ព័ត៌មានជាតិ

ខេត្តសៀមរាប នឹងរៀបចំព្រឹត្តិការណ៍ ពិធីឡើងមាឃ ចាប់ត្រីនៅឃុំអំពិល និងរៀបចំកម្មវិធីដង្ហែទីងមោងយក្ស នៅខែកុម្ភៈ ឆ្នាំ២០២៥

Liny Chan February 5, 2025 05/02/2025

(សៀមរាប)៖ នៅរសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំពិភាក្សា ដើម្បីត្រៀមរៀបចំបញ្ជីព្រឹត្តិការណ៍ទេសចរណ៍ វប្បធម៌ សាសនា និងប្រពៃណីក្នុងខេត្តសៀមរាប ឆ្នាំ២០២៥ ពិធីឡើងមាឃ ចាប់ត្រីនៅឃុំអំពិល ស្រុកប្រាសាទបាគង ដែលគ្រោងរៀបចំនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ និងរៀបចំកម្មវិធីដង្ហែទីងមោងយក្ស ដែលគ្រោងប្រារព្ធធ្វើនាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ដែលកិច្ចប្រជុំនេះដឹកនាំដោយ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោក ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ដោយមានការចូលរួមពីលោកនាយករងរដ្ឋបាល តំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធក្នុងខេត្ត ក្រុមហ៊ុន និងអង្គការ ក្នុងខេត្ត ជាច្រើនរូបផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ករណីគ្រូបង្រៀនកិច្ចសន្យានៅសាលាបឋមសិក្សាទួលកី ខណ្ឌកំបូល ដែលត្រូវបានបញ្ឈប់ពីការងារត្រូវដោះស្រាយបញ្ចប់, អាជ្ញាធររាជធានីភ្នំពេញ ជាអ្នកទទួលបន្ទុកឧបត្ថម្ភប្រចាំខែឡើងវិញ និងឲ្យគ្រូមកបង្រៀនវិញ

Liny Chan February 5, 2025 05/02/2025

(ភ្នំពេញ)៖ ករណីគ្រូបង្រៀនកិច្ចសន្យាចំនួន២នាក់ នៅសាលាបឋមសិក្សាទួលកី ស្ថិតក្នុងភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ត្រូវបានបញ្ឈប់ពីការងារដោយសារតែមិនមានប្រាក់ឧបត្ថម្ភបន្ដ ធ្វើឲ្យចំនួនសិស្សកើនឡើងនៅក្នុងថ្នាក់រៀន និងបង្កើតបានជាក្ដីកង្វល់ដល់អាណាព្យាបាលសិស្សតូចៗ នាំគ្នាមកសាកសួរនៅសាលារៀន។ សាលាបឋមសិក្សាទួលកីនេះ មានសិស្សទាំងប្រុសទាំងស្រីសរុបចំនួន៩២៨នាក់ ហើយមានលោកគ្រូ អ្នកគ្រូ បូកទាំងលោកនាយក និងលោកនាយករងសរុប១០នាក់ ហើយមានថ្នាក់រៀនចាប់តាំងពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី៦ មានចំនួន១១ថ្នាក់ និងរៀនចែកចេញជា២វេន គឺពេលព្រឹក និងពេលថ្ងៃ។ កន្លងមកដោយខ្វះគ្រូសាលាបានទទួលយកគ្រូបង្រៀនស្ម័គ្រចិត្ត២នាក់ឲ្យជួយបង្រៀន រយៈពេល៣ឆ្នាំមកហើយ ដោយនៅក្នុងឆ្នាំទី១ ខាងសាលាជួយឧបត្ថម្ភថវិកាដល់ពួកគាត់ លុះឆ្នាំទី២ និងឆ្នាំទី៣ លោកគ្រូ អ្នកគ្រូបានប្រមូលលុយផ្ទាល់ខ្លួន និងលុយដើរលេងប្រចាំឆ្នាំឧបត្ថម្ភដល់ពួកគាត់ទាំង២នាក់ក្នុងម្នាក់៥០ម៉ឺនរៀល ទើបអាចដំណើរការបានដោយរលូន។ ប៉ុន្ដែក្រោយមកដោយប្រាក់ឧបត្ថម្ភក៏គ្មាន ហើយអ្នកទាំង២ពុំបានចូលជាគ្រូក្របខណ្ឌទៀត ទើបពួកគាត់ឈប់ ហើយធ្វើឲ្យសាលាខ្វះគ្រូ ទើបច្របាច់ថ្នាក់រៀនបញ្ចូលគ្នាដោយយក២ថ្នាក់ធ្វើជា១ថ្នាក់ និងធ្វើឲ្យចំនួនសិស្សក្នុង១ថ្នាក់ៗកើនដល់ទៅជា១០០នាក់។ ក្រោយកិច្ចប្រជុំរួមគ្នារវាងមន្រ្តីនៃមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ អាជ្ញាធរខណ្ឌកំបូល អាជ្ញាធរសង្កាត់ភ្លើងឆេះរទេះ និងលោកនាយកសាលា លោកគ្រូអ្នកគ្រូរួចមក អង្គប្រជុំបានឯកភាពគ្នា សម្រេចទទួលយកគ្រូបង្រៀនស្ម័គ្រចិត្ត២នាក់នោះ ឲ្យត្រលប់មកបង្រៀនសិស្សឡើងវិញ ហើយខាងសាលារាជធានីភ្នំពេញ គឺជាអ្នកឧបត្ថម្ភថវិកាដល់ពួកគាត់ រហូតដល់ពួកគាត់ទទួលបានក្របខណ្ឌ និងទទួលបានប្រាក់ខែរដ្ឋពេញសិទ្ធិនាពេលខាងមុខ។ នៅព្រឹកថ្ងៃទី៥​ ខែកុម្ភៈ​ ឆ្នាំ២០២៥នេះ លោក​ ឃឹម​ […]

ក្រសួងវប្បធម៌៖ ឈ្មោះ ឆេង ស្រីរ័ត្ន ហៅ Love Riya បានទទួលស្គាល់កំហុស និងធ្វើច្ចសន្យាបញ្ឈប់សកម្មភាពដែលប៉ះពាល់ដល់ ប្រវត្តិសាស្រ្ត វប្បធម៌ ពិសេសប៉ះពាល់ដល់និមិត្តរូប ព្រះនាងឥន្រ្ទទេវី និងព្រមទទួលខុសត្រូវចំពោះមុខច្បាប់ក្នុងករណីនៅតែបន្តសកម្មភាពទាំងនេះទៀត

Liny Chan February 5, 2025 05/02/2025

អ្នកលក់អនឡាញល្បីឈ្មោះ Love Riya បានទទួលស្គាល់កំហុស ទទួលយកការណែនាំ និងបានផ្ដិតមេដៃលើកិច្ចសន្យាបញ្ឈប់សកម្មភាពដែលប៉ះពាល់ដល់ ប្រវត្តិសាស្រ្ត សិល្បៈ វប្បធម៌ អរិយធម៌ ជាពិសេស ប៉ះពាល់ដល់និមិត្តរូប ព្រះនាងឥន្រ្ទទេវី ជាទីគោរពសក្ការៈ និងបុព្វបុរសផ្សេងទៀតរបស់ជាតិ។ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ បានឱ្យដឹងថា នៅ វេលាម៉ោង ០៩:០០នាទីព្រឹក ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានរៀបចំកិច្ចប្រជុំ ណែនាំមួយ ដោយមានការចូលរួមពីតំណាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តំណាងសមាគមឧកញ៉ាកម្ពុជា និងតំណាងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីអប់រំណែនាំដល់ឈ្មោះ ឆេង ស្រីរ័ត្ន ហៅ Love Riya អំពីសកម្មភាពនានា ក្រោមទម្រង់ជាការសម្តែង ការអត្ថាធិប្បាយ និងការផ្សព្វផ្សាយសកម្មភាពទាំងនេះ ក្នុងបណ្តាញសង្គម ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រវត្តិសាស្ត្រ វប្បធម៌ អរិយធម៌ ជាពិសេស ប៉ះពាល់ ដល់និមិត្តរូប ព្រះនាងឥន្ទ្រទេវី ជាទីគោរពសក្ការៈ […]

ចិន ប្រកាសចាត់វិធានការប្រឆាំងក្រុមហ៊ុន Google និងក្រុមហ៊ុនអាមេរិកផ្សេងទៀត ខណៈភាពតានតឹងពាណិជ្ជកម្មកើនឡើង

Liny Chan February 5, 2025 05/02/2025

(ប៉េកាំង)៖ រដ្ឋបាលបទប្បញ្ញត្តិទីផ្សាររបស់ប្រទេសចិនបានឱ្យដឹងថា ក្រុមហ៊ុន Google ត្រូវបានសង្ស័យថាបានបំពានច្បាប់ប្រឆាំងអាជីវកម្មផ្តាច់មុខរបស់ប្រទេសចិន ហើយការស៊ើបអង្កេតមួយត្រូវបានផ្តួចផ្តើមឡើងស្របតាមច្បាប់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា មិនមានការផ្តល់ព័ត៌មានលម្អិតបន្ថែមលើការស៊ើបអង្កេតនេះ ឬអំពីមូលហេតុដែលឈានទៅរកការចោទប្រកាន់ថាក្រុមហ៊ុន Google ថាបានរំលោភបំពានច្បាប់នោះដែរ។ ផលិតផលរបស់ក្រុមហ៊ុន Google ដូចជាម៉ាស៊ីនរករក ត្រូវបានរាំងខ្ទប់នៅក្នុងប្រទេសចិន ហើយប្រាក់ចំណូលរបស់ក្រុមហ៊ុនអាមេរិកមួយនេះនៅប្រទេសចិនមានប្រហែល ១ភាគរយនៃការលក់ទូទាំងពិភពលោក។ ទោះយ៉ាងណា ក្រុមហ៊ុន Google នៅតែដំណើរការជាមួយដៃគូនានារបស់ខ្លួនក្នុងប្រទេសចិន ដូចជាក្រុមហ៊ុនផ្សាយពាណិជ្ជកម្មជាដើម។ នៅក្នុងហេតុការណ៍ដោយឡែកមួយផ្សេងទៀត ក្រសួងពាណិជ្ជកម្មចិនបានឱ្យដឹងថា ខ្លួនបានដាក់ក្រុមហ៊ុន PVH Corp ដែលជាក្រុមហ៊ុនជាម្ចាស់ម៉ាកយីហោល្បីៗ ដូចជា Calvin Klein និង Tommy Hilfiger និងក្រុមហ៊ុនជីវបច្ចេកវិទ្យាអាមេរិក Illumina ទៅក្នុងបញ្ជី «អង្គភាពមិនគួរឱ្យទុកចិត្ត» របស់ខ្លួន។ យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ ក្រុមហ៊ុនពាណិជ្ជកម្មចិនបាននិយាយថា ក្រុមហ៊ុនទាំងពីរបានចាត់វិធានការដែលត្រូវបានហៅថាជា «វិធានការរើសអើងប្រឆាំងនឹងសហគ្រាសចិន» និង «ធ្វើឱ្យខូច» សិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុនចិន។ ក្រុមហ៊ុនដែលត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីខ្មៅនេះអាចប្រឈមនឹងការផាកពិន័យ និងការដាក់ទណ្ឌកម្មយ៉ាងទូលំទូលាយផ្សេងទៀត រួមទាំងការបង្កកពាណិជ្ជកម្ម និងការដកហូតប័ណ្ណការងារសម្រាប់បុគ្គលិកបរទេសផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញពិនិត្យច្រវាក់​ផលិតកម្មរោងចក្រម៉ូតូហុងដា NCX

Liny Chan February 5, 2025 05/02/2025

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញពិនិត្យច្រវាក់ផលិតកម្មរោងចក្រ​ម៉ូតូ​ក្រុមហ៊ុន អិន ស៊ី អិច (NCX) ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ។ ក្រុមហ៊ុន អិន ស៊ី អិច គឺជាក្រុមហ៊ុនឈានមុខគេនៅក្នុងវិស័យ​ឧស្សាហ​កម្ម​​ផលិត និងចែកចាយម៉ូតូ ដែលត្រូវបានទទួលស្គាល់ថា ជាក្រុមហ៊ុនមួយក្នុង​ចំណោមក្រុមហ៊ុនដ៏ធំ និងមានឥទ្ធិពលបំផុតនៅក្នុងប្រទេសកម្ពុជា។ ចាប់ផ្តើមពីឆ្នាំ១៩៩២ ក្រុមហ៊ុន អិន ស៊ី អិច បាននាំចូលផលិតផលសម្រេច​ម៉ាក​ហុងដា (CBU) សម្រាប់ទីផ្សារកម្ពុជា។ ជាមួយកំណើនយ៉ាងឆាប់រហ័ស​នៃតម្រូវការរបស់អតិថិជន ប្រជាប្រិយភាព និងសន្ទុះនៃការគាំទ្រ ក្រុមហ៊ុន​បានបង្កើតខ្សែច្រវាក់ផលិតកម្មដំបូងរបស់ខ្លួននៅទីរាជធានីភ្នំពេញក្នុងឆ្នាំ ១៩៩៩។ ច្រវាក់ផលិតកម្មខ្នាតតូចនេះហើយ គឺជាការចាប់ផ្តើមដំបូងរបស់ក្រុមហ៊ុន អិន ស៊ី អិច ពីការនាំចូលមកជាការដំឡើងម៉ូតូដោយខ្លួនឯង​ក្នុងទម្រង់ពាក់​កណ្តាលសម្រេច (IKD)។ ក្នុងឆ្នាំ២០០៤ ក្រុមហ៊ុនបានពង្រីកប្រតិបត្តិការ​របស់ខ្លួនជាមួយខ្សែច្រវាក់ផលិតកម្មធំជាងមុន ដោយការបង្កើន​សមត្ថ​ភាព​ផលិតទាំងក្នុងទម្រង់ពាក់កណ្តាលសម្រេច (IKD) […]

អាជ្ញាធរជាតិអប្សរា ស្នើឱ្យភ្ញៀវទេសចរនៅឱ្យឆ្ងាយ បញ្ឈប់ការផ្តល់ចំណី ចៀសវាងប៉ះពាល់ ឬលេងជាមួយសត្វស្វា ក្នុងតំបន់រមណីយដ្ឋានអង្គរ

Liny Chan February 4, 2025 04/02/2025

(ភ្នំពេញ)៖ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានស្នើដល់សាធារណជននៅឱ្យឆ្ងាយ បញ្ឈប់ការផ្តល់ចំណី ចៀសវាងប៉ះពាល់ ឬលេងជាមួយសត្វស្វា ក្នុងតំបន់រមណីយដ្ឋានអង្គរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។ បើតាមសេចក្តីប្រកាសព័ត៌មានដដែល អាជ្ញាធរជាតិអប្សរា ក្នុងរយៈកាលថ្មីៗនេះ ចំនួនសត្វស្វានៅក្នុងតំបន់រមណីយដ្ឋានអង្គរ មានការកើនឡើងគួរឱ្យកត់សម្គាល់។ បច្ចុប្បន្ន តាមរយៈការផ្តល់ចំណីជាប្រចាំរបស់ក្រុមបុគ្គលមួយចំនួនតូច ក្នុងគោលបំណងផលិតមាតិកា ជាប្រយោជន៍ផ្ទាល់ខ្លួន បានផ្លាស់ប្តូរនូវទម្លាប់រស់នៅបែបធម្មជាតិរបស់សត្វស្វា ពីសត្វព្រៃ ទៅជាសត្វស្រុក ដែលមានចរិតកាច ចេះដណ្ដើមចំណី និងឈានរហូតដល់ការបង្កជារបួសស្នាម ទៅលើមនុស្សជាដើម។ ក្នុងគោលដៅដើម្បីស្វែងរកដំណោះស្រាយពាក់ព័ន្ធនឹងករណីខាងលើនេះ អាជ្ញាធរជាតិអប្សរា ក្រោមកិច្ចសហការជិតស្និទ្ធជាមួយស្ថាប័នជំនាញនានា របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដូចជា រដ្ឋបាលព្រៃឈើ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាបជាដើម បានប្រជុំពិភាក្សាគ្នាជាបន្តបន្ទាប់ឈានទៅរកការអនុវត្តវិធានការចាំបាច់នានា នាពេលខាងមុខ។ មួយវិញទៀត នាពេលកន្លងមក ទាំងអាជ្ញាធរជាតិអប្សរា និងស្ថាប័នជំនាញខាងលើ បានចេញជាសេចក្តីប្រកាសព័ត៌មានអំពីបញ្ហានេះ អមដោយ ការអំពាវនាវជាសាធារណៈ ស្នើសាធារណជនទាំងអស់ មេត្តានៅឱ្យឆ្ងាយពីសត្វស្វា បញ្ឈប់ការផ្តល់ចំណី ចៀសវាងប៉ះពាល់ […]

រូបចម្លាក់ទេពមច្ឆាកៃឆ្នៃពីសំណង់រឹង នឹងដាក់តាំងបង្ហាញជាសាធារណៈ នៅរាជបណ្ឌិត្យសភាកម្ពុជា

Liny Chan February 4, 2025 04/02/2025

(ភ្នំពេញ)៖ ការកៃឆ្នៃសំណល់មកជាស្នាដៃសិល្បៈដ៏រស់រវើក គឺជារឿងមួយដែលគួរកោតស្ញប់ស្ញែង និងមានតម្លៃមិនអាចកាត់ថ្លៃបាននោះឡើយ ដោយសារតែការកៃឆ្នៃសំណល់នេះ បានចូលរួមចំណែកកាត់បន្ថយកាកសំណល់ជាច្រើន ដែលអាចបង្កផលប៉ះពាល់ដល់បរិស្ថាន និងសុខមាលភាពរបស់មនុស្សជាតិ។ ជាការពិតណាស់ ដោយសារតែការមើលឃើញពីកត្តាឥទ្ធិពលទាំងនេះហើយ ទើប លោក អ៊ូ វណ្ណី និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញវិចិត្រកម្ម (ជំនាន់ទី៩ វគ្គ១) បានជ្រើសរើសការធ្វើរូបចម្លាក់ទេពមច្ឆា និងសិក្សាស្រាវជ្រាវចងក្រងឯកសារ ដើម្បីបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅរាជបណ្ឌិត្យសភាកម្ពុជា។ សូមគូសបញ្ជាក់ផងដែរថា មុខពេលការពារបញ្ចប់សារណាបទនៅពេលខាងមុខដ៏ខ្លីនេះ លោក អ៊ូ វណ្ណឌី បានសម្រេចដាក់តាំងបង្ហាញស្នាដៃឆ្នៃប្រឌិតរបស់លោកជាមុន ដើម្បីឱ្យសាធារណជន និងសិស្សិនិស្សិតទស្សនានូវសមិទ្ធផល ដែលកៃឆ្នៃចេញពីសំណល់ដែលបានបោះបង់ចោល។ ក្នុងដំណើរការផលិតរូបចម្លាក់ទេពមច្ឆាដ៏ស្រស់ស្អាតនេះ លោក វណ្ណី បានប្រមូលនូវសំណល់រឹងដែលគេបោះបង់ចោល ប្រមាណ ៣៥០គីឡូក្រាម មានដូចជាគ្រឿងបង្គុំដែក គ្រឿងបន្លាស់រថយន្ត ទោចក្រយានយន្ត ជាដើម ដើម្បីកែឆ្នៃនិងផ្គុំឡើងប្រកបដោយសោភណ្ឌភាព។ ជាសក្ខីភាព ចាប់ពីថ្ងៃចាប់ផ្តើមផលិតរូបចម្លាក់នេះ មកដល់ពេលបច្ចុប្បន្ននេះ លោក អ៊ូ វណ្ណី ទទួលបានការណែនាំយ៉ាងម៉ត់ចត់ពីគណៈកម្មការវាយតម្លៃ ដូចជា បណ្ឌិតសភាចារ្យ តិច សំណាង បណ្ឌិត ហង្ស រិទ្ធីរ៉ាវុធ […]

ក្រុមហ៊ុនសហ្វវែលយក្សអាមេរិក Salesforce គ្រោងបញ្ឈប់បុគ្គលិកខ្ទង់ ១ពាន់នាក់

Liny Chan February 4, 2025 04/02/2025

(បរទេស)៖ ទីភ្នាក់ងារសារព័ត៌មាន Bloomberg បានរាយការណ៍មកថា ក្រុមហ៊ុនសហ្វវែលដ៏ធំរបស់អាមេរិក Saleforce កំពុងបញ្ឈប់បុគ្គលិកជាង ១,០០០នាក់ ក្នុងគោលបំណងរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុនឡើងវិញ ខណៈពេលដំណាលគ្នានេះក៏កំពុងជួលកម្មករដើម្បីលក់ផលិតផលបញ្ញាសិប្បនិម្មិត្ត AI ថ្មីផងដែរ។ នេះបើយោងតាមការចេញផ្សាយបន្តដោយទីភ្នាក់សារព័ត៌មាន Reuters។ របាយការណ៍របស់​ Bloomberg បានគូសបញ្ជាក់ថា បុគ្គលិកដែលរងផលប៉ះពាល់នឹងមានឱកាសដាក់ពាក្យសម្រាប់មុខតំណែងផ្សេងទៀតនៅក្នុង Salesforce។ ទោះ​ជា​យ៉ាង​ណា ផ្នែក​ជាក់លាក់​ដែល​រង​ផល​ប៉ះពាល់​ដោយ​ការ​បញ្ឈប់​ការងារ​ទាំង​នេះ​មិន​ត្រូវ​បាន​គេ​បង្ហាញ​ឱ្យ​ដឹង​ឡើយ។ គិតត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ក្រុមហ៊ុន Salesforce មានបុគ្គលិកប្រហែល ៧២,៦៨២ នាក់។ ខណៈការបញ្ឈប់នេះ ធ្វើឡើងបន្ទាប់ពីការកាត់បន្ថយពីមុន រួមទាំងបុគ្គលិកប្រហែល ៧០០នាក់ក្នុងខែមករា ឆ្នាំ២០២៤ និង ៣០០នាក់បន្ថែមទៀតនៅក្នុងខែកក្កដា ឆ្នាំ២០២៤។ គួរជម្រាបថា នាយកប្រតិបត្តិ (CEO) លោក Marc Benioff បានប្រកាសកាលពីមុនថា Salesforce បានធានាបាននូវកិច្ចព្រមព្រៀងបង់ប្រាក់ជាង ១,០០០ សម្រាប់វេទិកាដែលដំណើរការដោយ AI «Agentforce» ដែលមានបំណងបង្កើនការគ្រប់គ្រងទំនាក់ទំនងអតិថិជនតាមរយៈបច្ចេកវិទ្យា AI។ Salesforce ត្រូវបានគេរំពឹងថា នឹងរាយការណ៍ពីប្រាក់ចំណូលប្រចាំត្រីមាសរបស់ខ្លួននៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខ […]