(ភ្នំពេញ)៖ របាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា នៅឆមាសទី១ ឆ្នាំ២០២៥នេះ កម្ពុជាបាននាំចេញផលិតផលដំណាំក្នុងបរិមាណ ៧ ៨៣៣ ១០១តោន ក្នុងនោះដំណាំក្រៅពីស្រូវអង្ករចំនួន ៤ ២៧២ ៧៣៥តោន, ស្រូវចំនួន ៣ ១៧៦ ៥៦១តោន និងអង្ករចំនួន ៣៨៤ ៨០៤តោន ទៅកាន់ទិសដៅ ៧៨ប្រទេស កើនឡើង២៧% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤។ របាយការណ៍ដដែលបញ្ជាក់ថា តាមការប៉ាន់ស្មានតម្លៃគិតជាទឹកប្រាក់ ដែលទទួលបានពីការនាំចេញផលិតផលដំណាំមានជាង ២ ៨៧២លានដុល្លារអាមេរិក ដែលក្នុងនោះតម្លៃការនាំចេញផលិតផលដំណាំក្រៅពីស្រូវ-អង្ករមានជាង ១ ៩២៦លានដុល្លារអាមេរិក តម្លៃពីការនាំចេញស្រូវមានជាង ៦៣៨ លានដុល្លារអាមេរិក និងតម្លៃពីការនាំចេញអង្ករមានជាង ៣០៧លានដុល្លារអាមេរិក។ ដោយឡែកសម្រាប់កសិផលផ្សេងទៀតក្រៅពីស្រូវអង្កររួមមាន៖ ដំឡូងមីស្រស់នាំចេញបានជាង ១.៥៨លានតោន ធ្លាក់ចុះជាង៥%, ចំណិតដំឡូងមីក្រៀមជាង ១.២៩លានតោនកើនឡើងជាង ៥៧%, គ្រាប់ស្វាយចន្ទីជាង៥៧ម៉ឺនតោន កើន៦%, ផ្លែស្វាយស្រស់ជាង ១៧ម៉ឺនតោន ធ្លាក់ចុះ៧%, ផ្លែចេកស្រស់ជិត១៥ម៉ឺនតោន កើនជាង១៥%, គ្រាប់ពោត ជាង៥ម៉ឺនតោន […]