ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ កំពុងដំណើរការសាងសង់ធម្មតា និងរំពឹងថាអាចបញ្ចប់មុន ឬតាមផែនការគ្រោងទុក មិនដូចការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ របស់ព័ត៌មានបរទេសមួយចំនួននោះទេ
Liny Chan
November 27, 2024
27/11/2024
(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មការពិសេស គ្រប់គ្រងគម្រោងសាង សង់ព្រែកជីកហ្វូ ណន តេជោ បានបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ កំពុងដំណើរការសាងសង់ធម្មតា និងរំពឹងថា អាចបញ្ចប់មុន ឬតាមផែនការគ្រោងទុក មិនដូចការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ របស់ព័ត៌មានបរទេសមួយចំនួននោះទេ។ ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធcdcIPM) នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមជម្រាបថា ព្រែកជីកហ្វូណននឹងធ្វើចប់ជាស្ថាពរ តាមការគ្រោងទុក ឬមុនការគ្រោងទុក»។ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថា ប៉ុន្មានថ្ងៃនេះ មានសារព័ត៌មានបរទេសមួយចំនួន បានបញ្ចេញមតិ ខុសទាំងស្រុង មិនដឹងថា សារព័ត៌មាននោះ យកព័ត៌មានប្រភពពីណានោះទេ។ បើតាមការបញ្ជាក់របស់ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល, មកដល់ម៉ោងនេះ មិនទាន់មានការប៉ះពាល់ដីធ្លីរបស់នៅឡើយទេ ដោយសាររាជរដ្ឋាភិបាលចាំទឹកស្រក ដើម្បីចុះទៅបោះនិយាមការឲ្យបានត្រឹមត្រូវ នៅពេលដែលបោះហើយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងធ្វើដំណើរតាមក្រោយ ទៅពិនិត្យឲ្យច្បាស់លាស់ […]