ព័ត៌មានជាតិ

ករណីកា.ប់ម៉ូតូ ប្ល.ន់យកផ្លាកលេខដល់ក្នុងផ្ទះនៅខណ្ឌដង្កោ, កម្លាំងនគរបាលស្រាវជ្រាវបង្ក្រាបជនសង្ស័យ ៧នាក់ រហ័សនាមក្រុម «D4 ឬឆ្កែ៤» នៅសល់បក្ខពួកជាង២០នាក់ទៀតកំពុងតាមចាប់

Liny Chan December 17, 2024 17/12/2024

(ភ្នំពេញ)៖ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅ មានក្មេងទំនើងមួយក្រុមគ្នាប្រហែល២០នាក់ បានធ្វើសកម្មភាពចូលទៅកាន់ម៉ូតូប្លន់យកផ្លាកលេខ ដល់ក្នុងផ្ទះជនរងគ្រោះ២នាក់ នៅបុរី HP ស្ថិតក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានបង្កឲ្យមានការភ្ញាក់ផ្អើល និងចែកចាយវីដេអូនៃការធ្វើសកម្មភាពពេញបណ្ដាញសង្គម។ រំលងបានប៉ុន្មានថ្ងៃ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានធ្វើការស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួនបានជនសង្ស័យចំនួន៧នាក់ជាបន្ដបន្ទាប់ ក្នុងចំណោមបក្ខពួកប្រមាណជាង២០នាក់ ដែលធ្វើសកម្មភាពនៅថ្ងៃកើតហេតុ។ របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ជនសង្ស័យទាំង៧នាក់ត្រូវបានចាប់ខ្លួននៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចផ្ទះជួលមួយកន្លែងស្ថិតក្នុងភមិព្រៃទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ ហើយបានបង្ហាញមុខសាធារណៈ មុនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។ ជនសង្ស័យទាំង៧នាក់នោះ រួមមាន ទី១៖ឈ្មោះ មុត រតនា អាយុ១៨ឆ្នាំ, ទី២៖ឈ្មោះ យ៉ុម តុលា ហៅតឿ អាយុ១៨ឆ្នាំ, ទី៣៖ឈ្មោះ វណ្ណា សំណាង […]

សម្តេចតេជោ ហ៊ុន សែន ទទួលសំណើទៅទស្សនកិច្ចនៅអ៊ុយក្រែន

Liny Chan December 17, 2024 17/12/2024

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានទទួល​យក​សំណើរបស់ប្រធានាធិបតី និងប្រធានសភាអ៊ុយក្រែន អញ្ជើញទៅ​បំពេញទស្សនកិច្ចនៅអ៊ុយក្រែន ក្នុងពេលវេលាសមស្រប​ណាមួយ​នាពេល​ខាង​មុខ។ សម្តេចតេជោ ធ្លាប់បានទស្សនកិច្ចនៅទីក្រុងគៀវរួចម្តង​មក​ហើយកាលពីឆ្នាំ១៩៨១។ នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ សម្ដេចតេជោ ហ៊ុន សែន បាន​អនុញ្ញាតឱ្យលោក អូឡេកសាន់ឌឺ ហ្កាម៉ាន ឯកអគ្គរដ្ឋទូតប្រទេសអ៊ុយ​ក្រែន ចូល​ជួប​សម្ដែង​ការគួរសមនៅ​វិមាន​ព្រឹទ្ធសភា រាជធានីភ្នំពេញ។ ក្នុងជំនួបនេះ សម្តេចតេជោប្រធានព្រឹទ្ធសភាកម្ពុជា បានសម្តែងការ​សោក​​ស្តាយចំពោះសោកនាដកម្ម និងការបំផ្លិចបំផ្លាញដោយ​សារសង្គ្រាម​នៅអ៊ុយ​ក្រែន រយៈពេល៣ឆ្នាំកន្លងទៅនេះ។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជាស្គាល់ច្បាស់ពីផល​លំបាក ទុក្ខវេទនា និង​រសជាតិសង្គ្រាម ហើយសម្តេច ដឹងយ៉ាងប្រាកដថា «មិនអាចយកសង្គ្រាមបញ្ចប់សង្គ្រាមបានទេ»។ សម្តេចតេជោ ក៏បានលើកឡើងពីការសម្រេចចិត្តចុះចេញពីអំណាច​ជានាយក​រដ្ឋមន្ត្រី។ សម្តេចតេជោ បានបញ្ជាក់ថា ការចុះចេញពីអំណាច ​ពេលនៅមាន​កម្លាំង និងមានប្រជាប្រិយភាពខ្ពស់បំផុត ដើម្បីប្តូរនឹងសុខ​សន្តិ​ភាព និងស្ថិរភាពរយៈពេលវែងសម្រាប់កម្ពុជា។ លោក អូឡេកសាន់ឌឺ ហ្កាម៉ាន បានថ្លែងអំណរគុណ សម្តេចតេជោ និង​សម្តែង​នូវក្តីរីករាយដែលបានជួបសម្តេចតេជោជាថ្មី បន្ទាប់ពីជំនួបនៅក្នុង​អំឡុងកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២២។ លោកឯកអគ្គរដ្ឋទូតអ៊ុយក្រែន […]

អភិបាលខេត្តកែប ចេញសេចក្ដីណែនាំឲ្យបញ្ឈប់ការផ្សព្វផ្សាយល្បែងស៉ីសងខុសច្បាប់

Liny Chan December 17, 2024 17/12/2024

(កែប)៖ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានចេញសេចក្ដីជូនដំណឹងណែនាំឲ្យបញ្ឈប់ការផ្សព្វផ្សាយល្បែងស៉ីសងខុសច្បាប់ ក្នុងភូមិសាស្ដ្រខេត្តកែប ដើម្បីពង្រឹងការអនុវត្តច្បាប់ និងធានាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព។ ក្នុងសេចក្ដីណែនាំដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តកែប បានធ្វើការណែនាំនូវការងារសំខាន់ៗ ចំនួនដើម្បីឲ្យអង្គភាព មន្ទីរពាក់ព័ន្ធធ្វើការសហការគ្នាយ៉ាងស្អិតរមួត សំដៅពង្រឹងប្រសិទ្ធភាពនៃការអនុវត្ត។ ខាងក្រោមនេះ ជាសេចក្ដីណែនាំរបស់រដ្ឋបាលខេត្តកែប៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

អភិបាលខេត្តព្រះសីហនុ ណែនាំឱ្យអាជីវករក្នុងមូលដ្ឋាន រក្សាតម្លៃម្ហូបអាហារ និងការស្នាក់នៅរបស់ភ្ញៀវទេសចរ ឱ្យនៅដដែល កុំមានការដំឡើងថ្លៃ

Liny Chan December 17, 2024 17/12/2024

(ព្រះសីហនុ)៖ លោក ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានណែនាំដល់អាជីវករក្នុងខេត្តព្រះសីហនុ រក្សាតម្លៃម្ហូបអាហារ និងការស្នាក់នៅផ្សេងៗសម្រាប់ភ្ញៀវទេស​ចរ ឱ្យនៅដដែល កុំឱ្យមានការដំឡើងថ្លៃ នៅក្នុងឱកាសបុណ្យចូលឆ្នាំសកល និងបុណ្យទានផ្សេងៗ។ លោកបានបញ្ជាក់បែបនេះ ដល់អ្នកសារព័ត៌មានជាង៦០រូប មកពីជាង៣០ស្ថាប័ន ដែលចុះផលិត និងផ្សព្វផ្សាយព័ត៌មានអំពីខេត្តព្រះសីហនុ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់១៨ ខែធ្នូ ឆ្នាំ២០២៤។ លោកអភិបាលខេត្ត ម៉ាង ស៊ីណេត បានបញ្ជាក់ថា ខេត្តព្រះសីហនុ នឹងត្រៀមរៀបចំពិធីបុណ្យឆ្លងឆ្នាំសកលខាងមុខនេះ និងមានព្រឹត្តិការណ៍សំខាន់ៗជាច្រើន ដែលឱ្យភ្ញៀវទេសចរអាចធ្វើការទស្សនា និងសិក្សាបន្ថែមអំពីសក្ដានុពលរបស់ខេត្ត។ បន្ថែមពីនេះ លោកបានមានប្រសាសន៍ថា ខេត្តព្រះសីហនុ គឺគិតគូរដល់តម្លៃសេវា បរិស្ថាន សណ្ដាប់ធ្នាប់ សន្តិសុខ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។ លោកបានបន្តថា សម្រាប់ខេត្តយើង គឺយើងរក្សាតម្លៃថេរនៃម្ហូបអាហារ និងការស្នាក់នៅរបស់ភ្ញៀវទេសចរ តាមរយៈការកោះប្រជុំជាមួយអាជីវករក្នុងមូលដ្ឋាន៕ សូមស្តាប់ការលើកឡើងរបស់ លោកអភិបាលខេត្តតាមរយៈលីងនេះ ៖ https://www.facebook.com/freshnewsasia/videos/576772101742366/

អភិបាលក្រុងកោះរ៉ុង ណែនាំឱ្យបឹងហ្គាឡូទាំងអស់ នាំភ្ញៀវទេសចរលេងល្បែងប្រជាប្រិយខ្មែរ

Liny Chan December 17, 2024 17/12/2024

(ព្រះសីហនុ)៖​ លោក នួន ប៊ុនថុល អភិបាលក្រុងកោះរ៉ុង បានណែនាំឱ្យបឹងហ្គាឡូទាំងអស់ នាំភ្ញៀវទេសចរលេងល្បែងប្រជាប្រិយខ្មែរ មិនសម្រាប់តែបុណ្យចូលឆ្នាំនោះទេ។ ការបញ្ជាក់របស់លោកនេះ បានធ្វើឡើងក្នុងដំណើរចុះផលិតព័ត៌មាន និងផ្សាព្វផ្សាយរបស់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង៦០រូប មកពីជាង៣០ស្ថាប័ន ដែលដឹកនាំដោយក្លិបអ្នកកាសែតកម្ពុជា ដែលមានលោក ពុយ គា ជាប្រធានដឹកនាំផ្ទាល់។ សូមជម្រាបថា បេសកកម្មរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី១៥ ដល់១៨ ខែធ្នូ ឆ្នាំ២០២៤ ដែលដឹកនាំដោយ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) រំពឹងថាអត្ថបទសារព័ត៌មានរាប់រយចេញជា៥ភាសា៖ ខ្មែរ, បារាំង, វៀតណាម, ចិន និងអង់គ្លេស នឹងត្រូវបានផ្សព្វផ្សាយទាំងក្នុង និងក្រៅប្រទេស ដែលជាការរួមចំណែកដល់ការស្រូបយកអ្នកវិនិយោគជាតិនិងអន្តរជាតិ និងភ្ញៀវទេសចរបន្ថែមទៀតមកកាន់ខេត្តព្រះសីហនុ។ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានឱ្យដឹងថា «បេសកកម្មលើកនេះផ្តោតទៅលើវិស័យសេដ្ឋកិច្ច ទេសចរណ៍ ស្ថានភាពសន្តិសុខ តំបន់កសិឧស្សាហកម្ម តំបន់សេដ្ឋកិច្ច ពិសេសក៏ដូចជាការរកដំណោះស្រាយលើសំណង់អគារដែលជាប់គាំង»៕ ខាងក្រោមនេះជាការលើកឡើងរបស់អភិបាលក្រុងកោះរ៉ុង៖

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសាងសង់ស្ពានតភ្ជាប់ពីក្រុងរណបថ្មី នៅអរិយក្សត្រ ភ្ជាប់ទៅកោះនរា និងចង់ឱ្យសិក្សាពីលទ្ធភាពទាំងស្ពានលើទឹក និងក្រោមទឹក

Liny Chan December 17, 2024 17/12/2024

(កណ្តាល)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សម្តេចបានណែនាំឱ្យសាងសង់ស្ពានតភ្ជាប់ពីក្រុងរណបមេគង្គឃី Mekong Quay City) ស្ថិតនៅក្រុងអរិយក្សត្រ ភ្ជាប់ទៅកោះនរា ហើយចង់ឱ្យសិក្សាពីលទ្ធភាពទាំងស្ពានលើទឹក និងក្រោមទឹក។ ដោយឡែកបច្ចុប្បន្ននេះកម្ពុជាមានស្ពានធំៗឆ្លងកាត់ទន្លេ និងដៃសមុទ្រជាច្រើនកន្លែង ដែលបានស្ថាបនារួច និងដាក់ឱ្យប្រើប្រាស់ដើម្បីសម្រួលការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញផ្សេងៗ។ ក្រោយទទួលបានសន្តិភាពពេញ រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងយកចិត្ដទុកដាក់លើការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័នជាច្រើនដូចជា៖ ផ្លូវថ្នល់ ផ្លូវដែក ផ្លូវអាកាស ស្ពាន ឆ្លងទន្លេ ស្ពានអាកាស និងកំពង់ផែជាដើមដើម្បីធ្វើយ៉ាងណាឱ្យការដឹកជញ្ជូន និងការធ្វើដំណើររបស់ប្រជាជនមានភាពងាយស្រួល។ ការថ្លែងបែបនេះរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ទីក្រុងរណបមេគង្គឃី ក្នុងភូមិសាស្ត្រក្រុងអរិយក្សត្រ ខេត្តកណ្តាល ព្រឹកថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការរៀបចំទីក្រុងទំនើប គឺត្រូវការតភ្ជាប់សសៃឈាមធ្វើដំណើរឱ្យបានច្រើន គឺតភ្ជាប់ផ្លូវ ស្ពានលើទឹក និងក្រោមទឹក ដើម្បីជួយសម្រួលដល់ការធ្វើចរាចរណ៍ និងសេដ្ឋកិច្ច។ ដូច្នេះ ក្រោយពីស្ពានមិត្តភាពកម្ពុជា-កូរ៉េ សាងសង់រួចហើយ សកម្មភាពសេដ្ឋកិច្ចនៅត្រើយខាងកើតទន្លេមេគង្គ ក៏កាន់តែកើនឡើងផងដែរ […]

អាជ្ញាធរជាតិអប្សរា ចេញសេចក្ដីប្រកាសព័ត៌មានឆ្លើយតប ជុំវិញការតាំងទីលំនៅថ្មី របស់ប្រជាជនរស់នៅតំបន់អង្គរ

Liny Chan December 17, 2024 17/12/2024

(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា បានជូនដំណឹងចេញសេចក្ដីប្រកាសព័ត៌មានឆ្លើយតប ចំពោះការព្រួយបារម្ភលើការតាំងទីលំនៅថ្មីដោយបង្ខំ របស់ប្រជាជនរស់នៅតំបន់អង្គរ ដើម្បីកិច្ចអភិរក្ស ពីសំណាក់អ្នករាយការណ៍ ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅ។ ដោយនៅក្នុងសេចក្ដីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននាយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា ពាក់ព័ន្ធនឹងការលើកឡើងរបស់អ្នកជំនាញការខាងលើ អាជ្ញាធរជាតិអប្សរាសូមធ្វើការបញ្ជាក់ជូនដូចខាងក្រោម៖ ១៖ អាជ្ញាធរជាតិអប្សរា ជានិច្ចកាលរមែងបំពេញកិច្ចការងារក្នុងការលើកកម្ពស់ និងការគោរពសិទ្ធិមនុស្សស្រប តាមរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលកម្ពុជា។ ក្នុងរយៈកាល៣០ឆ្នាំកន្លងមកនេះ អាជ្ញាធរជាតិអប្សរាតែងតែ យកចិត្តទុកដាក់ខ្ពស់លើកិច្ចការអភិវឌ្ឍន៍ប្រកបដោយចីរភាពសហគមន៍ និងការរស់នៅរបស់ប្រជាពលរដ្ឋ ចំនួន១១២ភូមិ ដែលរស់នៅយូរលង់ណាស់មកហើយ ក្នុងតំបន់រមណីយដ្ឋានអង្គរ។ បច្ចុប្បន្ន បុគ្គលិកចំនួន ៧៤% ដែលកំពុងបំពេញការងារនៅក្នុងអាជ្ញាធរជាតិអប្សរា គឺជាប្រជាពលរដ្ឋរស់នៅក្នុងតំបន់អង្គរ។ ២៖ ក្នុងនាមជាស្ថាប័នទទួលបន្ទុកកិច្ចការអភិរក្ស និងគ្រប់គ្រងរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរាជានិច្ចកាល មានកាតព្វកិច្ចគោរព និងអនុវត្តទៅតាមខ្លឹមសារចែងក្នុងលិខិតបទដ្ឋានគតិយុត្តនានា ពាក់ព័ន្ធកិច្ចការពារ បេតិកភណ្ឌវប្បធម៌ ជាពិសេសគោលការណ៍ប្រតិបត្តិសម្រាប់ការអនុវត្តអនុសញ្ញាស្តីពីបេតិកភណ្ឌពិភពលោក។ ៣៖ អាជ្ញាធរជាតិអប្សរាមានការសោកស្តាយជាខ្លាំង ដោយអ្នករាយការណ៍ពិសេសនៃក្រុមប្រឹក្សាសិទ្ធិមនុស្សបាន ទទួលនូវរបាយការណ៍មួយចំនួន ដែលមិនបានឆ្លុះបញ្ចាំង ក៏ដូចជាមិនបានស្វែងយល់ព័ត៌មានពិត និង សភាពជាក់ស្តែង នៅក្នុងរមណីយដ្ឋានអង្គរ […]

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អះអាងថា វិស័យអចលនទ្រព្យនៅកម្ពុជា បាននិងកំពុងងើបឡើងវិញ, ថ្ងៃខាងមុខភាគខាងកើតទន្លេមេគង្គ នឹងមានអភិវឌ្ឍន៍ខ្លាំង អគារខ្ពស់

Liny Chan December 17, 2024 17/12/2024

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានធ្វើការកត់សម្គាល់ថា បច្ចុប្បន្ននេះវិស័យអចលទ្រព្យនៅកម្ពុជា បាននិងកំពុងងើបឡើងវិញជាបណ្ដើរៗ បន្ទាប់ពីអ្នកវិនិយោគបានបោះទុនកសាងទីក្រុងលើផ្ទៃដី២១០ហិកតា ស្ថិតក្នុងក្រុងអរិយក្សត្រ ជាប់ដងទន្លេ​មេគង្គត្រើយខាងកើត ទល់មុខគម្រោងអភិវឌ្ឍន៍កោះនរា។ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ «ទីក្រុងមេគង្គឃី (Mekong Quay City)» នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងថា ការវិនិយោគសាងសង់គម្រោងកសាងទីក្រុងដ៏ធំនេះ គឺជាការវិនិយោគដ៏ត្រឹមត្រូវមួយ ដែលបានបង្ហាញយ៉ាងប្រត្យក្សអំពីការងើបឡើងវិញនៃវិស័យអចលទ្រព្យរបស់កម្ពុជា។ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះថា «ការវិនិយោគសាង​សង់​គម្រោងកសាងទីក្រុងដ៏ធំនេះ គឺជាការវិនិយោគដ៏ត្រឹមត្រូវមួយ ដែលបានបង្ហាញយ៉ាងប្រត្យក្សថា វិស័យអចលនទ្រព្យនៅកម្ពុជា បាននិងកំពុងងើប​ឡើងវិញជាបណ្តើរៗ ខណៈដែលយើងកំពុងធ្វើដំណើរប្រកបដោយក្ដីសង្ឃឹមឆ្ពោះទៅរកសម្រេចគោលដៅ នៃការអភិឌ្ឍប្រទេសកម្ពុជា»។ សម្ដេចបន្ដថា ការគិតគូរលើការងាររៀបចំដែនដី នគរូបនីយកម្ម គឺជាការងារមិនអាចដើម្បីឲ្យកម្ពុជាក្លាយជាអរិយប្រទេសដែលជឿនលឿន និងរុងរឿង ជាការចាំបាច់ដែលប្រជាជនគ្រប់រូប ត្រូវមានលំនៅឋានរស់នៅសមរម្យ ជាទ្រនំសុភមង្គល ដែលជាបំណងប្រាថ្នារបស់ពលរដ្ឋទូទៅ ជាពិសេសស្រទាប់យុវជននាពេលបច្ចុប្បន្ន។ ការងារនេះ គឺជាការងារឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ ដែលចង់បានលំនៅឋានសមរម្យ។ ក្នុងន័យនេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការជឿជាក់ថា គម្រោង «ទីក្រុង​មេគង្គ ឃី» នឹងរួមចំណែកបំពេញក្តីប្រាថ្នារបស់ប្រជាជនផង និងជំរុញកំណើនសេដ្ឋកិច្ចជាតិផង។ […]

ក្រុមឡានតាក់ស៉ី៦នាក់ ពាក់ព័ន្ធករណីប្រើកាំ.បិតចុងស្រួច និងឧបករណ៍ឆក់ វា.យយកទ្រព្យសម្បត្តិពីភ្ញៀវ២នាក់ ជាជនជាតិបរទេស និងខ្មែរ នៅខេត្តព្រះសីហនុ ត្រូវកម្លាំងនគរបាលតាមចាប់ខ្លួន

Liny Chan December 17, 2024 17/12/2024

(ព្រះសីហនុ)៖ សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យក្រុមឡានតាក់ស៉ី ១ក្រុម ពាក់ព័ន្ធករណីប្រើកាំបិតចុងស្រួច និងឧបករណ៍ឆក់ វាយយកទ្រព្យសម្បត្តិ ពីភ្ញៀវ២នាក់ ជាជនជាតិបរទេស និងខ្មែរ នាថ្ងៃអាទិត្យ ទី១៥ ខែធ្នូ ឆ្នាំ២០២៤។ ការឃាត់ខ្លួននេះ ក្រោយពីទទួលពាក្យបណ្តឹងពីឈ្មោះ អៀម ពិសី និងឈ្មោះ MOHAMMA ABU TAHER កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយកម្លាំងជំនាញផែនការងារនគបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូត ធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ និងបក្ខពួកមួយចំនួនបានរត់គេចខ្លួន។ របាយការណ៍ ដែលបណ្តាញ Fresh News ទទួលបាន នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ បានឲ្យដឹងថា ដោយមានការបញ្ជាដឹកនាំពី ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ អធិការដ្ឋាននគរបាលស្រុកព្រៃនប់ សហការជាមួយកម្លាំង នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ […]

រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន នៅថ្ងៃទី១៧-១៨ ខែធ្នូ លើកំណាត់មហាវិថីព្រះនរោត្តម

Liny Chan December 17, 2024 17/12/2024

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងថា គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា នឹងរៀបចំសន្និបាតបូកសរុបលទ្ធផល ការងារឆ្នាំ២០២៤ ទិសដៅការងារបន្តរបស់គណៈចលនាមហាជនគណបក្សប្រជាជនកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧-១៨ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ០៦៖៣០នាទី នៅវិមាន៧មករា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ អាជ្ញាធរមានសមត្ថកិច្ចនឹងបញ្ចៀសចរាចរ ចំពោះយានយន្តគ្រប់ប្រភេទ លើកំណាត់មហាវិថីព្រះនរោត្តម (ចាប់ពីស្តុបជលផល ដល់ស្ពានអាកាសក្បាលថ្នល់ និងបរិវេណជុំវិញទីតាំងប្រារព្ធពិធី) ចាប់ពីវេលាម៉ោង ០៥៖០០នាទីព្រឹក រហូតដល់បញ្ចប់កម្មវិធី។ ផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឱ្យធ្វើចរាចរជាធម្មតាវិញ។ ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌចំការមន មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងចាត់តាំងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News