PR

ក្រុមហ៊ុន Chevrolet Cambodia បង្ហាញរថយន្តស៊េរីថ្មី Chevrolet Trax ឆ្នាំ2024 លេងការរចនាបែបស្ព័រ​ដ៏គួរឱ្យទាក់ទាញ ស្អាត ប្រណិត មកទាំងព្រម

Liny Chan July 31, 2023 31/07/2023

ក្រុមហ៊ុន Chevrolet Cambodia រៀបចំព្រឹត្តិការណ៍ដ៏ពិសេសនៃការបង្ហាញរថយន្តស៊េរីថ្មី ប្រណិត Chevrolet Trax ឆ្នាំ 2024 ។ អ្វីដែលកាន់តែទាក់ទាញ គឺរថយន្តស៊េរីថ្មីនេះបាន ផ្លាស់ប្ដូរ ការរចនាស្ទើរទាំងស្រុងទាំងផ្នែកខាងក្នុងនិងខាងក្រៅ ជាមួយនូវប្រព័ន្ធសុវត្ថិភាព ទំនើប បូករួមនឹងតម្លៃសមរម្យស្ទើរមិនគួរឲ្យជឿ។ ព្រឹត្តិការណ៍នេះ រៀបចំឡើងនៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៣ នៅផ្សារទំនើប អ៉ីអន ម៉ល សែន សុខ ដោយមានការចូលរួមពី អ្នកសារព័ត៌មាន រួមទាំងកំពូលតារាចម្រៀងល្បី។ អ្វីដែលពិសេសមិនគួររំលងបាន គឺភ្ញៀវកិត្តិយសទាំងអស់អាចយល់ដឹងកាន់តែច្បាស់ពីមុខ ងារសំខាន់ៗរបស់រថយន្តស៊េរីថ្មី Chevrolet Trax 2024 ដែលបំពាក់មកសុទ្ធតែប្រព័ន្ធសុវត្ថិភាពប្រៀបដូចជំនួយការដ៏សកម្មរបស់អ្នកបើកបរ ព្រមទាំងការរចនារូបរាងថ្មីស្រឡាងបែបស្ព័រដ៏គួរឲ្យទាក់ទាញ ស័ក្តិសមជាប្រភេទឡាន The All-New Chevrolet Trax 2024 ។ មិនតែប៉ុណ្ណោះ Chevrolet Trax 2024 បំពាក់ជាមួយកម្លាំងម៉ាស៊ីនធំជាងមុន ដែលមិន ត្រឹមបើកបរស្ទុះលើដងផ្លូវទេ តែវាក៏ផ្តល់នូវផាសុកភាពសម្រាប់អ្នករួមដំណើរព្រោះកន្លែង អង្គុយខាងក្នុងមានភាពទូលាយជាងមុន […]

ស្មាតហ្វូតអេក្រង់បត់ជំនាន់ថ្មី Galaxy Z Fold5 & Galaxy Z Flip5 បានសម្ពោធជាផ្លូវការហើយ!! ដោយមានវត្តមាន Influencer និងភ្ញៀវកិត្តិយសជាច្រើនរូបអញ្ចើញចូលរួមផងដែរ!

