ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យកសិករងាកមកដាំដុះពូជស្រូវសែនក្រអូប ខណៈមានទីផ្សារល្អ និងតម្លៃខ្ពស់

Liny Chan November 29, 2024 29/11/2024

(កំពង់ស្ពឺ)៖ អភិបាលខេត្តកំពង់ស្ពឺ លោកបណ្ឌិត ជាម ចន្ទ័សោភ័ណ បានលើកទឹកចិត្តកសិករឱ្យនាំគ្នាងាកមកដាំដុះស្រូវពូជសែនក្រអូបឡើងវិញ គ្រាដែលពូជស្រូវនេះមានទីផ្សារល្អ និងមានតម្លៃខ្ពស់។ ការលើកទឹកចិត្តធ្វើឡើង ក្រោយដឹកនាំក្រុមការងារ និងមន្ទីរជំនាញពាក់ព័ន្ធចុះពិនិត្យការប្រមូលផលស្រូវស្រាល ស្រូវកណ្តាលរបស់បងប្អូនប្រជាកសិករនៅក្នុងឃុំស្វាយចចិប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ លោកបណ្ឌិត ជាម ចន្ទ័សោភ័ណ បានលើកឡើងថា ស្រូវសែនក្រអូប គឺជាពូជស្រូវយុទ្ធសាស្ត្ររបស់កម្ពុជា ប៉ុន្តែកន្លងមកប្រជាកសិករមួយចំនួនហាក់មិនបានចាប់អារម្មណ៍ក្នុងការដាំដុះប្រភេទស្រូវនេះនោះទេ បែរជានាំគ្នាដាំដុះស្រូវនាំចូលពីបរទេសទៅវិញ។ ស្រូវសែនក្រអូបដែលជាពូជស្រូវយុទ្ធសាស្ត្ររបស់កម្ពុជា បានបន្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយបច្ចុប្បន្នស្រូវសើមមានតម្លៃប្រមាណ១៤០០រៀល ក្នុងមួយគីឡូ ឬអាចលើសពីនេះ គ្រាដែលស្រូវបងប្អូនប្រជាកសិករ និយមធ្វើសព្វថ្ងៃមានតម្លៃចន្លោះពី ៨០០ ទៅ១០០០រៀល ឬលើសពីនេះតិចតួចប៉ុណ្ណោះ។ លោកបណ្ឌិត ជាម ចន្ទ័សោភ័ណ បានបញ្ជាក់ថា ពាក់ព័ន្ធនិងវិស័យស្រូវអង្ករនេះ, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ និងបានផ្តល់ការលើកទឹកចិត្តគ្រប់ប្រភេទផ្នែកពន្ធដារ ដល់សហគមន៍កសិកម្ម រោងម៉ាស៊ីនកិនស្រូវ និងការនាំចេញអង្ករ។ ទន្ទឹមនេះការនាំចូលបរិក្ខាកសិកម្ម និងគ្រឿងចក្រសម្រាប់ដំណើរការម៉ាស៊ីនកិនស្រូវក៏ត្រូវបានលើកលែង។ ជាងនេះទៅទៀត សម្តេចបាននិងកំពុងពង្រីក វិសាលភាព និងធ្វើពិពិធកម្មទីផ្សារស្រូវអង្កររបស់កម្ពុជា […]

