ព័ត៌មានជាតិ

មន្ដ្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំអគ្គនាយកដ្ឋានពន្ធនាគារពង្រឹងការការពារសុវត្ថិភាព និងសណ្ដាប់ធ្នាប់អ្នកជាប់ឃុំ ពិសេសពេលបញ្ជូនទៅតុលាការ

Liny Chan November 28, 2025 28/11/2025

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោក ឆែម សាវុធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលការងារអគ្គនាយកដ្ឋានពន្ធនាគារ តំណាងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានពន្ធនាគារ។ ថ្លែងក្នុងឱកាសនោះ លោក ឆែម សាវុធ បានកោតសរសេីរ និងលេីកទឹកចិត្តខ្ពស់ដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គនាយកដ្ឋានពន្ធនាគារទាំងអស់ ដែលបានខិតខំបំពេញនូវតួនាទី ភារកិច្ចរបស់ខ្លួនកន្លងមកដោយសា្មរតីទទួលខុសត្រូវខ្ពស់ រហូតទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់។ រដ្ឋលេខាធិការក្រសួងមហាផ្ទៃរូបនេះ ក៏បានផ្តល់នូវអនុសាសន៍មួយចំនួនដល់អគ្គនាយកដ្ឋានពន្ធនាគារ រួមមាន៖ *ទី១៖ បន្តយកចិត្តទុកដាក់រៀបចំផែនការសកម្មភាពឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានពន្ធនាគារ ដោយយកផែនការយុទ្ធសាស្ត្រស្តីពីការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឆ្នាំ២០២៤-២០២៨ របស់ក្រសួងមហាផ្ទៃ និងផែនការយុទ្ធសាស្ត្ររបស់អគ្គនាយកដ្ឋានពន្ធនាគារ (២០២៤-២០២៨) ជាត្រីវិស័យព្រមទាំងបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ដឹកនាំណែនាំនានារបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ *ទី២៖ ត្រូវបន្តពង្រឹងវិន័យមន្ត្រី ការគ្រប់គ្រងជនជាប់ឃុំ ស្របតាមជំនាញវិជ្ជាជីវៈ បទដ្ឋានគតិយុត្ត បទបញ្ជាផ្ទៃក្នុងពន្ធនាគារ នីតិវិធីពន្ធនាគារ និងច្បាប់ស្តីពីពន្ធនាគារ ពិសេសផ្តោតលើការបែងចែកចំណាត់ថ្នាក់សន្តិសុខបានត្រឹមត្រូវ ហើយត្រូវបន្តរឹតបន្តឹង វិធានការឆែកឆេរ ដើម្បីទប់ស្កាត់ការលួចនាំចូលវត្ថុ សម្ភារហាមឃាត់នានាចូលក្នុងពន្ធនាគារ *ទី៣៖ ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងស្ថាប័ន និងអភិវឌ្ឍន៍ធនធានមនុស្ស លើកកម្ពស់ […]

ក្រសួងវប្បធម៌ នឹងរៀបចំព្រឹត្តិការណ៍អបអរសាទរបេតិកភណ្ឌអរូបីកម្ពុជា ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ នៅថ្ងៃទី២៩-៣០ ខែវិច្ឆិកា

Liny Chan November 28, 2025 28/11/2025

(ភ្នំពេញ)៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានជូនដំណឹងពីកម្មវិធីលម្អិតនៃ «សប្ដាហ៍បេតិកភណ្ឌវប្បធម៌អរូបីកម្ពុជា» លើកទី១ ឆ្នាំ២០២៥ ដែលរៀបចំនៅថ្ងៃទី២៩-៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅផ្លូវថ្មើរជើង។ ក្រសួងស្នើសូមកុំភ្លេចចូលរួមព្រឹត្តិការណ៍ដើម្បីអបអរសាទរបេតិកភណ្ឌអរូបីកម្ពុជា ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ព្រមទាំងទទួលបាននូវការយល់ដឹងថ្មីពីវប្បធម៌អរូបីកម្ពុជា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អ្នកជំនាញសេដ្ឋកិច្ច៖ ការបិទច្រកជាឯកតោភាគីរបស់ថៃ ជះឥទ្ធិពលមិនល្អ ដល់ការតភ្ជាប់ខ្សែច្រវាក់ផលិតកម្មក្នុងតំបន់ ធ្វើឱ្យភាពទាក់ទាញរបស់ថៃធ្លាក់ចុះ តែហុចផលល្អសម្រាប់កម្ពុជា