Liny Chan July 27, 2023 27/07/2023

(ភ្នំពេញ) ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៣៖ មហាព្រឹត្តិការណ៍ដ៏រំភើបអស្ចារ្យបំផុត “Global Unpacked” របស់កំពូលស្មាតហ្វូនអេក្រង់បត់ដ៏ល្អឯក Galaxy Z ស៊េរី ប្រចាំឆ្នាំ 2023 បានសម្ពោធជាផ្លូវការហើយនៅឯសណ្ឋាគារសុខាភ្នំពេញ។   ក្នុងកម្មវិធីសម្ពោធដ៏អស្ចារ្យមួយនេះ ក៏មានវត្តមានភ្ញៀវកិត្តិយស និង Influencer ល្បីៗជាច្រើនរូបអញ្ចើញចូលរួម ដែលក្នុងនោះយើងឃើញមានដូចជា៖ អ្នកនាង ដេត ម៉ាលីណា, កញ្ញា ជេននី ស៊ីន និង កញ្ញា សុគា គីមលាង (Kon Ant) ដើម្បីធ្វើការទស្សនាផ្ទាល់…ប៉ះផ្ទាល់…ធ្វើការតេស្តផ្ទាល់…និងចូលរួមអបអរព្រឹត្តិការណ៍ដ៏រំភើបមួយនេះផងដែរ…! អ្វីដែលកាន់តែអ៊ែមទៅទៀតនោះ គឺការបង្ហាញម៉ូត “Fashion Show” ជាមួយទូរស័ព្ទ Galaxy Z ស៊េរីថ្មីថែមទៀត គឺកាន់តែឡូយធ្វើឱ្យភ្ញៀវកិត្តិយសទាំងអស់កាន់តែមានអារម្មណ៏រំភើបសប្បាយរីករាយខ្លាំងមែនទែន!!   ក្រោមបរិយាកាសដ៏សប្បាយរីករាយនេះ លោក ជា សុជាតិ ប្រធានគ្រប់គ្រងផ្នែកទីផ្សារនៃក្រុមហ៊ុនសាខាថៃសាមសុងអេឡិកត្រូនិកប្រចាំប្រទេសកម្ពុជាក៏បានបញ្ជាក់យ៉ាងច្បាស់ថា៖ “ពីមួយជំនាន់ទៅមួយជំនាន់ ក្រុមហ៊ុន សាងសុង តែងតែខិតខំប្រឹងប្រែងដុសខាត់លើគុណភាព […]

វេបសាយ «ក្រពះម៉ែត្រ» ដែលអាចវាស់ស្ទង់ពីអាការៈជំងឺក្រពះ បានបើកដំណើរការហើយ

Naren July 9, 2023 09/07/2023

កាលពីថ្ងៃទី០៦ កក្កដា ឆ្នាំ២០២២ នៅឯសណ្ឋាគារ Sun & Moon កាល់បេកម្ពុជា សហការណ៍ជាមួយ សមាគមអន្តោទស្សន៍កោសល្យ ប្រព័ន្ធរំលាយអាហារកម្ពុជា រៀបចំ កិច្ចប្រជុំ រវាងឱសថការី និង គ្រូពេទ្យនៃសមាគម អន្តោទស្សន៍កោសល្យប្រព័ន្ធរំលាយអាហារកម្ពុជាលើបញ្ហាក្រពះពោះវៀននៅកម្ពុជា ដើម្បីពិភាក្សាអំពី បញ្ហាក្រពះពោះវៀននៅកម្ពុជា និងជាពិសេសដាក់ដំណើរការជាផ្លូវការនូវ គេហទំព័រវាស់ស្ទង់អំពីសុខភាពក្រពះ ដែលមានឈ្មោះថា «ក្រពះម៉ែត្រ»។ កិច្ចប្រជុំ រវាងឱសថការី និង គ្រូពេទ្យនៃសមាគម អន្តោទស្សន៍កោសល្យប្រព័ន្ធរំលាយអាហារកម្ពុជាមានការចូលរួមពី វាគ្មិនល្បីៗចំនួន៣រូប ជាអ្នកជំនាញ និងវេជ្ជបណ្ឌិតល្បីៗដូចជា លោក Smit Soni ជាប្រធានផ្នែកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Kalbe ប្រចាំប្រទេសកម្ពុជា, លោកសាស្រ្តាចារ្យ អ៊ុង ចក្រាវុធ ប្រធានសមាគម CAGE ឯកទេសថ្លើម ក្រពះ ពោះវៀន, លោកស្រី វេជ្ជបណ្ឌិត វង់ ច័ន្ទលីណា ឯកទេសថ្លើមក្រពះ ពោះវៀន ឬសដូងបាត នៃមន្ទីរពេទ្យកាល់ម៉ែត្រ និងបន្ទប់ពិគ្រោះ លីណា […]

អបអរសាទរ ពិធីប្រគល់ “រង្វាន់ដ៏មហិមាពី ពីក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស”

Liny Chan July 7, 2023 07/07/2023

កាលពីថ្ងៃទី ០៧ កក្កដា ឆ្នាំ ២០២៣ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឯ.ក បានរៀបចំកម្មវិធី “ប្រគល់រង្វាន់ដ៏មហិមា” ដល់ដៃគូអាជីវកម្មទាំង ៦តំបន់ នៅរោងចក្រ ភេសជ្ជៈ ហនុមាន ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ ៤ ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងកម្មវិធីលើកទឹកចិត្តអតិថិជន ចែកចាយស្រាបៀរហនុមានទូទាំងប្រទេស ដើម្បីជំរុញបន្ថែមលើទំនុកចិត្ត ក៏ដូចជាប្រសិទ្ធិភាពនៃកិច្ចសហការឆ្ពោះទៅភាពជោគជ័យប្រកបដោយ និរន្តរភាពរួមគ្នា។ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឯ.ក សូមអបអរសាទរដល់អ្នកឈ្នះរង្វាន់ទំាងអស់រួមមាន៖ អ្នកឈ្នះរង្វាន់ធំផ្ទះអាជីវកម្ម ចំនួន០២ រង្វាន់ ១. ភឺន សុម៉ាលី នៅទីក្រុងភ្នំពេញ ២.គង់ សុវណ្ណារ៉ា នៅព្រែកព្នៅ អ្នកឈ្នះរង្វាន់រថយន្ត Ford Eco Sport ចំនួន ០៦រង្វាន់ ១. ប៉ាន់ វុទ្ធី ២.ឃាង គឹមស្រឿន ៣. ចេង សំអុល ៤. […]

ត្រៀម…ត្រៀម…! ត្រៀមស្វាគមន៍មហាព្រឹត្តិការណ៍ដ៏អស្ចារ្យពីសាមសុង នឹងមកដល់ឆាប់ៗនេះ…!

Liny Chan July 7, 2023 07/07/2023

(ភ្នំពេញ) ថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០២៣៖ ត្រៀមខ្លួនហើយឬនៅ? ត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ដ៏ កក្រើកពីសាមសុង នឹងមកបង្ហាញខ្លួនទាញយកបេះដូងអ្នកគាំទ្រដល់កម្រិតណា…!!! ដូច្នេះសូមកុំ ភ្លេចរង់ចាំតាមដានទស្សនាទាំងអស់គ្នា និងកុំឱ្យកំពូលមហាព្រឹត្តិការណ៍នេះហួសពីខ្សែនេត្រា របស់លោកអ្នកឱ្យសោះណា…! អ្នកប្រាកដជាចង់ដឹងហើយថា ឆ្នាំនេះមានអ្វីគួរឱ្យរំភើប និងភ្ញាក់ផ្អើលខ្លះ…! សូមកុំភ្លេចកំពូលមហា ព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះដែលនឹងធ្វើឡើងនៅថ្ងៃទី 26 ខែកក្កដា ឆ្នាំ 2023 វេលាម៉ោង 06:00 ល្ងាច…តាមរយៈអនឡាញ…លើគេហទំព័រផ្លូវការសាមសុង…ហ្វេសប៊ុកផ្លូវការសាមសុង…និងតាម YouTube channel ផ្លូវការរបស់សាមសុង…! សូមកុំភ្លេចណា…រង់ចាំតាមដានទស្សនា និងអ៊ុតមើលទាំងអស់គ្នា…! ថាមានអ្វីដែលភ្ញាក់ផ្អើល…មានអ្វីដែលធ្វើឱ្យអតិថិជនជាទីស្រលាញ់ទប់ចិត្តមិនបាន…និងមានអ្វីដែលធ្វើឱ្យកក្រើកពិភពលោកខ្លះ…! ដូចនេះដើម្បីកុំឱ្យខកខាននូវការទស្សនាមហាព្រឹត្តិការណ៍ដ៏រំភើបមួយនេះ…លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ (Link) ខាងក្រោមនេះ៖ http://Samsung.com https://www.facebook.com/SamsungCambodia https://www.youtube.com/Samsung សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកសាកសួរនៅតាមហាងទំនើបចែកចាយផលិតផលសាមសុង ដោយផ្ទាល់ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32! សូមរំលឹកផងដែរថា ក្រុមហ៊ុន សាមសុង […]

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំអ្នកសិល្បៈល្បីៗជាង៥០នាក់ និងអ្នកគាំទ្រហែតាមក្បួនឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បើកយុទ្ធនាការឃោសនាបោះឆ្នោត

Liny Chan July 4, 2023 04/07/2023

កាលពីថ្ងៃទី១ ខែកក្កដា ប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងសារនយោបាយសំខាន់ៗនៅចំពោះមុខសមាជិក សមាជិកា សកម្មជន និងអ្នកគាំទ្រប្រមាណជាង ៧ម៉ឺននាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ។ ក្រោយបញ្ចប់សេចក្តីថ្លែងការណ៍សម្តេចតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា បានប្រគល់ទង់គណបក្សជូនដល់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដើម្បីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាល ទី៧ ឆ្នាំ២០២៣។ ភ្លាមៗឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត រួមជាមួយអ្នកគាំទ្ររាប់ពាន់នាក់បានចេញហែក្បួនព្យុះហយាត្រានៅតាមបណ្តោយមហាវិថី វិថី និងផ្លូវសំខាន់ៗទូទាំងរាជធានីភ្នំពេញ។ ជាមួយគ្នានោះក្នុងថ្ងៃបើកយុទ្ធនាការឃោសនាថ្ងៃដំបូង អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានដឹកនាំអ្នកសិល្បៈល្បីៗជាង៥០នាក់ អ្នកប្រដាល់គុនខ្មែរ សិស្សនិស្សិត ជាច្រើនពាន់នាក់ហែតាមពីក្រោយក្បួនឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អ្នកតំណាងរាស្រ្តមណ្ឌលភ្នំពេញ និងជាបេក្ខភាពនាយករដ្ឋមន្រ្តីបន្តវេន ឯកឧត្តម ឃួង ស្រេង ប្រធានគណបក្សរាជធានីភ្នំពេញ និងឯកឧត្តម ហេង សួរ សមាជិកយុវជនថ្នាក់កណ្តាល បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ យ៉ាងគគ្រឹកគគ្រេងភ្លូកទឹកភ្លូកដី។ ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

ទិញភ្លាមបានប្រាក់ត្រលប់មកវិញភ្លាមៗពី Samsung Galaxy A Series!!

Liny Chan July 4, 2023 04/07/2023

(ភ្នំពេញ) ថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០២៣៖ គិតមើល…? តើឱ្យអតិថិជន ឬអ្នកប្រើប្រាស់ស្មាតហ្វូនរបស់ខ្លួនដកចិត្តម៉េចនឹងបានទៅ! បើក្រុមហ៊ុន សាមសុង លេងដាក់ប្រូម៉ូសិនម្លឹងៗ គឺរឹតតែធ្វើឱ្យអ្នកគាំទ្រកាន់តែជាប់ចិត្ត…ស្អិតបេះដូង! គ្រាន់តែអតិថិជនទាំងអស់ធ្វើការទិញនូវស្មាតហ្វូន Galaxy A ស៊េរីណាមួយដូចក្រោម ចាប់ពីថ្ងៃទី 01 រហូតដល់ថ្ងៃទី 31 កក្កដា 2023 នឹងទទួលបានប្រាក់ត្រលប់មកវិញនិងកាដូផ្ទួនៗពីសាមសុង៖ *Galaxy A34 | A54 5G   – បានប្រាក់ត្រលប់វិញ 81,000៛ – ស្រោមទូរស័ព្ទថ្លា និងកញ្ចក់ការពារអេក្រង់   – ឆ្នាំងសាកថ្មលឿន 25W រីឯលក្ខណៈពិសេសរបស់ Galaxy A34 | A54 5G មានថាមពលថ្មធំរហូតដល់ 5000mAh, ទំហំផ្ទុក 128GB/RAM 16GB, កម្លាំងសាកថ្មដល់ទៅ 25W។ ចំណែកទំហំកាមេរ៉ាមុខ 32MP, ក្រោយ […]

ប្រជាពលរដ្ឋជាច្រើនតំរង់ជួរ និងរង់ចាំ ទទួលយកការផ្តល់ជូនពិសេសលើកញ្ចប់ពិនិត្យសុខភាពទូទៅ របស់មន្ទីរពេទ្យអន្តរជាតិ

Liny Chan June 29, 2023 29/06/2023

នាថ្ងៃទី ២៩ មិថុនា ២០២៣ នេះ គឺជាថ្ងៃទី១ នៃការផ្តល់ជូនពិសេសលើកញ្ចប់ពិនិត្យសុខភាពទូទៅ នៅមន្ទីរពេទ្យអន្តរជាតិ អរៀនដា។ ថ្ងៃនេះផងដែរ មានប្រជាពលរដ្ឋ ជាច្រើនបានមកដើម្បីទទួលយក និងពិគ្រោះអំពីការផ្តល់ជូនខាងលើ គួរបញ្ជាក់ដែរថា មន្ទីរពេទ្យអន្តរជាតិ អរៀនដា មានការផ្តល់ជូនពិសេសដល់ប្រជាជនទូទាំងប្រទេសកម្ពុជាលើសេវាកម្មពិនិត្យសុខភាពទូទៅ ដោយលោកអ្នកចំណាយត្រឹមតែ២០០$ តែប៉ុណ្ណោះ នឹងទទួលបានកញ្ចប់ពិស្តារ ដែលមានការពិនិត្យរហូតដល់២៧មុខងារនៃរាងកាយ និងជួបពិគ្រោះសុខភាពផ្ទាល់ជាមួយវេជ្ជបណ្ឌិតឯកទេស ជនជាតិបរទេស មានបទពិសោធន៍រហូតដល់២០ឆ្នាំ ការផ្តល់ជូននេះ ចាប់ពីថ្ងៃទី ២៩ មិថុនា ២០២៣ ដល់ ថ្ងៃទី ០៥ កក្កដា ២០២៣។ មន្ទីរពេទ្យអន្តរជាតិអរៀនដាគិតគូរយ៉ាងល្អិតល្អន់នូវតម្លៃដ៏សមរម្យជូនប្រជាជនខ្មែរទូទៅគ្រប់កម្រិតនៃស្តង់ដាជីវភាព មានលទ្ធភាពមកទទួលបាននូវសេវាកម្មសុខភាពស្តង់ដារអន្តរជាតិ។ មន្ទីរពេទ្យអន្តរជាតិអរៀនដា សូមអំពាវនាវដល់ពុកម៉ែបងប្អូនទាំងអស់ថា ពុកម៉ែបងប្អូន អាចមកទទួលយកសេវាកម្ម និង ការផ្តល់ពិសេសនេះបានគ្រប់ៗគ្នា។ដោយលោកអ្នកចំណាយត្រឹមតែ២០០$ តែប៉ុណ្ណោះ នឹងទទួលបានកញ្ចប់ពិស្តារ មានការពិនិត្យរហូតដល់២៧មុខងារនៃរាងកាយ និងជួបពិគ្រោះសុខភាពផ្ទាល់ជាមួយវេជ្ជបណ្ឌិតឯកទេស ជនជាតិបរទេស មានបទពិសោធន៍រហូតដល់២០ឆ្នាំ។ សូមជំរាបជូនថា មន្ទីរពេទ្យអន្តរជាតិ អរៀនដា មានជំនាញផ្នែកសម្ភព ផ្នែករោគស្រ្តី ផ្នែកលំបាកមានកូន ផ្នែកជំងឺទូទៅ […]

មន្ទីរពេទ្យអន្តរជាតិ អរៀនដា ជាមន្ទីរពេទ្យធំ១ នៅកម្ពុជា ដែលបំពាក់គ្រឿងបរិក្ខាពេទ្យទំនើបៗ និងផ្ដល់នូវតម្លៃសមរម្យជូនប្រជាជនខ្មែរ

Liny Chan June 28, 2023 28/06/2023

មន្ទីរពេទ្យអន្តរជាតិ អរៀនដា ជាមន្ទីរពេទ្យធំ១ ក្នុងចំណោមមន្ទីរពេទ្យស្តង់ដាអន្តរជាតិ ដែលបំពាក់គ្រឿងបរិក្ខាពេទ្យទំនើបៗនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលមានទីតាំងស្ថិតនៅអគារលេខ៦៦ ផ្លូវលេខ៣១cc សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ មន្ទីរពេទ្យអន្តរជាតិ អរៀនដា មានទីតាំងធំទូលាយជាមួយនឹងការរចនាអគារ និងបន្ទប់ស្នាក់នៅរបស់អ្នកជំងឺមានលក្ខណៈស្តង់ដា អនាម័យ មន្ទីរពេទ្យអន្តរជាតិ អរៀនដា មានជំនាញផ្នែកសម្ភព ផ្នែករោគស្រ្តី ផ្នែកលំបាកមានកូន ផ្នែកជំងឺទូទៅ ផ្នែកកុមារ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកព្យាបាលជំងឺកម្រិតធ្ងន់ និងផ្នែកវះកាត់ទូទៅ ។ មន្ទីរពេទ្យអន្តរជាតិ អរៀនដា បានគិតគូរល្អិតល្អន់នូវតម្លៃដ៏សមរម្យរបស់ខ្លួនដើម្បីឲ្យប្រជាជនទូទៅគ្រប់កម្រិតនៃស្តង់ដាជីវភាព មានលទ្ធភាពមកទទួលបាននូវសេវាកម្មសុខភាពស្តង់ដារអន្តរជាតិ។ ដោយក្នុងនោះតម្លៃ ៖ ការពិនិត្យសុខភាពទូទៅត្រឹមតែ ១២០ដុល្លារ តែប៉ុណ្ណោះ អតិថិជននឹងទទួលបានការពិនិត្យរហូតដល់ ១៤មុខងារសម្រាប់កញ្ចប់ស្តង់ដារ ដោយជួបពិគ្រោះសុខភាពផ្ទាល់ជាមួយវេជ្ជបណ្ឌិតឯកទេស ជនជាតិបរទេស មានបទពិសោធន៍រហូតដល់២០ឆ្នាំឯណោះ។ រីឯកញ្ចប់សម្រាលដោយធម្មជាតិ តម្លៃត្រឹមតែ ១០៩៩ដុល្លារ អតិថិជននឹងទទួលបាននូវកញ្ចប់សម្រាលដោយធម្មជាតិ ដ៏មានសុវត្ថិភាព គុណភាព និងផាសុកភាពដែលក្នុង ១ ករណីៗមានវេជ្ជបណ្ឌិតឯកទេស និងគិលានុបដ្ឋាយិកាជំនាញសម្រាលកូនរហូតដល់ ០៩ នាក់ ហើយអតិថិជន ឬអ្នកជំងឺនឹងទទួលបានការថែមជូនដោយឥតគិតថ្លៃនូវ កញ្ចប់ពិនិត្យសុខភាពទូទៅ, កញ្ចប់ពិនិត្យសុខភាពកុមារ […]

SpringLeaf Cambodia នាំយកអាហារបំប៉នសុខភាពអូស្ត្រាលីលំដាប់ខ្ពស់ដែលមានតម្លៃសមរម្យមកកាន់កម្ពុជា

Naren June 20, 2023 20/06/2023

SpringLeaf Cambodia – ម៉ាកសញ្ញាអាហារបំប៉នសុខភាពលេខ 1 នៅកម្ពុជា – នាំយកនូវអាហារបំប៉នសុខភាពធម្មជាតិដែលមានគុណភាពល្អបំផុត និងតម្លៃសមរម្យពីប្រទេសអូស្ត្រាលីជូនដល់អតិថិជនកម្ពុជា។ SpringLeaf Cambodia បានចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍មុខទំនិញឈានមុខគេមួយរបស់អតិថិជនក្នុងប្រទេសកម្ពុជាគឺ «ពិព័រណ៍សម្រស់ឆ្នាំ 2023»។ ពិព័រណ៍នេះមានគោលបំណងប្រមូលផ្តុំអាជីវកម្មសំខាន់ៗទាំង 4 រួមមាន៖ អចលនទ្រព្យ យានយន្ត ផលិតផល/សេវាកម្មអាពាហ៍ពិពាហ៍ ផលិតផលសម្រស់ និងរបៀបរស់នៅ ព្រមទាំងផលិតផលពាក់ព័ន្ធផ្សេងៗទៀត។ ពិព័រណ៍សម្រស់ឆ្នាំ 2023 ប្រព្រឹត្តទៅមានរយៈពេល 2ថ្ងៃ គឺចាប់ពីថ្ងៃទី 17 ដល់ថ្ងៃទី 18 ខែមិថុនា ឆ្នាំ 2023 នៅ Premier Sensok។ អ្នកចូលរួមប្រមាណ 20,000 នាក់រីករាយក្នុងការទិញទំនិញ ក៏ដូចជាចូលរួមលេងកម្សាន្តក្នុងសកម្មភាពច្នៃប្រតិដ្ឋ ប្រកបដោយស្នាមញញឹម និងភាពសប្បាយរីករាយជាមួយនឹងព្រឹត្តិការណ៍លក់បញ្ចុះតម្លៃតាមរដូវកាលជាច្រើន។ ខណៈពេលដែលតម្រូវការទិញទំនិញរបស់អតិថិជនកម្ពុជាកើនឡើង ហើយពួកគេកាន់តែយកចិត្តទុកដាក់ចំពោះសុខភាពនោះ តម្រូវការអាហារបំប៉នសុខភាពដែលមានតម្លៃសមរម្យ និងស្តង់ដាខ្ពស់នៅក្នុងប្រទេសក៏មានការកើនឡើងផងដែរ។ ដូច្នេះហើយ SpringLeaf ដែលជាម៉ាកសញ្ញាផលិតផលអាហារបំប៉នសុខភាពដ៏ល្បីល្បាញផលិតនៅប្រទេសអូស្ត្រាលីមួយនេះ តែងតែចាត់ទុកគុណភាពជាអាទិភាពខ្ពស់បំផុត ហើយបច្ចុប្បន្ន យើងមានបេសកកម្មដើម្បីភ្ជាប់អតិថិជនកម្ពុជាទៅនឹងតម្រូវការសុខភាពរបស់ពួកគេ ដោយធានាថាពួកគេនឹងទទួលបានអាហារបំប៉នសុខភាពធម្មជាតិលំដាប់ខ្ពស់បំផុតពីប្រទេសអូស្ត្រាលីជាមួយនឹងតម្លៃដ៏សមរម្យ។ លោក […]