ព័ត៌មានជាតិ

តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ​សម្រេចបានការនាំទំនិញជិត២ពាន់លានដុល្លារនៅឆ្នាំ២០២៤ កើនឡើងចំនួន១៦% ដែលជាកំណត់ត្រាថ្មីមួយខ្ពស់បំផុតមិនធ្លាប់​មាន

Naren January 18, 2025 18/01/2025

​(ភ្នំពេញ)៖ តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (RGPPSEZ) បានសម្រេចការនាំទំនិញក្នុងទំហំទឹកប្រាក់ ១​ ៨៨០លានដុល្លារ ​នៅឆ្នាំ២០២៤ កើនឡើងចំនួន១៦% បើធៀបនឹងឆ្នាំ​២០២៣ ដែលនេះជាកំណត់ត្រាថ្មីមួយខ្ពស់បំផុតមិនធ្លាប់មាន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ RGPPSEZ​ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥នេះ។ ​ការកើនឡើងនៃការនាំចេញ​ទំនិញ របស់ RGPPSEZ បានរួមចំណែកប្រមាណ៧% ក្នុងតម្លៃនាំចេញសរុបរបស់ប្រទេសកម្ពុជាទាំងមូល ដែលមានតម្លៃសរុប ២៦.៦៦៤ លានដុល្លារ បើយោងទៅតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៦ ជាមួយនឹងចក្ខុវិស័យ នៃការបង្កើតតំបន់សេដ្ឋកិច្ចពិសេសឈានមុខគេ សម្រាប់ក្រុមហ៊ុនឧស្សាហកម្មក្នុងវិស័យនានា និងក្នុងការបង្កើតឱកាសការងារ ជាច្រើនដល់ប្រជាជនកម្ពុជា។ ​បច្ចុប្បន្ននេះ RGPPSEZ បានទទួលការវិនិយោគពីក្រុមហ៊ុនចំនួន១១៣ មកពី១៥ប្រទេសជុំវិញសាកលលោក ដែលមានជំនាញ ក្នុងការផលិតផលិតផលដែលមានតម្លៃបន្ថែមខ្ពស់ ជាពិសេសនៅក្នុងវិស័យឧបករណ៍អេឡិចត្រូនិច និងអគ្គិសនី ការដំឡើង រថយន្ត និងគ្រឿងបង្គំរថយន្ត។ ក្រុមហ៊ុនឧស្សាហកម្មទាំងនេះបានបង្កើតឱកាសការងារសម្រាប់ប្រជាជនកម្ពុជាចំនួន ៤៧​ ៨០០ […]

TikTok បញ្ជាក់ថា នឹងបិទកម្មវិធីនៅសហរដ្ឋអាមេរិកនាថ្ងៃស្អែកនេះ ខណៈគ្មានការធានាពីលោក​ Joe Biden

Naren January 18, 2025 18/01/2025

(បរទេស)៖ នៅសល់ពេលតែប៉ុន្មានម៉ោងទៀតតែប៉ុណ្ណោះ ការហាមប្រាម TikTok នៅលើទឹកដីសហរដ្ឋអាមេរិកនឹងចូលជាធរមាន។ ដោយឡែកនៅល្ងាចថ្ងៃសុក្រនេះ TikTok បានព្រមានថា កម្មវិធីរបស់ខ្លួននឹងត្រូវបានបិទទាំងស្រុងនៅសហរដ្ឋអាមេរិកនៅថ្ងៃអាទិត្យនេះ លុះត្រាតែរដ្ឋបាលរបស់ប្រធានាធិបតីលោក Joe Biden ផ្តល់ការធានាដល់ក្រុមហ៊ុនដូចជា Apple និង Google ថាពួកគេនឹងមិនប្រឈមមុខនឹងការអនុវត្តន៍នៅពេលដែលការហាមឃាត់ចូលជាធរមាននោះទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥។ សេចក្តីថ្លែងការណ៍នេះ បានធ្វើឡើងប៉ុន្មានម៉ោងបន្ទាប់ពីតុលាការបានតម្កល់ច្បាប់ហាមប្រាម​ TikTok នៅសហរដ្ឋអាមេរិក ក្រោមហេតុផលសន្តិសុខជាតិ ដែលតម្រូវឱ្យក្រុមហ៊ុនមេរបស់ TikTok គឺ ByteDance ដកខ្លួនចេញពីប្រតិបត្តិការនៅសហរដ្ឋអាមេរិក ឬប្រឈមមុខនឹងការហាមប្រាមទូទាំងប្រទេស។ ច្បាប់កំណត់ថា ប្រសិនបើ ByteDance មិនលក់ TikTok ត្រឹមថ្ងៃកំណត់នោះ App Store និង Play Store នឹងត្រូវបានហាមឃាត់មិនឱ្យចែកចាយ ដោយកាត់បន្ថយការចូលប្រើសម្រាប់អ្នកប្រើប្រាស់ជាង ១៧០ លាននាក់នៅក្នុងសហរដ្ឋអាមេរិក ខណៈនេះធ្វើឡើងតាមរយៈការសម្រេចចិត្ត 9-0 របស់តុលាការ។ គួរជម្រាបថា TikTok បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ និងបានសង្កត់ធ្ងន់ថា «បើគ្មានការណែនាំច្បាស់លាស់ពីរដ្ឋបាល […]

សម្តេចម៉ែ ព្រះរាជទានព្រះរាជទ្រព្យ ៥ម៉ឺនដុល្លារដល់អង្គភាពស៉ីម៉ាក់ ដើម្បីប្រើប្រាស់ក្នុងបុព្វហេតុបោសសម្អាតមីនមនុស្សធម៌

Naren January 18, 2025 18/01/2025

(ភ្នំពេញ)៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គសព្វព្រះរាជហឬទ័យ ប្រោសប្រទានព្រះរាជទ្រព្យដ៏ថ្លៃថ្លាបំផុតចំនួន ៥០ ០០០ដុល្លារសហរដ្ឋអាមេរិក​ ជូនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៉ីម៉ាក់-CMAC) ដើម្បីប្រើប្រាស់ក្នុងបុព្វហេតុបោសសម្អាតមីនមនុស្សធម៌។ ព្រះរាជទ្រព្យដ៏ថ្លៃថ្លានេះ ត្រូវបានសម្ដេចមហាមន្ត្រី​ គុយ​ សុផាល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ប្រគល់ជូនលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក CMAC នៅរសៀលថ្ងៃសុក្រ ៤រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេះ នៅព្រះបរមរាជវាំង រាជធានីភ្នំពេញ។ លោក ហេង រតនា បានបញ្ជាក់ថា ព្រះរាជអំណោយដ៏ថ្លៃថ្លាបំផុតរបស់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនាពេលនេះ ក៏ដូចជាពេលកន្លងមក ទាំងព្រះរាជអំណាយជាថវិកា និងជាសម្ភារៈ​ បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីន រំដោះផ្ទៃដីសុវត្ថិភាព ជូនប្រជាពលរដ្ឋសម្រាប់បង្កបង្កើនផល លើកកម្ពស់ជីវភាពរស់នៅ និងគាំទ្រការអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន ជាពិសេសបានបង្ហាញពីព្រះរាជហឬទ័យទុកដាក់ខ្ពស់បំផុត ដល់កងកម្លាំងឯកទេសបោសសម្អាតមីន​ទាំងអស់នៃអង្គភាព CMAC ដែលកំពុងបំពេញកិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់មីន […]

កម្ពុជា-ឡាវ ពិនិត្យលទ្ធភាពសាងសង់ស្ពានទន្លេរពៅ-សេឡាំផាវ និងផ្លូវតភ្ជាប់ រវាងខេត្តព្រះវិហារ និងខេត្តចម្ប៉ាសាក់

Naren January 18, 2025 18/01/2025

(ព្រះវិហារ)៖ កម្ពុជា-ឡាវ បានបើកកិច្ចប្រជុំទ្វេភាគីស្តីពីលទ្ធភាព នៃការសាងសង់ស្ពាន ទន្លេរពៅ-សេឡាំផាវ និងផ្លូវតភ្ជាប់ រវាងខេត្តព្រះវិហារ នៃប្រទេសកម្ពុជា និងខេត្តចម្ប៉ាសាក់ នៃសាធារណរដ្ឋប្រជាធិបតេ្យប្រជាមានិតឡាវ។ កិច្ចប្រជុំនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ នៅព្រំដែន កម្ពុជា-ឡាវ ក្នុងឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ដែលភាគីកម្ពុជាដឹកនាំដោយលោក ឡេង ធនយុទ្ធា រដ្ឋលេខាធិការ តំណាងលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធខេត្តព្រះវិហារ អជ្ញាធរស្រុកឆែប ដោយឡែកភាគីឡាវដឹកនាំដោយលោក អាណាដា ប៊ូលុម អគ្គនាយករងនៃក្រសួងសាធារណការ និងដឹកជញ្ជូន នៃសាធារណរដ្ឋប្រជាធិបតេត្យប្រជាមានិតឡាវ និងក្រុមការជាច្រើនរូបទៀត។ កិច្ចប្រជុំនាឱកាសនោះភាគីទាំង២ បានរំឭកឡើងវិញនូវអនុសាសន៍ក្នុងសេចក្តីថ្លែងការណ៍រួម ដែលធ្វើឡើងដោយមេដឹកនាំ នៃប្រទេសទាំងពីរ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់ លោកបណ្ឌិត Sonexay SIPHANDONE នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ មកកាន់ប្រទេសកម្ពុជា កាលពីថ្ងៃទី៤-៥ ខែធ្នូ ឆ្នាំ២០២៤ និងការឯកភាពគ្នារវាងរដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូននៃប្រទេសទាំងពីរ ក្នុងកិច្ចប្រជុំទ្វេភាគីដែលធ្វើឡើងនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ […]

ករណីផ្ទុះការចែកចាយសមត្ថកិច្ចហៅបុរសម្នាក់ដល់ក្នុងផ្ទះ នៅខណ្ឌកំបូល ផ្ដើមចេញពីគ្រោះថ្នាក់ចរាចរណ៍ ហើយមិនសហការពិនិត្យជាតិអាល់កុល

Naren January 18, 2025 18/01/2025

(ភ្នំពេញ)៖ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេះ មានការចែកចាយវីដេអូពេញបណ្ដាញសង្គម ដោយភ្ជាប់ជាមួយខ្លឹមសាររិះគន់យ៉ាងចាស់ដៃ ទៅលើនគរបាលរាជធានីភ្នំពេញ ពេលបានចូលទៅចាប់បុរសម្នាក់ ដែលគេចចូលក្នុងផ្ទះ។ https://www.facebook.com/61554548129221/videos/949262793463205 ក្រោយឃើញការចែកចាយបែបនេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការឆ្លើយតបថា ដើមចមនៃរឿងរ៉ាវនេះ គឺផ្ដើមចេញពីគ្រោះថ្នាក់ចរាចរណ៍ ហើយបុរសម្នាក់ដែលសមត្ថកិច្ចចូលទៅចាប់នោះ គឺជាជនបង្ករួចគេចចូលក្នុងផ្ទះ និងមិនព្រមសហការជាមួយសមត្ថកិច្ចក្នុងការពិនិត្យជាតិអាល់កុល។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការរៀបរាប់ថា កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង២៣៖០០នាទី មានគ្រោះថ្នាក់ចរាចរណ៍មួយកេីតឡេីងនៅចំណុចខាងត្បូងបុរីរ៉ាន្នី លេីផ្លូវបេតុង៤២ ស្ថិតនៅភូមិព្រៃតាកែ សង្កាត់បឹងធំ ខណ្ឌកំបូល រវាងរថយន្ត Prius ពណ៌ទឹកមាស ពាក់ផ្លាកលេខភ្នំពេញ2BR-4663 និងរថយន្ត Prius ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ2BE-3634។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ មន្ត្រីជំនាញបានចុះទៅដល់កន្លែងកេីតហេតុ ពិនិត្យមើល និងសាកសួរដំណើររឿងគ្រោះថ្នាក់ចរាចរណ៍ គឺរថយន្តទាំង២គ្រឿងនោះមានបញ្ហាវ៉ាជែងគ្នាទៅវិញទៅមក ចាប់តាំងពីផ្សារបែកចាន រហូតដល់កន្លែងកើតខាងលើ។ ដោយមុនពេលកើត រថយន្ត Prius ពណ៌ក្រហម បានបើកវ៉ាជែងរថយន្ត Prius ពណ៌ទឹកមាស បន្ទាប់មករថយន្តទាំង២គ្រឿងបើកបរមានលក្ខណៈឌឺដងដាក់គ្នា ដោយរថយន្ត Prius […]

អភិបាលរាជធានីភ្នំពេញ ប្រកាសផ្តល់ទីតាំងមួយកន្លែងនៅម្តុំវត្តភ្នំ ជូនដល់ប្អូនប្រុសពិការម្នាក់ដែលប្រើជើងគូររូប សម្រាប់បើកមុខរបរចិញ្ចឹមជីវិត

Naren January 18, 2025 18/01/2025

(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តាមរយៈបណ្តាញព័ត៌មាន Fresh News បានប្រកាសផ្តល់ទីតាំងមួយកន្លែង នៅម្តុំវត្តភ្នំ ជូនដល់ប្អូនប្រុសមានពិការភាពម្នាក់ឈ្មោះ សល់ សុខចាន់ អាយុ២៤ឆ្នាំ សម្រាប់ប្រកបរបរចិញ្ចឹមជីវិត ដោយប្រើជើងគូររូបភាពលក់។ សូមជំរាបថា ប្អូនប្រុស សល់ សុខចាន់ បច្ចុប្បន្នមានប្រពន្ធកំពុងមានផ្ទៃពោះ៤ខែ និងកំពុងស្នាក់នៅផ្ទះជួលក្បែរ វត្តនិរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងមានជីវភាពខ្វះខាត។ ការប្រកាសផ្តល់ជូនប្អូនប្រុសខាងលើនេះ បង្ហាញពីការយកចិត្តទុករបស់អាជ្ញាធររាជធានីភ្នំពេញ និងជាការជួយដល់ជនមានពិភារភាពផងដែរ។ សម្រាប់កិច្ចការ និងការរៀបចំទីតាំង សូមប្អូនប្រុស សល់ សុខចាន់ ទំនាក់ទំនងលោកស្រី ដោ សម្ជស្ស នាយិការរងសាលារាជធានីភ្នំពេញ តាមរយៈលេខ 017 662 223 ៕ ផ្តល់សិទ្ធិដោយ Fresh News

កំពុងស្វែងរកការងារមែនទេ? គិតត្រឹមថ្ងៃទី១៧ ខែមករានេះ NEA មានការងារជាង៦ម៉ឺនកន្លែង កំពុងរង់ចាំលោកអ្នក!

Liny Chan January 17, 2025 17/01/2025

(ភ្នំពេញ)៖ តើលោកអ្នកកំពុងស្វែងរកការងារមែនទេ? គិតត្រឹមថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានការងាររហូតដល់ទៅចំនួន ៦៦ ៧១៧ កន្លែង កំពុងរង់ចាំអ្នក! សូមបងប្អូន យុវជន សិស្ស និស្សិត ទាក់ទងទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈទូរស័ព្ទ 1297 ឬ 1286 ឬ តេលេក្រាម និង CoolApp លេខ 077 23 23 78 ដើម្បីចុះឈ្មោះ និងសម្ភាសភ្លាមៗ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ចាត់តំណាងនាំយកសាររំលែកទុក្ខ និងថវិកាចូលរួមបុណ្យមន្ដ្រីស៉ីម៉ាក់ ដែលពលីនៅពេលបំពេញការងារ

Liny Chan January 17, 2025 17/01/2025

(ឧត្តរមានជ័យ)៖ លោក មែ ស៊ីថន ជំនួយការផ្ទាល់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាំយកសារលិខិតចូលរួមរំលែកមរណទុក្ខ និងថវិកាឧបត្ថម្ភគ្រួសារសព ៤០លានរៀលក្នុងមួយគ្រួសារពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់គ្រួសារនៃសព លោក អឿន ចាន់ដារ៉ា និងលោក ពៅ នេពីន ជាកងកម្លាំងនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ដែលបានពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់មីនអំឡុងពេលកំពុងប្រតិបត្តិការបោសសម្អាតមីន នៅភូមិត្រពាំងប្រីយ៍ ឃុំបាក់អន្លង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥។ ក្នុងពេលជួបជាមួយក្រុមគ្រួសារនៃសព នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ លោក មែ ស៉ីថន បាននាំនូវប្រសាសន៍ផ្តាំផ្ញើផ្ទាល់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំ និងការសោកស្តាយបំផុត ចំពោះការបាត់បង់សមាជិកគ្រួសារនៅក្នុងឧបទ្ទវហេតុនេះ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ លោក អឿន ចាន់ដារ៉ា និង លោក ពៅ នេពីន […]

កម្ពុជា ឈ្នះមេដាយចំនួន២ នៅក្នុងពានរង្វាន់ឌីជីថលអាស៊ាន ឆ្នាំ២០២៥

Liny Chan January 17, 2025 17/01/2025

(ភ្នំពេញ)៖ កម្មវិធីចំនួន២ របស់កម្ពុជាបានឈ្នះមេដាយ នៃពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៥ ដែលរៀបចំនៅព្រះរាជាណាចក្រថៃ ក្រោមក្របខណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រី ឌីជីថលអាស៊ានលើកទី៥ (The 5th ASEAN Digital Ministers’ Meeting – ADGMIN 2025) ដោយមានការចូលរួមពីរដ្ឋមន្រ្តីឌីជីថលអាស៊ាន ប្រទេសទីម័រខាងកើត និងដៃគូអាស៊ាន ដែលរួមមានសាធារណរដ្ឋកូរ៉េ ចិន ជប៉ុន ឥណ្ឌា សហរដ្ឋអាម៉េរិក និងសហភាពទូរគមនាគមន៍អន្តជាតិ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥។ តាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ កម្មវិធីចំនួន ២ របស់កម្ពុជាដែលបានឈ្នះមេដាយនោះ រួមមាន៖១៖ កម្មវិធីបកប្រែភាសាប្រៃយ៍ខ្មែរ (Machine Translation for Khmer Braille) ដែលអភិវឌ្ឍដោយបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) នៃ ក.ប.ទ. ទទួលបានជ័យលាភី មេដាយមាស (លេខ១)២៖ កម្មវិធី Tenbox ដែលអភិវឌ្ឍដោយក្រុមហ៊ុន Wave […]