(ភ្នំពេញ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) និងសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារ និងឱកាសកម្មសិក្សាការងារ នៅថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ ដោយនាំយកឱកាសការងារថ្មីបន្ថែមទៀតចំនួន ១,៣៦៩កន្លែង ពីក្រុមហ៊ុនធំៗ៥ សម្រាប់ផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ។ ក្រុមហ៊ុនធំៗទាំង៥ ដែលនឹងចូលរួមក្នុងវេទិកាការងារនេះ មានដូចជា៖ ធនាគារ កាណាឌីយ៉ា, ក្រុមហ៊ុន TRUMP FITNES ក្រុមហ៊ុន ONLINE, អង្គការប្រព័ន្ធទិន្នន័យកម្ពុជា (DDD) និងមីក្រូហិរញ្ញវត្ថុ JACCS។ ចំពោះយុវជន សិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨៖០០ព្រឹក ដល់ម៉ោង ០៥៖០០ល្ងាច នៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ក្នុងអាគារ F ផ្លូវ ៦២ […]