SEA GAMES

លោក ថោង ខុន៖ ស៊ីហ្គេមនៅកម្ពុជា ជោគជ័យខ្លាំង និងទទួលបានការកោត សរសើរគ្រប់ទិសទី

Khmerpress May 17, 2023 17/05/2023

(ភ្នំពេញ)៖ ការប្រកួតកីឡាប្រជាជាតិអាស៊ីអាគ្នេហ៍ ឬហៅថាស៊ីហ្គេមលើកទី៣២ ដែលរៀបចំជាលើកដំបូងនៅក្នុងប្រទេសកម្ពុជានោះ នឹងបិទបញ្ចប់ជាផ្លូវការនៅថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០២៣នេះហើយ។ ដ្បិតរៀបចំឡើងលើកដំបូង បន្ទាប់ពីខក​ខាន​​ជាច្រើនដងក្នុងរយៈពេល៦៤ឆ្នាំ តែកម្ពុជាទទួលបានការកោតសរសើរពីគ្រប់ទិស​ទីថារៀបចំព្រឹត្តិការណ៍នេះបានល្អប្រសើរ ជាពិសេសបានគាស់រំលើងឡើងវិញនូវ​ស្មា​រ​តីកីឡាអូរឡាំពិក។ ក្នុងបទសម្ភាសន៍ជាមួយ Fresh News លោក ថោង ខុន អនុប្រធានអចិន្ត្រៃយ៍​គណៈ​កម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេម និងជាប្រធានគណៈកម្មាធិការជាតិអូឡាំ​ពិក​កម្ពុជា បានឱ្យដឹងថា ការធ្វើជាម្ចាស់ផ្ទះប្រកួតស៊ីហ្គេមនេះ ត្រូវបានប្រដេញនឹង​ពេល​វេលាជាប់ជានិច្ច និងជាពេលវេលាមួយដ៏លំបាក ព្រោះការរាតត្បាតនៃវិបត្តិជំងឺ​កូវីដ​១៩។ លោក ថោង ខុន បានគូសបញ្ជាក់ថា បើទោះបីជាជួបការលំបាកពីវិបត្តិជំងឺកូវីដ១៩​នេះយ៉ាងណាក្តី តែស្មារតីសាងមោទនភាពជាតិ បានជំរុញគណៈកម្មាធិការជាតិរៀបចំ​ការ​ប្រកួតប្រឹងប្រែងរួមគ្នាជម្នះរាល់ការលំបាកទាំងឡាយ ហើយទីបំផុតក៏អាច​រៀបចំ​ការប្រកួតស៊ីហ្គេមតាមការគ្រោងទុក។ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេម លោក ថោង ខុន បានគូសរំលេចថា ការរៀបចំការប្រកួតស៊ីហ្គេមនៅកម្ពុជា បាននាំមកនូវភាព​លេចធ្លោរ​ជាច្រើនរួមមានការសុំព្រះអគ្គិជ័យកីឡា (ភ្លើងគប់កីឡា), ការដង្ហែព្រះ​អគ្គិ​ជ័យ​កីឡា, ការបើកព្រឹត្តិការណ៍ស៊ីហ្គេម (កម្រិតអូរឡាំពិក) ជាពិសេសការមិនយក​ថ្លៃ​សំបុត្រ​ចូល​ទស្សនា មិនយកថ្លៃផ្សាយផ្ទាល់ និងមិនយកលុយពីគណៈប្រតិភូ​កីឡា​ជា​ដើម។ លោក ថោង ខុន បានរំលឹកថា ការប្រកួតស៊ីហ្គេមនៅកម្ពុជានេះ ក៏ទទួលបានការ​កោតសរសើរ និងវាយតម្លៃខ្ពស់ពីគណៈប្រតិភូកីឡាមកពីគ្រប់ប្រទេសទាំងអស់ទាំង​ចាត់តាំងការប្រកួត ការបដិសណ្ឋារកិច្ច […]

កីឡាករថៃដែលបញ្ចេញអាកប្បកិរិយាមិនសមរម្យម្សិលមិញ ចង់ចូលនិវត្តន៍ពីជម្រើសជាតិក្នុងវ័យត្រឹម ២១ឆ្នាំ

Khmerpress May 17, 2023 17/05/2023

បើតាមការបង្ហោះរបស់ហ្វេសប៊ុកផេក Main Stand បានឱ្យដឹងថា កីឡាករបាល់ទាត់ជម្រើសជាតិថៃ Jonathan Khemdee ដែលបានបញ្ចេញអាកប្បកិរិយាមិនសមរម្យ ក្រោយលេងចាញ់ជម្រើសជាតិឥណ្ឌូនេស៊ី ដោយការបោះមេដាយ និងតុក្កតា ចោលទៅឱ្យអ្នកគាំទ្រ បានសម្រេចថានឹងចូលនិវត្តន៍ ហើយផ្តោតតែការលេងក្នុងស្រុកប៉ុណ្ណោះ។ គួរឱ្យដឹងដែរថា កីឡាករសញ្ជាតិថៃ Jonathan Khemdee ទើបតែមានអាយុ ២១ឆ្នាំ និងលេងក្លឹបលីគទី១ Ratchaburi មានតួនាទីជាខ្សែការពារ។ ការប្រកួតម្សិលមិញនេះ ក្រុមជម្រើសជាតិថៃ និងជម្រើសជាតិឥណ្ឌូនេស៊ី បានត្រឹមស្មើគ្នា ២ ទល់នឹង ២ នៅក្នុងការប្រកួតពេញម៉ោង ៩០ នាទីដំបូង។ ប៉ុន្តែលទ្ធផលបានប្រែប្រួលនៅក្នុងការបន្ថែមម៉ោង ១៥នាទី (២ដង) ដោយជម្រើសជាតិឥណ្ឌូនេស៊ី បានឈ្នះមកវិញក្នុងលទ្ធផលសរុប ៥ ទល់នឹង ២៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ក្រោយចាញ់ឥណ្ឌូនេស៊ី កីឡាករបាល់ទាត់ថៃម្នាក់ បង្ហាញកាយវិការមិនពេញចិត្ត ហើយបានគប់មេដាយប្រាក់ និងតុក្កតាតំណាងស៊ីហ្គេមរបស់ខ្លួនទៅអោយអ្នកគាំទ្រ (មានវីដេអូ)

Khmerpress May 17, 2023 17/05/2023

រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ផ្ទុះការរិះគន់ពេញបណ្ដាញសង្គមហ្វេសប៊ុក ហេតុការណ៍មួយបានកើតឡើងកាលពីយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ម្សិលមិញនេះ ការប្រកួតរវាងក្រុមជម្រើសជាតិឥណ្ឌូណេស៊ីនិងថៃ ក្រោយកីឡាករបាលទាត់ថៃម្នាក់ឈ្មោះ Jonathan Khemdee បានបង្ហាញកាយវិការមិនសមរម្យ គប់តុក្កតាតំណាងព្រឹត្តិការណ៍ស៊ីហ្គេម និងមេដាយប្រាក់របស់ខ្លួនឱ្យអ្នកគាំទ្រ ដែលទង្វើទាំងនេះ បង្ហាញឱ្យឃើញថាជាការមើលងាយដល់ម្ចាស់ផ្ទះ ដែលបានខិតខំរៀបចំក្នុងព្រឹត្តការណ៍ស៊ីហ្គេមលើកទី៣២ ។ បន្ទាប់ពីបានមើលឃើញហេតុការណ៍នេះ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន មុននេះបន្តិច បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «កីឡាករបាល់ទាត់ថៃ ធ្វើបែបនេះគឺបាត់ចរិតជាកីឡាករ ជាការមើលងាយម្ចាស់ផ្ទះពេកហើយ។ មេដាយ និងតុក្តតាតំណាងព្រឹត្តិការណ៍ស៊ីហ្គេម ដែលបានផ្តល់ជូនកីឡាករនេះគឺមានតម្លៃកិត្តិយសធំធេងណាស់ មិនមែនគ្រប់មនុស្សចេះតែទទួលបានទេ គឺប្រគល់ដល់តែចំពោះអ្នកបានសាងស្នាដៃក្នុងព្រឹត្តិការណ៍ប៉ុណ្ណោះ។ សហព័ន្ធបាល់ទាត់ថៃគួរអប់រំកីឡាកររូបនេះ»៕ ប្រភព៖ Kosal Chum

SEA Games 2023: គិតត្រឹមម៉ោង៨ព្រឹកនេះ កម្ពុជាឈរនៅលេខរៀងទី៤ ទទួលមេដាយសរុប ២៨២គ្រឿង ក្នុងនោះមាសចំនួន៨១, ប្រាក់ចំនួន៧៤ និងសំរិទ្ធចំនួន១២៧

Khmerpress May 17, 2023 17/05/2023

(ភ្នំពេញ)៖ យោងតាមលទ្ធផលផ្លូវការរបស់ SeaGames 2023 បង្ហាញឲ្យដឹងថា គិតត្រឹមម៉ោង៨៖០០នាទីព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ កម្ពុជាឈរលេខរៀងទី៤ បន្ទាប់ពីវៀតណាម, ថៃ និងឥណ្ឌូនេស៉ី ដែលមានមេដាយសរុបចំនួន ២៨២គ្រឿង ក្នុងនោះមេដាយមាស ៨១គ្រឿង, មេដាយប្រាក់ចំនួន ៧៤គ្រឿង និងមេដាយសំរិទ្ធចំនួន១២៧គ្រឿង។ * វៀតណាម លេខរៀងទី១ មានមេដាយសរុបចំនួន ៣៥៥គ្រឿង ក្នុងនោះមាស ១៣៦គ្រឿង, ប្រាក់ ១០៥គ្រឿង និងសំរិទ្ធ ១១៤គ្រឿង។ * ថៃ លេខរៀងទី២ មានមេដាយសរុបចំនួន ៣១២គ្រឿង ក្នុងនោះមាស ១០៨គ្រឿង, ប្រាក់ ៩៦គ្រឿង និងសំរិទ្ធ ១០៨គ្រឿង។ * ឥណ្ឌូនេស៉ី លេខរៀងទី៣ មានមេដាយសរុប ២៧៦គ្រឿង ក្នុងនោះមាស ៨៧គ្រឿង, ប្រាក់ ៨០គ្រឿង និងសំរិទ្ធ ១០៩គ្រឿង។ សូមទស្សនាតារាងមេដាយផ្លូវការនៃការប្រកួត SEA Games […]

ក្រោយបានប្រាក់រង្វាន់ភ្លាម កីឡាការិនីឆ្នើម ស្រួង ភាវី រៀបចំជាចំណែកៗសម្រាប់ការងារមនុស្សធម៌នៅថ្ងៃទី១៨ ឧសភា ខាងមុខនេះ

Liny Chan May 16, 2023 16/05/2023

បន្ទាប់ពីប្រកាសបរិច្ចាគរាល់ថវិកាដែលប្រកួតឈ្នះនៅស៊ីហ្គេម ទៅក្នុងមូលនិធិសប្បុរសធម៌ដើម្បីជួយដល់ក្មេងៗក្រីក្រនៅកម្ពុជា មុននេះបន្តិច កីឡាការនីស្នូកឃ័រប៊ីយ៉ាការ៉ុមតំណាងឱ្យកម្ពុជា អ្នកនាង ស្រួង ភាវី បានយកប្រាក់រង្វាន់មករៀបដាក់ស្រោមសំបុត្រ ត្រៀមសម្រាប់ធ្វើការងារមនុស្សធម៌។ តាមរយៈការបង្ហោះនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន នារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នេះ កីឡាការិនីឆ្នើម ស្រួង ភាវី បានបញ្ជាក់ថា នៅថ្ងៃទី១៨ ខាងមុខនេះ អ្នកនាងនឹងធ្វើការងារមនុស្សធម៌ នៅរាជធានីភ្នំពេញ ហើយបើសិនបងប្អូនចង់ចូលរួមជាមួយ គឺអាចចូលរួមបាន។ សូមជម្រាបជូនថា នៅក្នុងការបង្ហោះ កីឡាការិនីឆ្នើមរូបនេះ ក៏បានលើកឡើងផងដែរថា៖ «សកម្មភាពមនុស្សធម៌ កើតចេញពីទឹកចិត្ត ក្តីស្រឡាញ់ ការអាណិតអាសូរ ការចែករំលែក ចង់ឃើញមនុស្សនៅជុំវិញរស់នៅប្រកបដោយសេចក្តីសុខសាន ។ មិនរើសអើងវណ្ណៈ ផ្តល់តម្លៃ ផ្តល់ស្នាមញញឹម ផ្តល់ការគោរព ផ្ដល់ភាពស្មោះត្រង់ សាមគ្គីភាព និងផ្តល់នូវសេចក្តីស្រឡាញ់គ្រប់ពេលវេលា»៕

កុំភ្លេច! ម៉ោង៣រសៀលនេះ ក្រុមបាល់បោះបុរសកម្ពុជា ត្រូវប៉ះក្រុមហ្វីលីពីន កម្រិតប្រកួត ៥ទល់៥ ដណ្តើមមេដាយមាស

Naren May 16, 2023 16/05/2023

(ភ្នំពេញ)៖ នៅវេលាម៉ោង ៣រសៀល ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣នេះ ក្រុមបាល់បោះបុរស របស់កម្ពុជា ត្រូវប៉ះក្រុមហ្វីលីពីន កម្រិតប្រកួត ៥ទល់៥ ដើម្បីដណ្តើមមេដាយមាស ខណៈក្រុមឥណ្ឌូនេស៉ី ត្រូវប៉ះក្រុមថៃ ដើម្បីដណ្តើមមេដាយសំរឹទ្ធ នៅម៉ោង ១រសៀល នៅទីតាំងបាល់បោះ នៃពហុកីឡដ្ឋានជាតិមរតកតេជោ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣។ រំលឹកផងថា ការប្រកួតកាលពីម្សិលមិញនេះ ក្រុមកម្ពុជា បានយកឈ្នះថៃ ដោយលទ្ធផល ៧៦ទល់៦៦ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈក្រុមឥណ្ឌូនេស៊ី បានចាញ់ហ្វីលីពីន លទ្ធផល ៧៦ទល់៨៤ ហើយការប្រកួតបានធ្វើឡើងនៅទីតាំងបាល់បោះ នៃពហុកីឡដ្ឋានជាតិមរតកតេជោដដែល។ សម្រាប់អ្នកចូលទស្សនា សូមទៅយកសំបុត្រមុនការប្រកួតនៅច្រកចូល ខណៈសំបុត្រចូលទស្សនាមានចំនួនកំណត់៕ ផ្តល់សិទ្ធិដោយ៖ Fresh News

CAMSOC បដិសេធចំពោះព័ត៌មានបំពុលសង្គម ដែលកំពុងផ្សព្វផ្សាយខុសពីគោលការណ៍ណែនាំរបស់ខ្លួន

Naren May 16, 2023 16/05/2023

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានប្រកាសបដិសេធចំពោះព័ត៌មានក្លែងក្លាយ និងបំពុលសង្គម ដែលកំពុងផ្សព្វផ្សាយខុសពីគោលការណ៍ណែនាំរបស់ខ្លួន ពាក់ព័ន្ធនឹងបណ្ណចូលទស្សនាពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ស្អែកនេះ ។ យោងតាមមន្ដ្រីជាន់ខ្ពស់ CAMSOC បានបញ្ជាក់ថា «គណៈកម្មាធិការជាតិ CAMSOC សូមបដិសេសទាំងស្រុង រាល់ព័ត៌មានក្លែងក្លាយនានា ក្នុងចលនាបំពុលសង្គម ដែលកំពុងផ្សព្វផ្សាយខុសពីគោលការណ៍ណែនាំរបស់គណៈកម្មាធិការជាតិ CAMSOC ។ អ្នកដែលបង្កបញ្ហា និងបំពុលសង្គមនេះ នឹងត្រូវផ្ដន្ទាទោសតាមផ្លូវច្បាប់ ហើយអ្នកពាក់ព័ន្ធទាំងអស់ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់» ។ ទន្ទឹមជាមួយគ្នាដែរ គណៈកម្មាធិការជាតិ CAMSOC បានអំពាវនាវឲ្យប្រជាពលរដ្ឋរបស់យើង មេត្ដាប្រុងប្រយ័ត្នទៅលើប្រភពព័ត៌មានណា ដែលមិនផ្លូវការ បំពុល បង្កាច់បង្ខូច ឬធ្វើឲ្យខូចដល់បរិយាកាសដល់ជោគជ័យ និងអស្ចារ្យរបស់ព្រឹត្តិការណ៍ស៊ីហ្គេមជាប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជា ។ សម្រាប់អ្នកក្លែងបន្លំឯកសារ ឬមានការផ្សព្វផ្សាយខុសពីគោលការណ៍របស់គណៈកម្មាធិការជាតិ CAMSOC នឹងត្រូវទទួលទោសយ៉ាងតឹងរឹង ចំពោះច្បាប់ជាធរមាន៕ ផ្តល់សិទ្ធិដោយ៖ Fresh News

