ព័ត៌មានជាតិ

នាយកប្រតិបត្តិក្រុមហ៊ុន HIGHGATE៖ កម្ពុជាមានបដិសណ្ឋារកិច្ចរួសរាយ និងស្នាមញញឹមដ៏កក់ក្តៅ, ជាចំណុចពិសេសដែលក្រុមហ៊ុនកំពុងស្វែងរក

Liny Chan March 20, 2025 20/03/2025

(ភ្នំពេញ)៖ បន្ទាប់ពីបានទស្សនកិច្ចនៅប្រទេសកម្ពុជា លោក ARASH AZRBARZIN នាយកប្រតិបត្តិក្រុមហ៊ុន HIGHGATE បានកោតសរសើរថា កម្ពុជាមានបដិសណ្ឋារកិច្ចដ៏រួសរាយ និងទទួលបានភាពកក់ក្តៅពីប្រជាជនកម្ពុជា (ស្នាមញញឹម) ដែលជាចំណុចពិសេសដែលក្រុមហ៊ុនកំពុងស្វែងរក។ លោកនាយកប្រតិបត្តិក្រុមហ៊ុន HIGHGATE លើកឡើងបន្តថា កម្ពុជាពិតជាមានការរីកចំរើនយ៉ាងឆាប់រហ័ស និងមានកត្តាសន្តិសុខ ស្ថិរភាពនយោបាយ និងសុវត្ថិភាពដ៏ល្អទៅកាន់ភ្ញៀវទេសចរ។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល​ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតឲ្យ លោក ARASH AZRBARZIN នាយកប្រតិបត្តិក្រុមហ៊ុន HIGHGATE ចូលជួបសំដែងការគួរសម និងជម្រាបអំពី លទ្ធផលទស្សនកិច្ចសិក្សាពី សក្តានុពលវិនិយោគ និងទេសចរណ៍របស់ក្រុមហ៊ុននៅកម្ពុជា នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងទេសចរណ៍។ សូមជម្រាបថា លោក ARASH AZRBARZIN គឺជានាយកប្រតិបត្តិក្រុមហ៊ុន HIGHGATE ដែលជាក្រុមហ៊ុនដ៏ធំផ្នែកបដិសណ្ឋារកិច្ច គ្រប់គ្រងសណ្ឋាគារ និងអចលនទ្រព្យជាច្រើននៅសហរដ្ឋអាមេរិក។ ក្រុមហ៊ុននេះបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៨៨ មានការិយាល័យកណ្ដាលនៅទៅក្រុង New York សហរដ្ឋអាមេរិក។ ក្រុមហ៊ុននេះផ្ដោតសំខាន់ទៅលើ […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាប្រើអភិក្រម «ពង្រឹងជាជាងពង្រីក» យើងអត់ «បង្រួមដើម្បីពង្រឹង» ដូចប្រទេសដទៃទេ ! ប្រទេសចំនួន៦ កាត់បន្ថយក្រសួង និងមន្រ្តីរាប់ម៉ឺននាក់

Liny Chan March 20, 2025 20/03/2025

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងអំពីការធ្វើកំណែទម្រង់របស់កម្ពុជា ដែលយកអភិក្រម «ពង្រឹងជាជាងពង្រីក» ដោយកម្ពុជាមិនជ្រើសរើសវិធីសាស្ត្រ «បង្រួមដើម្បីពង្រឹង»នោះទេ។ សម្តេចបានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញបិទសន្និបាត បូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តាមក្រសួង ស្ថាប័នរបស់រដ្ឋ បានដាក់សំណើច្រើនណាស់ ដោយសុំពង្រីក និងដំឡើងតួនាទីភារកិច្ច។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មាននាយកដ្ឋានច្រើនណាស់ ស្នើសុំដំឡើងទៅជាអគ្គនាយកដ្ឋាន តែត្រូវបានបដិសេធ។ សម្តេចបានបញ្ជាក់ថា៖ «យើងមានអភិក្រមដែលត្រូវធ្វើ ដោយអភិក្រមទី១ ពង្រឹងជាជាងពង្រីក, ទី២ រៀបចំផ្ទះឱ្យរៀបរយ»។ សម្តេចបានបន្តថា អភិក្រមពង្រឹងជាជាងពង្រីក គឺពិនិត្យទៅលើ រចនាសម្ព័ន្ធអង្គភាព កែសម្រួលយ៉ាងណាកុំឲ្យប៉ោង កុំឲ្យជាន់គ្នា សម្រួលតួនាទីភារកិច្ចយ៉ាងណាបង្រួម ដែលត្រូវរៀបចំធ្វើយ៉ាងណាឲ្យបានល្អ។ ចំណែក ការរៀបចំផ្ទះឲ្យរៀបរយ គឺការពិនិត្យរៀបចំមន្ត្រី កុំឲ្យជាន់តួនាទីការងាររបស់ក្រសួងស្ថាប័ន។ បើតាមសម្ដេចធិបតី ​ហ៊ុន ម៉ាណែត, មានប្រទេសយ៉ាងហោចណាស់៦ បានធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ ដោយក្នុងនោះមានសហរដ្ឋអាមេរិក […]

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បដិសេធសំណើរបស់ក្រសួងមួយចំនួន ស្នើដំឡើងសាលាបណ្តុះបណ្តាលរបស់ក្រសួងទៅជាគ្រឹះស្ថានសាធារណៈ ដើម្បីបើកបង្រៀនយកថ្លៃសិក្សា

Liny Chan March 20, 2025 20/03/2025

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសបដិសេធចំពោះសំណើររបស់ក្រសួងចំនួន ដែលបានស្នើសុំសម្តេចស្នើដំឡើងសាលាបណ្តុះបណ្តាល​របស់ក្រសួង​ទៅជាគ្រឹះស្ថានសាធារណៈបង្រៀនយកថ្លៃ ដើម្បីទាញយកចំនូលចូលរដ្ឋ ដោយសម្តេចបញ្ជាក់ថា មិនមានការចាំបាច់នោះទេក្នុងការបើកដូចនេះ តែត្រូវងាកមកខំប្រឹងបណ្តុះបណ្តាលមន្ត្រី​របស់ខ្លួនឱ្យមាន​ជំនាញច្បាស់លាស់វិញទើបល្អ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ នាឱកាសដែលអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ នៅមជ្ឈមណ្ឌល ដឹ ព្រេមៀ សែនសុខ។ ពាក់ព័ន្ធនឹងការស្នើដំឡើងសាលាបណ្តុះបណ្តាលរបស់ក្រសួងទៅជាគ្រឹះស្ថានសាធារណៈនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «កន្លងទៅមានក្រសួងស្ថាប័នមួយចំនួន បានស្នើមក​តែខ្ញុំបដិសេធ ដែលចង់តំឡើងសាលាទៅជាគ្រឹះស្ថានសាធារណៈបើកបង្រៀនយកលុយ ហើយខ្ញុំពិនិត្យមើលភ្លាមថាតើមានតម្រូវការចាំបាច់ឫអត់ទេ»។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា​ ភារកិច្ចរបស់សាលានៅតាមក្រសួងស្ថាប័ននីមួយៗ គឺផ្តោតខ្លាំងទៅលើការបណ្តុះបណ្តាលមន្ត្រី មិនចាំបាច់ទៅបើកគួរដើម្បីប្រកួតប្រជែងជាមួយសាលាឯកជន ទៅលើជំនាញការងារ ដែលសាលាឯកជនមាននោះទេ ត្រូវប្រមូលផ្តុំធនធានត្រឹមតែរៀបចំជាគួររយៈពេលខ្លី វគ្គបំប៉នរយៈពេលខ្លី វគ្គមធ្យមត្រឹមតែរយៈពេល ១ឆ្នាំ បំប៉នដល់មន្ត្រី ដែលនេះគួរតែជាភារកិច្ច​របស់សាលា​នៅចំណុះក្រសួង មិនមានការចាំចាច់ដែលសាលានៅចំណុះក្រសួងមួយទៅបើកបណ្តុះបណ្តាលជំនាញដែលសាលាឯកជនមានរួចហើយនោះទេ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ជាក់ស្តែងសម្រាប់ក្រសួងព័ត៌មាន ជំនាញព័ត៌មានមានវិស័យឯកជនបើកបង្រៀនរយៈពេលវែងហើយ ដូចនេះក្រសួងបើកតែសសម្រាប់រយៈពេលខ្លី ដើ​ម្បីបណ្តុះបណ្តាលអ្នកសារព័ត៌មានទៅបានហើយ។ […]

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យលោក ឃួង ស្រេង បញ្ចេញរថយន្តក្រុងដឹកជញ្ជូប្រជាពលរដ្ឋទៅស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

Liny Chan March 20, 2025 20/03/2025

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឲ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បញ្ចេញរថយន្ដក្រុមដឹកជញ្ជូនប្រជាពលរដ្ឋ ទៅស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំ២០២៥នេះ។ ការលើកឡើងរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្តេចមហាបវរធិបតីអញ្ជើញបិទសន្និបាត បូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា «សម្រាប់ឆ្នាំនេះ​ឯកឧត្តម ឃួន ស្រេង សូមបញ្ចេញរថយន្ដក្រុង ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋទៅលេងស្រុកកំណើត នាឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ សូមរៀបចំធ្វើដូចជារាល់ឆ្នាំ»។ សម្ដេចមហាបវរធិបតីបានបន្ថែមថា ចំពោះការបញ្ចេញរថយន្ដដឹកជញ្ជូនប្រជាពលរដ្ឋទៅកាន់ស្រុកកំណើននេះ តាមការដឹងឃើញថា បានជួយសន្សំប្រាក់ប្រជាពលរដ្ឋយ៉ាងច្រើន ជាក់ស្ដែងដូចប្រជាពលរដ្ឋរស់នៅខេត្តមណ្ឌលគីរី ពីភ្នំពេញទៅមណ្ឌលគីរី ត្រូវចំណាយប្រាក់ចន្លោះពី៨-១០ម៉ឺនរៀល ឬច្រើនជាងនេះ ហើយចំពោះអ្នកខ្លះត្រូវទៅទាំងគ្រួសារ ដូច្នេះអាចចំណាយខ្ទង់១០០-២០០ដុល្លារ ប៉ុន្ដែនៅពេលដែលមានរថយន្ដក្រុង ដឹកជញ្ជូនប្រជាពលរដ្ឋទៅស្រុកកំណើត ដោយឥតគិតថ្លៃបែបនេះ គឺបានជួយសន្សំប្រាក់ដល់ពួកគាត់យ៉ាងច្រើន។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា «ឆ្នាំទៅមិញយើងបានដឹកជញ្ជូនប្រជាពលរដ្ឋជាច្រើនសែននាក់ ដើម្បីទៅស្រុកកំណើត ខ្ញុំពិតជាអរគុណច្រើនណាស់ ចំពោះការរៀបចំនាពេលកន្លងមក ដូច្នេះសម្រាប់ឆ្នាំនេះ សូមបន្ដរៀបចំបន្ថែមទៀត ទោះជាបានតិច […]

សហជីពគ្រូបង្រៀន ប្តឹងរដ្ឋបាលលោក ត្រាំ សម្រាប់ការលុបចោលរបៀបទូទាត់កម្ចី ទៅតាមប្រាក់ចំណូល

Liny Chan March 20, 2025 20/03/2025

(វ៉ាស៉ីនតោន)៖ សហជីពគ្រូបង្រៀនដ៏ធំមួយនៅសហរដ្ឋអាមេរិក បានដាក់ពាក្យប្តឹងក្រសួងអប់រំ ដោយចោទប្រកាន់រដ្ឋបាលប្រធានាធិបតី ត្រាំ ជុំវិញការលុបចោលនូវរបៀបសងប្រាក់កម្ចី ទៅតាមលទ្ធភាពនៃប្រាក់ចំណូល សម្រាប់សិស្សនិស្សិតអាមេរិករាប់លាននាក់ ដែលកំពុងជាប់បំណុលរដ្ឋ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ឆ្នាំ ២០២៥។ គម្រោងប្រាក់កម្ចីសម្រាប់សិស្ស សម័យកាលលោក ចូ បៃដិន បានផ្តល់លក្ខខណ្ឌងាយស្រួល តាមរយៈការសងត្រឡប់មកវិញទៅតាមប្រាក់ចំណូល ដែលបានធ្វើឱ្យការទូទាត់ប្រចាំខែធ្លាក់ចុះសម្រាប់អ្នកខ្ចីមួយចំនួន។ វាក៏បានផ្តល់ការលើកលែងបំណុល សម្រាប់ប្រាក់កម្ចីក្នុងទំហំតូចៗរយៈពេល១០ឆ្នាំផងដែរ។ ក្នុងពាក្យបណ្តឹងដាក់ជូនតុលាការសហព័ន្ធ នៅទីក្រុងវ៉ាស៉ីនតោន នាដើមសប្តាហ៍នេះ សហជីព The American Federation of Teachers បានប្តឹងជំទាស់ទៅនឹងការសម្រេចចិត្តរបស់ក្រសួងអប់រំអាមេរិក ដែលកាលពីខែមុន សម្រាប់ការបញ្ឈប់លទ្ធភាពសងប្រាក់តាមរបៀបនេះ។ ចំណាត់ការរបស់ក្រសួងអប់រំ បានធ្វើឡើងបន្ទាប់ពីសាលាឧទ្ធរណ៍សហព័ន្ធ សម្រេចថាអតីតរដ្ឋបាលលោក ចូ បៃដិន លែងមានសិទ្ធិអំណាចក្នុងការបន្តកម្មវិធីបន្ធូរបន្ថយបំណុលដល់សិស្ស ដែលបង្កើតឡើងដើម្បីកាត់បន្ថយថ្លៃទូទាត់ប្រចាំខែ សម្រាប់អ្នកប្រើប្រាស់កម្ចីរាប់លាននាក់។ សេតវិមាននៅក្រោមរដ្ឋបាលអាមេរិកថ្មី ពិពណ៌នាថាឥណទានខូច អាចដាក់បន្ទុកផ្នែកហិរញ្ញវត្ថុដល់ប្រជាជនអាមេរិក ដែលកំពុងស្វែងរកការអប់រំកម្រិតខ្ពស់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ក្រសួងមុខងារសាធារណៈ ណែនាំ​ពីការ​បើក​ប្រាក់ខែជូនមន្ត្រីរាជការក្នុងខែមេសា និងឧសភា

Liny Chan March 20, 2025 20/03/2025

(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ បានណែនាំឱ្យបើកប្រាក់បៀវត្ស​សម្រាប់​​ខែមេសា និងប្រាក់ឧបត្ថម្ភសម្រាប់បុណ្យចូលឆ្នាំថ្មី ៥ម៉ឺនរៀល ជូន​មន្ត្រីរាជការ​យ៉ាងយូរបំផុតត្រឹមថ្ងៃទី១១ ខែមេសា។ សម្រាប់ខែឧសភា​វិញ គឺត្រូវបើក​ក្នុង​សប្តាហ៍ទី១ សម្រាប់ការបើកប្រាក់បៀវត្សលើកទី១ ហើយលើកទី២ ត្រូវធ្វើក្នុង​សប្តាហ៍ទី៣។ ដោយឡែកការបើកផ្ដល់បៀវត្សសម្រាប់ខែមិថុនា ឆ្នាំ២០២៥ គឺត្រូវ​អនុវត្ត​តាម​នីតិ​វិធីដែលបានកំណត់ជាធរមាន។ សូមបញ្ជាក់ថា ការកំណត់ឱ្យបើកប្រាក់បៀវត្សជូនមន្ត្រីរាជការក្នុងខែមេសា និងឧសភា ពិសេសជាងខែដទៃ ត្រូវបានអនុវត្តតាមស្មារតីនៃការដឹក​នាំរបស់​សម្តេចតេជោ ហ៊ុន សែន ពេលសម្តេចនៅជានាយករដ្ឋមន្ត្រី។ ការអនុវត្តបែបនេះត្រូវបានធ្វើឡើងតាំងពីឆ្នាំ២០១៩មកម្ល៉េះ។ ការអនុវត្តបែប​នេះ ព្រោះសម្តេចតេជោ ហ៊ុន សែន គិតបារម្ភដល់មន្ត្រីរាជការខ្វះខាតថវិកា​ដែលត្រូវចំណាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ មិនត្រឹមបារម្ភរឿងខ្វះថវិកាចាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប៉ុណ្ណោះទេ សម្តេចតេជោ ក៏បារម្ភដល់មន្ត្រីខ្វះថវិកាចាយក្រោយបុណ្យចូលឆ្នាំថ្មីថែមទៀតផង។ អ៊ីចឹងហើយ ទើបសម្តេចណែនាំឱ្យបើកប្រាក់បៀវត្សក្នុងខែឧសភា លឿនជាងខែដទៃ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ក្រសួងបរិស្ថានចុះអនុវត្តច្បាប់លើក្រុមហ៊ុន Cangxinlong Food នៅខេត្តប៉ៃលិន ដែលបង្ហូរសំណល់រាវបំពុលប្រភពទឹកសាធារណៈ

Liny Chan March 20, 2025 20/03/2025

(ភ្នំពេញ)៖ នៅថ្ងៃទី១៨-១៩ ខែមីនា ឆ្នាំ២០២៥ ក្រុមការងារ «ប្រសិទ្ធភាពសុក្រឹត្យកម្មបរិស្ថានកិច្ចលើភាពស្អាត» នៃក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តប៉ៃលិន មន្ទីរបរិស្ថាន មន្ទីរធនធានទឹក និងឧតុនិយម មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ អាជ្ញាធរស្រុកសាលាក្រៅ និងមន្ត្រីមូលដ្ឋានពាក់ព័ន្ធ ក្នុងការចុះត្រួតពិនិត្យករណីបង្ហូរសំណល់រាវចូលប្រភពទឹកសាធារណៈបង្កការបំពុល បង្កឡើងដោយក្រុមហ៊ុន Cangxinlong Food (Cambodia) Co., Ltd. ដែលមានទីតាំងនៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន និងចាត់វិធានច្បាប់ចំពោះក្រុមហ៊ុននេះ។ ក្រុមការងារបានពិនិត្យឃើញថាអូររអិល ត្រូវបានទទួលរងការបំពុលទាំងស្រុង ពីចំណុចក្បាលឡាន រហូតដល់ស្ទឹងកុយ ដោយការពិនិត្យជាក់ស្តែងឃើញថា ទឹកមានការប្រែប្រួលលក្ខណៈរូប មានក្លិនស្អុយ និងកម្រិតរលាយអុកស៊ីសែនក្នុងទឹក (Dissolved Oxygen ឬ DO) ថយចុះខ្លាំង (តូចជាង 3mg/L) មិនអនុលោមកម្រិតកំណត់ស្តង់ដារ (ធំជាង 4mg/L)។ ករណីបំពុលនេះបានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ធនធានធម្មជាតិ ជីវៈចម្រុះក្នុងទឹក និងការប្រើប្រស់ទឹករបស់ប្រជាពលរដ្ឋមូលដ្ឋាន ដោយផ្ទាល់និងដោយប្រយោល។ លោក ហែម ឬទ្ធី អភិបាលរងខេត្តប៉ៃលិន បានបញ្ជាក់ថាការបំពុលនេះ បានបង្កផលប៉ះពាល់ដល់ទីតាំងអភិរក្សពូជត្រីរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទផងដែរ។ […]

លោក ហួត ហាក់ លើកទឹកចិត្តតែងតាំងលោក GAGAN Malik តារាបូលីវូតដ៏ល្បី (តួសម្តែងជាព្រះពុទ្ធ) ជាទូតសុច្ឆន្ទៈផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក

Liny Chan March 19, 2025 19/03/2025

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកទឹកចិត្តក្នុងការតែងតាំងលោក GANGAN Malik ជាទូតសុច្ឆន្ទៈទេសចរណ៍កម្ពុជា ដើម្បីបន្តជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដ៏សម្បូរបែបទៅកាន់ប្រជាជនក្នុងពិភពលោក ជាពិសេសគឺប្រជាពលរដ្ឋឥណ្ឌា។ ការលើកទឹកចិត្តនេះ ធ្វើឡើងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ក្នុងឱកាសដែល លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អនុញ្ញាតជូន លោក GAGAN Malik តារាបូលីវូតដ៏ល្បី (តួសម្តែងជាព្រះពុទ្ធ) ចូលជួបសម្តែងការគួរសម និងការស្នើសុំគំាទ្រ ព្រមទាំងអនុសាសន៍ដ៏ខ្ពង់ខ្ពស់លើ គម្រោងកញ្ចប់ទស្សនកិច្ចទេសចរណ៍បែបសាសនារបស់លោក ពីបណ្តាប្រទេសនានាជាពិសេសពីប្រទេសឥណ្ឌាមកប្រទេសកម្ពុជានារដូវកាលបៃតង (Green Season) ខាងមុខ។ ក្នុងឱកាសជំនួបនេះ លោក ហួត ហាក់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា កត្តាសុខសន្តិភាព ស្ថានភាពនយោបាយ សង្គម សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពទេសចរពិតនៅកម្ពុជា និងផ្តល់ការគាំទ្រចំពោះគម្រោងកញ្ចប់ទស្សនកិច្ចថ្មីនេះ ដោយលោក ក៏បានលើកទឹកចិត្តតែងតាំងលោក GANGAN Malik ជាទូតសុច្ឆន្ទៈទេសចរណ៍កម្ពុជា ដើម្បីបន្តជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដ៏សម្បូរបែបទៅកាន់ប្រជាជនក្នុងពិភពលោក ជាពិសេសគឺប្រជាពលរដ្ឋឥណ្ឌា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

រដ្ឋមន្ដ្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ចុះស្វែងយល់ពីប្រសិទ្ធភាពនៃការប្រើប្រាស់មូលនិធិសមធម៌ និងបណ្ណ ប.ស.ស នៅមន្ទីរពេទ្យព្រះអង្គឌួង

Liny Chan March 19, 2025 19/03/2025

(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា​ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងលោក ហេង សួរ រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ បានចុះសំណេះសំណាលសួរសុខទុក្ខ ប្រជាពលរដ្ឋ ដែលមកទទួលសេវាពិនិត្យ ព្យាបាលជំងឺនៅមន្ទីរពេទ្យព្រះអង្គឌួង ដែលប្រើប្រាស់មូលនិធិសមធម៌ និងប័ណ្ណ ប.ស.ស។ ការចុះរួមគ្នានេះគឺក្នុងគោលបំណង ដើម្បីស្វែងយល់បន្ថែមពីប្រសិទ្ធភាពនៃការប្រើប្រាស់មូលនិធិសមធម៌ និងបណ្ណ ប.ស.ស ដែលប្រជាជនបានយកបណ្ណនេះ មកទទួលសេវាសុខាភិបាលនៅតាមមន្ទីរពទ្យ ហើយនេះជាការលើកទឹកចិត្ដរបស់រាជរដ្ឋាភិបាល ជូនប្រជាពលរដ្ឋយើងយកមកប្រើប្រាស់ សំដៅការផ្តល់ការគាំពារដល់ពលរដ្ឋមកពីគ្រួសារក្រីក្រ ឱ្យទទួលបានសេវាសុខភាព ប្រកបដោយសមធម៌ គុណភាព ស័ក្តិសិទ្ធភាព និងប្រសិទ្ធភាពដោយមិនមានហានិភ័យផ្នែកហិរញ្ញវត្ថុ។ ក្នុងឱកាសនោះដើម្បីផ្ទៀងផ្ទាត់ថា ប្រជាពលរដ្ឋដែលមកទទួលសេវាសុខាភិបាល ពិតជាទទួលបានសេវាកម្មប្រកបដោយការយកចិត្ដទុកដាក់ពីក្រុមគ្រូពេទ្យ និងក្រុមការងារ ប.ស.ស ប្រចាំការនៅមន្ទីរពេទ្យព្រះអង្គឌួង លោកសាស្ដ្រាចារ្យ ឈាង រ៉ា រួមទាំងលោក ហេង សួរ បានចុះសំណេះសំណាលដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ។ ជាលទ្ធផលប្រជាពលរដ្ឋ បានសម្ដែងការសប្បាយចិត្ដ ពីការបម្រើសេវាសុខាភិបាលនៅមន្ទីរពេទ្យព្រះអង្គឌួង ពិសេសបង្ហាញនូវសេចក្ដីរំភើបជាពន់ពេកចំពោះថ្នាក់ដឹកនាំ ដែលខិតខំប្រឹងប្រែងអស់ពីលទ្ធភាព ដើម្បីធ្វើយ៉ាងណាផ្ដល់សេវាសុខាភិបាលដោយប្រើប្រាស់មូលនិធិសមធម៌ និងប័ណ្ណ ប.ស.ស មិនឱ្យរងចំាយូរ […]

រដ្ឋមន្រ្តីទេសចរណ៍ដាក់ក្ដីរំពឹងថា ឆ្នាំនេះកម្ពុជានឹងទទួលបានភ្ញៀវអន្ដរជាតិកើនដល់ ៧.៥លាននាក់ បន្ទាប់ពីដាក់ដំណើរការព្រលានយន្តហោះអន្តរជាតិតេជោ

Liny Chan March 19, 2025 19/03/2025

(កណ្ដាល)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះបានដាក់ក្ដីរំពឹងថា នៅក្នុងឆ្នាំ២០២៥នេះ កម្ពុជានឹងទទួលបានភ្ញៀវអន្ដរជាតិ កើនឡើងដល់៧.២លាននាក់ ទៅ៧.៥លាននាក់ បន្ទាប់ពីដាក់ដំណើរការនូវអាកាសយានដ្ឋានអន្តរជាតិតេជោថ្មី នៅក្នុងក្រុងតាខ្មៅ ខេត្ដកណ្ដាល។ ការដាក់ក្ដីរំពឹងបែបនេះ ក្នុងឱកាសដែល លោក ហួត ហាក់ ដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ និងក្រុមហ៊ុនឯកជនសរុបចំនួនជាង១០០នាក់ អញ្ជើញចុះទស្សនា និងពិនិត្យវឌ្ឍនភាព ព្រលានយន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។ ក្រោយទស្សនា និងពិនិត្យរួចរាល់ នូវព្រលានយន្តហោះអន្តរជាតិតេជោ លោក ហួត ហាក់ បានថ្លែងថា សមិទ្ធផលដ៏អស្ចារ្យនេះ ពិត​ជា​រួម​ចំណែក ​បាន​ជា​តម្លៃ​បន្ថែម​សំខាន់ណាស់ សម្រាប់កេរ្តិ៍ឈ្មោះ សម្រាប់កិត្តិនាមព្រះរាជាណាចក្រកម្ពុជា ជា​តម្លៃ​បន្ថែម​សម្រាប់សេដ្ឋកិច្ចកម្ពុជា ជាតម្លៃបន្ថែមខ្ពស់ សម្រាប់វិស័យទេសចរណ៍កម្ពុជា។ លោក ហួត ហាក់ បានបញ្ជាក់យ៉ាងដូច្នេះថា «នៅឆ្នាំ២០២៤ យើងមានភ្ញៀវទេសចរអន្ដរជាតិចំនួន៦លាន៧សែននាក់ កើនឡើងប្រមាណ២៣ភាគរយ ធៀបជាមួយនឹងឆ្នាំ២០២៣។ នៅឆ្នាំ២០២៥នេះ យើងសង្ឃឹមថា ភ្ញៀវអន្ដរជាតិនឹងកើនរហូតដល់៧លាន២សែននាក់ […]