ព័ត៌មានជាតិ

ក្រសួងកសិកម្ម នឹងរៀបចំកសាងសហគមន៍កសិកម្មទំនេីប «ដំឡូងមី» ដើម្បីធានាពីផលិតកម្ម និងមានផ្សារច្បាស់លាស់

Liny Chan January 6, 2025 06/01/2025

(ភ្នំពេញ)៖ បើតាម លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា កសិកម្មទំនេីប «ដំឡូងមី» ដើម្បីធានាពីផលិតកម្ម និងមានផ្សារច្បាស់លាស់។ ការណ៍នេះ ធ្វើឡើងនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ នាឱកាសដែល លោក បានអនុញ្ញាតឱ្យឧកញ៉ា ច្រាយ សុន ប្រធានសហព័ន្ធ និងសហការី ចូលជួបសម្តែងការគួរសម និងរាយការណ៍វឌ្ឍនភាពរបស់សហព័ន្ធដំឡូងមីកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងកសិកម្មបាននឹងកំពុងជំរុញការងារការកសាងសហគមន៍កសិកម្មទំនេីប ដែលអាចប្រមូលផ្តុំប្រជាកសិករដាំដុះរួមគ្នាដោយមានផែនការផលិតកម្មច្បាស់លាស់ ផ្គត់ផ្គង់តាមតម្រូវការទីផ្សារ មានស្តង់ដាបច្ចេកទេសត្រឹមត្រូវ និងមានទីផ្សារពិតប្រាកដ ហេីយសហព័ន្ធដំឡូងមីកម្ពុជាត្រូវផ្តោតទៅលេីការធ្វេីពាណិជ្ជកម្មដំឡូងមីស្រស់ និងការកែច្នៃដំឡូងមីក្រៀមសម្រាប់នាំចេញ ជៀសជាងការដាំដុះប្រកួតប្រជែងជាមួយប្រជាកសិករ»។ ជាថ្មីម្តងទៀត លោករដ្ឋមន្ត្រី បានលេីកទឹកចិត្តដល់សហព័ន្ធបន្តសហការជាមួយក្រសួងកសិកម្ម និងភាគីពាក់ព័ន្ធទាំងអស់ឱ្យមានភាពបន្សុីគ្នា ដោះស្រាយបញ្ហាប្រឈមនានា និងជោគជ័យទាំងអស់គ្នា ដេីម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាកសិករពិតប្រាកដ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អាវុធហត្ថរាជធានីភ្នំពេញ បង្រ្កាបក្រុមក្មេងទំនើង៣នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីប្រើដាវ និងកាំ.បិតដេញកា.ប់ជនរងគ្រោះបណ្តាលឲ្យរងរបួស

Liny Chan January 6, 2025 06/01/2025

(ភ្នំពេញ)៖ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនក្មេងទំនើងចំនួន០៣នាក់ ទៅតុលាការ ពាក់ព័ន្ធករណីហិង្សាដោយចេតនា (ប្រើដាវ និងកាំបិត ដេញកាប់ជនរងគ្រោះបណ្តាលឲ្យរងរបួស)។ សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីវេលាម៉ោងប្រមាណ ០០និង៣០នាទី យប់ឈានចូល ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ មានករណីហិង្សា បង្កឡើងដោយ ជនសង្ស័យមួយក្រុមជិះម៉ូតូ ០៥គ្រឿង បានធ្វើសកម្មភាពយកដាវ និងកាំបិត ដេញកាប់ជនរងគ្រោះបណ្តាលឲ្យរងរបួស ខ្នង និងដៃឆ្វេង នៅចំណុចមុខភោជនីយដ្ឋានម្លប់ធ្នង់ ផ្លូវ១៩៥២ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ភ្លាមៗនោះ ក្រោយពេលទទួលបានព័ត៌មាន កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌសែនសុខ បានចុះដល់កន្លែងកើតហេតុធ្វើការឃាត់ខ្លួន ក្មេងទំនើងចំនួន ០៣នាក់ រួមមាន ១-ឈ្មោះ ពៅ ម៉េងហ៊ាង ភេទប្រុស អាយុ១៨ឆ្នាំ, ២-ឈ្មោះ រិទ្ធ ជានី ភេទប្រុស អាយុ១៧ឆ្នាំ, ៣-ឈ្មោះ វង្ស ចិត្រា […]

ស្ថានទូតបារាំងនៅកម្ពុជា ផ្ញើសារចូលរួមរំលែកទុក្ខចំពោះមរណភាពតារាចម្រៀងរ៉េប Ruthko កូនកាត់ខ្មែរបារាំង ដែលជួបគ្រោះថ្នាក់ចរាចរណ៍

Liny Chan January 6, 2025 06/01/2025

(ភ្នំពេញ)៖ ស្ថានទូតបារាំងប្រចាំប្រទេសកម្ពុជា បានសម្ដែងនូវការសោកស្ដាយ និងចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់តារាចម្រៀងរ៉េប Ruthko ដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥នេះ។ សំណេរចូលរួមចំលែកទុក្ខជាភាសាខ្មែរ និងភាសាបារាំង ស្ថានទូតបារាំង បានរៀបរាប់យ៉ាងដូច្នេះថា «ស្ថានទូតបារំាងប្រចាំកម្ពុជា សូមសម្តែងនូវសមានទុក្ខចំពោះក្រុមគ្រួសារ សាច់ញាតិ អ្នកគាំទ្រ និង KlapYahandz ចំពោះការបាត់បង់លោក Ruthko តារារ៉េបខ្មែរបារាំង ដែលបានទទួលមរណភាពកាលពីយប់មិញដោយគ្រោះថ្នាក់ចរាចរណ៍»។ ស្ថានទូតបារាំង បានឲ្យដឹងថា លោក ដាវិឌ ឬទ្ធីរុទ្រ ហៅ Ruthko បានចម្រើនវ័យនៅប្រទេសបារាំង ហើយនៅពេលត្រលប់មកកម្ពុជាវិញ លោកមានឈ្មោះបោះសំឡេងភ្លាមៗ ក្នុងនាមជាតារារ៉េបកម្ពុជាមួយរូប។ បទចម្រៀង «Stay the same» របស់លោក ត្រូវបានថតជាខ្សែវីដេអូកាលពីឆ្នាំ២០២៣ ដោយសមិទ្ធិករភាពយន្ត KIM Chapiron។ សូមរំលឹកថា អ្នកចម្រៀងរ៉េបម្នាក់ ត្រូវបានគេស្គាល់ឈ្មោះ RuthKo បានជួបគ្រោះថ្នាក់ចរាចរណ៍ដោយជិះម៉ូតូបុកជាមួយរថយន្ដមួយគ្រឿង នៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥នេះ តាមបណ្ដោយផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានបន្សល់នូវក្ដីសោកសង្រែកជាខ្លាំងពីសំណាក់អ្នកគាំទ្រ កូនសិស្ស និងក្រុមគ្រួសារសាច់ញាតិរបស់តារាចម្រៀងរ៉េប […]

អនុវត្តបទបញ្ជាដ៏ម៉ឺងម៉ាត់របស់នាយករដ្ឋមន្រ្តី! កម្លាំងអធិការដ្ឋាននគរបាលស្រុករំដួល ឃាត់ខ្លួនក្មេងទំនើង១នាក់ពាក់ព័ន្ធថតវីដេអូបង្ហោះមានកាំបិតគំរាមអ្នកដទៃ

Liny Chan January 6, 2025 06/01/2025

(ស្វាយរៀង)៖ អនុវត្តបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា លើការបង្ក្រាបក្រុមទំនើងនៅតាមមូលដ្ឋាន, ជនសង្ស័យម្នាក់ជាក្មេងទំនើងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់ និងត្រូវបានសាលាដំបូងខេត្ត ចេញដីកាឃុំខ្លួនដាក់ក្នុងពន្ធនាគារខេត្ត រួចហើយពាក់ព័ន្ធនឹងករណីបង្ហោះវីដេអូតាមបណ្ដាញសង្គមមានកាំបិតគំរាមអ្នកដទៃ។ សមត្ថកិច្ចនគរបាលស្រុករំដួលបានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក មាស ធួក អធិការនៃអធិការដ្ឋាននគរបាលស្រុករំដួល បានដឹកនាំកងកម្លាំងនៃអធិការដ្ឋាននគរបាលស្រុករំដួល សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល កំពង់អំពិល បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនក្មេងទំនើង១នាក់ ឈ្មោះ អាន ផាន់ណា អាយុ១៦ឆ្នាំ រស់នៅភូមិកំពង់អំពិល ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង ដែលបានថតវីដេអូ និងបង្ហោះតាមបណ្តាញសង្គម និងបានផ្ញើរសារវីដេអូគំរាមអ្នកដទៃមានទាំងកាំបិត។  សមត្ថកិច្ចបានបន្តថា វត្ថុតាងដកហូតរួមមាន កាំបិត២ដើម និងទូរស័ព្ទដៃ១គ្រឿង។ នៅចំពោះមុខសមត្ថកិច្ច ក្មេងទំនើងនេះ បានឆ្លើយសារភាពថា ខ្លួន ពិតជាបានថត និងផ្ញើរវីដេអូទៅអ្នកដ៏ទៃមានទាំងកាំបិត ពិតប្រាកដមែន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

កម្ពុជា-ថៃ នឹងបើកបន្ថែមម៉ោងចេញចូលឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិជាំខេត្តឧត្តរមានជ័យ រហូតដល់ម៉ោង១០យប់ជារៀងរាល់ថ្ងៃ

Liny Chan January 6, 2025 06/01/2025

(ឧត្តរមានជ័យ)៖ កម្ពុជា-ថៃ នឹងបើកបន្ថែមម៉ោងចេញចូលឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិជាំ ស្ថិតស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ រហូតដល់ម៉ោង១០យប់ជារៀងរាល់ថ្ងៃ។ ការប្រកាសបន្ថែមម៉ោងឆ្លងកាត់ច្រកទ្វាព្រំដែនអន្តរជាតិជាំ បានធ្វើឡើងក្នុងឱកាសដែលលោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ទោ លៀង ឡេង មេបញ្ជាការរង យោធភូមិភាគទី៤ ដឹកនាំប្រតិភូចូលរួមក្នុងពិធីសូត្រមន្តរាប់បាត្រព្រះសង្ឃឆ្លងឆ្នាំចាស់ ផ្លាស់ឆ្នាំថ្មី២០២៥ រវាងខេត្តឧត្តរមានជ័យ និងខេត្តស៉ីសាកេត ប្រទេសថៃ នៅច្រកទ្វារព្រំដែនអន្តរជាតិជាំ នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥។ លោក មាន ចាន់យ៉ាដា បានថ្លែងថា ការជំរុញការការអនុវត្តតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ស្តីពីការបន្ថែមម៉ោងបិទបើកច្រកទ្វារព្រំដែនអន្តរជាតិជាំរវាងខេត្តឧត្តរមានជ័យ និងខេត្តស៉ីសាកេត ប្រទេសថៃ គឺក្នុងគោលបំណងសម្រួលដល់ការធ្វើដំណើរឆ្លងកាត់រវាងប្រជាពលរដ្ឋនៃប្រទេសទាំង២ ក៏ដូចជាការដឹកជញ្ជូនទំនិញ ការពិនិត្យសុខភាពជាដើម។ អភិបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ទៀតថា ច្រកទ្វារព្រំដែនអន្តរជាតិជាំក្នុងស្រុកអន្លង់វែង គឺបើកដំណើរការឱ្យប្រជាពលរដ្ឋចេញចូលឆ្លងកាត់ជារៀងរាល់ថ្ងៃ ប៉ុន្តែកាលពីមុនច្រកនេះគឺបិទមិនឱ្យប្រជាពលរដ្ឋនៃប្រទេសទាំង២ ឆ្លងកាត់ត្រឹមម៉ោង៨យប់ ប៉ុន្តែចាប់ពីថ្ងៃនេះតទៅ គឺបិទមិនឱ្យឆ្លងកាត់រហូតដល់ម៉ោង១០យប់។ សូមបញ្ជាក់ថា នាឱកាសពិធីនេះលោកអភិបាលខេត្តនៃប្រទេសទាំង២ លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធ និងអង្គភាពពាក់ព័ន្ធឈរជើងនៅតាមព្រំដែនបានជូនវត្ថុអនុស្សាវរីយ៍ដល់គ្នា ក្នុងគោលបំណងអបអរសាទរឆ្នាំថ្មី ឆ្នាំសកល២០២៥ និងរាប់បាត្រព្រះសង្ឃរួមគ្នាដោយបរិយាកាសរីករាយស្និទ្ធស្នាលក្រៃលែង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News  />

ក្មេងទំនើង ២ក្រុមដេញកា.ប់គ្នា ហើយបង្ហោះក្នុង TikTok ត្រូវសមត្ថកិច្ចស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បង្ក្រាប 

Liny Chan January 6, 2025 06/01/2025

(កំពង់ស្ពឺ)៖ ក្មេងទំនើងអាវ៉ាសែចំនួន ២ក្រុម បានធ្វើសកម្មភាពដេញកាប់គ្នាក្នុងសាលា ហើយបង្ហោះក្នុង TikTok ថែមទៀត ត្រូវកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្រោមការបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ត ចុះឃាត់ខ្លួនបាន១ក្រុម និងត្រៀមក្របួចយក១ក្រុមទៀត។ របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ នៅចំណុចសាលាអនុវិទ្យាល័យបន្ទាយរកា ប្រជាពលរដ្ឋបានរាយការណ៍មានក្មេងទំនើង២ក្រុម ក្រោយទទួលបានព័ត៌មាននគរបាលប៉ុស្ដិ៍ ក្រាំងដីវ៉ាយ បានទៅកន្លែងកើតហេតុ និងបានឃាត់ក្មេងទំនើងក្រុមទី១បានចំនួន៤នាក់មកសួរនាំ រួមមាន៖ *ទី១៖ ឈ្មោះ ឈន ចាន់ណា អាយុ១៥ឆ្នាំ នៅភូមិក្រាំងក្រូច ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច (កាន់កាំបិតផ្គាក់)*ទី២៖ ឈ្មោះ សាវ រតនា អាយុ១៦ឆ្នាំ នៅភូមិក្រសាំងខ្ពស់ ឃុំក្រាំងដីវ៉ាយ (កាន់កាំបិតបន្ទោសថតវីដេអូលេង តែរកកាំបិតមិនឃើញ)*ទី៣៖ ឈ្មោះ រ៉ុន ចំរើន (ហៅគីល) អាយុ១៤ឆ្នាំ នៅភូមិក្រសាំងខ្ពស់ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច*ទី៤៖ ឈ្មោះ ឈឿន រដ្ឋណាក់ អាយុ១៥ឆ្នាំ នៅភូមិក្រសាំងខ្ពស់ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច។ […]

រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងឲ្យពលរដ្ឋបញ្ចៀសចរាចរ និងផ្អាកកំពង់ចម្លងជ្រោយចង្វារភ្នំពេញ, អរិយក្សត្រភ្នំពេញជាបណ្ដោះអាសន្ននៅថ្ងៃស្អែក

Liny Chan January 6, 2025 06/01/2025

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នឹងរៀបចំប្រារព្ធពិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩-៧ មករា ២០២៥) នៅទីធ្លាមុខសាលមហោស្រពកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ដើម្បីការប្រារព្ធពិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ អាជ្ញាធរមានសមត្ថកិច្ចនឹងបញ្ចៀសចរាចរ ចំពោះយានយន្តគ្រប់ប្រភេទលើកំណាត់មហាវិថីសម្តេចសុធារស (ចាប់ពីស្តុបជលផល ដល់វិថីឧកញ៉ាឈុន) កំណាត់តីរវិថីព្រះស៊ីសុវត្ថិ (ចាប់ពីរង្វង់មូលសម្តេចសង្ឃជួនណាត ដល់វិថីឧកញ៉ាឈុន) កំណាត់មហាវិថី ព្រះសុរាម្រឹត និងកំណាត់មហាវិថីព្រះសីហនុ (ចាប់ពីវិមានឯករាជ្យ ដល់ស្តុបនាគបាញ់ទឹក) និងផ្អាកកំពង់ចម្លង ជ្រោយចង្វារភ្នំពេញ និងកំពង់ចម្លងអរិយក្សត្រភ្នំពេញជាបណ្តោះអាសន្ន ចាប់ពីម៉ោង៥៖០០នាទីព្រឹក រហូតដល់បញ្ចប់កម្មវិធី។ សូមប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាប យោគយល់ អធ្យាស្រ័យ និងបញ្ចៀស ការធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវ និងកំពង់ចម្លងខាងលើ តាមកាលបរិច្ឆេទ ដូចបានជម្រាបជូន ដោយអនុគ្រោះ ផុតរយៈពេលហាមឃាត់បណ្ដោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឲ្យធ្វើចរាចរជាធម្មតាវិញ៕ ផ្ដល់សិទ្ធិដោយ៖ Fresh […]

អ្នកជំនាញអាជ្ញាធរជាតិអប្សរា បញ្ចប់ការជួសជុលបណ្ណាល័យខាងត្បូងនៅរួតទី២របស់ប្រាសាទអង្គរវត្ត

Liny Chan January 6, 2025 06/01/2025

(សៀមរាប)៖ រចនាសម្ពន្ធនៃបណ្ណាល័យខាងត្បូង នៅរួតទី២របស់ប្រាសាទអង្គរវត្ត មានអាយុកាលជិត១ពាន់ឆ្នាំ ដែលរងការខូចខាត បានរឹងមាំឡើងវិញហើយ បន្ទាប់ពីក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាជួសជុលអស់រយៈពេល៥ខែមក។ កាលពីមុនពេលជួសជុលបណ្ណាល័យខាងត្បូង នៅរួតទី២របស់ប្រាសាទអង្គរវត្ត មានសភាពទ្រុឌទ្រោមខ្លាំងដូចជា សសរថ្មនៅផ្នែកខាងត្បូងឆៀងខាងកើតបានពុកនិងប្រេះបែកតាំងពីលើរហូតដល់ក្រោម រីឯជញ្ជាំងរបស់បណ្ណាល័យក៏ហែកចេញពីគ្នាខុសពីសភាពដើម ព្រមទាំងធ្វើឱ្យពាក់ព័ន្ធដល់ធ្នឹម និងដំបូលខាងលើផង។ លោក ឃាម មុនី ប្រធានគ្រប់គ្រងការដ្ឋានជួសជុលបណ្ណាល័យខាងត្បូងឱ្យដឹងថា បច្ចុប្បន្ននេះបណ្ណាល័យខាងត្បួង នៅរួតទី២នៃប្រាសាទអង្គរវត្តបានជួសជុលពង្រឹងរចនាសម្ពន្ធដូចជា សសរនៅផ្នែកខាងត្បូងឆៀងខាងកើត ជញ្ជាំង កម្រាល និងគ្រឹះរួចរាល់ហើយ។ ក្រុមអ្នកជំនាញបានចាប់ផ្ដើមជួសជុលតាំងពីដើមខែកក្កដាឆ្នាំ២០២៤ ហើយបច្ចុប្បន្នការងារដ៏ពិបាកនេះ បានទទួលជោគជ័យនិងបញ្ចប់ជាស្ថាពរ។ លោក ឃាម មុនី បញ្ជាក់ទៀតថា ក្រុមការងារដែលជួសជុលបណ្ណាល័យខាងត្បួង នៅរួតទី២នៃប្រាសាទអង្គរវត្តនេះ គឺអនុវត្តទៅតាមអនុសាសន៍គណៈកម្មការអាយស៊ីស៊ីអង្គរ និងសំបូរព្រៃគុក ដែលបានចុះពិនិត្យយ៉ាងត្រឹមត្រូវ។ ការជួសជុលបានដាក់ថ្មថ្មីមួយចំនួនដើម្បីទ្រទ្រង់រចនាសម្ពន្ធរបស់បណ្ណាល័យទាំងមូល។ ចំណែកកម្រាល ក៏បានបន្ថែមថ្មថ្មីខ្លះៗ សម្រាប់ការពារកុំឱ្យងាកក្រៀកបន្តទៅទៀត។ ចំពោះសសរចាស់មួយចំនួននៅផ្នែកខាងកើត ក៏បានពង្រឹងបន្ថែមបំណែកថ្មនៅតាមកន្លែងដែលពុកផុយប្រហែល១ភាគ៤ ចំណែកសសរនៅផ្នែកខាងក្នុងដោយសារតែថ្មមានសភាពពុកផុយ ក៏បានដូរថ្មថ្មីពាក់កណ្ដាល ដើម្បីឱ្យជួយពង្រឹងរចនាសម្ពន្ធដំបូល ជញ្ជាំង និងកម្រាលដែលបានហែកចេញពីគ្នា។ កាលពីអំឡុងខែធ្នូកន្លងមក គណៈកម្មការអាយស៊ីស៊ីអង្គរ និងសំបូរព្រៃគុក ដែលបានចុះពិនិត្យការដ្ឋានជួសជុលបណ្ណាល័យខាងត្បូង នៅរួតទី២របស់ប្រាសាទអង្គរវត្ត ក៏បានកោតសរសើរដល់ក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា ដែលបានអនុវត្តការជួសជុលទៅតាមក្បួនត្រឹមត្រូវ ដែលធ្វើឱ្យបណ្ណាល័យនេះ មានភាពរឹងមាំនិងមានសុវត្ថិភាពដល់ភ្ញៀវទេសចរគ្រប់រូប […]

រកឃើញមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ និងមន្ដ្រីម្នាក់ ពាក់ព័ន្ធការទទួលសំណូកជាថ្នូរនឹងការមិនបង្ក្រាបបទល្មើសសារធាតុខុសច្បាប់ និងល្បែ-ងស៉ីសងខុសច្បាប់, ពួកគេត្រូវបញ្ជូនទៅ ACU

Liny Chan January 6, 2025 06/01/2025

(ភ្នំពេញ)៖ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា អង្គភាពបានរកឃើញលោកវរសេនីយ៍ឯក ង៉េត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ និងនាយចំណង់ ស៉ិន សុវណ្ណារិទ្ធ ជំនួយការការិយាល័យគ្រឿងញៀនខេត្ត ពាក់ព័ន្ធការទទួលសំណូកជាថ្នូរនឹងការមិនបង្ក្រាបបទល្មើសគ្រឿងញៀន៧គីឡូក្រាម និងល្បែងស៉ីសងខុសច្បាប់ ព្រមទាំងធ្វើឲ្យបែកការសម្ងាត់ក្នុងការស៉ើបអង្កេត។ ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា នាយអាវុធហត្ថខេត្តតាកែវ ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១ ខែមករាកន្លងទៅ រកឃើញ២នាក់ពាក់ព័ន្ធបទល្មើសស៉ីសំណូក (ទទួលប្រាក់ជាថ្នូរនឹងការមិនបង្ក្រាប បទល្មើសគ្រឿងញៀន, ល្បែងស៊ីសងខុសច្បាប់ និងធ្វើឲ្យបែកការសម្ងាត់ក្នុងការស៊ើបអង្កេត) បញ្ជូនទៅទៅអង្គភាពប្រឆាំងអំពើពុករលួយ។ ដោយឡែក ម្នាក់ទៀតអនុសេនីយ៍ទោ លុយ សារ៉ុម ហៅ លុយ សារុំ នាយសេនាធិការមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រាំកក់ មិនពាក់ព័ន្ធនឹងបទល្មើសស៊ីសំណូក ប៉ុន្តែបុគ្គលនេះគ្មានការទទួលខុសត្រូវចំពោះតួនាទី ភារកិច្ច បានបញ្ជួនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវវិញដើម្បីអនុវត្តវិន័យទណ្ឌកម្ម។ ដើមចមដែលនាំឲ្យមានការឃាត់ខ្លួននេះ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មានដដែលនេះថា នៅអំឡុងដើមខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងជំនាញកងរាជអាវុធហត្ថ ខេត្តកណ្តាល និងកម្លាំងជំនាញកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការស៊ើបអង្កេតករណីឃាតកម្ម នៅក្រុងអរិយក្សត្រ ខេត្តកណ្តាល ក៏បានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ចំនួន៤នាក់ […]

ម្ចាស់ឡាន LEXUS RX330 ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ជាមួយម៉ូតូរបស់តារារ៉េប Ruth Ko ត្រូវបានសមត្ថកិច្ចជំនាញឃាត់ខ្លួនមកសួរនាំអនុវត្តតាមនីតិវិធី

Liny Chan January 6, 2025 06/01/2025

យោងតាមការចុះផ្សាយរបស់ ស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា សមត្ថកិច្ចជំនាញឃាត់អ្នកបើករថយន្ត LEXUS RX330 ដែលនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីយកមកសួរនាំអនុវត្តតាមនីតិវិធី។ ករណីគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង០១ និង៣០នាទី បានកើតឡេីងរវាងរថយន្តម៉ាក LEXUS RX330 ជាមួយម៉ូតូ ម៉ាកTVS HONDA CRF ត្រង់ចំណុចច្រកចូលបុរីប៉េងហួត លើផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ -រថយន្តម៉ាកLEXUS RX330 ពណ៌ស ពាក់ផ្លាកលេខ ខ.ម 2_4771 បើកបរតាមបណ្ដោយផ្លូវ៦០ម៉ែត្របើកបរក្នុងទិសដៅពីជើងទៅត្បូង លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេងឆ្លងផ្លូវ ក៏បុកជាមួយម៉ូតូមួយគ្រឿង ម៉ាក HONDA CRF ពណ៍ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1AL_9616 ដែលធ្វើដំណើរបញ្ច្រាសទិសគ្នា។ -បណ្ដាលឲ្យអ្នកបើកបរម៉ូតូ ស្លាប់នៅកន្លែងកើតហេតុ។ ភាគីរថយន្តម៉ាក LEXUS RX330 ពណ៌ស ពាក់ផ្លាកលេខ ខ.ម 2_4771 បើកបរដោយឈ្មោះ […]