ព័ត៌មានជាតិ

អបអរសាទរ! កម្ពុជា ឈ្នះមេដាយសរុប ៩០គ្រឿងច្រើនជាងគេ នៃការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៥

Liny Chan June 30, 2025 30/06/2025

(ភ្នំពេញ)៖ ការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ បានបញ្ចប់ហើយ នៅល្ងាចថ្ងៃទី៣០ ខែមិថុនានេះ ដោយម្ចាស់ផ្ទះកម្ពុជា ដណ្ដើមបានមេដាយច្រើនជាងគេសរុប ៩០គ្រឿង រួមមានមេដាយមាស ៤៨ ប្រាក់ ៣៦ និងសំរឹទ្ធ ៦ ក្រោយដំណើរការប្រកួតរយៈពេល ៣ថ្ងៃកន្លងទៅនៅវិមានពហុកីឡដ្ឋានជាតិ (អូឡាំពិក)។ ពិធីបិទការប្រកួតនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកទេសរដ្ឋមន្ដ្រី កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា និងជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF អាស៊ីអាគ្នេយ៍ និងលោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ព្រមទាំងលោក Ri Yong Son ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF អន្ដរជាតិ ព្រមទាំងប្រតិភូ និងអត្តពលិក ៦ប្រទេសដែលចូលរួមការប្រកួតនេះផងដែរ។ ការប្រកួតនេះមានប្រតិភូ និងអត្តពលិកចូលរួមប្រមាណ ២០០នាក់ មកពី ៦ប្រទេស។ ការប្រកួតធ្វើឡើងពីថ្ងៃទី២៨-៣០ ខែមិថុនា ខណៈជាលទ្ធផល […]

រដ្ឋាករទឹកក្រុងភ្នំពេញរកចំណូលបានជាង ៨៦លានដុល្លារ នៅឆ្នាំ២០២៤ ខណៈប្រាក់ចំណេញជាង ២១លានដុល្លារ

Liny Chan June 30, 2025 30/06/2025

(ភ្នំពេញ)៖ ក្នុងឆ្នាំ២០២៤ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ទទួលបានចំណូលសរុបចំនួន ៣៤៧ប៊ីលានរៀល ឬប្រមាណជាង៨៦លានដុល្លារ ដែលទទួលបានពីការលក់ស្អាតប្រមាណជាង ២០០លានម៉ែត្រគូប និងទទួលបានប្រាក់ចំណេញជាង ៨៥ប៊ីលានរៀល ឬប្រមាណជាង២១លានដុល្លារ។ ថ្លែងក្នុងមហាសន្និបាតភាគហ៊ុនិកលើកទី១៣ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥នេះ លោក ឯក សុនចាន់ ប្រធានក្រុមប្រឹក្សាភិបាលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឱ្យដឹងថា ទឹកប្រាក់ប្រមាណជាង ៣០ប៊ីលានរៀលនឹងត្រូវបានបែងចែកដល់ម្ចាស់ភាគហ៊ុន ក្នុងនោះ ៤ប៊ីលានរៀល ត្រូវបានបែងចែកដល់ភាគហ៊ុនិក និងជាង២៥ប៊ីលានរៀល ជាភាគលាភរបស់រដ្ឋ ដែលតំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ភាគលាភនេះនឹងត្រូវបានបែងចែកជាសាច់ប្រាក់ជូនភាគហ៊ុនិក ចាប់ពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ និងបញ្ចប់នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ក្នុងចំនួន ៣៥០រៀល ក្នុងមួយភាគហ៊ុន ដូចគ្នាទៅនឹងភាគលាភដែលបានបែងចែកក្នុងឆ្នាំ២០២៣កន្លងមក។ តែបើបើធៀបទៅនឹងឆ្នាំ២០២០ មានការកើនឡើងចំនួន ១.៣ដង ដែលមានចំនួនតែ ២៦២រៀល ក្នុងមួយភាគហ៊ុន។ លោកបានឱ្យដឹងដែរថា កាលពីឆ្នាំ២០២៤កន្លងទៅ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ផលិតទឹកស្អាតបានជាង៣១២ លានម៉ែត្រគូប និងលក់ទឹកស្អាតបានជាង២២៧ លានម៉ែត្រគូប។ ទន្ទឹមគ្នា រដ្ឋាករទឹកបានពង្រីកបណ្តាញចែកចាយបន្ថែមថ្មីបានប្រវែង […]

អភិបាលខេត្តព្រះវិហារ​៖ ប្រជាពលរដ្ឋប្រមាណ ៥ពាន់នាក់ មានការភ័យខ្លាច និងបានបង្ខំចិត្តភៀសខ្លួនមកកាន់មណ្ឌលសុវត្ថិភាពវត្តពោធិ៍ប្រាំពាន់ដើម

Liny Chan June 30, 2025 30/06/2025

(ព្រះវិហារ)៖​ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងលើកឡើងថា ដោយសារការគំរាមកំហែងឈ្លានពានទឹកដីពីកងទ័ពថៃ នៅតំបន់មួយចំនួននៅតាមព្រំដែន បានធ្វើឱ្យប្រជាពលរដ្ឋប្រមាណ ៥០០០នាក់ មានការភ័យខ្លាច បង្ខំចិត្តភៀសខ្លួន​មកស្នាក់នៅបណ្តោះអាសន្នមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម ស្ថិតក្នុងភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែ​ន ខេត្តព្រះវិហារ​។​ ការថ្លែងលើកឡើងបែបនេះរបស់លោកអភិបាលខេត្តព្រះវិហារ ក្នុងឱកាសដែលលោកអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសាលាបឋមសិក្សា១ខ្នង ស្មើនឹង៦បន្ទប់ ស្ថិតក្នុងសាលាបឋមសិក្សាក្រពើ៥ នៅភូមិក្បាលខ្លា ឃុំត្បែងមួយ ស្រុកសង្គមថ្មី នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥​នេះ។​ លោក គីម រិទ្ធី បានថ្លែងថា «សង្រ្គាមមិនអាចធ្វើឱ្យយើងមានឱកាសអភិវឌ្ឍន៍អ្វីៗបាននោះទេ ដោយសារបាញ់គ្នា ដោយសារគេចគ្រាប់ ជាក់ស្តែងបច្ចុប្បន្ននេះនៅពេលដែលយើងមានភាពតានតឹងនៅក្នុងវិស័យយោធា ដែលយើងទទួលការគំរាមកំហែងឈ្លានពានពីកងទ័ពថៃ នៅតំបន់មួយចំនួននៅតាមព្រំដែន ធ្វើឱ្យប្រជាពលរដ្ឋមានការភ័យខ្លាច បានបង្ខំចិត្តភៀសខ្លួន​មកស្នាក់នៅបណ្តោះអាសន្នមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម ប្រមាណ ៥ ០០០នាក់ ក្នុងនោះកូនក្មេងចំនួន ១​ ៥០០នាក់ នេះមិនទាន់ផ្ទុះអាវុធរូបភាពធំផង ប្រជាពលរដ្ឋយើងគេចខ្លួនមកបាត់ទៅហើយ ដូច្នេះសង្គ្រាមមានផលអវិជ្ជមានច្រើនណាស់»។​ ជាមួយគ្នានេះ លោកអភិបាល​ខេត្តព្រះវិហារ ថ្លែងអំណរគុណចំពោះវិរៈជនរបស់យើង វិរៈកងទ័ពរបស់យើងដែលកំពុងឈរជើងនៅសមូរភូមិមុខ ដែលកំពុងតែការពារទឹកដីរបស់យើងនៅសមូរភូមិមុខ សូមបួងសួងវត្ថុស័ក្កិសិទ្ធ ក្នុងលោក […]

កម្ពុជាត្រូវការកម្លាំងពលកម្មប្រមាណជាង ២៥ម៉ឺនកន្លែង, ការងារកំពុងស្វាគមន៍ពលរដ្ឋខ្មែរមកពីប្រទេសថៃ ជាមួយអត្ថប្រយោជន៍ជាច្រើនដែលរដ្ឋផ្ដល់ជូន 

Liny Chan June 30, 2025 30/06/2025

(ភ្នំពេញ)៖ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថាកម្ពុជាត្រូវការកម្លាំងពលកម្មប្រមាណជាង ២៥ម៉ឺនកន្លែង កំពុងស្វាគមន៍ពលរដ្ឋខ្មែរមកពីប្រទេសថៃ រួមជាមួយអត្ថប្រយោជន៍ជាច្រើនដែលរដ្ឋផ្ដល់ជូន។ សម្រាប់ការងារ ២៥ម៉ឺនកន្លែងនេះ លោក ស៊ុន មេសា បានគូសបញ្ជាក់ថាយើងគិតតែពីក្រុមហ៊ុន រោងចក្រ សហគ្រាស ដែលបានចុះបញ្ជីតែប៉ុណ្ណោះ ដោយមិនបានរាប់បញ្ចូលទាំងអាជីវកម្មលក្ខណៈគ្រួសារ តាមស្រុក តាមភូមិផងទេ។ ក្នុងកិច្ចសម្ភាសជាមួយអង្គភាពព័ត៌មាន Fresh News, លោក ស៊ុន មេសា បានលើកឡើងពីមូលហេតុនានាដែលនាំឱ្យពលរដ្ឋខ្មែរ ទៅធ្វើការនៅឯប្រទេសថៃ ដ្បិតកាលពី២០ឆ្នាំមុន យើងទទួលស្គាល់ថាសេដ្ឋកិច្ចកម្ពុជាពិតជានៅលំបាក ប្រាក់ខែគោលរបស់កម្មករយើង ៤០ដុល្លារ ៥០ដុល្លារ រីឯប្រទេសថៃមានការអភិវឌ្ឍលឿនជាងយើង ទាំងផ្នែកបច្ចេកទេសកសិកម្ម បច្ចេកទេសឧស្សាហកម្ម។ ក៏ប៉ុន្តែពេលនេះ ការងារនៅក្នុងប្រទេសកម្ពុជាវិញ ចំពោះប្រាក់ខែគោល ទាបបំផុត២០៨ដុល្លារ ហើយបើបងប្អូនមើលតាមការផ្សព្វផ្សាយរបស់ក្រុមហ៊ុន រោងចក្រសហគ្រាស ដែលលើកប៉ាណូភាគច្រើនគឺ៣៥០ដុល្លារ ក្នុងមួយខែ។ ជាមួយគ្នានេះ លោក ស៊ុន​ មេសា ក៏បានរំលេចពីកិច្ចគាំពារសង្គម ដែលរដ្ឋផ្ដល់ជូនដល់ពលរដ្ឋខ្មែរ រួមមាន របបសន្តិសុខសង្គម, ប្រាក់ចូលនិវត្តន៍ជាអាទិ៍៕ ផ្ដល់សិទ្ធិដោយ៖ […]

TOP NEWS: សម្តេចតេជោ ហ៊ុន សែន៖ «ថៃនៅតែចិញ្ចឹមចិត្ត និងមហិច្ចតាចង់បានទឹកដីកម្ពុជា»

Liny Chan June 30, 2025 30/06/2025

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានប្រកាសតាមបណ្តាញសង្គមផ្លូវការរបស់សម្តេច ដោយបញ្ជាក់ជាមួយចំណងជើងថា «ថៃនៅតែចិញ្ចឹមចិត្ត និងមហិច្ចតាចង់បានទឹកដីកម្ពុជា» ហើយដូច្នេះហើយសូមប្រកាសឲ្យជនរួមជាតិខ្មែរយើងទាំងអស់ ត្រូវរួបរួមគ្នាជាចលនាជាតិនិយមតែមួយ ដោយប្រុងប្រយ័ត្នជាប់ជានិច្ច ត្រូវត្រៀមខ្លួនជាប់ជានិច្ច ដើម្បីទប់ទល់ប្រឆាំងវៃបំបាក់ឧបាយកល ដ៏សែនខ្មៅកខ្វក់របស់ថៃ ដែលចិញ្ចឹមចិត្ត និងមហិច្ចតាចង់លេបទឹកដីខេត្តមួយចំនួនរបស់កម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បង្ហាញខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ ថៃនៅតែចិញ្ចឹមចិត្ត និងមហិច្ចតាចង់បានទឹកដីកម្ពុជា ! អ្នកនយោបាយជ្រុលនិយមថៃ សុិនធិ លឹមថងគុល បាននិយាយយ៉ាងច្បាស់ៗថា ប្រសិនបើគាត់ឈ្នះឆ្នោតដឹកនាំប្រទេសមានអំណាចពេញដៃ នឹងលើកកងទ័ពវាយប្រហារចូលទឹកដីកម្ពុជា យកខេត្តមួយចំនួនរបស់កម្ពុជាដូចជា បាត់ដំបង សៀមរាប បន្ទាយមានជ័យ ព្រះវិហារ និងកោះគុជ ហើយអាចរហូតដល់រាជធានីភ្នំពេញទៀតផង។ នេះជាសំដីរបស់ ស៊ិនធិ លឹមថងគុល ដែលនិយាយភាសាថៃ៖ «អាហ៊ុនសែនមហាតេជោ អ្នកឯងសំណាងល្អដែលអញ ស៊ិនធិ លឹមថងគុល ដែលអញអត់មានអំណាច ប្រសិនបើអញមានអំណាចវិញ ថ្ងៃនេះ បាត់ដំបង សៀមរាប សិរីសោភណ្ឌ អញនឹងដណ្តើមយកមក ហើយស្អែកអញនឹងទៅយកព្រះវិហារ […]

ក្រសួងធនធានទឹក និងឧតុនិយម៖ ក្នុងសប្តាហ៍នេះ ភ្លៀងនឹងបន្តធ្លាក់លាយឡំ ជាមួយនឹងផ្គររន្ទះ និងខ្យល់កន្ត្រាក់ ស្ទើរទូទាំងប្រទេស

Liny Chan June 30, 2025 30/06/2025

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញព្រឹត្តិបត្រព័ត៌មាន ស្តីពី ការព្យាករធាតុអាកាសប្រចាំសប្តាហ៍ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥។ នេះបើតាមព្រឹត្តិបត្រព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា សម្ពាធទាបដែលគ្របដណ្តប់លើសមុទ្រចិនខាងត្បូង មានឥទ្ធិពលលើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ និងលើរបបខ្យល់មូសុងនិរតី និងព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះ នឹងធ្វើឱ្យចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥៖ ១៖ តំបន់វាលទំនាប៖ សីតុណ្ហភាពមធ្យមអប្បបរមា២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៣°C។ ខេត្តកំពង់ធំ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង តាកែវ កណ្តាល សៀមរាប និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៣០%។ ២៖ តំបន់ខ្ពង់រាប៖ សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៣°C។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ […]

នាយកដ្ឋានពាណិជ្ជកម្មថៃ ព្រមានថា ប្រទេសថៃនឹងខាតចំណូលជិត ២ពាន់លានដុល្លារ បើការបិទព្រំដែនបន្តដល់ចុងឆ្នាំ

Liny Chan June 30, 2025 30/06/2025

(បាងកក)៖ នាយកដ្ឋានពាណិជ្ជកម្មនៃប្រទេសថៃ (DFT) ថ្មីៗនេះ បានព្រមានថា ប្រសិនបើច្រកព្រំប្រទល់ថៃ-កម្ពុជា បន្តបិទរហូតដល់ចុងឆ្នាំនេះ ថៃមុខជានឹងត្រូវខាតបង់ជាង ៦០ពាន់លានបាត ឬស្មើនឹង១.៨៤ពាន់លានដុល្លារអាមេរិក ក្នុងការធ្វើពាណិជ្ជកម្មឆ្លងព្រំដែន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Bangkok Post នាថ្ងៃចន្ទ ទី៣០ ខែមិថុនា ឆ្នាំ២០២៥។ អគ្គនាយិកា DFT លោកស្រី Arada Fuangtong បាននិយាយថា ប្រសិនបើព្រំប្រទល់បន្តបិទចាប់ខែមិថុនា រហូតដល់ខែធ្នូ ការខាតបង់ប្រាក់ចំណូលពីការនាំចេញទំនិញរបស់ថៃ ត្រូវបានប៉ាន់ប្រមាណថា អាចមានទំហំលើស៦០ពាន់លានបាត។ តួលេខនេះ គឺផ្អែកលើការធ្វើពាណិជ្ជកម្មឆ្លងព្រំដែនសរុប កាលពីឆ្នាំ២០២៤ ដែលមានទំហំ១៧៥ពាន់លានបាត ឬស្មើនឹង៥.៣៨ពាន់លានដុល្លារអាមេរិក រវាងថៃនិងកម្ពុជា ដោយក្នុងនោះការនាំចេញមានទំហំប្រមាណ ១៤២ពាន់លានបាត (៤.៣៦ពាន់លានដុល្លារអាមេរិក) ឬស្មើនឹងជាមធ្យម ១១.៨ពាន់លានបាត (៣៦២លានដុល្លារអាមេរិក) ក្នុងមួយខែៗ។ លោកស្រី Arada បានបន្ថែមថា អំឡុងរយៈពេល៥ខែដំបូងនៃឆ្នាំនេះ ការនាំចេញសរុបរបស់ថៃទៅកាន់កម្ពុជា មានទំហំ១៤៦ពាន់លានបាត (៤.៤៩ពាន់លានដុល្លារអាមេរិក) ដែលជាកំណើន ៨.៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ក្នុងនោះការនាំចេញតាមព្រំដែន មានទំហំ៦៣.១ពាន់លានបាត (១.៩៤ពាន់លានដុល្លារអាមេរិក) […]

អ៊ីស្រាអែល បញ្ជាឲ្យជម្លៀសពលរដ្ឋនៅភាគខាងជើងហ្គាហ្សា ខណៈលោក ត្រាំ អំពាវនាវឱ្យបញ្ចប់សង្គ្រាម

Liny Chan June 30, 2025 30/06/2025

(ហ្គាហ្សា)៖ យោធាអ៊ីស្រាអែល នៅថ្ងៃអាទិត្យនេះ បានបញ្ជាឲ្យជនជាតិប៉ាឡេស្ទីនជម្លៀសខ្លួនចេញពីតំបន់នានានៅភាគខាងជើងនៃតំបន់ហ្គាហ្សា មុនពេលមានការប្រយុទ្ធគ្នាកាន់តែខ្លាំងក្លាប្រឆាំងនឹងក្រុមហាម៉ាស់ ខណៈដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឲ្យមានការបញ្ចប់សង្គ្រាម ចំពេលមានកិច្ចខិតខំប្រឹងប្រែងជាថ្មីដើម្បីសម្រុះសម្រួលបទឈប់បាញ់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥។ កាលពីព្រឹកព្រលឹមថ្ងៃអាទិត្យ លោក ត្រាំ បានសរសេរនៅលើបណ្ដាញសង្គម Truth Social របស់លោកថា «ចូរបង្កើតកិច្ចព្រមព្រៀងនៅហ្គាហ្សា, យកចំណាប់ខ្មាំងត្រឡប់មកវិញ»។ ទន្ទឹមនឹងនេះ យោធាអ៊ីស្រាអែលបានចេញសេចក្ដីថ្លែងការណ៍ និងផ្ញើសារទៅកាន់អ្នកស្រុកជាច្រើននាក់ ដោយជំរុញឲ្យប្រជាជននៅភាគខាងជើងនៃតំបន់នេះ ឆ្ពោះទៅកាន់ភាគខាងត្បូងទៅកាន់តំបន់ Al-Mawasi ក្នុងទីក្រុង Khan Younis ដែលអ៊ីស្រាអែលបានកំណត់ថាជាតំបន់មនុស្សធម៌។ មន្ត្រីប៉ាឡេស្ទីន និងអង្គការសហប្រជាជាតិ បានអះអាងថា គ្មានកន្លែងណាមួយនៅហ្គាហ្សាមានសុវត្ថិភាពនោះទេ។ យោធាអ៊ីស្រាអែលបានព្រមានថា «កងកម្លាំងការពារ (អ៊ីស្រាអែល) កំពុងប្រតិបត្តិការដោយកម្លាំងខ្លាំងក្លានៅក្នុងតំបន់ទាំងនេះ ហើយប្រតិបត្តិការយោធាទាំងនេះនឹងកើនឡើងកាន់តែខ្លាំងក្លា និងពង្រីកទៅទិសខាងលិចឆ្ពោះទៅកាន់កណ្តាលទីក្រុង ដើម្បីបំផ្លាញសមត្ថភាពរបស់អង្គការភេរវករ»។ បទបញ្ជាជម្លៀសនេះ គ្របដណ្តប់លើតំបន់ Jabalia និងសង្កាត់ភាគច្រើននៃទីក្រុងហ្គាហ្សា។ ក្រុមគ្រូពេទ្យ និងអ្នកស្រុកបាននិយាយថា ការទម្លាក់គ្រាប់បែករបស់យោធាអ៊ីស្រាអែល បានកើនឡើងខ្លាំងនៅព្រឹកព្រលឹមថ្ងៃអាទិត្យនៅទីក្រុង Jabalia ដោយបានបំផ្លាញផ្ទះជាច្រើនខ្នង និងសម្លាប់មនុស្សយ៉ាងតិច […]

ដូណាល់ ត្រាំ បង្ហើបថា លោកមានក្រុមមនុស្សមានទ្រព្យសម្បត្តិខ្ពស់ ចង់ទិញ TikTok នៅសហរដ្ឋអាមេរិក

Liny Chan June 30, 2025 30/06/2025

(បរទេស)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថ្លែងតាមរយៈកញ្ចក់ទូរទស្សន៍ Fox News ថា លោកមានក្រុមមនុស្សមានទ្រព្យសម្បត្តិខ្ពស់ ចង់ទិញ TikTok នៅសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។ លោកថ្លែងបែបនេះនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ទៅកាន់បណ្ដាញព័ត៌មាន Fox News ដោយបានបន្ថែមថា លោកបានរកឃើញអ្នកទិញកម្មវិធី TikTok សម្រាប់ទីផ្សារសហរដ្ឋអាមេរិកហើយ។ លោកបញ្ជាក់ថា វាជា «ក្រុមមនុស្សមានទ្រព្យសម្បត្តិខ្ពស់ណាស់» ដែលមានការចាប់អារម្មណ៍ចង់ទិញកម្មវិធីនេះ។ លោកនិយាយថា «ខ្ញុំបានរកឃើញអ្នកទិញ TikTok ហើយ។ នេះគឺជាក្រុមមនុស្សមានទ្រព្យសម្បត្តិខ្ពស់ ដែលយើងនឹងប្រកាសឈ្មោះពួកគេក្នុងរយៈពេលប្រហែលពីរសប្តាហ៍ខាងមុខ»។ លោកត្រាំក៏បានបញ្ជាក់ផងដែរថា ការលក់ TikTok នេះ នឹងត្រូវការការយល់ព្រមពីក្រុមហ៊ុន ByteDance ដែលជាម្ចាស់កម្មវិធី TikTok នៅប្រទេសចិន និងអាជ្ញាធរចិនផងដែរ។ លោកសង្ឃឹមថា លោក ស៊ី ជីនពីង ប្រធានាធិបតីចិននឹងសហការជាមួយ ក្នុងការអនុញ្ញាតឲ្យមានការទិញលក់នេះកើតមានឡើង។ ដូចតាមរបាយការណ៍របស់ Financial Times និង […]

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះជនអគតិដែលយករូបវីដេអូ សម្ដេចតេជោ ហ៊ុន សែន កាត់តជាមួយសំឡេងក្លែងបន្លំ ដោយប្រើប្រាស់បញ្ញាសិប្បនិម្មិត AI

Liny Chan June 30, 2025 30/06/2025

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះជនអគតិដែលបានយករូបវីដេអូនៃការសំណេះសំណាលរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជាមួយមន្ត្រីរាជការខេត្តព្រះវិហារ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ទៅកាត់តជាមួយសំឡេងក្លែងបន្លំដោយប្រើប្រាស់បញ្ញាសិប្បនិម្មិត។ ការបង្កើតវីដេអូក្លែងបន្លំបែបនេះ ជាការបង្កើតព័ត៌មានមិនពិត និងជាអំពើទុច្ចរិតដែលមិនគួរអនុញ្ញាតឱ្យកើតមាន លើបណ្ដាញសង្គមឌីជីលគ្រប់ប្រភេទ ហើយជនបង្កត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។ កន្លងមក ក.ប.ទ. ធ្លាប់បានជូនដំណឹងឱ្យសាធារណជនទាំងអស់ ប្រុងប្រយ័ត្នអំពីករណីឆបោកដោយប្រើប្រាស់បញ្ញាសិប្បនិម្មិតក្លែងបន្លំជាសំឡេង សមាជិកក្រុមគ្រួសារឬមិត្តភក្ដិ។ ដូចគ្នានេះ ក.ប.ទ. សូមអំពាវនាវដល់សាធារណជនទាំងអស់ មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះវីដេអូ សំឡេង និងរូបភាពទាំងឡាយដែលមានសភាពខុសប្រក្រតី ហើយត្រូវផ្ទៀងផ្ទាត់ដំណឹងដែលទទួលបានជាមួយនឹងប្រភពផ្លូវការរបស់ក្រសួង ស្ថាប័នរដ្ឋ និងស្ថាប័នសារព័ត៌មានផ្លូវការ។ ទន្ទឹមនេះ ក.ប.ទ. សូមអំពាវនាវដល់គ្រប់ថ្នាលទំនាក់ទំនងឌីជីថល និងអ្នកបង្កើតមាតិកាឌីជីថល ចូលរួមលុបបំបាត់វីដេអូក្លែងបន្លំនេះ និងគ្រប់ព័ត៌មានក្លែងក្លាយ និងចាត់វិធានការម៉ឺងម៉ាត់ចំពោះជនដែលបានប្រព្រឹត្ត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News