អតីតពលករមកពីថៃ សប្បាយចិត្តនៅពេលក្រសួងការងារ បានរៀបចំពិព័រណ៍ការងារមកដល់មូលដ្ឋានរបស់ពួកគាត់
Nisaiy KP
November 16, 2025
16/11/2025
(បាត់ដំបង)៖ អតីតពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ នៅខេត្តបាត់ដំបង សប្បាយរីករាយចំពោះការនាំយកឱកាសការងារ ១,១ម៉ឺនកន្លែង វគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេសវិជ្ជាជីវៈ និងអត្ថប្រយោជន៍ ប.ស.ស. របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មកផ្សព្វផ្សាយភូមិឋានរបស់ពួកគាត់។ អតីតពលករសប្បាយចិត្តយ៉ាងដូច្នេះ គឺនៅពេលដែលក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅវត្តសុវណ្ណបុប្ផារាមថ្មគោល ស្រុកថ្មគោល ខេត្តបាត់ដំបង សម្រាប់បងប្អូនអតីតពលករដែលត្រឡប់មកពីប្រទេសថៃ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។ អ្នកស្រី ស៊ាង សាន្ត អតីតពលករមកពីថៃ ប្រាប់ថា អ្នកស្រី សប្បាយចិត្តដែលបានចូលរួមក្នុងពិព័រណ៍ការងារនាពេលនេះ ដោយទទួលបានការដឹកជញ្ជូន អាហារ និងភេសជ្ជៈដោយឥតគិតថ្លៃ។ អ្នកស្រី បានសាកសួរព័ត៌មានពីបណ្ដាក្រុមហ៊ុននានា មុនពេលសម្រេចចិត្តដាក់ពាក្យធ្វើការងារក្នុងវិស័យសំណង់។ អ្នកស្រី បានលើកឡើងថា ជាការងាយស្រួលដល់អ្នកស្រី ក៏ដូចជាបងប្អូនអតីតពលករផ្សេងទៀត ដែលកំពុងស្វែងការងារធ្វើ នៅពេលដែលក្រសួងការងារ បានរៀបចំពិព័រណ៍ការងារ មកដល់មូលដ្ឋានយ៉ាងដូច្នេះ។ អ្នកស្រី ស៊ាង សាន្ត បាននិយាយបែបនេះថា៖ «កាលមុនអីយើងទៅរកការងារធ្វើនៅភ្នំពេញអី ជួនកាលបានធ្វើ ជួនកាលអត់បានធ្វើ ហើយនៅឆ្ងាយផង ហើយពេលនេះក្រសួងរៀបចំនៅភូមិស្រុកយើងនេះ យើងមានការងាយស្រួល»។ អតីតពលករមកពីថៃមួយរូបទៀត […]