(ភ្នំពេញ)៖ លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានអំពាវនាវមន្ត្រីស្រុកប្រតិបត្តិ អាជ្ញាធរសង្កាត់ខណ្ឌ ព្រមទាំងបុគ្គលិកសុខាភិបាលគ្រប់ជាន់ថ្នាក់, អាជ្ញាធរដែនដីខណ្ឌ, សង្កាត់ទាំង១០៥ មិនត្រូវខ្លាចរឿងបិទទីតាំងអាជីវកម្មសុខាភិបាលណាដែលខុសច្បាប់នោះទេ។ យើងមានច្បាប់ក្នុងដៃ និងមានការណែនាំពីថ្នាក់ដឹកនាំរួចហើយ។ ក្នុងពិធីផ្សព្វផ្សាយការពង្រឹងនិយត័កម្មសុខាភិបាល នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ លោក ងី មានហេង បានឲ្យដឹងថា ស្ថិតិសេវាសុខាភិបាលឯកជន ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងរាជធានីភ្នំពេញ ខ្នាតតូចមាន មានសរុប ៣.៨៤៧ទីតាំង, ឱសថស្ថានឯកជនក្នុងខែវិច្ឆិកា មានចំនួន១៨០៣កន្លែង, អគារលក់ឱសថបូរាណមាន៩២ទីតាំង។ ប្រធានមន្ទីរសុខាភិបាល បានអំពាវនាវអាជ្ញាធរដែនដី បុគ្គលិកសុខាភិបាលគ្រប់ជាន់ថ្នាក់ ត្រូវចាត់ការភ្លាម នៅពេលដឹងថា មូលដ្ឋាននោះ បើកអាជីវកម្មលើវិស័យសុខាភិបាល ដោយគ្មានច្បាប់អនុញ្ញាត ឬខុសច្បាប់។លោកបានអំពាវនាវអាជ្ញាធរដែនដី បុគ្គលិកសុខាភិបាលត្រូវស្គាល់ទីតាំងអាជីវកម្មណាដែលខុសច្បាប់ ទីតាំងណាដែលស្របច្បាប់ដោយអនុវត្តតាមការណែនាំរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏ដូចប្រសាសន៏ណែនាំរបស់ អភិបាលរាជធានីភ្នំពេញ ប្រាប់ឲ្យប្រធានមណ្ឌលសុខភាព សហការជាមួយអាជ្ញាធរដែនដី ត្រូវដឹងពីទីតាំងអាជីវកម្ម ផ្តល់សេវាសុខាភិបាលឯកជន ទាំងអស់ ក្នុងមូលដ្ឋានរបស់ខ្លួនទទួលខុសត្រូវ។ លោក អ៊ឹមរ៉ន ហាស្សាន់ អភិបាលរងតំណាងលោក ឃួង ស្រេង […]