ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ស្ពឺ បដិសេធចំពោះការចោទប្រកាន់ករណីកាត់ឆ្វៀលដី នៅតំបន់ភ្នំឱរ៉ាល់

Liny Chan July 11, 2025 11/07/2025

(ភ្នំពេញ)៖ រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ បានចេញមកច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់ដែលគ្មានមូលដ្ឋាន ពាក់ព័ន្ធការកាត់ឆ្វៀលដីនៅតំបន់ភ្នំឱរ៉ាល់។ រដ្ឋបាលខេត្តកំពង់ស្ពឺ បានបដិសេធចំពោះការបង្ហោះព័ត៌មានគ្មានមូលដ្ឋាន ត្រឹមត្រូវច្បាស់លាស់ ក្នុងន័យបំភ្លឺបំផ្លើស បង្អួចបង្កាច់ ចេតនាញុះញង់ បង្កប់នូវគំនិតទុច្ចរិត ធ្វើឱ្យសាធារណមតិ មានការយល់ច្រឡំ និងប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ មកលើថ្នាក់ដឹកនាំខេត្ត និងមន្ទីរជំនាញអាជ្ញាធរពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែង អនុវត្តកិច្ចការងារ យ៉ាងសកម្មក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម សេដ្ឋកិច្ច ខេត្តកំពង់ស្ពឺ។ ក្នុងន័យនេះ ក្នុងនាមរដ្ឋបាលខេត្តកំពង់ស្ពឺ បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការអភិរក្សតំបន់សហគមន៍ នៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្នុងស្រុកឱរ៉ាល់ តាមរយៈការផ្សព្វផ្សាយច្បាប់ភូមិបាល និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ស្របតាមក្រមបរិស្ថាន និងធនធានធម្មជាតិដល់ប្រជាពលរដ្ឋ ព្រមទាំង ពិនិត្យដោះស្រាយវិវាទដីធ្លី និងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដើម្បីបានផ្ដល់លទ្ធភាពចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ដែលបាន កាន់កាប់ និងអាស្រ័យផលជាក់ស្ដែង ឲ្យទទួលបានដីសម្រាប់បង្កបង្កើនផល លើកកម្ពស់កម្រិតជីវភាព របស់ ប្រជាពលរដ្ឋ ស្របពេលដែលរាជរដ្ឋាភិបាល បាននឹងកំពុងអនុវត្តកម្មវិធីផ្ដល់ដី ការពារព្រៃ និងអភិវឌ្ឍន៍ដោយ ចីរភាពដល់ប្រជាពលរដ្ឋ។ ទន្ទឹងនឹងនេះ រដ្ឋបាលខេត្តនឹងបន្តចាត់វិធានការចំពោះបុគ្គលទាំងឡាយណាដែលរុករាន ទន្ទ្រានដីសាធារណៈរបស់រដ្ឋ។ រដ្ឋបាលខេត្តកំពង់ស្ពឺ […]

ប្លង់ប្រាសាទអង្គវត្ត និងប្លង់ដែលថៃលួចចម្លងទៅសាងសង់នៅខេត្តបុរីរម្យ ប្រទេសថៃ មានភាពស្រដៀងគ្នាណាស់

