(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមិនបានអញ្ជើញចូលរួមក្នុងកម្មវិធីពិព័រណ៍ការងារ សន្ដិសុខសង្គម និងបណ្ដុះបណ្ដុះវិជ្ជាជីវៈ ដែលត្រូវបានរៀបចំឡើងក្នុងខែតុលាកន្លងទៅ ហើយមិនទាន់មានការងារធ្វើ នៅតែអាចទាក់ទងមកលេខ ១២៩៧ ដើម្បីទទួលបានការងារធ្វើ និងការរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស។ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយសហការជាមួយបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) អាជ្ញាធរខេត្តបាត់ដំបង, ខេត្តបន្ទាយមានជ័យ, ខេត្តសៀមរាប, ខេត្តព្រៃវែង និងខេត្តកំពង់ធំ និង ស.ស.យ.ក. វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយនាំយកឱកាសការងាររាប់ម៉ឺនកន្លែង ជូនបងប្អូនពលករត្រឡប់មកពីថៃ និងយុវជនដែលកំពុងស្វែងរកការងារធ្វើ។ ពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នេះ បានបញ្ចប់ដោយជោគជ័យហើយ ដោយមានអ្នកចូលរួមសរុបជាង ៥ពាន់នាក់ និងអ្នកទទួលបានការងារធ្វើភ្លាមៗជាង ២ពាន់នាក់។ ការអំពាវនាវបែបនេះរបស់ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងនៅថ្ងៃទី៣១ […]