(ភ្នំពេញ)៖ រយៈពេល៩ខែឆ្នាំ២០២៤ (ខែមករា-ខែកញ្ញា) នៅទូទាំងប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៤,៨០០,៥៣២នាក់ កើនឡើង ២២.២ភាគរយ។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ ក្នុងចំណោមភ្ញៀវអន្តរជាតិដែលចូលមកទស្សនានោះ មកតាមផ្លូវអាកាសមានចំនួន ១,៧០២,៧៦៨នាក់ កើនឡើង ២៧ភាគរយ មកតាមផ្លូវគោកមានចំនួន ៣,០៩៧,៧១១នាក់ កើនឡើង ១៩.៥ភាគរយ និងមកតាមផ្លូវទឹកមានចំនួន ៥៧,០៥៣នាក់ កើនឡើង ៣៩ភាគរយ។ ចំពោះភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនាកម្ពុជាច្រើនជាងគេ រួមមាន៖១០៖ ចក្រភពអង់គ្លេស ៨១.២០៨នាក់៩៖ ជប៉ុន ៨១,៨០២នាក់៨៖ បារាំង ៩០,០៧៣នាក់៧៖ ឥណ្ឌូណេស៊ី ១២៣,៤៣៧នាក់៦៖ កូរ៉េខាងត្បូង ១៤៤,២៩៣នាក់៥៖ សហរដ្ឋអាមេរិក ១៥០,៩៩៨នាក់៤៖ ឡាវ ២៦៥,៣៩០នាក់៣៖ ចិន ៦០៧,៥៤២នាក់២៖ វៀតណាម ៩៧៣,៤០៧នាក់១៖ ថៃ ១,៥២៧,៦៦៨នាក់។ របាយការណ៍ដដែលបានបញ្ជាក់ថា ភ្ញៀវទេសចរកម្ពុជាដែលចេញទៅក្រៅប្រទេសមានចំនួន ១,៣៦៣,២៧៣នាក់ កើនឡើង ៣.២ភាគរយ៕ ផ្ដល់សិទ្ធិដោយ៖ […]