ព័ត៌មានជាតិ

៥ខែឆ្នាំ២០២៥នេះ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរអន្តរជាតិ ៥២ម៉ឺននាក់ កើនឡើង ១១.៧១%

Liny Chan June 11, 2025 11/06/2025

(ភ្នំពេញ)៖ លោក ថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ (គ.អ.ទ.ស.) បានថ្លែងបញ្ជាក់ថា ឆ្នាំ២០២៤ ខេត្តសៀមរាប បានទទួលទេសចរអន្តរជាតិ ចំនួន ១,០២៣ ៦៨៨ នាក់ កើនឡើង ២៨.២៧% ដោយឡែកសម្រាប់រយៈពេល ៥ខែ ឆ្នាំ២០២៥នេះ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរអន្តរជាតិ ៥២ម៉ឺននាក់ កើនឡើង ១១.៧១ % ធៀបនឹងរយៈពេលដូចគ្នា​ក្នុងឆ្នាំ២០២៤។ លោក ថោង ខុន បានថ្លែងយ៉ាងដូចនេះនាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥នេះ នាឱកាសអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ​គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ដើម្បីផ្សព្វផ្សាយសេចក្តី​សម្រេចស្តីពី​ការអនុវត្តវិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ ខេត្តសៀមរាប ឆ្នាំ២០២៥ ដោយមានការចូលរួមពីលោក ហួត ហាក់ រដ្ឋមន្ត្រី​​ក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.អ.ទ.ស និងមានលោក លោកស្រី សមាជិក សមាជិកានៃ គ.អ.ទ.ស ស្ថាប័ន អង្គភាព អាជ្ញាធរពាក់ព័ន្ធ និងផ្នែកឯកជន សរុបប្រមាណ ១៥០នាក់ នៅទីស្ដីការគណៈរដ្ឋមន្រ្តី។ […]

អនុប្រធានសុរិយោដីខណ្ឌសែនសុខ ដែលបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់នារី២នាក់ កំពុងស្ថិតក្រោមចំណាត់ការរបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ

Liny Chan June 11, 2025 11/06/2025

(ភ្នំពេញ)៖ អនុប្រធានសុរិយោដីខណ្ឌសែនសុខម្នាក់ឈ្មោះ ថង សុវណ្ណារ៉ា ដែលបើកបររថយន្ដក្នុងស្ថានភាពស្រវឹង បង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យនារី២នាក់ស្លាប់ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។ ក្រោយបញ្ជូនដល់សាលាដំបូងរាជធានីភ្នំពេញលោក ថង សុវណ្ណារ៉ា កំពុងស្ថិតក្រោមចំណាត់ការនៃការសួរនាំរបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥នេះ។ សូមជម្រាបថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅយប់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ រវាងរថយន្ដឡង់គ្រីស័រ ពាក់ផ្លាកលេខរដ្ឋ17 2-0304 បុកជាមួយម៉ូតូមួយគ្រឿង ម៉ាក Honda Click ពាក់ផ្លាកលេខភ្នំពេញ​1LK-2865 តាមបណ្ដោយផ្លូវហាណូយ ស្ថិតក្នុងខណ្ឌសែនសុខ។ របាការណ៍សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា ភាគីខាងរថយន្តបើកបរតាមបណ្ដោយផ្លូវ​ហាណូយ​ ក្នុងទិសដៅ​ពីត្បូងទៅជើង ហើយបានបត់ឆ្វេងបណ្ដាលឲ្យបុកម៉ូតូដែលបើកបរដោយនារី២នាក់ បណ្តាលឲ្យស្លាប់ម្នាក់ភ្លាម​ៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ ក្រោយបុកហើយអ្នកបើកបរថយន្ត​ឡង់គ្រីស័រ នោះបែរជារត់គេចចេញកន្លែងកើត ហើយត្រូវបាន​សមត្ថកិច្ច​ដេញឃាត់បាននៅលើផ្លូវ២០១១​ ក្នុងសង្កាត់​គោកឃ្លាង​ ខណ្ឌ​សែនសុខ​ រាជធានីភ្នំពេញ។ ពេលឃាត់ខ្លួនបាន សមត្ថកិច្ចបានវាស់ជាតិអាកុល រកឃើញថា អ្នកបើករថយន្តរូបនេះមានកម្រិតជាតិស្រវឹងរហូតដល់ជាង ១,៨មីល្លីក្រាមក្នុងមួយលីត្រខ្យល់។ ក្រោយកើតហេតុសមត្ថកិច្ច ជំនាញចរាចរណ៍ផ្លូវគោក ​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ វាស់វែងយកម៉ូតូរួមទាំងរថយន្តរក្សាទុក និងប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី​៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

សិស្សសាលាត្រូវបានភាគីកម្ពុជា-ថៃ អនុញ្ញាតឲ្យចេញ-ចូលនៅច្រកទ្វារប៉ោយប៉ែត ម៉ោង៦ព្រឹកដើម្បីឲ្យទាន់បើកសិក្សា 

Liny Chan June 11, 2025 11/06/2025

(បន្ទាយមានជ័យ)៖ ច្រកទ្វារព្រំដែនអន្ដរជាតិប៉ោយប៉ែត ក្នុងភូមិសាស្ដ្រខេត្តបន្ទាយមានជ័យ ត្រូវបានអាជ្ញាធរកម្ពុជា-ថៃ សម្របសម្រួលគ្នាផ្ដល់ការអនុញ្ញាតឲ្យសិស្សានុសិស្សអាចចេញ-ចូល មុនម៉ោង៨ព្រឹក ដើម្បីបញ្ចៀសការខកម៉ោងចូលរៀន។ ក្រោយការឯកភាពគ្នារវាងភាគីទាំងពីរ ច្រកទ្វារអន្ដរជាតិប៉ោយប៉ែត បានបើកនៅម៉ោង៦ព្រឹក ដើម្បីបង្កលក្ខណៈងាយស្រួលដល់សិស្សានុសិស្សអាចឆ្លងកាត់ ទាន់ម៉ោងសិក្សារបស់ពួកគេ។ ការសម្រេចផ្លាស់ប្តូរពេលវេលា (បើកម៉ោង៨ព្រឹក បិទម៉ោង៤ល្ងាច) ឆ្លងកាត់ព្រំដែនជាឯកតោភាគីរបស់ថៃ នៅច្រក ទ្វារ អន្តរជាតិប៉ោយប៉ែតនោះ ធ្វើបង្ក ការ លំបាក និងប៉ះពាល់ដល់សិស្សដែល ឆ្លងកាត់ ព្រំដែនសិក្សាទាំងនៅខាងកម្ពុជា និងខាងថៃ។ ដើម្បីដោះស្រាយបញ្ហានេះ នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ ឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា នាយករងទីចាត់ការការងារព្រំដែន អគ្គបញ្ជាការប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ បានដឹកនាំគណប្រតិភូកម្ពុជា មានលោកអភិបាលក្រុងប៉ោយប៉ែត និងសមត្ថកិច្ចប្រចាំការ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ជួបសំណេះសំណាលជាមួយភាគីថៃ ដឹកនាំដោយលោកវរសេនីយ៍ឯក ប្រាក់ធីវ៉ាត់ ផើងប្រាភ័ត្ត មេបញ្ជាការរងកងកម្លាំងបូព៌ា ដើម្បីសម្របសម្រួលដល់ការចេញ-ចូលរបស់សិស្សានុសិស្សកម្ពុជា ដែលស្នាក់នៅក្នុងផ្សាររោងគ្លឿ ប្រទេសថៃ ឲ្យបានចូល-ចេញនៅវេលាម៉ោង ០៦៖០០នាទីព្រឹក ទាំងសិស្សានុសិស្ស ដែលចូលមកសិក្សានៅប្រទេសកម្ពុជា និងសិស្សានុសិស្សដែលចូល ទៅសិក្សានៅប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ តាមរយៈការជជែកនេះភាគីកម្ពុជា […]

៤ខែដើមឆ្នាំ សុខភាពនៃការនាំចេញក្នុងវិស័យកាត់ដេររបស់កម្ពុជា នៅតែមានភាពល្អប្រសើរដោយកើនឡើង ៤,៥ពាន់លានដុល្លារអាម៉េរិក បើទោះបីជាបរិបទសេដ្ឋកិច្ចសកលមានភាពមិនច្បាស់លាស់

Liny Chan June 11, 2025 11/06/2025

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ តម្លៃនៃការនាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូបរបស់កម្ពុជា គិតត្រឹមខែមេសា ឆ្នាំ២០២៥ មានតម្លៃប្រមាណ ៤,៥ពាន់លានដុល្លារអាម៉េរិក ឬកើនឡើងប្រមាណ ២១,៩% ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ខណៈដែលតម្លៃនៃការនាំចេញសរុបសម្រាប់គ្រប់មុខផលិតផលរបស់កម្ពុជា គិតត្រឹមខែមេសា ឆ្នាំ២០២៥ មានតម្លៃប្រមាណ ៩,៣ពាន់លានដុល្លារអាម៉េរិក ឬកើនឡើងប្រមាណ ១៥,៥% ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ក្នុងនោះ ការនាំចេញទៅអាម៉េរិក កើនឡើង ២៦,៧% ការនាំចេញទៅជប៉ុន កើនឡើង ២១,៨% ការនាំចេញទៅអឺរ៉ុប កើនឡើង ២១,៧% ការនាំចេញទៅអាស៊ាន កើនឡើង ១៩,១% ហើយការនាំចេញទៅចក្រភពអង់គ្លេស កើនឡើង ១១,៤%។ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យដដែលរូបនេះ។ ជាមួយគ្នានេះ លោក ស៊ុន មេសា បានអបអរសាទរដល់បងប្អូនកម្មករ និងនិយោជករបស់យើងទាំងអស់ដែលបានរួមគ្នាយ៉ាងល្អជាមួយរាជរដ្ឋាភិបាល និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីសម្រេចកិច្ចការងារដ៏ប្រពៃសម្រាប់សង្គមជាតិ មាតុភូមិកម្ពុជា ហើយលោកកីបានអំពាវនាវឱ្យបងប្អូនកម្មករបន្តជឿជាក់លើក្រសួងការងារដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការសម្របសម្រួល និងឈរនៅជាមួយបងប្អូនគ្រប់ពេលវេលា ព្រមទាំងគិតគូរប្រយោជន៍ជូនបងប្អូនកម្មករ និងនិយោជកជានិច្ច៕ ផ្ដល់សិទ្ធិដោយ៖ […]

សម្តេចមហាបវរធិបតី និងប្រធានាធិបតីបារាំង Emanuel Macron ជួបពិភាក្សាការងារ

Liny Chan June 11, 2025 11/06/2025

(នីស, បារាំង)៖ នៅល្ងាចថ្ងៃអង្គារ ទី១០ ខែមិថុនា ឆ្នាំ២០២៥ មុននឹងបញ្ចប់ការងារនិវត្តន៍មកមាតុភូមិវិញនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោក Emmanuel MACRON ប្រធានាធិបតីបារាំង នៅទីក្រុងនីស ប្រទេសបារាំង។  សម្តេចបវរធិបតី បានលើឡើងថា បារាំងជាមិត្តល្អរបស់កម្ពុជា ហើយប្រទេសយើងទាំងពីរកំពុងធ្វើការជាមួយគ្នា ដើម្បីឈានទៅការតម្លើងកម្រិតនៃទំនាក់ទំនងការទូតទៅជា ភាពជាដៃគូយុទ្ធសាស្ត្រ (Strategic Partnership) នៅពេលឆាប់ៗខាងមុខ។ សម្តេចបានអរគុណមិត្តបារាំងដែលបានគាំទ្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ សម្រាប់កិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី លើកទី២០ នៅឆ្នាំ២០២៦។ សម្តេចនឹងរង់ចាំស្វាគមន៍វត្តមានរបស់ប្រធានាធិបតីបារាំង Emanuel Macron នៅកម្ពុជានៅពេលនោះផងដែរ៕ ផ្ដល់សិទ្ធិដោយ៖​ Fresh News

BREAKING: ការប្តឹងទៅ ICJ មិនដកថយឡើយ, រាជរដ្ឋាភិបាល​បង្កើតគណៈកម្មការរៀបចំឯកសារប្តឹងទៅតុលាការ​យុត្តិ​ធម៌​អន្តរជាតិ ក្នុងវិវាទព្រំដែនជាមួយថៃ នៅតំបន់មុំបី ប្រាសាទតាមាន់ធំ តាមាន់តូច និងតាក្របី

Liny Chan June 10, 2025 10/06/2025

(ភ្នំពេញ)៖ ការប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុងឡាអេ ប្រទេស​ហូឡង់ ក្នុងវិវាទព្រំដែនជាមួយប្រទេសថៃ មិនត្រូវបានដកថយនោះឡើយ។ នៅពេលនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចបង្កើតគណៈកម្មការរៀបចំឯកសារ ដើម្បីប្តឹងទៅតុលាការ​យុត្តិ​ធម៌​អន្តរជាតិ ក្នុងវិវាទព្រំដែនជាមួយថៃ នៅតំបន់មុំបី ប្រាសាទតាមាន់ធំ តាមាន់តូច និងតាក្របី។

អ្នកនាំពាក្យក្រសួងការពារជាតិ៖ សកម្មភាពបុគ្គល អែម ពិសិដ្ឋ ដែលក្លែងជាកងទ័ពជួរមុខ និងផលិតវីដេអូបំបាក់ទឹកចិត្តកងទ័ព គឺជាទង្វើខុសច្បាប់ដ៏ធ្ងន់ធ្ងរបំផុត មិនអាចលើកលែងបានឡើយ​

Liny Chan June 10, 2025 10/06/2025

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងបញ្ជាក់ឱ្យដឹងថា ការសម្តែងគ្រងឯកសណ្ឋានកងទ័ពក្លែងក្លាយ និងសកម្មភាពនានា​ដែលធ្វើឱ្យប៉ះពាល់ដល់កងទ័ពរបស់ បុគ្គល អែម ពិសិដ្ឋ គឺជាទង្វើខុសច្បាប់ដ៏ធ្ងន់ធ្ងរបំផុត ដែលត្រូវតែមានវិធានការ មិនអាចលើកលែងបាន។ នាយឧត្តមសេនីយ៍ ឈុំ សុជាត បានបញ្ជាក់ឱ្យដឹងថា នាថ្មីៗនេះ មានការក្លែងធ្វើជាទាហានជួរមុខ ដោយបុគ្គលឈ្មោះ អែម ពិសិដ្ឋ ភេទប្រុស អាយុ៣៧ឆ្នាំ ហើយបានផលិតវីដេអូបង្ហោះតាមគណនី TikTok ឈ្មោះ Amy Richard310 និងហ្វេសប៊ុកឈ្មោះ Piseth PG EM ដើម្បីញុះញង់បំបាក់ទឹកចិត្តកងទ័ព ធ្វើឱ្យសាធារណជន​ជាច្រើនមាន​ការយល់ច្រឡំ។ ជាក់ស្តែងបុគ្គលឈ្មោះ អែម ពិសិដ្ឋ នេះ មិនមែនជាយោធិននោះទេ។ រូបគេគឺជាសកម្មជនក្រុមប្រឆាំង ដែលមានតួនាទីជាប្រធានបណ្តាញយុវជនកម្ពុជាសកប្រចាំប្រទេសថៃ ហើយមានស្រុកកំណើតនៅ ភូមិចំការអណ្តូង ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម។ នាយឧត្តមសេនីយ៍ ឈុំ សុជាត បានបញ្ជាក់ដូចនេះទៀតថា «ការសម្តែងគ្រងឯកសណ្ឋានកងទ័ពក្លែងក្លាយ និងសកម្មភាពនានារបស់បុគ្គលនេះ ដែលធ្វើឱ្យប៉ះពាល់ដល់កងទ័ព […]

ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងថៃ មានទំហំទឹកប្រាក់ជិត ២ពាន់លានដុល្លារ នៅ៥ខែដំបូងឆ្នាំ២០២៥

Liny Chan June 10, 2025 10/06/2025

(ភ្នំពេញ)៖ ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងថៃ មានទំហំទឹកប្រាក់១.៨ពាន់លានដុល្លារ កើនឡើង៨.៣% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុនដែលមានទំហំ១.៧ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។ យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កម្ពុជានាំចេញទំនិញទៅប្រទេសថៃក្នុងទំហំទឹកប្រាក់ ៣៩៥ លានដុល្លារ កើនឡើង១.១% ខណៈថៃនាំចេញ ចូលមកកម្ពុជាវិញមានតម្លៃ ១.៤ពាន់លានដុល្លារ កើនឡើង​១០.៤%។ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ប្រាប់បណ្តាញ Fresh News នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះថា កន្លងមក​ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងថៃ គឺមានភាពល្អប្រសើរ និងមានការកើនឡើងជារៀងរាល់ឆ្នាំ។ បើទោះបីជាកម្ពុជានាំចេញទៅថៃតិចជាង ថៃនាំចូលមកកម្ពុជាក្តី ប៉ុន្តែថៃក៏ជាទីផ្សារសំខាន់មួយរបស់កម្ពុជា ដែលបានស្រូបយកទំនិញមិនទាន់កែច្នៃ និងពាក់កណ្តាលកែច្នៃ ជាពិសេសទំនិញដែលផលិត ដោយកសិករនៅតាមព្រំដែន។ អ្នកឧកញ៉ា លឹម ហេង បានកត់សម្គាល់ថា បើទោះបីជា កើតមានព្រឹត្តិការណ៍នៃការប្រឈមមុខដាក់គ្នារឿងព្រំដែនក៏ដោយ ប៉ុន្តែមិនទាន់មានផលប៉ះពាល់ធំដុំ ដល់ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅឡើយ គឺមានការប៉ះពាល់តិចតួច​។ […]

អ្នកនាំពាក្យការបរទេស៖ វិធីរបស់ថៃ មិនបានធ្វើឱ្យកម្ពុជាផ្លាស់ប្តូរជំហរ ក្នុងការដោះស្រាយបញ្ហាព្រំដែន និងរបៀបវារៈកិច្ចប្រជុំ JBC នោះឡើយ

Liny Chan June 10, 2025 10/06/2025

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី បានលើកឡើងថា វិធីរបស់ថៃ ដែលចង់ផ្តាច់អគ្គិសនី និងអ៉ីនធើណិត ដែលលក់ឱ្យកម្ពុជា មិនបានធ្វើឱ្យកម្ពុជាផ្លាស់ប្តូរជំហរ ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ និងរបៀបវារៈកិច្ចប្រជុំ JBC ខាងមុខនេះឡើយ។ អ្នកនាំពាក្យក្រសួងការបរទេស បានបញ្ជាក់បែ​បនេះដល់ បណ្តាញព័ត៌មាន Fresh News ឆ្លើយតបនឹងសំណួរដែល Fresh News ចោទថា តើលោកយល់យ៉ាងណាដែលថ្មីៗនេះ មានការផ្សាយព័ត៌មានរបស់កាសែតថៃថា ថៃមានគម្រោងកាត់ផ្តាច់បណ្តាញអគ្គិសនី និង internet ជាមួយកម្ពុជានៅតំបន់ព្រំដែនថៃ-កម្ពុជា និងថាវិធានការនេះនឹងមិនត្រូវបានអនុវត្តឡើយ ក្នុងករណីដែលកម្ពុជាធ្វើការដោះស្រាយបញ្ហាព្រំដែនក្នុងកិច្ចប្រជុំ JBC ខាងមុខនេះ? ជាការឆ្លើយតប លោក ជុំ សុន្ទរី បានបញ្ជាក់ថា៖ «រាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់យ៉ាងច្បាស់ពីការបន្តរក្សាជំហរសហការជាមួយភាគីថៃ ដើម្បីជំរុញការវាស់វែងខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ ដោយប្រើប្រាស់យន្តការគណៈកម្មការព្រំដែនចម្រុះ(JBC) កម្ពុជា-ថៃ ជាសេនាធិការ ដោយឈរលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ (ជាពិសេស MOU ឆ្នាំ២០០០) និងច្បាប់អន្តរជាតិ រួមទាំងយន្តការតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុងករណីចាំបាច់ ដូចជាករណីប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី […]