(ត្បូងឃ្មុំ)៖ នារសៀលថ្ងៃសៅរ៍ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំប្រតិភូកងរាជអាវុធហត្ថ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោក ឈឿង ប៊ុនធឿន និងលោកស្រី អោក ចាន់សាទ ដែលជាជនរងគ្រោះដោយសារករណីបាញ់សម្លាប់បង្កឡើងដោយឈ្មោះ ហ៊ីង សុវណ្ណារិទ្ធិ កាលពីល្ងាចថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅភូមិអំពុក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ មេបញ្ជាការ បានចូលរួបច្ច័យបុណ្យ ១០,០០០,០០០ រៀល, អង្ករ ២០បេ និងទិកបរិសុទ្ធ២០កេស អ្នករបួស ៣នាក់ ក្នុងម្នាក់ៗ ២,០០០,០០០រៀល។ សូមបញ្ជាក់ថា មន្ដ្រីអាវុធហត្ថខេត្តក្រចេះម្នាក់ ប្រដាប់ដោយអាវុធ AK ស្វាយបត់ បានបាញ់ប្រហារទៅលើសមាជិកគ្រួសាររបស់ខ្លួនបណ្ដាលឲ្យស្លាប់ចំនួន២នាក់ និងរងរបួសធ្ងន់ចំនួន៣នាក់ រួចខ្មាន់កាំភ្លើងបាញ់សម្លាប់ខ្លួនឯង តាមក្រោយ។ ហេតុការណ៍នេះបានកើតឡើងនៅព្រលប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិអំពុក ឃុំក្រែក […]