ព័ត៌មានជាតិ

អធិការនគរបាលស្រុកស្រែអំបិល ដាក់ផែនការកដល់កម្លាំងក្រោមឱវាទ ផ្សព្វផ្សាយការបង្ការគ្រោះអគ្គិភ័យនារដូវរំហើយជូនដល់ពលរដ្ឋ

Liny Chan November 30, 2024 30/11/2024

(កោះកុង)៖ លោកវរសេនីយ៍ទោ ដូង វណ្ណា អធិការនគរបាលស្រុកស្រែអំបិល ខេត្តកោះកុង បានដាក់ផែនការដល់កងកម្លាំងប៉ុស្តិ៍នគរបាល ក្រោមឱវាទជំរុញការផ្សព្វផ្សាយអំពីការបង្ការគ្រោះអគ្គិភ័យនារដូវរំហើយ ជូនដល់ប្រជាពលរដ្ឋ ដើម្បីបញ្ចៀសគ្រោះមហន្តរាយនានាក្នុងមូលដ្ឋាន។ លោកអធិការនគរបាលស្រុកស្រែអំបិល បានដឹកនាំប្រជុំដាក់ផែនការសំខាន់ៗដល់នាយប៉ុស្តិ៍នគរបាលតាមបណ្តាឃុំចំនួន៦ ដោយផ្តោតបង្កើនការពង្រឹងប្រសិទ្ធភាពការងារកាន់តែល្អប្រសើរបន្ថែម គ្រាបច្ចុប្បន្នអនុវត្តន៍ទទួលលទ្ធផលល្អក៏ពិតមែនក្តី។ ក្នុងនោះកិច្ចប្រជុំនោះ លោកអធិការនគរបាលស្រុកស្រែអំបិល នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានជំរុញដល់កងកម្លាំងនគរបាលប៉ុស្តិ៍ទាំង៦ ដែលនៅក្រោមឱវាទរបស់លោក ចាំបាច់ជួយផ្សព្វផ្សាយអំពីការត្រៀម បង្ការគ្រោះអគ្គិភ័យជាយថាហេតុ ទាំងផ្នែកបច្ចេកទេសអគ្គិសនី និងនារដូវរំហើយនេះ។ ក្រៅពីយន្តការត្រៀមបង្ការ លោក ដូង វណ្ណា ស្នើសុំមន្រ្តីនគរបាលប៉ុស្តិ៍ អនុវត្តន៍ពង្រឹងច្បាប់ចរាចរណ៍ជូនដល់ប្រជាពលរដ្ឋនៅតាមដងផ្លូវសាធារណៈ ដើម្បីឱ្យពួកគាត់បានយល់ដឹងកាន់តែច្រើនអំពីច្បាប់ចរាចរណ៍ផ្លូវគោក ព្រោះតែអត្រាគ្រោះថ្នាក់អាចកើតមានគ្រប់ពេលវេលា ករណីខ្វះការប្រុងប្រយ័ត្នអំឡុងពេលបើកបរ។ ដោយឡែកបញ្ហាភូមិឃុំសង្កាត់មានសុវត្ថិភាព ក៏បន្តយកចិត្តទុកដាក់ផ្សព្វផ្សាយអប់រំណែនាំដល់ប្រជាពលរដ្ឋគ្រប់គ្នា ដោយសំដៅធ្វើយ៉ាងណាកាត់បន្ថយបទល្មើសនានា ល្បែងស៊ីសង អំពើចោរកម្ម ក្មេងទំនើង អំពើហិង្សាក្នុងគ្រួសារ និងការជួញដូរមនុស្ស ជាដើម។ គួរកត់សម្គាល់ថា នៅឆ្នាំ២០២៤នេះ ក្រសួងមហាផ្ទៃ បានទទួលស្គាល់ចំណាត់ថ្នាក់លេខ១ ដល់ប៉ុស្តិ៍នគរបាលឃុំទាំង៦ នៃស្រុកស្រែអំបិល ដែលអនុវត្តន៍ការងារបានល្អប្រសើរនាពេលកន្លងមក និងដោះស្រាយនូវបញ្ហាប្រឈម និងសំណូមពរផ្សេងៗទាន់សភាពការណ៍ជូនដល់ប្រជាពលរដ្ឋ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

​លោក ហ្សេលេនស្គី និយាយជាលើកដំបូងថានឹងព្រមកាត់ទឹកដីឱ្យរុស្ស៉ី ដើម្បីដូរយកសន្តិភាព

Liny Chan November 30, 2024 30/11/2024

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីយប់ថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា បាននិយាយជាលើកដំបូងថារូបលោកនឹងយល់ព្រមកាត់ទឹកដីឱ្យរុស្ស៉ី ដើម្បីបិទបញ្ចប់សង្រ្គាម ប្រសិនបើទឹកដីដែលកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែន ទទួលបានការធានាសន្តិសុខ និងស្ថិតនៅក្រោមឆត្រការពាររបស់ NATO។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន Bloomberg។ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អង់គ្លេស Sky News លោក ហ្សេលេនស្គី បានបញ្ជាក់ទៀតថាអ៊ុយក្រែនអាចនឹងបោះបង់ចោលទឹកដីរបស់ខ្លួនជាបណ្ដោះអាសន្ន ជាថ្នូរនឹងការទទួលបានការធានាសន្តិសុខពី NATO ចំពោះទឹកដីដែលអ៊ុយក្រែនកំពុងគ្រប់គ្រង។ លោកបន្ថែមថានៅបន្ទាប់ពីបទឈប់បាញ់មួយត្រូវបានឯកភាព ទីក្រុងកៀវអាចនឹងដឹកនាំកិច្ចចរចាតាមផ្លូវការទូត ដើម្បីស្នើឱ្យមានការប្រគល់ត្រឡប់មកវិញនូវទឹកដីនៅក្នុងតំបន់ភាគខាងកើតដែលសព្វថ្ងៃកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៉ី។ «ប្រសិនបើយើងចង់បញ្ឈប់ដំណាក់កាលក្ដៅនៃសង្រ្គាម យើងគួរតែឱ្យទឹកដីរបស់អ៊ុយក្រែនដែលយើងកំពុងគ្រប់គ្រងស្ថិតនៅក្រោមឆត្ររបស់ NATO​»។ នេះជាការគូសបញ្ជាក់ របស់លោក ហ្សេលេនស្គី នៅក្នុងបទសម្ភាសន៍ជាមួយ Sky News ជាមួយការបន្ថែមថា «នេះជាអ្វីដែលយើងត្រូវធ្វើឱ្យបានលឿនបំផុត ហើយក្រោយមកទៀត អ៊ុយក្រែន អាចយកផ្នែកផ្សេងទៀតនៃទឹកដីរបស់ខ្លួន ត្រឡប់មកវិញតាមផ្លូវការទូត»។ គួរបញ្ជាក់ថា នេះគឺជាលើកដំបូងបំផុត ក្នុងពេលជិត៣ឆ្នាំនៃសង្រ្គាមអ៊ុយក្រែន ដែលលោក ហ្សេលេនស្គីនិយាយថានឹងព្រមកាត់ទឹកដីឱ្យរុស្ស៉ី ខណៈកន្លងមក លោកតែងតែអះអាងជារឿយៗថាអ៊ុយក្រែននឹងបន្តតស៊ូប្រយុទ្ធ រហូតទាល់តែអាចដណ្ដើមបានទឹកដីរបស់ខ្លួនដែលអន្តរជាតិទទួលស្គាល់ពីរុស្ស៉ីមកវិញ ក្នុងនោះរួមមានទាំងតំបន់គ្រីមៀ ដែលរុស្ស៉ី បានក្រសោបយកផងដែរ។ ការផ្លាស់ប្ដូរនេះដែរកើតមានឡើង ចំពោះមុខការវិលត្រឡប់មកវិញរបស់លោក […]

មន្រ្តីជាន់ខ្ពស់ក្រសួងវប្បធម៌ ចុះពិនិត្យទីតាំងស្ថានីយបុរាណទួលកំផ្លុងនៅឃុំសន្លុង ស្រុកខ្សាច់កណ្តាល ក្រោយមានការផ្សាយថាមានការបោះបង្គោលលើទូលបុរាណ, លទ្ធផលរកឃើញថា មិនមានការបោះបង្គោលចូលនោះឡើយ

Liny Chan November 30, 2024 30/11/2024

(កណ្តាល)៖ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក អ៊ុក សុខា អគ្គនាយកបេតិកភណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយលោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្តាល បានដឹកនាំក្រុមការងារ ចុះពិនិត្យនិយាមការតាមប័ណ្ណកម្មសិទ្ធិលេខ ០៨០៣១៣០២-០០២៣ ដែលមានបង្គោលព្រំជាក់ស្តែងនៅទីតាំងស្ថានីយបុរាណទួលកំផ្លុងស្ថិតក្នុងភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ការចុះទៅពិនិត្យនេះ បានធ្វើឡើងក្រោយមានការបង្ហោះតាមបណ្តាញសង្គមថា មានការរំលោភបំពានបោះបង្គោលចូលស្ថានីយបុរាណទួលកំផ្លុង ដោយមិនមានការទប់ស្កាត់។ អាជ្ញាធរស្រុកខ្សាច់កណ្តាល បានបញ្ជាក់ថា ក្រុមការងារបានពិនិត្យ និងចុចនិយាមការរួចរាល់ឃើញថា «មិនមានការបោះបង្គោលចូលដីស្ថានីយបុរាណទួលកំផ្លុងនោះទេ ហើយចំពោះការផ្សាយតាមបណ្តាញសង្គមខាងលើ គឺមិនត្រឹមត្រូវ និងខុសពីការពិតទាំងស្រុង»៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

កាណាដា បង្កើតរបកគំហើញថ្មីអាចសាកថ្មរថយន្តអគ្គិសនីពី 0% ទៅ 80% ត្រឹមតែ ១៥នាទីប៉ុណ្ណោះ

Liny Chan November 30, 2024 30/11/2024

(បរទេស)៖ អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Waterloo របស់ប្រទេសកាណដា ត្រូវបានគេរាយការណ៍មកថា​បានបង្កើតរបកគំហើញដ៏សំខាន់មួយនៅក្នុងបច្ចេកវិទ្យាអាគុយរថយន្តអគ្គិសនី (EV) ដោយបានអភិវឌ្ឍថ្មលីចូមអ៊ីយ៉ុង (Lithium-ion) ដែលអាចសាកពី 0% ទៅ 80% ក្នុងរយៈពេលត្រឹមតែ 15 នាទីប៉ុណ្ណោះ ហើយវាថែមទាំងមានអាយុកាលសាកថ្មបានយូរជាងមុនថែមទៀតផង។ នេះបើយោងតាមការចេញផ្សាយដោយ Electrek។ ប្រភពបានឱ្យដឹងថា របកគំហើញថ្មីនេះនឹងអនុញ្ញាតឱ្យអាយុកាលថ្មបានយូរជាងមុន ពោលគឺអាចរស់បានដល់ទៅ ៨០០រយដងនៃការសាកថ្មមួយពេញទើបថមថយសមត្ថភាព។ មិនត្រឹមតែប៉ុណ្ណោះ វាធ្វើឱ្យចំណេញពេលសាកថ្មបានច្រើនខ្លាំងជាងមុន បើធៀបនឹងឧស្សាហកម្មបច្ចុប្បន្នជិត ១ម៉ោង សូម្បីតែនៅស្ថានីយ៍សាកថ្មលឿនក៏ដោយ។ លោក Yverick Rangom សាស្រ្តាចារ្យនៅនាយកដ្ឋានវិស្វកម្មគីមីរបស់ Waterloo បាននិយាយថា «ប្រសិនយើងអាចធ្វើឱ្យអាគុយមានទំហំតូច សាកថ្មបានលឿន និងប្រើប្រាស់បានយូរ យើងនឹងកាត់បន្ថយចំណាយទៅលើរថយន្ត»។ នោះនឹងធ្វើឱ្យរថយន្តអគ្គិសនីក្លាយជាជម្រើសទី១ សម្រាប់អ្នកមនុស្សជាច្រើន រួមទាំងអ្នកដែលមិនមានកន្លែងសាកថ្មនៅផ្ទះ ជាពិសេសអ្នកដែលរស់នៅអាផាតមិន។ គួរជម្រាបថា លោក Michael Pope ដែលជាសហប្រធាននៃការស្រាវជ្រាវ និងជាសាស្រ្តាចារ្យនៅមជ្ឈមណ្ឌលស្រាវជ្រាវថាមពល និងអេឡិចត្រូគីមីរបស់ Waterloo បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះកំពុងដំណើរការស្រាវជ្រាវ «យើងកំពុងស្វែងរកវិធីប្រសើរជាងមុនក្នុងការរៀបចំភាគល្អិត និងផ្តល់មុខងារថ្មីដល់ឧបករណ៍នេះ ដែលចងមុខងារជាច្រើនបញ្ចូលគ្នា ដូចជាអេឡិចត្រុង អ៊ីយ៉ុង និងលក្ខណៈសម្បត្តិផ្ទេរកំដៅដ៏ទំនើបផ្សេងៗ»។ «វិធីសាស្រ្តនេះធានាថា បច្ចេកវិទ្យាអាចធ្វើមាត្រដ្ឋាន […]

អាជីវករផ្សារបឹងឈូក ក្រុងបាត់ដំបង រីករាយយ៉ាងខ្លាំង និងថ្លែងអំណរគុណសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលប្រកាសជួសជុលតូបដែលឆេះឡើងវិញ និងផ្ដល់សិទ្ធិឱ្យគ្រប់គ្រងអស់មួយជីវិត

Liny Chan November 30, 2024 30/11/2024

(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនអាជីវករផ្សារបឹងឈូក និងផ្សព្វផ្សាយនូវដំណោះស្រាយដែលសម្ដេចបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ដល់ជូនដល់អាជីវករ។ លោក សុខ លូ បានគូសបញ្ជាក់ថា សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានផ្ដល់ដំណោះស្រាយសម្រាប់អាជីវករនៅផ្សារបឹងឈូកដែលត្រូវភ្លើងឆេះ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅដោយរដ្ឋសម្រេចទទួលយកមកគ្រប់គ្រង និងជួយជួសជុលឡើងវិញ ព្រមទាំងផ្ដល់ជូនសិទ្ធិគ្រប់គ្រងមួយជីវិតជូនបងប្អូនអាជីវករដែលបានជួលតូប/រាន ពីអ្នកវិនិយោគផ្សារ តែម្ដងដោយមិនចាំបាច់បង់ថ្លៃតូបប្រចាំខែដូចមុនទៀតឡើយ។ ឆ្លើយតបនឹងដំណោះស្រាយនេះ ក្រុមអាជីវករ បានសម្ដែងអារម្មណ៍រំភើបរីករាយ និងគោរពថ្លែងអំណរគុណដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ដែលតែងតែជួយជ្រោមជ្រែងគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ។ ជាក់ស្ដែងពេលនេះ សម្ដេចនាយករដ្ឋមន្រ្តីបានផ្ដល់នូវដំណោះស្រាយដ៏ល្អឥតខ្ចោះរកអ្វីប្រៀបផ្ទឹមពុំបានឡើយសម្រាប់អាជីវករផ្សារបឹងឈូកទាំងអស់។ សូមជម្រាបថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ […]

ឆ្លងចរន្តអគ្គិសនី​បណ្តាលឲ្យឆេះឃ្លាំងលក់គ្រឿងសម្ភារសម្រាប់សែន​មួយកន្លែង នៅខណ្ឌច្បារអំពៅ,​ នគរបាលប្រើឡានទឹកអស់ ​៦៣គ្រឿង​ ទើបគ្រប់គ្រងបានទាំងស្រុង

Liny Chan November 30, 2024 30/11/2024

(ភ្នំពេញ)៖​ អគ្គិភ័យបានឆាបឆេះឃ្លាំងលក់គ្រឿងសម្ភារសម្រាប់សែនមួយកន្លែង បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៣៖២៥នាទីរសៀលថ្ងៃទី២៩​ ខែវិច្ឆិកា​ ឆ្នាំ២០២៤ ស្ថិតចំណុចឃ្លាំងលក់គ្រឿងសម្ភារសម្រាប់សែន​ យីហោ​ លី​ ប៉េងស្រ៊ុន នៅតាមផ្លូវ៣៦៣​ កែងផ្លូវ៦៣៨​ ក្រុម១៣ ភូមិព្រែក សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានឲ្យបណ្តាញព័ត៌មាន​ Fresh News ថា​ ដោយមានការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។ លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ បានបន្តថា​ ដោយទទួលបានបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ, លោកបានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងពន្លត់អគ្គិភ័យដែលប្រចាំការនៅគ្រប់បណ្តាលគោលដៅទាំងអស់ ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។ នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៦៣គ្រឿង ក្នុងនោះរួមមាន៖ រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន១៦គ្រឿង ប្រើប្រាស់ទឹកអស់៤៨ឡាន ស្មើនឹង១៩២ម៉ែត្រគូប​ […]

ស្អែកនេះ NEA នឹងរៀបចំវេទិកាការងារនៅខេត្តស្វាយរៀង ដោយនាំឱកាសការងារជិត ៥០០កន្លែង សម្រាប់ផ្តល់ជូនប្រជាពលរដ្ឋ, អាចទាក់ទងតាមរយៈ CoolApp លេខ 077 23 23 78 !

Liny Chan November 29, 2024 29/11/2024

(ភ្នំពេញ)៖ នៅថ្ងៃស្អែកនេះ មជ្ឈមណ្ឌលការងារខេត្តស្វាយរៀង របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង និងមានការចូលរួមពីក្រុមហ៊ុន ឡេកស្ព័រ (ខេមបូឌា) នឹងរៀបចំវេទិកាការងារដោយនាំយកឱកាសការងារចំនួន ៤៦០ កន្លែង ផ្តល់ជូនដល់ប្រជាពលរដ្ឋ និងអ្នកកំពុងស្វែងរកការងារធ្វើនៅក្រុងបាវិត​ ខេត្តស្វាយរៀង។ វេទិកាការងារនេះ នឹងត្រូវរៀបចំឡើងនៅក្នុងទីតាំងក្រុមហ៊ុន ឡេកស្ព័រ (ខេមបូឌា) ស្ថិតនៅផ្លូវជាតិលេខ១ ភូមិអង្គសាលា សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។ យុវជន សិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយក្រុមហ៊ុនដោយផ្ទាល់ ចាប់ពីម៉ោង ៨៖០០ព្រឹក ដល់ម៉ោង ០៥៖០០ល្ងាច។ លោក ទេព បញ្ញា ប្រធានផ្នែករដ្ឋបាល នៃក្រុមហ៊ុន ឡេព័រ (ខេមបូឌា) លើកឡើងថា នៅថ្ងៃទី៣០ ខែវិច្ឆិកា ស្អែកនេះ ក្រុមហ៊ុនយើងនឹងចូលរួមក្នុងវេទិកាការងារដោយនាំយកឱកាសការងារចំនួន ៤៦០កន្លែង សម្រាប់ផ្តល់ជូនបងប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ដោយក្នុងនោះក្រុមហ៊ុនកំពុងជ្រើសរើសបុគ្គលិកក្នុងមុខតំណែងជាច្រើនដូចជា អ្នកបកប្រែចិន កម្មករកាត់ដេរ […]

ព្រះមហាក្សត្រ យាងត្រឡប់មកដល់កម្ពុជាវិញហើយ បន្ទាប់ពីបញ្ចប់ព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសវៀតណាម រយៈពេល២ថ្ងៃ

Liny Chan November 29, 2024 29/11/2024

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានយាងត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បន្ទាប់ពីបញ្ចប់ព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសវៀតណាម រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៨-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ ព្រះរាជដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋរបស់ព្រះអង្គ នៅប្រទេសវៀតណាម ធ្វើឡើងតបតាមការយាងរបស់លោក លឿង គឿង ប្រធានាធិបតីវៀតណាម។ ក្នុងព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង មានព្រះរាជសវនាការជាមួយថ្នាក់ដឹកនាំវៀតណាម អំពីទំនាក់ទំនងទ្វេភាគីដ៏ល្អ ដែល​ស្របទៅនឹងស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិ​បត្តិ​ការ​គ្រប់ជ្រុងជ្រោយ និងស្ថិតស្ថេរ យូរអង្វែងរវាងប្រទេសទាំងពីរ។ ព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទៅកាន់ប្រទេស​វៀត​ណាម គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយក្នុង​ទំនាក់ទំនងដ៏យូរ​អង្វែង​របស់ប្រទេសទាំងពីរ ព្រមទាំងនឹងរួមចំណែកក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅថែម​ទៀត នូវចំណងមិត្តភាពដ៏ ល្អប្រសើរ និងកិច្ចសហប្រតិបត្តិការ ដែលផ្ដល់ផល​ប្រយោជន៍​រវាងប្រទេសទាំងពីរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ស្ត្រី២នាក់ ដែលពាក់ព័ន្ធយកលុយ ៣០ម៉ឺនដុល្លារទៅឱ្យលោក មួង ឃីម និងគ្រូមា លី សាម៉េត រត់ការចង់ឲ្យកូនប្រុសចូលជាមន្រ្តីគយនៅខេត្តបាត់ដំបង ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ «ប៉ុនប៉ងសូកប៉ាន់»

Liny Chan November 29, 2024 29/11/2024

(ភ្នំពេញ)៖ ស្រ្តី២នាក់ ដែលពាក់ព័ន្ធនឹងករណីយកលុយប្រមាណ៣០ម៉ឺនដុល្លារទៅឱ្យលោក មួង ឃីម និងលោក លី សាម៉េត ហៅគ្រូមា ដើម្បីរត់ការឲ្យកូនប្រុសរបស់ខ្លួនក្លាយជាមន្រ្តីគយនៅខេត្តបាត់ដំបង រួមទាំងលោក មួង ឃីម និងគ្រូមា លី សាម៉េត ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ «ប៉ុនប៉ងសូកប៉ាន់» នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ នេះបើតាមលោក​ ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន Fresh News។ បើតាមលោក ប្លង់ សុផល, ចំពោះជនជាប់ចោទ មួង ឃីម និង លី សាម៉េត ក៏ត្រូវបានតំណាងអយ្យការធ្វើការចោទប្រកាន់ពីបទ «ប៉ុនប៉ងសូកប៉ាន់» ផងដែរ។ លោក ប្លង់ សុផល បានបញ្ជាក់ថា «ករណីនេះ​ តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនសង្ស័យ​៤នាក់ រួមមាន៖ ឈ្មោះ​ ឆាយ​ សុវណ្ណារី​ ហៅ​ ចែមួយ, ​ឈ្មោះ​ ហ៊ីង ទិត្យរាត្រីលក្ខណ៍​ ហៅស្រីមុំ, ​ឈ្មោះ​ មួង​ ឃីម និង​ឈ្មោះ​ លី​ […]

ក្រសួងសាធារណការ ​ប្រកាសចុះរឹតបន្តឹងការអនុវត្តវិធានការច្បាប់ ចំពោះយានយន្តដឹកជញ្ជូនលើសទម្ងន់​នៅស្រុកមេមត់ ខេត្តត្រូងឃ្មុំ

Liny Chan November 29, 2024 29/11/2024

(ភ្នំពេញ)៖​ ដើម្បីពង្រឹងការអនុវត្តបទប្បញ្ញត្តិនៃច្បាប់ស្តីពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ក្នុងការការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន និង សំណង់សិល្បការ្យផ្លូវថ្នល់ឱ្យបានជាប់រឹងមាំ គង់វង្ស និងធន់ជាប់តាមអាយុកាលបច្ចេកទេសសាងសង់ គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់នៃក្រសួងសាធារណការ​ និងដឹកជញ្ជូន នឹងចុះធ្វេីយុទ្ធនាការរឹតបន្តឹងការអនុវត្តវិធានការច្បាប់ចំពោះយានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ ដោយដាក់ជញ្ជីងចល័តបណ្តោះអាសន្ន នៅចំណុចផ្លូវជាតិលេខ៧ គីឡូម៉ែត្រ លេខ១៩៦-៣០០ នៅភូមិបេង ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដើម្បីត្រួតពិនិត្យរថយន្តដឹកជញ្ជូនទំនិញ ធុនធ្ងន់ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់​ ដែលបណ្តាញព័ត៌មាន​ Fresh News ទទួលបាននាថ្ងៃទី២៩​ ខែវិច្ឆិកា​ ឆ្ន២០២៤នេះ៖ ផ្ដល់សិទ្ធិដោយ៖ Fresh News