ព័ត៌មានជាតិ

សារមន្ទីរជាតិសិល្បៈអាស៊ីនៃវិទ្យាស្ថានស្មិតសូនីញាន នៅអាមេរិក សម្រេចជាផ្លូវការប្រគល់វត្ថុបុរាណខ្មែរចំនួន ៣រូប ជូនមកកម្ពុជាវិញ

Liny Chan December 17, 2025 17/12/2025

(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះ បានចេញសេក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ពីការសម្រេចរបស់ក្រុមប្រឹក្សាវិទ្យាស្ថានស្មិតសូនីញាន នៃសារមន្ទីរជាតិសិល្បៈអាស៊ី នៅសហរដ្ឋអាមេរិក ប្រគល់វត្ថុបុរាណខ្មែរចំនួន៣រូបជូនមកកម្ពុជាវិញ។ វត្ថុបុរាណខ្មែរចំនួន ៣រូបរួមមាន៖ ព្រះសិរហរិហរៈ ស.វ.ទី១០, ទេពស្រី (ព្រះនាងឧមា?) ដើមស.វ.ទី១០ និងព្រះនាងប្រាជ្ញាបារមី ចុងស.វ.ទី១២៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

BREAKING: ម៉ោង១១ព្រឹកនេះ សមរភូមិបន្ទាយមានជ័យ កំពុងប្រយុទ្ធគ្នាយ៉ាងក្ដៅគគុក, ទាហានសៀមឈ្លានពានគ្មានលទ្ធភាពរុលចូល និងបន្ដបា-ញ់ផ្សែងពុល

Liny Chan December 17, 2025 17/12/2025

(ព្រំដែន)៖ គិតត្រឹមម៉ោង១១ព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះ សមរភូមិខេត្តបន្ទាយមានជ័យ នៅភូមិព្រៃចាន់ និងភូមិជោគជ័យ កំពុងបន្ដប្រយុទ្ធគ្នាយ៉ាងក្ដៅគគុក តែពួកទាហានសៀមឈ្លានពានមិនអាចរុលចូលទឹកដីកម្ពុជាបាននោះឡើយ ពោលពួកឈ្លានពានបានបន្ដបាញ់ផ្សែងពុលយ៉ាងគំហុកចូលទឹកដីកម្ពុជា។ បើទោះបីជាយ៉ាងណា កងកម្លាំងកម្ពុជា បន្ដមានការប្រុងប្រយ័ត្នខ្ពស់បំផុត និងបាញ់ឆ្លើយតបទៅវិញជាបន្ដបន្ទាប់ ដើម្បីការពារដែនអធិបតេយ្យ និងបូរណភាពទឹកដី ប្រឆាំងការឈ្លានពានរបស់ទាហានសៀម៕ ប្រភព៖ Fresh News

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ យោធាថៃបន្តការឈ្លានពានយ៉ាងគឃ្លើនលើទឹកដីកម្ពុជា និងយកជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាគោលដៅវាយប្រហារ បណ្តាលឱ្យជនស៊ីវិលកម្ពុជាបាត់បង់ជីវិត ១៧នាក់ និងរបួស ៧៧នាក់