លោក បៃដិន សង្ឃឹមថាលោក ត្រាំ នឹងគិតឡើងវិញអំពីការដាក់ពន្ធលើម៉ិកស៉ិក និងកាណាដា

Liny Chan November 29, 2024 29/11/2024

(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បាននិយាយថា លោកសង្ឃឹមថាប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ នឹងគិតឡើងវិញអំពីផែនការដាក់ពន្ធ លើប្រទេសម៉ិកស៉ិក ក៏ដូចជាកាណាដា ព្រោះវាអាចធ្វើឱ្យទំនាក់ទំនងអាមេរិក ជាមួយសម្ព័ន្ធមិត្តទាំងពីរល្អក់កករ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២៤។ លោក បៃដិន បានប្រាប់អ្នកសារព័ត៌មាននៅឯកោះ Nantucket រដ្ឋ Massachusetts ដូច្នេះថា «ខ្ញុំសង្ឃឹមថាគាត់ (លោក ត្រាំ) នឹងគិតឡើងវិញ។ ខ្ញុំគិតថាវាជារឿងដែលប៉ះពាល់។ សហរដ្ឋអាមេរិកត្រូវបានហ៊ុំព័ទ្ធដោយមហាសមុទ្រប៉ាស៉ីហ្វិក មហាសមុទ្រអាត្លង់ទិក និងសម្ព័ន្ធមិត្តទាំងពីរគឺម៉ិកស៉ិក និងកាណាដា។ ហើយរឿងចុងក្រោយដែលបម្រុងនឹងធ្វើ អាចនាំឱ្យល្អក់កករក្នុងទំនាក់ទំនង»។ គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទដើមសប្តាហ៍ លោក ត្រាំ និយាយថា លោកនឹងដាក់ពន្ធលើម៉ិកស៉ិក និងកាណាដា រហូតទាល់តែពួកគេទប់ស្កាត់បាននូវបញ្ហាគ្រឿងញៀន និងជនចំណាកស្រុកឆ្លងកាត់ព្រំដែន ខណៈចំណាត់ការនេះ ហាក់ដូចជាបំពានលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិក-ម៉ិកស៉ិក-កាណាដា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

មនុស្សម្នាក់បានបាត់បង់ជីវិត និងរាប់ពាន់នាក់ជម្លៀសខ្លួន ខណៈទឹកជំនន់វាយប្រហារភាគខាងត្បូងប្រទេសថៃ

Liny Chan November 29, 2024 29/11/2024

(បាងកក)៖ អាជ្ញាធរបានឱ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ភ្លៀងធ្លាក់ខ្លាំងរយៈពេល ៣ថ្ងៃជាប់ៗគ្នា បង្កឱ្យមានទឹកជំនន់នៅភាគខាងត្បូងប្រទេសថៃ និងបណ្តាលឱ្យមនុស្សម្នាក់ស្លាប់ ខណៈរាប់ពាន់នាក់ជម្លៀសខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២៤។ ប្រធាននាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយក្នុងតំបន់ លោក Wasan Chaitaweewong បានប្រាប់ AFP ថា ទឹកជំនន់ឆក់យកជីវិតសិស្សម្នាក់ នៅក្នុងខេត្ត Narathiwat ខណៈដែលមនុស្សជាង ២,៧០០នាក់ផ្លាស់ទីលំនៅ។ ភ្លៀង​ធ្លាក់​អូស​បន្លាយ​ក៏​បាន​បង្ខំ​ឱ្យ​ផ្អាក​សាលារៀន ​ក្នុង​ស្រុក​ចំនួន ៦៥​កន្លែងផង​ដែរ។ នាយកដ្ឋានឧតុនិយមថៃ បានឱ្យដឹងថា តាមព្យាករណ៍ នឹងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ស្ទើតែទូទាំងខេត្ត Narathiwat រហូតដល់ដើមខែធ្នូ។ ទាហាន និង​អ្នក​ស្ម័គ្រ​ចិត្ត​ជាង ៥០០នាក់​ត្រូវ​បាន​ដាក់​ពង្រាយ​ ដើម្បី​ចែក​អំណោយ​សង្គ្រោះ ក៏ដូចជាជួយ​ជម្លៀស​អ្នក​ស្រុក​ទៅ​កាន់​ទីសុវត្ថិភាព។ គួរបញ្ជាក់ថា ខណៈប្រទេសថៃជួបប្រទះនឹងភ្លៀងមូសុងប្រចាំឆ្នាំ អ្នកវិទ្យាសាស្ត្រនិយាយថា ការប្រែប្រួលអាកាសធាតុបង្កឡើងដោយមនុស្ស កំពុងបណ្តាលឱ្យមានលំនាំអាកាសធាតុកាន់តែអាក្រក់ ដែលអាចនាំមកនូវទឹកជំនន់ធ្ងន់ធ្ងរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសាងសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញ ​និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ​បន្ទាប់ពីផ្សារនេះបានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា

Liny Chan November 29, 2024 29/11/2024

(បន្ទាយមានជ័យ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា រដ្ឋនឹងសាងសង់ផ្សារបឹងឈូក ដែលស្ថិតនៅក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ជូនអាជីវករឡើងវិញ បន្ទាប់ពីផ្សារនេះ បានរងការឆាបឆេះកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ នឹងបានបំផ្លាញតូបអស់ប្រមាណជិត១៥០តូប។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​ប្រកាសបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចបានអញ្ជើញសម្ពោធសមិទ្ធផល​នានានៅតំបន់​អភិវឌ្ឍន៍​បឹងជង្រុកតេជោឈ្នះឈ្នះ ស្ថិតនៅភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤​នេះ។ បើតាមប្រសាសន៍របស់សម្តេចបវរធិបតី ​ផ្សារបឹងឈូក គឺត្រូវបានវិនិយោគឡើងដោយឯកជនអស់រយៈពេលជាង៣០ឆ្នាំមកហើយ ពោលគឺតាំងពីឆ្នាំ១៩៩២។ បន្ទាប់ពីការឆាបឆេះនេះ វិស័យឯកជនដែលគ្រប់គ្រងផ្សារនេះ អស់លទ្ធភាពក្នុងការសាងសង់ឡើងវិញ​ ដូច្នេះហើយសម្តេចសម្រេចយកផ្សារនេះជាផ្សាររដ្ឋវិញ និងប្រកាសសាងសង់​ឡើងវិញ ឆ្លើយតបនឹងសំណូមពររបស់ក្រុមអាជីវករដែលរងផលប៉ះពាល់ពីការឆេះផ្សារបឹងឈូកនេះ ដើម្បីឱ្យអាជីវករមានទីតាំងក្នុងការប្រកបរបរលក់ដូរវិញ។ ជាមួយនឹងការប្រកាសសាងសង់ផ្សារបឹងឈូកនេះឡើងវិញ សម្តេចបវរធិបតីបានប្រកាសផងដែរថា ​សម្រាប់អ្នកដែលជួលតូបពីក្រុមហ៊ុនម្ចាស់ដើមទាំង​ជាន់ផ្ទាល់ដី ជាន់ទី១ និងផ្សារតូចស្ថិតនៅពីក្រោយ រដ្ឋនឹងផ្តល់សិទ្ធិកាន់កាប់អាស្រ័យផល លើតូបថ្មីនេះអស់មួយជីវីត តកូនតចៅ។ សម្រាប់អ្នកជួលបន្តចំនួន២៥នាក់ នៅលើជាន់ទី១ នឹងផ្តល់ជូនម្នាក់មួយតូបនៅផ្សារខាងក្រោយ។ ដោយឡែកអ្នកជួលបន្តនៅជាន់ខាង​ក្រោមដែលមិនរងការឆេះ និងអ្នកជួលបន្តនៅផ្សារខាងក្រោយ រដ្ឋ​បាលខេត្តបាត់ដំបងនឹងពិភាក្សាគ្នា ដើម្បីជួយពួកគាត់តាមលទ្ធភាព និងលើកយោបល់ជូនសម្តេចនៅពេលក្រោយ។ ទន្ទឹមគ្នានេះសម្តេចបវរធិបតី […]

ក្នុងខែវិច្ឆិកា ACU ចាត់ការករណីធំៗពាក់ព័ន្ធការប៉ុនប៉ងសូកប៉ាន់, ការរំលោភអំណាចក្នុងការងារលទ្ធកម្មកិបកេងខេត្តតាកែវ និងករណីជំនួញឥទ្ធិពលនៅខេត្តកំពង់ឆ្នាំង

Liny Chan November 29, 2024 29/11/2024

(ភ្នំពេញ)៖ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព) នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានបើកកិច្ចប្រជុំលើកទី៤១ អាណត្តិទី៣ ក្រោមវត្តមានលោក តុប សំ, សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន-អនុប្រធាន ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយដើម្បីពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំរបស់ខ្លួនលើកទី៤០ អាណត្តិទី៣ ព្រមទាំងឆ្លង និងស្តាប់របាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ។ បើតាមរបាយការណ៍របស់កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឱ្យដឹងថា នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤នេះ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានចូលរួមអង្កេតករណីអំពើពុករលួយធំៗជាច្រើន ក្នុងករណីរំលោភអំណាចក្នុងការងារលទ្ធកម្មកិបកេងប្រាក់ជាង ១ពាន់លានរៀល ពីគម្រោងអភិវឌ្ឈន៍តាមឃុំភូមិរបស់ឈ្មោះ ហេង វុទ្ធី នាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្តតាកែវ និងបក្ខពួក ២នាក់ទៀត។ ករណីជំនួញឥទ្ធិពលនៅខេត្តកំពង់ឆ្នាំង (ដោះដូរដីពន្ធនាគារចាស់សាងសង់ពន្ធនាគារថ្មី) ដែលឧកញ៉ា អ៊ុត ធី ចំណាយទុន ១,៩លានដុល្លារអាមេរិក ចូលហ៊ុនបន្ថែមក្នុងក្រុមហ៊ុន អាស្នារិទ្ធ ហើយចំណាយប្រាក់ ៥០ម៉ឺនដុល្លារទៀតឱ្យ មួង ឃីម, ដួង តារា, […]

ACU ឃាត់ខ្លួនស្ត្រី ២នាក់ ដែលពាក់ព័ន្ធនឹងការយកលុយ ៣០ម៉ឺនដុល្លារទៅឱ្យ លោក មួង ឃីម និងគ្រូមា លី សាម៉េត រត់ការចង់ឲ្យកូនចូលជាមន្រ្តីគយនៅខេត្តបាត់ដំបង

Liny Chan November 29, 2024 29/11/2024

(ភ្នំពេញ)៖ កម្លាំងអង្គភាពប្រឆាំងអំពើពុករលួយ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានឃាត់ខ្លួនស្រ្តី២នាក់ ដែលពាក់ព័ន្ធនឹងករណីយកលុយប្រមាណ៣០ម៉ឺនដុល្លារទៅឱ្យលោក មួង ឃីម និងលោក លី សាម៉េត ហៅគ្រូមា ដើម្បីរត់ការក្លាយជាមន្រ្តីគយនៅខេត្តបាត់ដំបង។ ស្ត្រី២នាក់នោះរួមមាន លោកស្រី ឆាយ​ សុវណ្ណារី​ និងលោកស្រី ហើុងទិត្យរាត្រីល័ក្ខណ៍​ ដែលជាអ្នកនាំយកលុយចរចាជាមួយលោក មួង​ ឃីម និងលោក លី សាម៉េត។ នេះបើតាមប្រភពព័ត៌មានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន​​ Fresh News។ ស្រ្តី២នាក់ខាងលើនេះ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ​នៅវេលាម៉ោង៩៖៣០ព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់​បាន៩២% ស្មើនឹងទឹកប្រាក់១,៣៣៦លានដុល្លារ គ្រោងនឹងបើកដំណើរការនៅឆ្នាំក្រោយ

Liny Chan November 29, 2024 29/11/2024

(កណ្ដាល)៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F សម្រេចបានការសាងសង់ ដំណាក់កាលទីមួយ បានប្រមាណ៩២%ហើយ ស្មើនឹងទឹកប្រាក់១,៣៣៦លានដុល្លារ ដែលគ្រោងនឹងបើកដំណើរការ នៅឆ្នាំ២០២៥ ទៅតាមផែនការគ្រោងទុក។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) ក្នុងឱកាសចុះទស្សនកិច្ច នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលមានការចូលរួម ពីឯកអគ្គរដ្ឋទូតចំនួន៤ប្រទេស ដែលប្រចាំនៅកម្ពុជា នៅថ្ងៃទី២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៤។ ឯកអគ្គរដ្ឋទូត ទាំង៤ប្រទេសនោះ រួមមាន៖ លោក Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៉ីប្រចាំនៅកម្ពុជា, លោក Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា, លោក Shaharuddin Bin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា និងលោក Pengiran Kasmirhan ឯកអគ្គរាជទូតប្រុយណេប្រចាំនៅកម្ពុជា។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន លោក ឆារស៍ វ៉ាន់ បានបញ្ជាក់ថា «គិតត្រឹម​ថ្ងៃ​​ទី២៨ ខែវិច្ឆិកានេះ […]

