ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ ខេង សុមេធ ឲ្យកងកម្លាំង និងអាជ្ញាធរដែនដី ត្រូវបង្រ្កាបល្បែ.ង.ស៊ីសងអនឡាញខុសច្បាប់ កុំឱ្យមាននៅលើទឹកដីខេត្តព្រះវិហារ

Liny Chan December 11, 2024 11/12/2024

(ព្រះវិហារ)៖ នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ បានដាក់បទបញ្ជាឲ្យកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធទាំងអស់ និងអាជ្ញាធរដែនដី ត្រូវបង្រ្កាបល្បែងស៊ីសងអនឡាញខុសច្បាប់ កុំឱ្យមាននៅលើទឹកដីខេត្តព្រះវិហារ។ ការថ្លែងណែនាំរបស់លោកនាយឧត្តមសេនីយ៍ ខេង សុមេធ បែបនេះក្នុងឱកាសដែលលោក អញ្ជើញជាតំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដោយមានការចូលរួមពីលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត ព្រមទាំងប្រតិភូមអមដំណើរ និងថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ អភិបាលក្រុង ស្រុក អញ្ជើញចូលរួមបិទសន្និបាតបូក សរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ឆ្នាំ២០២៤ និងដាក់ចេញទិសដៅការងារឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ នារសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤។ នាយឧត្តមសេនីយ៍ ខេង សុមេធ បានផ្តាំផ្ញើការសួសុខទុក្ខពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ ស ថេត […]

មេដឹកនាំក្រុមឧទ្ទាម ដែលផ្តួលរំលំរបបលោក Al-Assad អះអាងថា ប្រទេសស៉ីរី នឹងមិនប្រឈមសង្រ្គាមថ្មីទៀតឡើយ

Liny Chan December 11, 2024 11/12/2024

(ដាម៉ាស)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ មេដឹកនាំក្រុមឧទ្ទាមស៉ីរី លោក Abu Mohammed al-Jolani បានប្តេជ្ញាថា ប្រទេសមជ្ឈិមបូព៌ា ដែលហែរហួរដោយសង្រ្គាមមួយនេះ នឹងមិនប្រឈមមុខជាមួយសង្រ្គាមថ្មីទៀត ក្រោយការផ្តួលរំលំរបបប្រធានាធិបតី លោក Bashar al Assad។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ ក្នុងបទសម្ភាសមួយជាមួយ សារព័ត៌មានលោកខាងលិច Sky News មេដឹកនាំក្រុមឧទ្ទាមរូបនោះ បានលើកឡើងថា ជម្លោះច្រើនឆ្នាំមកនេះ បានធ្វើឱ្យគ្រប់គ្នានឿយហត់រួចទៅហើយ ហេតុដូច្នេះស៉ីរីមិនអាចទទួលរងសង្រ្គាមថ្មីផ្សេងទៀតទេ ហើយនឹងមិនធ្លាក់ទៅក្នុងសង្រ្គាមថ្មីឡើយ។ លោក Abu Mohammed al-Jolani បានបន្តថា ប្រទេសស៉ីរី នាពេលនេះ កំពុងឆ្ពោះទៅរកការអភិវឌ្ឍ ការស្ថាបនាឡើងវិញ និងស្ថិរភាព។ គួរបញ្ជាក់ថា លោក Al-Assad ត្រូវបានផ្តួលរំលំចេញពីអំណាច កាលពីថ្ងៃអាទិត្យសប្តាហ៍កន្លងទៅនេះ ក្រោយក្រុមឧទ្ទាម Hayat Tahrir al-Sham (HTS) បានដឹកនាំប្រតិបត្តិការវាយលុកថ្មី ដែលមានល្បឿនយ៉ាងឆាប់រហ័សបំផុត ប្រឆាំងកងកម្លាំងរដ្ឋាភិបាល កាលពីចុងខែវិច្ឆិកា ហើយដណ្តើមកាន់កាប់បានទីក្រុងជាបន្តបន្ទាប់ រហូតដល់រដ្ឋធានីដាម៉ាស។ សង្រ្គាមស៉ីវិលនៅស៉ីរី […]

គណៈកម្មាធិការអាហារូបករណ៍និស្សិតក្រីក្រ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បង្ហាញបញ្ជីឈ្មោះបេក្ខជនជាប់អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ

Liny Chan December 11, 2024 11/12/2024

(ភ្នំពេញ)៖ គណៈកម្មាធិការអាហារូបករណ៍និស្សិតក្រីក្រសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានរកឃើញហើយបេក្ខជនជាប់ស្ថាពរទទួលបានអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនតាមរយៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ថ្នាក់បរិញ្ញាបត្រ ជំនាញបច្ចេកវិទ្យាឌីជីថល សិក្សានៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ ចំនួន១០០នាក់។ បេក្ខជនជាប់ស្ថាពរ ត្រូវបន្តនីតិវិធីដើម្បីចូលសិក្សាដូចខាងក្រោម៖ *ដំណាក់កាលទី១៖ ត្រូវផ្តល់ការបញ្ជាក់ពីការទទួលយកអាហារូបករណ៍ ដោយមកបង្ហាញខ្លួនជាចាំបាច់ នៅស្នាក់ការអាហារូបករណ៍ ដែលមានអាសយដ្ឋានផ្ទះលេខ៤ ផ្លូវលេខ៥២២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ (សូមភ្ជាប់មកជាមួយនៅសលាកបត្រឯកត្តជន ដែលយកចេញពីប្រព័ន្ធចុះឈ្មោះអាហារូបករណ៍) ត្រឹមថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ៥៖០០រសៀលជាកំហិត។ ក្នុងករណីបេក្ខជនជាប់ស្ថាពរ ពុំបានមកបង្ហាញខ្លួនតាមកាលបរិច្ឆេទដូចបានកំណត់គណៈកម្មាធិការចាត់ទុកថាបេក្ខជនបោះបង់សិទ្ធិទទួលអាហារូបករណ៍។ *ដំណាក់កាលទី២៖ ត្រូវដាក់ពាក្យចូលរៀននៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ដែលមានអាសយដ្ឋាន អគារលេខ២៧៨H ផ្លូវ២០១R ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញដោយអនុលោមតាមគោលការណ៍របស់សាកលវិទ្យាល័យ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ក្នុងជំនួបជាមួយសម្តេចតេជោ, ​នាយករដ្ឋមន្ត្រីកាតា បង្ហាញការចាប់​អារម្មណ៍​លើវិស័យកសិកម្ម និងប្រកាសបញ្ជូនមន្ត្រីពាក់ព័ន្ធ​មកសិក្សា​ការវិនិយោគនៅកម្ពុជា

Liny Chan December 11, 2024 11/12/2024

(ដូហា, កាតា)៖ នាយករដ្ឋមន្ត្រីប្រទេសកាតា បានបង្ហាញការចាប់អារម្មណ៍​លើវិស័យកសិកម្មនៅកម្ពុជា និងបានប្រកាសបញ្ជូនមន្ត្រីពាក់ព័ន្ធរបស់ខ្លួន មកកាន់ប្រទេសកម្ពុជា ដើម្បីសិក្សាពាក់ព័ន្ធការវិនិយោគ ក៏ដូចជាលើក​កម្ពស់ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងកាតាផងដែរ។ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធ​សភា​​​កម្ពុជា បានអញ្ជើញជួបពិភាក្សាជាមួយលោក សេក្ខ មហាម៉េដ ប៊ីន អាប់​ឌុលរ៉ាហ្សម៉ាន់ ប៊ីន ចាសស៊ីម អាល-ថានី (Sheikh Mohammed Bin Abdulrahman Bin Jassim Al-Thani) នាយករដ្ឋមន្ត្រី និងជា​រដ្ឋ​មន្ត្រីការបរទេសរដ្ឋកាតា នៅវិមានរាជរដ្ឋាភិបាល រាជធានីដូហា។ ក្នុងជំនួបនោះ លោកនាយករដ្ឋមន្ត្រីកាតា បានស្វាគមន៍យ៉ាងកក់​ក្ដៅចំពោះ​សម្ដេច​តេជោ និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញ​ទស្សនកិច្ច​នៅ​រដ្ឋកាតា និងបានរំលឹកថា ធ្លាប់បានជួបសម្តេចតេជោ នៅភ្នំពេញកាល​ពីឆ្នាំ​២០២២កន្លងទេ។ លោកនាយករដ្ឋមន្ត្រី បានបន្តថា ទស្សនកិច្ចរបស់​សម្តេច​តេជោ នឹងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេស​ទាំងពីរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណលោកនាយករដ្ឋមន្ត្រីកាតា ចំពោះការទទួលស្វាគមន៍សម្តេច និងគណៈប្រតិភូយ៉ាងកក់ក្តៅ នៅរាជធានី​ដូហា។ សម្តេចតេជោ បានបញ្ជាក់ថា […]

កូនដំរី «លំផាត់» ត្រូវបានយកមកសង្គ្រោះព្យាបាល និងថែរក្សា នៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ

Liny Chan December 11, 2024 11/12/2024

(តាកែវ)៖ ក្រោយទទួលបានការណែនាំរបស់ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កូនដំរីមួយក្បាលឈ្មោះ «លំផាត់» ត្រូវបាននាំយកមកសង្គ្រោះព្យាបាល និងថែរក្សានៅឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម «ភ្នំតាម៉ៅ» កាលពីព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង៤៖៣០នាទីព្រឹក ដោយមន្រ្តីបរិស្ថាននៃស្នាក់ការកណ្តាលដែនជម្រកសត្វព្រៃលំផាត ក្នុងកិច្ចសហការជាមួយរដ្ឋបាលព្រៃឈើ និងអង្គការសម្ព័នមិត្តសត្វព្រៃ។ បើតាមកញ្ញា អ៉ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺ «លំផាត់» ជាកូនដំរីញី មានអាយុប្រហែល៥ខែ និងមានទំងន់១៣៨គីឡូក្រាម មានរបួសជើងមុខខាងស្តាំដោយសារអន្ទាក់ ត្រូវបានប្រទះឃើញដោយក្រុមអភិរក្សដែនជំរកសត្វព្រៃលំផាត់នៅក្បែទីស្នាក់ការកណ្តាលដែនជម្រកសត្វព្រៃលំផាត ខណៈមានឆ្កែមួយក្រុមកំពុងដេញប្រមាញ់។ ក្រុមការងារអភិរក្សដែនជម្រកសត្វព្រៃលំផាត់បានចាប់ឃាត់កូនដំរីនេះថែរក្សា និងបានទំនាក់ទំនងសុំអន្តរាគមន៍អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) ដើម្បីជួយព្យាបាល។ ដោយសារកូនដំរីមានរបួសជើងមុខខាងស្តាំធ្ងន់ធ្ងរ ត្រូវការពេលវេលាព្យាបាលយូរ និងមិនទាន់ចេះស៊ីចំណីបានត្រឹមត្រូវផង គ្រូពេទ្យនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានសហការជាមួយរដ្ឋបាលព្រៃឈើ ស្នើសុំគោលការណ៍ពី លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីនាំយកកូនដំរីនេះមកសង្គ្រោះព្យាបាល និងថែរក្សានៅឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម «ភ្នំតាម៉ៅ»។ សូមជម្រាបថា «លំផាត់» គឺជាកូនដំរីទី២ហើយ ដែលមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅទទួលមកព្យាបាលនិងថែរក្សា។ កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ កូនដំរីញីមួយក្បាល ឈ្មោះ «ចាណាម» ត្រូវបានជួយសង្គ្រោះដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ […]

កូរ៉េខាងជើង ថាកូរ៉េខាងត្បូង ធ្លាក់ចូលក្នុងភាពចលាចល ដោយសារវិបត្តិច្បាប់អាជ្ញាសឹក

Liny Chan December 11, 2024 11/12/2024

(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃពុធ ទី១១ ខែធ្នូ បានរាយការណ៍ជាលើកដំបូងពីភាពចលាចលនយោបាយដែលកំពុងកើតឡើងនៅកូរ៉េខាងត្បូង ចាប់តាំងពី ការប៉ុនប៉ងដាក់ឱ្យប្រើច្បាប់អាជ្ញាសឹកមិនបានសម្រេចរបស់លោកប្រធានាធិបតី Yoon Suk Yeol មក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ក្រោយស្ងប់ស្ងាត់អស់រយៈពេលជាងមួយសប្ដាហ៍មកនេះ KCNA បានចេញផ្សាយអត្ថបទមួយស្ដីពីអ្វីដែលខ្លួនហៅថាការកើនឡើងចលាចលក្នុងសង្គមកូរ៉េខាងត្បូង ដោយសារតែវិបត្តិ បង្កឡើងដោយការប្រកាសដាក់ច្បាប់អាជ្ញាសឹក។ នៅក្នុងអត្ថបទនេះដដែល ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងមួយនេះបានគូសបញ្ជាក់ដោយប្រើពាក្យធ្ងន់ៗរិះគន់លោក Yoon ដូច្នេះថា «អាយ៉ង Yoon Suk Yeol ដែលបានប្រឈមមុខនឹងវិបត្តិដ៏ធ្ងន់ធ្ងរក្នុងការដឹកនាំ និងនីតិវិធីចោទប្រកាន់ដកតំណែងរួចទៅហើយនោះ បានប្រកាសដាក់ឱ្យប្រើច្បាប់អាជ្ញាសឹកដ៏ភ្ញាក់ផ្អើល និងបានភ្ជង់កាំភ្លើងដូចជារបបផ្ដាច់ការហ្វាស៊ីសតម្រង់ទៅរកប្រជាជន»។ KCNA បន្ថែមថាសហគមន៍អន្តរជាតិកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ជាមួយការវាយតម្លៃថាឧបទ្ទវហេតុ ច្បាប់អាជ្ញាសឹកបានបង្ហាញពីភាពផុយស្រួលនៅក្នុងសង្គមកូរ៉េខាងត្បូង។ គួរបញ្ជាក់ថា នៅក្នុងការប្រកាសដាក់ឱ្យប្រើច្បាប់អាជ្ញាសឹក កាលពីថ្ងៃទី៣ ខែធ្នូកន្លងទៅ លោក Yoon បាននិយាយថាច្បាប់នេះនឹងជួយការពារកូរ៉េខាងត្បូងពីការគំរាមកំហែងបង្កឡើង ដោយកូរ៉េខាងជើង និងលុបបំបាត់ចោលនូវកម្លាំងប្រឆាំងរដ្ឋមានទំនោរទៅរកទីក្រុងព្យុងយ៉ាង ដែលលោកចង់សំដៅលើបក្សប្រឆាំង។ តែច្បាប់នេះត្រូវបានលុបចោលទៅវិញក្រោយ សភាបោះឆ្នោតប្រឆាំងជំទាស់៕ ផ្ដល់សិទ្ធិដោយ៖​ Fresh News

អត្តពលិកតេក្វាន់ដូ WT ក្រសួងមហាផ្ទៃ ឈ្នះមេដាយ ៧គ្រឿង ពីព្រឹត្តិការណ៍ Asian Open Police Taekwondo Championship 2024

Liny Chan December 11, 2024 11/12/2024

(ភ្នំពេញ)៖ ក្រុមប្រតិភូកីឡាតេក្វាន់ដូ WT នៃក្រសួងមហាផ្ទៃ បានត្រឡប់មកមាតុភូមិវិញហើយ នៅថ្ងៃទី១០ ខែធ្នូនេះ ក្រោយបញ្ចប់បេសកកម្មចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Asian Open Police Taekwondo Championships 2024 នៅប្រទេសវៀតណាម ដោយដណ្ដើមបានមេដាយ ៧គ្រឿង រួមមានមេដាយមាស ៤ ប្រាក់ ២ និងសំរឹទ្ធ ១ ជូនជាតិមាតុភូមិ ។ លោក ឆូយ ពុទ្ធា ប្រតិភូដឹកនាំ បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយធ្វើដំណើរដល់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញថា ព្រឹត្តិការណ៍អន្ដរជាតិនេះ មានអត្តពលិកជាង ២,៥០០នាក់ មកពី ២៩ប្រទេស ខណៈអង្គភាពកីឡាក្រសួងមហាផ្ទៃ របស់កម្ពុជា បានបញ្ជូនប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីចំនួន ១៤រូបចូលរួមការប្រកួតពីថ្ងៃទី០៦-០៩ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្ត Quang Ninh ប្រទេសវៀតណាម ។ ជាលទ្ធផលបច្ចេកទេសក្រុមកីឡាតេក្វាន់ដូ WT ក្រសួងមហាផ្ទៃ ដណ្ដើមបានមេដាយមាស ៤ ប្រាក់ […]

កម្ពុជានាំចេញគិតជាទឹកប្រាក់បានជិត ២៤ពាន់លានដុល្លារ កើន១៦.៨% នៅរយៈពេល ១១ខែឆ្នាំនេះ

Liny Chan December 11, 2024 11/12/2024

(ភ្នំពេញ)៖ រយៈពេល១១ខែ ឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញទំនិញសំខាន់ៗ មានទំហំទឹកប្រាក់ប្រមាណជិត ២៤ពាន់លានដុល្លារ កើនឡើង១៦.៨% ខណៈការនាំចូលមានជិត ២៦ពាន់លានដុល្លារ កើនឡើង១៧.៩% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣។ តាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា ទំនិញសំខាន់ៗ ដែលកម្ពុជា បាននាំចេញច្រើនជាងគេ រួមមាន៖ សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ ដែលធ្វើឡើងពីក្រណាត់, ផ្លែឈើ និងគ្រាប់ផ្លែឈើ ដែលអាចបរិភោគបាន, ម៉ាស៊ីន និងឧបករណ៍អគ្គិសនី, ស្បែកជើង, កៅស៊ូ និង ផលិតផលធ្វើអំពីកៅស៊ូ រួមនឹងទំនិញសំខាន់ៗផ្សេងទៀត។ ចំណែកប្រទេសដែលកម្ពុជា បាននាំចេញទៅច្រើនជាងគេ​ គឺសហរដ្ឋអាមេរិក វៀតណាម ចិន ជប៉ុន ថៃ កាណាដា អង់គ្លេស អាល្លឺម៉ង់ អេស្ប៉ាញ ហូឡង់ បារាំង ហុងកុង និងបណ្តាប្រទេសដៃគូពាណិជ្ជកម្ម សំខាន់ៗមួយចំនួនទៀត។ លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ទីផ្សារសហរដ្ឋអាមេរិក នៅតែជាទីផ្សារសំខាន់របស់កម្ពុជា និងផ្ដល់តម្លៃខ្ពស់ ពីព្រោះរយៈពេល១០ខែ […]

អភិបាលខេត្តកណ្ដាល ណែនាំឲ្យស្រង់ស្ថិតិទីតាំងបញ្ចាំទាំងអស់ឡើងវិញ ដើម្បីចាត់វិធានការចំពោះទីតាំងដែលគ្មានច្បាប់អនុញ្ញាត

Liny Chan December 10, 2024 10/12/2024

(កណ្ដាល)៖ អភិបាលខេត្តកណ្ដាល លោក គួច ចំរើន បានណែនាំឲ្យសមត្ថកិច្ចជំនាញត្រូវចុះស្រង់ស្ថិតិទីតាំងបញ្ចាំឡើងវិញទាំងអស់ក្នុងភូមិសាស្ដ្រខេត្តកណ្ដាល ដើម្បីរកទីតាំងណាខ្លះដែលមានច្បាប់អនុញ្ញាត និងឈានទៅចាត់វិធានការច្បាប់ចំពោះកន្លែងណា ដែលមិនមានច្បាប់អនុញ្ញាត ដើម្បីបិទចោលតែម្ដង។ ការណែនាំរបស់លោកអភិបាលខេត្ត ក្នុងឱកាសដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋាន ពាក់ព័ន្ធវិស័យអចលនវត្ថុ បញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ជូនដល់អាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ និងម្ចាស់អាជីវកម្មអចលនៈវត្ថុ និងបញ្ចាំជាង២០០នាក់ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ ដែលមានការចូលរួមពី លោក ជូ វណ្ណៈ អគ្គនាយក នៃនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំផងដែរ។ លោក គួច ចំរើន បានបញ្ជាក់ថា ការមកធ្វើច្បាប់ប្រកបអាជីវកម្មអចលនវត្ថុ និងបញ្ចាំ គឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់ម្ចាស់អាជីវកម្មទាំងអស់ ព្រោះដើម្បីការពារទាំងម្ចាស់អាជីវកម្មខ្លួនឯងផ្ទាល់ ក៏ដូចជាអតិថិជន ចៀសវាងជួបបញ្ហាប្រឈមនានានៅពេលអនាគត។ លោកណែនាំអាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ ត្រូវផ្សព្វផ្សាយ និងជំរុញបន្ថែមដល់ម្ចាស់អាជីវកម្មក្នុងមូលដ្ឋានខ្លួនឲ្យចូលរួមក្នុងការអនុវត្តច្បាប់ និងជួយសម្របសម្រួល ឲ្យពួកគាត់ទៅសុំច្បាប់អាជីវកម្ម នៅកន្លែងដែលពួកគាត់ត្រូវទៅ ប្រកបដោយភាពងាយស្រួល និងឆាប់រហ័ស។ លោកបានជំរុញមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ត្រូវខិតខំចុះស្រង់ស្ថិតិចំនួនម្ចាស់អាជីវកម្មអចលនវត្ថុ និងបញ្ចាំទូទាំងខេត្ត ជាពិសេសត្រូវកំណត់ចំនួនឲ្យច្បាស់លាស់ រវាងម្ចាស់អាជីវកម្មមានច្បាប់ និងអត់ច្បាប់ […]

ជនដៃដល់កា.ប់បុរសម្នាក់ ៣ពូថៅ ដេរ ៦៨ថ្នេរ នៅខណ្ឌដង្កោ ត្រូវកម្លាំងនគរបាលចាប់ខ្លួនបាននៅខេត្តស្វាយរៀង, ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អះអាងថា សមត្ថកិច្ចមិនដែលទុកបទល្មើសកើតឡើងចោលឡើយ

Liny Chan December 10, 2024 10/12/2024

(ភ្នំពេញ)៖ ជនដៃដល់ដែលបានធ្វើសកម្មភាពកាប់ប្រហារលើបុរសម្នាក់ចំនួន៣ពូថៅ ដេរ៦៨ថ្នេរ បញ្ជូនទៅសង្គ្រោះនៅប្រទេសវៀតណាម កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ នៅខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាល ជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការស្រាវជ្រាវចាប់ខ្លួនបានហើយនៅខេត្តស្វាយរៀង។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអះអាងថា នៅពេលមានបទល្មើសកើតឡើង លោកបានបញ្ជាកម្លាំងធ្វើការស្រាវជ្រាវភ្លាមៗដោយយកចិត្តទុកដាក់ និងឈានដល់ការចាប់ខ្លួនបានជនដៃដល់ ហើយបញ្ជូនមកធ្វើការសួរនាំនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់បែបនេះថា «មានករណីកើតឡើងយើងខ្ញុំមិនដែលទុកចោលនោះទេ ខ្ញុំតាមដានដឹកនាំជំនាញជាប្រចាំក្នុងការស្រាវជ្រាវ! ដូចករណីនេះជាដើម យើងតាមឃាត់ខ្លួន ជាមួយសមត្ថកិច្ចនគរបាល​ខេត្តស្វាយរៀនបានហើយ»។ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញរូបនេះ បានបញ្ជាក់ទៀតថា ដើមចមនៃហេតុការណ៍អំពើកាប់ប្រហារនេះ ផ្ដើមចេញពីទំនាស់ក្នុងទំនាក់ទំនងស្នេហា។ ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានផ្ដាំផ្ញើដល់អ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួន ដែលតែងធ្វើការវាយប្រហារមកលើកម្លាំងសមត្ថកិច្ច ថាមិនមានចំណាត់ការចំពោះជនល្មើសក្រោយធ្វើសកម្មភាព ផ្ទុយទៅវិញលោកសង្កត់ធ្ងន់ថា នៅពេលមានបទល្មើសកើតឡើងសមត្ថកិច្ចជំនាញមិនដែលទុកចោលឡើយ ពោលបើកការស្រាវជ្រាវជាបន្ដបន្ទាប់តាមជំនាញវិជ្ជាជីវៈ និងវិធានការច្បាប់ មិនមែនធ្វើការតាមអារម្មណ៍នោះទេ៕ ផ្ដល់សិទ្ធិដោយ៖ Fresh […]