កម្ពុជាបាននាំចេញអង្ករជាង ៥០ម៉ឺនតោន ទទួលបានទឹកប្រាក់ជាង ៣៧៦លានដុល្លារ ក្នុងរយៈពេល ១០ខែឆ្នាំនេះ
Liny Chan
November 7, 2024
07/11/2024
(ភ្នំពេញ)៖ ក្នុងរយៈពេល ១០ខែ ឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញអង្ករប្រមាណ ៥០៧ ០២៩តោន ទៅកាន់ទីផ្សារអន្តរជាតិ ដោយទទួលបានទឹកប្រាក់ប្រមាណ៣៧៦.៦៣លានដុល្លារសហរដ្ឋអាមេរិក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ បរិមាណអង្ករដែលបាននាំចេញនេះ ធ្វើឡើងតាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន៥៥ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន៦៦ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន២៦ បានបរិមាណអង្ករចំនួន ២៥៤ ៩៤៥ តោន គិតជាទឹកប្រាក់ចំនួន ១៩៦.៩៣ លានដុល្លារសហរដ្ឋអាមេរិក, ទៅកាន់ប្រទេសចិន រួមទាំងហុងកុង និងម៉ាកាវ ចំនួន ៩៣ ១៩៧ តោន គិតជាទឹកប្រាក់ចំនួន ៦១.៤៨ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសក្នុងអាស៊ាន រួមទាំងទីម័រខាងកើត ចំនួន៧ប្រទេសបានបរិមាណ ចំនួន១០០ ៩៩៦ តោន គិតជាទឹកប្រាក់ចំនួន ៦៦.៦១ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់ គោលដៅ៣០ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី […]