ព័ត៌មានជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យយកចិត្តទុកដាក់លើរបបអាហារ ដើម្បីធានាបានសុខភាពរបស់សិស្ស

Liny Chan February 26, 2025 26/02/2025

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងណែនាំឱ្យគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសក្រសួងអប់រំ យុវជន និងកីឡា យកចិត្តទុកដាក់ឱ្យបានខ្ពស់លើ​របបអាហាររបស់ក្មេងៗ ជាពិសេសហាមដាច់ខាតលើការលក់ដូរភេជ្ជៈផ្អែម និងភេជ្ជៈប៉ូវកម្លាំងដល់សិស្ស ដើម្បីធានាឱ្យបានសុខភាពរបស់សិស្ស ខណៈមកដល់ពេលនេះបញ្ហាទឹកនោមផ្អែមលើកុមារកើតមានច្រើន។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នាឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំសិក្សាចាស់ឆ្នាំ​២០២៣​-២០​២​៤ និងលើកទិសដៅការងារឆ្នាំសិក្សាថ្មីឆ្នាំ២០២៤-២០២៥ របស់ក្រសួងអប់រំ យុវជន និងកីឡា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «សូមឱ្យមាន​ការអប់រំ និងណែនាំទាំងក្នុងសាលា និងក្រៅសាលា ត្រូវមានការណែនាំ អាទឹកប៉ូវកម្លាំង ទឹកអីនេះ គឺមិនមែនសម្រាប់ក្មេងនោះទេ តែមានការប្រើច្រើន រឿងនេះជារឿងមួយដែលប្រកាសអាសន្ន រឿងនេះជារឿងបញ្ហារយៈពេលវែងសម្រាប់យើង បើសិនជាក្មេងៗយើង ១០ឆ្នាំ ២០ឆ្នាំទៀត ចាប់ពីអាយុ ៣០ ទៅ ៤០ឆ្នាំ មានជំងឺទឹកនោមផ្អែម គឺក្លាយជាបន្ទុក វាជាបញ្ហាហើយ»។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា នៅពេលដែលក្មេងៗឈឺជំងឺទឹកនោមផ្អែមនេះហើយ គឺជាបន្ទុក មិនមែនជាទ្រព្យនោះទេ […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចង់ឱ្យគោលការណ៍ទាំងឡាយ ដែលសម្តេចដាក់ចេញ ត្រូវបានអនុវត្តន៍ឆាប់រហ័ស

Liny Chan February 26, 2025 26/02/2025

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានបញ្ជាក់ឲ្យដឹងថា សម្ដេចចង់ឱ្យគោលការណ៍ទាំងឡាយ ដែលសម្តេចបានដាក់ចេញ ត្រូវបានអនុវត្តន៍ឆាប់រហ័ស និងត្រូវធ្វើឲ្យបានលឿន តាមអ្វីដែលអាចធ្វើទៅបាន។ ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំសិក្សាចាស់ឆ្នាំ​២០២៣​-២០​២​៤ និងលើកទិសដៅការងារឆ្នាំសិក្សាថ្មីឆ្នាំ២០២៤-២០២៥ របស់ក្រសួងអប់រំ យុវជន និងកីឡា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥។ បើតាមប្រសាសន៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់រាជធានី ខេត្ត ផ្តល់អាទិភាពឱ្យមន្ទីរអប់រំ ក្នុងការរើសគ្រូបង្រៀន ហើយត្រូវអនុលោម តាមនិយាមរបស់ក្រសួងអប់រំ។ ទន្ទឹមគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានសម្រេចដំឡើងរយៈពេលកិច្ចសន្យា សម្រាប់គ្រូជាប់កិច្ចសន្យា ពីមួយឆ្នាំ ទៅពីរឆ្នាំផងដែរ។ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំសិក្សាចាស់ និងលើកទិសដៅការងារឆ្នាំសិក្សាថ្មី របស់ក្រសួងអប់រំ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ត្រូវធ្វើតែម្ដង ហើយឲ្យលឿន ខ្ញុំចង់បានឲ្យហើយឆ្នាំនេះ ដើម្បីអនុវត្ដនៅឆ្នាំ២០២៦តែម្ដង សូមកុំចាំយូរ»។ […]

អាជ្ញាធរស្រុកពញាឮ ខេត្តកណ្តាល ចុះពិនិត្យទីតាំងដី១កន្លែង ក្រោយមានព័ត៌មានចុះផ្សាយថាបានរំលោភចូលទន្លេ, ជាលទ្ធផលពុំមានការរំលោភចូលទន្លេ ដូចការផ្សព្វផ្សាយនោះឡើយ

Liny Chan February 26, 2025 26/02/2025

(កណ្ដាល)៖ លោក គឹម ហៀង អភិបាលរងស្រុកពញាឮ នារសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានចុះពិនិត្យមើលទីតាំងដី ១កន្លែងដែលត្រូវបានបណ្ដាញព័ត៌មានផ្សព្វផ្សាយថា បានចាក់ដីរំលោភចូលទន្លេ ស្ថិតនៅភូមិបឹងក្តុល ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល។ លោកអភិបាលរង បានចាត់ក្រុមការងារបង្ហោះដ្រូនពីលើអាកាស ដើម្បីពិនិត្យពីស្ថានភាពពិត ហើយក៏បានសួរនាំមួយចំនួនពីអ្នកម៉ៅការអភិវឌ្ឍន៍ ជុំវិញការស្ថាបនាឱ្យស្របតាមស្តង់ដា ហើយហាមមិនឱ្យមានការចូលដីចូលទន្លេនោះទេ។ លោកអភិបាលរង បានថ្លែងថា ក្រោយពិនិត្យជាក់ស្ដែង មើលឃើញថា ម្ចាស់ដីពុំបានចាក់ដីលយចូលទន្លេឡើយ ហើយណែនាំឱ្យធ្វើច្រាំងឱ្យបានល្អ មិនត្រូវឱ្យប៉ះពាល់ទៅខាងទន្លេ ឬអ្នកជិតខាងឡើយ ពិសេសគោរពតាមបទដ្ឋានបច្ចេកទេស ការពារកុំឱ្យមានផលប៉ះពាល់ណាមួយកើតឡើង។ ជាមួយគ្នានេះ លោក លឹម ស្រូយ អ្នកទទួលម៉ៅការស្ថាបនា បានលើកឡើងថា ពិតណាស់ក្រុមការងារពុំបានដាក់ដីចូលទន្លេ និងដឹកដីរាប់រយឡានទាំងយប់ទាំងថ្ងៃនោះឡើយ។ លោកបានបន្តថា ផ្អែកតាមបច្ចេកទេស ក្រុមការងារគ្រាន់តែកាយអាចម៌ដីមាត់ទន្លេយកមកចាក់បរិវេណដីខាងលើប៉ុណ្ណោះ ដោយសារខ្វះអាចម៌ដី ទើបម្ចាស់ដីទិញអាចម៌ដីជាប្រភេទដីល្បាប់ជ្រាយៗ ដឹកតាមសាឡង់ពីទន្លេមេគង្គយកមកបន្ថែម សម្រាប់ធ្វើសួន ដាំស្មៅ ដាំដំណាំហូបផ្លែ និងដាំបន្លែធម្មជាតិតែប៉ុណ្ណោះ ម្ចាស់គាត់ថាពេលដាំដំណាំគាត់អោយប្រជាពលរដ្ឋក្នុងភូមិស្ម័គ្រចិត្តចូលរួមដាំបន្លែ ពេលបានផលចែកអ្នកភូមិ និងដាក់បន្លែខាងមុខផ្ទះចែកទានអ្នកឆ្លងកាត់ផ្លូវទៀតផង។ ពិសេសនោះគឺក្រុមការងាររៀបចំខាងច្រាំងទន្លេឱ្យស្អាត និងមិនឱ្យលយចូលខាងទន្លេឡើយ។ បើសិនជាខាងអាជ្ញាធរចាំបាច់ត្រូវការអភិវឌ្ឍច្រាំងទន្លេ នោះខាងម្ចាស់ដីនឹងគោរពតាមកិច្ចសន្យាដោយគ្មានទាមទារអ្វីឡើយ៕ […]

លោកជំទាវបណ្ឌិត ពេជ ចន្ទ មុន្នី ហ៊ុនម៉ាណែត ស្នើដល់សិល្បករ អ្នកច្នៃម៉ូត ឬសម្អាងការ កុំច្នៃប្រឌិតថ្មីឱ្យប្រាសចាកពីលំនាំដើមខ្លាំងជ្រុលពេក ដែលនាំឱ្យប៉ះពាល់ដល់ទម្រង់ដើមនៃសម្លៀកបំពាក់ខ្មែរយើង

Liny Chan February 26, 2025 26/02/2025

(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា អនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងជាអគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានថ្លែងអំពាវនាវដល់សិល្បករ អ្នកច្នៃមូដ អ្នកសម្អាងការទាំងអស់ គួរតែពិនិត្យឱ្យបានល្អិតល្អន់ នូវការច្នៃប្រឌិតថ្មី កុំឱ្យប្រាសចាកពីលំនាំដើមនៃសម្លៀកបំពាក់ កុំតម្រូវខ្លាំងជ្រុល ទៅតាមតម្រូវការរបស់ទីផ្សារ ដែលនាំឱ្យប៉ះពាល់ដល់ទម្រង់ដើមនៃសម្លៀកបំពាក់ខ្មែរយើង។ ការថ្លែងយ៉ាងដូច្នេះរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងកម្មវិធី «រាត្រីស្រមោសរ សំពត់បត់ខ្មែរ លើកទី២» ដែលបានប្រព្រឹត្ដទៅនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងទៀតថា នាពេលបច្ចុប្បន្ននេះ បានសង្កេតឃើញថា នៅតាមបណ្ដាញសង្គមនានាក៏ហាក់មានសន្ទុះនៃការប្រើប្រាស់នូវសម្លៀកបំពាក់ប្រពៃជាតិ ពីសំណាក់ប្រជាពលរដ្ឋទូទៅ ក៏ដូចជាស្រទាប់យុវ័យ និងតារាសម្ដែង ដែលជាសញ្ញាដ៏វិជ្ជមាន និងជាការបង្ហាញឱ្យឃើញសេក្ដីគោរពស្រលាញ់ ប្រពៃណី វប្បធម៌ជាតិ ព្រមទាំងការប្រើប្រាស់ប្រកបដោយមោទនកភាពខ្ពស់។ ទោះស្ថិតនៅក្នុងសម្ពាធសកលភាវូបនីយកម្ម ដែលពោរពេញទៅដោយការឆ្លងទៅវិញទៅមក ទាំងក្នុងតំបន់ និងលើពិភពលោកយ៉ាងណាក៏ដោយ ក៏នៅតែសង្កេតឃើញបងប្អូនប្រជាពលរដ្ឋយើងចាប់ផ្ដើមរៀនបែងចែកនូវប្រភេទសម្លៀកបំពាក់ ប្រពៃណីទៅតាមមុខងារ និងទៅតាមវិធី។ ជាមួយគ្នានេះនៅក្នុងពិធីមង្គលការជាដើម ក៏សង្កេតឃើញថា បានឈានទៅដល់កម្រិតប្រឹងប្រៀងមួយគួរជាទីមោទន ទាំងក្បួនខ្នាត […]

បណ្ឌិត អ៊ាង សុផល្លែត ពន្យល់ពីភាពយឺតយ៉ាវមួយចំនួននៅក្នុងដំណាក់កាលវាយតម្លៃប៉ះពាល់បរិស្ថាន (EIA) និងបញ្ជាក់ជំហរពន្លឿនបញ្ហានេះឱ្យឆាប់រហ័ស

Liny Chan February 26, 2025 26/02/2025

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែត បានពន្យល់ពីភាពយឺតយ៉ាវមួយចំនួននៅក្នុងដំណាក់កាលវាយតម្លៃប៉ះពាល់បរិស្ថាន (EIA) និងបញ្ជាក់ជំហរពន្លឿនបញ្ហានេះឱ្យឆាប់រហ័ស ដោយបញ្ជាក់ថាការចុះកិច្ចសន្យា​វាយតម្លៃ​ផល​ប៉ះពាល់​បរិស្ថាន ត្រូវធ្វើឡើងក្នុងរយៈពេលតែ១សប្តាហ៍ប៉ុណ្ណោះ ចាប់ពីឆ្នាំនេះទៅ។ ការចេញមកពន្យល់របស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន គឺជាការឆ្លើយតប និងពន្យល់ពីហេតុផល ក្រោយពីមានការលើកឡើងពីភាពយឺតយ៉ាវក្នុងដំណើរការចុះកិច្ចសន្យាលើការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន នាពេលកន្លងមក។ ក្នុងឱកាសឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មានក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងស្តីពី «គោលការណ៍ណែនាំទូទៅ ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ» និង «ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ សម្រាប់ការវិនិយោគអាជីវកម្មខ្សាច់ តាមដងទន្លេមេគង្គកម្ពុជា» នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ, លោកបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ជាការពិតមានការយឺតយ៉ាង និងមានការលឿន។ ខ្ញុំបានដាក់គោលការ​ណ៍ ​ចេ​ញថ្មីៗនេះហើយ ប្រហែលជាខែមុន។ ការចុះកិច្ចសន្យា ខ្ញុំមិនឱ្យលើសពី១សប្តាហ៍ទេ។ កិច្ចសន្យាហ្នឹង១សប្តាហ៍ចេញជូន ប៉ុន្តែក្រុមហ៊ុន ត្រូវអនុវត្តតាមគោលការណ៍ ដែលដាក់ចេញដោយក្រសួងបរិស្ថាន។ កិច្ចសន្យាយើងមានគោលការណ៍របស់យើង គឺត្រូវធ្វើនេះ ធ្វើនេះ ខ្ញុំស៊ីញជូនក្រុមហ៊ុនត្រូវធ្វើតាម»។ បន្ថែមពីនេះលោករដ្ឋមន្ត្រី ក៏បានពន្យល់ថាការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ មាន៣កម្រិត គឺទី១៖ ការចុះកិច្ចសន្យាជាមួយគ្នា, ទី២៖ ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន «បឋម» និងទី៣៖ ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន «ពេញលេញ»។ លោករដ្ឋមន្រ្តីបញ្ជាក់ថា៖ «ការយឺតយ៉ាវ ជូនកាលក្នុង១សប្តាហ៍ ក្រុមហ៊ុនគ្រាន់តែគាត់ផ្ញើឯកសារពីប្រទេសគាត់មកខ្មែរ វាមិនទាន់ទេ។ អញ្ជឹងការយឺតយ៉ាវហ្នឹងសួរថា មកពីក្រសួងបរិស្ថាន ឬមកពីគាត់? វាមានទាំង២ ដៃទះ […]

SME ជិត១៣០០សហគ្រាស បានចុះបញ្ជីផ្លូវការនៅឆ្នាំ២០២៤ និងបង្កើតការងារថ្មីបានជាង ២ម៉ឺនកន្លែង

Liny Chan February 26, 2025 26/02/2025

(ភ្នំពេញ)៖ ក្នុងឆ្នាំ២០២៤ សហគ្រាសធុនតូច​ និងមធ្យម និងសិប្បកម្មផ្នែកកម្មន្តសាលសរុបប្រមាណ ១ ២៩២មូលដ្ឋាន បាន​ចុះបញ្ជីផ្លូវការ ដើម្បីធ្វើឱ្យការប្រកបអាជីវកម្មរបស់ខ្លួនត្រឹមត្រូវតាមច្បាប់។ នេះបើ​តាមការលើកឡើងរបស់លោក ញឹម ខេមរា រដ្ឋលេខាធិការប្រចាំការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ​ក្នុង ​«សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥»​ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។ តាមរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងឧស្សាហកម្មបានឱ្យដឹងថា ក្នុងការចុះបញ្ជីសហគ្រាស ទាំងជិត១៣០០សហគ្រាសនេះ ក្នុងនោះការចុះបញ្ជីថ្នាក់កណ្តាលបានចំនួន១៧មូលដ្ឋាន ចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានចំនួន ៣៣៨មូលដ្ឋាន ចុះបញ្ជីនៅតាមបណ្តាមន្ទីររាជធានី-ខេត្តចំនួន ៨៣១មូលដ្ឋាន និងចុះបញ្ជីនៅតាមបណ្តារាជធានី-ខេត្ត/ក្រុង ស្រុក/ខណ្ឌបានចំនួន ១០៦មូលដ្ឋាន។ ជាមួយគ្នានេះ ក្រសួងបានចេញវិញ្ញាបនបត្រដំណើរការចំនួន ១ ០៥២មូលដ្ឋាន និងវិញ្ញាបនបត្របន្តចំនួន ១ ៣៣៨មូលដ្ឋាន ដែលបានបង្កើតការងារថ្មីចំនួន២៥ ៨៣៣នាក់។ ទន្ទឹមនឹងការចុះបញ្ជីសហគ្រាសថ្មីនេះ ក៏មានសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មចំនួន ១ ៩៥០ មូលដ្ឋានបានបិទអាជីវកម្មផងដែរ ដែលធ្វើឱ្យ​កម្លាំងពលកម្មថយចុះប្រមាណ ១៣ ៥៧៦នាក់។ គិតត្រឹមដំណាច់ឆ្នាំ២០២៤នេះ សហគ្រាសធុនតូច និងមធ្យម […]

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ចេញលិខិតបង្គាប់ការឱ្យព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង២៣រូប ឱ្យទៅបង្ហាញខ្លួននៅកន្លែងថ្មី ក្រោយទទួលបានការផ្ទេរភារកិច្ច និងតែងតាំងមុខដំណែងថ្មី

Liny Chan February 26, 2025 26/02/2025

(ភ្នំពេញ)៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានចេញលិខិតបង្គាប់ការឱ្យព្រះរាជអាជ្ញា ព្រះរាជអាជ្ញារងទាំង ២៣រូប ឱ្យបង្ហាញខ្លួននៅកន្លែងថ្មី ក្រោយទទួលការតែងតាំង និងផ្ទេរភារកិច្ច។ នេះបើតាមលិខិតបង្គាប់ការដែលបណ្តាញព័ត៌មាន Fresh News ទទួលនៅយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។ មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ថា ការចេញលិខិតបង្គាប់ការនេះក្រោយពីព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារងទាំង២៣រូបនេះ ត្រូវបានផ្ទេរភារកិច្ច និងតែងតាំងឱ្យទៅបម្រើកន្លែងថ្មី។ ឧទាហរណ៍, លោក ទី សុវិនថាល់ ជាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ ត្រូវបានទទួលការតែងតាំងជាព្រះរាជអាជ្ញានៃអយ្យការអមតុលាការកំពូល ដូច្នេះលោកត្រូវមកបង្ហាញខ្លួននៅតុលាការកំពូល ឱ្យបានមុនថ្ងៃទី៣ ខែមីនា។ សម្រាប់ព្រះរាជ្ញា និងព្រះរាជអាជ្ញារងផ្សេងទៀត ក៏ត្រូវធ្វើបែបនេះដែរ ពីព្រោះនេះការកិច្ចការងាររដ្ឋបាល និងនីតីវិធី ក្រោយផ្ទេរភារកិច្ច និងតែងតាំង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

បណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថាន អនុវត្តច្បាប់យ៉ាងតឹងរ៉ឹង គ្មានការលើកលែងជាដាច់ខាតលើរោងចក្រទាំងណាដែលលួចបង្ហូរទឹកកកង្វក់ចូលក្នុងទឹកធម្មជាតិ

Liny Chan February 25, 2025 25/02/2025

(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបញ្ជាក់ប្រាប់ថា សម្រាប់ក្រុមហ៊ុនដែលមានចេតនាអាក្រក់នៅតែបន្តលួចវបង្ហូរទឹកកង្វក់ចូលក្នុងប្រភពទឹកធម្មជាតិ គឺក្រសួងបរិស្ថាន នឹងអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងបំផុត និងមិនលើកលែងជាដាច់ខាត ដូច្នេះ កុំបំពានច្បាប់ឱ្យសោះ។ ការចេញមកបញ្ជាក់បែបនេះរបស់លោកបណ្ឌិត អ៊ាង សុផល្លែត បានធ្វើឡើងក្នុងឱកាសលោកផ្តល់បទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មាន ក្នុងឱកាសលោកអញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងគោលការណ៍ណែនាំ ស្តីពីការវាយតម្លៃបរិស្ថានជាយុទ្ធសាស្រ្ត និងការវាយតម្លៃបរិស្ថានជាយុទ្ធសាស្រ្តសម្រាប់អាជីវកម្មបូមខ្សាច់ទន្លេ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥។ លោកបណ្ឌិត អ៊ាង សុផល្លែត បានគូសបញ្ជាក់ថា៖ «ការបង្ហូរទឹកកង្វក់ចូលក្នុងប្រភពទឹកស្អាត មានច្រើន ហើយការអនុវត្តច្បាប់របស់ក្រសួងបរិស្ថាន ១០០ភាគរយ គឺគ្មានការងាករេទេ អ្នកដែលប្រព្រឹត្តត្រូវតែទទួលរងការទណ្ឌកម្មដោយច្បាប់ ដោយធ្ងន់ធ្ងរ»។ ត្រង់ចំណុចនេះ ត្រូវបានរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអះអាងថា ក៏មានការលាក់បាំងពីការលួចបង្ហូរទឹកពុលចូលប្រភពទឹកសំណាក់ម្ចាស់ក្រុមហ៊ុនតែម្តង ប៉ុន្តែករណីនេះគឺមិនអាចលាក់បាំងបាននោះទេ ពីព្រោះក្រុមការងារជំនាញរបស់ក្រសួងបរិស្ថាន បានចុះទៅផ្ទាល់នៅតាមទីតាំងបង្ហូរទឹកដោយបានជួបសម្ភាសន៍ជាមួយប្រជាពលរដ្ឋដែលរងគ្រោះពីការបង្ហូរទឹកកកង្វក់នេះ។ បន្ថែមពីនេះ លោកបណ្ឌិត អ៊ាង សុផល្លែត បានបង្ហាញការសោកស្តាយដោយសារតែដងស្ទឹងមួយ ត្រូវបំពុលដោយសារទឹកកង្វក់ដែលបង្ហូរចេញពីរោងចក្រ ខណៈពីមុនស្ទឹងនេះបានជួយបម្រើសេចក្តីត្រូវការរបស់ប្រជាពលើរដ្ឋរស់នៅជុំវិញដងស្ទឹងនេះបានសុខសាន្ត។ លោកបណ្ឌិត អ៊ាង សុផល្លែត បានសង្កត់ធ្ងន់ៗថា៖ «យើងច្បាប់មានហើយ ព្រះករុណា ទ្រង់មានឡាយព្រះហត្ថហើយ និងបានដាក់ឱ្យប្រើប្រាស់ហើយ បើខ្ញុំមិនអនុវត្តច្បាប់មានន័យថា ខ្ញុំមិនគោរពច្បាប់ គោរពព្រះមហាក្សត្រ […]

លោក ពូទីន បង្ហើបពីលទ្ធភាពរកស៉ីក្នុងវិស័យរ៉ែកម្រ និងអាលុយមីញ៉ូម ជាមួយសហរដ្ឋអាមេរិក

Liny Chan February 25, 2025 25/02/2025

(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា លោកនឹងផ្តល់ឱកាសឱ្យសហរដ្ឋអាមេរិក ចូលរួមក្នុងគម្រោងរកស៉ីរ៉ែកម្ររបស់រុស្ស៉ី ក៏ដូចជាការផ្គត់ផ្គង់អាលុយមីញ៉ូមដល់ទីផ្សារក្នុងស្រុករបស់សហរដ្ឋអាមេរិក ក្រោមកិច្ចព្រមព្រៀងសេដ្ឋកិច្ចនាពេលអនាគត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ ២០២៥។ ថ្លែងតាមកញ្ចក់ទូរទស្សន៍ លោក ពូទីន គូសបញ្ជាក់ថា «ដោយវិធីនេះ ពួកយើងត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ជូន នូវគម្រោងរួមគ្នាជាមួយដៃគូអាមេរិក ហើយនៅពេលខ្ញុំហៅថាជាដៃគូ ន័យថាមិនត្រឹមតែរចនាសម្ព័ន្ធរដ្ឋបាល និងរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្រុមហ៊ុនផងដែរ ប្រសិនបើពួកគេចាប់អារម្មណ៍ធ្វើការរួមគ្នា»។ លោក ពូទីន បន្ថែមថា «ខ្ញុំចង់សង្កត់ធ្ងន់ថា ធនធានប្រភេទនេះយើងមានច្រើនជាងអ៊ុយក្រែន។ កិច្ច​ព្រម​ព្រៀង​ដ៏​មាន​សក្ដានុពល​រវាង​សហរដ្ឋ​អាមេរិក និង​អ៊ុយក្រែន ​ពាក់​ព័ន្ធ​នឹងរ៉ែកម្រ មិន​ជា​ក្តីកង្វល់​សម្រាប់​រុស្ស៉ីឡើយ»។ គួរបញ្ជាក់ថា រុស្ស៉ី គឺជាប្រទេសធំជាងគេទី ៥ក្នុងពិភពលោក ដែលមានរ៉ែកម្រដ៏សម្បើម បន្ទាប់មកគឺ ចិន ប្រេស៉ីល ឥណ្ឌា និងអូស្រ្តាលី។ តាមការប៉ាន់ស្មាន រុស្ស៉ីអាចមានរ៉ែកម្រប្រហែល ៣.៨លានតោន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ក្រសួងទេសចរណ៍ នឹងរៀបចំព្រឹត្តិការណ៍សេរីភាពការជិះកង់កម្សាន្ត ភ្នំពេញ-តាកែវ ចម្ងាយ៧៥គីឡូម៉ែត្រ

Liny Chan February 25, 2025 25/02/2025

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ រដ្ឋបាលខេត្តតាកែវ និងរដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំព្រឹត្តិការណ៍ជិះកង់កម្សាន្តចម្ងាយ៧៥គីឡូម៉ែត្រ ដោយចេញដំណើរពីទីស្តីការក្រសួងទេសចរណ៍ឆ្ពោះទៅទីរួមខេត្តតាកែវ ក្នុងគោលបំណងត្រៀមរៀបចំចូលរួមអបអរព្រឹត្តិការណ៍បុណ្យទន្លេលើកទី៩ នៅខេត្តតាកែវ និងចូលរួមផ្សព្វផ្សាយតំបន់គោលដៅ និងសក្តានុពលទេសចរណ៍ខេត្តតាកែវ។ ជាមួយគ្នានេះ ការរៀបចំព្រឹត្តិការណ៍ខាងលើ ដើម្បីចូលរួមអបអរទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ព្រមទាំងឧបត្ថម្ភសម្ភារសិក្សាដល់សិស្សានុសិស្សនៅស្រុកបាទី ខេត្តតាកែវ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News