ព័ត៌មានជាតិ

ក្រសួងអប់រំ៖ ហឹបសន្លឹកកិច្ចការទាំងអស់របស់បេក្ខជនប្រឡងបាក់ឌុប បានដឹកមកដល់រាជធានីភ្នំពេញរួចអស់ហើយ

Liny Chan October 10, 2024 10/10/2024

(ភ្នំពេញ)៖ គិតត្រឹមរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤នេះ ហឹបសន្លឹកកិច្ចការទាំងអស់ របស់បេក្ខជននៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ០៨ តុលា ២០២៤ បានដឹកពីបណ្ដាខេត្ត​មកដល់មណ្ឌលកំណែវិទ្យាល័យព្រះស៊ីសុវត្ថិ ព្រមទាំងត្រូវបានរក្សាទុកយ៉ាងត្រឹមត្រូវ និងសុវត្ថិភាព ក្រោមការត្រួតពិនិត្យយ៉ាងម៉ត់ចត់ ពីសំណាក់គណៈមេប្រយោគទូទាំងប្រទេសប្រចាំរាជធានី-ខេត្ត អប្បមាទទូទាំងប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ។ ក្រសួងអប់រំ យុវជន និងកីឡា ថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ ចំពោះកងកម្លាំងប្រដាប់អាវុធ ដែលបានចូលរួមការពារសុវត្ថិភាព ក្នុងការដឹកជញ្ជូនសន្លឹកកិច្ចការបេក្ខជនពីបណ្ដាខេត្ត មកកាន់រាជធានីភ្នំពេញ តាំងពីព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤នេះ។ សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧ ០៤០ នាក់ (ស្រី ៧៤ ៨៨២នាក់) ក្នុងនោះ៖ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន៣៩ ៣៥៨ នាក់ (ស្រី ២៣ ៧១៥ នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ៩៧ ៦៨២ នាក់ […]

លោក ឃួង ស្រេង ដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យស្ថានភាពទឹក និងការស្ថាបនាជញ្ជាំងប្រឡាយបេតុង នៅក្នុងមូលដ្ឋានខណ្ឌចំនួន៤ ដើម្បីដោះស្រាយការលិចលង់ដោយជំនន់ទឹកភ្លៀងជូនប្រជាពលរដ្ឋភ្លាមៗ

Liny Chan October 10, 2024 10/10/2024

(ភ្នំពេញ)៖ ដោយមានការយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ក្រោយទទួលបានព័ត៌មានថា ជំនន់ទឹកភ្លៀងជន់លិចតំបន់មួយចំនួននៅរាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានវិលត្រឡប់ពី បំពេញបេសកកម្មពីប្រទេសបារាំងមុនពេលកំណត់។ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ លោក ឃួង ស្រេងបានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌ ចុះពិនិត្យស្ថានភាពទឹកលិច និងការស្ថាបនាជញ្ជាំងប្រឡាយបេតុង នៅក្នុងមូលដ្ឋានខណ្ឌចំនួន៤ មានខណ្ឌពោធិសែនជ័យ ខណ្ឌសែនសុខ ខណ្ឌមានជ័យ និងខណ្ឌដង្កោ ដើម្បីដោះស្រាយការលិចលង់ដោយជំនន់ទឹកភ្លៀងជូនប្រជាពលរដ្ឋភ្លាមៗតែម្តង។ ក្នុងឱកាសនោះ លោក ឃួង ស្រេង បានលើកឡើងថា ក្នុងនាមជាអាណាព្យាបាលប្រជាពលរដ្ឋ យើងតែងតែគិតគូរ អំពីសុខទុក្ខរបស់ពួកគាត់។ នាប៉ុន្មានថ្ងៃកន្លងមកនេះ ខណៈលោកដឹកនាំប្រតិភូទៅបំពេញបេសកកម្មនៅ ប្រទេសបារាំង ឯនៅភ្នំពេញមានភ្លៀងធ្លាក់ខ្លាំង ដែលធ្វើឲ្យតំបន់មួយចំនួនទទួលរងការលិចលង់។ លោកបន្តថា បើទោះបីលោកនៅប្រទេសបារាំងក៏ពិតមែន ប៉ុន្តែទឹកចិត្តក៏ដូចជាអារម្មណ៍នៅជាមួយនឹងបងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញជានិច្ច ពោលគឺក្រោយពេលមកដល់រាជធានីភ្នំពេញភ្លាម លោកអភិបាលរាជធានី បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរចុះពិនិត្យមើលស្ថានភាពទឹកលិច នៅក្នុងមូលដ្ឋានខណ្ឌទាំង៤តែម្តង ដើម្បីធ្វើយ៉ាងណា ដោះស្រាយទឹកលិចលំនៅដ្ឋានប្រជាពលរដ្ឋឲ្យបាន។ ក្នុងនោះមុនគេ លោក ឃួង ស្រេង បានចុះទៅពិនិត្យនៅតំបន់ផ្សារត្រពាំងថ្លឹង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យហើយក្នុងឱកាសនោះ លោកអភិបាលរាជធានីភ្នំពេញ […]

