ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ព្រមាន «ថៃ» នឹងមានរឿងជាមួយកម្ពុជា បើហ៊ានឆ្លងបន្ទាត់ក្រហម បិទមិនឱ្យពលរដ្ឋខ្មែរចូលតំបន់ប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី និងមុំ៣

Liny Chan July 1, 2025 01/07/2025

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានព្រមានទៅកាន់ «ថៃ» នឹងមានរឿងជាមួយកម្ពុជា បើសិនជាថៃ ហ៊ានឆ្លងបន្ទាត់ក្រហម បិទមិនឱ្យពលរដ្ឋខ្មែរចូលតំបន់នៅតំបន់ប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី និងមុំ៣ ដែលជាតំបន់មិនទាន់ដាច់ស្រេច នឹងកំពុងរង់ចាំការសម្រេចពីតុលាការយុត្តិធម៌អន្តរជាតិ។ ការព្រមានធ្ងន់ៗបែបនេះរបស់សម្ដេចនាយករដ្ឋមន្រ្តី បានធ្វើឡើងនៅក្នុងឱកាសដែលសម្ដេចអញ្ជើញប្រារព្ធទិវាមច្ឆជាតិ និងលែងកូនត្រី ១.៥លានក្បាល ចូលបឹងទន្លេបាទី នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា តំបន់ប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី និងមុំ៣ ជាតំបន់មិនទាន់ដាច់ស្រេច ដែលកំពុងរកតុលាការយុត្តិធម៌អន្តរជាតិដោះស្រាយ ដូច្នេះគ្មាននរណាមានសិទ្ធិឯកតោភាគីសម្រេចចិត្តបិទតាមអំពើចិត្តនោះឡើយ។ ពោលគឺគ្រប់យ៉ាងត្រូវរក្សាឱ្យស្ថិតនៅក្នុងស្ថានភាពដដែល ដូចមុនថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥។ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បែបនេះថា៖ «ខ្ញុំសូមប្រកាសឱ្យហើយ កន្លែងតាមាន់ធំជាកន្លែងមិនទាន់ដាច់ស្រេច តាមាន់តូច តាក្របី មុំ៣ យើងទៅរកប្រព័ន្ធតុលការអន្តរជាតិដោះស្រាយ គ្មាននរណាមានសិទ្ធិឯកតោភាគីប្រកាសបិទកន្លែងហ្នឹងឈប់ឱ្យចូលទេ រក្សាស្ថានភាពដដែល។ ជាឯកតោភាគីហ៊ានតែបិទទ្វា មិនឱ្យប្រជាជនខ្មែរឡើងនឹងមានរឿង បន្ទាត់ក្រហមច្បាស់ ស្មើអ្នកឯងដាក់ច្រកឯកតោភាគីយកអាហ្នឹងទៅហើយ។ ហើយបើសិនជា […]

វីដេអូដំរីឡាក់គី រត់តាមម្ចាស់ កំពុងអង្រួនចិត្តអ្នកលេងបណ្ដាញសង្គម

Liny Chan July 1, 2025 01/07/2025

(តាកែវ)៖ វីដេអូប្រមាណជា២នាទី ដែលបង្ហាញសកម្មភាពដំរីឈ្មោះ ឡាក់គី កំពុងរត់តាមម្ចាស់របស់ខ្លួន គឺលោក ទ្រី ស៊ីថេង ដែលជាមន្ត្រីជំនាញថែទាំសត្វនៅភ្នំតាម៉ៅ។ បើតាមកិច្ចសម្ភាសជាមួយកញ្ញា រួម ឆាដា តាមប្រព័ន្ធអនឡាន, លោក ទ្រី ស៊ីថេង បានបញ្ជាក់ថាលោកបានសម្រេចចិត្តលាឈប់ពីការងារដែលលោកស្រឡាញ់ ព្រោះគ្មានជម្រើស។ លោក បានមានប្រសាសន៍ដូច្នេះថា៖ «ខ្ញុំដាក់ពាក្យលាឈប់ ព្រោះគេឱ្យខ្ញុំបញ្ចប់ការងារជាមួយខាងអង្គការ ហើយទៅបំពេញការងារផ្សេងដែលមិនមែនជាជំនាញរបស់ខ្ញុំ ហើយហាមមិនឱ្យខ្ញុំបានជួបដំរីផង អ៊ីចឹងខ្ញុំសុំឈប់តែម្ដង»។ យ៉ាងណាមិញ លោកមិនបានជម្រាបលម្អិតពីហេតុផលនៃការផ្លាស់ប្ដូរតួនាទីនោះទេ ដោយលោកគ្រាន់តែបញ្ជាក់ថា លោកអាចត្រឡប់មកមើលថែដំរីបានប្រសិនជាក្រុមការងារព្រម តែប្រសិនជាមិនអនុញ្ញាតទេ លោកក៏មិនអាចបំពេញការងារខុសជំនាញរបស់លោកបាននោះដែរ។ សូមជម្រាបថា កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ មានវីដេអូមួយបង្ហាញពីសកម្មភាពរបស់ដំរី ឈ្មោះ ឡាក់គី ដែលបានរត់តាមម្ចាស់ឈ្មោះ ទ្រី ស៊ីថេង ដែលលោកបានសម្រេចចិត្តលាឈប់ពីការងារក្រោយមានការផ្លាស់ប្ដូរភារកិច្ចខុសពីជំនាញរបស់លោក។ លោក ទ្រី ស៊ីថេង ជាមន្ត្រីជំនាញថែទាំសត្វ ជាពិសេសសត្វដំរី បានបំពេញការងារនៅសួនសត្វភ្នំតាម៉ៅ តាំងពីឆ្នាំ១៩៩៥រហូតមកដល់បច្ចុប្បន្ន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

កូនសិស្សកម្ពុជា ជាប់ចំណាក់ថ្នាក់លេខ១ លើការប្រកួតប្រជែងសមត្ថភាពភាសាអង់គ្លេស ក្នុងចំណោមសិស្សមកពី ២០ប្រទេស ដែលចូលរួមប្រកួត នៅចក្រភពអង់គ្លេស

Liny Chan July 1, 2025 01/07/2025

(ភ្នំពេញ)៖ តាមរយៈយុទ្ធសាស្រ្តបញ្ចាកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានបន្តរក្សាសន្តិភាព ស្ថិរភាព និងទ្រទ្រង់ដំណើរការអភិវឌ្ឍន៍ប្រទេសជាតិជាបន្តបន្ទាប់ និងបានយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ, ស្របជាមួយគ្នានោះវិស័យអប់រំនៅកម្ពុជា គឺមានសន្ទុះកើនឡើងជាបន្តបន្ទាប់ ក្នុងនោះក៏មានកូនសិស្សកម្ពុជាជាច្រើន បានចេញទៅធ្វើការប្រកួតប្រជែងសមត្ថភាពនៅលើឆាកអន្តរជាតិ និងបានត្រឡប់មកមាតុភូមិវិញប្រកបដោយមោទនភាពផងដែរ។ ជាក់ស្តែងនាពេលថ្មីៗនេះកូនសិស្សកម្ពុជា តាមរយៈការបង្ហាញសមត្ថភាពរបស់ខ្លួន លើឆាកអន្តរជាតិក្នុងកម្មវិធី Teeneagle Competition ដែលជាការប្រកួតប្រជែងកំរិតភាសាអង់គ្លេសលំដាប់អន្តរជាតិ ដែលធ្វើឡើងនៅចក្រភពអង់គ្លេស មានកូនសិស្ស ៣៣៥នាក់ មកពី ២០ប្រទេសជុំវិញពិភពលោកចូលរួម ក្នុងនោះកូនសិស្សកម្ពុជា ១០នាក់ បានធ្វើការប្រកួតយ៉ាងស្វិតស្វាញ និងដណ្តើមចំណាត់ថ្នាក់លេខ១ រួមទាំងបានមេដាយរហូតដល់ ១៧គ្រឿងបន្ថែមទៀត។ លើកឡើងប្រាប់បណ្តាញព័ត័មាន Fresh News នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ នាឱកាសត្រឡប់មកពីធ្វើការប្រកួតប្រជែងវិញ កូនសិស្សដែលដណ្តើមបានលេខ១ ជា ដារ៉ា បានឱ្យដឹងថា រូបគេពិតជាមានអារម្មណ៍សប្បាយរីករាយ ចំពោះការដណ្តើមបានជ័យជម្នះដ៏ធំធេងនេះ ដែលរូបគេបានរំពឹងទុក ខណៈមុនឈានទៅប្រកួត និងដណ្តើមបានជោគជ័យយ៉ាងដូចនេះ រូបគេបានខិតខំមើល​មេរៀនជារៀងរាល់ថ្ងៃ ហើយអ្វីដែលមិនភ្លេចនោះគឺការមើលវីដេអូដែលនិយាយជាភាសាអង់គ្លេស ដើម្បីពង្រឹងសមត្ថភាពស្តាប់ និងការចង់ចាំឱ្យបានច្រើន។ កូនសិស្សដែលដណ្តើមបានលេខ១ ជា ដារ៉ា បានបន្ថែមថា ឆ្លងកាត់ការប្រកួតប្រជែងនៅក្រៅប្រទេសនេះ សបញ្ជាក់យ៉ាងច្បាស់ថា […]

ឧបនាយករដ្ឋមន្ត្រីថៃ លោក Suriya Jungrungreangkit នឹងឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីស្ដីទី

Liny Chan July 1, 2025 01/07/2025

(បាងកក)៖ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក Suriya Jungrungreangkit (មកពីគណបក្សភឿថៃ) នឹងត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីស្ដីទី បន្ទាប់ពីលោកស្រី Paetongtarn Shinawatra ត្រូវបានតុលាការធម្មនុញ្ញថៃព្យួរតំណែងជាបណ្ដោះអាសន្ន នៅថ្ងៃទី១ ខែកក្កដា។ នេះបើតាមកាសែតថៃ Khaosod។ តុលាការធម្មនុញ្ញថៃ បានសម្រេចចិត្តព្យួរលោកស្រី Paetongtarn Shinawatra ពីតំណែងនាយករដ្ឋមន្ត្រីជាបណ្ដោះអាសន្ន ជុំវិញរឿងអាស្រូវបែកធ្លាយកិច្ចសន្ទនា តាមទូរស័ព្ទជាមួយប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។ ការសម្រេចចិត្តខាងលើរបស់តុលាការធម្មនុញ្ញថៃ ធ្វើឡើងតាមរយៈការទទួលយកញត្តិមួយពីសមាជិកព្រឹទ្ធសភា៣៦រូប ដែលបានចោទប្រកាន់លោកស្រីថាគ្មានភាពស្មោះត្រង់ និងបំពានក្រមសីលធម៌ស្ដង់ដារ ដោយបំពានលើរដ្ឋធម្មនុញ្ញ ជុំវិញការបែកធ្លាយកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។ ចៅក្រមទាំង៩រូបនៃតុលាការធម្មនុញ្ញថៃបានបង្គាប់ឱ្យលោកស្រី Paetongtarn ផ្អាកការបំពេញតួនាទីជានាយករដ្ឋមន្ត្រី ក្នុងសំឡេង ៧ ទល់ ២សំឡេង។ «តុលាការធម្មនុញ្ញជាមួយសំឡេងភាគច្រើន ៧ ទល់នឹង២ បានសម្រេចព្យួរ ចុងចោទ (លោកស្រី Paetongtarn) ពីតំណែងជានាយករដ្ឋមន្ត្រីចាប់តាំងពីថ្ងៃទី១ ខែកក្កដានេះតទៅ រហូតដល់តុលាការធម្មនុញ្ញចេញសាលក្រមសម្រេចចុងក្រោយ»។ នេះជាការបញ្ជាក់របស់តុលាការធម្មនុញ្ញថៃ ក្នុងសេចក្ដីថ្លែងការណ៍មួយ។ តុលាការធម្មនុញ្ញថៃនឹងត្រូវចេញសាលក្រមសម្រេចថាតើត្រូវដក ឬក៏ប្រគល់តំណែងជានាយករដ្ឋមន្ត្រីឱ្យលោកស្រី Paetongtarn […]

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​៖ កម្ពុជាមិនបានលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយនោះឡើយ​ តែបើលាបពណ៌កម្ពុជា កម្ពុជាត្រូវតែតបវិញ

Liny Chan July 1, 2025 01/07/2025

(តាកែវ)៖ ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥នេះ បានគូសបញ្ជាក់ថា កម្ពុជាមិនបានលូកដៃនៅក្នុងកិច្ចការផ្ទៃក្នុង​នយោបាយរបស់ប្រទេសណា​នោះទេ រឿងជម្លោះកើតក្នុងប្រទេសខ្លួន ត្រូវរកដំណោះស្រាយដោយខ្លួនឯង ​ហើយត្រូវបញ្ឈប់ការលាបពណ៌មកលើកម្ពុជា បើមិនដូច្នេះទេ កម្ពុជាត្រូវតែតបទៅវិញ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកឡើងបែបនេះ​ ក្នុងឱកាសសម្តេចអញ្ជើញប្រារព្ធទិវាមច្ឆជាតិ និងលែងកូនត្រី ១.៥លានក្បាល ចូលបឹងទន្លេបាទី នាព្រឹកថ្ងៃទី០១ កក្កដា ឆ្នាំ២០២៥នេះ។ ជុំវិញបញ្ហាជម្លោះនយោបាយដែលកើតឡើងក្នុងប្រទេសថៃរីករាលដាលកាន់តែធំឡើង ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ បានលើកឡើងថា សម្តេចន្លងមកសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ចេញមតិពាក់ព័ន្ធនឹងរឿងនយោបាយ ប៉ុន្តែការសម្រេចចិត្តនយោបាយបញ្ជាស្ថាប័នរដ្ឋ គឺស្ថិតនៅលើនាយករដ្ឋមន្រ្តី។ ហើយការដែលកម្ពុជាបានបញ្ចេញមតិពាក់ព័ន្ធនឹងរឿងនយោបាយរបស់ថៃ គឺជាការឆ្លើយទៅវិញ ចំពោះអ្វីដែលថៃតែងតែចោទប្រកាន់ និងលាបពណ៌មកលើកម្ពុជា។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា «ឥលូវមកចោទថា រាជរដ្ឋាភិបាល ជាពិសេសទៅចោទសម្តេចតេជោ ថាទៅលូកលាន់ផ្ទៃក្នុងនយោបាយរបស់ប្រទេសគេ។ [….] កម្ពុជាមិនបានធ្វើអ្វីទៅលូករឿងផ្ទៃក្នុងរបស់គេ រឿងបក្សយ៉ាងម៉េច ដកអ្នកណា ដាក់អ្នកណា ជារឿងរបស់គេ ប៉ុន្តែរឿងដែលប៉ះពាល់កម្ពុជា […]

កំណត់ត្រាថ្មីសម្រាប់ពិភពលោក! អ្នកវិទ្យាសាស្រ្តរកឃើញប្រភេទជីវៈចម្រុះ ៣ប្រភេទនៅតំបន់ថ្មកំបោរ ក្នុងខេត្តបាត់ដំបង

Liny Chan July 1, 2025 01/07/2025

(បាត់ដំបង)៖ តុកកែ១ប្រភេទ និងជីងចក់២ប្រភេទ ដែលក្រុមអ្នកវិទ្យាសាស្ត្រមួយក្រុម ដែលក្នុងនោះមកពីក្រសួងបរិស្ថាន អង្គការសត្វព្រៃនិងរុក្ខជាតិកម្ពុជា និងសាកលវិទ្យាល័យ La Sierra របស់សហរដ្ឋអាមេរិក រកឃើញនៅតំបន់ភ្នំថ្មកំបោរ ខេត្តបាត់ដំបង ត្រូវបានទទួលស្គាល់ ជាប្រភេទកំណត់ត្រាថ្មីសម្រាប់ពិភពលោក។ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថា បានឱ្យដឹងថា បន្ទាប់ពីមានការសិក្សាស្រាវជ្រាវរួមគ្នា ដោយមានការគាំទ្រពីសហភាពអឺរ៉ុប (EU) តាមរយៈគម្រោង Bcoming កាលពីខែមីនា ឆ្នាំ២០២៤ កន្លងទៅ អ្នកវិទ្យាសាស្រ្ត បានរកឃើញប្រភេទជីវៈចម្រុះចំនួន ត្រូវបានរកឃើញនៅតំបន់ភ្នំថ្មកំបោរ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ប្រទេសកម្ពុជា ហើយបន្ទាប់មក ប្រភេទថ្មីចំនួន៣ ត្រូវបានចាត់ជាកំណត់ត្រាថ្មីសម្រាប់ពិភពលោក រួមមាន៖ ទី១- តុកកែភ្នំកំពីងពួយ (Cyrtodactylus kampingpoiensis) រកឃើញនៅ ភ្នំកំពីងពួយ ភ្នំបាណន់ ភ្នំសំពៅ និងភ្នំខ្ពស់។ kampingpoiensis សរសេរជាភាឡាតាំង មានន័យថាជាភ្នំកំពីងពួយ។ ទី២- ជីងចក់ស្លឹកបាត់ដំបង (Dixonius noctivagus) រកឃើញក្នុងទីតាំងដូចតុកកែភ្នំកំពីងពួយដែរ។ noctivagus ជាភាសាឡាតាំងមានន័យថារកស៊ីនៅពេលយប់។ និងទី៣- ជីងចក់ភ្នំខ្ពស់(Hemiphyllodactylus khpoh)រកឃើញនៅតាមភ្នំថ្មកំបោរភ្នំខ្ពស់ […]

អភិបាលខេត្តកែប ដាក់បទបញ្ជាឲ្យមន្រ្តី និងកងកម្លាំងទាំងអស់ ត្រូវទប់ស្កាត់ការនាំចូលប្រេងឥន្ធនៈ ឧស្ម័ន បន្លែ និងផ្លែឈើពីថៃឲ្យបានដាច់ខាត

Liny Chan July 1, 2025 01/07/2025

(កែប)៖ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប នៅថ្ងៃចន្ទ ទី៣០ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងយុទ្ធនាការត្រៀមបង្ការ ទប់ស្កាត់ និងល្បាតបទល្មើសគ្រប់ប្រភេទ នៅក្នុងភូមិសាស្រ្តខេត្តកែប មានដូចជា បទល្មើស ជលផល និងជាពិសេស ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកែប បានប្រើប្រាស់កម្លាំងសរុប ធនធានសរុប និងមធ្យោបាយក្នុងការអនុវត្តបទបញ្ជាដ៏ម៉ឺងម៉ាត់ បំផុតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បង្ការ ទប់ស្កាត់ការនាំចូលទំនិញ ប្រេងឥន្ធនៈ ឧស្ម័ន បន្លែ ផ្លែឈើមកពីប្រទេសថៃតាមផ្លូវសមុទ្រ។ សូមបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសផ្អាកការនាំចូលប្រេងឥន្ធនៈ និងឧស្ម័នគ្រប់ប្រភេទពីប្រទេសថៃ ចាប់ពីម៉ោង១២យប់ចូលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥។ សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា បណ្ដាក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា មានលទ្ធភាពនាំចូលប្រេងឥន្ធនៈនិងឧស្ម័នពីប្រភពផ្សេង គ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុករបស់ប្រជាពលរដ្ឋយើង កុំថាឡើយត្រឹមមួយខែ ទោះជារៀងរហូតក៏មិនជាបញ្ហា។ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ កងកម្លាំងទាហានជើងទឹកកម្ពុជា បានដេញកប៉ាល់ដឹកប្រេងមួយគ្រឿងរបស់ថៃ ឈ្មោះ «Chetthanabodi […]

ក្រសួងការងារ អបអរសាទរបងប្អូនពលករខ្មែរដែលទើបមកពីប្រទេសថៃជាង ១០០នាក់ ទទួលបានការងារធ្វើភ្លាមៗ នៅខេត្តកំពង់ស្ពឺ

Liny Chan June 30, 2025 30/06/2025

(កំពង់ស្ពឺ)៖ អបអរសាទរពលករខ្មែរដែលទើបត្រឡប់ពីប្រទេសថៃចំនួន ១០៤រូប ទទួលបានការងារធ្វើភ្លាមៗនៅខេត្តកំពង់ស្ពឺ ក្រោមការសម្របសម្រួលពីមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អាជ្ញាធរខេត្ត និងមន្ត្រីពាក់ព័ន្ធផ្សេងៗទៀត គិតត្រឹមថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥នេះ។ បងប្អូនពលករខ្មែរទាំង១០៤នេះ បានចូលធ្វើការក្នុងក្រុមហ៊ុនហ្សេងបួ ហ៊្វូតវែរ សាន់ស៊ីង ក្រុមហ៊ុនជីងយុនស៊ីវ និងក្រុមហ៊ុនបេសវីនជាដើម។ ក្រសួងការងារ បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសបងប្អូនពលករខ្មែរដែលទើបបានវិលត្រឡប់ពីប្រទេសថៃមកកម្ពុជាវិញ ឬមានបំណងវិលត្រឡប់ពីប្រទេសថៃ សូមទំនាក់ទំនង និងចូលសាកសួរព័ត៌មាននៅមណ្ឌលសំចត ឬកន្លែងទទួលពលករនៅតាមច្រកព្រំដែនកម្ពុជា-ថៃ ដើម្បីទទួលបានឱកាសការងារដ៏ច្រើនសន្ធឹកសន្ធាប់នៅកម្ពុជា ក៏ដូចជាការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និងអត្ថប្រយោជន៍នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ដែលជាការគិតគូររបស់រាជរដ្ឋាភិបាល៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អបអរសាទរ! កម្ពុជា ឈ្នះមេដាយសរុប ៩០គ្រឿងច្រើនជាងគេ នៃការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៥

Liny Chan June 30, 2025 30/06/2025

(ភ្នំពេញ)៖ ការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ បានបញ្ចប់ហើយ នៅល្ងាចថ្ងៃទី៣០ ខែមិថុនានេះ ដោយម្ចាស់ផ្ទះកម្ពុជា ដណ្ដើមបានមេដាយច្រើនជាងគេសរុប ៩០គ្រឿង រួមមានមេដាយមាស ៤៨ ប្រាក់ ៣៦ និងសំរឹទ្ធ ៦ ក្រោយដំណើរការប្រកួតរយៈពេល ៣ថ្ងៃកន្លងទៅនៅវិមានពហុកីឡដ្ឋានជាតិ (អូឡាំពិក)។ ពិធីបិទការប្រកួតនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកទេសរដ្ឋមន្ដ្រី កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា និងជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF អាស៊ីអាគ្នេយ៍ និងលោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ព្រមទាំងលោក Ri Yong Son ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF អន្ដរជាតិ ព្រមទាំងប្រតិភូ និងអត្តពលិក ៦ប្រទេសដែលចូលរួមការប្រកួតនេះផងដែរ។ ការប្រកួតនេះមានប្រតិភូ និងអត្តពលិកចូលរួមប្រមាណ ២០០នាក់ មកពី ៦ប្រទេស។ ការប្រកួតធ្វើឡើងពីថ្ងៃទី២៨-៣០ ខែមិថុនា ខណៈជាលទ្ធផល […]