តំណាងអយ្យការ សម្រេចចោទក្រុមក្មេងទំនើងរហ័ស្សនាមក្រុម (SKY), ក្រុមយើងស្រឡាញ់គ្នា (YSK) និងក្រុមម៉ាកាវ (MC Small) ពាក់ព័ន្ធសកម្មភាពប្រើប្រាស់ដាវ និងកាំ.បិតប៉័ងតោ កា/ប់ជនរងគ្រោះចំនួន ២នាក់ នៅខណ្ឌដូនពេញ

Liny Chan November 28, 2024 28/11/2024

(ភ្នំពេញ)៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីជូនដំណឹងបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចនៃការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនសំណុំរឿងពាក់ព័ន្ធនឹងករណីក្រុមក្មេងទំនើងបីក្រុម មានក្រុម (SKY), ក្រុមយើងស្រឡាញ់គ្នា (YSK) និងក្រុមម៉ាកាវ (NC Small) មានគ្នាចំនួន១៨នាក់។ ក្រុមក្មេងទំនើងទាំងនេះ បានប្រើប្រាស់ដាវ និងកាំបិតប៉័ងតោ ធ្វើសកម្មភាពព្រួតគ្នាកាប់ទៅលើជនរងគ្រោះចំនួន២នាក់ បណ្ដាលជនរងគ្រោះម្នាក់រងរបួសចំក្បាល ចំហៀងខាងស្ដាំដាច់រយៈដេរចំនួន២០ថ្នេរ និងម្នាក់ទៀតរងរបួសដៃស្តាំដេរចំនួន៣ថ្នេរ និងដៃឆ្វេងដេរចំនួន៨ថ្នេរ រួចក្រុមក្មេងទំនើងខាងលើ ក៏បានបន្តកាប់ទៅលើម៉ូតូរបស់ជនរងគ្រោះចំនួន២គ្រឿង បណ្តាលឲ្យបែកក្បាលម៉ូតូ និងកុងទ័រ នៅចំណុចផ្ទះលេខ២៨ ផ្លូវលេខ២៤២ ភូមិ៦ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ក្រោយពីធ្វើសកម្មភាពរួចក្រុមក្មេងទំនើងខាងលើក៏បាននាំគ្នាជិះម៉ូតូ គេចខ្លួនបាត់អស់។ ក្រោយមកកម្លាំងសមត្ថកិច្ចក៏បានស្រាវជ្រាវ និងឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ស៊ីណាត ផេង អាយុ១៩ឆ្នាំ។ បក្ខពួកដែលពាក់ព័ន្ធនឹងករណីខាងលើនេះ សមត្ថកិច្ចបាននិងកំពុងស្រាវជ្រាវបន្ត។ ក្រោយពីបានទទួល និងពិនិត្យលើសំណុំរឿងនេះ តំណាងអយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យខាងលើ និងបក្ខពួក ពីបទ […]

ចៅសង្កាត់ចោមចៅទី២ ត្រូវបានឃាត់ខ្លួនបញ្ជូនទៅតុលាការ ក្រោយតេទារលុយពីនារីជួញដូរសារធាតុខុសច្បាប់, នារីជួញដូរ ក៏ត្រូវបាននគរបាលចាប់បញ្ជូនទៅតុលាការផងដែរ

Liny Chan November 28, 2024 28/11/2024

(ភ្នំពេញ)៖ លោក វ៉ា សារ៉ង ចៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្រេចឃាត់ខ្លួន បញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រោយលោកចៅសង្កាត់រូបនេះ បានតេទារលុយពីនារីជួញដូរគ្រឿងញៀនម្នាក់ចំនួន១លានរៀល។ ដោយឡែកនារីដែលជាអ្នកជួញដូរគ្រឿងញៀនឈ្មោះ ស៊ុយ ជីវ៉ា ហៅតុក ក៏ត្រូវបានចាប់បញ្ជូនទៅតុលាការផងដែរ។ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ លោក វ៉ា សារ៉ង ចៅសង្កាត់ចោមចៅ២ បានដឹកនាំកម្លាំងប្រជាការពារ និងប្រធានភូមិ ចុះរដ្ឋបាល ហើយបានឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ឈ្មោះ នី គឹមអាន ដកហូតថ្នាំញៀនចំនួន៥៦កូនកញ្ចប់តូច រួមនិងអ្នកប្រើប្រាស់មួយចំនួនទៀត។ ក្រោយឃាត់បាន ក៏ប្រគល់ឲ្យនគរបាលប៉ុស្តិ៍ចាត់ការតាមនីតិវិធី ដោយឡែកឈ្មោះ ស៊ុយ ជីវ៉ា ហៅ កុត ភេទស្រី អាយុ១៧ឆ្នាំ បានពិនិត្យទឹកនោមគ្មានសារធាតុញៀន ក៏អនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។ បន្ទាប់មកប្រហែលមួយ សប្តាហ៍ក្រោយ លោកចៅសង្កាត់បានទទួលព័ត៌មានថា ឈ្មោះ ស៊ុយ ជីវ៉ា […]

តំណាងអយ្យការ សម្រេចចោទប្រកាន់ក្មេងទំនើងរហ័ស្សនាម ក្រុមតែទឹកកក (IT), ក្រុមវត្តកោះរីធើន (WKR) និងក្រុមចាក់ស្លុយ ក្រោយប្រើកាំបិត ជំពាមកៅស៊ូ ដេញកាប់គ្នានៅកោះពេជ្រ និងកោះនរា ខណ្ឌចំការមន

Liny Chan November 28, 2024 28/11/2024

(ភ្នំពេញ)៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចេញសេចក្ដីប្រកាសព័ត៌មាន បង្ហាញអំពីចំណាត់ការតាមផ្លូវច្បាប់លើក្រុមក្មេងទំនើង ៣ក្រុម ពាក់ព័ន្ធករណីប្រើប្រាស់អំពើហិង្សា នៅតំបន់កោះពេជ្រ និងកោះនរា ស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្នុងសេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចនៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនសំណុំរឿងចំនួន២រឿងពាក់ព័ន្ធករណីក្រុមក្មេងទំនើង រួមជាមួយជនសង្ស័យសរុបចំនួន១២នាក់ ដែលបានធ្វើសកម្មភាពចំនួន២លើក។ ក្នុងនោះ លើកទី១ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមក្មេងទំនើងឈ្មោះ ក្រុមតែទឹកកក (IT) បានធ្វើសកម្មភាពប្រើប្រាស់ដាវ កាប់ទៅលើក្រុមម្ខាងទៀត បណ្ដាលឲ្យរងរបួសចំកំភួនដៃខាងឆ្វេង រយៈហូរឈាមរងរបួសធ្ងន់ម្នាក់ រួចក្រុមក្មេងទំនើងខាងលើក៏បានបន្តនាំគ្នា កាប់ទៅលើម៉ូតូចំនួន៣គ្រឿងទៀត បណ្តាលឲ្យរងការខូចខាត នៅចំណុចបរិវេណមុខមហោស្រពកោះពេជ្រ។ លើកទី២ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ប្រព្រឹត្តដោយក្រុមក្មេងទំនើងចំនួន៣ក្រុម ដោយឈ្មោះ ក្រុមវត្តកោះរីធើន (WKR) និងក្រុមចាក់ស្អុយ បានធ្វើសកម្មភាពប្រើប្រាស់ដាវ ជំពាមកៅស៊ូ និងដៃវាយ និងកាប់គ្នាទៅវិញទៅមកជាមួយ ក្រុមតែទឹកកក បណ្តាលឲ្យក្រុមតែទឹកកករងរបួសម្នាក់ដោយត្រូវគ្រាប់ជំពាមចំផ្ទៃមុខមួយគ្រាប់។ បន្ទាប់មកក្រុមវត្តកោះរីធើន (WKR) […]