អគ្គនាយក ARDB ស្នើឱ្យម្ចាស់រោងម៉ាស៊ីន បន្តប្រមូលទិញស្រូវពីកសិករឲ្យអស់ពីលទ្ធភាព កុំឲ្យស្រូវរបស់កសិករចាល់ ឬធ្លាក់តម្លៃលើទីផ្សារ ទើបប្រមូលទិញ

Liny Chan October 10, 2024 10/10/2024

(កំពង់ធំ)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ARDB និងសហការី នៅថ្ងៃទី៩ ខែតុលានេះ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពតម្លៃស្រូវ និងការប្រមូលទិញស្រូវជាក់ស្តែងរបស់ កសិករដែលលក់ឲ្យរោងម៉ាស៊ីនកិនស្រូវចំនួន៤ កន្លែង ស្ថិតនៅទីតាំងផ្សេងៗគ្នា ក្នុងស្រុកស្ទោងខេត្តកំពង់ធំ។ ទន្ទឹមនោះដែរ បណ្ឌិត កៅ ថាច ក៏បានស្នើឲ្យរោងម៉ាស៊ីនក្នុងស្រុក ជួយប្រមូលទិញស្រូវពីកសិករឲ្យអស់ពីលទ្ធភាពតាមអ្វីដែលអាចធ្វើបាន ដើម្បី កុំឲ្យស្រូវរបស់ប្រជាកសិករចាល់ ឬធ្លាក់តម្លៃ លើទីផ្សារ ទើបប្រមូលទិញ។ ការអំពាវនាវរបស់បណ្ឌិត កៅ ថាច គឺធ្វើឡើងបន្ទាប់ពីបានចុះពិនិត្យស្ថានភាពការប្រមូលទិញស្រូវតាមរោងម៉ាស៊ីនពីកសិករ ចំនួន៣ទីតាំងស្ថិត ស្រុកបាធាយ ខេត្តកំពង់ចាម និងតាមដានតម្លៃ ទីផ្សារស្រូវប្រជាកសិករដែលបានលក់ ក្នុងពេលមុនបុណ្យ ភ្ជុំបិណ្ឌនិងក្រោយពិធីបុណ្យភ្ជុំរួច។ សូមជម្រាបថា ការចុះពិនិត្យមើលការប្រមូលផលស្រូវនៅខេត្តកំពង់ធំរបស់អគ្គនាយកធនាគារ ARDB ក្នុងនោះរួមមាន  គឺទី១ រោងម៉ាស៊ីនកិនស្រូវឈ្មោះ ប៊ី អ អឹម បាននិងកំពុងប្រមូលទិញស្រូវពីកសិករ យកស្តុកទុកដែលមានប្រមា ណ៧ពាន់តោនក្នុងមួយថ្ងៃ ដោយទិញស្រូវសែនក្រអូបតម្លៃ ចន្លោះពី ១៣៤០ ទៅ ១៣៨០ […]

ម្ចាស់ជ័យលាភីរង្វាន់ណូបែលវេជ្ជសាស្រ្ត រកឃើញមេរោគជំងឺអេដស៍ដំបូងគេ បង្ហាញចំណាប់អារម្មណ៍ថា ពេលត្រូវមកកម្ពុជាម្តងៗ ខ្ញុំតែងមានអារម្មណ៍ថា ខ្ញុំត្រឡប់មកផ្ទះខ្ញុំវិញ

Liny Chan October 10, 2024 10/10/2024

(ភ្នំពេញ)៖ លោកស្រី សាស្ត្រាចារ្យ ហ្វ្រង់ស័រ បារេ ស៊ីនុសស៊ី ជ័យលាភីរង្វាន់ណូបែលវេជ្ជសាស្រ្ត ដែលបានស្រាវជ្រាវរួមគ្នាជាមួយលោកសាស្ត្រាចារ្យ លុក ម៉ុងតាញេ រកឃើញមេរោគជំងឺអេដស៍ដំបូងគេ សម្រាប់ពិភពលោក ក្នុងឆ្នាំ១៩៨៣ បានបង្ហាញនូវចំណាប់អារម្មណ៍របស់ខ្លួនថា «នៅពេលត្រូវមកកម្ពុជាម្តងៗ ខ្ញុំតែងមានអារម្មណ៍ថាខ្ញុំត្រឡប់មកផ្ទះខ្ញុំវិញ»។ ការថ្លែងយ៉ាងដូច្នេះរបស់លោកស្រី ក្នុងឳកាសទទួលបានការអនុញ្ញាតចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤នេះ នាទីស្តីការក្រសួង ដែលមានចូលរួមពីក្រុមការងារនៃភ្នាក់ងារជាតិស្រាវជ្រាវជំងឺអេដស៍ រលាកថ្លើម និងជំងឺឆ្លងផ្សេងៗ របស់សាធារណៈរដ្ឋបារាំង ដែលដឹកនាំដោយលោកសាស្ត្រាចារ្យ យ៉ាដាន់ប៉ាណាហ៍ (Pr Yazdan Yazdanpanah) នាយកភ្នាក់ងារ និងលោកស្រីសាស្ត្រាចារ្យ ហ្វ្រង់ស័រ បារេ ស៊ីនុសស៊ី (Pr Françoise Barré-Sinoussi , Prix Nobel de médecine de 2008 pour la découverte du virus HIV)។ លោកស្រីសាស្រ្តាចារ្យ Françoise […]

សាលី ហ្វីលីន ឈ្នះមេដាយមាស ១គ្រឿងទៀត នាំឲ្យកម្ពុជា កើនមេដាយដល់ ៥គ្រឿង នៃការប្រកួត World Jet Ski នៅអាមេរិក

Liny Chan October 10, 2024 10/10/2024

(ភ្នំពេញ)៖ ក្រុមកីឡាម៉ូតូទឹកជម្រើសជាតិកម្ពុជា ដណ្ដើមបានមេដាយមាស ១គ្រឿងទៀតហើយ ដោយកីឡាករ សាលី ហ្វីលីន លើវិញ្ញាសា Amateur Runabout 1100 Limited នៃព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកពានរង្វាន់ពិភពលោក WGP#1 Water Jet World Series 2024 ជុំទី២ នៅសហរដ្ឋអាមេរិក នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នេះ (ពេលវេលានៅកម្ពុជា) ។ ជាបណ្ដោះអាសន្ន កម្ពុជា ដណ្ដើមបានមេដាយ ៥គ្រឿង (មាស ៣ និងប្រាក់ ២) ។ បច្ចុប្បន្នកីឡាករវ័យក្មេងកម្ពុជា សាលី ហ្វីលីន ដណ្ដើមបានមេដាយ ៣គ្រឿងម្នាក់ឯង ក្នុងនោះមានមេដាយមាស ២ និងប្រាក់ ១ ហើយរូបគេនៅសល់ ៣វិញ្ញាសាទៀត ក្នុងចំណោម ៥វិញ្ញាសានៅសល់សម្រាប់ក្រុមកីឡាម៉ូតូទឹកកម្ពុជា ដែលត្រូវធ្វើការប្រកួតប្រជែងស្វែងរកមេដាយជូនជាតិបន្ថែម ជាមួយវីរកីឡាករ សាលី អ៊ូមើត ដែលជាបងប្រុសបង្កើតរបស់ខ្លួន ។ គួរដឹងថា […]

ជូនដំណឹង! បវរកញ្ញាជាង ៧០ប្រទេស នឹងមកកម្ពុជា ប្រកួតបវរកញ្ញាភពផែនដីអន្តរជាតិ ឆ្នាំ២០២៤ នៅខែក្រោយ

Liny Chan October 10, 2024 10/10/2024

(ភ្នំពេញ)៖ យ៉ាងហោចណាស់ មានបវរកញ្ញាជាង ៧០ប្រទេស នឹងមកប្រទេសកម្ពុជា ដើម្បីចូលរួមប្រកួតបវរកញ្ញាភពផែនដីអន្តរជាតិ ឆ្នាំ២០២៤ (Miss Planet International 2024) នៅខែវិច្ឆិកា ខាងមុខនេះ។ នេះបើតាមប្រភពពីទំព័រហ្វេសប៊ុកផ្លូវការរបស់ Miss Planet International ។ ការប្រកួតបវរកញ្ញាភពផែនដីអន្តរជាតិ ឆ្នាំ២០២៤ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះជាលើកទី៤ នឹងត្រូវប្រព្រឹត្តិទៅពីថ្ងៃទី១៩ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយនេះក៏ជាកម្មវិធីដែលបង្កើតឡើងដោយកូនខ្មែរយើងផងដែរ។ Miss Planet International ហៅកាត់ថា MPI គឺជាកម្មវិធីប្រកួតសម្រស់អន្តរជាតិប្រចាំឆ្នាំ ដែលមានមូលដ្ឋានក្នុងប្រទេសកម្ពុជា។ MPI គឺជាស្ថាប័នមួយ ដែលផ្អែកលើគោលដៅអភិវឌ្ឍប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ (UN) ពោលគឺហេតុផលនេះហើយ ទើបគេបង្កើតកម្មវិធីប្រកួតប្រជែង ដើម្បីស្វែងរកអ្នកតំណាងសម្រាប់ប្រទេសនីមួយៗ បង្កើនការយល់ដឹងពីបរិស្ថាន។ តាំងពីបង្កើតឡើងនៅឆ្នាំ២០១៩ MPI តែងតែត្រូវបានរៀបចំឡើងរៀងរាល់ឆ្នាំ លើកលែងតែឆ្នាំ២០២១ និង ២០២២ ដោយសារបញ្ហាជំងឺរាតត្បាត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

សោកស្ដាយខ្លាំង! ព្រឹទ្ធាចារ្យ ចៅ ហ្វា ស្តេចសៀកដំបូងរបស់កម្ពុជា ទទួលមរណភាព ដោយរោគាពាធក្នុងជន្មាយុ ៩១ឆ្នាំ

Liny Chan October 10, 2024 10/10/2024

(ភ្នំពេញ)៖ សូមចូលរួមសោកស្តាយធនធានមនុស្ស ខាងសៀករហ័សកម្មដ៏ល្បីប្រចាំប្រទេស គឺស្តេចសៀករហ័សកម្ម លោក ចៅ ហ្វា បានទទួលមរណភាព ដោយជរា និងរោគាពាធក្នុងជន្មាយុ ៩១ឆ្នាំ កាលពីព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤។ តារាចម្រៀងលោក សុះ ម៉ាច ដែលជាអ្នកស្គាល់ជិតស្និទ្ធនឹងគ្រួសារលោកតា ចៅ ហ្វា បានថ្លែងប្រាប់ Fresh News ឲ្យដឹងថា ជាការពិតលោក ចៅ ហ្វា បានទទួលមរណភាពហើយដោយជរា និងរោគាពាធក្នុងជន្មាយុ ៩១ឆ្នាំ កាលពីព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤នេះ ហើយការបាត់បង់សិល្បករសៀករហ័សកម្មដំបូងគេបង្អស់របស់កម្ពុជា ដែលមានកេរ្តិ៍ឈ្មោះល្បីរន្ទឺតាំងពីទស្សវត្សទី៦០ និងត្រូវបានប្រជាជនខ្មែរប្រសិទ្ធនាមថា «ស្តេចសៀក» លោក ចៅ ហ្វា គឺជាការបាត់បង់ធនធានមនុស្សដ៏កម្រក្នុងវិស័យសិល្បៈវេទមន្ត និងសៀករហ័សកម្មនៅកម្ពុជា ដែលបច្ចុប្បន្នជំនាញនេះ ស្ទើរតែបាត់បង់គ្មានអ្នកចេះទៅហើយ។ អ្វីដែលកម្ពុជាកាន់តែសោកស្តាយជាងនេះទៅទៀតនោះ គឺក្រុមគ្រួសាររបស់លោកតា ចៅ ហ្វា ពុំមានបន្សល់ទុកដំណក់នូវឈាមសិល្បករសៀក ឬបន្តពូជពង្សរង្សត្រកូលរបស់ខ្លួន សម្រាប់កម្ពុជានោះទេ។ លោក ចៅ ហ្វា កើតនៅឆ្នាំ ១៩៣៧ […]

ធនាគារពិភពលោក ប្រកាសបន្តកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរថែមទៀត ជាមួយកម្ពុជា

Liny Chan October 10, 2024 10/10/2024

(វៀងចន្ទន៍, ឡាវ)៖ លោកស្រី Manuela V. Ferro អនុប្រធានធនាគារពិភពលោក សម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានប្រកាសបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរថែមទៀត ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យរបស់កម្ពុជា។ លោកស្រី បានគូសរំលេចបែបនេះ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាល្ងាចថ្ងៃពុធ ទី៩ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងវៀងចន្ទន៍ ប្រទេស​ឡាវ ទីដែលកំពុងរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ​និងកិច្ចប្រជុំកំពូលពាក់ព័ន្ធយ៉ាងមហោឡារិក។ ក្នុងជំនួបនេះលោកស្រីអនុប្រធានធនាគារពិភពលោក បានសម្ដែងការអបអរសាទរចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែលបានកំណត់យកការអភិវឌ្ឍមូលធនមនុស្ស ជាគោលនយោបាយគន្លឹះនៃការបង្កើតមូលដ្ឋានដ៏រឹងមាំ សម្រាប់សម្រេចបានចក្ខុវិស័យវែងឆ្ងាយ។ លោកស្រីក៏បានគោរពជម្រាបសម្ដេចបវរធិបតីថា ធនាគារពិភពលោក គ្រោយនឹងអនុម័តក្របខ័ណ្ឌភាព​ជាដៃគូ​សម្រាប់ប្រទេសកម្ពុជាឆ្នាំ២០២៥-២០២៩ (CPF 2025-2029) នាពេលខាងមុខនេះ ដែលក្របខ័ណ្ឌថ្មីនេះ​នឹង​រួមចំណែកយ៉ាងសំខាន់ដល់ការសម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជានាពេលអនាគត។នៅចំពោះមុខនៃភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចតំបន់ និងពិភពលោក, លោកស្រីបានលើកឡើងថា បណ្ដា​ប្រទេស​នៅ​ក្នុង​តំបន់គួរតែពង្រឹងនូវឯករាជ្យភាពរបស់ខ្លួន ដោយត្រូវកំណត់ឱ្យបាននូវចលករនៃកំណើនថ្មីៗ សំដៅបន្តជំរុញកំណើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព និងភាពធន់។ ជាមួយគ្នានោះ លោកស្រីក៏បានគោរព​ជម្រាបជូនសម្ដេចមហាបវរធិបតីថា ធនាគារពិភពលោកនឹងបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរ​ថែម​ទៀត ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យរបស់កម្ពុជា។ សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីកម្មវិធីនយោបាយជាអាទិភាពគន្លឹះរបស់រាជ​រដ្ឋា​ភិបាល​កម្ពុជា ដែលរួមមានដូចជា៖ ការអភិវឌ្ឍមូលធនមនុស្ស, ការពង្រឹងគុណភាពនៃសេវាសុខាភិបាល និងការផ្ដោត​យក​ចិត្តទុកដាក់លើការងារអប់រំបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈជាដើម […]