ព័ត៌មានជាតិ

តំណាងអយ្យការ សម្រេចចោទប្រកាន់ក្រុមក្មេងទំនើង២នាក់ ក្រោយជិះម៉ូតូដេញតាមវាយគ្នា និងប្រើមួកសុវត្ថិភាពគប់ទៅលើជនរងគ្រោះ នៅខណ្ឌពោធិ៍សែនជ័យ

Liny Chan November 28, 2024 28/11/2024

(ភ្នំពេញ)៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បង្ហាញពីការសម្រេចចោទប្រកាន់លើក្មេងទំនើងមួយក្រុម ពាក់ព័ន្ធការប្រើប្រាស់អំពើហិង្សា នៅភូមិគោកព្រេជ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ ក្នុងសេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនសំណុំរឿងពាក់ព័ន្ធនឹងករណីក្រុមក្មេងទំនើងមួយក្រុមមានគ្នាប្រហែលចំនួន១០នាក់ បានធ្វើសកម្មភាពជិះម៉ូតួដេញតាមវាយជនរងគ្រោះចំនួន២នាក់ ដោយបានប្រើប្រាស់មួកសុវត្ថិភាពគប់ទៅលើជនរងគ្រោះម្នាក់ បណ្ដាលឲ្យចំដៃខាងឆ្វេងមួយមួក ហើយក្រុមក្មេងទំនើងខាងលើក៏បានលើកជើងធាក់ម៉ូតូរបស់ជនរងគ្រោះ បណ្តាលឲ្យដួលធ្លាក់ពីលើម៉ូតូ និងរងរបួសស្នាមរលាត់ជើងខាងឆ្វេង។ ចំណែកជនរងគ្រោះ ម្នាក់ទៀតក៏បានផ្ដួលម៉ូតូចោល ដើម្បីរត់គេចខ្លួននៅចំណុចផ្លូវបេតុង ភូមិគោកព្រេជ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្រោយពីធ្វើសកម្មភាពរួចក្រុមក្មេងទំនើងខាងលើក៏បាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់។ រហូតមកដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចក៏បានស្រាវជ្រាវ និងឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ ឈ្មោះ ឆេង សុខលាភ អាយុ១៥ឆ្នាំ និងឈ្មោះ ជា ដាលីន ហៅ អាពៅ អាយុ១៤ឆ្នាំ។ បក្ខពួកដែលពាក់ព័ន្ធនឹងករណីខាងលើនេះ សមត្ថកិច្ចបាននិងកំពុងស្រាវជ្រាវបន្ត។ ក្រោយពីបានទទួល និងពិនិត្យលើសំណុំរឿងនេះ តំណាងអយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យ […]

អ្នកដំណើរផ្លូវអាកាសរវាងកម្ពុជា និងចិនមានជាង ៧០ម៉ឺននាក់ កើនឡើង៨៣% ក្នុងរយៈពេលជាង១០ខែឆ្នាំ២០២៤

Liny Chan November 28, 2024 28/11/2024

(ភ្នំពេញ)៖ ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៤នេះ ការតភ្ជាប់ជើងហោះហើរ​រវាងកម្ពុជា និងចិន ទទួលបានអ្នកដំណើរចំនួន ៧៣៣ ៧២៩នាក់​ កើនឡើង៨៣% បើធៀបនឹងរយៈពេល១០ខែក្នុងឆ្នាំ២០២៣។ នេះបើតាមការបញ្ជាក់របស់លោក ស៊ីន ចាន់សិរីវុត្ថា ​រដ្ឋលេខាធិការ និងអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ លោកបានឱ្យដឹងផងដែរថា ចំនួនជើងហោះហើររវាងកម្ពុជា-ចិន ក្នុងរយៈពេល១០ខែនេះ មានចំនួន ៥ ៤៨៦ជើង កើនឡើង៦០% បើធៀបនឹង១០ខែក្នុងឆ្នាំ២០២៣ ខណៈការដឹកជញ្ជូនទំនិញវិញ មានចំនួន ៦ ៣៤១តោន កើនឡើង ៣៨%ធៀបនឹងឆ្នាំ២០២៣។ បើតាមលោក ស៊ីន ចាន់សិរីវុត្ថា បច្ចុប្បន្ននេះក្រុមហ៊ុនអាកាសចរណ៍ ដែលបានដំណើរការហោះហើរទៅមករវាងកម្ពុជា និងចិន មានចំនួន៨ ​និងមានហោះហើរសរុប ១៦០ជើងក្នុងមួយសប្តាហ៍។ ​ក្នុងនោះ ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាមានចំនួន ២គឺ ក្រុមហ៊ុនអាកាសចរណ៍ Cambodia Angkor Air និង ​Cambodia Airways ដែលបានភ្ជាប់ជើងហោះហើរ ទៅមកពីភ្នំពេញទៅកាន់ […]

Microsoft បដិសេធជាសាធារណៈ «មិនបានប្រើទិន្នន័យអ្នកប្រើប្រាស់ដើម្បីបណ្តុះបណ្តាលគំរូ AI ទេ»

Liny Chan November 28, 2024 28/11/2024

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Microsoft បានបដិសេធជាសាធារណៈនៅថ្ងៃពុធសប្តាហ៍នេះ ចំពោះការចោទប្រកាន់ថាខ្លួនប្រើប្រាស់ទិន្នន័យអតិថិជនពីកម្មវិធី Microsoft 365 របស់ខ្លួនដូចជា Word និង Excel ដើម្បីបណ្តុះបណ្តាលគំរូបញ្ញាសិប្បនិម្មិត AI របស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤។ ការឆ្លើយតបនេះ បានកើតឡើងបន្ទាប់ពីអ្នកប្រើប្រាស់មួយចំនួនបានលើកឡើងពីការព្រួយបារម្ភនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ក្រុមហ៊ុនតម្រូវឱ្យអ្នកប្រើប្រាស់ដកខ្លួនចេញពីមុខងារ «បទពិសោធន៍ដែលបានតភ្ជាប់» ឬ (connected experiences) ដែលពួកគេអះអាងថាត្រូវបានប្រើដើម្បីបណ្តុះបណ្តាលគំរូ AI ។ អ្នកនាំពាក្យរបស់ Microsoft បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់​ Reuters ថា «ការអះអាងទាំងនេះមិនពិត។ Microsoft មិនប្រើទិន្នន័យអតិថិជនពីកម្មវិធីអ្នកប្រើប្រាស់ និងពាណិជ្ជកម្មរបស់ Microsoft 365 ដើម្បីបណ្តុះបណ្តាលគំរូភាសាធំៗជាមូលដ្ឋានទេ»។ អ្នកនាំពាក្យរូបនេះបានបន្ថែមថា «បទពិសោធន៍ដែលបានតភ្ជាប់» ត្រូវបានរចនាឡើងដើម្បីបង្កើនមុខងារដូចជាសហអ្នកនិពន្ធ និងការផ្ទុក​ Cloud ហើយវាមិនទាក់ទងទៅនឹងរបៀបដែលក្រុមហ៊ុនបណ្តុះបណ្តាលម៉ូដែល AI របស់ខ្លួននោះទេ។ យ៉ាងណាមិញបើទោះបីជាមានការធានាពីក្រុមហ៊ុន Microsoft ក៏ដោយ ការពិភាក្សានៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមមួយរយៈចុងក្រោយនេះឆ្លុះបញ្ចាំងពីការបារម្ភដែលកំពុងបន្តទាក់ទងនឹងឯកជនភាពទិន្នន័យ ខណៈអ្នកប្រើប្រាស់ជាច្រើនលើកឡើងថា ទិន្នន័យរបស់ពួកគេត្រូវបានប្រើប្រាស់ដើម្បីបណ្តុះបណ្តាលគំរូ AI ដោយគ្មានការអនុញ្ញាត។ គួរជម្រាបថា មុខងារ «បទពិសោធន៍ដែលបានតភ្ជាប់» ឬ (connected experiences) […]

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល រំពឹងក្រុមហ៊ុន BYD អាចដំណើរការច្រវាក់ផលិតកម្មដំឡើងរថយន្តអគ្គិសនីនៅកម្ពុជា ឆ្នាំ២០២៥

Liny Chan November 28, 2024 28/11/2024

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល​ អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) រំពឹងក្រុមហ៊ុន BYD អាចដំណើរការច្រវាក់ផលិតកម្មដំឡើង រថយន្តអគ្គិសនីរបស់នៅកម្ពុជា នៅឆ្នាំ២០២៥ ខណៈភាគីកម្ពុជា និងក្រុមហ៊ុនបានចរចាបញ្ចប់នីតិវិធីរួចរាល់ហើយ។ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ​ លើកឡើងបែបនេះ ធ្វើឡើងក្នុងសន្និសិទសារព័ត៌មាន ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធcdcIPM) នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល​ បានឱ្យដឹងថាដឹងថា បច្ចុប្បន្ននេះក្រុមហ៊ុនបានរៀបចំឯកសាររួចរាល់អស់ហើយ នៅតែដាក់ជូនសម្តេចបវរធិបតី ក្នុងការពិនិត្យ និងឯកភាព និងដាក់ឯកសារចូលមកប្រឹក្សាអភិវឌ្ឍន៍កម្ពុជាប៉ុណ្ណោះ។ លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា «ទី១.គេរង់ចាំការសម្រេចចុងក្រោយរបស់សម្តេចធិបតី, ទី២.គេកំពុងចរចាទីតាំង ទី៣. គេបានរើសមេធាវីនៅស្រុកខ្មែរ ឱ្យរៀបចំឯកសារដាក់ចូលនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការបង្កើតឈ្មោះ។ ខ្ញុំថាបើរៀបចំ ទាន់ឆ្នាំ២០២៥ ឬដាច់ឆ្នាំ២០២៥ នឹងអាចបើក ហើយដំឡើងនៅកម្ពុជាយើង»។ យ៉ាងនេះក្តីលោកមិនទាន់អាចបង្ហើបពីទុនវិនិយោគ ដែលក្រុមហ៊ុន ចង់បណ្តាក់ទុកនៅកម្ពុជាបាននៅឡើយ​ ដោយក្រុមហ៊ុននេះ កំពុងពិចារណាពីតួលេខនៃការដំឡើងនៅកម្ពុជា។ គួរជម្រាបដែរថា ​ក្រុមហ៊ុន BYD ត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនប្រកួតប្រជែងដ៏កំពូលជាមួយនឹង Tesla។ […]

អភិបាលខេត្តកែប អំពាវនាវ និងសំណូមពរដល់អាជីវករអ្នកលក់ដូរគ្រប់ប្រភេទ នាឱកាសរដូវបុណ្យទាន មិនត្រូវបក់ដៃហៅរថយន្តភ្ញៀវតាមដងផ្លូវ និងមិនត្រូវតម្លើងថ្លៃម្ហូបអាហារឡើយ

Liny Chan November 28, 2024 28/11/2024

(កែប)៖ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានអំពាវនាវ និងសំណូមពរដល់ក្រុមអាជីវករអ្នកលក់ដូរពាក់ព័ន្ធគ្រប់ប្រភេទទាំងអស់ នាឱកាសរដូវបុណ្យទាន មិនត្រូវបក់ដៃហៅរថយន្តភ្ញៀវតាមដងផ្លូវ និងមិនត្រូវតម្លើងថ្លៃម្ហូបអាហារនោះឡើយ មួយវិញទៀត សូមឲ្យប្រជាពលរដ្ឋ យុវជន សិស្សានុសិស្ស ត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ។ ការថ្លែងបែបនេះ ខណៈលោកអភិបាលខេត្តកែប បានដឹកនាំជួរថ្នាក់ដឹកនាំ នៃមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ និងអ្នកពាក់ព័ន្ធក្រោមឱវាទ បើកការដ្ឋានកសាងផ្លូវបេតុង ១ខ្សែ ប្រវែង៤១៦ម៉ែត្រ ទទឹង៥ម៉ែត្រ ស្ថិតនៅភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤។ ទន្ទឹមនេះ លោកបណ្ឌិត សោម ពិសិដ្ឋ ក៏មានសេចក្តីរីករាយ ជាមួយប្រជាពលរដ្ឋ នៅភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ចំពោះការទទួលបាននូវសមិទ្ធផលផ្លូវបេតុងចំនួន ១ខ្សែ ប្រវែង ៤១៦ ម៉ែត្រ ទទឹង ៥ម៉ែត្រ ក្នុងគម្រោងមូលនិធិក្រុងប្រចាំឆ្នាំ២០២៤ ជាប្រយោជន៍បម្រើឱ្យការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ដែលកន្លងមកជួបការលំបាក ដោយសារស្ថានភាពផ្លូវមានលក្ខណៈជាផ្លូវរគ្រួសក្រហម តែងរងការខូចខាតក្នុងរដូវវស្សា […]

នាយករដ្ឋមន្ត្រីជប៉ុន អំពាវនាវដល់ម្ចាស់អាជីវកម្ម ឱ្យដំឡើងប្រាក់ឈ្នួលខ្ពស់ នៅឆ្នាំក្រោយ

Liny Chan November 28, 2024 28/11/2024

(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba បានលើកឡើងនៅថ្ងៃអង្គារថា លោកនឹងអំពាវនាវចំពោះបណ្តាក្រុមហ៊ុន ឱ្យដំឡើងថ្លៃប្រាក់ឈ្នួលខ្ពស់ នៅក្នុងការចរចាប្រាក់ឈ្នួលកម្មករ សម្រាប់ឆ្នាំក្រោយ, ស្របពេលដែលរដ្ឋាភិបាលរបស់លោក បានដាក់ការដំឡើងប្រាក់ឈ្នួល នៅចំណុចលើគេ នៃចំណុចអាទិភាពគោលនយោបាយសាធារណៈរបស់ខ្លួន។ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ លោក Ishiba ដែលរដ្ឋាភិបាលចម្រុះមានភាពផុយស្រួយរបស់លោក កំពុងស្ថិតនៅក្រោមសម្ពាធ ស្តីពីការបង្កើនការចំណាយលើសុខុមាលភាព និងការទូទាត់ថ្លៃកើនឡើងនោះ, បានប្តេជ្ញាជំរុញឱ្យមានកំណើនប្រាក់ឈ្នួល នៅការចរចា «Shunto» ប្រចាំឆ្នាំនៅនិទាឃរដូវក្រោយ បន្ទាប់ពីបណ្តាក្រុមហ៊ុនជប៉ុន បានផ្តល់ការដំឡើងប្រាក់ឈ្នួលដ៏ធំជាងគេបំផុតរបស់ពួកគេ ក្នុងរយៈពេល៣៣ឆ្នាំ កាលពីដើមឆ្នាំនេះ។ «យើងស្នើឱ្យអាជីវកម្មសហការគ្នា ដើម្បីសម្រេចបាននូវកំណើនប្រាក់ឈ្នួលច្រើន ក្នុងការចរចាឆ្នាំក្រោយ», លោក Ishiba បានលើកឡើង ក្រោយពីបញ្ចប់កិច្ចប្រជុំត្រីភាគី រវាងរដ្ឋាភិបាល, ធុរជន និងមេដឹកនាំសហជីព។ ក្រុមសហជីពកម្មករធំជាងគេបំផុតរបស់ជប៉ុន បាននិងកំពុងខិតខំឱ្យមានការដំឡើងប្រាក់ឈ្នួល យ៉ាងហោចណាស់៥ភាករយ ក្នុងឆ្នាំ២០២៥, ស្រដៀងគ្នាទៅនឹងការកើនឡើងខ្លាំង នៅក្នុងឆ្នាំនេះ។ លោក Ishiba ក៏បានសន្យាថា នឹងដាក់ចេញនូវវិធានការជាក់លាក់ នៅនិទាឃរដូវក្រោយ ដើម្បីសម្រេចបាននូវគោលដៅគោលនយោបាយរបស់លោក ក្នុងការបង្កើនប្រាក់ឈ្នួលអប្បបរមាជាមធ្យម៤២ភាគរយ […]

បវរកញ្ញាឯកមកពីប្រទេសអារ៉ាប់​ បានក្លាយម្ចាស់ជ័យលាភី​គ្រងមកុដ​បវរកញ្ញាឯក​ភពផែនដីអន្តរជាតិឆ្នាំ២០២៤

Liny Chan November 28, 2024 28/11/2024

(ភ្នំពេញ)៖ ក្រោមកិច្ចសហការរវាងស្ថាប័នបវរកញ្ញាឯកភពផែនដីអន្តរជាតិ ដែលបានបង្កើតឡើងដោយកូនខ្មែរ ជាមួយនឹងក្រសួងទេសចរណ៍ ដែលបានរៀបចំកម្មវិធីបង្ហាញសម្រស់មួយដ៏អស្ចារ្យ គឺកម្មវិធីបវរកញ្ញាឯក​ភពផែនដីអន្តរជាតិឆ្នាំ២០២៤(Miss Planet International 2024)​ ដោយគិតត្រឹមល្ងាចថ្ងៃទី២៧​ ខែវិច្ឆិកា​ ឆ្នាំ២០២៤​ ដែលជាថ្ងៃប្រកួតវគ្គផ្តាច់ព្រ័ត្រ​នេះ បានរកឃេីញកញ្ញាឯកដែលបានគ្រងមកុដហេីយ​ គឺបានទៅលេីបវរកញ្ញាឯក​ មកពីប្រទេសអារ៉ាប់​ គឺកញ្ញា​ MAHRA LUTFI ។ វគ្គប្រកួតផ្តាច់ព្រ័ត្រនេះដែរបានធ្វេីឡេីងក្រោមអធិបតីភាព​លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមន៍ទេសចរណ៍​កម្ពុជា​ (CATA) តំណាងលោក​ ហួត​ ហាក់​ រដ្ឋមន្ត្រីក្រសួងទេសចរណ៍​ និងលោកស្រី ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌​ និងវិចិត្រសិល្បៈ​ និងមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រេីនរូបទៀត។ សូមបញ្ជាក់ដែរថា​ បវរកញ្ញាឯកទាំង​៦៦ប្រទេស​ ដែលចូលរួមប្រកួតរួមមាន៖​ កម្ពុជា កាណាដា កាហ្សាក់ស្ថាន កេនយ៉ា កុងហ្គោ កូរ៉េខាងត្បូង កូស្តារីកា កូឡុំប៊ី កាំមេរូន ក្រូអាស៉ី(ក្រូអាត) ចិន ចក្រភពអង់គ្លេស ជប៉ុន ស៉ីលី(ឈីលី) ដាណឺម៉ាក តង់ហ្សានី ថៃ នីហ្សេរីយ៉ា […]

ព្រះមហាក្សត្រ បានយាងចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសវៀតណាម រយៈពេល២ថ្ងៃ

Liny Chan November 28, 2024 28/11/2024

(ភ្នំពេញ)៖ នៅវេលាម៉ោង ៨៖៥៥នាទីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយាងចាកចេញពីប្រទេសកម្ពុជា ដើម្បីបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃ នៅប្រទេសវៀតណាម។ ព្រះរាជទស្សនកិច្ច នៅថ្ងៃទី២៨-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤របស់ព្រះអង្គធ្វើឡើង តបតាមការយាងរបស់ លោក លឿង គឿង ប្រធានាធិបតីវៀតណាម។ អញ្ជើញអមព្រះរាជដំណើរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង រួមមាន សម្តេចមហា​មន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាឧត្តមប្រឹក្សា​ផ្ទាល់ព្រះមហាក្សត្រ លោក ស្រី ណូរី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមា​ជិកក្រុមប្រឹក្សាធម្មនុញ្ញ និងជានាយកព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ ព្រមទាំង​តំណាងជាន់ខ្ពស់មកពីស្ថាប័នព្រឹទ្ធសភា និងរដ្ឋសភា។ ក្នុងព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នឹងមាន ព្រះរាជសវនាការជាមួយថ្នាក់ដឹកនាំវៀតណាម អំពីទំនាក់ទំនងទ្វេភាគីដ៏ល្អ ដែល​ស្របទៅនឹងស្មារតី ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិ​បត្តិ​ការ​គ្រប់ជ្រុងជ្រោយ និងស្ថិតស្ថេរ យូរអង្វែង រវាងប្រទេសទាំងពីរ។ ព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទៅកាន់ប្រទេស​វៀតណាម គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយក្នុង​ទំនាក់ទំនងដ៏យូរ​អង្វែង​របស់ប្រទេសទាំងពីរ […]

រដ្ឋបាលខេត្តសៀមរាប ចេញសេចក្តីជូនដំណឹងស្តីពីការបញ្ចៀសចរាចរណ៍ក្នុងព្រឹត្តិកាណ៍ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត នៅតំបន់រមណីយដ្ឋានអង្គរ

Liny Chan November 28, 2024 28/11/2024

(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីជូនដំណឹងស្តីពីការបញ្ចៀសចរាចរណ៍ក្នុងព្រឹត្តិកាណ៍ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត នៅតំបន់រមណីយដ្ឋានអង្គរ។ គួរជម្រាបថា នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ ឆាប់ៗខាងមុខ គណៈកម្មាធិការអូឡាំពិកកម្ពុជា (NOCC) នឹងរៀបចំទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត នៅតំបន់រមណីយដ្ឋានអង្គរ ខេត្តសៀមរាប ដោយមានអត្តពលិកជាតិនិងអន្តរជាតិចូលរួមការរត់ប្រណាំងយ៉ាងច្រើនកុះករ ដើម្បីអបអរសាទរទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត។ ក្នុងន័យនេះ ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយ សាធារណៈ សោភណភាព អនាម័យ បរិស្ថាន និងបញ្ចៀសការកកស្ទះចរាចរក្នុងតំបន់រមណីយដ្ឋានអង្គរ ក៏ដូចជារក្សាបាននូវប្រពៃណីជាតិ និងសេចក្តីថ្លៃថ្នូរដ៏ផូរផង់របស់ជាតិកម្ពុជា រដ្ឋបាលខេត្តសៀមរាបបានប្រាប់ពីការបញ្ចៀសចរាចរណ៍ក្នុងព្រឹត្តិកាណ៍ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត នៅតំបន់រមណីយដ្ឋានអង្គរ និងបានអំពាវនាវដល់ប្រជាពលរដ្ឋ សាធារណជន ភ្ញៀវជាតិនិងអន្តរជាតិ ជាពិសេសអត្តពលិកចូលរួមក្នុងព្រឹត្តិការណ៍នេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News ខាងក្រោមនេះជាការបង្ហាញ និងការណែនាំបន្ថែមក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប៖

អាជ្ញាធរជាតិអប្សរា ដាក់ដំណើរការជណ្ដើរឡើងចុះរួតបាកាននៅជ្រុងអាគ្នេយ៍

Liny Chan November 27, 2024 27/11/2024

(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានដាក់ឱ្យដំណើរការជណ្ដើរជ្រុងអាគ្នេយ៍រួតបាកានប្រាសាទអង្គរវត្ត ដើម្បីសម្រួលដល់ការឡើងចុះរបស់ភ្ញៀវទេសចរ។ លោក ទេស សុធីរ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ការងាររៀបចំជណ្ដើរថ្មីនេះ ធ្វើឡើងដើម្បីសម្រួលដល់ការងារឡើងចុះរបស់ភ្ញៀទេសចរ នៅរួតបាកាន ខណៈដែលជណ្ដើរបច្ចុប្បន្ននៅជ្រុងឦសាននឹងរើចេញ ដើម្បីសម្រួលដល់ការងារជួសជុលខឿនប្រាសាទ នៃរួតបាកាន។ ជណ្ដើរថ្មីនេះមានប្រវែង១៥ម៉ែត្រ និងទទឹង២.២៥ម៉ែត្រ ដែលសាងសង់រយៈពេល៣ខែ។ បើតាមការបញ្ជាក់ពីលោក ទេស សុធីរ ការសាងសង់គឺមានភាពរឹងមាំ ដោយប្រើប្រាស់ដែក ជាគម្រោងផ្នែកខាងក្រោម និងកាំជណ្ដើរធ្វើពីឈើ។ ក្នុងនោះជណ្ដើរនេះបានសម្រិតសម្រាំង និងប្រើប្រាស់ពណ៌ឱ្យស៊ីនឹងសាច់ថ្មប្រាសាទផងដែរ។ លោក ទេស សុធីរ សំណូមពរឱ្យភ្ញៀវទេសចរ ឡើងចុះនៅរួតបាកានដោយមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីធានាសុវត្ថិភាព។ គួរបញ្ជាក់ថា ជណ្ដើរចាស់ដែលនៅជ្រុងឦសាននឹងត្រូវរើចេញ ស្របពេលដែលអាជ្ញាធរជាតិអប្សរា សហការជាមួយទីភ្នាក់ងារកូរ៉េដើម្បីបេតិកភណ្ឌ កំពុងរៀបចំគម្រោងជួសជុលខឿនបាកាន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News