ព័ត៌មានជាតិ

ប្រធានមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង អំពាវនាវពលរដ្ឋមានបណ្ណ ប.ស.ស. និងបណ្ណមូលនិធិសមធម៌ សូមមកប្រើប្រាស់សេវាថែទាំ ព្យាបាលជំងឺគ្រប់ប្រភេទ នៅក្នុងមន្ទីរពេទ្យបង្អែក

Liny Chan March 3, 2025 03/03/2025

(ឧត្តរមានជ័យ)៖ លោក សេង សំអាត ប្រធានមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានអំពាវនាវ និងសូមណូមពរបងប្អូនប្រជាពលរដ្ឋដែលមានបណ្ណ ប.ស.ស. និងបណ្ណមូលនិធិសមធម៌ សូមអញ្ជើញ មកប្រើប្រាស់សេវាក្នុងការថែទាំសុខភាព នៅក្នុងមន្ទីរពេទ្យបង្អែកស្រុក ដើម្បីកាត់បន្ថយការចំណាយ និងចំណេញពេលវេលា ស្របតាមគោលយោបាយគាំពារសុខមាលភាពសង្គមរបស់រាជរដ្ឋាភិបាល។ លោក សេង សំអាត បានឱ្យដឹងនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ថា «មន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង មានលោកគ្រូ អ្នកគ្រូពេទ្យ ដែលកំពុងបម្រើសេវាសរុបចំនួន៦៣នាក់ ក្នុងនោះមានវេជ្ជបណ្ឌិត៦នាក់ គ្រូពេទ្យ១នាក់ ឱសថការី៣នាក់ គ្រូពេទ្យមធ្យម២នាក់ បរិញ្ញាបត្រឆ្មប១នាក់ បរិញ្ញាបត្រគិលានុបដ្ឋាក២នាក់ ឆ្មបមធ្យមចំនួន៨នាក់ និងផ្នែកផ្សេងៗ រួមទាំងមន្ត្រីកិច្ចសន្យាសរុប៦៣នាក់»។ លោកបានបន្តថា នៅក្នុងសកម្មភាពផ្តល់សេវា ជាមន្ទីរពេទ្យបង្អែកកម្រិត១ សម្រាប់ការផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់ មានផ្នែកសេវាពិគ្រោះជំងឺ សង្គ្រោះបន្ទាន់ កុមារ មនុស្សចាស់ សម្ភព រោគស្ត្រី ផ្នែកជម្ងឺអេដស៍ របេង គ្រុនចាញ់ ផ្នែកចក្ខុរោគ ជម្ងឺមាត់ធ្មេញ អមវេជ្ជសាស្ត្រ មន្ទីរពិសោធន៍ និងផ្នែកជាច្រើនទៀត។ ប្រធានមន្ទីរពេទ្យបង្អែកស្រុក បានបញ្ជាក់ថា ជាលទ្ធផលក្នុងឆ្នាំ២០២៤ បង្ហាញថា […]

ហ្វីលីពីន៖ សាលារៀនក្នុងទីក្រុងម៉ានីល ត្រូវបិទទ្វារបណ្តោះអាសន្ន ដោយសារអាកាសធាតុក្តៅ

Liny Chan March 3, 2025 03/03/2025

(ម៉ានីល)៖ មន្ត្រីក្នុងតំបន់និយាយថា ដោយសារតែសីតុណ្ហភាពកើនឡើង នាំឱ្យសាលារៀនជិតពាក់កណ្តាល នៅក្នុងទីក្រុងម៉ានីល ផ្អាកបង្រៀនជាបណ្តោះអាសន្ន នាថ្ងៃចន្ទនេះ ខណៈដែលហ្វីលីពីនចូលដល់រដូវប្រាំង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣ ខែមីនា ឆ្នាំ ២០២៥។ ទីភ្នាក់ងារឧតុនិយមជាតិ បានព្រមានថា សន្ទស្សន៍សកម្តៅអាចឈានដល់កម្រិត «គ្រោះថ្នាក់» នៅក្នុងទីក្រុងម៉ានីល និងតំបន់ពីរផ្សេងទៀតនៅហ្វីលីពីន។ ទីភ្នាក់ងារនេះ បានណែនាំឱ្យអ្នករស់នៅក្នុងតំបន់ ដែលអាចរងផលប៉ះពាល់ ចៀសវាងការស្ថិតនៅក្រោមសម្តៅថ្ងៃយូរ។ ខណៈសីតុណ្ហភាព ត្រូវបានគេរំពឹងថានឹងឡើងដល់ ៣៣អង្សាសេ នៅថ្ងៃចន្ទ រដ្ឋបាលតំបន់ក្នុងទីក្រុងម៉ានីល និងស្រុកចំនួន ៦ផ្សេងទៀត បានបញ្ជាឱ្យបិទថ្នាក់រៀន ជាការប្រុងប្រយ័ត្នទុកមុន។ នៅក្នុងស្រុក Malabon នៃទីក្រុងម៉ានីល មន្ត្រីនាយកដ្ឋានអប់រំ បាននិយាយថា ការផ្អាកនេះប៉ះពាល់ដល់សិស្សជាង ៦៨ ០០០នាក់ ទូទាំង ៤២សាលារៀន។ គួរបញ្ជាក់ថា រលកកំដៅបានវាយប្រហារតំបន់ធំ ៗ នៃប្រទេសហ្វីលីពីន នៅក្នុងខែមេសា និងឧសភា ឆ្នាំមុន ដែលនាំឱ្យមានការផ្អាកបង្រៀនផ្ទាល់ជារៀងរាល់ថ្ងៃ និងប៉ះពាល់ដល់សិស្សរាប់លាននាក់។ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំមុន សីតុណ្ហភាព​ក្នុង​ទីក្រុង​ម៉ានីល […]

សាលាដំបូងខេត្ដក្រចេះ ចេញដីបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្ន ជនត្រូវចោទ៣នាក់ ពាក់ព័ន្ធករណីឈូសឆាយដីព្រៃ នៅស្រុកចិត្របុរី

Liny Chan March 3, 2025 03/03/2025

(ក្រចេះ)៖ លោក ខូវ ណារ៉ូ ចៅក្រមស៊ើបសួរសាលាដំបូងខេត្ដក្រចេះ បានចេញដីបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្ន ជនត្រូវចោទចំនួន៣នាក់ ពាក់ព័ន្ធករណីឈូសឆាយដីព្រៃ នៅចំណុច ភូមិល្អ ឃុំចង្រ្គង់ ស្រុកចិត្របុរី ខេត្តក្រចេះ។ នេះបើតាមដីការបស់សាលាដំបូងខេត្ដក្រចេះ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥។ ជនត្រូវចោទទាំង៣នាក់ រួមមាន៖ *ទី១៖ ឈ្មោះ ទិត្យ សារ៉ាវុធ អាយុ៤៨ឆ្នាំ មានទីលំនៅភូមិកសាង ឃុំចង្រ្កង់ ស្រុកចិត្របុរី ខេត្តក្រចេះ*ទី២៖ ឈ្មោះ ស៊ុំ ធឿន អាយុ៣៥ឆ្នាំ មានទីលំនៅភូមិត្រពាំងទ្រាំង ឃុំចង្រ្កង់ ស្រុកចិត្របុរី ខេត្តក្រចេះ*ទី៣៖ ឈ្មោះ ស៊ឹម ពិសិដ្ឋ អាយុ២៥ឆ្នាំ មានទីលំនៅភូមិកសាង ឃុំចង្រ្កង់ ស្រុកចិត្របុរី ខេត្តក្រចេះ។ សូមជម្រាបថា បុរសទាំង៣នាក់ខាងលើ ត្រូវបានកម្លាំងកងរាជអាវុធស្រុកចិត្របុរី ចុះបង្រាប និងឃាត់ខ្លួន បានកាលពីវេលាម៉ោង១៧៖៣០នាទី ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ […]

សម្ព័ន្ធមិត្តរបស់លោក ត្រាំ ដាក់សម្ពាធឱ្យលោក ហ្សេលេនស្គី ផ្លាស់ប្ដូរគោលជំហរ ឬចុះចេញពីតំណែង

Liny Chan March 3, 2025 03/03/2025

(វ៉ាស៊ីនតោន)៖ ក្រុមអ្នកសាធារណរដ្ឋកំពូលៗដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជំរុញឱ្យប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ផ្លាស់ប្ដូរគោលជំហររបស់លោកចំពោះសង្រ្គាមជាមួយរុស្ស៉ី ឬក៏លាលែងចេញពីតំណែង ដែលជានេះការបង្កើនការដាក់សម្ពាធលើលោក ហ្សេលេនស្គី បន្ទាប់ពីការឈ្លោះប្រកែកគ្នាយ៉ាងតឹងសរសៃក នៅឯសេតវិមានកាលពីសប្ដាហ៍មុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ក្រុមមេដឹកនាំអឺរ៉ុប បានបង្ហាញការគាំទ្រដល់លោក ហ្សេលេនស្គី ក្នុងកិច្ចប្រជុំកំពូលបន្ទាន់មួយនៅទីក្រុងឡុងដ៍ កាលពីថ្ងៃអាទិត្យ ទី២ ខែមីនា ដោយនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានជំរុញឱ្យសមភាគីរបស់លោកបង្កើនការចំណាយលើវិស័យការពារជាតិ តែ២ថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោក ត្រាំ និងអនុប្រធានាធិបតីអាមេរិក លោក JD Vance ឈ្លោះប្រកែកគ្នាជាមួយលោក ហ្សេលេនស្គី នៅការិយាល័យពងក្រពើ ជាហេតុធ្វើឱ្យលោក ហ្សេលេនស្គី ចាកចេញពីសេតវិមានទាំងកណ្ដាលទី ដោយមិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែដែលបានគ្រោងទុកនោះទេ។ ការប៉ះសម្ដីគ្នារវាងលោក ត្រាំ លោក JD Vance ជាមួយលោក ហ្សេលេនស្គី បានបង្កភាពភ្ញាក់ផ្អើល និងលើកឡើងពីការចោទសួរថាតើដំណាក់កាលបន្ទាប់ក្នុងសង្រ្គាមដែលដុតបញ្ឆេះដោយរុស្ស៉ី កាលពីឆ្នាំ២០២២ និងកិច្ចប្រឹងប្រែងរបស់លោក ត្រាំ ដើម្បីបិទបញ្ចប់សង្រ្គាមនេះ នឹងទៅជាយ៉ាងណា? […]

រុស្ស៉ីសរសើរ លោក ដូណាល់ ត្រាំ ដែលចង់ជួយបញ្ចប់ជម្លោះនៅអ៊ុយក្រែន និងបន្ទោសអឺរ៉ុបថា កំពុងព្យាយាមអូសបន្លាយសង្រ្គាម

Liny Chan March 3, 2025 03/03/2025

(មូស្គូ)៖ កាលពីថ្ងៃអាទិត្យ ទី២ ខែមីនា រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក Sergei Lavrov បានកោតសរសើរ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលមានគោលដៅប្រកបដោយការត្រិះរិះត្រឹមត្រូវ ដើម្បីបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ប៉ុន្តែបានស្តីបន្ទោស​ក្រុមប្រទេសមហាអំណាចអឺរ៉ុប ដែលនៅតែបន្តនាំគ្នាគាំទ្រគោលជំហររបស់ទីក្រុងកៀវ ថាកំពុងព្យាយាមអូសបន្លាយជម្លោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ លោក Lavrov បាននិយាយថា សហរដ្ឋអាមេរិកនិងរុស្ស៉ី មុខជានឹងមិនអាចយល់ស្របគ្នាលើរឿងគ្រប់យ៉ាងនោះទេ ប៉ុន្តែភាគីទាំងពីរ ឯកភាពគ្នាប្រកាន់ភាពប្រាកដនិយម នៅពេលមានផលប្រយោជន៍រួម។ លោកប្រមុខការទូតរុស្ស៉ី បានបន្តថា រុស្ស៉ីនិងអាមេរិកគួរតែ​កសាងទំនាក់ទំនងមួយ ដើម្បីធ្វើរឿងជាច្រើនដែលផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក និងមិនបណ្តោយឱ្យការខ្វែងគំនិតគ្នាផ្សេងៗ រាលដាលក្លាយទៅជាសង្រ្គាម។ លោក Lavrov បានលើកឡើងទៀតថា «លោក ដូណាល់ ត្រាំ គឺជាបុគ្គលប្រាកដនិយម។ ពាក្យស្លោករបស់លោក គឺសុភនិច្ឆ័យ។ ដូចដែលគ្រប់គ្នាឃើញយ៉ាងដូច្នោះ គឺវាមានន័យថា ការផ្លាស់ប្តូរទៅរកវិធីសាស្រ្តធ្វើការងារខុសពីរាល់ដង។ ប៉ុន្តែគោលដៅនៅតែដដែល គឺ MAGA (ពាក្យស្លោកនយោបាយរបស់លោក ត្រាំ មានន័យថា ធ្វើឱ្យអាមេរិកអស្ចារ្យសាជាថ្មី)។ ប្រការនេះផ្តល់នូវចរិតលក្ខណៈមនុស្សរស់រវើកមួយ ទៅក្នុងនយោបាយ។ ហេតុនេះហើយ […]

ជនជាតិចិនធ្វើការនៅក្រុមហ៊ុនចំការចេក ហ្រ្គីនអាយលែនអេហ្គ្រីខលឈើរល័ (CBA) នៅស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ប្រើកាំភ្លើងបាញ់សត្វពាហនៈរបស់ពលរដ្ឋងាប់ជាច្រើនក្បាល

Liny Chan March 3, 2025 03/03/2025

(ក្រចេះ)៖ ប្រជាពលរដ្ឋនៅក្នុងភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ មានការព្រួយបារម្ភខ្លាំង ដោយសារតែក្រុមជនជាតិចិនធ្វើការនៅក្នុងក្រុមហ៊ុនចំការចេក «ហ្រ្គីនអាយលែនអេហ្គ្រីខលឈើរល័» ប្រើរថយន្ត និងកាំភ្លើងដើរធ្វើសកម្មភាពរបាញ់សត្វគោ ក្របីរបស់ពួកគាត់ងាប់ និងរបួសច្រើនករណី។ ប្រជាពលរដ្ឋបានឲ្យដឹងថា ក្រុមជនជាតិចិនមួយ ប្រើប្រាស់រថយន្ត Pick up ពណ៌សមួយគ្រឿង ប្រដាប់ដោយអាវុធ ដើរគៀងគោក្របីរបស់ប្រជាពលរដ្ឋបាញ់ សម្លាប់ជាបន្តបន្ទាប់ ហើយលើកដាក់ត្រាក់ទ័រយកចូលទៅក្នុងបរិវេណក្រុមហ៊ុន «ហ្រ្គីនអាយលែនអេហ្គ្រីខលឈើរល័» ហៅកាត់ថា CBA ដែលមានទីតាំងស្ថិតនៅក្នុងភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។ បើតាមការលើកឡើងរបស់ប្រជាពលរដ្ឋ, ប្រសិនបើករណីដែលគោក្របីរបស់ពួកគាត់ ចូលទៅស៊ីដែលធ្វើឲ្យប៉ះពាល់នៅក្នុងដីក្រុមហ៊ុនចំការចេក នោះគួរណាតែចាប់ទុក ហើយហៅម្ចាស់ទៅធ្វើការផាកពិន័យបង់លុយតាមការខូចខាត មិនគួរដើរគៀងសត្វគោក្របីរបស់ពួកគាត់​ដែលលេងឲ្យស៊ីស្មៅនៅតាមព្រៃនោះទេ។ សកម្មភាពរបស់ជនជាតិចិន នៅក្នុងក្រុមហ៊ុនមួយនេះ តែងតែបើករថយន្ត Pick up ហើយប្រើប្រាស់កាំភ្លើងដើរបាញ់សត្វគោក្របីរបស់ប្រជាពលរដ្ឋជាបន្តបន្ទាប់ ប៉ុន្តែមិនមានអ្នកណាហ៊ានប្ដឹង។ ទើបតែថ្មីៗនៅចុងខែកុម្ភៈនេះ ក្រុមជនជាតិចិនទាំងនោះបានបន្តធ្វើសកម្មភាពប្រើប្រាស់កាំភ្លើង ហើយជិះរថយន្តដើរគៀងសត្វគោក្របីរបស់ពលរដ្ឋនៅតំបន់នោះ ហើយបាញ់សម្លាប់ និងរបួសជាច្រើនក្បាល ទើបពួកគាត់រាយការណ៍ទៅសមត្ថកិច្ច ហើយកម្លាំងសមត្ថកិច្ចក៏បានចុះទៅដល់ចាប់រឹបអូសត្រាក់ទរ័មួយគ្រឿ ដែលធ្វើសកម្មភាពនោះយកទៅរក្សាទុក ប៉ុន្តែមិនបានចាប់រថយន្ត Pick up របស់ជនជាតិចិននោះឡើយ។ ជាក់ស្ដែង នៅរសៀលថ្ងៃទី២ […]

មេក្លោងចោរប្ល-ន់ រហ័សនាម «ប្រេស៉ីល» និងបក្ខពួក ដែលបា-ញ់ប្រហារមកលើសមត្ថកិច្ចពេលចុះបង្ក្រាបនៅក្រុងកំពង់ចាម ត្រូវតំណាងអយ្យការចោទប្រកាន់៣បទល្មើស

Naren March 3, 2025 03/03/2025

(កំពង់ចាម)៖ ចៅមេក្លោងចោរប្លន់ឈ្មោះ ឯម នាង ហៅប្រេសស៉ីល និងបក្ខពួកចំនួន៣បទល្មើស ដែលបាញ់ប្រហារមកលើសមត្ថកិច្ចពេលចុះបង្ក្រាបនៅក្រុងកំពង់ចាម កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម សម្រេចចោទប្រកាន់ចំនួន៣បទល្មើស។ ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥នេះ បានឲ្យដឹងថាបន្ទាប់ពីបានសួរចម្លើយជនសង្ស័យខាងលើ និងពិនិត្យភស្តុតាងក្នុងសំណុំរឿង តំណាងអយ្យការបានសម្រេចធ្វើការចោទ ប្រកាន់លើករណីនេះចំនួន៣សំណុំរឿងដូចខាងក្រោម៖ * សំណុំរឿងព្រហ្មទណ្ឌទី១ លេខ ២០៧ ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ តំណាងអយ្យការបានសម្រេចធ្វើការចោទ ប្រកាន់លើជនសង្ស័យឈ្មោះ ឯម នាង ហៅ ប្រេស៊ីល ភេទប្រុស អាយុ៥០ឆ្នាំ និងឈ្មោះ គិត គីមហុង ភេទប្រុស អាយុ២៦ឆ្នាំ ពីបទ៖ លួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា ប្រព្រឹត្តនៅចំណុចផ្លូវក្រាលកៅស៊ូ ស្ថិតនៅភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ តាមបញ្ញត្តិមាត្រា ៣៥៣ និងមាត […]

ខេត្តបាត់ដំបង ជាខេត្តទី១៧ ដែលទទួលជ័យលាភីជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)

Naren March 3, 2025 03/03/2025

(បាត់ដំបង)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញប្រកាសទទួលស្គាល់ខេត្តបាត់ដំបងជាខេត្តទី១៧ ដែលទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)។ ពិធីនេះត្រូវបានរៀបចំឡើងនៅសួនយុវ័ន្តក្រុង នៃខេត្តបាត់ដំបង ដោយមានការចូលរួមពីសំណាក់រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំក្រសួង លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ក្រុមការងារ PWG តំណាងដៃគូអភិវឌ្ឍន៍ អង្គការជាតិ-អន្ដរជាតិ អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ដ្រីរាជការ លោក អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិ សរុបប្រមាណ២,២០០នាក់។ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានបង្ហាញថា នៅទូទាំងខេត្តបាត់ដំបងមានស្រុកចំនួន១៣ និងក្រុង១ ឃុំចំនួន៩៣ និង១០សង្កាត់, និងភូមិចំនួន៨៤២ ដែលមានខ្នងផ្ទះសរុប ២៤៧ ៨៥៨ខ្នង មានគ្រួសារ ២៩៧ ២៥៥គ្រួសារ ក្នុងនោះខ្នងផ្ទះមានបង្គន់ប្រើប្រាស់ផ្ទាល់ខ្លួនស្មើនឹង […]

ក្រសួងធនធានទឹក និងឧតុនិយម ជូនដំណឹងពីស្ថានភាពភ្លៀងកក់ខែ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែមីនា, សូមប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ

Naren March 3, 2025 03/03/2025

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពភ្លៀងកក់ខែ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥។ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ខណៈដែលសម្ពាធទាបបានគ្របដណ្តប់លើសមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ ភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ មានស្ថានភាពដូចតទៅ៖ ១៖ តំបន់វាលទំនាប៖ មានខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងភ្នំពេញ អាចមានភ្លៀងកក់ខែគ្របដណ្តប់លើផ្ទៃដី២០%។ ២៖ តំបន់ខ្ពង់រាប៖ មានខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ ជួរភ្នំក្រវាញ និងជួរភ្នំដងរែក […]