Liny Chan July 11, 2025 11/07/2025

(ភ្នំពេញ)៖ ប្លង់ប្រាសាទអង្គវត្ត និងប្លង់ដែលថៃលួចចម្លងទៅសាងសង់នៅខេត្តបុរីរម្យ ប្រទេសថៃ មានភាពស្រដៀងគ្នាណាស់។ ក្នុងសម័យប្រជុំលើកទី៤៧ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នាទីក្រុងប៉ារីស ប្រទេសបារាំង នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបង្ហាញសេចក្ដីបារម្ភចំពោះសំណង់ចម្លងតាមគំរូប្រាសាទអង្គរវត្ត ពីសំណាក់ប្រទេសថៃ នៅក្នុងខេត្តបុរីរម្យ។ លោកស្រី បានគូសរំលេចថា ការសាងសង់នោះ មិនបានពិភាក្សាជាមួយកម្ពុជា ហើយក៏មិនបានគោរពទៅដល់ក្រមសីលធម៌នៃតម្លៃវប្បធម៌របស់កម្ពុជានោះដែរ។ ការសាងសង់ នេះក៏បានប៉ះពាល់ផងដែរដល់ Integrity និង Authenticity និងតម្លៃលេចធ្លោជាសកល (OUV- Outstanding Universal Value) របស់រមណីយដ្ឋានអង្គរទាំងមូល។ លោកស្រីបានបន្ថែមថា ទោះបីកម្ពុជាបានខិតខំព្យាយាមជាច្រើនលើកច្រើនសាក្នុងការជជែកជាមួយភាគីថៃ ក៏ការសាងសង់នេះនៅតែបន្តមិនបញ្ឈប់នោះទេ។ ករណីសាងសង់ចម្លងនេះ កំពុងបង្កជាសំណល់គំរូដ៏គ្រោះថ្នាក់បំផុតសម្រាប់គ្រប់ បេតិកភណ្ឌពិភពលោកទាំងអស់។ តំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា លោកស្រី រដ្ឋមន្ត្រីស្នើសុំអង្គការយូណេស្កូ ក៏ដូចជាស្ថាប័នពិគ្រោះយោបល់ទាំងអស់របស់អង្គការយូណេស្កូ ពិនិត្យជាទូទៅលើបញ្ហានេះ ជាមួយការយកចិត្តទុកដាក់ខ្ពស់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ដំណឹងថ្មី! លោកគ្រូ ហ៊ុន ច័ន្ទរាជ្យ «អធិរាជ គុនចម្រុះកម្ពុជា» ខ្សែក្រវ៉ាត់ដាក់អក្សរខ្មែរ ម្ចាស់កម្មវិធី God of Martial Art បានយល់ព្រមសហការ

Liny Chan July 11, 2025 11/07/2025

(ភ្នំពេញ)៖ លោកគ្រូ ហ៊ុន ច័ន្ទរាជ្យ បានចេញសេចក្តីប្រកាសលើបណ្តាញសង្គមនាថ្ងៃទី១១ ខែកក្កដានេះ ថា បន្ទាប់ពីបានធ្វើការចរចារ ជាមួយម្ចាស់កម្មវិធី MMA នៅប្រទេសវៀតណាម «God of Martial Art » ដែលលោកគ្រូធ្លាប់ដឹកនាំកីឡាករទៅចូលរួមប្រកួតនាពេលកន្លងមកនោះ ពេលនេះម្ចាស់កម្មវិធី God of Martial Art បានយល់ព្រមសហការ ជាមួយនឹងក្លិប Cambodian Top Team នៅលក្ខខណ្ឌពិសេសមួយ ដោយយល់ព្រមដាក់អក្សរខ្មែរក្រោមចំណងជើងថា «អធិរាជ គុនចម្រុះកម្ពុជា» នៅលើខ្សែក្រវ៉ាត់។ បើយោងតាមការជូនដំណឹងពី Cambodian Top Team បានឱ្យដឹងថា ជាថ្មីម្តងទៀត! កាន់តែរំភើប ខ្សែក្រវ៉ាត់ដាក់អក្សរខ្មែរ ខ្ញុំបាទ ហ៊ុន ច័ន្ទរាជ្យ បន្ទាប់ពីបានធ្វើការចរចារ ជាមួយម្ចាស់កម្មវិធី MMA នៅប្រទេសវៀតណាម «God of Martial Art »ដែលខ្ញុំបានដឹកនាំកីឡាករទៅប្រកួតនាពេលកន្លងទៅ ។ ពេលនេះ ម្ចាស់កម្មវិធី God of Martial Art បានយល់ព្រមសហការជាមួយរូបខ្ញុំបាទ […]

កម្ពុជាឈ្នះមេដាយ ៥គ្រឿងបណ្ដោះអាសន្ន នៃកីឡារាំជើងឯកអាស៊ី និងជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៥

Liny Chan July 11, 2025 11/07/2025

(ភ្នំពេញ)៖ ក្រុមកីឡារាំកម្ពុជា បានឈ្នះមេដាយ ៥គ្រឿងបណ្ដោះអាសន្ន ក្នុងព្រឹត្តិការណ៍ប្រកួតកីឡារាំជើងឯកអាស៊ី និងជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៥ (WDSF Asian-South East Asian Championship 2025) ក្រោយដំណើរការប្រកួត ២ថ្ងៃកន្លងមក ក្នុងនោះមានមេដាយប្រាក់ ១ និងសំរឹទ្ធ ៤គ្រឿង។ ព្រឹត្តិការណ៍ថ្នាក់តំបន់ និងទ្វីបនេះដែរ ធ្វើឡើងពីថ្ងៃទី៩-១៣ ខែកក្កដា ឆ្នាំ២០២៥ ដោយមានអត្តពលិកជាង ៣ពាន់នាក់ មកពី ៣៧ប្រទេសចូលរួម ក្នុងនោះក៏មានប្រតិភូ និងអត្តពលិកកម្ពុជាសរុបចំនួន ២១នាក់ផងដែរ។ នេះបើតាមការបញ្ជាក់របស់លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការសហព័ន្ធកីឡារាំកម្ពុជា។ ជាលទ្ធផលក្រោយដំណើរការប្រកួត ២ថ្ងៃ ពោលគឺគិតត្រឹមថ្ងៃទី១០ ខែកក្កដា ក្រុមកីឡារាំកម្ពុជា ទទួលបានមេដាយចំនួន ៥គ្រឿងបណ្ដោះអាសន្ន រួមមាន៖ ១. កីឡាការិនី ឱ រចនា ឈ្នះមេដាយប្រាក់ ១ លើវិញ្ញាសារាំចង្វាក់ Jive និងឈ្នះមេដាយសំរឹទ្ធ ១ លើវិញ្ញាសារាំចង្វាក់ Paso Doble។២. កីឡាករ សេង […]

នៅព្រឹកនេះ រដ្ឋសភាបើកកិច្ចប្រជុំពេញអង្គ ដើម្បីពិភាក្សា និងអនុម័តលើសេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៣

Liny Chan July 11, 2025 11/07/2025

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ រដ្ឋសភា នឹងបន្តសម័យប្រជុំរដ្ឋសភា លើកទី៤ នីតិកាលទី៧ ដើម្បីពិភាក្សានិងអនុម័តសេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ នៃព្រះរាជាណាចក្រកម្ពុជា។ សេចក្តីស្នើច្បាប់នេះ ជាការបើកផ្លូវ អនុញ្ញាតឱ្យមានការរៀបចំក្របខណ្ឌច្បាប់ សម្រាប់ការដកសញ្ជាតិខ្មែរ ចំពោះពលរដ្ឋខ្មែរណា ដែលបានប្រព្រឹត្តអំពើក្បត់ជាតិ ឬការធ្វើសកម្មភាពប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍កម្ពុជា និងប្រជាពលរដ្ឋខ្មែរដោយឃុបឃិត ជាមួយបរទេស។ តំណាងរាស្រ្តហត្ថលេខីទំាង១២៥រូប ដែលស្មើនឹង ១០០% នៃតំណាងរាស្រ្តសរុប ក្នុងរដ្ឋសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់សំណើជូនរដ្ឋសភា ធ្វើវិសោធនកម្មមាត្រា៣៣ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាការពារ និងលើកកម្ពស់ផលប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋ ទប់ស្កាត់និងប្រឆំាងរាល់សកម្មភាពក្បត់ជាតិដោយបុគ្គលណា ដែលបានឃុបឃិតជាមួយបរទេស ហើយមកបំផ្លាញជាតិ និងបំផ្លាញពលរដ្ឋខ្លួនឯង។ យោងតាមមាត្រា៤៩ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់កំពូលរបស់ជាតិ ប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ ហើយមិនត្រូវធ្វើសកម្មភាពណាមួយ ទោះដោយផ្ទាល់ក្តី ឬដោយប្រយោលក្តី នាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរឡើយ។ ជាមួយគ្នានេះ មាត្រានេះក៏បញ្ជាក់យ៉ាងច្បាស់ដែរថា ប្រជាពលរដ្ឋខ្មែរគ្រប់រូបមានកាតព្វកិច្ចរួមចំណែកកសាងប្រទេសជាតិ និងការពារមាតុភូមិ។ ផ្អែកតាមស្មារតីនេះ ការប្រព្រឹត្តអំពើក្បត់ជាតិ ឬការធ្វើសកម្មភាពណាមួយដែលបំផ្លាញឧត្តមប្រយោជន៍របស់ប្រទេសជាតិ […]

