SEA GAMES

ថ្នាក់ដឹកនាំកីឡាចំបាប់ រំពឹងឈ្នះមេដាយមាសយ៉ាងហោច ៣ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា

Khmerpress May 13, 2023 13/05/2023

(ភ្នំពេញ)៖ កីឡាចំបាប់ នឹងចាប់ផ្ដើមការប្រកួតរបស់ខ្លួន ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ពីថ្ងៃទី១៤-១៦ ខែឧសភា ឆ្នាំ២០២៣ ខាងមុខ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌អន្ដរជាតិជ្រោយចង្វារ (OCIC) ខណៈថ្នាក់ដឹកនាំសហព័ន្ធកីឡាចំបាប់កម្ពុជា រំពឹងថា អត្តពលិករបស់ខ្លួន នឹងដណ្ដើមបានមេដាយយ៉ាងហោច មេដាយមាស ៣ ប្រាក់ ៣ និងសំរឹទ្ធ ៣ ពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះ ។ នេះបើតាមការបង្ហាញសុទិដ្ឋិនិយមរបស់លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធ និងជានាយកវិទ្យាស្ថានខេមអេដ បន្ទាប់ពីលោកបានមើលឃើញការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ខ្ពស់របស់កីឡាករ-កីឡាការិនីចំបាប់ជម្រើសជាតិកម្ពុជា ទាំងការហ្វឹកហាត់ក្នុងស្រុក និងក្រៅស្រុក ។ អនុប្រធានសហព័ន្ធខាងលើបន្ដថា «ការខិតខំប្រឹងប្រែងកន្លងមករបស់របស់កីឡាករ-កីឡាការិនី តាមរយៈការចូលរួម ប្រកួតជើងឯកទូទាំងក្នុងក្នុងប្រទេស និងថ្នាក់តំបន់គឺជាជំហានត្រៀមខ្លួនយ៉ាងសំខាន់ ដើម្បីត្រៀមបេសកកម្មចំពោះមុខ ក្នុងការដណ្តើមមេដាយជូនប្រទេសជាតិខ្មែរ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ក្នុងខែឧសភានេះ»។ សូមរំឮកថា កាលពីស៊ីហ្គេម លើកទី៣១ នៅវៀតណាម ក្រុមកីឡាចំបាប់កម្ពុជា ដណ្ដើមបានមេដាយសរុប ៦គ្រឿង រួមមានមេដាយមាស ១ ប្រាក់ ១ […]

លោកគ្រូ ហុងដា ចាប់អារម្មណ៍ចង់ដឹកនាំជម្រើសជាតិថៃ និងប្រទេសណាមួយ ដែលមានគោលដៅលេងក្នុងព្រឹត្តិការណ៍បាលទាត់ពិភពលោកឆ្នាំ២០២៦

Khmerpress May 13, 2023 13/05/2023

លោកគ្រូ Keisuke Honda នៅថ្ងៃសៅរ៍ ទី១៣ ខែឧសភា ឆ្នាំ២០២៣ នេះបានបង្ហោះសារយ៉ាងគួរឱ្យចាប់អារម្មណ៍មួយ ដោយគាត់ចង់ដឹកនាំជម្រើសជាតិថៃ និងជម្រើសជាតិណាមួយ ដែលមានបំណងចង់លេងព្រឹត្តិការណ៍បាលទាត់ពិភពលោកឆ្នាំ២០២៦។ លោកបានសរសេរថា៖«ក្នុងនាមជាគ្រូបង្វឹក ខ្ញុំចាប់អារម្មណ៍លើប្រទេសអូម៉ង់ នូវែលសេឡង់ អារ៉ាប់រួម ថៃ ឬប្រទេសណាមួយ ដែលចង់លេង World Cup ឆ្នាំ 2026»។ ជម្រាបផងដែរថា លោកគ្រូ Keisuke Honda ទើបតែលាលែងពីតំណែងជាគ្រូបង្វឹកជម្រើសជាតិកម្ពុជា បន្ទាប់ពីបានដឹកនាំក្រុមចាញ់ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ក្នុងលទ្ធផល ១-២ វគ្គជម្រុះក្នុងជុំទី១ នៃព្រឹត្តិការស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជាគឺជាម្ចាស់ផ្ទះ។ គាត់បានទទួលការងារជាគ្រូបង្វឹកឱ្យជម្រើសជាតិកម្ពុជា ចាប់តាំងពីខែសីហា ឆ្នាំ២០១៨ នៅពេលដែលគាត់នៅកំពុងលេងបាល់ទាត់អាជីពនៅឡើយ ហើយបានបន្ដដឹកនាំឱ្យក្រុមជម្រើសជាតិមានភាពល្អប្រសើរមកទល់បច្ចុប្បន្ននេះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ស្រួង ភាវី៖ ឈ្នះមេដាយលំដាប់ពិភពលោករាប់សិបដង ក៏មិនរំភើបចិត្តខ្លាំងដូចពេលបានមេដាយមាសនៅស៊ីហ្គេម ព្រោះទីនេះជាផ្ទះរបស់ខ្ញុំ

Khmerpress May 13, 2023 13/05/2023

កីឡាការនីដ៏ឆ្នើមរបស់កម្ពុជា ស្រួង ភាវី នឹងត្រូវមានភារកិច្ចប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅម៉ោង ១០:០០ នាទីព្រឹក ថ្ងៃសុក្រ ទី១៣ ខែឧសភា ឆ្នាំ២០២៣ នេះបន្ដទៀត សម្រាប់វិញ្ញាសាការ៉ុម ១បាំង ឯកត្តជននារី។ មុននេះបន្ដិចគាត់ ក៏បានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់គាត់ អំពីចំណាប់អារម្មណ៍ក្រោយបានឈ្នះមេដាយមាសជូនជាតិម្ដងរួចមកហើយ សម្រាប់វិញ្ញាសា សាការ៉ុម ៣បាំង ឯកត្តជននារី កាលពីពេលថ្មីៗនេះ។ កីឡាការនី ស្រួង ភាវី គាត់បានបង្ហោះថា៖«បើនិយាយពីអារម្មណ៍វិញ ឈ្នះមេដាយមាសលំដាប់ពិភពលោករាប់សិបដង ក៏ខ្ញុំមិនមានអារម្មណ៍ថា រំភើបខ្លាំងដូចពេលដែលបានមេដាយមាសនៅស៊ីហ្គេមនេះដែរ ព្រោះទីនេះជាផ្ទះរបស់ខ្ញុំ ហើយក្តីស្រម៉ៃរយះពេល ១០ឆ្នាំ បានក្លាយជាការពិតហើយ» 🥇🇰🇭 ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

កីឡាការិនីខ្មែរដំបូង ឈ្នះមេដាយមាសលើវិញ្ញាសាហែលទឹក និងមេដាយសំរឹទ្ធ១

Khmerpress May 13, 2023 13/05/2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កីឡាការិនី កាំង មុយនីន ជាកីឡាការិនីខ្មែរដំបូង ដែលបានឈ្នះមេដាយមាស ប្រភេទ វិញ្ញាសា ហែលទឹក ៤០០ម៉ែត្រ Bi Fins ពាក់ជើងទា ខណៈកីឡាការិនី ឃឺន ប៊ុនពេជ្រមរកត ក៏ដណ្តើមបានមេដាយសំរឹទ្ធមួយគ្រឿងទៀតដែរ នៅក្នុងព្រឹត្តិការណ៍ ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ កាលពីរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡដា្ឋនជាតិមរតកតេជោ។ ក្នុងថ្ងៃដដែលនេះដែរ កីឡាករជម្រើសជាតិហែលទឹកពាក់ជើងទាកម្ពុជា ចំនួន ០៤រូបទៀត បានឈ្នះមេដាយសំរឹទ្ធ លើប្រភេទវិញ្ញាសា ហែល 4x200m Surface Relay ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣នេះផងដែរ។ កីឡាករជម្រើសជាតិទាំងបួនរូបនោះរួមមាន ៖ កីឡាករ លឹម សុខវឌ្ឍន៍នន្ទ កីឡាករ ទួន ទិត្យសត្យា កីឡាករ លឹម កែវឧត្តម និងកីឡាករ ឆោម ច័ន្ទថន។ សូមរម្លឹកដែរថា កាលពីថ្ងៃទី១១ […]

កីឡាការិនី ស្រួង ភាវី ដាក់គោលដៅយកមេដាយមាស ១ទៀតជូនជាតិ លើវិញ្ញាសាការ៉ុម ១បាំង

Khmerpress May 12, 2023 12/05/2023

(ភ្នំពេញ)៖ កីឡាការិនីកម្ពុជា ស្រួង ភាវី ដែលឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ លើវិញ្ញាសាកីឡាប៊ីយ៉ាការ៉ុម ១បាំង បានដាក់គោលដៅ យកមេដាយមាស ១ទៀតជូនជាតិ។ គោលដៅនេះ ត្រូវបានកីឡាការិនីរូបបង្ហាញឡើងពេលផ្តល់បទសម្ភាសដល់អ្នកព័ត៌មាន ក្រោយយកឈ្នះថៃ Vutthiphan Kongkaket ដោយលទ្ធផលពិន្ទុ ៥០-២៦ ក្នុងវគ្គជម្រុះ ដែលការប្រកួតឡើងនាថ្ងៃទី១២ ខែឧសភានេះ នៅផ្សារអ៉ីអន២ ជាន់ទី៣។ រំលឹកផងថា នេះជាការប្រកួតកីឡាប៊ីយ៉ាការ៉ុម វិញ្ញាសាទី២ (ប៊ីយ៉ាការ៉ុម១បាំង) របស់កីឡាការិនី ស្រួង ភាវី បន្ទាប់ពីយកបានមេដាយមាស លើវិញ្ញាសាប៊ីយ៉ាការ៉ុម ៣បាំង ជូនជាតិមាតុភូមិនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ កាលពីពេលថ្មីៗនេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

កីឡាហែលទឹក និងលោតទឹក បានបញ្ចប់ខណៈដែលម្ចាស់ផ្ទះកម្ពុជា និង ៤ប្រទេសផ្សេងទៀត មិនបានឈ្នះមេដាយឡើយ

Khmerpress May 12, 2023 12/05/2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ការប្រកួតកីឡាហែលទឹក និងលោតទឹកបានបញ្ចប់ការប្រកួតទាំងស្រុងហើយ បន្ទាប់ពីដំណើរការប្រកួតអស់រយៈពេល៦ថ្ងៃ នៅអាងហែលទឹកនៃពហុកីឡដ្ឋានជាតិមរកតតេជោ ខណៈម្ចាស់ផ្ទះកម្ពុជា និង៤ប្រទេសទៀតមិនដណ្តើមបានមេដាយឡើយ។ វិញ្ញាសាហែលទឹកមានចំនួន ៣៩វិញ្ញាសា និងលោតទឹកមានចំនួន ៤វិញ្ញាសា សរុប៤៣ វិញ្ញាសា ត្រូវបានបញ្ចប់ជាផ្លូវការ។ ចំពោះចំណាត់ថ្នាក់ជ័យលាភីលើវិញ្ញាសាហែលទឹក គឺសិង្ហបុរី ឈរលេខ១ បានមេដាយមាសចំនួន ២២ សរុប៤៦គ្រឿង, វៀតណាម លេខ២ បានមេដាយមាស៧ សរុប១៧ និងថៃលេខ៣ មេដាយមេដាយមាស៤ សរុប ចំនួន២៣គ្រឿង ខណៈដែល ៥ប្រទេស មិនទទួលបានមេដាយនោះទេ រួមមានម្ចាស់ផ្ទះកម្ពុជា, ព្រុយណេ, ឡាវ, មីយ៉ាន់ម៉ា និងទីម័រខាងកើត។ ដោយឡែក សម្រាប់ការប្រកួតចាប់ពីថ្ងៃទី១២ ខែឧសភានេះតទៅ នឹងត្រូវបន្តការ ប្រកួតលើប្រភេទកីឡាហែលទឹកពាក់ជើងទា ដែលមានវិញ្ញាសាសរុបចំនួន២៤វិញ្ញាសា និងបាល់ទឹកចំនួន២វិញ្ញាសាទៀត នៅអាងហែលទឹក នៃពហុកីឡដ្ឋានជាតិមរតកតេជោ។ លោក ហែម ថុនពន្លឺ គ្រូបង្វឹកជម្រើសជាតិហែលទឹក ផ្នែកហែលជើងទាកម្ពុជា បញ្ជាក់ថា នៅក្នុងចំណោមវិញ្ញាសានេះ […]