ព័ត៌មានជាតិ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងការបរទេស រៀបចំបើកស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តហឺណាន ប្រទេសចិន

Liny Chan October 26, 2024 26/10/2024

(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥នេះ បានណែនាំឱ្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សហការជាមួយស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ដើម្បីបើកស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តហឺណាន ប្រទេសចិន ដែលជាគោលដៅសំខាន់និងមានសក្តានុពលខ្ពស់។ ការណែនាំរបស់សម្តេចធិបតី ធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ នាវិមានសន្តិភាព។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។ សូមជម្រាបថា ថ្មីៗកន្លងទៅនេះ កម្ពុជាបាននាំក្បាច់គុនល្បុកតោ ទៅសម្ដែងនៅខេត្តហឺណាន ប្រទេសចិន ក្នុងព្រឹត្តិការណ៍ពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣ នៅទីក្រុងចឹងចូវ។ កាលពីខែមេសា ឆ្នាំ២០២៤ នាពេលកន្លងទៅ នៅលើទឹកដីសៀមរាប-អង្គរ រដ្ឋបាលខេត្តហឺណាន ក៏បានដឹកនាំអ្នកសម្តែង និងកីឡាករសៅលីញ មកសម្តែងរួមគ្នាជាមួយក្រុមកីឡាករល្បុកតោកម្ពុជា ក្នុងព្រឹត្តិការណ៍ When Shaolin Meets Bokator at Angkor ដើម្បីអបអរសាទរការប្រារព្ធ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន២០២៤» ហើយឱកាសនេះ ទើបកម្ពុជាបាននាំល្បុក្កតោទៅជួបសៅលីញនៅខេត្តហឺណាន ប្រទេសចិនវិញម្តង៕ ផ្ដល់សិទ្ធដោយ៖ Fresh News

មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌៖ «សិល្បករ-សិល្បការិនីប្រមាណជាង ៥០០នាក់ ត្រៀមចូលរួមសម្ដែងក្នុងព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» នៅលើទឹកដីអង្គរ»

Liny Chan October 25, 2024 25/10/2024

(ភ្នំពេញ)៖ សិល្បករ-សិល្បការិនីប្រមាណជាង៥០០នាក់ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមសម្ដែងក្នុងព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» លើកទី២។ នេះបើតាមការបញ្ជាក់របស់លោក ទិត ថាវរិទ្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមការងាររៀបចំព្រឹត្តិការណ៍មួយនេះ។ ការវិលត្រឡប់មកវិញជាលើកទី២នេះ ត្រូវបានចាត់ទុកថា ជាព្រឹត្តិការណ៍សិល្បៈវប្បធម៌ដ៏ធំ នៅចុងឆ្នាំ២០២៤នេះ ដែលជាការរួមបញ្ចូលគ្នានៃព្រឹត្តិការណ៍ពីរក្នុងពេលតែមួយ។ នោះគឺទី១ កម្មវិធី «ភាពអស្ចារ្យនៃអាណាចក្រខ្មែរសម័យអង្គរ» ដែលជាព្រឹត្តិការណ៍សម្តែងយ៉ាងអស្ចារ្យពីវីរភាពព្រះបាទជ័យវរ្ម័នទី៧ ដោយមានសិល្បករ-សិល្បការិនី ចូលរួមសម្តែងប្រមាណ៥០០នាក់ នៅក្នុងបរិវេណប្រាសាទអង្គរវត្តតែម្តង។ ទី២ គឺកម្មវិធី «ស្នាមញញឹមនៃកម្ពុជា» ដែលការបង្ហាញពីសុជីវធម៌ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរ ផ្សារភ្ជាប់នឹងប្រាង្គប្រាសាទ ក៏ដូចជាតំបន់ទេសចរណ៍ល្បីៗ ការដាក់តាំងបង្ហាញម្ហូបអាហារបែបខ្មែរ និងការស្វាគមន៍ធ្វើយ៉ាងណាផ្ដល់ស្នាមញញឹម ប្រកបដោយភាពកក់ក្ដៅជូនដល់ភ្ញៀវទេចរណ៍ជាតិ និងអន្តរជាតិ ដែលបានអញ្ជើញចូលរួម។ បើតាមប្រធានក្រុមការងារ ព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» លើកទី២ រៀបចំឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមានការចូលរួម ពីសមាគមសិល្បករខ្មែរជាដៃគូរៀបចំព្រឹត្តិការណ៍ឡើង។ ដោយឡែកក៏មានការចូលរួមគាំទ្រពីក្រសួងទេសចរណ៍ សហភាពសហព័ន្ធយុវជនកម្ពុជា និងរដ្ឋបាលខេត្តសៀមរាបផងដែរ។ លោករដ្ឋលេខាធិការបានចាត់ទុកជាមោទនភាពមួយ ដែលបានទទួលនូវទំនុកចិត្ត ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចូលរួមសហការជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងគោលបំណងអភិរក្ស […]

ព្យុះស៉ីក្លូន Dana បណ្តាលឱ្យបាក់រលំដើមឈើ និងបង្គោលភ្លើង នៅតំបន់ឆ្នេរភាគខាងកើត ប្រទេសឥណ្ឌា

Liny Chan October 25, 2024 25/10/2024

(ញូវដេលី)៖ អាជ្ញាធរនិយាយថា ព្យុះសីក្លូនត្រូពិក បានបោកបក់មកលើតំបន់ឆ្នេរភាគខាងកើត នៃប្រទេសឥណ្ឌា នៅថ្ងៃសុក្រ ទី២៥ ខែតុលានេះ បណ្តាលឱ្យបាក់រលំដើមឈើ បង្គោលភ្លើង និង​ទឹក​ជន់​លិច​តំបន់​មួយ​ចំនួន ខណៈមិន​មាន​អ្នក​ស្លាប់ ឬ​របួស​ត្រូវ​បាន​គេ​រាយការណ៍នៅឡើយទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ នាយកដ្ឋាន​ឧតុនិយម បានឱ្យដឹងថា ​ព្យុះស៉ីក្លូន Dana​ ធ្លាក់ចុះមកលើរដ្ឋ Odisha ពេញមួយយប់ថ្ងៃព្រហស្បតិ៍ ជាមួយនិងល្បឿនខ្យល់ពី ១០០ទៅ១១០គីឡូម៉ែត្រ ក្នុងមួយម៉ោង និងកម្លាំងខ្យល់ ១២០គីឡូម៉ែត្រក្នុងមួយម៉ោង ប៉ុន្តែបាន​ចុះ​ខ្សោយ​ទៅ​ជា​ព្យុះ​ស៉ីក្លូនត្រូពិក ​នៅ​វេលាថ្ងៃត្រង់​។ គេរំពឹងថា ព្យុះនេះនឹងចុះខ្សោយបន្ថែមទៀត មកជាការធ្លាក់ភ្លៀងខ្លាំង នៅពេលរសៀល។ រដ្ឋ Odisha បានបិទសាលារៀនបណ្តោះអាសន្ន ផ្អាកជើងហោះហើរទៅ និងចូលមកទីក្រុង Bhubaneswar មកទល់នឹងព្រឹកថ្ងៃសុក្រនេះ ហើយក៏មានការជម្លៀសប្រជាជនជាងកន្លះលាននាក់ ដោយសារតែការព្យាករនៃព្យុះ។ តាមប្រធានរដ្ឋបាលក្រុង លោក Dilip Routrai «មិនមានរបាយការណ៍នៃគ្រោះថ្នាក់ដល់អាយុជីវិត ឬទ្រព្យសម្បត្តិនោះទេ ដោយគ្រាន់តែបំផ្លិចបំផ្លាញដើមឈើ និងប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនី ក្នុងតំបន់ប៉ុណ្ណោះ»។ គួរបញ្ជាក់ថា ព្យុះភ្លៀង តែងបោកបក់មកលើឆ្នេរសមុទ្រនៃប្រទេសឥណ្ឌា និងបង់ក្លាដែស ដែលជាប្រទេសជិតខាង […]

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន លោកជំទាវ ខៀវ ស៊ីណា ជា ចាន់តូ និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឯកឧត្តម ជា ចាន់តូ

Liny Chan October 25, 2024 25/10/2024

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានផ្ញើសារចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត និងមានការសោកស្ដាយក្រៃលែងជាមួយ លោកជំទាវ ខៀវ ស៊ីណា ចំពោះមរណភាពរបស់ ឯកឧត្តម ជា ចាន់តូ តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ និងជាអគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា ដែលត្រូវជាស្វាមីរបស់លោកជំទាវ បានទទួលមរណភាព នៅថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១០:៣៥នាទីព្រឹក ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ។ សាររំលែកទុក្ខរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានរៀបរាប់ថា៖ «ខ្ញុំ និងភរិយា មានសេចក្តីតក់ស្លុត និងសោកស្ដាយយ៉ាងខ្លាំងក្រោយពីបានទទួលដំណឹងដ៏ក្រៀមក្រំថា ឯកឧត្តមបណ្ឌិត ជា ចាន់តូ អគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា ដែលត្រូវជាស្វាមីរបស់ លោកជំទាវ បានទទួលមរណភាព នៅថ្ងៃសុក្រ ៨រោជ ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី […]

តុលាការចាប់ផ្តើមបើកសវនាការសំណុំរឿងក្រុមឧក្រិដ្ឋជនប្រដាប់អាវុធ ១២នាក់ ដែលពាក់ព័ន្ធធ្វើសកម្មភាពសម្រុកចូលទៅរំដោះមេក្លោងម្នាក់ ក្នុងមន្ទីរពេទ្យមួយកណ្តាលក្រុងខេត្តសៀមរាប

Liny Chan October 25, 2024 25/10/2024

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ក្រុមប្រឹក្សារចៅក្រុមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ មានលោក ហុក ពៅ ជាប្រធានក្រុមប្រឹក្សា លោក តុប ឈុនសុង លោក អ៊ួង វុទ្ធា ជាចៅក្រមប្រឹក្សា និងមានលោក ឆាយ ហុង ជាតំណាងអយ្យការ បានបើកសវនាការលើសំណុំរឿងក្រុមឧក្រិដ្ឋជនប្រដាប់អាវុធដែលបានធ្វើសកម្មភាពសម្រុកចូលទៅរំដោះ មេក្លោងគ្រឿងញៀនម្នាក់នៅក្នុងមន្ទីរពេទ្យមួយកន្លែងកណ្តាលក្រុងសៀមរាប ហើយអ្នកទោសដែលពួកគេរំដោះនោះជាមេក្លោងឧក្រិដ្ឋជនជាតិចិន ហើយត្រូវអនុវត្តទោស៥២ឆ្នាំ ពាក់ព័ន្ធការជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ ហើយបញ្ជាឲ្យជួញដូរចេញពីពន្ធនាគារថែមទៀត។ ដោយសារតែជនត្រូវចោទមានចំនួនច្រើនរហូតដល់១២នាក់ ហើយការសួរដេញដោលនូវចម្លើយពីក្រុមមជនត្រូវចោទច្រើន និងមានខ្លះជាជនជាតិបរទេសផង ទើបធ្វើឱ្យដំណើការសវនាការមិនអាចបញ្ចប់បាន។ ដោយសារពេលវេលានេះ ទើបប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ លោក ហុក ពៅ សម្រេចលើកយកសំណុំរឿងទៅបន្តនៅពេលក្រោយ ដោយជូនដំណឹងតាមមន្ត្រីពន្ធនាគារ។ សូមរំលឹកថា ខ្មាន់កាំភ្លើងមួយក្រុម ប្រដាប់ដោយអាវុធគ្រប់ដៃ និងមានតកាណុង បានសម្រុកចូលរំដោះអ្នកទោសជនជាតិចិនម្នាក់ ដែលមន្ដ្រីពន្ធនាគារបញ្ជូនទៅពេទ្យធ្មេញមួយកន្លែង។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នេះ ចំណុចគ្លីនិចធ្មេញជុំចិន្តា ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ សេចក្ដីរាយការណ៍ បានឲ្យដឹងថា […]

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អំពាវនាវពលរដ្ឋប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ យកចិត្តទុកដាក់ថែរក្សាឲ្យបានល្អ សំដៅជួយសន្សំសំចៃថវិការដ្ឋ និងលើកតម្លៃអត្តសញ្ញាណជាតិ

Liny Chan October 25, 2024 25/10/2024

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សូមយកចិត្តទុកដាក់ថែរក្សាឲ្យបានគត់មត់ ដើម្បីជួយសន្សំសំចៃថវិការដ្ឋ និងលើកតម្លៃអត្តសញ្ញាណរបស់ជាតិ។ ការចេញមកអំពាវនាវបែបនេះ ធ្វើឡើងបន្ទាប់ពីឃើញវីដេអូផ្សព្វផ្សាយរបស់ពលរដ្ឋម្នាក់ ដែលបានយកសន្លឹកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ទៅប្រើប្រាស់ជាឧបករណ៍ដេញហ្គីតាលេងកម្សាន្ដ បណ្ដាលឲ្យបាក់ របក ខូច ដែលជាទង្វើមិនគប្បី និងគំរូមិនល្អ។ ក្នុងលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤នេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអះអាងថា ការប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ក្នុងគោលបំណងមិនត្រឹមត្រូវ បានធ្វើឲ្យខូចខាតអសារបង់ដែលជាការខ្ជះខ្ជាយការចំណាយថវិការដ្ឋ។ ក្នុងគោលបំណងគាំពារប្រជាពលរដ្ឋ រាជរដ្ឋាភិបាលបានទទួលបន្ទុកចំណាយទាំងស្រុងទៅលើ ការផលិត និងផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋគ្រប់រូបដោយឥតគិតថ្លៃ។ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ គឺជាឯកសារផ្លូវការដ៏មានសារសំខាន់ សម្រាប់បញ្ជាក់អត្តសញ្ញាណ ជាពលរដ្ឋខ្មែរ និងត្រូវផ្ដល់ជូនប្រជាពលរដ្ឋខ្មែរគ្រប់រូប សម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ដើម្បីទទួលបាន នូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ជាមូលដ្ឋានរបស់បុគ្គល។ យោងតាមប្រកាសលេខ៦៣៧៥ ប្រ.ក របស់ក្រសួងមហាផ្ទៃស្ដីពីនីតិវិធី លក្ខខណ្ឌនៃការសុំផ្ដល់ និងប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ត្រង់ប្រការ៧ បានកំណត់ថា «ប្រជាពលរដ្ឋដែលទទួលបានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររួចហើយ ត្រូវថែរក្សាឲ្យបានល្អ បង្ការការបាត់ ឬខូច ដើម្បីទុកប្រើប្រាស់ជា ប្រយោជន៍ផ្សេងៗតាមការកំណត់នៃច្បាប់»។ ទោះជាយ៉ាងនេះក្តី […]

ធនាគារជាតិនៃកម្ពុជា ជូនដំណឹងពីការទទួលមរណភាពរបស់ លោក ជា ចាន់តូ ទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ

Liny Chan October 25, 2024 25/10/2024

(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីជូនដំណឹងពីការទទួលមរណភាពរបស់លោក ជា ចាន់តូ ទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ នៅថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១០៖៣៥នាទីព្រឹក ក្នុងជន្មាយុ៧៣ឆ្នាំ ដោយរោគាពាធ។ ក្នុងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា សពលោក ជា ចាន់តូ ត្រូវបានតម្កល់ និងធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា ស្ថិតនៅផ្ទះលេខ១៣៥ ផ្លូវម៉ាស៊ីនទឹក សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ដំណឹងខាងលើនេះ ចាត់ទុកជាការជូនជ្រាបជាព័ត៌មាន និងគោរពអញ្ជើញឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីបុគ្គលិកធនាគារជាតិនៃកម្ពុជាទាំងអស់ ដើម្បីចូលរួមពិធីបុណ្យសព និងចូលរួមរំលែកទុក្ខចំពោះគ្រួសារសព៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

លោក ជា ចាន់តូ ទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា ​និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ ទទួលមរណភាព ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ

Liny Chan October 25, 2024 25/10/2024

(ភ្នំពេញ)៖ លោក ជា ចាន់តូ តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ និងជាទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា បានទទួលមរណភាពនៅថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១០៖៣៥ នាទីព្រឹក ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ។ នេះបើតាមសាច់ញាតិនៃសព ប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៥ ខែតុលានេះ។ សពរបស់លោក ជា ចាន់តូ កំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នៅផ្ទះលេខ ១៣៥ ផ្លូវម៉ាស៊ីនទឹក សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ​ រាជធានីភ្នំពេញ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ស្អែកនេះ ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ នឹងចាប់ផ្តើមជាមួយឱកាសការងារសរុបជាង ៣ម៉ឺនកន្លែង

Liny Chan October 25, 2024 25/10/2024

(ភ្នំពេញ)៖ ថ្ងៃស្អែកនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ, សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា, មូលនិធិអភិវឌ្ឍន៍ជំនាញ និងមានការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ (ILO) រួមនិងដៃគូពាក់ព័ន្ធជាច្រើនទៀត នឹងរៀបចំ “ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤” នៅអាគារពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ រយៈពេល២ថ្ងៃជាប់គ្នា នៅថ្ងៃសៅរ៍-អាទិត្យ ទី២៦-២៧ ខែតុលា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៨យប់។ ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤នេះ នឹងមានការចូលរួមពីសំណាក់ក្រុមហ៊ុន សហគ្រាស ក្រសួង ស្ថាប័ន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលចំនួនប្រមាណ ១៥០ ហើយមានស្តង់សរុបជាង ១៨០ ដែលនឹងដាក់តាំងបង្ហាញពីឱកាសការងារយ៉ាងច្រើនសម្បូរបែបជាង ៣ម៉ឺនកន្លែង។ លោក ជឹម ប៉ូលី អនុប្រធានធនាគារកាណាឌីយ៉ា លើកឡើងថា កាណាឌីយ៉ា តែងតែចូលរួមឧបត្ថមធំជារៀងរាល់ឆ្នាំក្នុងព្រឹត្តិការណ៍ពិព័រណ៌ការងារថ្នាក់ជាតិនេះ ព្រោះថាកាណាឌីយ៉ា មានការរីកចម្រើនជារៀងរាល់ឆ្នាំ ដូច្នេះតម្រូវការកម្លាំងពលកម្មក៏មានតម្រូវការក៏តាមនោះដែរ។ លោកបានឱ្យដឹងថាជាក់ស្តែងកាលពីឆ្នាំ២០២៣ កន្លងទៅក្នុងរយៈពេលពីរថ្ងៃ យើងទទួលបានអ្នកមកទស្សនាបញ្ជររបស់យើងរាប់ពាន់នាក់ ហើយក្នុងនោះយើងទទួលបានអ្នកដាក់ពាក្យធ្វើការជាមួយយើងជិត១ពាន់នាក់ […]

កម្ពុជា-កូរ៉េខាងត្បូង បើកកិច្ចសន្ទនាជាមួយគ្នា ដើម្បីកសាងជំនឿទុកចិត្តពីធុរកិច្ចកូរ៉េ និងជំរុញការវិនិយោគបន្ថែមមកកម្ពុជា

Liny Chan October 25, 2024 25/10/2024

(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក Park Jung Wook ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជនកម្ពុជា-កូរ៉េខាងត្បូង លើកទី១ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធចំនួន២០, ទីភ្នាក់ងារជំរុញពាណិជ្ជកម្ម និងវិនិយោគកូរ៉េ (KOTRA), ទីភ្នាក់ងារសហប្រតិបត្តិការអន្ដរជាតិកូរ៉េ (KOICA), សភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា (KOCHAM) និងវិស័យឯកជនជាច្រើនរូប។ កិច្ចសន្ទនាផ្លូវការនេះជាបៀបវារៈថ្មីដែលរៀបចំឡើងក្រោមគំនិតផ្ដួចផ្ដើមរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរគឺសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក យូន ស៊កយ៉ល ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ ក្នុងជំនួបកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ នៅសាធារណរដ្ឋកូរ៉េ។ កិច្ចសន្ទនានេះមានគោលបំណងពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច, ពាណិជ្ជកម្ម, និងការវិនិយោគ ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងសេដ្ឋកិច្ច បរិយាកាសវិនិយោគ និងកសាងជំនឿទុកចិត្តពីសំណាក់សហគមន៍ធុរកិច្ចកូរ៉េសំដៅជំរុញការវិនិយោគបន្ថែមទៀតមកកម្ពុជា។ ថ្លែងនាឱកាសនោះលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះវត្តមានរបស់លោកឯកអគ្គរដ្ឋទូត, តំណាងក្រសួង ស្ថាប័ន និងវិស័យឯកជន ដែលបានចូលរួមកិច្ច​សន្ទនានេះ និងបានប​ញ្ជាក់ថា […]