ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសម្នាក់ បន្លំឈ្មោះជាលោក សេង ទៀង ជំនួយការផ្ទាល់សម្តេចនាយករដ្ឋមន្ត្រី ដើរអន្តរាគមន៍សុំជំនួយ

Liny Chan October 9, 2024 09/10/2024

(ពោធិ៍សាត់)៖ បុរសម្នាក់ ត្រូវបានសមត្ថកិច្ចជំនាញ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ធ្វើការឃាត់ខ្លួន ក្រោយទទួលពាក្យបណ្តឹង ពីនាយកប្រតិបត្តិ សាខាកាកបាទក្រហមខេត្តពោធិ៍សាត់ ប្តឹងពីករណីឆបោក បញ្ជាឱ្យចែកលុយ និងសម្ភារៈដល់គ្រួសារក្រីក្រ ចំនួន០៤គ្រួសារ ដោយអះអាងថា ជាលោក សេង ទៀង ជំនួយការផ្ទាល់សម្តេចនាយករដ្ឋមន្ត្រី។ ប្រភពពីលោកឧត្តមសេនីយ៍ត្រី ហៀង ស៊ីថា ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១០ និង០០នាទី សមត្ថកិច្ចជំនាញ នៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ខេត្តពោធិ៍សាត់ បានទទួលពាក្យបណ្ដឹង ពីឈ្មោះលោក វ៉ាន់ ហ៊ាង (ហៅតក) ភេទប្រុស អាយុ៦៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្ពានថ្ម សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ មានតួនាទី ជានាយកប្រតិបត្តិ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់។ ក្នុងពាក្យបណ្តឹងនោះ ឈ្មោះ វ៉ាន់ ហ៊ាង បានប្ដឹងទៅលើជនមិនស្គាល់អត្តសញ្ញាណម្នាក់ បានប្រើប្រាស់លេខទូរស័ព្ទ (០៨៥៩៣២៧៨១) ឆបោកឱ្យចែកលុយ និងសម្ភារៈមួយចំនួន […]

តម្លៃអង្កររបស់ប្រទេសថៃធ្លាក់ចុះ ខណៈឥណ្ឌាលុបចោលបម្រាមនាំចេញអង្ករ

Liny Chan October 9, 2024 09/10/2024

(បាងកក)៖ តម្លៃអង្ករសក្នុងស្រុករបស់ប្រទេសថៃ បានចាប់ផ្តើមធ្លាក់ចុះ បន្ទាប់ពីប្រទេសឥណ្ឌា បានចាប់ផ្តើមនាំចេញអង្ករសមិនមែន ប្រភេទបាសម៉ាទីជាថ្មី។ ទោះយ៉ាងណា ប្រធានកិត្តិយសសមាគមក្រុមហ៊ុននាំចេញអង្ករថៃ បានឱ្យដឹងថា ការប្រែប្រួលតម្លៃនេះ មិនទាន់ប៉ះពាល់ដល់បរិមាណនាំចេញអង្ករ នៅឆ្នាំនេះនៅឡើយទេ។ យោងតាមកាសែតបាងកកប៉ុស្តិ៍ ប្រធានសមាគមកិត្តិយសលោក Chookiat Ophaswongse បាននិយាយកាលពីថ្ងៃទី២៨ ខែកញ្ញាថា រដ្ឋាភិបាលឥណ្ឌាបានលុបចោលការហាមឃាត់ លើការនាំចេញអង្ករសមិនមែនប្រភេទបាសម៉ាទី ដែលបានដាក់បម្រាបរយៈពេលជាងមួយឆ្នាំមកនេះ ហើយទិន្នផលនៅរដូវប្រមូលផល នៅឆ្នាំ២០២៤នេះ នឹងជួយបង្កើនស្តុកអង្កររបស់រដ្ឋាភិបាល សម្រាប់ការផ្គត់ផ្គង់ក្នុងស្រុក។ ប្រទេសឥណ្ឌាក៏បានកាត់បន្ថយពន្ធនាំចេញអង្ករ ប្រភេទស្ងោពី ២០% មកត្រឹម ១០% ផងដែរ។ កាលពីថ្ងៃចន្ទ អង្ករសប្រភេទបាក់ ៥ភាគរយរបស់ប្រទេសឥណ្ឌា ត្រូវបានជួញដូរក្នុងតម្លៃប្រហែល ៤៩០ដុល្លារអាមេរិក។ លោក Chookiat បានមានប្រសាសន៍ថា៖ «អ្នកទិញ និងអ្នកលក់កំពុងវាយតម្លៃផលប៉ះពាល់ ដែលអាចកើតមានពីការកើនឡើងការផ្គត់ផ្គង់អង្ករឥណ្ឌា និងមានភាពមិនច្បាស់លាស់ អំពីតម្លៃលក់ពិតប្រាកដរបស់ក្រុមហ៊ុននាំចេញអង្កររបស់ឥណ្ឌា»។ ការលុបចោលបម្រាមនាំចេញរបស់ឥណ្ឌា បានបង្កើនការផ្គត់ផ្គង់អង្ករសពិភពលោក រហូតដល់ទៅពី ៥ ទៅ ៦លានតោន។ អង្ករប្រភេទបាក់ ៥% របស់ប្រទេសថៃបានធ្លាក់ចុះមកត្រឹម ៥២០ដុល្លារក្នុងមួយតោនពី ៥៥០ ដុល្លារកាលពីសប្តាហ៍មុន។ ប្រទេសថៃរំពឹងថានឹងសម្រេចបានគោលដៅ […]

ក្រុមម៉ូតូទឹកកម្ពុជា ឈ្នះមេដាយមាស ២ និងប្រាក់ ២ បណ្ដោះអាសន្ន នៃព្រឹត្តិការណ៍ Water Jet World Series 2024 ជុំទី២ នៅអាមេរិក

Liny Chan October 9, 2024 09/10/2024

(ភ្នំពេញ)៖ ក្រុមកីឡាម៉ូតូទឹកជម្រើសជាតិកម្ពុជា បានដណ្ដើមមេដាយ ៤គ្រឿងបណ្ដោះអាសន្ន (មាស ២ និងប្រាក់ ២) នៃការប្រកួតកីឡាម៉ូតូទឹកពានរង្វាន់កម្រិតពិភពលោក (WGP1 World Serie America-USA) ជុំទី២ នៅសហរដ្ឋអាមេរិក គិតត្រឹមថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ ។ បេសកកម្មខាងលើនេះ ក្រុមម៉ូតូទឹកកម្ពុជា មានសមាជិក ៥នាក់ ក្នុងនោះមានក្រុមវីរៈកីឡាករ សាលី អ៊ូមើល ជាប្រធានក្រុមដឹកនាំ និងសិស្សប្អូន សាលី ហ្វីលីន, ម៉ីន អូស្មាន់, កៃ វ៉ាន់ស៊ីដែន និងកីឡាករ ម៉ីន មូសស្តាន ដែលសុទ្ធតែជាកីឡាករឆ្នើមៗរបស់កម្ពុជា ក្នុងការប្រកួតធំៗលើឆាកអន្ដរជាតិនាពេលកន្លងមក ។ ជាលទ្ធផលបណ្ដោះអាសន្ន កីឡាករ សាលី ហ្វីលីន ដណ្ដើមបានមេដាយ ២គ្រឿង រួមមានមេដាយមាស ១ លើវិញ្ញាសា Amateur Runabout 1100 Stock និងមេដាយប្រាក់ ១ លើវិញ្ញាសា […]

អភិបាលខេត្តព្រះសីហនុ ៖ ចំពោះបេក្ខជនណា ប្រឡងបាននិទ្ទេស A រដ្ឋបាលខេត្ត នឹងផ្តល់រង្វាន់លើកទឹកចិត្តម៉ូតូ ១គ្រឿង

Liny Chan October 9, 2024 09/10/2024

(ព្រះសីហនុ) ៖ យោងតាមការចុះផ្សាយរបស់ ព័ត៌មានទូរទស្សន៍មហាផ្ទៃ MOI TV News បានឱ្យដឹងថា នាយប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញទៅសំណេះសំណាលជាមួយក្មួយបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៣-២០២៤ នៅផ្ទះសំណាក់កាកបាទក្រហម និងផ្ទះសំណាក់គ្រូបង្រៀន ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ឆ្នាំនេះ ក៏មិនខុសប្លែកអ្វីពីបណ្តាឆ្នាំមុនៗដែរ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំកន្លែងស្នាក់នៅសម្រាប់បេក្ខជនដែលមានផ្ទះនៅឆ្ងាយ ព្រមទាំងផ្តល់ អាហារជូនដល់បេក្ខជនមកស្រុកឆ្ងាយមាន ដូចជា ស្រុកស្ទឹងហាវ និងស្រុកកំពង់សីលា និងតំបន់មួយចំនួន ក្នុងស្រុកព្រៃនប់ ដើម្បីបង្កលក្ខណងាយស្រួលជូនដល់បេក្ខជនសម្រាប់ការស្នាក់នៅជិតមណ្ឌលប្រឡង។ ទន្ទឹមនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការណែនាំបន្តថា នេះជាថ្ងៃប្រឡងទី១ ហើយថ្ងៃទីពី ក្មួយៗត្រូវតែសម្រួលអារម្មណ៍ឱ្យបានល្អ បញ្ចេញសមត្ថភាពដែលយើងបានសិក្សារយៈពេល ១២ឆ្នាំនេះ ដើម្បីប្រឡងជាប់ ហើយទទួលបាននិទ្ទេសល្អ ពិសេសចំពោះបេក្ខជនណាដែលបាននិទ្ទេស A រដ្ឋបាលខេត្ត នឹងផ្តល់រង្វាន់លើកទឹកចិត្តនូវម៉ូតូ […]

អ្នកនាំពាក្យក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរនៅប្រទេសថៃ ប្រុងប្រយ័ត្នអំពីគ្រោះទឹកជំនន់

Liny Chan October 8, 2024 08/10/2024

(ភ្នំពេញ)៖ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤នេះ បានអំពាវនាវដល់បងប្អូនពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ជាពិសេសនៅក្រុងបាងកក ខេត្តឈៀងរ៉ៃ និងបណ្តាខេត្តផ្សេងៗទៀតនៅប្រទេសថៃ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងបន្តយកចិត្តទុកដាក់តាមដានស្ថានការណ៍គ្រោះធម្មជាតិ ជាពិសេសអនុវត្តតាមការណែនាំរបស់អាជ្ញាធរ។ ការអំពាវនាវរបស់លោក កត្តា អ៊ន រដ្ឋលេខាធិការនៅពេលនេះ បន្ទាប់ពីសារព័ត៌មាន Bangkok Post បានចេញផ្សាយកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ អំពីការព្រមានកម្រិតទឹកជំនន់ និងគ្រោះធម្មជាតិនៅទីក្រុងបាងកក ខេត្តឈៀងរ៉ៃ និងបណ្តាខេត្តផ្សេងៗទៀតនៅប្រទេសថៃ ដែលបណ្ដាលឱ្យមានផលប៉ះពាល់នៅតំបន់ទំនាប។ លោករដ្ឋលេខាធិការ បានស្នើឱ្យពលករខ្មែរដែលកំពុងធ្វើការ និងរស់នៅប្រទេសថៃ ជាពិសេសនៅតាមបណ្តាខេត្តដែលប្រកាសអាសន្នដោយអាជ្ញាធរ អំពីគ្រោះធម្មជាតិទឹកជំនន់នៅពេលនេះសូមបន្តស្តាប់តាមការណែនាំរបស់អាជ្ញាធរថៃ និងសហការ ដើម្បីសុខសុវត្ថិភាព និងជៀសផុតពីគ្រោះថ្នាក់ដោយយថាហេតុណាមួយ។ បន្ថែមពីនេះ លោក កត្តា អ៊ន បានគូសបញ្ជាក់ថា គិតមកទល់ពេលនេះ ពុំទាន់មានពលករខ្មែរណាម្នាក់ត្រូវបានរកឃើញទទួលរងផលប៉ះពាល់ពីគ្រោះទឹកជំនន់នៅប្រទេសថៃនៅឡើយទេ។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងយកចិត្តទុកដាក់តាមដានស្ថានការណ៍វិវត្តន៍នៃគ្រោះទឹកជំនន់នេះ ដោយបានធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងទីភ្នាក់ងារជ្រើសរើសឯកជនទាំងអស់ ដើម្បីធានាថាពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃទទួលបានការយកចិត្តទុកដាក់ និងស្ថិតនៅទីកន្លែងសុវត្ថិភាព។ សូមជម្រាបដែរថា […]

ក្រសួងអប់រំ៖ នៅថ្ងៃទី១ នៃដំណើរការប្រឡងសញ្ញាបត្របាក់ឌុប មានបេក្ខជន ២៥នាក់ មានបញ្ហាសុខភាព

Liny Chan October 8, 2024 08/10/2024

(ភ្នំពេញ)៖ នៅថ្ងៃទី១ នៃដំណើរការសំណេរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) មានបេក្ខជនចំនួន ២៥នាក់ មានបញ្ហាសុខភាព មានករណីគ្រុនឈាម ៣ករណី ។ អ្នកមានបញ្ហាសុខភាពមកពីខេត្តស្ទឹងត្រែង ខេត្តកែប ខេត្តឧត្តរមានជ័យ ខេត្តកំពត ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តតាកែវ ខេត្តក្រចេះ ខេត្តកំពង់ធំ ខេត្តត្បូងឃុំ ខេត្តប៉ៃលិន ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តព្រះវិហារ និងសន្តិសុខ ០១រូប ខេត្តកំពង់ចាម។ ក្នុងនោះបេក្ខជនមួយចំនួន បានបន្តការប្រឡងឡើងវិញ ក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ពីមានអាការៈធូរស្រាល និងបេក្ខជនផ្សេងទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ក្រសួងអប់រំ យុវជន និងកីឡា ជំរុញលើកចិត្តឱ្យបេក្ខជនប្រឡងទាំងអស់ ត្រូវថែរក្សាសុខភាពឱ្យបានល្អ សម្រាក និងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ ប្រកបដោយអនាម័យ ដើម្បីទទួលបានលទ្ធផលល្អប្រសើរក្នុងការប្រឡង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អភិបាលខេត្តតាកែវ បញ្ជាឲ្យអាជ្ញាធរស្រុកត្រាំកក់ ចុះពិនិត្យមើលផ្ទះសំណាក់ «រស្មីមុន្នីវង្ស» ក្រោយមានការចែកចាយតាមបណ្ដាញសង្គមថា សិស្សមកស្នាក់នៅរង់ចាំប្រឡងបាក់ឌុប ២យប់ អស់១៦០ដុល្លារ

Liny Chan October 8, 2024 08/10/2024

(តាកែវ)៖ បន្ទាប់ពីមានការបង្ហោះតាមបណ្ដាញសង្គម Facebook ដោយបង្ហាញវិក័យប័ត្រមួយសន្លឹករបស់ផ្ទះសំណាក់ «រស្មីមុនីវង្ស» នៅផ្សារអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ បង្ហាញថា កូនសិស្សមកដេក ២យប់រង់ចាំប្រឡងបាក់ឌុប អស់១៦០ដុល្លារនោះ, លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានបញ្ជាអាជ្ញាធស្រុកត្រាំកក់ ឲ្យចុះទៅពិនិត្យភ្លាមៗ ថាតើរឿងនេះពិត ឬយ៉ាងណា? ពាក់ព័ន្ធទៅនិងករណីនេះលោក វ៉ី សំណាង បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា អាជ្ញាធរស្រុកត្រាំកក់ បានចុះទៅដល់ទីតាំងផ្ទះសំណាក់ និងបានរាយការណ៍មកថា តម្លៃផ្ទះសំណាក់ក្នុងមួយបន្ទប់២០ដុល្លារ សម្រាប់គ្រែ២ ដែលអាចស្នាក់នៅចំនួន៤នាក់ ប៉ុន្តែសិស្សានុសិស្សដែលមកស្នាក់នៅដើម្បីរង់ចាំការប្រឡង ពួកគាត់ស្នាក់នៅច្រើនគ្នារហូត១០នាក់ និងចូលស្នាក់ក់នៅថ្ងៃទី៧ ខែតុលា ព្រមទាំងមានការប្រើប្រាស់ភ្លើង និងទឹកច្រើន ដូច្នោះក៏មានការព្រមព្រៀងគ្នាឡើងថ្លៃបន្ថែម។ បើតាមលោកអភិបាលខេត្ត, នៅពេលអាជ្ញាធរចុះទៅជួបជាមួយម្ចាស់ផ្ទះសំណាក់, មន្រ្តីយើងបានស្នើឲ្យមានការបន្ធូបន្ថយតម្លៃផងដែរ ពោលអាជ្ញាធមិនព្រងើយកន្តើយពីបញ្ហានេះទេ យើងតែងតែយកចិត្តទុកដាក់ពីសុខទុក្ខរបស់ កូនក្មួយដែលមកប្រឡងបាក់ឌុបទាំងអស់គ្នា។ គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំជាមួយគណៈកម្មាធិការអប្បមាទកាលពីថ្ងៃអាទិត្យកន្លងទៅនេះ លោកអភិបាលខេត្តតាកែវ បានណែនាំអភិបាលក្រុងស្រុកឲ្យយកចិត្តទុកដាក់ និងតាមដានកុំឲ្យពួកឱកាសនិយមឆ្លៀតតម្លើងថ្លៃលើ តម្លៃម្ហូបអាហារជាពិសេសតម្លៃផ្ទះសំណាក់។ ការណែនាំរបស់លោកអភិបាលខេត្ត បន្ទាប់ពីមានការបង្ហោះការរិះគន់តម្លៃផ្ទះសំណាក់មួយនៅស្រុកសំរោងថា មានតម្លៃខ្ពស់ខណៈពេលដែលប្អូនៗសិស្សានុសិស្សទៅជួលស្នាក់នៅ៕ […]

ក្រសួងអប់រំ៖ ការបង្ហោះវិញ្ញាសាប្រឡងបាក់ឌុបត្រូវបានហាមឃាត់ ម្ចាស់គណនីហ្វេសប៊ុកដែលបានបង្ហោះរួចត្រូវលុបចេញជាបន្ទាន់មុនក្រសួងមានវិធានការផ្លូវច្បាប់

Liny Chan October 8, 2024 08/10/2024

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤នេះ បានបញ្ជាក់ឱ្យដឹងថា ការបង្ហោះវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៤នេះ ត្រូវបានហាមឃាត់ និងបានស្នើឱ្យម្ចាស់គណនីហ្វេសប៊ុកដែលបានបង្ហោះទាំងអស់ ត្រូវលុបចេញជាបន្ទាន់ មុនក្រសួងមានវិធានការផ្លូវច្បាប់។ សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧ ០៤០ នាក់ (ស្រី ៧៤ ៨៨២នាក់) ក្នុងនោះ៖ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន៣៩ ៣៥៨ នាក់ (ស្រី ២៣ ៧១៥ នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ៩៧ ៦៨២ នាក់ (ស្រី ៥១ ១៦៧នាក់)។ បេក្ខជនត្រូវបានរៀបចំចំនួន ២៥នាក់ ក្នុងមួយបន្ទប់ ទៅតាមមណ្ឌលសំណេរនីមួយៗ តាមរាជធានី ខេត្តលើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជន មកពីវិទ្យាល័យអប់រំពិសេស។ មណ្ឌលសំណេរមានចំនួនសរុប ២៣០ មណ្ឌល […]