នៅទីស្នាក់ការរបស់យូណេស្កូនាប្រទេសបារាំង, រដ្ឋមន្ត្រីក្រសួងវប្បធម៌ ស្នើយូណេស្កូពិនិត្យសំណង់ចម្លងតាមគំរូប្រាសាទអង្គរវត្ត ពីសំណាក់ប្រទេសថៃ នៅក្នុងខេត្តបុរីរម្យ

Liny Chan July 11, 2025 11/07/2025

(ភ្នំពេញ)៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្នើអង្គការយូណេស្កូ ពិនិត្យសំណង់ចម្លងតាមគំរូប្រាសាទអង្គរវត្ត ពីសំណាក់ប្រទេសថៃ នៅក្នុងខេត្តបុរីរម្យ។ សំណើនេះធ្វើឡើងក្នុងសម័យប្រជុំលើកទី៤៧ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅក្រុងប៉ារីស ប្រទេសបារាំង នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥។ ក្នុងកិច្ចប្រជុំនោះ លោកស្រីរដ្ឋមន្ត្រី បានជម្រាបជូនគ្រប់សមាជិកគណៈកម្មាធិការទាំងអស់អំពីកង្វល់របស់កម្ពុជា ពាក់ព័ន្ធនឹងសំណង់ចម្លងដ៏ធំតាមគំរូប្រាសាទអង្គរ នៅក្នុងខេត្តបុរីរម្យ ប្រទេសថៃ។ លោកស្រី បានគូសរំលេចថា ការសាងសង់នោះ មិនបានពិភាក្សាជាមួយកម្ពុជា ហើយក៏មិនបានគោរពទៅដល់ក្រមសីលធម៌នៃតម្លៃវប្បធម៌របស់កម្ពុជានោះដែរ។ ការសាងសង់ នេះក៏បានប៉ះពាល់ផងដែរដល់ Integrity និង Authenticity និងតម្លៃលេចធ្លោជាសកល (OUV- Outstanding Universal Value) របស់រមណីយដ្ឋានអង្គរទាំងមូល។ លោកស្រីបានបន្ថែមថា ទោះបីកម្ពុជាបានខិតខំព្យាយាមជាច្រើនលើកច្រើនសាក្នុងការជជែកជាមួយភាគីថៃ ក៏ការសាងសង់នេះនៅតែបន្តមិនបញ្ឈប់នោះទេ។ ករណីសាងសង់ចម្លងនេះ កំពុងបង្កជាសំណល់គំរូដ៏គ្រោះថ្នាក់បំផុតសម្រាប់គ្រប់ បេតិកភណ្ឌពិភពលោកទាំងអស់។ តំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា លោកស្រី រដ្ឋមន្ត្រីស្នើសុំអង្គការយូណេស្កូ ក៏ដូចជាស្ថាប័នពិគ្រោះយោបល់ទាំងអស់របស់អង្គការយូណេស្កូ ពិនិត្យជាទូទៅលើបញ្ហានេះ ជាមួយការយកចិត្តទុកដាក់ខ្ពស់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ក្រុមហ៊ុន VINCI Airports ចាប់អារម្មណ៍ពង្រីកការវិនិយោគលើវិស័យគន្លឹះនៅកម្ពុជា

Liny Chan July 10, 2025 10/07/2025

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យ លោក Nicolas NOTEBAERT ប្រធានក្រុមហ៊ុន VINCI Airports និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន SCA ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប, លោកប្រធានក្រុមហ៊ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចបវរធិបតីដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្ដែងការគួរសម។ លោកប្រធានក្រុមហ៊ុន បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលធានាបាននូវសុខសន្តិភាព, ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដែលជាលក្ខខណ្ឌចាំបាច់នៃការធានាបាននូវស្ថិរភាពនៃវិនិយោគរបស់វិស័យឯកជន ក៏ដូចជាភាពជោគជ័យរបស់ក្រុមហ៊ុន។ លោកប្រធានក្រុមហ៊ុនក៏បានគូសបញ្ជាក់ពីការកើនឡើងគួរឱ្យកត់សម្គាល់នៃចំនួនអ្នកធ្វើដំណើរតាមយន្តហោះ ដែលក្នុងរយៈពេល៣០ឆ្នាំមកនេះ ចំនួនអ្នកធ្វើដំណើរមានការកើនឡើងប្រមាណជា៤០ដង បើប្រៀបធៀបទៅនឹងឆ្នាំ១៩៩៥។ លើសពីនេះ លោកប្រធានក្រុមហ៊ុនបានជម្រាបជូនដោយសង្ខេបអំពីដំណើរការ និងប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដែលបច្ចុប្បន្នក្រុមហ៊ុនកំពុងតែមមាញឹកដើម្បីត្រៀមលក្ខណៈ ខណៈពេលដែលអាកាសយានដ្ឋានអន្តរជាតិតេជោ គ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ។ ក្រៅពីវិស័យអាកាសចរ, លោកប្រធានក្រុមហ៊ុនក៏បានបន្ថែមទៀតថា ក្រុមហ៊ុនក៏មានចំណាប់អារម្មណ៍វិនិយោគលើវិស័យផ្សេងៗទៀត ដូចជា វិស័យថាមពលស្អាត និងទឹកស្អាត នៅកម្ពុជា ដែលក្រុមហ៊ុនរំពឹងថានឹងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដែលជាការវិនិយោគ ឈ្នះ ឈ្នះ រវាងរាជរដ្ឋាភិបាល និងវិស័យឯកជន។ […]

ឯកអគ្គរដ្ឋទូតបារាំង ប្រាប់សម្ដេចតេជោ ហ៊ុន សែន អំពីការត្រៀមខ្លួនជានិច្ចក្នុងការផ្ដល់ឯកសារ លើបញ្ហាព្រំដែនកម្ពុជា-ថៃ និងគាំទ្រការដោះស្រាយដោយសន្ដិវិធី

Liny Chan July 10, 2025 10/07/2025

(ភ្នំពេញ)៖ លោក Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ បានបញ្ជាក់ប្រាប់សម្ដេចតេជោ ហ៊ុន សែន យ៉ាងច្បាស់អំពីការត្រៀមខ្លួនជានិច្ចក្នុងការផ្ដល់ឯកសារ លើបញ្ហាព្រំដែនកម្ពុជា-ថៃ និងគាំទ្រការដោះស្រាយបញ្ហាដោយសន្ដិវិធី និងស្របតាមតាមតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ ការបញ្ជាក់យ៉ាងដូច្នេះបានធ្វើឡើង ក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អនុញ្ញាតឲ្យ លោក Jacques Pellet ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំង ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា។ លោក ជា ធីរិទ្ធិ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងថា នៅក្នុងជំនួប សម្ដេចតេជោ ហ៊ុន សែន មិនភ្លេចនោះទេ ក្នុងការជម្រាបអំពីស្ថានភាពពិតប្រាដ និងជាក់ស្ដែងនាពេលបច្ចុប្បន្ននេះ គឺបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ។ សម្ដេចតេជោ បានគូសបញ្ជាក់ពីសាវតានៃរឿងនេះបានចាប់ផ្ដើមចេញពីភាគីថៃមុន ដែលរឿងសំខាន់នោះគឺការគូសផែនទីដោយឯកតោភាគីរបស់ថៃ ក្នុងគោលបំណងរំលោភបំពានលើបូរណភាពទឹកដីកម្ពុជា ការបិទព្រំដែនដោយឯកតោភាគី ការសម្លាប់ទាហានរបស់កម្ពុជា និងចំណុចសំខាន់បន្ថែមទៀតនោះគឺ ការប្រមាថ និងគម្រាមមកលើកម្ពុជា ក្នុងការបិទភ្លើង បិទអ៉ីនធើណិត និងគម្រាមបិទមិនឲ្យនាំចូលប្រេង […]

ហ្វីលីពីនប្តេជ្ញាបន្តការចរចា ក្រោយត្រូវអាមេរិកកំណត់យកពន្ធ២០ភាគរយ

Liny Chan July 10, 2025 10/07/2025

(ម៉ានីល)៖ នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដានេះ ប្រទេសហ្វីលីពីន បានបង្ហាញក្តីបារម្ភអំពីការសម្រេចដាក់ពន្ធ ២០ភាគរយ របស់សហរដ្ឋអាមេរិក លើការនាំចេញរបស់ហ្វីលីពីន ប៉ុន្តែប្តេជ្ញាថានឹងបន្តការចរចា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។ ក្រោយកិច្ចប្រជុំ រដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច លោក Frederick Go បានប្រាប់ក្រុមអ្នកសារព័ត៌មានថា «យើងរក្សាការប្តេជ្ញាចិត្ត បន្តចរចាជាមួយសហរដ្ឋអាមេរិក ដោយស្មោះត្រង់ ដើម្បីបន្តកិច្ចព្រមព្រៀងទ្វេភាគី និងទូលំទូលាយ ផ្នែកសេដ្ឋកិច្ច ឬបើអាចធ្វើទៅបាន គឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)»។ ចំណែក ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំអាមេរិក លោក Jose Manuel Romualdez ក៏បានលើកឡើងផងដែរថា ហ្វីលីពីន នឹងស្វែងរកការទម្លាក់អត្រាពន្ធគយ នៅក្នុងកិច្ចចរចា។ គួរបញ្ជាក់ថា សហរដ្ឋអាមេរិក នៅតែជាគោលដៅនាំចេញដ៏សំខាន់ ដែលរួមចំណែកជិត ១៦ភាគរយ នៃការនាំចេញសរុបរបស់ហ្វីលីពីន ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំនេះ។ ក្រុមមន្ត្រីហ្វីលីពីន គ្រោងធ្វើដំណើរទៅពិភាក្សា ជាមួយសមភាគីអាមេរិក នៅសប្តាហ៍ក្រោយ មុនពេលអត្រាពន្ធចូលជាធរមាន នាថ្ងៃទី១ ខែសីហា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ចាប់ពីស្អែកនេះ រដ្ឋបាលរាជធានីភ្នំពេញ បើកឲ្យពលរដ្ឋប្រើប្រាស់បណ្ដោះអាសន្ន ស្ពានអាកាសពីផ្លូវ៦០ម៉ែត្រ កាត់ផ្លូវជាតិលេខ២ ឆ្ពោះទៅព្រលានយន្ដហោះថ្មី

Liny Chan July 10, 2025 10/07/2025

(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ស្អែកនេះ អាជ្ញាធរនឹងបើកឲ្យប្រជាពលរដ្ឋប្រើប្រាស់បណ្ដោះអាសន្ន ស្ពានអាកាសភ្ជាប់ពីផ្លូវ៦០ម៉ែត្រ កាត់លើផ្លូវជាតិលេខ២ ដើម្បីឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្ដរជាតិតេជោ។ ក្នុងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា ស្ពានអាកាស សម្ដេចធិបតី ហ៊ុន ម៉ាណែត ត្រង់ចំណុចប្រសព្វរវាងមហាវិថី សម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវបានស្ថាបនាជាស្ពានភ្លោះទ្វេទិស និងត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយមានក្រុមហ៊ុន OCIC ជាអ្នកទទួលការសាងសង់។ បច្ចុប្បន្ន ការសាងសង់ស្ពានអាកាស សម្ដេចធិបតី ហ៊ុន ម៉ាណែត សម្រេចបានលទ្ធផលដូចតទៅ៖ ស្ពានអាកាសទី១ សម្រេចបានការសាងសង់ ១០០% ហើយស្ពានអាកាសទី២ គ្រោងនឹងបញ្ចប់ការសាងសង់ នាដើមខែសីហា ឆ្នាំ២០២៥។ ចំពោះមុខដើម្បីជួយសម្រួលដល់លំហូចរាចរ និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ទាំងក្នុងពេលបច្ចុប្បន្ន និងក្នុងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌខាងមុខ […]