ព័ត៌មានជាតិ

រដ្ឋមន្ត្រី ហួត ហាក់ ជំរុញឱ្យក្រុម Influencer នៅកម្ពុជាចូលរួមយុទ្ធនាការរបស់ក្រសួងទេសចរណ៍ ដែលផ្តោតលើតំបន់ទេសចរណ៍ ម្ហូបអាហារ ផលិតផលអនុស្សាវរីយ៍

Liny Chan November 5, 2024 05/11/2024

(ភ្នំពេញ)៖ ក្រោមការចង្អុលបង្ហាញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជំរុញលើកទឹកចិត្តដល់បណ្ដាអ្នកផ្សព្វផ្សាយតាមបណ្តាញសង្គម (Influencer) នៅកម្ពុជាចូលរួមយុទ្ធនាការរបស់ក្រសួងទេសចរណ៍ ដែលផ្តោតលើតំបន់ទេសចរណ៍ ម្ហូបអាហារ ផលិតផលអនុស្សាវរីយ៍ដែលធ្វើដោយស្នាដៃខ្មែរ បង្ហាញពីជីវភាពរស់នៅប្រកបដោយសុខដុមរមនា និងស្នាមញញឹមរបស់ប្រជាជនខ្មែរ។ ការជំរុញលើកទឹកចិត្តនេះធ្វើឡើងក្នុងពិធីសំណេះសំណាលរវាងលោករដ្ឋមន្ត្រី ហួត ហាក់ ជាមួយបណ្ដាអ្នកផ្សព្វផ្សាយតាមបណ្តាញសង្គម (Influencer) ក្នុងគោលបំណងជំរុញកិច្ចសហការរវាងក្រសួងទេសចរណ៍ និងក្រុមអ្នកផ្សព្វផ្សាយតាមបណ្តាញសង្គម ដែលផ្តោតលើចំណុចសំខាន់ៗចំនួន២៖ ១-សំណេះសំណាលជាមួយអ្នកផ្សព្វផ្សាយតាមបណ្តាញសង្គម (Influencer) ស្តាប់ពីគំនិតថ្មីៗ បញ្ហាប្រឈម និងសំណូមពរ និង២-ផ្សព្វផ្សាយយុទ្ធនាការ «ម្នាក់ៗ ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់» «ទាំងអស់គ្នាដើម្បីទេសចរណ៍ ទេសចរណ៍ដើម្បីទេសចរណ៍»។ ពិធីនេះដែរធ្វើឡើងនាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងទេសចរណ៍ ដោយមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រសួងទេសចរណ៍ និងក្រុមអ្នកផ្សព្វផ្សាយតាមបណ្តាញសង្គម (Influencer) ប្រមាណ១៣០នាក់។ លោករដ្ឋមន្ត្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមអ្នកផ្សព្វផ្សាយតាមបណ្តាញសង្គម (Influencer) ដែលបានចូលរួមផ្សព្វផ្សាយតំបន់ទេសចរណ៍កម្ពុជានាពេលកន្លងមក និងស្នើឱ្យបន្តយ៉ាងផុលផុសចំពោះការផលិតមាតិកាបន្ថែមទៀត ព្រមទាំងចូលរួមយុទ្ធនាការរបស់ក្រសួងទេសចរណ៍ ដែលផ្តោតលើតំបន់ទេសចរណ៍ ម្ហូបអាហារ ផលិតផលអនុស្សាវរីយ៍ដែលធ្វើដោយស្នាដៃខ្មែរ បង្ហាញពីជីវភាពរស់នៅប្រកបដោយសុខដុមរមនា និងស្នាមញញឹមរបស់ប្រជាជនខ្មែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh […]

ព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតា ប្រទានព្រះរាជទ្រព្យ ២ម៉ឺនដុល្លារ ដល់អង្គកឋិនដង្ហែទៅវត្តខ្មែរក្រោម

Liny Chan November 5, 2024 05/11/2024

(ត្រាវិញ, វៀតណាម)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានឱ្យដឹងថា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ បានសព្វព្រះរាជហឫទ័យប្រទានព្រះរាជទ្រព្យចូលរួមអង្គកឋិនទានដង្ហែមកកាន់វត្តខ្មែរក្រោមពោធិគិរីវង្សារាមចំនួន២ម៉ឺនដុល្លារអាមេរិក ស្មើនឹងប្រមាណ ៥០២លានដុង។ សូមបញ្ជាក់ថា អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដែលផ្តួចផ្តើមដោយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងមានការចូលរួមពីគណៈសង្ឃនាយកទាំងពីរគណៈ ព្រមទាំងប្រជាពលរដ្ឋខ្មែរដង្ហែមកវត្តខ្មែរក្រោមពោធិគិរីវង្សារាម ទទួលបានបច្ច័យសរុបចំនួន ៦០ប៊ីលាន ៥៥៦លាន ៥សែនដុង ស្មើនឹងជាង ២លាន ៣០ម៉ឺនដុល្លារអាមេរិក។ បច្ច័យត្រូវប្រគេនដល់ព្រះសង្ឃ និងវត្តនានា ដើម្បីព្រះចៅអធិការ និងគណៈកម្មការវត្ត ប្រើប្រាស់ជាប្រយោជន៍ ក្នុងវិស័យព្រះពុទ្ធ​សាសនារួមមាន៖ ទី១) ប្រគេនបច្ច័យសង្កត់ត្រៃអង្គកឋិនទានដង្ហែមកវត្តពោធិគិរីវង្សារាម […]

ធនាគារជាតិ និងក្រសួងពាណិជ្ជកម្ម ប្រកាសពីការបើកគណនីធនាគារជាប្រាក់រៀល ជូនអាជីវកម្មទាំងអស់ដែលចុះបញ្ជីស្របច្បាប់នៅកម្ពុជា

Liny Chan November 5, 2024 05/11/2024

(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងរួមគ្នា ដោយប្រកាសពីការបើកគណនីធនាគារជាប្រាក់រៀល ជូនអាជីវកម្មទាំងអស់ដែលចុះបញ្ជីស្របច្បាប់នៅកម្ពុជា។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកានេះ។ ធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម បញ្ជាក់ថា ដើម្បីពង្រឹងការអនុវត្តច្បាប់ ស្តីពីសហគ្រាសពាណិជ្ជកម្ម និងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ក្នុងវិស័យធុរកិច្ច ក៏ដូចជាចូលរួមរក្សាស្ថិរភាពហិរញ្ញវត្ថុ ស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងមុំទី៥ នៃបញ្ចកោណទី៣ របស់យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សូមគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ មេត្តាចូលរួមសហការសម្របសម្រួលក្នុង ការបង្កើតគណនីធនាគារជាប្រាក់រៀល ជូនគ្រប់អាជីវកម្មដែលចុះបញ្ជីស្របច្បាប់នៅក្នុង ព្រះរាជាណាចក្រកម្ពុជា។ ការប្រើប្រាស់ប្រាក់រៀល មានសារៈសំខាន់ក្នុងការពង្រឹងប្រសិទ្ធភាព ការអនុវត្តនយោបាយម៉ាក្រូ សេដ្ឋកិច្ចជាតិ ជាពិសេសក្នុងការរក្សាស្ថិរភាពថ្លៃនៅក្នុងទីផ្សារ កាត់បន្ថយចំណាយប្រតិបត្តិការដុល្លារូបនីយកម្ម គាំទ្រការនាំចេញ និងការវិនិយោគ គរពូនទុនបម្រុងអន្តរជាតិ បង្កើនសុខុមាលភាពសង្គម ទទួលចំណូលពីការបោះពុម្ពក្រដាសប្រាក់ ព្រមទាំងពង្រឹង អត្តសញ្ញាណជាតិ និងអធិបតេយ្យជាតិជាដើម៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ អញ្ជើញដល់វត្តពោធិគិរីវង្សារាម ស្វាយសៀមថ្មី និងជួបសំណេះសំណាលជាមួយប្រជាពុទ្ធបរិស័ទ

Liny Chan November 4, 2024 04/11/2024

(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាល្ងាចថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែ អញ្ជើញដល់វត្តពោធិគិរីវង្សារាម ស្វាយសៀមថ្មី ក្នុងខេត្តត្រាវិញ សាធារណរដ្ឋសង្គមនិយមវៀតណាម។ ក្នុងឱកាសនោះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានជួបសំណេះសំណាលជាមួយប្រជាពុទ្ធបរិស័ទ ដែលចូលរួមពិធីបុណ្យកឋិនទានសាមគ្គីមហាគ្រួសារខ្មែរផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ទិដ្ឋភាពនៅវត្តពោធិគិរីវង្សារាម ទីដែលអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដឹកនាំដង្ហែចូលដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិប ប៊ុន រ៉ានី ហ៊ុនសែន !

Liny Chan November 4, 2024 04/11/2024

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវត្តពោធិគិរីវង្សារាម ដែលជាវត្តខ្មែរក្រោម ទីដែលក្បួនដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារ ដឹកនាំដង្ហែដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គេឃើញមានពុទ្ធបរិស័ទយ៉ាងច្រើនកុះករ កំពុងរង់ចាំការមកដលរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងក្បូនដង្ហែអង្គកឋិនទាន។ នៅទីនោះមានបងប្អូនខ្មែរ ស្លៀកពាក់ប្រពីណៃ មានរបាំឆៃយុំា ប្រគុំទទួល ក្បួនដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

សហគមន៍កសិកម្ម របស់ប្រជាកសិករនៅក្នុងឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ផលិតអង្ករផ្កា រំដួលលក់ដោយមិនប្រើជីគីមី

Liny Chan November 4, 2024 04/11/2024

(កំពង់ឆ្នាំង)៖ សហគមន៍កសិកម្មដែលប្រជាកសិករនៅក្នុងភូមិអណ្ដូងប្រេង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានចងក្រងសហគមន៍នេះឡើង គឺដើម្បីផលិតដំណាំកសិកម្មផ្សេងៗ និងចិញ្ចឹមសត្វបែ បធម្មជាតិដោយមិនប្រើសារធាតុគីមី ពិសេសដោយផ្ដោតសំខាន់ទៅលើការផលិតស្រូវផ្ការំដួលទាំងស្រូវសេរីរាង្គ ទាំងការផលិតគ្រាប់ពូជស្រូវផ្ការំដួល សម្រាប់លក់ផ្គត់ផ្គង់នៅក្នុងសហគមន៍ផង និងលក់ទៅតាមបណ្ដាទីផ្សារនានា ទាំងក្នុងខេត្ត និងក្រៅខេត្តផងដែរ។ លោក ញ៉េប ជា ជាប្រធានត្រួតពិនិត្យក្នុងសហគមន៍ខាងលើនេះ បានផ្ដល់បទសម្ភាសន៍ដល់បណ្ដាញព័ត៌មាន Fresh News កាលពីព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ឲ្យដឹងថា សហគមន៍នេះមានឈ្មោះថា សហគមន៍កសិកម្មកសិករអណ្ដូងប្រេងក្រាំង លាវថ្មី សហគមន៍នេះដែរ បានបង្កើតឡើងតាំងពីឆ្នាំ២០១៦ ដែលសមាជិកទាំងអស់ចំនួនជាង១០០នាក់។ សហគមន៍បានបែងចែកជា៣ក្រុមសម្រាប់ផលិតស្រូវផ្កា រំដួលសិរីរាង្គ និងស្រូវពូជលក់មកឱ្យសហគមន៍ តែស្រូវទាំងអស់នោះដោយតម្រូវ មិនឱ្យមានការប្រើសារធាតុគីមីនោះឡើយ។ លោកបានបញ្ជាក់ឲ្យដឹងទៀតថា សហគមន៍របស់លោកក្រៅពីការផលិតស្រូវប្រភេទផ្ការំដួល គឺដាំបន្លែបង្ការផ្សេងៗ ចិញ្ចឹមមាន់ទា និងគោក្របីខ្លះផងដែរ។ តាំងពីបង្កើតសហគមន៍នេះមកបានធ្វើឱ្យសមាជិកក្នុងសហគមន៍មានជីវភាពធូរធារមួយកំរិត ដោយឡែ កសហគមន៍ក៏បានសន្សំប្រាក់ទិញបានម៉ាស៊ីនកិន ស្រូវ១គ្រឿង តម្លៃជាង១ម៉ឺនដុល្លារ សម្រាប់កិនស្រូវ ដែលប្រមូលទិញពីសមាជិកសហគមន៍ ដឹកអង្ករលក់នៅតាមទីផ្សារនានា និងទិញបានម៉ាស៊ីនសម្ងួតស្រូវមួយគ្រឿង ទិញដីសម្រាប់ សហគមន៍មួយកន្លែង បច្ចុប្បន្នបានសាងសង់រោងម៉ាស៊ីនកិនស្រូវ និងចាក់សាបទាំងខាងក្នុងទាំងបរិវេណខាងក្រៅមានសភាពធំទូលាយទៀតផង។ ស្ត្រីឈ្មោះ អន […]

សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យសមត្ថកិច្ចនាំខ្លួន លោក លី សាម៉េត បញ្ជូនទៅតុលាការតាមនីតិវិធី «មិនមែនដោយសារតែវីដេអូសារភាពកំហុស និងសូមទោស ត្រូវបានរួចខ្លួននោះឡើយ»

Liny Chan November 4, 2024 04/11/2024

(ភ្នំពេញ)៖ ភ្លាមៗបន្ទាប់ពីឃើញវីដេអូសារភាព និងសូមទោសរបស់ លោក លី សាម៉េត ចំពោះកំហុសរបស់ខ្លួនកន្លងទៅ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានស្នើឱ្យសមត្ថកិច្ចនាំខ្លួន លោក លី សាម៉េត បញ្ជូនទៅតុលាការតាមនីតិវិធី ដោយសម្តេចបានបញ្ជាក់ថា «មិនមែនដោយសារតែវីដេអូសារភាពកំហុស និងសូមទោស ត្រូវបានរួចខ្លួននោះឡើយ»។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមបញ្ជាក់ជូនថា មិនមែនដោយសារតែវីដេអូសារភាពកំហុស និងសូមទោសមួយនេះ លី សាម៉េត ត្រូវបានរួចខ្លួននោះឡើយ។ ជំនួយការខ្ញុំម្នាក់ឈ្មោះ ដួង តារា ត្រូវបានឃាត់ខ្លួន រង់ចាំការកាត់ទោស ដោយសារជាប់ពាក់ពន្ធ័ឆបោកជាមួយ លី សាម៉េត នេះ។ ពេលនេះ លី សាម៉េត ក្រោយពីរត់គេចខ្លួនបានបង្ហាញខ្លួន ហើយសូមសមត្ថកិច្ចដែលជានគរបាល ឬកងរាជអាវុធហត្ថទៅនាំខ្លួន លី សាម៉េត បញ្ជូនទៅតុលាការដើម្បីកាត់ទោសតាមច្បាប់។ លី សាម៉េត បានសុំពេលព្យាបាលខ្លួននៅផ្ទះមុនពេលចូលខ្លួន ឱ្យតុលាការកាត់ទោស។ មិនអាចធ្វើបែបនេះបានឡើយនគរបាលយុត្តិធម៌ ត្រូវតែនាំខ្លួន លី សាម៉េត បញ្ជូនទៅតុលាការតាមនីតិវិធី។ […]