ព័ត៌មានជាតិ

កងសង្គ្រោះបន្ទាន់ និងពន្លត់អគ្គិភ័យ៧១១ កងពលតូចលេខ៧០ បង្ហាញលេខទូរស័ព្ទ Hotline «711» ដើម្បីឲ្យប្រជាពលរដ្ឋ ត្រូវការសេវាសង្គ្រោះបន្ទាន់ និងគ្រោះអគ្គិភ័យ

Naren April 10, 2025 10/04/2025

(ភ្នំពេញ)៖ កងសង្គ្រោះបន្ទាន់ និងពន្លត់អគ្គិភ័យ៧១១ កងពលតូចលេខ៧០ បានបង្ហាញលេខទូរស័ព្ទ Hotline «711» ដើម្បីឲ្យប្រជាពលរដ្ឋ ត្រូវការសេវាសង្គ្រោះបន្ទាន់ និងគ្រោះអគ្គិភ័យ។ លោកឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ មេបញ្ជាការរងកងពលតូចលេខ៧០ ទទួលអង្គភាព៧១១ បានឲ្យដឹងថា ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានផ្តល់ប្រព័ន្ធទូរស័ព្ទ Hotline ដែលមានលេខបីខ្ទង់ (711) ដល់កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ៧១១ ដើម្បីប្រើប្រាស់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ ពេលត្រូវការសេវាសង្គ្រោះបន្ទាន់ និងគ្រោះអគ្គិភ័យ។ លោកឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ បានបញ្ជាក់ថា ការដាក់បង្ហាញលេខទូរស័ព្ទ Hotline នេះ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ប្រជាពលរដ្ឋក្នុងការទំនងទំនង ទៅកាន់ស្ថានីយប្រចាំការ ២៤ម៉ោង/២៤ម៉ាង របស់កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ៧១១ កងពលតូចលេខ៧០ កងទ័ពជើងគោក ក្រោមការណែនាំជាប់ជាប្រចាំរបស់នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ មេបញ្ជាការកងទ័ពជើងគោក និងលោកឧត្តមសេនីយ៍ ហែម ថា មេបញ្ជាការកងពលតូចលេខ៧០។ សូមប្រជាពលរដ្ឋ ទូរស័ព្ទមកកាន់លេខ 711 […]

EDC ជូនដំណឹងពីការរអាក់រអួលចរន្ត តាមតំបន់សង្កាត់ខណ្ឌ មួយចំនួនចាប់ពីថ្ងៃនេះដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ ដើម្បីរុះរើគន្លងខ្សែបណ្តាញ ផ្លាស់ប្តូរ តម្លើងបរិក្ខារ ងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ

Naren April 10, 2025 10/04/2025

(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម ។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់ខាងលើ អាចនឹងមានការរអាក់រអួលខ្លះៗ ជៀសមិនផុតដែលយើងខ្ញុំ ស្នើសុំអភ័យទោស ទុកជាមុន» ៕ ផ្តល់សិទ្ធិដោយ៖ Fresh News សូមអានសេចក្តីជូនដំណឹង របស់អគ្គិសនីកម្ពុជា ដូចខាងក្រោម ៖

អាជ្ញាធរខេត្តកំពង់ចាម អំពាវនាវពលរដ្ឋដែលបានពិសារលៀសហាលក្នុងកម្មវិធី «សង្ក្រាន្តកំពង់ចាម» សូមវេចខ្ចប់ ហើយយកទៅដាក់ចូលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ

Liny Chan April 9, 2025 09/04/2025

(កំពង់ចាម)៖ លោក ហេង វណ្ណនី អភិបាលរងខេត្តកំពង់ចាម បានអំពាវនាវបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ទាំងអស់ ដែលបានពិសារលៀសហាលក្នុងកម្មវិធី «សង្ក្រាន្តកំពង់ចាម» សូមវេចខ្ចប់ហើយយកទៅដាក់ចូល ក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ តាមការរៀបចំរបស់មន្ត្រីពាក់ព័ន្ធ ដើម្បីរក្សាអនាម័យ និងបរិស្ថានល្អ។ អភិបាលរងខេត្ត បានលើកឡើងដូច្នេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ក្រោមវត្តមានលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត។ អភិបាលរងខេត្ត បានថ្លែងទៀតថា ដោយមានការណែនាំពីលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម យើងបានរៀបចំព្រឹត្តិការណ៍ លៀសហាលកំពង់ចាម ១,០០០ម៉ែត្រ ដែលមានលៀសចំនួន៣តោនក្នុងកម្មវិធី «សង្ក្រាន្តកំពង់ចាម» ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស. ២០២៥នេះ។ អភិបាលរងខេត្ត បានបញ្ជាក់ថា លៀសហាលកំពង់ចាម ១,០០០ម៉ែត្រ នឹងត្រូវរៀបចំតែមួយថ្ងៃគត់ គឺនៅវេលាថ្ងៃត្រង់ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ ចាប់ពីមុខសាលាខេត្តកំពង់ចាម រហូតដល់រង្វង់មូលផ្លូវភ្លោះព្រះមុនីវង្ស និងបត់តាមផ្លូវភ្លោះ ឆ្ពោះទៅវេទិកាអុំទូក ក្រុងកំពង់ចាម សម្រាប់បងប្អូនប្រជាពលរដ្ឋ […]

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំគណៈកម្មការពិសេស និងរដ្ឋបាលខេត្តភាគឦសាន កុំបង្កឧបសគ្គដល់អ្នកវិនិយោគ ដោយប្រើអភិក្រម «រក្សាចាស់ បង្កើនថ្មី»​ 

Liny Chan April 9, 2025 09/04/2025

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំដល់គណៈកម្មការពិសេស និងរដ្ឋបាលខេត្តភាគឦសានទាំង៤ ត្រូវបង្កលក្ខណៈងាយស្រួល និងកញ្ចប់នូវរាល់ឧបសគ្គទាំងឡាយ ដើម្បីធ្វើយ៉ាងណាសម្រួលដល់ការទៅបណ្ដាក់ទុនវិនិយោគរបស់អ្នកវិនិយោគ ពោលត្រូវប្រើប្រាស់អភិក្រម «រក្សាចាស់ បង្កើនថ្មី»។ ក្នុងឱកាសអញ្ជើញប្រកាសដាក់ឲ្យ​អនុវត្តន៍​​ជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំង៤ នៅភាគ​ឦសាន» នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំផ្នែករដ្ឋដែលត្រូវការពារថ្នាក់ថ្នមថែទាំ និងថែរក្សាវិនិយោគ, ចៀសវាងរាល់អំពើអសកម្មទាំងឡាយ ដែលបង្កការរំខានដល់ការប្រកបអាជីវកម្មរបស់ធុរជន។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ចឹងខ្ញុំសុំឲ្យគណកម្មការនេះ ទន្ទឹមនឹងរៀបចំត្រូវប្រស៊ីគ្នាជាមួយការកែសម្រួលនៃនីតិវិធី របស់ខេត្តទាំង៤ផង។ សូមអភិបាលនៃគណអភិបាលរៀបចំនីតិវិធីនេះ ព្រោះខេត្តយើងនៅឆ្ងាយជាងគេបានយើងរៀបចំគណកម្មការនេះទៅជួយ ប៉ុន្តែបើមិនព្រមដើរខ្លួនឯងមិនជួយរត់ខ្លួនឯងអត់មានអ្នកជួយបានទេ»។ បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រី, ខេត្តទាំង៤នេះអភិបាលខេត្ត គណៈអភិបាលខេត្ត ត្រូវធ្វើការជាមួយយន្តការខេត្តឲ្យជាប់ រាល់ការសម្រេចទាំងអស់ គឺជាការសម្រេចប្រតិភូកម្មសិទ្ធទៅឲ្យគណកម្មការនេះ ដូច្នេះស្មើការសម្រេចរបស់ថ្នាក់ជាតិ ហើយមានសុក្រឹត្យភាពក្នុងការអនុវត្ត។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំការពារវិនិយោគ ដែលមានស្រាប់បង្កើនទំនុកចិត្ត ក្នុងនាមជា «តួអង្គចូលរួមដោះស្រាយបញ្ហា មិនមែនជាអ្នកបង្កបញ្ហា» (troubleshooters not troublemakers) ហើយទំនុកចិត្តនេះ […]

លោក ដូណាល់ ត្រាំ គ្មានគម្រោងផ្តល់ការលើកលែងដល់ប្រទេសណាមួយឡើយ ពាក់ព័ន្ធវិធានការពន្ធគយជាសកលរបស់អាមេរិក

Liny Chan April 9, 2025 09/04/2025

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអង្គារ ទី៨ ខែមេសា តំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer បាននិយាយថា ប្រធានាធិបតី លោក ដូណាល់ ត្រាំ គ្មានគម្រោងផ្តល់ ការលើកលែងដល់ប្រទេសណាមួយឡើយ ក្នុងរយៈពេលខ្លីខាងមុខ ពាក់ព័ន្ធវិធានការពន្ធគយជាសកលរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ ថ្លែងប្រាប់គណៈកម្មាធិការហិរញ្ញវត្ថុ នៃព្រឹទ្ធសភាអាមេរិក លោក Greer បានលើកឡើងដូច្នេះថា «លោកប្រធានាធិបតី បានបញ្ជាក់ច្បាស់ណាស់ថា រូបលោកគ្មានបំណងផ្តល់ ការលើកលែងពិសេស ឬការយោគយល់ណាមួយឡើយ ក្នុងរយៈពេលខ្លីខាងមុខ»។ អ្នកតំណាងពាណិជ្ជកម្មអាមេរិករូបនេះ បាននិយាយថា ការអនុញ្ញាតឱ្យមានចន្លោះប្រហោងលើកលែង ក្នុងដំណើរការនេះ នឹងធ្វើឱ្យប៉ះពាល់កម្មវត្ថុនៃវិធានការពាណិជ្ជកម្មស្មើភាពគ្នា។ បើតាមលោក Greer ដំណើរការចរចាជុំវិញបញ្ហាពាណិជ្ជកម្ម គឺមិនមានកំណត់ពេលវេលាជាក់លាក់នោះទេ។ គួរបញ្ជាក់ថា នៅថ្ងៃពុធនេះ ចំណាត់ការដំឡើងពន្ធថ្មី ដែលភាគច្រើនចន្លោះចាប់ពី១១ភាគរយ ដល់៥០ភាគរយ របស់លោក ត្រាំ ប្រឆាំងនឹងដៃគូពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក សរុបជិត៦០ប្រទេស បានចូលជាធរមានជាផ្លូវការ ប៉ុន្តែទន្ទឹមគ្នានេះ ដោយសារតែ​ការដំឡើងពន្ធសងសឹកតបតទៅវិញរបស់ទីក្រុងប៉េកាំង ប្រទេសចិន ត្រូវទទួលរងការយកពន្ធក្នុងអត្រា សរុបយ៉ាងហោចរហូតដល់១០៤ភាគរយ ពីអាមេរិកទៅលើ​ទំនិញរបស់ខ្លួន។ រីឯកាលពីថ្ងៃសៅរ៍សប្តាហ៍មុន […]

មនុស្ស ៦៦នាក់ក្នុងបានបាត់បង់ជីវិត ក្នុងគ្រោះថ្នាក់បាក់រលំដំបូលក្លឹបរាត្រី នៅសាធារណរដ្ឋដូមីនីក

Liny Chan April 9, 2025 09/04/2025

(Reuters)៖ អាជ្ញាធរនៅក្នុងសាធារណរដ្ឋដូមីនីក កាលពីថ្ងៃអង្គារ ទី៨ ខែមេសា បានឱ្យដឹងថាគ្រោះថ្នាក់បាក់រលំដំបូងក្លឹបរាត្រីមួយបានសម្លាប់មនុស្សយ៉ាងហោច ៦៦នាក់ ក្នុងនោះរួមមាន តារាចម្រៀងដ៏មានប្រជាប្រិយម្នាក់ អភិបាលខេត្តម្នាក់ និងអតីតកីឡាករ Baseballម្នាក់ផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ មនុស្សប្រហែល ១៥៥នាក់បានរងរបួស នៅក្នុងហេតុការណ៍បាក់រលំដំបូលនៃក្លឹបរាត្រីឈ្មោះ Jet Set ស្ថិតនៅក្នុងរដ្ឋធានី Santo Domingo។ លោក Juan Manuel Mendez ជាប្រធាន មជ្ឈមណ្ឌលប្រតិបត្តិការសង្រ្គោះបន្ទាន់នៃសាធារណរដ្ឋដូមីនីក បាននិយាយថាចំនួនពិតប្រាកដនៃមនុស្សដែលស្ថិតនៅក្នុងក្លឹបរាត្រីមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។ គ្រោះថ្នាក់នេះដែរ កើតមានឡើងអំឡុងការប្រគំតន្ត្រីមួយរបស់តារាចម្រៀងដ៏មានប្រជាប្រិយម្នាក់នៅក្នុងសាធារណរដ្ឋដូមីនីក មានឈ្មោះថា Rubby Perez ដែលបានស្ថិតក្នុងចំណោមអ្នកដែលបានបាត់ជីវិត។ ការប្រគំតន្ត្រីនេះមានការចូលរួមពីអ្នកនយោបាយ អត្តពលិក និងមនុស្សល្បីៗផ្សេងទៀត ក្នុងនោះមានអភិបាលខេត្ត Monte Cristi លោកស្រី Nelsy Cruz រួមទាំងអតីតកីឡាករ Baseball លោក Octavio Dotel៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ឯកឧត្តម កើត ឆែ និងលោកជំទាវ បរិច្ចាគថវិកា ៥ពាន់ដុល្លារ ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥

Liny Chan April 9, 2025 09/04/2025

(ភ្នំពេញ)៖ ឯកឧត្តម កើត ឆែ អភិបាលរង រាជធានីភ្នំពេញ និងលោកជំទាវ យុត សុវណ្ណរីដា បានបរិច្ចាគថវិកាចំនួន ៥ពាន់ដុល្លារ ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។ ឯកឧត្តម កើត ឆែ និងលោកជំទាវ កន្លងមកតែងតែចូលរួមឧបត្ថម្ភថវិកាជារៀងរាល់ឆ្នាំ ដល់កាកបាទក្រហមកម្ពុជាសម្រាប់ទិវា ៨ឧសភា។ កន្លងមកនេះក៏តែងតែបានចូលរួមឧបត្ថម្ភថវិកា ជួយដល់យុទ្ធនាការផ្សេងៗរបស់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងបានចូលរួមជួយឧបត្ថម្ភដល់កម្មវិធីសប្បុរសជាច្រើនទៀត។ ការចូលរួមឧបត្ថម្ភគាំទ្រជាថវិកា និងសម្ភារៈ តាមរយៈកាកបាទក្រហមកម្ពុជា គឺពិតជាមានគុណតម្លៃណាស់ ក្នុងការលើកកម្ពស់ស្មារតីវប្បធម៌នៃការចែករំលែក ដែលជាការផ្សារភ្ជាប់រវាងសប្បុរសជនជាមួយអ្នកទទួលផល។ គូររម្លឹកថាកាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅក្នុងឆ្នាំ២០២៤កន្លងទៅ បានជួយប្រជាពលរដ្ឋងាយគ្រោះដោយផ្ទាល់ […]

ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ត្រៀមកម្លាំងជាង ៣ពាន់នាក់ ត្រៀមការសន្តិសុខសណ្តាប់ធ្នាប់ នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥

Liny Chan April 8, 2025 08/04/2025

(សៀមរាប)៖ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានលើកឡើងថា ស្នងការដ្ឋាននគរបាលខេត្ត បានត្រៀមកម្លាំងប្រមាណ៣៣៦៦នាក់​ នឹងមកពីស្ថាប័នពាក់ព័ន្ធចំនួន១៥ ដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់ នាឱកាសព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅក្នុងខេត្តសៀមរាប។ ការលើកឡើងយ៉ាងូច្នេះរបស់លោកឧត្តមសេនីយ៍ទោ ហួត សុធី នៅក្នុងពិធីកម្ទេចបំពង់ស៊ីមាំងម៉ូតូកែច្នៃ និងភ្លើងហ្វា នាថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥នេះ នៅខាងមុខស្នងការនគរបាលខេត្តសៀមរាប ដោយមានការចូលរួមពីលោក សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប និងលោក លោកស្រី ជាស្នងការរង និងប្រធានការិយាល័យស្នងការនគរបាលខេត្ត ជាច្រើនចូលរួមផងដែរ។ លោកឧត្តមសេនីយ៍ទោ ហួត សុធី បន្តថា គណៈបញ្ជាការឯកភាពខេត្ត ក្រោមការដឹកនាំរបស់លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានប្រជុំណែនាំជាច្រើនលើក ជាពិសេស លោក សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប ដែលទទួលបន្ទុកការងារសន្តិសុខ គឺបានប្រជុំ ពិភាក្សាយ៉ាងលម្អិត បែងចែកគោលដៅជាច្រើនដែលយើងបានរៀបចំ មានដូចជា៖ នៅតំបន់មុខអង្គរ, តំបន់ព្រះអង្គចេកព្រះអង្គចម, តំបន់ដងស្ទឹងសៀមរាប, តំបន់ផាប់ស្រ្ទីត «Pub Street» និងតំបន់អង្គរធ្យូងយូ។ លោកឧត្តមសេនីយ៍ទោ […]

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អំពាវនាវយុវជនលេងកម្សាន្ដក្នុងសង្ក្រាន្ដឆ្នាំថ្មី ប្រកបដោយក្រមសីលធម៌ និងរក្សាសេចក្ដីថ្លៃថ្នូរ

Liny Chan April 8, 2025 08/04/2025

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ យុវជនលេងកម្សាន្ដក្នុងសង្ក្រាន្ដឆ្នាំថ្មី ប្រកបដោយក្រមសីលធម៌ និងរក្សាសេចក្ដីថ្លៃថ្នូរ សមរម្យជាពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏បានស្នើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវរក្សាផ្លូវសាធារណៈ និងមិនត្រូវប្រើប្រាស់ឧបករណ៍បាញ់ទឹកណាមួយ ឬទុយោបាញ់ទឹកខ្លាំង ដែលអាចបង្កហានិភ័យដល់អ្នកធ្វើដំណើរ។ បើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ, ការលេងប៉ាតម្ស៉ៅ គប់ទឹក បាញ់ទឹក នៅតាមដងផ្លូវសាធារណៈមិនមែនជាការលេងល្បែងប្រជាប្រិយខ្មែរនោះទេ។ ទន្ទឹមនឹងនេះ ការលេងប៉ាតម្ស៉ៅ និងបាញ់ទឹក បានបង្កផលប៉ះពាល់ដូចជា ទី១៖ ទឹកមិនសូវល្អ, ទី២៖ ធ្វើឲ្យភ្ញាក់អាចដួលម៉ូតូបង្កជារបួសស្នាម និងទី៣៖ ជនមួយចំនួនឆ្លៀតឱកាសបៀតបៀនរាងកាយអ្នកដទៃ។ ក្នុងនាមស្នងការនគរបាលរាជធានីភ្នំពេញ, លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អំពាវនាវដល់ប្រជាពលរដ្ឋ សូមយល់ដឹងពីអ្វីគួរធ្វើ និងមិនគួរធ្វើ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងសូមគាំទ្រនូវណែនាំរបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលរៀបចំកិច្ចការងារ ក្នុងរដូវកាលបុណ្យចូលឆ្នាំថ្មីនេះ ប្រកបដោយ […]

ត្រឹមរយៈពេល ៣ថ្ងៃ Apple ខាតលុយជិត ៦៤០ពាន់លានដុល្លារ ដោយសារពន្ធរបស់អាមេរិក

Liny Chan April 8, 2025 08/04/2025

(បរទេស)៖ ក្រុមអ្នកវិភាគបាននិយាយថា Apple គឺជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយដែលស្ថិតក្នុងចំណោមក្រុមហ៊ុនដែលប្រឈមមុខនឹងសង្គ្រាមពាណិជ្ជកម្មច្រើនបំផុត ដោយសារតែការពឹងផ្អែកខ្លាំងលើប្រទេសចិនដែលប្រឈមនឹងពន្ធ ៥៤%។ គិតត្រឹមថ្ងៃចន្ទដើមសប្តាហ៍នេះ ត្រឹមតែរយៈពេល ៣ថ្ងៃប៉ុណ្ណោះ Apple បានធ្លាក់ចុះភាគហ៊ុន ១៩% ដែលនាំឱ្យខាតបង់តម្លៃទីផ្សារប្រមាណ ៦៣៨ ពាន់លានដុល្លារ។ នេះបើយោងតាមការចេញផ្សាយដោយ CNBC នៅថ្ងៃទី០៧​ ខែមេសា ឆ្នាំ២០២៥។ យោងតាមរបាយការណ៍ចុះផ្សាយបានបង្ហាញថា ក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាទាំង ៧ ក្នុងនោះក្រុមហ៊ុន Apple, Microsoft, និង Tesla បានជួបប្រទះនឹងការធ្លាក់ចុះនៅថ្ងៃចន្ទ ខណៈដែលក្រុមហ៊ុនផ្សេងទៀតនៅក្នុងក្រុមនៅតែមានស្ថិរភាព។ តែយ៉ាងណា Apple គឺជាក្រុមហ៊ុននាំមុខដែលធ្លាក់ចុះខ្លាំងជាគេបំផុត បើទោះបីជាក្រុមហ៊ុនយក្សនេះ មានផលិតកម្មនៅក្នុងប្រទេសឥណ្ឌា វៀតណាម និងថៃក៏ដោយ ប្រទេសទាំងនោះក៏ប្រឈមនឹងការបង្កើនពន្ធផងដែរ ដែលជាផ្នែកនៃផែនការបោសសម្អាតរបស់លោក Trump។ គួរជម្រាបថា នេះគឺជាដំណើរការដ៏អាក្រក់បំផុតរបស់ Apple ក្នុងរយៈពេលជាង ៥ឆ្នាំមកនេះ។ ទន្ទឹមនឹងនេះ អ្នកវិភាគ UBS និយាយថា Apple ទំនងជានឹងត្រូវដំឡើងថ្លៃ ឬចំណាយលើពន្ធបន្ថែមទៀត នៅពេលកាតព្វកិច្ចថ្មីចូលជាធរមាន។ តាមការប៉ាន់ប្រមាណនៅថ្ងៃចន្ទនេះ តម្លៃ iPhone​​​ […]