Liny Chan December 17, 2025 17/12/2025

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះ បានលើកឡើងថា យោធាថៃបានបន្តការឈ្លានពានយ៉ាងគឃ្លើនមកលើទឹកដីកម្ពុជា មកដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះ ជាថ្ងៃទី១១ នៃការឈ្លានពានប្រដាប់អាវុធរបស់យោធាថៃ។ ពួកគេមិនត្រឹមតែបើកការវាយប្រហារមកលើកងទ័ពកម្ពុជាដែលឈរការពារអធិបតេយ្យ និងបូរណភាពដែនដីកម្ពុជាប៉ុណ្ណោះទេ ថែមទាំងយកជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាគោលដៅវាយប្រហារផងដែរ។ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្ថែមថា ភាគីថៃបានភូតកុហកពិភពលោក និងចោទប្រកាន់មួលបង្កាច់លើកម្ពុជា ដើម្បីបង្កហេតុ និងបង្កើតលេសក្នុងការឈ្លានពានកម្ពុជា ខណៈពេលនេះ ពិភពលោកបានដឹងយ៉ាងច្បាស់ថា ថៃជាភាគីដែលបានបើកការវាយប្រហារឈ្លានពានកម្ពុជា និងបង្កើតសង្គ្រាមឈ្លានពាន ដើម្បីបង្វែរការចាប់អារម្មណ៍ពីវិបត្តិនយោបាយផ្ទៃក្នុងដ៏ជ្រាលជ្រៅរបស់ខ្លួន។ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានចាត់ទុកសកម្មភាពយោធារបស់ថៃ មកលើកម្ពុជា មិនមែនជាការប្រើប្រាស់សិទ្ធិការពារខ្លួន ដូចដែលមេដឹកនាំ និងយោធាថៃបានថ្លែងភូតកុហកពលរដ្ឋរបស់ខ្លួន និងសហគមន៍អន្តរជាតិនោះទេ ប៉ុន្តែជាការឈ្លានពានលើអធិបតេយ្យ និងបូរណភាពដែនដីកម្ពុជាយ៉ាងច្បាស់លាស់ ដែលអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ត្រូវចាត់វិធានការជាបន្ទាន់ ដើម្បីបញ្ឈប់សកម្មភាពឈ្លានពាននេះ និងការប្រព្រឹត្តឧក្រិដ្ឋកម្មដ៏សាហាវឃោរឃៅ មកលើជាតិ និងប្រជាជនកម្ពុជា។ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា ការឈ្លានពានរបស់យោធាថៃមកលើកម្ពុជា និងការយកជនស៊ីវិលជាគោលដៅវាយប្រហារ បានបណ្តាលឱ្យជនស៊ីវិលកម្ពុជាស្លាប់ ១៧នាក់ និងរបួស ៧៧នាក់ […]

BREAKING: គិតត្រឹមម៉ោង៩៖៤០នាទី សមរភូមិបន្ទាយមានជ័យ កំពុងប្រយុទ្ធគ្នាយ៉ាងក្ដៅគគុកនៅភូមិជោគជ័យ, កម្លាំងថ្មើរជើងកំពុងរុលមកនៅជោគជ័យ តែមិនអាចបំបែកកំពែងកងទ័ពកម្ពុជា

Liny Chan December 17, 2025 17/12/2025

(ព្រំដែន)៖ គិតត្រឹមម៉ោង៩៖៤០នាទីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះ សមរភូមិខេត្តបន្ទាយមានជ័យ កងកម្លាំងប្រដាប់អាវុធរវាងកម្ពុជា-ថៃ កំពុងបន្ដប្រយុទ្ធគ្នាយ៉ាងក្ដៅគគុកនៅតំបន់ភូមិជោគជ័យ ដោយយោធាថៃព្យាយាមរុញបុកកម្លាំងថ្មើរជើងចូលដែនអធិបតេយ្យកម្ពុជា ប៉ុន្ដែមិនអាចបំបែកកំពែងការពាររបស់កងទ័ពកម្ពុជាដ៏រឹងមាំបានឡើយ។ យោធាថៃបានបាញ់ផ្លោងកាំភ្លើងធំធ្លាយរហូតដល់ភូមិស្លរក្រាម ឃុំស្លរក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដើម្បីយកឱកាសឲ្យកម្លាំង ដែលនេះបង្ហាញអំពីមហិច្ឆតាឈ្លានពានគ្មានស្រាក់ស្រានរបស់យោធាថៃ៕ ប្រភព៖ Fresh News

BREAKING: គិតត្រឹមម៉ោង ១០ព្រឹកនេះ ទាហានឈ្លានពានសៀមបន្ដបាញ់សម្រុកបុកចូលប្រាសាទតាក្របីយ៉ាងខ្លាំង ដោយសារខឹងមិនអាចកាន់កាប់បាន, កម្ពុជាបន្ដឈរជើងរឹងមាំនៅប្រាសាទតាក្របី

Liny Chan December 17, 2025 17/12/2025

(ព្រំដែន)៖ គិតត្រឹមម៉ោង១០៖២០នាទីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះ ទាហានឈ្លានពានសៀម បន្ដបាញ់សម្រុកបុកចូលដោយកម្លាំងថ្មើរជើងយ៉ាងខ្លាំងនៅប្រាសាទតាក្របី ដោយសារតែខឹងមិនអាចកាន់កាប់ប្រាសាទបាន ហើយទាហានឈ្លានពានមិនតិចនាក់ទេដែលងាប់នៅទីនោះ។ មកទល់ពេលនេះ កងកម្លាំងរបស់កម្ពុជាបន្ដឈរជើងយ៉ាងរឹងមាំគ្រប់គ្រងប្រាសាទតាក្របី ដែលទាហានឈ្លានពានសៀមគ្មានឱកាសដើម្បីចូលដណ្ដើមកាន់កាប់បាននោះឡើយ។ ឆ្លើយតបចំពោះការឈ្លានពាននេះ កម្ពុជាបានបាញ់ស្រោចទៅទាហានសៀម ដើម្បីបំផ្លាញមហិច្ឆតាឈ្លានពានរបស់ពួកគេយ៉ាងចាស់ដៃផងដែរ។ កម្លាំងថ្មើរជើងរបស់សៀមដែលរុលសម្រុកមកខ្លាំងនៅតំបន់ប្រាសាទតាក្របី បានត្រឹមតែងាប់គជើងគ្នាតែប៉ុណ្ណោះ ហើយអាវុធមួយចំនួនដែលនៅជាប់ជាមួយខ្មោចទាហានសៀមនោះ ក៏ត្រូវបានកងទ័ពអង់អាចក្លាហានរបស់កម្ពុជាដកហូតផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

សម្តេចតេជោ ហ៊ុន សែន បដិសេធចំពោះការផ្សាយរបស់សារព័ត៌មានថៃដែលថា កម្ពុជាមានទាហានរុស្ស៉ី និងជនបរទេស ជួយប្រយុទ្ធប្រឆាំងការឈ្លានពានរបស់ថៃ

Liny Chan December 16, 2025 16/12/2025

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ បានចេញមកបដិសេធ ចំពោះការផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលថា កម្ពុជាមានទាហានរុស្ស៉ី និងជនបរទេស ជួយប្រយុទ្ធប្រឆាំងការឈ្លានពានរបស់ថៃ។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជាពុំមានជនជនជាតិរុស្ស៉ី ឬជនជាតិបរទេសផ្សេងទៀត ចូលរួមការប្រយុទ្ធលើសមរភូមិ ឬធ្វើជាទីប្រឹក្សាយោធាសម្រាប់កងទ័ពកម្ពុជានោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារដូច្នេះថា «ប៉ុន្មានថ្ងៃមកនេះ មានការចុះផ្សាយដោយសារព័ត៌មានថៃមួយចំនួនដោយបានលើកឡើងថា មានទាហានរស្ស៉ី និងជនបរទេសមួយចំនួនកំពុងចូលរួមប្រយុទ្ធនៅកម្ពុជា។ ដើម្បីរក្សានូវសេចក្តីថ្លៃថ្នូររបស់កម្ពុជាក៏ដូចជារបស់រុស្ស៉ី និងជនបរទេសផ្សេងទៀតដែលត្រូវបានគេចោទ។ ខ្ញុំសូមបញ្ជាក់ជូនថាកម្ពុជាពុំមានជនជនជាតិរុស្ស៉ី ឬជនជាតិបរទេសផ្សេងទៀត ចូលរួមការប្រយុទ្ធលើសមរភូមិ ឬធ្វើជាទីប្រឹក្សាយោធាសម្រាប់កងទ័ពកម្ពុជានោះឡើយ។ យើងមិនមានយោធាបរទេសលើទឹកដីកម្ពុជា កើតមានតាំងពីអ៊ុនតាក់ដកចេញចេញពីកម្ពុជានាឆ្នាំ១៩៩៣មកម្ល៉េះ។ យើងទទួលស្គាល់ថាយើងធ្លាប់មានយោធាបរទេស ចូលមកដើម្បីធ្វើសមយុទ្ធចម្រុះជាតិសាសន៍ ឬទ្វេភាគីនៅលើទឹកដីកម្ពុជាពិសេសកងទ័ពជើងទឹកបរទេស ដែលមកតាមច្រកសមុទ្រខេត្តព្រះសីហនុ ដែលនេះជាទម្លាប់ធម្មតាដែលប្រទេសផ្សេងទៀតធ្លាប់បានធ្វើដូចគ្នាក្នុងក្របខ័ណ្ឌនៃកិច្ចសហការក្នុងវិស័យការពារជាតិ។ យើងក៏ទទួលស្គាល់ផងដែរថា ពេលនេះមានជនជាតិបរទេសជាច្រើនជាតិសាសន៍ កំពុងស្នាក់នៅកម្ពជា ដែលជាទេសចរណ៍ វិនិយោគិន អ្នកបច្ចេកទេស អ្នកធ្វើការឲ្យក្រុមហ៊ុនបរទេសឬក្នុងស្រុក។ល។ តែអ្នកទាំងនោះមិនពាក់ពន្ធ័ជាមួយវិស័យយោធា ឬការប្រយុទ្ធនោះឡើយ»៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការគោរពក្រមសីលធម៌ វិជ្ជាជីវៈ គឺជាកាតព្វកិច្ចរបស់អ្នកសារព័ត៌មានគ្រប់រូបជាពិសេសក្នុងការផ្សាយអំពីបញ្ហាព្រំដែនកម្ពុជាថៃ

Liny Chan December 16, 2025 16/12/2025

(ភ្នំពេញ)៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានគូសបញ្ជាក់យ៉ាងច្បាស់ថា ការគោរពក្រមសីលធម៌ វិជ្ជាជីវៈ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ និងមិនអាចខ្វះបាន ដែលផ្តល់សុវត្ថិភាព និងការពារដល់អ្នកសារព័ត៌មានពីការប្រឈមខាងផ្លូវច្បាប់នានា។ ជាមួយគ្នានេះ ក្នុងកាលៈទេសៈនៃជម្លោះព្រំដែនកម្ពុជាថៃ អ្នកសារព័ត៌មាន និងអ្នកអនុវត្តសកម្មភាពក្នុងវិស័យសារព័ត៌មាន និងសោតទស្សន៍ទាំងអស់ត្រូវគោរពច្បាប់ និងលិខិតបទដ្ឋានជាធរមានដោយមិនត្រូវផ្សាយព័ត៌មានដែលប៉ះពាល់ដល់សន្តិសុខជាតិ ការរក្សាស្ថិរភាព និងសណ្តាប់ធ្នាប់សាធារណៈឡើយ ខណៈពេលដែលកម្ពុជាកំពុងជួបការលំបាកនេះ។ ក្នុងឱកាសអញ្ជើញជាវាគ្មិនកម្មវិធីសន្ទនាមតិ «ជីវិតយើង សង្គមយើង» នៃវិទ្យុជាតិកម្ពុជា ក្រោមប្រធានបទស្ដីពី៖ «ក្រមសីលធម៌វិជ្ជាជីវៈ និងសណ្ដាប់ធ្នាប់សារព័ត៌មាន» នៅថ្ងៃអង្គារ ទី១៦ ខែធ្នូ ឆ្នាំ២០២៥ លោក ទេព អស្នារិទ្ធ បានរម្លឹកដាស់តឿន និងជំរុញទឹកចិត្តដល់អ្នកសារព័ត៌មានឱ្យបង្កើនការទទួលខុសត្រូវ ភាពម៉ត់ចត់ និងភាពស្មោះត្រង់ក្នុងការបំពេញភារកិច្ចផ្សព្វផ្សាយព័ត៌មាន ដើម្បីរក្សាបាននូវភាពជឿជាក់ និងភាពត្រឹមត្រូវតាមស្មារតីច្បាប់។ លោក ទេព អស្នារិទ្ធ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ការប្រើពាក្យអសុរោះ ជេរប្រមាទ ទាំងតាមរយៈរូបភាព ឬការអត្ថាធិប្បាយ ជាទង្វើប្រាសចាសក្រមសីលធម៌ ដោយបំពានលើសិទ្ធិបុគ្គល ឬការធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ កិត្តិយស សេចក្តីថ្លៃថ្នូររបស់អ្នកដទៃ ដែលគឺជាទង្វើបំពានច្បាប់ជាធរមាន ហើយគេអាចប្តឹងបាន ហើយអ្នកពាក់ព័ន្ធនឹងត្រូវប្រឈម ផ្លូវច្បាប់។ រីឯការផ្សាយប៉ះពាល់ដល់សន្តិសុខជាតិ ស្ថិរភាព […]

BREAKING: គិតត្រឹមម៉ោង ៣រសៀលនេះ សមរភូមិមុខតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅបន្ដក្ដៅ, តែទិសព្រះវិហាររៀងស្ងាត់បន្ដិច

Liny Chan December 16, 2025 16/12/2025

(ព្រំដែន)៖ គិតត្រឹមវេលាម៉ោង ៣រសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ សមរភូមិមុខតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅតែបន្ដក្ដៅ លើកលែងតែទិសព្រះវិហារ រៀងស្ងាត់ជាងគេបន្ដិច។ * នៅសមរភូមិថ្មដា យោធាថៃបានបន្ដបាញ់ផ្លោង ចូលតំបន់អូរភ្លក់ដំរី និងច្រកច១* នៅសមរភូមិបន្ទាយមានជ័យ ក៏យោធាថៃនៅតែបន្ដបាញ់ផ្លោងចូលដែនអធិបតេយ្យកម្ពុជាដដែល* នៅសមរភូមិឧត្តរមានជ័យ ប្រាសាទតាក្របី ប្រាសាទតាមាន់ ថ្មដូន ក៏យោធាថៃបន្ដបាញ់ផ្លោងដូចគ្នា តែរៀងរវើល* នៅសរមភូមិព្រះវិហារ រៀងស្ងាត់ជាងគេបន្ដិចនៅមុននេះ។ ជាការឆ្លើយតប កម្ពុជាបានប្រើប្រាស់សិទ្ធិការពារដែនអធិបតេយ្យ និងបូរណភាពទឹកដី ដោយបាញ់ទៅកាន់យោធាថៃវិញ និងបន្តឈរជើងការពារទឹកដីយ៉ាងរឹងមាំ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ អំពាវនាវឱ្យគណៈកម្មាធិការអន្តរជាតិ នៃកាកបាទក្រហម ជួយជំរុញឱ្យយោធាថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដោយដកកម្លាំងចេញពីដែនអធិបតេយ្យរបស់កម្ពុជា

Liny Chan December 16, 2025 16/12/2025

(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ បានអំពាវនាវឱ្យគណៈកម្មាធិការអន្តរជាតិ នៃកាកបាទក្រហម (ICRC) ជួយជំរុញឱ្យយោធាថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដោយដកកម្លាំងចេញពីដែនអធិបតេយ្យរបស់កម្ពុជា និងចៀសវាងសកម្មភាពឈ្លានពានដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាព នៅក្នុងតំបន់។ ការអំពាវនាវបែបនេះរបស់ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន បានធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ក្នុងឱកាសទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយគណៈប្រតិភូគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ដឹកនាំដោយលោក Jurg Montani ប្រធានប្រតិភូគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ប្រចាំភូមិភាគ។ នៅក្នុងជំនួបនោះ លោក Jurg Montani ក៏បានចែករំលែកផងដែរនូវព័ត៌មានអំពីការចុះសួរសុខទុក្ខជា លើកទី៤នាយទាហានទាំង ១៨រូប នៃកងយោធពលខេមរភូមិន្ទ ដែលកំពុងស្ថិតនៅក្រោមការឃុំ គ្រងរបស់យោធាថៃ ក្រោយការចាប់ខ្លួនកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ ចំពោះការចុះសួរសុខទុក្ខលើកទី៤ ពីសំណាក់គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិនោះបានបញ្ជាក់ថា ទាហានយើងទាំង ១៨រូប នៃកងយោធពលខេមរភូមិន្ទ ដែលកំពុងស្ថិតក្រោមការឃុំគ្រងរបស់ភាគីថៃនោះ គឺមានសុវត្ថិភាព និងមានសុខភាពល្អទាំងអស់គ្នា។ លោកក៏បានបញ្ជាក់បន្ថែមថា លោកបានប្រគល់ជូនលិខិតដំណឹងគ្រួសាររបស់យុទ្ធជនទាំង១៨រូប សម្រាប់ជូនដល់ក្រុមគ្រួសាររបស់ពួកគាត់ជាលើកទី៤ តាមរយៈការសម្របសម្រួលរបស់កាកបាទក្រហមកម្ពុជា។ ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន […]