំង ១០នេះ គឺបានទទួលការស្វាគមន៍មកដល់អាកាសយានដ្ឋានអន្ដរជាតិណូយបាយ ពីលោកស្រី ជា គឹមថា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាម ព្រមទាំងតំណាងអាជ្ញាធរកីឡាវៀតណាម អមការដង្ហែដោយម៉ូតូសារ៉ែន […]

មកស្គាល់ កីឡាករ​តេក្វាន់ដូ​ វ៉ា មិថុនា ដែលទទួលការប្រោសព្រះរាជទានភ្លើងអគ្គីជ័យកីឡា ពីព្រះមហាក្សត្រ

Naren March 21, 2023 21/03/2023

(សៀមរាប)៖ ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតស្ដេចយាងជាព្រះរាជាធិបតី ក្នុងព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡានៅមុខប្រាសាទអង្គរវត្ត សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។ ក្នុងព្រះរាជពិធីនេះ កីឡាករ​តេក្វាន់ដូ​ វ៉ា មិថុនា ​និង​កីឡាការិនី​លោត​ចម្ងាយ​ វិត ចន្ថា អមដោយអត្ដពលិកគុនល្បុកត្តោ ៧នាក់ រត់តិចៗពីទិសខាងកើត នៃប្រាសាទអង្គរវត្ត មកទទួលព្រះរាជទាន ព្រះអគ្គិជ័យកីឡា ពីព្រះមហាក្សត្រ។ បន្ទាប់មកទៀត អត្តពលិកទាំងនោះ កាន់ជាមួយភ្លើងគប់ ដែលបានទទួលពីព្រះមហាក្សត្រ រត់ជុំវង់តូចអង្គរ។ ជាមួយគ្នានេះផងដែរ កីឡាករ​តេក្វាន់ដូ​ វ៉ា មិថុនា ទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីមហាជន អ្វីដែលគួរតែដឹងនោះ វ៉ា មិថុនា ជា កីឡាករតេក្វាន់ដូផ្នែកបុរសដំបូងបំផុត ដែលឈ្នះមេដាយមាសពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម ជូនកម្ពុជា បន្ទាប់ពីបានយកឈ្នះកីឡាករហ្វីលីពីន នៅវគ្គផ្តាច់ព្រ័ត្រ ដោយពិន្ទុ ៣៥-១៤​ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ នៃព្រឹត្តិការណ៍ស៊ីហ្គេម លើក​ទី​៣១ លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។ វ៉ា មិថុនា កើតនៅថ្ងៃទី០១ ខែមិថុនា […]

ហ្វីលីពីន ប្រកាសចំនួនអត្តពលិក ៩០៥នាក់ចូលរួមប្រកួតស៊ីហ្គេមឆ្នាំ២០២៣

Khmerpress March 18, 2023 18/03/2023

ហ្វីលីពីន៖ យោងតាមការចុះផ្សាយរបស់ Cambodia 2023 បានឱ្យដឹងថា ប្រធានគណៈកម្មាធិការអូឡាំពិកនៃប្រទេសហ្វីលីពីន (POC) លោក Abraham Tolentino បានប្រកាសជាផ្លូវការនូវចំនួនអត្តពលិក និងមន្ត្រីដែលត្រូវបានជ្រើសរើសតំណាងប្រទេសរបស់ខ្លួនសម្រាប់ការចូលរួមប្រកួតព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។ សេចក្តីប្រកាសនេះត្រូវបានប្រារព្ធធ្វើឡើងនៅក្នុងមហាសន្និបាតប្រចាំឆ្នាំ ដោយលោក Abraham Tolentino ប្រកាសដោយផ្ទាល់ថា ហ្វីលីពីន នឹងមានប្រតិភូសរុបចំនួន ១,២៣៣នាក់ ចូលរួមកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ក្នុងនោះមានអត្តពលិកចំនួន ៩០៥នាក់ និងមន្ត្រីចំនួន ២៥៧នាក់ ដែលនឹងប្រកួតលើកីឡាទាំង៣៦ប្រភេទ ព្រមទាំងកីឡាសម្ដែង ១ប្រភេទផងដែរ។ លោក Abraham Tolentino បានមានប្រសាសន៍ថា ៖«ខ្ញុំជឿជាក់ថា អ្នកទាំងនេះគឺជាអត្តពលិកដែលតាំងចិត្តប្រយុទ្ធ។ ពួកគេនឹងប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ទាំងអស់ ទោះបីជាមិនមានសក្ដានុពលក៏ដោយ»។ ហ្វីលីពីន មានចំនួនលើសពីអត្តពលិកចំនួន ៦៥៦នាក់ ដែលបានចូលរួមប្រកួតក្នុងកីឡាចំនួន ៣៨ប្រភេទ ក្នុងកីឡាស៊ីហ្គេម លើកទី៣១ កាលពីឆ្នាំមុន នៅប្រទេសវៀតណាម ដែលប្រទេសនេះបានបញ្ចប់នៅចំណាត់ថ្នាក់លេខ៤នៃតារាងមេដាយ ដោយទទួលបានមេដាយសរុប ២២៦គ្រឿង ក្នុងនោះមេដាយមាស ៥២គ្រឿង […]