Liny Chan November 28, 2025 28/11/2025

(ភ្នំពេញ)៖ លោកបណ្ឌិត ឆេង គឹមឡុង ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AV) បានលើកឡើងថា ការបិទច្រកដោយអត្តនោម័តជាឯកតោភាគីរបស់ថៃ បានជះឥទ្ធិពលមិនល្អ ដល់ការតភ្ជាប់ខ្សែច្រវ៉ាក់ផលិតកម្ម ក្នុងតំបន់អាស៊ាន និងអាស៊ីប៉ាស៊ីហ្វិក និងធ្វើឱ្យភាពទាក់ទាញរបស់ថៃធ្លាក់ចុះ តែហុចផលល្អសម្រាប់ប្រទេសកម្ពុជា។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកបណ្ឌិត ឆេង គឹមឡុង អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «បញ្ហា​របស់ថៃ​បច្ចុប្បន្ន​ បង្ហាញ​ឱកាស​អ្វី​ខ្លះ​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា?» ក្នុងកម្មវិធី FRESH BUSINESS។ លោកបណ្ឌិត ឆេង គឹមឡុង បានបញ្ជាក់យ៉ាងដូច្នេះថា «ការបិទច្រកដោយអត្តនោម័ត ដោយឯកតោភាគី ដោយភាគីថៃនេះ គឺជាសញ្ញាមួយមិនល្អនោះទេ សម្រាប់ការតភ្ជាប់នៃខ្សែច្រវ៉ាក់ផលិតកម្ម ក្នុងតំបន់អាស៊ាន និងតំបន់អាស៊ីប៉ាស៊ីហ្វិក កត្ដាទាំងអស់នេះ រួមផ្សំទាំងការធ្លាក់ចុះនៃសេដ្ឋកិច្ចប្រទេសថៃ»៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាឲ្យកម្លាំងនគរបាលជំនាញ និងនគរបាលតាមខណ្ឌទាំង១៤​ ត្រូវបន្តពង្រឹងលើការងារដឹកនាំ ចាត់វិធានការ បង្ការ ទប់ស្កាត់ និងបង្រ្កាបក្មេងទំនើងឲ្យមានប្រសិទ្ធភាព 

Liny Chan November 28, 2025 28/11/2025

(ភ្នំពេញ)៖ យោងតាមបទបញ្ជា និងការណែនាំដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឲ្យលោក-លោកស្រីស្នងការរង ទទួលដឹកនាំតាមបណ្តាខណ្ឌទាំង១៤ នាយការិយាល័យជំនាញព្រហ្មទណ្ឌ ការិយាល័យជំនាញពាក់ព័ន្ធ និងលោកអធិការនគរបាលខណ្ឌទាំង១៤ ត្រូវបន្តពង្រឹងលើការងារដឹកនាំចាត់វិធានការ បង្ការទប់ស្កាត់ និងបង្រ្កាបក្មេងទំនើងឲ្យមានប្រសិទ្ធភាព។ លោកឧត្តមសេនីយ៍ស្នងការ បានណែនាំឲ្យតាមបណ្តាខណ្ឌ ត្រូវធ្វើបច្ចុប្បន្នភាពឡើងវិញគ្រប់គ្រងមុខសញ្ញាក្មេងទំនើងក្នុងមូលដ្ឋានឲ្យបានច្បាស់លាស់ ត្រូវដឹកនាំកិច្ចប្រជុំវាយតម្លៃសភាពការណ៍ភូមិសាស្រ្ត ក្នុងមូលដ្ឋានលើបញ្ហា ប្រឈមនៃបទល្មើសក្មេងទំនើង និងរាយការណ៍សុំគោលការណ៍ជូនជំនាញដើម្បីសហការដោះស្រាយឲ្យទាន់ពេលវេលា។ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាឲ្យប្រើប្រាស់កម្លាំងគ្រប់ជំនាញបង្កើនយកចិត្តទុកដាក់ចេញល្បាតត្រួតពិនិត្យនៅគោលដៅភូមិសាស្រ្តលើបញ្ហាប្រឈមប្រមូលផ្តុំដោយក្មេងទំនើង ដែលមានហានីភ័យបង្កបទល្មើស ដើម្បីទប់ស្កាត់និងបង្រ្កាប។ លោកថា បទល្មើសក្មេងទំនើងត្រូវអនុវត្តវិធានការច្បាប់ដោយម៉ឺងម៉ាត់ និងមិនដកថយឡើយ ហើយបន្តសហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលត្រូវចូលរួមចេញសហការទប់ស្កាត់ និងបង្រ្កាបក្មេងទំនើងឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ព្រះមហាក្សត្រ កោតសរសើរមនសិការស្នេហាជាតិ សម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលប៉ិនប្រសប់ក្នុងការដឹកនាំ និងគ្រប់គ្រងសភាពការណ៍ ហើយតែងរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ

Liny Chan November 28, 2025 28/11/2025

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ទ្រង់បានកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះការដឹកនាំ ប្រកបដោយភាពវាងវៃ និងមនសិការស្នេហាជាតិដ៏ស្មោះសរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលមានភាពប៉ិនប្រសប់ក្នុងការដឹកនាំ និងគ្រប់គ្រងសភាពការណ៍របស់ប្រទេសជាតិ។ ព្រះបន្ទូលព្រះមហាក្សត្រ បានធ្វើឡើងតាមរយៈព្រះរាជសារ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ក្នុងឱកាសបើកសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧។ តាមរយៈព្រះរាជសារ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង បានមានព្រះបន្ទូលដូច្នេះថា៖ «ខ្ញុំសូមថ្លែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះការដឹកនាំ ប្រកបដោយភាពវាងវៃ និងមនសិការស្នេហាជាតិដ៏ស្មោះសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលមានភាពប៉ិនប្រសប់ក្នុងការដឹកនាំ និងគ្រប់គ្រងសភាពការណ៍របស់ប្រទេសជាតិដើម្បី ធានាបាននូវប្រក្រតីភាព និងបន្តការអភិវឌ្ឍ ហើយជានិច្ចកាលតែងនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋនូវគ្រប់កាលៈទេសៈ ជាពិសេសបេសកកម្មក្នុងការការពារអធិបតេយ្យ ឯករាជ្យ បូរណភាព ទឹកដី សិទ្ធិ សេរីភាព និងភាពថ្លៃថ្នូររបស់ប្រជាពលរដ្ឋគ្រប់រូបតាមរយៈ យន្តការការទូត […]

អាជ្ញាធរហុងកុងជិតបញ្ចប់ប្រតិបត្តិការជួយសង្រ្គោះ ខណៈអ្នកបាត់បង់ជីវិតក្នុងអគ្គិភ័យឆេះអគារកើនដល់ ៩៤នាក់

Liny Chan November 28, 2025 28/11/2025

(ហុងកុង)៖ អាជ្ញាធរពន្លត់អគ្គិភ័យក្នុងទីក្រុងហុងកុង បាននិយាយថាពួកគេរំពឹងថានឹងបិទបញ្ចប់ប្រតិបត្តិការស្វែងរក និងជួយសង្រ្គោះ បន្ទាប់ពីមានអគ្គិភ័យដ៏អាក្រក់បំផុតមួយមិនធ្លាប់មានក្នុងពេលជាងជិត ៨០ឆ្នាំ នៃទីក្រុងមួយនេះដែលបានឆាបឆេះប្លុកអគារអាផាតធឺមិនដ៏ធំមួយដោយបានសម្លាប់មនុស្សយ៉ាងហោច ៩៤នាក់ និងរាប់សិបនាក់ផ្សេងទៀតបានបាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ក្រុមអ្នកពន្លត់អគ្គិភ័យ គិតត្រឹមព្រឹកថ្ងៃសុក្រ ទី២៨ ខែវិច្ឆិកា បានគ្រប់គ្រងស្ទើរតែទាំងស្រុងលើអគ្គិភ័យដែលបានឆេះបំផ្លាញអគារអាផាតធឺមិន Wang Fuk Court ស្ថិតនៅភាគខាងជើងនៃតំបន់ Tai Po។ នៅទីនោះមានអគារស្នាក់នៅកម្ពស់ខ្ពស់សរុប៨ខ្នង គិតជាបន្ទប់២០០០បន្ទប់ និងជាជម្រករបស់មនុស្សជាង ៤៦០០នាក់។ អគ្គិភ័យបានចាប់ផ្តើមកើតឡើងកាលពីរសៀលថ្ងៃពុធសប្ដាហ៍នេះក្នុងពេលដែល អគារកំពុងស្ថិតក្រោមការជួសជុលឡើងវិញ។ ប៉ូលិសហុងកុងបានឱ្យដឹងថាបុគ្គលិកក្រុមហ៊ុនសំណង់៣នាក់ត្រូវបានឃាត់ខ្លួន ពីបទសង្ស័យមនុស្សឃាតសម្រាប់ការប្រើប្រាស់សម្ភារៈគ្មានសុវត្ថិភាព ក្នុងនោះរួមមានទាំងវត្ថុងាយឆាបឆេះ។ ក្រុមអ្នកពន្លត់អគ្គិភ័យ បាននិយាយនៅថ្ងៃសុក្រនេះថាពួកគេសង្ឃឹមថានឹងបិទបញ្ចប់ប្រតិបត្តិការស្វែងរក និងជួយសង្រ្គោះ។ គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃព្រហស្បតិ៍ មនុស្ស ២៧៩នាក់ត្រូវបានកត់បញ្ចូលក្នុងបញ្ជីឈ្មោះអ្នកដែលបានបាត់ខ្លួន ប៉ុន្តែតួលេខនេះមិនត្រូវបានធ្វើបច្ចុប្បន្នភាពឡើយក្នុងរយៈពេល២៤ម៉ោងមកនេះ។ នេះជាករណី គ្រោះអគ្គិភ័យដែលផ្តាច់ជីវិតមនុស្សច្រើនបំផុតនៅហុងកុង គិតចាប់តាំងពីឆ្នាំ១៩៤៨ នៅពេលដែលមនុស្ស១៧៦នាក់ បានស្លាប់ក្នុងហេតុការណ៍ឆេះឃ្លាំងស្តុកទំនិញធំមួយកន្លែង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ជើងហោះហើរត្រង់លើកដំបូង របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី Firefly Airlines ភ្ជាប់ពី​​ទីក្រុងកូឡាឡាំពួរ មកខេត្តសៀមរាប ចាប់ផ្តើមប្រតិបត្តិការនៅថ្ងៃនេះ

Liny Chan November 27, 2025 27/11/2025

(ភ្នំពេញ)៖ ​ដូចការគ្រោងទុក​ ជើងហោះហើរដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី Firefly Airlines ​ដែលបានភ្ជាប់ជើងហោះហើរត្រង់ពី​​ទីក្រុងកូឡាឡាំពួរ បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ​ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះហើយ ដោយបានដឹកអ្នកដំណើរជាង ១៥០នាក់មកកាន់ទីក្រុងសៀមរាប។ ​ ​លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល​បានឱ្យដឹងថា សម្រាប់ជើងហោះហើរដំបូង ដែលបានចុះចតអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ​ នាព្រឹកនេះ មានអ្នកដំណើរចំនួន១៥៧នាក់ ក្នុងនោះស្រី៦៦នាក់។ ចំណែកជើងហោះហើរ ត្រឡប់ពីសៀមរាបទៅកាន់ទីក្រុងកូឡាឡាំពួរ មានអ្នកដំណើរចំនួន១២៨នាក់ ក្នុងនោះស្រីចំនួន៥៣នាក់។ បើតាម​លោក ស៊ីន ចាន់សិរីវុត្ថា ក្រុមហ៊ុនអាកាសចរណ៍ Firefly Airlines ​គឺជាដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines ​មានមូលដ្ឋាននៅប៉េណាង (Penang) និងស៊ូបាង (Subang) ប្រទេសម៉ាឡេស៊ី ដែលបច្ចុប្បន្នកំពុងប្រតិបត្តិការហោះហើរដឹកជញ្ជូនអ្នកដំណើរ ទៅកាន់ប្រទេស ថៃ, សិង្ហបុរី, និងឥណ្ឌូនេស៊ី។ តា​មផែនការ ក្រុមហ៊ុននេះនឹងធ្វើការហោះហើរត្រង់រវាង Kuala Lumpur (KUL) ទៅ-មក អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI)ចំនួន ៣ ជើងក្នុងមួយសប្តាហ៍ […]

រោងចក្រតម្លើងរថយន្តអគ្គិសនី BYD នៅកម្ពុជា នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១២ ខែធ្នូខាងមុខនេះ

Liny Chan November 27, 2025 27/11/2025

(ព្រះសីហនុ)៖ លោក គង់ វិមាន អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកសន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជានាយករងខុទ្ទកាល័យ សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ដ្រី នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះបានអញ្ជើញដឹកនាំគណៈប្រតិភូចម្រុះក្រសួងស្ថាប័ន ចុះត្រួតពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំ ពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ រោងចក្រតម្លើងរថយន្តអគ្គិសនី របស់ក្រុមហ៊ុន BYD (CAMBODIA) CO., LTD. ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ ខណៈដែលរោងចក្រតម្លើងរថយន្តអគ្គិសនី BYD ដែលនឹងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ក្នុងដំណើរចុះត្រួតពិនិត្យទីតាំងនោះដែរ គណៈប្រតិភូ បានប្រជុំពិភាក្សាអំពីការបែងចែកតួនាទីភារកិច្ច និងទំនួលខុសត្រូវជូនក្រុមការងារពាក់ព័ន្ធរួមមាន៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បញ្ជាការដ្ឋានកងអង្គរក្ស រដ្ឋបាលខេត្តព្រះសីហនុ និងក្រុមហ៊ុន BYD ដើម្បីត្រៀមក្នុងការរៀបចំពិធីសម្ពោធ សំដៅធ្វើយ៉ាងណាឱ្យការប្រព្រឹត្តទៅធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយជូនគណៈអធិបតី ថ្នាក់ដឹកនាំ និងភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ក៏ដូចជាអង្គពិធីទាំងមូលប្រកបដោយភាពរលូន និងជោគជ័យខ្ពស់។ គូសបញ្ជាក់ផងដែរថា បច្ចុប្បន្ន តំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តព្រះសីហនុមានចំនួនសរុប ១៤តំបន់ ក្នុងនោះកំពុងដំណើរការមានចំនួន […]

នាវាទេសចរណ៍​ WESTERDAM ​ដែលដឹកភ្ញៀវទេសចរជិត២ពាន់នាក់ មាន ៤២ សញ្ជាតិ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីទស្សនាកម្ពុជា រយៈពេល ១ថ្ងៃ

Liny Chan November 27, 2025 27/11/2025

(ព្រះសីហនុ)៖ នាវាទេសចរណ៍ ឈ្មោះ WESTERDAM សញ្ជាតិ HOLLAND បានដឹកភ្ញៀវទេសចជិត២ពាន់នាក់ រួមនឹង​នាវិក​ចំនួន ៨០០នាក់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុដោយសុវត្ថិភាព ​ក្នុងគោលដៅមកទស្សនា ប្រទេសកម្ពុជា រយៈពេល ១ ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសថៃ។ ​នាវាទេសចរណ៍ ឈ្មោះ WESTERDAM សញ្ជាតិ HOLLAND ​មានប្រវែងបណ្តោយ ២៨៥,២២ ម៉ែត្រ ប្រវែងទទឹង ៣២,២០ ម៉ែត្រ ជម្រៅ ៨,១០ ម៉ែត្រ។ នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៨០០ នាក់ ក្នុងនោះស្រី ១៦០ នាក់​ មាន ៣៨ សញ្ជាតិ។ ​ព្រមទាំងមានភ្ញៀវទេសចរណ៍សរុបចំនួន ១,៨៩៦ នាក់ (ស្រី ១,០២២ នាក់) មាន ៤២ សញ្ជាតិ។ ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក ដែលមានចំនួន៦២៣ នាក់​ […]

នាយឧត្តមសេនីយ៍ សៅ សុខា សម្រេចបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីធ្វើអធិការកិច្ច និងត្រួតពិនិត្យនូវសកម្មភាពមិនប្រក្រតីនៃការប្រតិបត្តិតួនាទី-ភារកិច្ច របស់មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ

Liny Chan November 27, 2025 27/11/2025

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីធ្វើអធិការកិច្ច និងត្រួតពិនិត្យនូវសកម្មភាពមិនប្រក្រតី នៃការប្រតិបត្តិតួនាទី-ភារកិច្ច របស់ មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ។ តាមរយៈសេចក្តីសម្រេច បានបញ្ជាក់ថា ក្រុមការងារមានសិទ្ធិ ជួបពិភាក្សាជាមួយអាជ្ញាធរ ស្ថាប័ន និងអង្គភាពដែលមានការពាក់ព័ន្ធ, ចេញលិខិតអញ្ជើញនាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថ ព្រមទាំង អ្នកដែលមានការពាក់ព័ន្ធមកធ្វើការសាកសួរ-បំភ្លឺ ដើម្បីស្រាវជ្រាវរកឱ្យឃើញការពិតជាក់ស្តែង។ បូកសរុបលទ្ធផលការងារ ធ្វើរបាយការណ៍ជូនមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីពិនិត្យ-សម្រេច៕ ផ្ដល់សិទ្ធិដោយ៖ Fresh News