ព័ត៌មានជាតិ

ក្រសួងទេសចរណ៍ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងក្លឹបគុនដ៏ធំនៃខេត្តស៊ីឈាន់ រួមគ្នាអភិវឌ្ឍន៍ទេសចរណ៍កីឡានៅកម្ពុជា ដើម្បីជំរុញកំណើនភ្ញៀវតាមរយៈការទស្សនាការប្រកួតប្រដាល់

Liny Chan July 8, 2025 08/07/2025

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Mei Jiaxiang ស្ថាបនិកស្ថាប័នក្បាច់គុន Emei-Legend នៃខេត្តស៊ីឈាន់ សាធារណរដ្ឋប្រជាមានិតចិន និងលោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥។ ជំនួបនេះ ក្នុងគោលបំណងស្នើសុំកិច្ចគាំទ្រលើ គម្រោងសហប្រតិបត្តិការបង្កើតព្រឹត្តិការណ៍កីឡាប្រដាល់ធំៗ និងជាលក្ខណៈអន្តរជាតិ ដោយផ្សាភ្ជាប់នឹងទេសចរណ៍របស់ស្ថាប័នកីឡាប្រដាល់ទាំងពីរនៅប្រទេសកម្ពុជា និងប្រទេសចិន នាទីស្តីការក្រសួងទេសចរណ៍។ ជាការឆ្លើយតប រដ្ឋមន្រ្តី ហួត ហាក់ បានថ្លែងនូវអំណរគុណ ព្រមទាំងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម និងគម្រោងដ៏ល្អរបស់ស្ថាប័នទាំងពីរដែលបានសម្លឹងមើលឃើញពីសក្តានុពលទេសចរណ៍ដ៏សំបូរបែប និងកាលានុវត្តវិនិយោគរបស់កម្ពុជា តាមរយៈការផ្សារភា្ជប់កីឡាប្រដាល់ដែលជាមត៌កសម្រាប់ការពារខ្លួន និងបូរណភាពជា តិ ក៏ជាផ្នែកមួយនៃវប្បធម៌ អរិយធម៌ និងប្រពៃណីដ៏យូរលង់របស់ប្រទេសទាំងពីរ ដែលជួយផ្សព្វផ្សាយពីគុនខ្មែរ-ល្បុក្កតោដល់ប្រជាជនចិន និងពិភពលោក ក៏ដូចជានាំពិភពលោកមកកាន់ប្រទេសកម្ពុជាតាមរយៈគុនខ្មែរ-ល្បុក្កតោផងដែរ៕ ផ្ដល់សិទ្ធិដោយ​៖ Fresh News

នាយករដ្ឋមន្ត្រីអ៉ីស្រាអែល ជ្រើសរើសលោក ត្រាំ សម្រាប់ពានរង្វាន់ណូបែលសន្តិភាព

Liny Chan July 8, 2025 08/07/2025

(វ៉ាស៊ីនតោន)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បាននិយាយថារូបលោកគាំទ្រលោក ដូណាល់ ត្រាំ សម្រាប់ពានរង្វាន់ណូបែលសន្តិភាព ដោយបង្ហាញលោកប្រធានាធិបតីអាមេរិកនូវ លិខិតមួយច្បាប់ដែលលោកផ្ញើទៅឱ្យគណៈកម្មធិការពានរង្វាន់ណូបែល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ លោក Netanyahu ធ្វើការប្រកាសបែបនេះនៅឯពិធីលាងសាយភោជន៍ពេលល្ងាចជាមួយលោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទ ទី៧​ ខែកក្កដា នៅសេតវិមាន។ លោក ត្រាំ ទទួលបានការគាំទ្រជាច្រើនសម្រាប់ពានរង្វាន់ ណូបែលសន្តិភាពពីសំណាក់ក្រុមអ្នកគាំទ្រ និងសមាជិកតំណាងរាស្ត្រអាមេរិកដែលមានភក្ដីភាពចំពោះរូបលោកជាច្រើនឆ្នាំមកនេះ ហើយលោក ត្រាំផ្ទាល់ក៏មិនបានលាក់បាំងផងដែរពីកំហឹងរបស់លោក នៅពេល ដែលមិនមានឈ្មោះជាបេក្ខភាពពានរង្វាន់មួយនេះ។ លោក ត្រាំ កន្លងមកបានលើកសរសើរខ្លួនឯងពីការរក្សាសន្តិភាពរវាងអេហ្ស៉ីប និងអេត្យូពី ព្រមទាំងការសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាព Abraham Accords រវាងអ៉ីស្រាអែល និងប្រទេសអារ៉ាប់មួយចំនួន។ មិនតែប៉ុណ្ណោះ នៅពេលត្រឡប់មកកាន់តំណែងជាប្រធានាធិបតីអាមេរិកក្នុងអាណត្តិទី២នេះ លោក ត្រាំ បានតាំងខ្លួនជាអ្នកស្វែងរកសន្តិភាពដែលនឹងប្រើប្រាស់ជំនាញខាងចរចារបស់លោកដើម្បីបិទបញ្ចប់ សង្រ្គាមហ្កាហ្សា និងនៅអ៊ុយក្រែនឱ្យបានឆាប់រហ័ស បើទោះជាសង្រ្គាមទាំង២នេះនៅតែបន្តកើតឡើងក្នុងពេលជាង ៥ខែ ចាប់តាំងពីរូបលោកឡើងកាន់តំណែងជាថ្មីមកក៏ដោយ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធសមិទ្ធផលក្នុងវិស័យអប់រំ ជាអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅទូទាំងខេត្តកំពង់ស្ពឺ

Liny Chan July 8, 2025 08/07/2025

(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃអង្គារ ១៣កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រីកម្ពុជា អញ្ជើញសម្ពោធសមិទ្ធក្នុងវិស័យអប់រំ មានដូចជាអគារសិក្សា អគារ​ទីចាត់​ការ និងអគារស្នាក់នៅនៅតាមសាលានានាទូទាំងខេត្តកំពង់ស្ពឺ សរុបចំនួន ១១ខ្នង ស្មើនឹង ១៤៩បន្ទប់។ សមិទ្ធផលដែលសម្ពោធដាក់ឱ្យប្រើប្រាស់​នាព្រឹក​ថ្ងៃ​នេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ ពិធីសម្ពោធសមិទ្ធផលដែលមានគុណតម្លៃខ្ពស់លើការអប់រំនេះ រៀបចំឡើងនៅវិទ្យាល័យឧដុង្គ ស្ថិតក្នុងភូមិក្រាំងពន្លៃ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។ របាយការណ៍បានឱ្យដឹងថា អគារសិក្សា ផ្ទះគ្រូបង្រៀន និងទីចាត់ការ ដែលសម្ពោធនាព្រឹកថ្ងៃនេះ ស្ថិតក្នុងគ្រឹះស្ថានសិក្សាចំនួន៦ រួមមាន៖ ១៖ វិទ្យាល័យឧដុង្គ ស្ថិតក្នុងក្រុងឧដុង្គម៉ែជ័យ។ អគារសិក្សាត្រូវសម្ពោធ​មានចំ​នួន​២ខ្នង កម្ពស់ ២ជាន់ ស្មើនឹង ២៤បន្ទប់។ អគារនេះ បានចាប់ផ្តើមសាងសង់កាល​ពី​ឆ្នាំ២០២០ និងបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០២១។ ២៖ […]

ក្រសួងការបរទេសកម្ពុជា ចេញសេចក្តីថ្លែងការណ៍អំពាវនាវឱ្យថៃ គោរពដោយសុទ្ធចិត្តចំពោះកាតព្វកិច្ចរបស់ខ្លួន តាមសន្ធិសញ្ញា រួមទាំងក្នុង MoU 2000 ដោយបញ្ឈប់រាល់សកម្មភាពឯកតោភាគី

Liny Chan July 7, 2025 07/07/2025

(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានចេញសេចក្តីថ្លែងការណ៍ អំពាវនាវឱ្យភាគីថៃ គោរពដោយសុទ្ធចិត្តចំពោះកាតព្វកិច្ចរបស់ខ្លួន តាមសន្ធិសញ្ញា រួមទាំងក្នុង MoU 2000 ដោយបញ្ឈប់រាល់សកម្មភាពឯកតោភាគី។ សេចក្តីថ្លែងការណ៍នេះ បានធ្វើឡើងបន្ទាប់ពី ក្រសួងការបរទេសកម្ពុជា បានកត់សម្គាល់នូវសេចក្តីថ្លែងការណ៍ខុសពីការពិតចេញដោយក្រសួងការបរទេសថៃ ទាក់ទងនឹងជម្លោះព្រំដែនកម្ពុជា-ថៃ និងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក (MoU 2000) ដែលប្រទេសទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០០០។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា សូមធ្វើការបំភ្លឺ៣ចំណុច លើបញ្ហានេះដូចតទៅ៖ ១៖ កម្ពុជាសូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាកររបស់ខ្លួន ក្នុងការដោះស្រាយជម្លោះព្រំដែន ដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០០។ ការប្រតិបត្តិរបស់កម្ពុជាពាក់ពន្ធ័នឹងបញ្ហាព្រំដែននេះ ផ្អែកលើភាពស្មោះត្រង់ប្រកាន់ខ្ជាប់នូវកាតព្វកិច្ចក្នុងការអនុវត្តសន្ធិសញ្ញា និងគោលការណ៍សមភាពអធិបតេយ្យ និងការដោះស្រាយវិវាទដោយសន្តិវិធី ដូចមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ។ ២៖ ការចាំបាច់ដែលត្រូវគូសបញ្ជាក់ថា ប្រទេសថៃបានខកខានម្ដងហើយម្ដងទៀតក្នុងការបំពេញកាតព្វកិច្ចស្នូលរបស់ខ្លួនក្រោម MoU 2000 ជាពិសេសលើមាត្រា១ ដែលបញ្ជាក់យ៉ាងច្បាស់ថា ផែនទីផលិតដោយគណៈកម្មការបារាំង-សៀមសម្រាប់ខណ្ឌសីមាព្រំដែនរវាងឥណ្ឌូចិន និងសៀម គឺជាមូលដ្ឋានសម្រាប់ការកំណត់ព្រំដែននៃប្រទេសកម្ពុជា និងថៃ។ តែផ្ទុយពីការប្តេជ្ញាចិត្តចំពោះចំណងកាតព្វកិច្ចនេះ ថៃបានបន្តទទូចប្រើប្រាស់ និងបានប្រើប្រាស់ផែនទីគូសដោយឯកតោភាគី […]

អ្នកជំនួញក្នុងស្រុក ប្រកាសទិញដំឡូងមីនាំចេញទៅចិន ដើម្បីផ្លាស់ប្ដូរទីផ្សារនាំចេញក្រោយថៃបិទព្រំដែន

Liny Chan July 7, 2025 07/07/2025

(ភ្នំពេញ)៖ ខ្មែរជួយខ្មែរ! កសិផលខ្មែរល្អ មិនខ្វះទីផ្សារ ដោយក្រុមហ៊ុនក្នុងស្រុកមួយ ដែលបង្កើតឡើងដោយកូនខ្មែរ១០០% បានប្រកាសទិញដំឡូងមីស្ងួត ពីប្រជាកសិករ ដើម្បីធ្វើការនាំចេញទៅកាន់ប្រទេសចិន ក្នុងការផ្លាស់ប្ដូរទីផ្សារនាំចេញ ក្រោយថៃបិទព្រំដែន មិនអាចនាំចេញទៅថៃបាន។ ការនាំចេញទៅកាន់ប្រទេសចិននេះ គឺជាសញ្ញាវិជ្ជមានមួយដ៏ល្អ សម្រាប់កសិផលរបស់កម្ពុជា ដែលបង្ហាញអំពីទំនាក់ទំនងយ៉ាងស្អិតរមួតរវាងកម្ពុជា-ចិន ហើយក៏ជាការចាប់ផ្ដើមមួយរបស់កម្ពុជា ក្នុងការផ្លាស់ប្ដូរទីផ្សារនាំចេញដំឡូងមី របស់កសិផលខ្មែរផងដែរ។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥នេះ លោក ស្រេង ចិត្រា អ្នកគ្រប់គ្រងលើកប៉ាល់ នៃក្រុមហ៊ុន ហង្សហាវេស បានបញ្ជាក់ថា ក្រុមហ៊ុនរបស់លោក គឺជាក្រុមហ៊ុនកូនខ្មែរ១០០% បាននឹងកំពុងធ្វើការនាំចេញដំឡូងមីស្ងួត ទៅប្រទេសចិន តាមកំពុងផែព្រះសីហនុ។ លោក ស្រេង ចិត្រា បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រុមហ៊ុន ហង្សហាវេស ប្រកាសប្រមូលទិញដំឡូងមី ពីប្រជាកសិករ នៅគ្រប់-ខេត្តទូទាំងប្រទេសកម្ពុជា ជាពិសេសតាមបន្ទាត់ព្រំដែនថៃ ដែលកំពុងត្រូវបានបិទ មិនឲ្យចូលទៅថៃ»។ បន្ថែមពីនោះទៀត លោក ស្រេង ចិត្រា បានឲ្យដឹងថា ការនាំចេញទៅកាន់ទីផ្សារចិន គឺធ្វើឡើងជារៀងរាល់ខែ ដោយក្នុងមួយខែ […]

អាកាសយានដ្ឋានអន្តរជាតិតេជោ បិទបញ្ចប់ដំណាក់កាលសាងសង់ហើយ និងត្រៀមដាក់ដំណើរការនៅថ្ងៃទី០៩ ខែកញ្ញាខាងមុខនេះ

Liny Chan July 7, 2025 07/07/2025

(ភ្នំពេញ)៖ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាពដឹកនាំក្រុមការងារ បច្ចេកទេសចុះត្រួតពិនិត្យ និងប្រជុំវាយតម្លៃលើវឌ្ឍនភាពគម្រោងសាងសង់ និងផែនការត្រៀមបើកដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ។ ការប្រជុំនេះ អង្គប្រជុំបានពិភាក្សា និងវាយតម្លៃលើវឌ្ឍនភាពគម្រោងសាងសង់, វឌ្ឍនភាពការងារវិញ្ញាបនបត្រអាកាសយានដ្ឋាន, វឌ្ឍនភាពការរៀបចំ ដំណើរការអាកាសយានដ្ឋាន, វឌ្ឍនភាពការងារប្រព័ន្ធនាំផ្លូវអាកាស, វឌ្ឍនភាពការរៀបចំត្រៀមផ្ទេរប្រតិបត្តិការពីអាកាសយានដ្ឋានភ្នំពេញ (PNH) ទៅ អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) និងវឌ្ឍនភាពការងារច្រកទ្វារអន្តរជាតិជាដើម។ កិច្ចប្រជុំនេះ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេស នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក៏ដូចជាថ្នាក់ដឹកនាំ និងសមាជិកគណៈកម្មការ ដឹកនាំគ្រប់គ្រង និងសម្របសម្រួលដោះស្រាយ ការងាររៀបចំប្រតិបត្តិការ អាកាសយានដ្ឋានអន្តរជាតិតេជោ អភិបាលក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ខូអិលធីឌី (CAIC)និងក្រុមការងារ និងមន្ត្រីបច្ចេកទេសបុគ្គលិកពាក់ព័ន្ធផ្សេងទៀត។ គួរបញ្ជាក់ថា ការចុះត្រួតពិនិត្យលើវឌ្ឍនភាពគម្រោងសាងសង់នាថ្ងៃនេះ ជាពេលវេលានៃការបិទបញ្ចប់ដំណាក់កាលសាងសង់ និងប្រជុំវាយតម្លៃទៅលើការបើកប្រតិបត្តិការជាផ្លូវការ នៃអាកាសយានដ្ឋានអន្តរជាតិតេជោ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ខាងមុខ៕ ផ្ដល់សិទ្ធដោយ៖ Fresh News

ឧបនាយករដ្ឋមន្ត្រី​ ស៊ុន​ ចាន់ថុល៖​​ ការចរចាពន្ធគយបដិការវាងកម្ពុជា-អាម៉េរិក​ ទទួលបានលទ្ធផលល្អប្រសើរ, កម្ពុជានឹងមិនត្រូវបានអាមេរិកដំឡើងពន្ធរហូតដល់ ៤៩%នោះទេ

Liny Chan July 7, 2025 07/07/2025

(ក្រចេះ)៖ លោក​ ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានគូសបញ្ជាក់ថា កម្ពុជា​ គឺជាប្រទេសមួយ ដែលស្ថិតក្នុងចំណោមប្រទេសទាំង​ ១០លើពិភពលោក ដែលបានទទួលបានលទ្ធផលល្អប្រសើរ ក្នុងការចរចាពន្ធគយបដិកាជាមួយភាគីអាម៉េរិក​ ពោលគឺកម្ពុជានឹងមិនត្រូវបានសហរដ្ឋអាមេរិកដំឡើងពន្ធរហូតដល់ ៤៩%នោះទេ។ ក្រោមការដឹកនាំរបស់លោក​ ស៊ុន ចាន់ថុល និងលោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម កម្ពុជាបានចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការវាងកម្ពុជា និងសហរដ្ឋ​អាមេរិកចំនួន២លើករួចមកហើយនៅទីក្រុងវ៉ាស៊ិនតោន ​សហរដ្ឋអាមេរិក គឺជុំទី១នៅខែឧសភា និងជុំ២នៅខែមិថុនា និងប្រជុំតាមប្រព័ន្ធអនឡាញម្តងទៀតកាលពី​​ព្រឹកថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០២៥។ ឧបនាយករដ្ឋមន្ត្រី​ ស៊ុន​ ចាន់ថុល បានឱ្យដឹងថា តាមរយៈការប្រជុំចរចាទាំង៣លើកនេះភាគីទាំងពីរបានឯកភាពគ្នា នឹងត្រៀមចេញសេចក្តីថ្លែងការណ៍រួមនៅក្នុងពេលឆាប់ៗខាងមុខនេះ ដោយសារ​​អាមេរិកកំពុងប្រារព្ធបុណ្យជាតិ ដូច្នេះហើយភាគីទាំងពីររងចាំឱកាសសមស្របប្រកាសរួមគ្នាតែម្តង។ ក្នុងឱកាស​ផ្តល់បទសម្ភាសជាមួយអ្នកសារព័ត៌មាន​ ក្នុងពិធីចាក់បេតុងភ្ជាប់មុខតំណស្ពានចុងក្រោយស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ​ នាព្រឹកថ្ងៃទី​ ៧ខែកក្កដា​ ឆ្នាំ​២០២៥​ លោក​ ស៊ុន ចាន់ថុល បានគូសបញ្ជាក់បន្ថែមថា «ដោយសារយើងឯកភាពគ្នាចរចាដោយស្មោះជាមួយគាត់ទៅវិញទៅមកនេះ ទើបថ្ងៃទី៩នេះ ពន្ធយើងមិនមែន ៤៩%ថែមទៀតទេ។ កម្ពុជាគឺជាប្រទេសមួយក្នុងចំណោម […]

សម្តេចតេជោ ហ៊ុន សែន ប្រាប់អនុរដ្ឋមន្ត្រីការបរទេសឥណ្ឌាថា ថៃ តែងបង្វែរជម្លោះផ្ទៃក្នុងរបស់ខ្លួន មកជាជម្លោះតាមព្រំដែនជាមួយកម្ពុជា 

Liny Chan July 7, 2025 07/07/2025

(ភ្នំពេញ)៖ ចាប់តាំងពីទាហានថៃបាញ់សម្លាប់ទាហានខ្មែរ បង្កើតឱ្យមានវិវាទព្រំដែន​កាន់​តែខ្លាំងក្លានោះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា តែងតែលើក​បញ្ហា​នេះជម្រាបទៅកាន់មិត្តភក្តិបរទេស ដែលអញ្ជើញមកជួបសម្តេច។ នៅព្រឹកថ្ងៃចន្ទ ទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ ក្នុងជំនួបជាមួយលោក Pabitra Margherita អនុរដ្ឋមន្ត្រីការប​រ​ទេស​ឥណ្ឌា, សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងពីបញ្ហាវិវាទព្រំដែនរវាងកម្ពុជា និងថៃ ជូនទៅលោកអនុរដ្ឋមន្ត្រីការបរទេសឥណ្ឌាផងដែរ។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា ក្នុងជំនួបនេះសម្តេចតេជោ បានលើកឡើងពីមូលហេតុទាំងឡាយ ដែលនាំឱ្យមានបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ។ សម្តេចតេជោ បានលើកបង្ហាញនូវការកត់សម្គាល់ថា ប្រទេសថៃ រាល់ពេល​មានបញ្ហានយោបាយផ្ទៃក្នុងរបស់ខ្លួន តែងតែបង្វែរបញ្ហាទាំងនោះមកកាន់​ព្រំដែន​ជាមួយកម្ពុជា។ លោក ជា ធីរិទ្ធ បានលើកមកបញ្ជាក់នូវអ្វីដែលសម្តេចតេជោ ជម្រាប់ជូនទៅអនុរដ្ឋ​មន្ត្រី​ការបរទេសឥណ្ឌាយ៉ាងដូច្នេះ «សម្តេចតេជោ បានជម្រាប់ថា សម្តេចមិនមែនជា​អ្នក​នយោបាយ​ឥតគុណធម៌នោះទេ ប៉ុន្តែអ្វីដែលសម្តេចធ្វើ គឺដើម្បីការពារបូរណភាព​ទឹកដី និងមិនចង់ឱ្យគេប្រមាថចំពោះទឹកដី និងប្រជាពលរដ្ឋកម្ពុជា។ បញ្ហាផ្ទៃ​ក្នុង​របស់ថៃ ហើយបង្វែរមកកម្ពុជា គឺសម្តេចគ្រាន់តែបោះដុំភ្លើង ដែលគេបោះមក​កម្ពុជា ត្រឡប់ទៅកាន់ក្រុងបាងកកវិញប៉ុណ្ណោះ»។ សម្តេចតេជោ ហ៊ុន សែន […]

កម្ពុជាច្រានចោលការចោទប្រកាន់របស់ថៃ ដែលថាកម្ពុជាពឹងក្រុមចោរបច្ចេកវិទ្យា (Hacker) កូរ៉េខាងជើង វាយប្រហារទៅលើស្ថាប័នមួយចំនួនរបស់ថៃ, សូមប្រជាពលរដ្ឋប្រុងប្រយ័ត្ន ចំពោះព័ត៌មានមិនពិត

Liny Chan July 7, 2025 07/07/2025

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹង ស្តីពី ការប្រុងប្រយ័ត្នចំពោះព័ត៌មានមិនពិត លើបណ្តាញសង្គម។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥។ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានសង្កេតឃើញមានការផ្សព្វផ្សាយ នៅលើបណ្តាញសង្គមនូវព័ត៌មាននៅថៃ ដែលចោទថា កម្ពុជាបានពឹងក្រុមចោរបច្ចេកវិទ្យា (Hacker) កូរ៉េខាងជើង វាយប្រហារទៅលើស្ថាប័នមួយចំនួនរបស់ថៃ។ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មិនមានទំនាក់ទំនងជាមួយក្រុមចោរបច្ចេកវិទ្យា (Hacker) កូរ៉េខាងជើង ដូចការចោទប្រកាន់នេះទេ។ ក្រសួងយល់ឃើញថា ការចោទប្រកាន់នេះ ជាចេតនាអាក្រក់របស់ថៃ ដើម្បីបង្អួចកេរ្តិ៍ឈ្មោះកម្ពុជានៅលើឆាកអន្តរជាតិ ដូចដែលថៃធ្លាប់បានធ្វើកន្លងមក។ ផ្ទុយទៅវិញ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏បានសង្កេតឃើញថា ក្រុមចោរបច្ចេកវិទ្យា (Hacker) ថៃឈ្មោះ BlackEye-Thai បានវាយប្រហារសាយប័រ មកលើប្រព័ន្ធអនឡាញ របស់រដ្ឋាភិបាលកម្ពុជាស្ទើរ តែទាំងអស់ក្នុងរយៈពេល ២សប្តាហ៍ចុងក្រោយនេះ តែត្រូវបានទប់ស្កាត់ដោយប្រព័ន្ធការពារសុវត្ថិភាព និងទទួលរងការប៉ះពាល់តិចតួច។ ក្រសួងអំពាវនាវសូមសាធារណជនទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ ទៅលើព័ត៌មានមិនពិតដែលផ្សព្វផ្សាយលើបណ្តាញសង្គម៕ ផ្ដល់សិទ្ធិដោយ៖ Fresh […]

អាមេរិក អបអរសាទរខួប១៧ឆ្នាំ ប្រាសាទព្រះវិហារ ក្លាយជាសម្បត្តិបេតិកភណ្ឌពិភពលោក

Liny Chan July 7, 2025 07/07/2025

(ភ្នំពេញ)៖ សហរដ្ឋអាមេរិក តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំនៅរាជធានីភ្នំពេញ បានចូលរួមអបអរសាទរខួប១៧ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ គឺជាខួប១៧ឆ្នាំ ដែលសម្បត្តិវប្បធម៌ដ៏មានតម្លៃ​របស់កម្ពុជា ប្រាសាទព្រះវិហារ ត្រូវបានអង្គការយូណេស្កូ សម្រេចដាក់ជាសម្បត្តិបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៥)។ ការសម្រេចដាក់រតនសម្បត្តិរបស់កម្ពុជាទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ ត្រូវបានធ្វើឡើងនាសម័យប្រជុំលើកទី៣២ នៅទីក្រុងកេបិក ប្រទេសកាណាដា។ ការសម្រេចរបស់អង្គការយូណេស្កូ គឺជាជោគជ័យដ៏ធំធេងមួយរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងបុព្វហេតុលើកតម្លៃមរតកវប្បធម៌ជាតិ និងការពារអធិបតយ្យភាពជាតិឱ្យបានគង់វង្ស សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជានាយករដ្ឋមន្ត្រីកម្ពុជានាពេលនោះ បានផ្ញើលិខិតទៅអង្គការយូណេស្កូ ឆ្នាំ២០០១ ដើម្បីស្នើសុំចុះបញ្ជីប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក។ សម្តេចតេជោ ធ្លាប់មានប្រសាសន៍ថា ការដាក់ប្រសាទព្រះវិហារ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺធ្វើឡើងតាមផែនការដែលគ្រោងទុក ដែលជាអាទិភាព នៃគោលនយោបាយបរទេសរបស់កម្ពុជា។ មួយឆ្នាំក្រោយមកអង្គការយូណេស្កូ បានឆ្លើយតបប្រកបដោយភាពវិជ្ជមាន ក្នុងការជួយរៀបចំឯកសារសម្រាប់ដាក់បញ្ចូលប្រាសាទព្រះវិហារ ជាបេតិកភណ្ឌពិភពលោក។ នៅឆ្នាំ២០០៦ គណៈកម្មការបេតិកភណ្ឌពិភពលោក បានឯកភាពទទួលយកសំណើរបស់កម្ពុជា ហើយបានបញ្ជូនក្រុមការងារជំនាញ បានមកឃើញស្ថានភាពប្រាសាទក្នុងឆ្នាំ ២០០៧។ បន្ទាប់ពីការសិក្សា និងវាយតម្លៃយ៉ាងល្អិតល្អន់រួចហើយនោះ ក្នុងកិច្ចប្រជុំលើកទី៣២ នៅទីក្រុងកេបិច ប្រទេសកាណាដា នាថ្ងៃទី០៧ […]