ព័ត៌មានជាតិ

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងលោក មួង ឃីម ពីទីប្រឹក្សាក្រសួងយុត្តិធម៌

Liny Chan November 20, 2024 20/11/2024

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់មុខតំណែង លោក មួង ឃីម ពីទីប្រឹក្សាក្រសួងយុត្តិធម៌ ឋានៈស្មើរដ្ឋលេខាធិការ។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤។ សូមជម្រាបថា លោក មួង ឃីម ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចាប់ខ្លួន និងត្រូវតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ដោយចោទប្រកាន់ពីបទ «ជំនួយឥទ្ធិពលសកម្ម និងជំនួយឥទ្ធិពលអកម្ម» នៃច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ។ ចាប់ខ្លួននេះ ជាប់ពាក់ព័ន្ធជាមួយសំណុំរឿងលោក លី សាម៉េត ហៅគ្រូមា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ក្រសួងអប់រំ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ប្រព័ន្ធស្វ័យវិជ្ជាអក្ខរកម្មមេឌា

Liny Chan November 20, 2024 20/11/2024

(កណ្ដាល)៖ ក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ប្រព័ន្ធផ្ញើសារស្វ័យប្រវត្តិតាមតេលេក្រាម ដែលមានឈ្មោះថា «ស្វ័យវិជ្ជាអក្ខរកម្មមេឌា» (t.me/MILSelfLearningBot) ដែលត្រូវបានអភិវឌ្ឍឡើង ដោយនាយកដ្ឋានបរិវត្តកម្មឌីជីថល ក្រសួងអប់រំ យុវជន និងកីឡា ក្រោមការសហការដោយអង្គការ DW Akademie របស់ប្រទេសអាឡឺម៉ង់ និងគាំទ្រដោយក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងអភិវឌ្ឍន៍ (BMZ)។ ពិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងវត្តមានលោកស្រី Sabina Casagrande នាយកប្រចាំតំបន់អាស៊ីខាងត្បូង និង អាស៊ីអាគ្នេយ៍ របស់អង្គការ DW Akademie ព្រមទាំងសហការី លោកនាយក លោកគ្រូ អ្នកគ្រូ និងគរុសិស្សនៃមជ្ឈមណ្ឌលគរុកោសល្យ ភូមិភាគខេត្តកណ្ដាល។ ក្នុងឱកាសនោះ លោកស្រីរដ្ឋលេខាធិការប្រចាំការ បានអបអរសាទរចំពោះសមិទ្ធិផលថ្មី «ស្វ័យវិជ្ជាអក្ខរកម្មមេឌា» នេះ និងបានថ្លែងថា នេះជាសមិទ្ធិផលដ៏សំខាន់មួយ ដែលនឹងចូលរួមជំរុញការយល់ដឹងស្ដីពីអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានក្នុងវិស័យអប់រំ។ ប្រព័ន្ធផ្ញើសារនេះក៏បានផ្តោតគោលដៅសំខាន់ទៅលើក្មេងស្រី និងក្រុមងាយរងគ្រោះ។ […]

រថយន្ដដឹកលើសទម្ងន់ ៦គ្រឿងថែមទៀត ត្រូវបានពិន័យជាប្រាក់ និងឃាត់ទុក ១ឆ្នាំ ក្នុងប្រតិបត្តិការត្រួតពិនិត្យយានយន្ត នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ

Liny Chan November 20, 2024 20/11/2024

(ត្បូងឃ្មុំ)៖ ក្រោមការចង្អុលបង្ហាញពីលោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោក សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងជាប្រធានក្រុមការងារត្រួតពិនិត្យចល័តចម្រុះ ព្រមទាំងអនុប្រធានក្រុមការងារចល័តចម្រុះ សមាជិកក្រុមការងារចល័តចម្រុះ និងកងកម្លាំងពាក់ព័ន្ធ បានចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅផ្លូវជាតិលេខ៧ ត្រង់គ.ម លេខ២០៨+០០០ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ នៅក្នុងប្រតិបត្តិការនាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមការងារបានត្រួតពិនិត្យយានយន្តចំនួន ០៦គ្រឿង ដឹកដំឡូងមី និងស្រូវ មានបំពាក់ឡូហ្គោ TS, RP, HC បានផ្ទុកទម្ងន់សរុបចន្លោះពី ៦៣តោន ដល់៨៦តោន លើសទម្ងន់កម្រិតកំណត់ចន្លោះពី ១៨តោន ដល់៤១តោន គិតជាភាគរយគឺលើសចន្លោះពី៤០%ដល់ ៩១% ដែលច្បាប់អនុញ្ញាត ត្រូវបានពិន័យអន្តរការណ៍ជាប្រាក់ និងឃាត់ទុករយៈពេល ០១ឆ្នាំ ទាំង ០៦ គ្រឿងដោយអនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០ និងសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់។ […]

