ព័ត៌មានជាតិ

Walk Street នៅភ្នំពេញកាន់តែទទួលបានការគាំទ្រ! អភិបាលរាជធានីភ្នំពេញ ចុះពិនិត្យទីតាំងសាងសង់បន្ទប់ទឹកសាធារណៈជិត៤០បន្ទប់បន្ថែមទៀត ដើម្បីសម្រួលដល់ភ្ញៀវទេសចរ

Naren May 2, 2025 02/05/2025

(ភ្នំពេញ)៖ ផ្លូវថ្មើរជើង ឬ Walk Street កាន់តែទទួលបានការគាំទ្រ និងពេញនិយមជាខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ រហូតរុញច្រានឲ្យរាជធានីភ្នំពេញ ដែលជាបេះដូងរបស់កម្ពុជា មានឈ្មោះបោះសំឡេងនៅលើឆាកអន្ដរជាតិ ហើយបានជាប់ចំណាត់ថ្នាក់លេខ២ លើពិភពលោកជា «ទីក្រុងដែលមានភាពរីករាយនៅពេលរាត្រី»។ ដើម្បីធ្វើឲ្យកាន់តែប្រសើរមួយកម្រិតថែមទៀត សម្រាប់ផ្លូវថ្មើរជើង ឬ Walk Street នេះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើការសាងសង់បន្ទប់ទឹកសាធារណៈមួយកន្លែង មានជិត៤០បន្ទប់បន្ថែមទៀត ព្រមទាំងពិនិត្យការជួសជុលច្រាំងទន្លេមួយចំណែកឡើងវិញផងដែរ។ ដើម្បីឲ្យគម្រោងនេះកាន់តែដំណើរការទៅបានរលូន ស្របតាមស្តង់ដាបច្ចេកទេស នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥នេះ លោក ឃួង ស្រេង បានដឹកនាំមន្ត្រី និងមន្ទីរជំនាញ ព្រមទាំងអាជ្ញាធរដែនដី ចុះពិនិត្យមើលការដ្ឋាននេះ ដែលមានទីតាំងស្ថិតនៅចំណុចស្ថានីយ៍ស្តុកទឹកលូ មុខវត្តឧណ្ណាឡោម ស្ថិតក្នុងខណ្ឌដូនពេញ។ ជាមួយគ្នានេះ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា អនុវត្តតាមការណែនាំរបស់អភិបាលរាជធានីភ្នំពេញ មន្ទីរសាធារណការបានសម្រេចសាងសង់បន្ទប់ទឹកអនាម័យ នៅចំណុចខាងលើនេះ ចំនួន៣៧បន្ទប់ ក្នុងនោះ រួមមាន៖ បន្ទប់ទឹកសម្រាប់បុរស […]

EDC ជូនដំណឹងពីការរអាក់រអួលចរន្ត តាមតំបន់សង្កាត់ ខណ្ឌមួយចំនួនចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥ ដើម្បីរុះរើគន្លងខ្សែបណ្តាញ ផ្លាស់ប្តូរ តម្លើងបរិក្ខារ ងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ

Naren May 2, 2025 02/05/2025

(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង​ ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ ដល់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹង លម្អិតខាងក្រោម ។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់ខាងលើ អាចនឹងមានការរអាក់រអួលខ្លះៗ ជៀសមិនផុតដែលយើងខ្ញុំ ស្នើសុំអភ័យទោស ទុកជាមុន» ៕ ផ្តល់សិទ្ធិដោយ៖ Fresh News សូមអានសេចក្តីជូនដំណឹង របស់អគ្គិសនីកម្ពុជា ដូចខាងក្រោម ៖

រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញវិធានការសម្រាប់បង្ការ និងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ សម្រាប់ការនាំចេញទំនិញមួយចំនួនទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក​

Liny Chan May 1, 2025 01/05/2025

(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្ម បានចេញប្រកាសអន្តរក្រសួងលេខ៣៧៩ សហវ.ប្រក ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ស្ដីពី វិធានការសម្រាប់បង្ការ និងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ សម្រាប់ការនាំចេញទំនិញមួយចំនួន ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។ ប្រកាសដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១ ខែឧសភានេះបានបញ្ជាក់ថា ប្រកាសអន្តរក្រសួងនេះ មានគោលបំណងរួមគ្នាបង្ការ និងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ ជំរុញការអនុវត្ត ច្បាប់ស្តីពីវិធានដើមកំណើតទំនិញ ប្រកបដោយតម្លាភាពសម្រាប់ការនាំចេញទំនិញមួយចំនួន ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។ ប្រកាសអន្តរក្រសួងនេះ មានវិសាលភាពអនុវត្តចំពោះផលិតករ និង/ឬអ្នកនាំចេញដែលមានបំណងធ្វើការនាំចេញ ទំនិញមួយចំនួនដែលមានដើមកំណើតនៅកម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។ ផលិតករ និង/ឬអ្នកនាំចេញ ដែលមានបំណងនាំចេញទំនិញមួយចំនួន ដែលមានដើមកំណើតនៅកម្ពុជា ទៅកាន់ ទីផ្សារសហរដ្ឋអាម៉េរិក ត្រូវស្នើសុំលិខិតអនុញ្ញាតបញ្ជាក់ដើមកំណើតទំនិញ ដែលចេញដោយក្រសួងពាណិជ្ជកម្ម តាមប្រកាសលេខ០៤៧ ព.ណ.នច.ប្រក ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ស្តីពីនីតិវិធីក្នុងការស្នើសុំ និងការចេញលិខិតអនុញ្ញាតបញ្ជាក់ដើមកំណើតទំនិញ សម្រាប់ការនាំចេញទំនិញមួយចំនួន ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។ នៅពេលបំពេញបែបបទគយ ចំពោះទំនិញមួយចំនួននាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិកដែលប្រកាសថា ទំនិញមានដើមកំណើតនៅកម្ពុជា ផលិតករ និង/ឬអ្នកនាំចេញ ត្រូវភ្ជាប់បន្ថែមនូវលិខិតអនុញ្ញាតបញ្ជាក់ដើមកំណើត ទំនិញ ដែលចេញដោយក្រសួងពាណិជ្ជកម្ម។ អគ្គនាយកដ្ឋានគយ […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់មន្ត្រីពាក់ព័ន្ធ ត្រួតពិនិត្យឱ្យបានច្បាស់ កុំឱ្យមាននាំទំនិញមកវាយផ្លាកផលិតនៅកម្ពុជា ហើយនាំចេញដើម្បីរួចពន្ធ

Liny Chan May 1, 2025 01/05/2025

(ព្រះសីហនុ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥នេះ បានណែនាំដល់មន្ត្រីពាក់ព័ន្ធត្រួតពិនិត្យ និងគ្រប់គ្រងឱ្យបានច្បាស់ ដើម្បីកុំឱ្យមាននាំទំនិញ មកវាយផ្លាកផលិតនៅកម្ពុជា ហើយនាំចេញទៅកាន់ប្រទេសដទៃ ដើម្បីបានរួចពន្ធ។ ការណែនាំបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត ដែលកំពុងបម្រើការងារ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥នេះ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមអំពាវនាវឲ្យមន្ដ្រីនៅគ្រប់ស្ថាប័នពាក់ព័ន្ធ ទាំងក្រសួងពាណិជ្ជកម្ម ទាំងគយ ទាំងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវអនុវត្ដគោលការណ៍ត្រួតពិនិត្យ ការនាំចេញឲ្យបានកាន់តែសុក្រឹត្យ»។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានសូមឲ្យស្ថាប័នដែលអនុវត្ដ ត្រូវរឹតបន្ដិតនីតិវិធី នៅក្នុងការត្រួតពិនិត្យ ទោះបីជាឯកសារច្រើនជាងមុន តែធ្វើយ៉ាងណាពន្លឿន ឬក៏បង្កើនមន្ដ្រីក្នុងការធ្វើការងារ ដើម្បីពន្លឿនល្បឿនក្នុងការនាំចេញ កុំមានការរាំងស្ទះ ឬមានភាពយឺតយ៉ាវ និងមានប្រសិទ្ធភាព ដើម្បីឈ្នះឈ្នះទាំងអស់គ្នា។ ជាមួយគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកបង្ហាញទិន្នន័យ […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ គ្រប់ប្រទេសនៅលើ​ពិភពលោកមិនអាចកាត់ផ្តាច់ការធ្វើពាណិជ្ជកម្មនោះឡើយ ហើយគ្មានប្រទេសណាមួយអាចផលិតបានគ្រប់បែបយ៉ាងនោះទេ

Liny Chan May 1, 2025 01/05/2025

(ព្រះសីហនុ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ថា គ្រប់ប្រទេសនៅលើ​ពិភពលោកមិនអាចកាត់ផ្តាច់ពីការធ្វើពាណិជ្ជកម្មនោះឡើយ ហើយក៏គ្មានប្រទេសណាមួយ​អាចផលិតបានគ្រប់បែបយ៉ាងនោះទេ ដូចនេះហើយគឺត្រូវមានការពឹងផ្អែកពីគ្នាទៅវិញទៅមក។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥នេះ នាឱកាសដែលសម្តេចបានអញ្ជើញជួបសំណេះសំណាលមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត ដែលកំពុងបម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលពិធីសំណេះសំណាលនេះធ្វើឡើងជាការអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥ផងដែរ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «សេដ្ឋកិច្ចពិភពលោកមិនអាចកាត់ផ្តាច់ បិទច្រកនៃការធ្វើពាណិជ្ជកម្មនោះទេ រាប់ពាន់ឆ្នាំហើយគេធ្វើពាណិជ្ជកម្ម ចឹងរាប់ពាន់ឆ្នាំទៅមុខទៀត គឺនឹងត្រូវ​ធ្វើពាណិជ្ជកម្ម គ្មានប្រទេសណាដែលអាចរស់ខ្លួនឯង ដាំដុះផលិតខ្លួនឯងគ្រប់មុខនោះទេ ចឹងត្រូវពឹងផ្អែកការផលិតខ្លះរបស់យើងលក់ទៅឱ្យគេ ហើយគេផលិតខ្លះមកវិញ បង្វិលគ្នាទៅវិញទៅមក»។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា នៅក្នុងពិភពលោកដូចគ្នា បើគ្មានការ​កាត់​ផ្តាច់​ពិភពលោកទេ ទំនាក់ទំនងពាណិជ្ជកម្ម​នឹងកាន់តែរីកធំ ព្រោះមនុស្សកាន់តែកើនឡើងហើយទំហ៊ំនៃតម្រូវការ​កាន់តែច្រើន ដូចនេះសម្រាប់ទំនិញ ទាំងបរិមាណ និងតម្លៃនឹងមានកាន់តែច្រើនឡើងថែមទៀត។ ជាមួយគ្នានោះដែរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ដរាបណាការដឹកជញ្ជូនវត្ថុពិតនៅតែមាន យើងនៅតែប្រើប្រាស់នូវមធ្យោបាយដឹកជញ្ជូននៅតែដដែល មានផ្លូវទឹក […]

កម្ពុជា បន្តជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយនៅអាស៊ី និងជាផ្ទះទី២ របស់អ្នកទេសចរមកពីអង់គ្លេស

Liny Chan May 1, 2025 01/05/2025

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ បានអនុញ្ញាតឲ្យលោក DOMINIC WILLIAMS ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា និងសហការី អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីការផ្លាស់ប្តូរទស្សន និងយុទ្ធសាស្រ្ត។ ការផ្លាស់ប្តូរទស្សន និងយុទ្ធសាស្រ្តនៃប្រទេសទាំងពី គឺដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិលើវិស័យទេសចរណ៍ ជាការផ្តល់នូវលក្ខណៈអំណោយផល និងទាក់ទាញកំណើនភ្ញៀវទេសចរ ពីចក្រភពអង់គ្លេសបន្ថែមទៀត ដោយផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម័ន្ធតភា្ជប់គោលដៅទេសចរណ៍ ការសម្រួលបែបបទធ្វើដំណើរ យុទ្ធសាស្រ្តផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក និងចក្រភពអង់គ្លេស ទេសចរណ៍ប្រកបដោយនិរន្តភាព ការចូលរួមជួយបណ្តុះបណ្តាលអភិវឌ្ឍសមត្ថភាពក្នុងវិស័យទេសចរណ៍ កិច្ចសហការរួមគ្នាជួយជំរុញការហោះហើរត្រង់ រវាងកម្ពុជា និងចក្រភពអង់គ្លេស និងការអភិវឌ្ឍបន្ថែមលើអេកូទេសចរណ៍ ព្រមទាំងការជួយជំរុញឲ្យមានការថត ឬ ផលិតភាពយន្តនៅប្រទេសកម្ពុជាពីសំណាក់ផលិតករល្បីពីចក្រភពអង់គ្លេស ឬកម្រិតពិភពលោក។ ក្នុងជំនួបដ៏មានសារៈសំខាន់ និងប្រកបដោយផ្លែផ្កានេះ រដ្ឋមន្ត្រី ហួត ហាក់ និងលោកឯកអគ្គរាជទូត បានបង្ហាញនូវទស្សនរួមគ្នាថា ទេសចរណ៍ ជាកត្តាជួយឲ្យទំនាក់ទំនងរវាងប្រទេស និងប្រជាជននៃប្រទេសទាំងពីរកម្ពុជា និងចក្រភពអង់គ្លេសកាន់តែខិតជិត និងស្និទ្ធស្នាលនឹងគ្នាឡើង។ លោកបន្ដថា កំណើនចំនួនទេសចរពីចក្រភពអង់គ្លេសមកកម្ពុជា ពីមួយឆ្នាំ ទៅមួយឆ្នាំនេះ បានមកពីកត្តាសុខសន្តិភាព […]

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ កោះជាច្រើនត្រូវបានតភ្ជាប់បណ្តាញអគ្គិសនីក្រោមបាតសមុទ្ររួចរាល់ ខណៈអគ្គិសនីកម្ពុជា កំពុងតភ្ជាប់ពីកោះរ៉ុង ទៅកោះរ៉ុងសន្លឹម ចំណាយខ្ទង់ ៣លានដុល្លារ បញ្ចប់នៅចុងឆ្នាំនេះ

Liny Chan May 1, 2025 01/05/2025

(ព្រះសីហនុ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបង្ហាញពីវឌ្ឍនភាពនៃការតភ្ជាប់បណ្តាញអគ្គិសនីក្រោមបាតសមុទ្រ ទៅកាន់បណ្តាកោះមួយចំនួនធំរួចរាល់ហើយ ដែលផ្តល់ភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ អាចប្រើប្រាស់អគ្គិសនីពីបណ្តាញជាតិ តម្លៃសមរម្យ។ សម្តេចបានបញ្ជាក់ថា កោះដែលអគ្គិសនីកម្ពុជាបានតភ្ជាប់រួចរាល់រួមមាន៖ កោះរ៉ុង កោះស្រមោច កោះថ្មី កោះទទឹង កោះអំពិលតូច កោះអំពិលធំ កោះសាមិត កោះម្នាស់ កោះស្មាច់ និងកោះស្តេច ខណៈកោះពស់ នឹងត្រូវអូសកាត់តាមក្រោមស្ពាន។ កោះទាំងនេះមាននៅខេត្តព្រះសីហនុ និងខេត្តកោះកុង។ ការភ្ជាប់បណ្តាញអគ្គិសនីបណ្តាញជាតិ ទៅកាន់បណ្តាកោះនេះ មិនត្រឹមតែជួយសម្រួលការរស់នៅប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងជួយជំរុញការវិនិយោគ និងទេសចរណ៍នៅតាមបណ្តាកោះផងដែរ។ ការលើកឡើងរបស់សម្តេចនាយករដ្ឋមន្ត្រី ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិតកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥។ សម្តេចបវរធិបតីបានថ្លែងដូច្នេះថា «អគ្គិសនីបានសាងសង់រួចបណ្តាញតង់ស្យុងអគ្គិសនីក្រោមទឹក [ក្រោមបាតសមុទ្រ] រួចហើយនៅតាមបណ្តាកោះជាច្រើន […] ហើយអគ្គិសនីកម្ពុជា កំពុងរៀបចំសាងសង់ខ្សែបណ្តាញអគ្គិសនីតង់ស្យុងមធ្យម ក្រោមបាតសមុទ្រពីកោះរ៉ុង ទៅកោះរ៉ុងសន្លឹម ដែលគម្រោងថវិកាចំណាយ ៣លានដុល្លារអាមេរិក គ្រោងបញ្ចប់ក្នុងឆ្នាំ២០២៥នេះ។ អីចឹងតាមបណ្តាកោះយើងបន្តភ្ជាប់ខ្សែបណ្តាញអគ្គិសនី»។ សូមជម្រាបថា តាមរបាយការណ៍របស់អាជ្ញាធរអគ្គិសនីកម្ពុជា គិតត្រឹមឆ្នាំ២០២៤ ប្រភពអគ្គិសនីដែលបានអភិវឌ្ឍបានកើនដល់ […]

៤ខែឆ្នាំនេះ កម្ពុជាទទួលបានចំណូលជាង២២លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ, ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្នៀស

Liny Chan May 1, 2025 01/05/2025

(ភ្នំពេញ)៖ រយៈពេល៤ខែ ពោលចាប់ពីខែមករា រហូតដល់ខែមេសា ឆ្នាំ២០២៥នេះ កម្ពុជាទទួលបានចំណូលជាង២២លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ, ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្នៀស។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ស្តីពីស្ថិតិភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានពីគ្រឹះស្ថានអង្គរ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥។ ៤ខែ ឆ្នាំ២០២៥នេះ ភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែរ មានចំនួន ៤៧៤,៨១០នាក់ កើន១២.៦៨% និងទទួលបានចំណូល ២២,២០៨,៨១០ដុល្លារអាមេរិក កើនឡើង១១.៥០% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២៤។ ៤ខែ ឆ្នាំ២០២៥នេះ រដ្ឋាភិបាលបានឧបត្ថម្ភមូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួនសរុប ៩៤៩,៦២០ដុល្លារអាមេរិក ពីចំណែកនៃការលក់បណ្ណ ជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយអង្គរ ដើម្បីជួយក្នុងមូលនិធិ សម្រាប់សង្គ្រោះជីវិតកុមារកម្ពុជា។ សូមជម្រាបថា ឆ្នាំ២០២៤ មានភ្ញៀវទេសចរបរទេសចំនួន ១ ០២៣ ៦៨៨នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ កើនឡើងជាង ២៨ភាគរយ បើធៀបនឹងឆ្នាំ២០២៣ មានតែ ៧៩៨ ០៦៩នាក់។ […]

សហរដ្ឋអាមេរិក អនុម័តផែនការលក់ប្រព័ន្ធមីស៉ីល Patriot ក្នុងតម្លៃជាង ៤០០លានដុល្លារ ទៅឱ្យប្រទេសកូវ៉ែត

Liny Chan May 1, 2025 01/05/2025

(វ៉ាស៉ីនតោន)៖ មន្ទីរបញ្ចកោណ បានឱ្យដឹងនៅថ្ងៃពុធសប្តាហ៍នេះថា ក្រសួងការបរទេសអាមេរិក បានអនុម័តលើផែនការលក់ប្រព័ន្ធមីស៉ីល Patriot ឱ្យដល់ប្រទេសកូវ៉ែត ជាមួយនិងការផ្តល់សេវាកម្មគាំទ្រផងដែរ ក្នុងតម្លៃប្រហែល ៤២៥លានដុល្លារ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១ ខែឧសភា ឆ្នាំ ២០២៥។ អ្នកផ្គត់ផ្គង់គឺក្រុមហ៊ុន RTX Corporation នៅទីក្រុង Waltham នៃរដ្ឋ Massachusetts។ ផែនការលក់ដែលបានស្នើឡើងនេះ នឹងគាំទ្រដល់គោលនយោបាយការបរទេស និងគោលដៅសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក តាមរយៈការជួយកែលម្អរចនាសម្ព័ន្ធអាវុធ របស់សម្ព័ន្ធមិត្តមិនមែនណាតូដ៏សំខាន់ ដែលជាកម្លាំងរួមចំណែកសម្រាប់ស្ថិរភាពនយោបាយ និងវឌ្ឍនភាពសេដ្ឋកិច្ចនៅមជ្ឈិមបូព៌ា។ គួរបញ្ជាក់ថា ការលក់នេះ នឹងត្រូវរង់ចាំការយល់ព្រមពីសំណាក់ព្រឹទ្ធសភាអាមេរិកទៀត ហើយសំណើត្រូវបានបញ្ជូនទៅកាន់ព្រឹទ្ធសភារួចហើយ នៅថ្ងៃពុធ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News