ស៊ីហ្គេម ២០២៣៖ កីឡាចំបាប់សម្រេចគោលដៅដណ្ដើមមេដាយ ខណៈសល់ ១០វិញ្ញាសា ត្រូវបញ្ចប់ការប្រកួតថ្ងៃនេះ

Khmerpress May 16, 2023 16/05/2023

(ភ្នំពេញ)៖ កីឡាចំបាប់ជម្រើសជាតិកម្ពុជា បានសម្រេចគោលដៅដណ្ដើមមេដាយតាមផែនការ ខណៈនៅសល់ ១០វិញ្ញាសា នឹងត្រូវបញ្ចប់ការប្រកួតថ្ងៃនេះ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៌អន្ដរជាតិជ្រោយចង្វារ(OCIC) ។ ក្រោយបញ្ចប់ការប្រកួតរយៈពេល ២ថ្ងៃ កាលពីថ្ងៃទី១៤-១៥ ខែឧសភា ក្រុមកីឡាចំបាប់កម្ពុជា ដណ្ដើមបានមេដាយសរុប ១៣គ្រឿង (មាស៣ ប្រាក់ ៣ និងសំរឹទ្ធ៧) ដែលសមិទ្ធផលលើសពីការរំពឹងរបស់អនុប្រធានសហព័ន្ធលោក ខេស៊ីបាណេត ដែលរំពឹងមុនការប្រកួតថា កម្ពុជានឹងដណ្ដើមបានមេដាយយ៉ាងហោច មេដាយមាស ៣ ប្រាក់ ៣ និងសំរឹទ្ធ ៣ ។ លោក ខេស៊ី បាណេត បានសម្ដែងនូវសេចក្ដីរីករាយ និងពេញចិត្ត ចំពោះសមិទ្ធផលនេះ ។ លើសពីនេះ លោកបានវាយតម្លៃខ្ពស់ ចំពោះដំណើរការរៀបចំការប្រកួតរយៈពេល ២ថ្ងៃកន្លងមក ដែលដំណើរការយ៉ាងរលូន រហូតទទួលបានការកោតសរសើរពីបណ្ដាប្រទេសចូលរួម និងស្ថាប័នអន្ដរជាតិថែមទៀត ។ យ៉ាងណាក្ដីការប្រកួតមិនទាន់បញ្ចប់នោះទេ ពោលគឺនៅសល់ ១០វិញ្ញាសាទៀត សម្រាប់វិញ្ញាសា Freestyle ដែលត្រូវប្រកួតបញ្ចប់ថ្ងៃនេះ រួមមានវិញ្ញាសាប្រយុទ្ធទម្ងន់ […]

សម្តេចតេជោ ហ៊ុន សែន ជឿថាប្រជាជន៨០% ក្តុកក្តួលពេលទស្សនាពិធីបើកព្រឹត្តិការណ៍ស៉ីហ្គេម អ្នកខ្លះស្រក់ទឹកភ្នែក ដោយសារមោទនភាពជាតិ

Naren May 16, 2023 16/05/2023

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ បានលើកឡើងថា សម្តេចជឿថាមានប្រជាជនប្រមាណ ៨០ភាគរយ មានការក្តុកក្តួលពេលទស្សនា ពិធីបើកព្រឹត្តិការណ៍ស៉ីហ្គេម ដោយអ្នកខ្លះស្រក់ទឹកភ្នែក មានមោទនភាពសម្រាប់ជាតិខ្មែរ។ ឆ្លើយតបនឹងអ្នកដែលចាំតែទើសថា ការរៀបចំស៉ីហ្គេមខ្ជះខ្ជាយ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការធ្វើជាម្ចាស់ផ្ទះស៉ីហ្គេមនេះ គឺជាកាតព្វកិច្ចរបស់ប្រទេសជាសមាជិកអាស៊ាន ហើយកម្ពុជាបានសុំការយោគយល់ពីសមាជិកអាស៊ានអស់ជាច្រើនឆ្នាំមកហើយ ទើបតែពេលនេះ កម្ពុជាមានលទ្ធភាពក្នុងការធ្វើជាម្ចាស់ផ្ទះ។ សម្តេចតេជោបានបន្ថែមថា មូលដ្ឋាននៃការរៀបចំស៉ីហ្គេមនេះនឹងក្លាយ ជាមរកតសម្រាប់កូនចៅជំនាន់ក្រោយ ក្លាយជាកន្លែងសម្រាប់ប្រកួតកីឡាជាតិ និងអន្តរជាតិ។ ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញផ្តល់សញ្ញាបត្រជូននិស្សិតកសិកម្មជាង ៣ពាន់នាក់ នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា​ «ខ្ញុំសុំជម្រាបថា ស៉ីហ្គេមជាកាតព្វកិច្ចដែលជៀសវាងមិនបាន អ្នកឯងជាសមាជិកអាស៊ាន អ្នកឯងមានកាតព្វកិច្ចត្រូវធ្វើ អ្នកឯងអត់ត្រូវមកនិយាយថាខ្ជះខ្ជាយ យើងបានសុំពន្យារពេលគេម្តងហើយម្តងទៀត ខ្ញុំបានប្រាប់ដល់ថ្នាក់ដឹកនាំនៃប្រទេសអាស៊ាន សូមឲ្យយោគយល់ […] ប៉ុន្តែពេលដែលយើងមានលទ្ធភាព […]

រដ្ឋបាលរាជធានីភ្នំពេញ បញ្ចៀសចរាចរ និងផ្អាកចរាចរជាបណ្តោះអាសន្ន លើកំណាត់មហាវិថីឈ្នះឈ្នះ ដល់ផ្លូវជាតិលេខ៦ ក្នុងថ្ងៃបិទព្រឹត្តិការណ៍ប្រកួតកីឡា SEA Games

Khmerpress May 15, 2023 15/05/2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ដើម្បីឱ្យពិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀប រយសាធារណៈ រដ្ឋបាលរាជធានីភ្នំពេញធ្វើការបញ្ចៀសចរាចរ និងផ្អាកចរាចរជាបណ្តោះអាសន្នជុំវិញទីតាំងប្រារព្ធ ពិធីរហូតដល់បញ្ចប់កម្មវិធី ដោយមិនអនុញ្ញាតឱ្យយានជំនិះគ្រប់ប្រភេទឆ្លងកាត់កំណាត់មហាវិថីឈ្នះឈ្នះ ចាប់ពីគល់ស្ពានព្រែកព្នៅរហូតដល់ផ្លូវជាតិលេខ៦ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ រហូតដល់បញ្ចប់កម្មវិធីសម្រាប់ថ្ងៃនីមួយៗ។ ចំពោះតម្រាយផ្លូវ និងមហាវិថីដែលគណៈប្រតិភូ និងកីឡាករត្រូវធ្វើដំណើរឆ្លងកាត់ដូចជា កំណាត់ ផ្លូវជាតិលេខ៦ (ចាប់ពីរង្វង់មូលព្រហ្មមុខបួន រហូតដល់ព្រំប្រទល់រាជធានីភ្នំពេញ) កំណាត់មហាវិថីឈ្នះ ឈ្នះ (ចាប់ពីផ្លូវជាតិលេខ៦ រហូតដល់មហាវិថីមិត្តភាពភ្នំពេញ-ហាណូយ) និងកំណាត់មហាវិថីមិត្តភាពភ្នំពេញ ហាណូយ (ចាប់ពីមហាវិថីឈ្នះ ឈ្នះ រហូតដល់មហាវិថីសហព័ន្ធរុស្សី) មិនអនុញ្ញាតឱ្យរថយន្តដឹកទំនិញធុនធ្ងន់ រថយន្តដឹកដី រថយន្តដឹកខ្សាច់ និងរថយន្តកុងតឺន័រធ្វើចរាចរ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់តាមដងផ្លូវខាងលើមេត្តាជ្រាប […]