តុលាការខេត្តកំពត បង្ហាញវឌ្ឍនភាពចំណាត់ការសំណុំរឿងអតីតឧកញ៉ា ជា សារ៉ន និងកំពុងពិនិត្យដីជិត ២៣០ហិកតា ធ្វើជាមូលដ្ឋានដំណោះស្រាយ ជូនជនរងគ្រោះ

Liny Chan November 20, 2024 20/11/2024

(កំពត)៖ សាលាដំបូងខេត្តកំពត នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីវឌ្ឍនភាពចំណាត់ការសំណុំរឿងពាក់ព័ន្ធនឹងក្រុមហ៊ុន ជា សារ៉ន រៀលធី ឯ.ក។ អ្នកនាំពាក្យសាលាដំបូងខេត្តកំពត បានបង្ហាញអំពីវឌ្ឍនភាពនៃចំណាត់ការនីតិវិធីរបស់សាលាដំបូងខេត្តកំពត ដូចខាងក្រោម៖១៖ បានសម្រេចបង្កកគណនីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ១០៦ គណនី ។ ២៖ បានសម្រេចបង្កកអចលនវត្ថុ (ដី) ចំនួន ២.០១២ ក្បាលដី ស្មើនឹងទំហំ ២ ២៨៨ ៧៩៦.៨ (ពីរលាន ម្ភៃប្រាំបីម៉ឺន ប្រាំបីពាន់ ប្រាំពីររយ កៅសិបប្រាំមួយ ក្បៀសប្រាំបី) ម៉ែត្រការ៉េមានទីតាំងស្ថិត នៅខេត្តកំពត, រាជធានីភ្នំពេញ, ខេត្តកណ្តាល និងខេត្តកែប។ សាលាដំបូងខេត្តកំពត ក៏កំពុងតែស្រាវជ្រាវស្វែងរកនូវអចលនវត្ថុ និងចលនវត្ថុរបស់ជនត្រូវចោទ ដែលពាក់ព័ន្ធបន្តទៀតផងដែរ។ ៣៖ សាលាដំបូងខេត្តកំពត បាននឹងកំពុងពិនិត្យ និងសិក្សាលើអចលនវត្ថុ ដែលត្រូវបានបង្កកដើម្បីជាមូលដ្ឋានក្នុងការរកដំណោះស្រាយជូនជនរងគ្រោះ និងដើមបណ្តឹងរដ្ឋប្បវេណី។ ៤៖ សាលាដំបូងខេត្តកំពត បាននឹងកំពុងពិនិត្យស្រាវជ្រាវនូវកម្ចី (បំណុល) របស់ជនរងគ្រោះ និងដើមបណ្តឹងរដ្ឋប្បវេណីនៅធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទូទាំងប្រទេស ដែលជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុន ជា សារ៉ន […]

ជំនួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជា, ក្រុមហ៊ុនធំមួយរបស់អេមីរាត់អារ៉ាប់រួម បង្ហាញបំណងចង់វិនិយោគនៅកម្ពុជា លើវិស័យវិស័យដឹកជញ្ជូន និងវិស័យឡូជីស្ទីក

Liny Chan November 20, 2024 20/11/2024

(ភ្នំពេញ)៖ នៅក្នុងឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ, លោក Sultan Ahmed Bin Sulayem ប្រធានក្រុមហ៊ុន DP World របស់អេមីរាត់អារ៉ាប់រួម បានបង្ហាញបំណងប្រាប់សម្តេច ក្នុងការចង់ស្វែងរកឱកាសវិនិយោគនៅកម្ពុជាលើវិស័យសំខាន់ៗរួមមាន៖ វិស័យដឹកជញ្ជូន ឡូជីស្ទីក និងការអភិវឌ្ឍសួនឧស្សាហកម្ម។ នៅក្នុងឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យចូលជួបនៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក Sultan Ahmed Bin Sulayem ក៏បានគោរពជម្រាប​ជូនសម្ដេច​ដែរថា ក្រុមហ៊ុន DP World គឺជាក្រុមហ៊ុនរបស់ប្រទេសអេមីរាត់អារ៉ាប់រួម ដែលមានជំនាញក្នុងវិស័យកំពង់ផែ ឡូជីស្ទីក និងបច្ចេកវិទ្យាខាងខ្សែច្រវាក់ផ្គត់ផ្គង់និងមានប្រតិបត្តិការអាជីវកម្ម នៅក្នុងតំបន់អាស៊ាន និងតាមបណ្ដាប្រទេសជាច្រើនក្នុងពិភពលោក។ ជាការឆ្លើយតប សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានសម្ដែងនូវការស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការស្វែងរកកាលានុវត្តភាពវិនិយោគនៅកម្ពុជា។ សម្ដេចបវរធិបតី បានគូសបញ្ជាក់​អំពីគោលនយោបាយ និងយន្តការនានារបស់រាជរដ្ឋាភិបាល ដែលគាំទ្រការវិនិយោគ និងបានសង្កត់ធ្ងន់ថា កម្ពុជាមានការតភ្ជាប់ជាមួយនឹងទីផ្សារក្នុងតំបន់ និងពិភពលោក តាមរយៈកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីទ្វេភាគី […]

ក្រសួងមហាផ្ទៃ ជូនដំណឹងពីការជ្រើសរើសនិស្សិតអាហារូបករណ៍ប្រចាំឆ្នាំចំនួន ៤០០នាក់ តាមរយៈការប្រឡងប្រជែងឱ្យចូលសិក្សា ថ្នាក់បរិញ្ញាបត្រ, ថ្នាក់សញ្ញាបត្រមធ្យម និងថ្នាក់វិញ្ញាបនបត្រជាន់ខ្ពស់ ជំនាញនគរបាល នៅបណ្ឌិត្យសភានគរបាលកម្ពុជា

Liny Chan November 20, 2024 20/11/2024

(ភ្នំពេញ)៖ ដោយអនុវត្តតាមគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ សូមជូនដំណឹងអំពីការជ្រើសរើសនិស្សិតអាហារូបករណ៍ចំនួន៤០០នាក់ តាមរយៈការប្រឡងប្រជែង ឱ្យចូលសិក្សា ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ថ្នាក់សញ្ញាបត្រមធ្យមឯកទេសនគរបាល និងថ្នាក់វិញ្ញាបនបត្រជាន់ខ្ពស់ជំនាញនគរបាល នៅបណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីក្លាយជា នាយនគរបាលនិងនាយនគរបាលរងបន្តវេន ក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ដូចមានខ្លឹមសារទាំងស្រុងក្នុងសេចក្តីជូនដំណឹងភ្ជាប់ជូនខាងក្រោមនេះ។ * នីតិវិធីសម្រាប់ការការចុះឈ្មោះ ៖ បេក្ខជនត្រូវបំពេញព័ត៌មានបឋម ដើម្បីស្នើសុំសិទ្ធិប្រឡងប្រជែងតាមប្រព័ន្ធអនឡាញ (Online) តំណភ្ជាប់ https://reg.pac.edu.kh ឬស្តែន QR CODE បន្ទាប់បេក្ខជនម្នាក់ៗត្រូវបោះពុម្ព (Print) លិខិតបញ្ជាក់ការស្នើសុំសិទ្ធិប្រឡងប្រជែងនេះ ដើម្បីបង្ហាញដល់អនុគណៈកម្មការ ផ្តល់ពាក្យនិងទទួលពាក្យ នៅទីកន្លែងផ្តល់ពាក្យសុំចូលប្រឡងប្រជែងជ្រើសរើស៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

តុលាការខេត្តកណ្ដាល សម្រេចឃុំខ្លួនមន្ដ្រីនគរបាលស័ក្ដិ៥នាក់ ដែលបា.ញ់ពីរនាក់ប្ដីប្រពន្ធបណ្ដាលឲ្យរបួស ផ្ដើមពីទំនាស់ពាក្យសម្ដី

Liny Chan November 20, 2024 20/11/2024

(កណ្ដាល)៖ ចៅក្រមស៉ើបសួរ នៃសាលាដំបូងខេត្តកណ្ដាល លោក មៀច សិទ្ធិការ្យជេស៉ីការ្យ បានសម្រេចឃុំខ្លួនមន្ដ្រីនគរបាលស័ក្ដិ៥នាក់ ដែលបម្រើការងារនៅអគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ពាក់ព័ន្ធករណីបាញ់ប្រហារបណ្ដាលឲ្យ២នាក់ប្ដីប្រពន្ធរងរបួស ដោយសារផ្ដើមចេញពីទំនាស់ពាក្យសម្ដី ដែលជនរងគ្រោះបង្កការរំខាន់ និងទៅរករឿងជនបង្កដល់ក្នុងបន្ទប់ជួល។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោក ខា ដែនណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្ដាល បានឲ្យដឹងថា មន្ដ្រីនគរបាលឈ្មោះ សយ សុផានី អាយុ៥៩ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ «ប៉ុនប៉ងឃាតកម្ម» ប្រព្រឹត្តនៅចំណុចបន្ទប់ជួលលេខ៣ ភូមិព្រែកឬស្សីលិច សង្កាត់ព្រែក ឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤។ ការចោទប្រកាន់បទល្មើសខាងលើ ជាបទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមមាត្រា២៧ និងមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។ សូមរំលឹកថា ហេតុការណ៍នេះបានកើតឡើងនៅយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចបន្ទប់ជួលលេខ៣ ភូមិព្រែកឫស្សីលិច សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះ២នាក់ប្ដីប្រពន្ធឈ្មោះ ស៊ាង តូម៉ា អាយុ៥៤ឆ្នាំ មុខរបរលក់កង់បី (ត្រូវចំនួន៣គ្រាប់) […]

លោក Donald Trump គ្រោងចូលរួមការបា.ញ់បង្ហោះរ៉ុក្កែតរបស់ SpaceX នៅរដ្ឋតិចសាស់

Liny Chan November 20, 2024 20/11/2024

(បរទេស)៖ ប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump ត្រូវបានរាយការណ៍មកថាគ្រោងនឹងចូលរួមការបាញ់បង្ហោះរ៉ុក្កែត SpaceX ដោយផ្ទាល់នៅរដ្ឋតិចសាស់នៅថ្ងៃអង្គារសប្តាហ៍នេះ ដែលនេះត្រូវបានគេចាត់ទុកថា ជាសញ្ញាមួយទៀតនៃទំនាក់ទំនងជិតស្និទ្ធរបស់លោកជាមួយស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន SpaceX គឺមហាសេដ្ឋី Elon Musk ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ រដ្ឋបាលអាកាសចរណ៍សហព័ន្ធកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះបានចេញ «ការរឹតបន្តឹងជើងហោះហើរបណ្តោះអាសន្នសម្រាប់សកម្មភាពលំដាប់ VIP» លើទីក្រុង Brownsville រដ្ឋតិចសាស់ ដែលជាធម្មតាកើតឡើងមុនដំណើរទស្សនកិច្ចកម្រិតខ្ពស់។ ការរឹតបន្តឹងជើងហោះហើរនៅនឹងកន្លែងលើអចលនទ្រព្យមាត់សមុទ្ររបស់លោក Trump នៅ Palm Beach រដ្ឋ Florida នឹងត្រូវដកចេញជាបណ្តោះអាសន្នក្នុងអំឡុងពេលដូចគ្នានេះ។ យ៉ាងណាមិញ ជុំវិញដំណឹងនេះ ក្រុមការងាររបស់លោក Trump មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយអំពីផែនការរបស់ប្រធានាធិបតីជាប់ឆ្នោតនោះទេ។ យ៉ាងណាមិញ ទាក់ទិននឹងការបាញ់បង្ហោះរ៉ុក្កែតខាងលើនេះ នឹងក្លាយជាការបាញ់សាកល្បងលើកទី៦របស់ក្រុមហ៊ុន SpaceX ទៅកាន់ទីអវកាសសម្រាប់ Starship ដែលជាប្រព័ន្ធរ៉ុក្កែតជំនាន់ក្រោយរបស់ក្រុមហ៊ុន នៅចំកណ្តាលគោលដៅរបស់ក្រុមហ៊ុន Musk ដើម្បីបញ្ជូនមនុស្ស និងទំនិញទៅកាន់ភពអង្គារ។ អង្គការ NASA គ្រោងនឹងប្រើប្រាស់ Starship ដើម្បីចុះចតមនុស្សនៅលើឋានព្រះច័ន្ទក្នុងទសវត្សរ៍នេះ ក្រោមកម្មវិធី «Artemis» […]

គិតមកដល់ឆ្នាំ២០២៤ មានពលរដ្ឋជាង ៤,៨លាននាក់ ទទួលបានជំនួយពីប្រព័ន្ធគាំពារសង្គមនៅកម្ពុជា

Liny Chan November 20, 2024 20/11/2024

(ភ្នំពេញ)៖ រហូតមកដល់ឆ្នាំ២០២៤នេះ កម្មវិធីជាតិជំនួយសង្គម បានពង្រីកវិសាលភាពដោយគ្របដណ្តប់ លើប្រជាពលរដ្ឋសរុបចំនួន១.២លានគ្រួសារ មានសមាជិកចំនួនជាង ៤.៨លាននាក់ (ស្មើនឹងប្រមាណ២៨ភាគរយ នៃប្រជាពលរដ្ឋសរុប) ដោយចំណាយថវិកាជាតិ បានកើនឡើងដល់ ១ ១៣៩.៧ប៊ីលានរៀល ឬស្មើនឹង ២៨៥លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២៤។ នេះបើតាមការឱ្យដឹងរបស់ក្រុមប្រឹក្សាជាតិគាំពារសង្គម។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខា ភ្នំពេញ, លោកបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានឱ្យដឹងថា៖ «វិសាលភាពនៃការគ្របដណ្ដប់របស់ប្រព័ន្ធគាំពារសង្គម បានរីកធំជាងមុនជាង២ដង បើធៀបនឹងឆ្នាំ២០១៧ ដោយបច្ចុប្បន្ន បាននឹងកំពុងគ្របដណ្តប់ប្រជាពលរដ្ឋជាង៧លាននាក់ ជាមួយនឹងចំណាយថវិកាជាតិ ក៏បានកើន ឡើងធំជាងមុនជាង៣ដង។ ពោលគឺមានទំហំថវិកាចំណាយសរុបលើប្រព័ន្ធគាំពារសង្គមចំនួនជាង ១៧,៥ ទ្រីលានរៀល ឬសមមូលនឹង៤,៣ប៊ីលានដុល្លារអាមេរិក ចាប់តាំងពីរាជរដ្ឋាភិបាល ដាក់ចេញនូវក្របខណ្ឌ គោលនយោបាយជាតិគាំពារសង្គម កាលពីឆ្នាំ២០១៧មក»។ បើតាមរបាយការណ៍របស់អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានឱ្យដឹងថា កម្មវិធីជាតិជំនួយសង្គម មានដូចជា៖ ១៖ កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដែលត្រូវបានបង្កើត និងដាក់ឱ្យអនុវត្តចាប់ពីខែមេសា ឆ្នាំ២០២៤កន្លងមក។ កម្មវិធីនេះ មានការឧបត្ថម្ភគោលសម្រាប់គ្រួសារក្រីក្រទាំងអស់ […]

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរជូន ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដែលត្រូវបានរដ្ឋសភា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជា រដ្ឋមន្ត្រីក្រសួងការបរទេសឡើងវិញ

Liny Chan November 20, 2024 20/11/2024

(ភ្នំពេញ)៖ ក្នុងសារមួយបង្ហាញអំពីការចូលរួមកិច្ចប្រជុំពេញអង្គរដ្ឋសភា នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអបអរសាទរជូន ឧបនាយករដ្ឋមន្ត្រី​ ប្រាក់ ​សុខុន ដែលត្រូវបានរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ជា រដ្ឋមន្ត្រីក្រសួងការបរទេស ​និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ តាមរយៈបណ្តាញសង្គម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសរសេរថា៖ «សូមអបអរសាទរដល់ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី​ ប្រាក់ ​សុខុន ដែលត្រូវបានរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ជា រដ្ឋមន្ត្រីក្រសួងការបរទេស ​និងកិច្ចសហប្រតិបត្តិការអន្តរជាតិ»។ កិច្ចប្រជុំពេញអង្គ នៅថ្ងៃទី២០ ខែវិច្ឆិកានេះ ធ្វើឡើងក្រោមអធិ​បតីភាព សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដោយមានការចូលរួមពីសម្តេចមហាប​វរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងមានសមាជិកសភាសរុប១១២រូបចូលរួម។ កិច្ចប្រជុំមានរបៀបវារៈចំនួន៤ ក្នុងនោះរបៀបវារៈទី១ គឺការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួល និងតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាចំនួន០២រូប។ លោក ប្រាក់ សុខុន អនុប្រធានទី១ នៃព្រឹទ្ធសភា ត្រូវបានសម្តេចនាយករដ្ឋមន្រ្តី ស្នើឱ្យរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើតែងតាំងជា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសឡើងវិញ […]