(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានឆ្លើយតបចំពោះប្រតិកម្មនានារបស់ប្រជាពលរដ្ឋ ជុំវិញការបោះពុម្ពសៀវភៅប្រវត្តិសាស្ត្របំពេញបន្ថែម ថ្នាក់ទី៦ របស់ក្រសួងអប់រំ យុវជន និងកីឡា ក្រោយពីផ្ទុះការវែកញែកដោយយល់ច្រឡំថា ការបោះពុម្ពសៀវភៅប្រវត្តិសាស្ត្រនេះ គឺដើម្បីដឹងគុណវៀតណាម។ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីបញ្ជាក់ថា សៀវភៅប្រវត្តិសាស្ត្របំពេញបន្ថែមនេះ មិនមែនដើម្បីដឹងគុណប្រទេសវៀតណាមឡើយ គឺដើម្បីឱ្យខ្មែរដឹងពីប្រវត្តិសាស្ត្រ និងកុំឱ្យខ្មែរបែកបាក់ចុះខ្សោយ។ សម្តេចបញ្ជក់ទៀតថា ការប្រតិកម្មរបស់ប្រជាពលរដ្ឋលើសៀវភៅប្រវត្តិវិទ្យាថ្នាក់ទី៦ ដោយសារយល់ច្រឡំថា រូបវិមានឈ្នះ-ឈ្នះ លើគ្របសៀវភៅជាស្តូបមិត្តភាពកម្ពុជា-វៀតណាម ហើយថា ការប្រតិកម្មរបស់ពលរដ្ឋតាមបណ្តាញសង្គមលើសៀវភៅប្រវត្តិវិទ្យានេះ ព្រោះមិនបានអានខ្លឹមសារនៅខាងក្នុង។ សម្តេចបវរធិបតីបញ្ជាក់យ៉ាងច្បាស់ថា សៀវភៅបំពេញបន្ថែមប្រវត្តិសាស្ត្រនេះ មិនមែនជាសៀវភៅជំនួសប្រវត្តិសាស្ត្រចាស់នោះឡើយ គឺគ្រាន់តែជាសៀវភៅបំពេញបន្ថែម មានរូបភាព ដើម្បីឱ្យសិស្សានុសិស្សងាយស្រួលយល់។ ការលើកឡើងរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ចំនួន ២,៥៥១នាក់ នារី ១,១៦៩នាក់ រួមមាន ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងបណ្ឌិតកិត្តិយស។ សម្តេចបវរធិបតីបានថ្លែងដូច្នេះថា «បងប្អូនដែលបារម្ភមិនខុសទេ ប៉ុន្តែការបារម្ភភាគច្រើន អ្នកដែលខំមិន (Comments) […]